Part 09

232 39 8
                                    

" ហ៊ឹមៗៗ លោកនិយាយមើលងាយខ្ញុំ ហ៊ឹមៗៗ ខ្ញុំមិនដឹងទេថាហេតុអីបានជាខ្ញុំទៅស្រលាញ់លោកកាលពីប្រាំឆ្នំមុន ហ៊ឹមៗៗ តែលោកមើលងាយខ្ញុំ ហ៊ឹមៗៗ " នាយតូចយំយែកសស្រក់សស្រាំមាត់រអ៊ូមិនឈប់ថានាយក្រាស់មើលងាយនាយថានាយក្រាស់សម្ដីស្រែកកំហកដាក់នាយទើបនាយយំបែបនេះ វេហ្កាសបានតែពរអ្នកដែរយំរអ៊ូដើរចុះដើរឡើងលួងឲបាត់ ទម្រាំតែបាត់ណឹងសឹងមួយម៉ោង យំៗឡើងសមហលេងង៉ុលៗអស់ចង់ក្ដៅខ្លួនបន្តិចអីបន្តិច ចុងក្រោយក៏ចុះពីលើចង្កេះបាយខ្សាច់ហើយអង្គុយលើសាឡុងញាំទឹកខ្ញីក្ដៅៗ តែនៅដកចង្កាមាន់មិនឈប់នៅឡើយ

.............

ក្រាក ក្មេងតូចដែរមកពីដើរលេងទិញរបស់លេងហត់ហើយនោះក៏ដើរបើកទ្វាចូលបន្ទប់លោកប៉ាតែក៏ត្រូវឈរធ្មឹងព្រោះឃើញប៉ាតូចអង្គុយយំលើសាឡុងយ៉ាងគួឲអាណិត ក្មេងតូចងាកទៅមើលប៉ាធំដែរកំពុងតែរៀបចំតុធ្វើការ ហើយក៏ចាប់ងាកមកមើលប៉ាតូចវិញ ក្មេងតូចធ្វើកាយវិកាលេងឡង់ៗអត់ដឹងថាគួទៅសួរអ្នកណាថាមានរឿងអីកើតឡើង

" ប៉ាតូច " ក្មេងតូចជ្រើសរត់ទៅអោបប៉ាតូចព្រោះឃើញនាយតូចនៅងឺៗតែឯងមិនមានអ្នកណាលួង ទើបចូលខ្លួនទៅលួងប៉ាតូច

" ភូ " នាយតូចទាញកូនប្រុសមកអោប ចិត្តក៏នឹកធ្នកចង់ស្រក់ទឹកនេត្រាមកទៀតហើយ នៅពេលដែរឃើញកូនក៏នឹកដល់ពាក្យគេដែរដៀលខ្លួនទាំងអំបែងម៉ានធ្វើឲចិត្តនាយឈឺខ្ទោកៗ

" ប៉ាតូចកើតអី ? អ្នកណាគេធ្វើអីប៉ាតូច ? ប៉ាតូចប្រាប់ភូមក ប៉ាធំមែនទេ ? " ក្មេងតូចសម្ដីចច្រែតស្រែកសួរប៉ាគេទាំងយកដៃតូចៗទៅអង្អែលលើថ្ពាល់ប៉ាតូចជាការលួងលោម

" ប៉ាធំមិនបានធ្វើអីប៉ាតូចទេ ប៉ាតូចចចេសខុសរឿងខ្លួនឯង "

" នេះលោកនៅមានមុខទម្លាក់កំហុសឲខ្ញុំទៀតហ៎ មនុស្សអាក្រក់ ហ៊ឹមៗៗ " យំទៀត យំទៀតហើយ យំមិនសូម្បីខ្មាស់កូនប្រុសដែរនៅនឹងមុខ ភីតពីមុនទៅណា? ភីតដែររឹងមាំចិញ្ចឹមកូនតែឯងនោះ ហេតុអីក៏នាយតូចប្រែមកជាញិញក់រាល់ពេលដែរនៅក្បែគេម្នាក់ម្នាក់នេះ ? មិនមែនចង់ញិញក់គ្រាន់តែចិត្តបញ្ជាចង់ឲគេតាមលួងតែប៉ុន្នឹង

បំណុលស្នេហ៍Where stories live. Discover now