Part 11

210 36 3
                                    

" លោកនិយាយឬមិននិយាយ ! " គ្រាន់តែឮឈ្មោះផាយភ្លាមនាយចាប់ក្ដៅមួយរំពេជ នាយខឹងនាយស្អប់ របស់ដែរជាកម្មសិទ្ធរបស់នាយនាយមិនចង់ឲអ្នកណាមកប៉ះ

[" កោះសាមុយ ភីតគេចូលចិត្តទៅលេងលោកយាយនៅកោះសាមុយ ទូតៗៗៗ "] និយាយមិនទាន់ចប់ស្រួលផងនាយក្រាសក៏បិទបាត់ហើយប្រញាប់ឲកូនចៅចេញឡានទៅកោះសាមុយភ្លាមៗ

...............

ងាកមកមើលនាយតូចនិងកូនឯណេះវិញកំពុងតែជិះទូកមកកោះព្រោះលោកយាយរបស់គេរស់នៅធ្វើសេដ្ឋីនីនៅលើកោះនេះឯង

" ប៉ាៗដល់នៅភូវិលមុខហា៎ ចង់ក្អួត " ដោយហេតុជាក្មេងជិះកប៉ាល់ប៉ះទឹករលកទៅវិញទៅមកបែបនេះក៏កើតរោគពុលភ្លាមៗ មិនមែនពុលតែកូនទេប៉ានោះក៏ពុលដូចគ្នា

" អ្នកដំណើរទាំងអស់ នៅពេលបន្តិចទៀតនេះកប៉ាល់របស់យើងនិងទៅដល់កោះសាមុយហើយ សូមអ្នកដំណើរទាំងអស់មើលរបស់របរបស់ខ្លួនឲបានត្រឹមត្រូវមិនពេលចាកចេញ សូមអរគុណ "

" ជិតដល់ហើយកូន នៅតែតិចទៀតទេទ្រាំត្រូវតែទ្រាំ " នាយតូចទាញកូនមកអោបនិយាយលួងកូនព្រោះជិតដល់ហើយត្រូវតែស៊ូ

" ដល់ហើយភូតោះកូន " មកដល់ភ្លាមនាយតូចក៏លើកកូនពរចុះមកហើយក៏មានលោកយាយវ័យប្រមាណ 60 ឆ្នាំម្នាក់ស្លៀកពាក់បែបអ្នកកោះឈរចាំចៅទាំងញញឹម

" លោកយាយ " ភីតរត់ទៅអោបលោកយាយខាងជួបគាត់យូរដែរហើយនឹកណាស់ លោកយាយនៅតែក្មេងដដែរគ្មានចាស់ទៅណាសោះ សម្រស់នៅតែចាំ

" ចៅពៅរបស់យាយនឹកណាស់ព្រះអើយ នឹងជាទីបំផុត មើសយាយសុំថើបបន្តិចមើស ខ្សឺតៗៗ ក្រអូបណាស់ចៅប្រុសយាយ " លោកយាយគ្រាន់ឃើញភីតរត់មកភ្លាមក៏អោបថើបខ្សឺតៗនិយាយថាពីនឹកនោះនឹក ក៏ពិបាកដែរធ្វើមិចមានកូនប្រុសតែម្នាក់ មានចៅតែពីរនាក់ អាបងគេងនោះទៅនៅប្រទេសក្រៅនៅតែចៅពៅម្នាក់អ្នកណាមិនស្រលាញ់មិននឹកនោះ

" មើសចៅភូរបស់យាយកម្លោះហើយនាគ សង្ហារដូចប៉ាៗចឹងមកនេះមកយាយសុំអោបបន្តិច "

" អត់អោយអោបទេ ខ្លាចលោកយាយថើបភូ " ក្មេងកម្លោះរត់ទៅពួននៅក្រោយប៉ាៗគេនិយាយមើលតែខ្លួនឯងនឹងកម្លោះកំណាញ់ខ្លួនសម្បើមណាស់

បំណុលស្នេហ៍Where stories live. Discover now