The slay of love / ប្រមាញ់ស្ន...

By LieNaa7

124K 10.4K 474

តើស្នេហានេះអាចចាប់ផ្ដើមម្ដងទៀតដែរទេ? More

Part 1 : ឯងនៅតែមិនប្ដូរចរិត Jeon Jungkook
Part 2 : រវាងពួកយើងមិនចប់ត្រឹមនឹងទេ Tae
Part 3 : ថ្ងៃរៀបការរបស់ពួកយើង
Part 4 : ខ្ញុំកើតជំងឺខ្វះអូនថែ
Part 5 : បងចង់ឡើងម៉ូតូតាមសម្រួលឬ ចង់អោយខ្ញុំបី?
Part 6 : ក្នុងក្រសែភ្នែកបងខ្ញុំអាក្រក់តែរហូតហ្នឹង
Part 7 : ថ្ងៃក្រោយកុំមករញ៉េរញ៉ៃជាមួយមនុស្សរបស់យើងទៀត
Part 8 : លោកនៅតែរង់ចាំខ្ញុំពិតមែនហេស៎ Jungkook!!
Part 9 : ខ្ញុំកើតចេញពីពោះម៉ាក់ មិនមែនប៉ាទេ
Part 10 : បងជាមនុស្សដំបូងដែលខ្ញុំថ្នម🔥
Part 11 : ខ្ញុំទើបជាប្ដីបង!!
Part 12 : មិត្តបងនឹងហើយជាអ្នកខាំ
Part 13 : តាមគ្រួសារឬស្នេហា?
Part 14 : តួនាទីបងគឺមើលថែខ្ញុំ
Part 15 : ខ្ញុំច្បាស់ជាឆ្លៀតពេលសម្រាប់បង
Part 16 : បើកចិត្តទទួលយកអ្នកថ្មី
Part 17 : បងជាប្ដីហៅប្រពន្ធថាអូនមានអ្វីខុស?
Part 18 : ខ្ញុំនឹងរៀបការជាមួយ Tae!!
Part 19 : ខ្ញុំនឹកលោក!!
Part 20 : ខ្ញុំនឹងនៅតែតាមធ្វើជាស្រមោលដែលគ្មានរូបរាងរបស់បងបែបនេះ
Part 21 : អារម្មណ៍ស្រងេះស្រងោច
Part 22 : ឱកាសចុងក្រោយ
Part 23 : ព្រោះវាប្រហារបេះដូងរបស់ខ្ញុំ
Part 24 : សន្យាមិនទុកលោកចោលទៀតទេ
Part 25 : តណ្ហាមិនមែនជាស្នេហា ប៉ុន្តែស្នេហាគឺត្រូវការតណ្ហា
Part : ទោះបីជាខ្ញុំស្លាប់ ក៏ខ្ញុំមិនព្រមអោយបងការដែរ...
Part 27 : រង់ចាំខ្ញុំណា Tae!
Part 28 : Tae ធ្លាប់ស្រឡាញ់បងទេ?
Part 29 : ព្រោះខ្ញុំស្រឡាញ់បង!!
Part 30 : ដោះលែង
Part 31 : ស្នេហានិងតួនាទី
Part 32 : លាហើយ Kim Taehyung
Part 33 : Jungkook ជាឪពុករបស់គេ!!
Part 34 : អាការៈចម្លែក
Part 35 : ចាញ់កូន!!
Part 36 : អ្នកមើលថែជំនួស
Part 37 : បងដាច់ចិត្តពិតមែន Jung!!
Part 38 : ខ្ញុំឈឺពោះណាស់ម៉ាក់
Part 40 : ស្វាគមន៍សមាជិកថ្មី
Part 39 : ទុក្ខជាន់ទុក្ខ
Part 41 : ចាំជួបគ្នាណាបងសម្លាញ់!!
Part 42 : ប្រុសមិនព្រាន ស្រីម្ដេចនឹងស្រឡាញ់
Part 44 : អ្នកគ្មានតម្លៃក្នុងកែវភ្នែកខ្ញុំសូម្បីបន្តិច
Part 45 : បើលោករឹងទទឹង ខ្ញុំចាប់លោកថើបកណ្ដាលហ្វូងហើយ
Part 46 : Yes, I'm your Honey!!🔥
Part 47 : មនុស្សពិសេស?
Part 48 : ដល់ពេលខ្ញុំនឹងទៅ
Part 49 : Tae មិនទាន់មានប្ដីផង មានកូនយ៉ាងម៉េច
Part 50 : មនុស្សប្រុសហ្នឹងហេស៎មានកូន?
Part 51 : បាច់ផ្កាដំណាងឲ្យក្ដីស្រឡាញ់
Part 52 : ព្រោះតែគេនៅស្រឡាញ់ឯង
Part 53 : បើកូនខ្ញុំកើតអ្វី ខ្ញុំនឹងស្អប់លោកមួយជីវិត
Part 54 : ខ្ញុំជាអ្នកធ្វើអោយ Tae មានផ្ទៃពោះ
Part 55 : បងត្រូវការអូន!!
Part 56 : បណ្ណាការ
Part 57 : កុំធ្វើអោយមានស្នាម...🔥
Part 58 : Fy ដឹងខ្លួនហើយ...
Part 59 : បងនឹងធ្វើឱ្យគ្រប់គ្នាច្រណែននឹង Tae
Part 60 : Be my Honey?
ភាគបញ្ចប់ : សុភមង្គល

Part 43 : ពួកយើងគ្មានថ្ងៃនឹងដូចដើម

1.9K 191 16
By LieNaa7

     គ្រាន់តែលឺសម្លេងក៏ក្រលេកមើលយ៉ាងរហ័ស ហើយក៏ស្រឡាំងកាំងយ៉ាងលឿនផងដែរ ។ មិនមែនខ្មោចលងទាំងថ្ងៃទេដឹង? នេះហេស៎ Kim Honeii ? មុខយ៉ាប់ជាងម៉ាក់នាយទៅទៀត ដែលសំខាន់ជាមនុស្សស្រីមិនមែនកាយតូចចង្កេះអង្ក្រងរាងស្រឡូនម្នាក់នោះឡើយ ។ យប់មិញនាយមិនមែនស្រវឹងដល់មើលមនុស្សខុសទេណា ខុសគ្នាឆ្ងាយណាស់ ។

«សួស្ដី លោក Jeon !! ដោយសារតែផ្លូវស្ទះ សុំអធ្យាស្រ័យផង»នារីវ័យកណ្ដាលអាយុខ្ទង់សាម ស្រដីជាការរាក់ទាក់ទៅអ្នកកម្លោះដែលអង្គុយត្រង់ខ្លួនដូចនាយទាហាន មិនហើបវាចាអ្វីមួយម៉ាត់ ។

«អ៎...មិនអីទេ អញ្ជើញអង្គុយ»មាត់មិនអីតែផ្លូវចិត្តនេះកំពុងតែរងសម្ពាធ ។

«ពិតមែនហើយលោកប្រធាន ខ្ញុំក៏ចង់ណែនាំដូចគ្នានេះគឺបង Freya ជាសិស្សច្បងរបស់ខ្ញុំ ហើយក៏ជាអ្នកណែនាំ Designer Kim Honeii អោយខ្ញុំបានស្គាល់ដូចគ្នា»សម្ដីនាងតូចហាក់មានឥទ្ធិពលល្អ Jungkook ងើយមុខមើលនាងយ៉ាងលឿន បញ្ជាក់ថាស្រីម្នាក់នេះមិនមែនជាមនុស្សតែមួយនឹង Honeii អូនស្អាតរបស់នាយឡើយ មុននេះខំតែភ័យ ញ៉ែប៉ះស្រីចាស់ ។

«ចឹងហេស៎? ខ្ញុំស្មានថានាងជា Honeii រួចចុះគេពេលណាមក»

«គាត់ចូលបន្ទប់ទឹកមុននេះ អូ៎...នោះគាត់មកល្មម»

    មិនអោយខកចិត្ត លើកនេះអ្នកទាំងបីសម្លឹងទៅទិសតែមួយ ដែលកំពុងតែមានរាងតូចច្រឡឹង ដំណើរដូចម៉ូដែលកំពុងតែតម្រង់មករកពួកគេ ។

«សួស្ដី!! សូមទោសផងធ្វើអោយគ្រប់គ្នាចាំយូរបន្តិចហើយ»Tae ស្រដីយ៉ាងស្រទន់ខណៈដែល Carla & Freya ក៏ក្រោកដើម្បីទទួលគេ លើកលែងតែលោកស្វាមីជើងល្អអង្គុយឆ្កឹងមើលមកគេដូចម៉ាឡាកាំង ប្រហែលជាកំពុងតែគាំងហើយ ។

«ចាស៎ មិនអីទេ សុំអញ្ជើញអង្គុយ!!»Carla ញញឹមបកទៅវិញ នាងអាចនឹងមិនស្គាល់ Tae ព្រោះជួបគ្នាបានត្រឹមម្ដងនៅថ្ងៃខួបកំណើតប៉ុណ្ណោះ ក៏មិនដឹងពីទំនាក់ទំនងរវាងលោកប្រធាននិង designer រូបនេះដែរ ។

«អឺក...Mr.Honeii នេះគឺលោក Jeon Jungkook ជាអគ្គនាយកក្រុមហ៊ុន JJK Media ដែលចង់រួមការងារជាមួយនឹងលោក »Freya រៀបរឹកណែនាំខ្លួនរាងក្រាស់អោយរាងតូចបានស្គាល់ខណៈដែល Jungkook ហាក់អង្គុយភ្លឹកសម្លឹងមុខ Taehyung មិនដាក់ភ្នែក ។

«សួស្ដីលោក Jeon Jungkook ជួបគ្នាម្ដងទៀតហើយ»Tae បោះដៃទៅមុខដើម្បីចាប់ដៃជាមួយនឹងបុរសកំពូលខ្មើត ទើបគេញញឹមឌឺដងបន្ថែមទៀត ។

«ចូលការងារទៅ!!»Jungkook ងាកមុខចេញមិនខ្ចីចាប់ដៃ ។ Tae ក៏សើចទើបអង្គុយត្រង់ខ្លួនវិញ ។

«ចាស៎ នេះគឺជាម៉ូតសម្លៀកបំពាក់របស់ហេរ៉ូដប់ឈុតដែលពួកយើងចង់អោយលោកកាត់ និងបញ្ចេញម៉ូតអោយដូចគំរូទាំងនេះ»Carla ហុចសឺមីអោយទៅរាងតូចមើល ។

«អូ៎...ច្រើនគួរសម អាចនឹងត្រូវការពេលវេលាយូរ ព្រោះម៉ូតក៏រាងស្មុគស្មាញបន្តិចដែរ»

«ពួកយើងអាចនឹងត្រូវការនៅដើមខែក្រោយ លោកអាចកាត់ទាន់ដែរទេ ព្រោះពួកយើងត្រូវត្រៀមដើម្បីយកទៅសម្ភោធតួអង្គនៅប៉ារីសបន្តទៀត»

«ដើមខែក្រោយ? បើចឹងពួកយើងមានពេលត្រឹមពីរសប្ដាហ៍ប៉ុណ្ណោះ ឈុតចេញមកអាចនឹងមិនស្អាត យ៉ាងហោចណាស់គឺពាក់កណ្ដាលខែក្រោយ ពួកយើងអាចមានពេលច្រើនជាងនេះដើម្បីរៀបចំ ព្រោះខ្ញុំត្រូវការកុម្មង់ក្រណាត់នឹងឆ្នៃម៉ូតបន្ថែមទៀត»

«ប៉ុន្តែពួកយើងត្រូវការនៅដើមខែក្រោយ!! ធ្វើបានឬអត់? បើគ្មានសមត្ថភាពទេ ពួកយើងរកអ្នកផ្សេង»សម្ដីស្ដាប់មិនចូលត្រចៀករបស់ Jungkook ដូចជាការមិនពេញចិត្ត ទឹកមុខមឺុងម៉ាត់ខុសធម្មតា ។

«បើចឹងលោកក៏ជួយពិចារណា រយៈពេលពីរសប្តាហ៍ត្រូវឌីហ្សាញដល់ទៅដប់ឈុត ឈុតនីមួយៗមានក្បូរក្បាច់រចនាទៅតាមរចនាបទរបស់វា មានភាពស្មុគស្នាញច្រើន មិនមែនរូបភាពដែលចង់ព្រីនចេញមកបែបណាក៏បានទេ ពួកយើងត្រូវការកុម្មង់សាច់ក្រណាត់ដើម្បីតម្រូវតាមឈុតរបស់លោកទៀត ជួយគិតឱ្យដល់ផងទៅ កុំយកអារម្មណ៍មកធ្វើការជួយបែងចែកអោយដាច់ផងលោក Jeon Jungkook »នាយតូចមិនបង្អង់ ចង់បំបាក់មុខគេដូចជាងាយពេកហើយ ។ Tae តបទៅវិញមិនទម្លាក់មាត់អោយរាងក្រាស់ស្ពឹកមុខមួយកន្លែង ។

«អឺក...បើចឹងខ្ញុំថាពួកយើងសុំពិភាក្សាគ្នាសិន សម្រាប់តម្លៃចាំចរចាតាមក្រោយ»Carla ឃើញសភាពការណ៏មិនស្រួលក៏ព្យាយាមប្ដូរបរិយាកាស កាលបើឃើញមនុស្សពីរនាក់ដែលអង្គុយទល់មុខគ្នាកំពុងតែបញ្ចេញចង្កូមមកបែបនេះ ។

«មិនបាច់ទេ ខ្ញុំក៏ចង់ដឹងដូចគ្នាថាទឹកដៃជនល្បីឈ្មោះអស្ចារ្យប៉ុណ្ណា Carla លើកការសម្ភោធទៅដើមខែប្រាំវិញ ខ្ញុំទុកពេលអោយមួយខែកន្លះ គ្រប់យ៉ាងត្រូវតែឥតខ្ចោះ សង្ឃឹមថាមិនពូកែបានតែមាត់»Jungkook ប្រើកែវភ្នែកផ្ចាញ់ផ្ចាលដោយការចង់ឈ្នះ ជួបគ្នាម្ដងទៀតដូចជារៀងកាច់កុងបន្តិចហើយ ។

«អរគុណដែលយល់ សម្រេចថាលោកព្រមហើយ សម្រាប់កិច្ចកុងត្រាខ្ញុំនឹងរៀបចំអោយលោកនៅថ្ងៃស្អែកទៅចុះ តម្លៃអាចនឹងគួរសមបន្តិចហើយ ព្រោះលោកត្រូវការឥតខ្ចោះ ដូច្នេះចង់បានរបស់ល្អត្រូវតែហ៊ានចំណាយ»Tae នៅតែរក្សាចិត្តត្រជាក់មិនច្រឡោត ព្រោះបើចង់ឈ្នះមនុស្សចិត្តក្ដៅគួរតែកុំបញ្ចេញប្រតិកម្ម ។

«ខ្ញុំថាពួកយើងហៅអ្វីញុាំសិនល្អដែរទេ!»Carla

«បាន...»Tae

«អនុញ្ញាតទៅបន្ទប់ទឹក!!»Jungkook ស្រដីចប់ក្រោកចេញភ្លាមៗ រកទៅរម្ងាប់កំហឹង ។ នៅក្រោយខ្នងគេខ្លាំងណាស់ ដល់ជួបក្រៅបែបនេះ នាយត្រៀមជើងចង់តែរត់ មនុស្សកំពុងស្អប់អោយជួបរំខានអារម្មណ៍ធ្វើអី ដែលសំខាន់ Kim Honeii ម្នាក់នោះគឺជា... Taehyung? យកមុខទៅទុកឯណាខ្មាស់គេមិនស្ទើរទេ ។

«ខុំ្ញសុំទៅធ្វើធុរៈបន្តិច»Tae កុម្មង់អារហាររបស់ខ្លួនរួចក៏ក្រោកទៅតាមនាយកម្លោះ មិនដឹងជាគេចទៅដល់ណាទៅហើយទេ មិនអីទេចាំគេទៅលងដល់បន្ទប់ទឹក ។

    Tae ចូលមកដល់ក៏ឃើញរាងសង្ហារឈរមុខកញ្ចក់ម្នាក់ឯង នាយតូចអោបដៃផ្អែកស្មានឹងទ្វា ស្របពេលដែល Jungkook ក៏បែរមករកគេដូចគ្នា ។

«បែកគ្នាយូរហើយមិនគិតរាក់ទាក់គ្នាបន្តិចទេហេស៎ ប្រងើយៗបែបនេះដូចជាមនុស្សមិនធ្លាប់ស្គាល់គ្នា»

«ខ្ញុំមិនចាំថាធ្លាប់ស្គាល់គ្នាពីពេលណា? ហេតុអ្វីត្រូវធ្វើដូចជាស្និទ្ធ?»

«អូ៎...ចុះដៃក្រាស់ដែលប្រហើនលូកលាន់ខ្ញុំកាលពីយប់មិញជារបស់នរណា? ខ្ញុំក៏មិនចាំថាគេមានមុខយ៉ាងម៉េច ចាំត្រឹមសម្ដីដែលគេសរសើរខ្ញុំថាស្អាត»

«មិនបាច់មកបញ្ឆិតបញ្ឆៀង មានបំណងអីក៏និយាយមក»Jungkook

«គ្មានទេ គ្រាន់តែចង់មកសួរថា...ក្លិនទឹកអប់យប់មិញលោកចូលចិត្តទេ?»Tae ដើរមកកៀកក្បែរនាយសង្ហាប្រើសម្ដីថ្នមសម្លេងសួរគេយ៉ាងសិចសុី ជាហេតុធ្វើឱ្យ Jungkook រហ័សគេចចង់មួយម៉ែត្រ

«បើគ្មានអីទេ ខ្ញុំទៅមុនហើយ គ្មានពេលអត់ប្រយោជន៍»Jungkook ជម្លៀសខ្លួនចេញទៅខាងក្រៅ ទុកអោយ Tae ឈរអោបដៃសើច ស្មានថាគ្រាន់បើ យប់មិញខ្លាំងសម្បើមណាស់ អោបចង្កេះគេនិយាយឡើងហំ ដល់ស្គាល់រូបពិតដូចរាងបាក់ស្បាត

«វាមិនចប់ត្រឹមនេះទេ Jung ខ្ញុំនៅមានហ្គេមច្រើនទៀតត្រៀមសម្រាប់លោក»សម្ឃឹមថាអ្វីៗនឹងដំណើរការដូចដែលបានគ្រោងទុក គេនឹងព្យាយាមទាញយកគ្រួសារមួយនេះត្រឡប់មកវិញ ។

#Next Day

    ពីមួយថ្ងៃទៅមួយថ្ងៃសម្រស់កាន់តែកើន ដូចដែលគេនិយាយថាខ្ញីកាន់តែចាស់កាន់តែហិរ ។ Taehyung ជាមួយនឹងការតែងខ្លួនប្លែក ស្អាតខុសពីរាល់ដង សម្ដៅមកកាន់ក្រុមហ៊ុន ទាក់ភ្នែកបុគ្គលិកអោយសម្លឹងមកព្រោងព្រាត ។

«សួស្ដី Mr.Honeii»
«សួស្ដី Carla »
«ចៃដន្យណាស់ លោកប្រធានទើបនឹងចូលប្រជុំមុននេះ ខ្ញុំបានប្រាប់គាត់ដែរថាមានណាត់ជាមួយលោក ប៉ុន្តែគាត់មិនព្រមនៅតែបើកអង្គប្រជុំ ដូច្នេះអធ្យាស្រ័យផង ដែលត្រូវអោយលោករង់ចាំ»

«មិនអីទេ ខ្ញុំអាចចាំបាន»Tae

«បើចឹងចាំខ្ញុំយកភេសជ្ជៈមកជូន»Carla

   Tae អង្គុយស្ងៀមស្ងាត់នៅក្នុង office របស់រាងក្រាស់ គេដឹងថានាយចង់ធ្វើបាប ដែលកំណត់ពេលវេលាហើយបែរជាមិនគោរពតាម ។
    នាយតូចអង្គុយចាំពីមួយនាទីទៅមួយនាទីរហូតចូលមួយម៉ោងកន្លះនៅតែមិនឃើញ Jungkook មក ។ ឆ្អឹងឆ្អែងចាប់ផ្ដើមចុកស្រពន់ Tae ក្រោកដើរអោយយឺតសរសៃសម្លឹងមើលចុះទៅខាងក្រោមដែលបង្ហាញនូវទេសភាពទីក្រុងដ៏ស្រស់ត្រកាល ។

«ហឹស មិននឹកស្មានថាមានថ្ងៃនេះទាល់តែសោះ»Tae មើលទៅតុធ្វើការរបស់ប្ដី គេមិនធ្លាប់គិតទេថានាយនឹងធ្វើបាន មនុស្សធ្លាប់តែខូចខិលមិនដែលចូលសាលាបែរជាអាចបង្កើតក្រុមហ៊ុនមួយយ៉ាងរីកចម្រើនត្រឹមរយៈពេលប្រាំឆ្នាំ ។

«អាយុជិតសាមទៅហើយនៅញុាំទឹកដោះគោទៀតហេស៎»Tae ចាប់ដកទឹកដោះគោចេកមួយកំប៉ុងពីក្នុងកាតាបធ្វើការរបស់ Jungkook ដែលបញ្ចេញស្រមោលមកមុននេះ ។

«នេះបើនៅជាមួយកូន មិនឈ្លោះគ្នាដណ្ដើមទឹកដោះគោទៅហើយទេហី»Tae ក្រវីក្បាលទាំងហួសចិត្តទើបកាន់ទឹកដោះគោនោះមកសាឡុងវិញ ចោះផឹកធ្វើព្រងើយ ពូកែអោយចាំ គេរករបស់មកកំដរមាត់ហើយ ។

     ប្រហែលជាកន្លះម៉ោងក្រោយរាងសង្ហាក៏ចូលមកជាមួយរឹកពារមិនខ្វល់ពីអ្នកណា សំដៅទៅតុធ្វើការយ៉ាងឡូយ ។

«មកយូរហើយ!!»Jungkook លើកចិញ្ចើមសួរត្បកទៅរាងតូចដែលអង្គុយនៅលើសាឡុង ។

«លោកថាទៅពីម៉ោង9ព្រឹកដល់ម៉ោង11 យូរឬឆាប់?»

«ការងារគួរតែមានការអត់ធ្មត់ ប្រហែលជាគ្មានបញ្ហាទេណ៎ស»Jungkook សើចដើមកទាញការងារយកមកធ្វើបន្ត ។

«ខ្ញុំមិនមែនជាមនុស្សសូញសាញ បើលោកមិនទាន់ស្គាល់ពីច្បាប់ការងារឬពាក្យថាគោរពអ្នកដទៃបែបណា ខ្ញុំក៏មិនប្រកាន់ដែរ...នេះជាកិច្ចកុងត្រាសម្រាប់ពេលមួយខែកន្លះ»Tae ដកយកសឺមីចេញមកប្រគល់ឲ្យរាងក្រាស់ មុននឹងដាក់ខ្លួនអង្គុយទល់មុខនាយ ។

«ហឹស ពូកែសម្ដីយ៉ាងនេះ មានភ្ញៀវហ៊ានចូលដែរហេស៎ តែធ្វើបានឬអត់? មានតែចាំមើលលទ្ធផល កុំធ្វើអោយបាក់ឈ្មោះហាងព្រោះតែភាពអំណួតទៅបានហើយ»Jungkook កាលបើដៃជាប់សញ្ញេហើយ មាត់នៅឆ្លើយឆ្លងឌឺដងឲ្យគេទៀត ។

«បើលោកចង់ច្បាស់ ម្ដេចមិនអោយខ្ញុំធ្វើការជាមួយតែម្ដងទៅ នឹងបានដឹងថាការងារខ្ញុំរលូនប៉ុណ្ណា ច្បាស់លាស់ គុណភាព មិនមែនជាឥវ៉ាន់ជជុះដូចដែលលោកធ្លាប់ជួប អុស៎...ប៉ុន្តែខ្ញុំថាមិនបាច់ទេ ព្រោះលោកដឹងច្បាស់ក្នុងចិត្តទៅហើយ មិនមែនលោកមិនធ្លាប់សាកឯណា ថែមទាំងសរសើរពេញមាត់ថែមទៀត ថាចូលចិត្ត!!»

«របស់ដែលខ្ញុំចោលហើយ ខ្ញុំមិនចូលចិត្តយកត្រឡប់មកលេងវិញទេ ទោះបីល្អប៉ុណ្ណា ក៏នៅតែជាកាកសំណល់តែគេមិនត្រូវការ»

«លោកគិតខុសហើយ Jeon Jungkook មានតែមនុស្សបញ្ញាខ្សោយប៉ុណ្ណោះដែលមើលមិនឃើញរបស់ល្អ មនុស្សឆ្លាតគេមានគំនិតឆ្នៃប្រឌិតច្រើនណាស់ ឬលោកមិនឆ្លាត?»Tae សកសៀតត្រឡប់ទៅវិញជាមួយស្នាមញញឹមយ៉ាងត្រជាក់ ហៃយ៉ា...បានដុតប្ដីអោយខឹងសប្បាយម្យ៉ាងដែរតើ ។

«បន្លំដៀលហេស៎»

«អត់ទេ គ្រាន់តែចង់អោយលោកគិតអោយស៊ីជម្រៅជាងនេះមុននឹងសម្រេចចិត្ត មានហេតុតែងតែមានផល ថ្ងៃនេះលោកគិតផ្សេង ថ្ងៃក្រោយលោកនៅតែអាចកែប្រែ ការផ្ដល់ឱកាសដើម្បីកែឆ្នៃមិនមែនជារឿងអាក្រក់ទេ Jung »គេគ្រាន់តែចង់បានឱកាសម្ដងទៀត ដើម្បីបង្ហាញអោយនាយឃើញថាវត្ថុដែលនាយបោះចោលមួយនេះ នៅអាចប្រើការបាន គេនៅតែទុកនាយជាម្ចាស់នឹងស្ម័គ្រខ្លួនដើម្បីក្បែរគ្រប់ពេល ។

«កិច្ចព្រមព្រៀងខ្ញុំសញ្ញេរួចហើយ យកទៅវិញបាន »Jungkook ប្ដូរប្រធានបទ ដកយកកិច្ចកុងត្រាមួយច្បាប់ទុកសម្រាប់ខ្លួនឯង និងមួយទៀតជារបស់ Tae ។

«អឹម អរគុណដែលព្រមរួមការងារជាមួយខ្ញុំ ជួបគ្នាថ្ងៃក្រោយលោក Jeon »Tae មិនដឹងបន្តបែបណាគឺមានតែថយមួយជំហានសិន គេស្រដីលាទាំងដែលរាងក្រាស់ធ្វើមិនខ្វល់ ។ នាយតូចរៀបចំរបស់របរខ្លួនមុននឹងចាកចេញ ។ មនុស្សមាត់ដាចចិត្តរឹងដៀងភ្នែកលបលួចសម្លឹងទៅគេជាមួយនឹងភាពច្របូកច្របល់ ។
«ពួកយើងគ្មានថ្ងៃនឹងដូចដើមដាច់ខាត!!» Jungkook

To be continued

Lie Naa

Continue Reading

You'll Also Like

3.1M 252K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...
119K 5.6K 65
បងស្រឡាញ់អូនហើយថេយ៍>>ជុងហ្គុក > >
5.6K 350 31
ក្តីស្នេហ៍មួយដែលផ្តល់អោយគេអស់ពីចិត្ត តែទីផុតត្រូវឈឺចាប់ ដោយសារតែការបោកប្រាស់ដោយមនុស្សដែលយើងស្រលាញ់បំផុត..... រឿងនេះគឺកំពុងមានការកែសម្រួលសាច់រឿងទាំងស្...
40K 622 32
george is 26 year old male omega who works at strip club what will happend when he meets dream a 23 year old male alpha who is mafia boss english is...