កម្មសិទ្ធិ មីន យ៉ុនហ្គី (Comp...

De horng1993

34.7K 2.8K 121

« ទោះបីអូនក្លាយជាអ្វីក៏អូននៅតែជាកម្មសិទ្ធិរបស់បង! » មីន យ៉ុនហ្គី Min Yoongi X park Jimin YG top JM btt ✍️ wri... Mais

Episode 1: ចាប់ពីថ្ងៃនេះទៅគេជាមនុស្សរបស់ខ្ញុំ!
Episode 2: មនុស្សរបស់យើង!
Episode 3:ទាល់តែមានការព្រមព្រៀងទើបយើងហែកកេស!
Episode 4:គ្រប់យ៉ាងទាល់តែមានការសាកល្បង!🔞
Episode 5:បបូរមាត់គួរឱ្យចង់បឺត!
Episode 6: ផាក ជីមីន នាមត្រកូលថ្មីគឺ មីន!
Episode 7:មោះ ទៅលួងក្នុងបន្ទប់ពីរនាក់!
Episode 8:ធ្វើអូនសិនទើបយើងទៅធ្វើការតាមក្រោយ!
Episode 9
Episode10: បងស្រឡាញ់អូនខ្លាំងណាស់!
Episode 11:ធ្លាក់ចូលក្នុងបេះដូងបង ជុប៎!
Episode 12: ភរិយារបស់ខ្ញុំ!!!
Episode 13: មីន ជីយ៉ុន!
Episode 14:អូនជាកម្មសិទ្ធិរបស់បងតែម្នាក់គត់!
Episode 15:ខ្ញុំនឹងលែងលះលោកឯង...
Episode 16:បងស្រឡាញ់អូនព្រោះអូនជាមនុស្សដែលបងស្រឡាញ់!
Episode 17: ទោះបីអូនក្លាយជាអ្វីក៏អូននៅតែជាកម្មសិទ្ធិរបស់បង!
Episode 18:នាងត្រឹមជាកាកសំណល់...
Episode 19:បើនាងមិនចង់សល់តែឆ្អឹងត្រឡប់ទៅវិញទេ នៅឱ្យឆ្ងាយពីគ្រួសាររបស់ខ្ញុំ!
Episode 20:ជើងស្រឡូនស្អាតបែបនេះគួរតែលើកឱ្យបានខ្ពស់មិនត្រូវកប់ក្នុងពូកទេ!❤️‍🔥
Episode 21:ខ្ញុំភ្លេចទៅហើយថាខ្ញុំមានម្ដាយនឹងគេដែរ...
Episode 23:ព្រោះអូនជាកូនក្មេងរបស់បង!
Episode 24:បងស្រឡាញ់អូនណាស់ គីម ថេហ្យុង!
Episode 25:ស្រែកឡើងឮដល់កាទប់អូនហ៎!
Episode 26: បងអូនឈឺណាស់បង!
Episode 27: បងនិយាយម្នាក់ឯងហត់ណាស់....
Episode 28:ហេតុអ្វីបងមិនជួយកូនរបស់ពួកយើង?
Episode 29: លួងអូន!
Episode 30:អូនជាជីមីនរបស់បងនោះអី!
Episode 31:បងកំពុងក្បត់អូនមែនទេ?
Episode 32:ពួកយើងនិងកាន់ដៃគ្នាឆ្លងឧបសគ្គមួយនេះ!
Episode 33: ងប់នឹងប្រុសទាំងឪទាំងកូន!
Episode 34: ចាស់តែអាយុទេ
Episode35:ទុកឱ្យពូវីនថើប!
Episode 36:
Episode 37:
about me:
Episode 38:
បើកកក់រឿង:
Episode 39:
Episode 40
Episode 41
Episode 42
Episode 43:
Episode 44
Episode 45
Episode 46
Episode 47
Episode 48
Episode 49
Episode 50
The end 🩷
For you readers 🩷

Episode 22:អូនខ្លាចណាស់បង...

567 63 3
De horng1993

« ខ្ញុំមិនចង់រស់នៅជាមួយឃាតករទេ! »

« មីន យ៉ុនហ្គី!!! » អ្នកស្រីរ៉ាស៊ី បន្លឺឡើងទាំងកំហឹង មុខរបស់គាត់ឡើងក្រហមព្រោះតែខឹង ។ មិនថាកន្លងផុតទៅរយៈពេលយូរយ៉ាងណានោះទេ យ៉ុនហ្គិ នៅតែមិនអាចបំភ្លេចរឿងរ៉ាវក្នុងហេតុការណ៍នោះបាន គេតែងតែលើកវាមកនិយាយគ្រប់ពេល ។

« ឬមិនពិត? »

« រឿងវាកន្លងហួសយូរហើយ ហេតុអ្វីកូនតែងតែរំឭកពីរឿងទាំងនេះទៀត? » គ្រប់ពេលដែលឈ្លោះគ្នាជាមួយគាត់បើគេមិនដើរចេញទេក៏លើករឿងនេះមកនិយាយដែរ ។

« រំឭកឱ្យដឹងថាម៉ាក់ខុស! ម៉ាក់ជាដើមហេតុធ្វើឱ្យលោកប៉ារបស់ខ្ញុំចាកចេញពីខ្ញុំ លោកប៉ាចាកចេញមិនបានប៉ុន្មានម៉ាក់ក៏រៀបការជាមួយសង្សារចាស់របស់ម៉ាក់ »

« កូន...កូនដឹងឬ? »

« ហឹសៗ! តើអាថ៍កំបាំងរបស់ម៉ាក់មួយណាដែលខ្ញុំមិនដឹង? កាលនោះម៉ាក់មានរឿងអ្វីលាក់បាំងនឹងខ្ញុំខ្លះ? ម៉ាក់និយាយមកដោយខ្លួនឯងឬទុកឱ្យខ្ញុំនិយាយវិញ? » យ៉ុនហ្គី សើចបន្តិចហើយទើបសួរទៅគាត់ ។ កាលនោះអ្នកស្រីរ៉ាស៊ីមានអាថ៌កំបាំងច្រើនណាស់ ប៉ុន្តែគេដឹងគ្រប់យ៉ាងទាំងអស់គ្រាន់តែគេមិននិយាយចេញមកតែប៉ុណ្ណោះ ។

« ... »

« ហឹសៗ! ជីយ៉ុន តោះប៉ាជូនទៅសាលា » យ៉ុនហ្គី អស់សំណើចបន្តិចមុននឹងដឹកដៃកូនចេញទៅបាត់ ថ្ងៃនេះ ជីមីន មិនទៅជាមួយនោះទេព្រោះគេគិតថា ម៉ាក់របស់រាងក្រាស់មកបែបនេះបើគេទៅជាមួយប្ដីដូចជាមិនសម យ៉ាងហោចណាស់ក៏នៅផ្ទះក្រែងគាត់ខ្វះខាតអ្វីគេអាចជួយបាន ។

« ជំរាបសួរ ជាម៉ាក់របស់បងយ៉ុនមែនទេបាទ? »

« អឺ! យើងជាម្ដាយរបស់គេ ប្រុសម្នាក់ដែលលែងទុកយើងជាម្ដាយ! គ្រប់យ៉ាងព្រោះតែឯងនឹងហើយ ឯងត្រូវទទួលយកលទ្ធផលដែលឯងបានសាង ផាក ជីមីន!!! » គាត់និយាយទាំងខឹងហើយក៏ដើរទៅបាត់ ។

« ខ្ញុំបានធ្វើអ្វីទៅ? » បើគេជាសមីខ្លួនមិនសូម្បីតែដឹងរឿងផង តើគេសាងអ្វី?ហេតុអ្វីត្រូវរង់ចាំទទួលលទ្ធផលដែរ?

« សូមកុំប្រកាន់ខឹងនឹងគាត់អី ព្រោះតែគាត់ខឹងបងប្រុសទើបចេះតែនិយាយទៅ »

« ខ្ញុំមិនបានប្រកាន់ខឹងអីទេ ហើយលោកជា...? »

« ខ្ញុំជាប្អូនបងយ៉ុនហ្គី! លាសិនហើយ » បញ្ចប់ប្រយោគគេក៏ចាកចេញទៅបាត់ ។

« ប្អូនប្រុសឬ? » ជីមីន ចងចិញ្ចើមឆ្ងល់ព្រោះមិនធ្លាប់ឮ យ៉ុនហ្គី និយាយឬរំឭកពីប្អូនប្រុសរបស់នាយឱ្យគេស្ដាប់នោះទេឬមកពីគេមិនដែលសួរនាំ?

« ទៅហាងវិញល្អជាង! » មិននិយាយច្រើនរាងតូចក៏ចាកចេញទៅហាងរបស់គេដោយមានហ្សេនជាអ្នកបើកឡានឱ្យគេ ។

     ជារៀងរាល់ថ្ងៃបន្ទាប់ពី យ៉ុនហ្គី ជូនកូនទៅសាលា ជីមីន ក៏ចេញទៅហាងរបស់គេ ល្ងាចឡើងទើបត្រឡប់មកផ្ទះវិញដោយ យ៉ុនហ្គី និង ជីយ៉ុន ទៅទទួលព្រោះចេញពីរៀន ជីយ៉ុន ចូលចិត្តទៅសម្ងំនៅជាមួយ យ៉ុនហ្គី គេចូលចិត្តមើលពីរបៀបដែល យ៉ុនហ្គី ធ្វើការងារខ្លាំងណាស់ ។

     កន្លងផុតទៅមួយសប្តាហ៍ ជីមីន និង យ៉ុនហ្គី មិនសូវបាននៅក្បែរគ្នាដូចមុននោះទេប៉ុន្តែកុំច្រឡំ ពួកគេមិនបានឈ្លោះគ្នាអីទេ ។ គ្រាន់តែពួកគេបែងចែកពេលវេលាធ្វើការនិងពេលវេលាផ្ទាល់ខ្លួនដាច់ដោយឡែកពីគ្នាប៉ុណ្ណោះ ។ នៅក្រុមហ៊ុនមានការមមាញឹកចំណែកនៅហាងរបស់ ជីមីន ក៏មានការមមាញឹកដូចគ្នា ដូច្នេះហើយទើបពួកចែកគ្នាធ្វើការហើយដល់ថ្ងៃឈប់សម្រាកទើបចំណាយពេលនៅជាមួយគ្នាវិញ ។

« ថ្ងៃនេះបងនឹងទៅទទួលអូនហើយចាំទៅយក ជីយ៉ុន ទាំងអស់គ្នាហើយពួកយើងទៅញ៉ាំអាហារនៅភោជនីយដ្ឋានរបស់បង »

« អូខេ លោកប្ដីអូនចូលហាងហើយ អូនស្រឡាញ់បង ជុប៎ៗ » ជីមីន ថើបថ្ពាល់របស់ប្ដី២ខ្សឺតទើបចុះពីឡានចូលទៅក្នុងហាង ។

« ស្រឡាញ់អូនដូចគ្នា! » និយាយហើយក៏បើកឡានចេញទៅសំដៅទៅកាន់ក្រុមហ៊ុនរបស់គេវិញ ។ ថ្ងៃនេះគេមានអារម្មណ៍មិនល្អទាល់តែសោះហើយមិនដឹងមកពីហេតុអ្វីនោះទេឬមកពីគេគិតច្រើនពេក? វាប្រហែលបែបនោះហើយ ។

     @ម៉ោងប្រហែង១១:១០នាទី

     ថ្ងៃនេះខុសពីរាល់ដងស្មានេះទៅហើយ យ៉ុនហ្គី នៅមិនទាន់មកទទួលរាងតូចទៀតហើយភ្លាមនោះស្រាប់តែមានឡានមួយបើកមកឈប់នៅនឹងមុខហាង ។

« ពួកលោក...មករកអ្នកណាដែរ? »

« ពួកខ្ញុំទទួលភារកិច្ចពីចៅហ្វាយធំឱ្យមកទទួលចៅហ្វាយតូចបាទ »

« លោកជា? »

« ខ្ញុំឈ្មោះ ហ្វាយូ បាទជាប្អូនជីដូនរបស់បងវីន ខ្ញុំទើបមកធ្វើការបាន៦ខែប៉ុណ្ណោះ » ត្បិតថាថ្មីថ្មោងប៉ុន្តែសមត្ថភាពមិនណយទេបែបនេះហើយទើប យ៉ុនហ្គី ទុកចិត្តឱ្យមកទទួលភរិយាសំណព្វចិត្តរបស់គេនោះ ។

« អរ! ខ្ញុំចាំនាយបានហើយ ថ្ងៃមុនឃើញជួយធ្វើកិច្ចការនៅក្នុងភូមិគ្រឹះ ប៉ុន្តែហេតុអ្វីបងយ៉ុនមិនមក? »

« ព្រោះក្រុមហ៊ុនស្រាប់តែមានប្រជុំបន្ទាន់ភ្លាមៗ គាត់ត្រូវចាត់ចែងរឿងម្ចាស់ភាគហ៊ុនថ្មី! ហើយគាត់ឱ្យខ្ញុំជូនចៅហ្វាយតូចទៅភោជនីយដ្ឋានត្រកូលមីន! »

« គាត់ក៏បានប្រាប់ខ្ញុំដែរ ចាំបន្តិចខ្ញុំទៅយកអីវ៉ាន់សិន! » ជីមីន មិនសួរនាំច្រើនទោះមិនមានវត្តមានរបស់ហ្សេនឬវីនមកទទួលក៏ដោយព្រោះតែម្នាក់ដែលនិយាយជាមួយគេនេះក៏ជាកូនចៅរបស់ប្ដីគេដែរ គេធ្លាប់ឃើញនាយម្នាក់នេះ ។

« សូមអញ្ជើញបាទ! »

« ចេញដំណើរទៅ! » ឡានក៏ចេញដំណើរទៅកាន់ហាងអាហារព្រោះពួកគេនឹងទៅជួបគ្នានៅទីនោះតែម្ដង ។

     ងាកមកខាងយ៉ុនហ្គីវិញ គេចេញពីប្រជុំមកក៏រៀបចំឡើងឡានទៅហាងអាហារតែម្ដង ។ មុននេះប្រជុំបន្ទាន់ព្រោះតែភ្លាមៗ ម៉ាក់របស់គេស្រាប់តែទិញបានភាគហ៊ុននៅក្នុងក្រុមហ៊ុននេះបានដល់ទៅដប់ភាគរយឯណោះទើបត្រូវប្រជុំជាបន្ទាន់ ។ ហើយគេក៏បានឱ្យ ហ្វាយូ ទៅទទួលរាងតូចផងដែរ ដូច្នេះពួកគេនឹងទៅជួបគ្នានៅទីនោះ ។

« វីន ទៅទទួល ជីយ៉ុន ហើយមែនទេហ្សេន? »

« បាទចៅហ្វាយ ពេលនេះគាត់ទៅដល់ហាងហើយ »

« ចុះជីមីនទៅដល់ឬនៅ? »

« ហ្វាយូ តេមកប្រាប់មុននេះថាឡានខូចតាមផ្លូវ ខ្ញុំបានឱ្យគេរង់ចាំនៅទីនោះចាំពួកយើងទៅដល់នឹងទៅជាមួយគ្នាតែម្ដង » ហ្សេន រៀបរាប់គ្រប់យ៉ាងប្រាប់ យ៉ុនហ្គី ព្រោះគេមិនមែនអ្នកបើកឡាននោះទេ មានតៃកុងម្នាក់ទៀត ។

« ល្អណាស់! បើកឱ្យលឿនទៅ »

« បាទចៅហ្វាយ! »

     ក្រឡេកមកអ្នកខាងនេះវិញ កំពុងតែរង់ចាំ យ៉ុនហ្គី មកទទួល ហើយក៏រង់ចាំគេមកយកឡានទៅជួសជុលដូចគ្នា ។

« ខ្ញុំថាចៅហ្វាយតូចចូលទៅរង់ចាំខាងក្នុងវិញទៅល្អជាងព្រោះមេឃក្ដៅណាស់ »

« ខ្ញុំមិនអីទេ បើនាយនៅឈរខាងក្រៅបាន ហេតុអ្វីខ្ញុំឈរមិនបាន? មនុស្សដូចគ្នាសោះនឹង »

« ប៉ុន្តែខាងក្រៅក្ដៅណាស់ មុខចៅហ្វាយតូចឡើងក្រហមអស់ហើយ បាទ » ព្រោះតែស្បែកគេសទើបធ្វើឱ្យឡើងក្រហមបែបនេះប៉ុន្តែយ៉ាងណាក៏ ជីមីន មានសម្បុរសមិនស្មើប្ដីរបស់គេដែរ យ៉ុនហ្គី សខ្លាំងណាស់ ។

« ខ្ញុំមិនអីពិតមែន! តើនោះជាឡានរបស់បងយ៉ុនមែនទេ? » ជីមីន ចង្អុលទៅឡានខ្មៅមួយដែលកំពុងបើកមកតម្រង់រកពួកគេ វាស្រដៀងនឹងឡានរបស់ យ៉ុនហ្គី ណាស់ ។

« ប្រហែលទេដឹង... »

« យ៉ុន... អ្ហាយ? លែងលោកជាអ្នកណា? នាយហ្វាយូ ជួយខ្ញុំផង... » ជីមីន ប្រុងហៅឈ្មោះរបស់ប្ដីប៉ុន្តែស្រាប់តែស្រែកចាចវិញព្រោះមិនមែនជាប្ដីរបស់គេទេ ។ ហើយភ្លាមៗ បុរសម្នាក់នោះក៏ចាប់ទាញដៃរបស់ ជីមីន ចូលទៅក្នុងឡានទាំងកម្រោល ។

     ផាំងៗៗ!!! គ្រាប់កាំភ្លើងបីគ្រាប់ទម្លុះរាងកាយក្រាសរបស់នាយកំលោះហ្វាយូ គ្រាន់តែគេប្រុងនឹងឈានជើងចូលទៅជួយ ជីមីន មុននេះ ។

« នាយហ្វាយូ! ហ្ហឹកៗ លែងខ្ញុំទៅ ហ្ហឹកៗ សុំអង្វរ ដោះលែងខ្ញុំទៅ នាយហ្វាយូ... យ៉ុន យ៉ុនហ្គី ជួយអូនផង ហ្ហឹកៗ » ឡានបើកចេញទៅ ជីមីន យំរហាមព្យាយាមរើបម្រះផង សុំអង្វរគេផងប៉ុន្តែនៅតែមិនបានផងដដែល ។

« អឹក៎! ចៅហ្វាយតូច! » ហ្វាយូ ប្រើកម្លាំងដែលនៅសេសសល់បន្តិចបន្តួចវាតាមឡានទាំងដែលគេដឹងថាគេមិនអាចជួយរាងតូចបាននោះទេ ។ មុខរបួសត្រង់ទ្រូងខាងស្ដាំរបស់គេហូរឈាមដូចទឹក ដង្ហើមដកសឹងតែមិនដល់គ្នាប៉ុន្តែគេនៅតែព្យាយាមដក ដរាបណា យ៉ុនហ្គី មិនទាន់មក ។

     ងឺត!! ឡានឈប់ភ្លាមទ្វារបើកឡើងបង្ហាញឱ្យឃើញរាងក្រាស់របស់ យ៉ុនហ្គី ចុះមកយ៉ាងត្រហេបត្រហបលឿនជាងហ្សេនទៅទៀត ។

« ហ្វាយូ? ឯងកើតអី? ឯណាជីមីន? » គេសួរទាំងតក់ក្រហល់ ក្នុងចិត្តរបស់គេកាន់តែមិនស្រួលឡើងព្រោះគេមានអារម្មណ៍មិនល្អតាំងតែពីព្រឹកមកម៉្លេះ ។

« ចៅហ្វាយ...ចៅហ្វាយតូចត្រូវ...ត្រូវគេចាប់...អឹក៎! » និយាយមិនទាន់ចប់ផង ហ្វាយូក៏សន្លប់បាត់ស្មារតីភ្លាម ។

« ហ្វាយូ! ហ្វាយូ! ហ្សេន ឆាប់បញ្ចូនគេទៅមន្ទីរពេទ្យហើយចាត់ចែងកូនចៅបន្ថែមស្វែងរក ជីមីន ឱ្យលឿនជាទីបំផុត! »

« បាទ ចៅហ្វាយ! » ហ្សេន ទាក់ទងទៅកូនចៅក្រោមបង្គាប់របស់គេឱ្យមកយកហ្វាយូទៅមន្ទីរពេទ្យហើយគេក៏ទាក់ទងទៅវីននិងអ្នកផ្សេងទៀតផងដែរ ។ ខណៈពេលនោះ យ៉ុនហ្គី និងអ្នកបើកឡានម្នាក់ទៀតបានចេញដំណើរទៅយ៉ាងលឿនតាម GPS ដែលបានភ្ជាប់គ្នាជាមួយនឹង ទូរស័ព្ទ ចិញ្ចៀន និងខ្សែករបស់រាងតូច ។

____

     ស្ថិតនៅក្នុងផ្ទះបាក់បែកមួយមានរាងតូចច្រឡឹងម្នាក់កំពុងតែអង្គុយឱបក្បាលជង្គង់យំសស្រាក់ គេភ័យ គេខ្លាចណាស់ ។ ពេលនេះគេនៅទីណា ជាមួយអ្នកណាក៏មិនដឹងតើ យ៉ុនហ្គី ដឹងថាមានមនុស្សចាប់ខ្លួនគេហើយឬនៅ? តើនាយកំពុងតែតាមរកគេឬយ៉ាងណា? ចុះ ជីយ៉ុន វិញពេលនេះយ៉ាងម៉េចទៅហើយ? គេមានយំដែរទេ គេឯណេះនឹកកូននឹកស្វាមីខ្លាំងណាស់ ។

« ហ្ហឹកៗ យ៉ុន លោកប្ដីអូនខ្លាចណាស់ ហ្ហឹកៗ » ជីមីន យំរហាមដៃឱបខ្លួនជាប់ព្រោះតែខ្លាច ពេលនេះគេមិនដឹងទេថាខ្លួននៅទីណា ។

« ឈប់យំទៅ ពួកយើងថ្លង់ណាស់ អាក្មេងឆ្កួត! » បុរសម្នាក់និយាយឡើងទាំងធុញទ្រាន់ព្រោះពួកគេទ្រាំនឹងសំឡេងយំរបស់រាងតូចលែងបានហើយ គេយំតាំងពីចាប់មករហូតមកដល់ទីនេះយូរហើយនៅតែយំទៀត ។

« ហ្ហឹកៗ ដោះលែងខ្ញុំទៅ ហ្ហឹកៗ ខ្ញុំសុំអង្វរ! ខ្ញុំនឹកកូនខ្ញុំណាស់ ហ្ហឹកៗ » ជីមីន យំបណ្តើរសំពះសុំអង្វរពួកគេបណ្ដើរគេនឹកកូន នឹកប្ដីរបស់គេខ្លាំងណាស់ គេមិនធ្លាប់បែកគ្នាបែបនេះទេ ។

« កូនឯងទេមិនមែនកូនយើង យើងមិនខ្វល់ទេ កុំយំតម្លង់ទៀតប្រយ័ត្នយើងវៃឯងបែកមាត់ ស្ដាប់បានទេ? » និយាយហើយក៏ចេញទៅអស់មុននេះនាយនិយាយសម្លុតខ្លាំងៗ ធ្វើឱ្យ ជីមីន ភ័យខ្លាចភ្លាមព្រោះគេមិនដែលទទួលបានការសម្លុតគំរាមបែបនេះពីមុនមកនោះទេ ។

« ហ្ហឹកៗ យ៉ុន! ហ្ហឹកៗ អូនខ្លាចណាស់បង... » ជីមីន យំខ្សឹកខ្សួលតិចៗ ព្រោះខ្លាចពួកគេឮហើយមកស្ដីឱ្យខ្លួនទៀត ។ រាងតូចផ្ដេកខ្លួនគេងលើគ្រែដែលគេអង្គុយលើនោះដោយដៃទាំងសងខាងឱបខ្លួនជាប់ សំឡេងយំខ្សឹកខ្សួលនៅតែឮរង៉ូវៗរហូតដល់ស្ងាត់ព្រោះម្ចាស់ខ្លួនបានគេងលក់ទៅហើយ ។

« វាដេកបាត់ហើយល្បង! »

« ល្អណាស់! តោះពួកយើងត្រឡប់ទៅវិញ! » និយាយហើយពួកគេក៏ចាកចេញទៅដោយទុកឱ្យរាងតូចនៅទីនេះម្នាក់ឯង ។ វាជាបញ្ជាដែលមិនឱ្យពួកគេធ្វើបាប ជីមីន វាយដំទេគ្រាន់តែយកមកទុកចោលឱ្យនៅម្នាក់ឯង ទម្រាំតែ យ៉ុនហ្គី រកគេឃើញក៏យូរគួរសមដែរ នេះជាការប្រមានលើកទីមួយ ។

___

     @ថ្ងៃថ្មី~

     មកទល់ពេលនេះហើយពួកគេស្វែងរក ជីមីន មិនទាន់ឃើញនោះទេ កាលពីម្សិលមិញ យ៉ុនហ្គី និងកូនចៅក៏កំពុងតែស្វះស្វែងរក ជីមីន តាមរយៈ GPS ។ ប៉ុន្តែគួរឱ្យស្ដាយដែល GPS ស្រាប់តែលែងដំណើរការពាក់កណ្តាលផ្លូវទើបពួកគេត្រូវបំបែកគ្នាតាមរករាងតូច បែបនេះហើយទើបពួកគេត្រូវចំណាយពេលយូរយ៉ាងនេះ ។ ជុងហ្គុក ក៏មកផងដែរដោយទុកឱ្យ ថេហ្យុង នៅផ្ទះមើលថែ ជីយ៉ុន ដោយមានវីននៅការពារពួកគេទាំងពីរ ។

« ពេលនេះអូននៅទីណា? អូនមាននឹកបងទេ? អូនរងារទេ? អូនញ៉ាំអីហើយឬនៅ ងងុយគេងឬនៅ? អូនគេងស្រួលទេ មានពូកទន់ៗទេ? បើគ្មានបងឱបអូនគេងលក់ដែរឬ...? »

« បងវិញនឹកអូនណាស់ នឹកស្ទើតែដាច់ខ្យល់ទៅហើយ ហ្ហឹកៗ មីននីហា៎ បងចង់ឱបអូន ចង់ថើបថ្ពាល់ប៉ោងៗរបស់អូន បងតាមរកអូនស្ទើតែក្រឡាប់ផែនដីទៅហើយតើអូននៅឯណា? » ទឹកភ្នែកនៃភាពឈឺចាប់ស្រក់ចុះមកឥតល្ហែ តើគេធ្វើបែបណាទៅ? ធ្វើបែបណាទើបអាចស្វែងរកភរិយាសំណព្វចិត្តរបស់គេឃើញ? ស្មានេះទៅហើយមិនដឹងថា ជីមីន នៅទីណា កំពុងធ្វើអ្វី? តើគេបានញ៉ាំអាហារហើយឬនៅនោះទេ ។

« លោកពូ! ប្រព័ន្ធ GPS ដំណើរការវិញហើយ! » ជុងហ្គុក បន្លឺឡើងទាំងសប្បាយចិត្តព្រោះវាស្រាប់តែដំណើរការវិញធ្វើឱ្យពួកគេដឹងថា ជីមីន នៅមិនឆ្ងាយពីកន្លែងដែលពួកគេកំពុងនៅនេះប៉ុន្មានទេ ។

« ជាការពិតទេ? » យ៉ុនហ្គី ស្ទុះក្រោកមកមើលយ៉ាងលឿន ហើយវាជាការពិតទីបំផុតគេអាចរក ជីមីន ឃើញហើយ ។

« ពួកយើងឆាប់រៀបចំទៅ ទៅកាន់ទីនោះឱ្យបានលឿនបំផុត! » គ្រប់គ្នាម្នីម្នារៀបចំទុកដាក់អីវ៉ាន់ព្រោះយប់មិញពួកគេសម្រាកនៅទីនេះ ។ ហើយចេញដំណើរទៅកាន់គោលដៅនោះយ៉ាងលឿនបំផុត ។

    

📌 ខមិនឱ្យច្រើនៗ មោម៉ោង៩ឱ្យមួយភាគទៀត 🙊

Continue lendo

Você também vai gostar

6.2K 731 36
Yoonmin Novel✨ Yoongi : Top Jimin : Btt ស្នេហាកើតចេញពីជម្លោះរវាងយ៉ុនហ្គីនឹងជីមីនជួបឈ្លោះជួបជេជួបស្អប់ មួយថ្ងៃៗអុចធូបបន់10 20ដងសុំកុំឲ្យជួបរាងៗខ្លួ...
1.7M 95.5K 87
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...
21K 694 34
រឿងBL ប្រភេទចម្រុះ BTS ស្នេហា ឈឺចាប់ គុំនំ បែកបាក់ និស្ស័យ Amine bl
3.1M 255K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...