αžαŸ‚αž˜αŸ’αž“αžΆαž€αŸ‹ ( SHOULD BE ONLY ONE...

Oleh Asavisaasayoo

27.2K 2.5K 551

Not for kid πŸ”ž " αžαžΎαžαŸ’αžšαžΌαžœαžŸαž„αž”αŸ‰αž»αž“αŸ’αž˜αžΆαž“αžšαž™αžŠαž„αž‘αŸ€αžαž‘αžΎαž”αž’αžŸαŸ‹αž”αŸ†αžŽαž»αž›αž“αŸαŸ‡? " αžαžΎαž‡αžΆαžαž·αž“αŸαŸ‡αžαŸ’αž‰αž»αŸ†αž’αžΆαž…αžŸαž„αž”αŸ†αžŽαž»αž›αž‡αžΈαžœαž·αžαž“αŸαŸ‡αžšαž½αž…αž¬αž’αžαŸ‹? " αžŸαž„αž‡αžΈαžœαž·αž... Lebih Banyak

αž—αžΆαž‚αž‘αžΈαŸ‘ : αž‘αž‘αž½αž›αž‘αžŽαŸ’αžŒαž€αž˜αŸ’αž˜
αž—αžΆαž‚αž‘αžΈαŸ’ : αž‡αž“αž–αž·αž€αžΆαžš?
αž—αžΆαž‚αž‘αžΈαŸ£ : αž‡αžΆαž“αžšαžŽαžΆ?
αž—αžΆαž‚αž‘αžΈαŸ€ : αž…αžΆαž”αŸ‹αž•αŸ’αžŠαžΎαž˜
αž—αžΆαž‚αž‘αžΈαŸ₯ : πŸ”žπŸ”ž
αž—αžΆαž‚αž‘αžΈαŸ¦ : αž•αŸ’αž’αŸ‚αž˜(αž αžΆαž˜αž²αŸ’αž™αž αžΎαž™αž’αžαŸ‹αž‚αŸ’αžšαž”αŸ‹αž’αžΆαž™αž»αž€αž»αŸ†αž’αžΆαž“)
αž—αžΆαž‚αž‘αžΈαŸ§ ; αžαŸ’αž‰αž»αŸ†αž’αžΆαž…αž˜αžΆαž“αž€αžΌαž“αž‘αŸ?(αž”αž˜αŸ’αžšαžΆαž˜αžŠαžŠαŸ‚αž›)
αž—αžΆαž‚αž‘αžΈαŸ¨ : αžαŸ’αž‰αž»αŸ†αžαŸ’αžšαžΌαžœαžαŸ‚αž˜αžΆαž“αž€αžΌαž“
αž—αžΆαž‚αž‘αžΈαŸ© : αž‘αžΆαžšαž»αžŽαž€αž˜αŸ’αž˜αžαŸ’αž˜αžΈπŸ”ž(αž αžΆαž˜αž€αŸ’αž˜αŸαž„αŸ—αž’αžΆαž“αžœαž‚αŸ’αž‚αž“αŸαŸ‡αž’αžΆαž…αž“αžΉαž„αž˜αžΆαž“αž αž·αž„αŸ’αžŸαžΆ)
αž—αžΆαž‚αž‘αžΈαŸ‘αŸ  : αž•αŸ‚αž“αž€αžΆαžšαžšαž”αžŸαŸ‹αžαŸ’αž‰αž»αŸ†
αž—αžΆαž‚αž‘αžΈαŸ‘αŸ‘ : Dr.ParkπŸ”ž
αž—αžΆαž‚αž‘αžΈαŸ‘αŸ’ : αžšαž”αžŸαŸ‹αžαŸ’αž‰αž»αŸ†πŸ”ž
αž—αžΆαž‚αž‘αžΈαŸ‘αŸ£ : αž€αžΌαž“αžšαž”αžŸαŸ‹αž™αžΎαž„αžŽαžΆ...πŸ”ž
αž—αžΆαž‚αž‘αžΈαŸ‘αŸ€ : αž”αŸ’αžšαž–αž“αŸ’αž’αžαŸ’αž‰αž»αŸ†...
αž—αžΆαž‚αž‘αžΈαŸ‘αŸ₯ : αžŠαŸƒαž‚αžΌαžšαžŸαžΆαž’αžΆαžšαžŽαŸˆ
αž—αžΆαž‚αž‘αžΈαŸ‘αŸ¦ : αž’αžΆαžαŸŒαž€αŸ†αž”αžΆαŸ†αž„
αž—αžΆαž‚αž‘αžΈαŸ‘αŸ§ : αž€αžΆαžšαž–αž·αž(αž’αžΆαž“αžŠαŸ„αž™αž€αžΆαžšαžŸαŸ’αž‘αŸ‡αžαŸ’αž™αž›αŸ‹)
αž—αžΆαž‚αž‘αžΈαŸ‘αŸ¨ : αž…αž»αž„αž€αŸ’αžšαŸ„αž™αž€αŸαž“αŸ…αžαŸ‚αž‡αžΆαž‚αŸπŸ”ž
αž—αžΆαž‚αž‘αžΈαŸ‘αŸ© αž”αž˜αŸ’αžšαžΆαž˜: πŸ”žαžœαž‚αŸ’αž‚αž“αŸαŸ‡αž’αžΆαž…αž αž·αž„αŸ’αžŸαžΆαž‡αŸ’αžšαž»αž› αž”αžΎαž’αžΆαž…αžαžΆαŸ†αž„αž…αž·αžαŸ’αžαžαžΆαž‘αž‘αž½αž›αž™αž€αž”αžΆαž“αž…αžΆαŸ†αž’αžΆαž“πŸ”ž
Details
αž—αžΆαž‚αž‘αžΈαŸ’αŸ  : αžŠαŸ„αŸ‡αž›αŸ‚αž„αž‚αŸαž αžΎαž™αž™αž€αžαŸ’αž‰αž»αŸ†αž‡αŸ†αž“αž½αžŸαž‘αŸ… ( αžŸαž‰αŸ’αž‰αžΆπŸ”žαž“αžΉαž„αž”αž˜αŸ’αžšαžΆαž˜αž˜αž·αž“αž²αŸ’αž™αž€αŸ’αž˜αŸαž„αž’αžΆαž“)
αž—αžΆαž‚αž‘αžΈαŸ’αŸ‘ αžœαž‚αŸ’αž‚ : αž”αžΎαž’αžΆαž…!!
αž—αžΆαž‚αž‘αžΈαŸ’αŸ’ αžœαž‚αŸ’αž‚ : αž±αž€αžΆαžŸ?
αž—αžΆαž‚αž‘αžΈαŸ’αŸ£ : αž€αžΆαžšαžŠαžΌαžŠαŸ‚αž›αž˜αž·αž“αžαŸ’αžšαžΌαžœαž€αžΆαžš
αžšαžŸαŸ‹αžŠαžΎαž˜αŸ’αž”αžΈαž’αžΈ!
αž—αžΆαž‚αž‘αžΈαŸ’αŸ€+្αŸ₯ : (αžŸαžΆαž“αŸ‹αž“αžΌαž“αžΈαž‚αžΈαž˜αžΆαž“αž€αžΆαžšαžŸαŸ’αžœαžΈαžαž’αžαŸ‹αž˜αžΎαž›αž€αžΆαž›αŸˆαž‘αŸαžŸαŸˆπŸ˜­)
αž—αžΆαž‚αž‘αžΈαŸ’αŸ¦ : αž”αŸ’αžšαž αŸ‚αž›αž‡αžΆαž‚αŸ’αž˜αžΆαž“αžœαžΆαžŸαž“αžΆαž‘αž‘αž½αž›αž™αž€αž±αž€αžΆαžŸαž“αŸαŸ‡αž‘αžΎαž™
αž—αžΆαž‚αž‘αžΈαŸ’αŸ§ : αž†αŸ’αž€αž½αž
αž—αžΆαž‚αž‘αžΈαŸ’αŸ¨ : αž‚αž˜αŸ’αžšαŸ„αž„αž€αžΆαžšαž’αž»αž€αž‘αž»αž€
extra
αž—αžΆαž‚αž‘αžΈαŸ’αŸ© : αž˜αž·αž“αž˜αŸ‚αž“αž‡αžΆαžŸαŸŠαžΉαž˜ αž‡αŸαž™αŸ‰αž»αž“?
αž—αžΆαž‚αž‘αžΈαŸ£αŸ‘+៣្ : αž˜αž·αž“αž’αžΆαž…αž”αŸ†αž”αŸ‚αž€
αž—αžΆαž‚αž”αž‰αŸ’αž…αž”αŸ‹

αž—αžΆαž‚αž‘αžΈαŸ£αŸ  : αž˜αž·αž“αž˜αŸ‚αž“αž‡αžΆαž‡αŸαž‚

510 62 12
Oleh Asavisaasayoo

"រលោង?" ស៊ុងហ៊ុនលាន់មាត់បន្ដិចមុន និងដើរទៅចាប់ដៃរបស់ជេមីនមកមើលទាំងប្រញាប់ប្រញាល
"លើខ្លួនរបស់ឯងលាបស្អី?" ស៊ុងហ៊ុនចាប់កាន់ដៃរបស់ជេមីនដោយក្ដាប់ខ្លាំងៗ ជេមីនមើលមុខរបស់ស៊ុងហ៊ុនដោយភ័យតិចៗមុននិង ហើបមាត់និយាយស្រាលៗ
"លាបគ្រឿងធម្មជាតិ ព្រោះវានឹងធ្វើឲ្យស្បែកភ្លឺថ្លារលោង បំបាត់ស្នាមបានយ៉ាងឆាប់រហ័ស ថែមទាំងមើលមកដូចធម្មជាតិទៀតផង" ជេមីនព្យាយាមនិយាយរៀបរាប់ខ្លាចក្រែងថាស៊ុងហ៊ុនមិនយល់។ ស៊ុងហ៊ុនគ្រាន់តែឮបែបនេះក៏ញញឹមក្បួច
"អូនគឺជាជេគ...អូនជាជេគរបស់បង" ស៊ុងហ៊ុនស្ទុះទៅឱបក្រសោបរាងកាយរបស់ជេមីនម្ដងទៀត លើកនេះគេឱបរឹតខ្លាំងហាក់មិនចង់លែងទាល់តែសោះ
"ប្រាប់ហើយថាខ្ញុំថាជេមីន មិនមែនជាជេគទេ" ជេមីនមិនត្រឹមតែប្រកែកទេម្រាមដៃ ស្រឡូនៗរបស់គេក៏ព្យាយាមរុញស៊ុងហ៊ុនចេញពីខ្លួនទាំងទឹកមុខយ៉ាប់ៗ
"មិនថាគ្រប់គ្នាព្យាយាមបំបែកយើងដោយវិធីណាទេ គឺមានតែបងទេដែលស្គាល់អូនច្បាស់ជាងគេ" ជេមីនគាំងបន្តិច បេះដូងរបស់គេគាំងធ្មឹងមួយកន្លែងហាក់ដូចជា មានអ្វីមួយកំពុងរត់កាត់ខួរក្បាលរបស់ខ្លួនដោយគេមិនអាចចងចាំបានទាល់តែសោះ
"ខ្ញុំឈឺក្បាលណាស់"
"ច្បាស់ណាស់ថាពួកមនុស្សនៅក្នុងវាំងធ្វើអ្វីមួយដាក់អូនជាមិនខាន" ស៊ុងហ៊ុននិយាយទាំងទឹកមុខព្រួយបារម្ភមុននឹងងាកទៅនិយាយជាមួយជេយ៍
"សូមេត្តាហៅពេទ្យឲ្យខ្ញុំបន្ដិចបានទេ ជេគមានបញ្ហាច្បាស់ណាស់" ស៊ុងហ៊ុនហាក់ព្រួយបារម្ភជាមួយជាមីនកាន់តែខ្លាំងឡើង
"ស៊ុងហ៊ុន..." ជេមីនងាកមកនិយាយដាក់ស៊ុងហ៊ុនបន្ដិចមុននឹងលើកដៃខ្ទប់ក្បាលរបស់ខ្លួនឯងបន្ដទៀត
"អត់ទេ...ឈឺណាស់" ជេមីនខ្ទប់ក្បាលខ្លួនឯងហើយស្រែកយំខ្លាំងៗ ជេយ៍ប្រញាប់ទាំញទូរស័ព្ទរបស់ខ្លួនខលទៅកាន់ពេទ្យផ្ទាល់ខ្លួនមុននឹងងាកមកមើលជេមីនវិញ
"ជេគ...អូនទ្រាំបន្តិចទៅ...ជេគ" ខ្លួនប្រាណញ័រទទ្រើត ទឹកមុខស្លេកស្លាំង ជេមីនស្រាប់តែបាត់បង់ស្មារតីភ្លាមៗតែម្ដង ជាហេតុធ្វើឲ្យគ្រប់គ្នាភ័យស្លន់ស្លោតែម្ដង។
"ជេគ"

កន្លងទៅប្រមាណជាជាងពីរម៉ោងគ្រូពេទ្យបន្ទាប់ពីពិនិត្យជេមីនហើយបានត្រឹមតែដកដង្ហើមធំនិងនិយាយប្រាប់គ្រប់គ្នាដោយសម្លេងស្រាលៗ
"អ្នកជំងឺប្រើប្រាស់សារធាតុគីមីលើសកម្រិត ក្នុងខ្លួនមានសារធាតុថ្នាំម្យ៉ាង វាមានឥទ្ធិពលមិនខុសពីគ្រឿងញៀនទេ នៅពេលដែលប្រើសប្រាស់លើសកម្រិតវានិងលុបបំបាត់ការចងចាំ មានការភ្លេចភ្លាំងច្រើន តែបើតាមពិនិត្យមើលអ្នកជំងឺហាក់ដូចជាមិនបានប្រើប្រាស់ដោយខ្លួនឯងឡើយ ហាក់បីដូចជាសារធាតុទាំងនេះមាននៅក្នុងអាហារ ទឹក ដែលអ្នកជំងឺបរិភោគជាប្រចាំ ចំណែកសារធាតុគីមីម្យ៉ាងទៀតកើតឡើងពីការប្រើប្រាស់នៅលើស្បែក វាហាក់ដូចជាប្រេងខាត់ ប្រេងដុះ និងម្យ៉ាងទៀត បម្រាញ់ប្រេងនោះចូលទៅក្នុងទឹកសម្រាប់ងូត វាលុបបំបាត់ស្នាម បានយ៉ាងឆាប់រហ័ស សំខាន់ធ្វើឲ្យស្បែកស្អាតទៀតផង អ្នកជំងឺមានរូបរាងស្ទើតែដូចជាមនុស្សស្រីទៅហើយ បែបនេះក៏បានន័យថាអ្នកជំងឺទទួលឥទ្ធិពលពីពពួកធាតុគីមីនេះមួយរយៈធំមកហើយ" គ្រូពេទ្យឈររៀបរាប់ប្រាប់យ៉ាងលម្អិតទៅកាន់គ្រប់គ្នា ស៊ុងហ៊ុនបានត្រឹមតែហួសចិត្តបន្តិចមុននឹងប្រញាប់សួរបន្ដទៅកាន់គ្រូពេទ្យបន្ដ
"តើមានផលប៉ះពាល់ដែលទេ?" ស៊ុងហ៊ុនសួរទាំងទឹកមុខព្រួយបារម្ភ គេពិតជាព្រួយបារម្ភពិតមែន សារធាតុគីមីច្រើនថ្នាក់នេះបើមិនបារម្ភទើបចម្លែក
"បើនិយាយពីផលប៉ះពាល់ច្រើនណាស់ ស្ទើតែអាចឆក់យកជីវិតរបស់អ្នកជំងឺបានទៅហើយ នេះសំណាងណាស់ហើយដែលវាមិនទាន់ប៉ះបាល់ខ្លាំងដល់កម្រិតនេះ តែក៏មិនប្រាកដថាព្យាបានបាន១០០ភាគរយដែល" ស៊ុងហ៊ុនកើតចម្ងល់មួយលានចម្ងល់ ស្អីហ្នឹង?
"ចង់បានន័យថាយ៉ាងមិចសម្រេចថាព្យាបាលជាឬមិនជា?" ស៊ុងហ៊ុនហាក់ច្រឡោតបន្តិចតែក៏ត្រូវជេយ៍និងនីគីហាមឃាត់ទាន់
"សម្រួលចិត្តឲ្យត្រជាក់សិនទៅស៊ុងហ៊ុន" ជេយ៍និយាយស្រាលៗក្បែរត្រចៀកស៊ុងហ៊ុន ចំណែកគ្រូពេទ្យញញឹមបន្តិចមុននិយាយ។
"ខ្ញុំសូមឆ្លើយថា បើទទួលការព្យាបាលអាជាសះស្បឿយ តែប្រហែលជាចំណាយពេលយូរបន្តិចហើយ" ស៊ុងហ៊ុនឮបែបនេះក៏ប្ដូរទឹកមុខបន្ដិច
"តែខ្ញុំមានរឿងមួយដែលចង់ប្រាប់ឲ្យលោកត្រៀមចិត្តទុកជាមុន" ស៊ុងហ៊ុនស្រាប់តែទម្លាក់ទឹកមុខចុះបន្តិចមុននឹងផ្ទៀងស្ដាប់សម្ដីរបស់គ្រូពេទ្យ
"គេនឹងគ្មានការចងចាំពីអតីតកាលជារៀងរហូត នៅពេលដែលព្យាបាលរួចរាល់ជីវិតរបស់គេហាក់ត្រឡប់មកពីសូន្យវិញ គេអាចគ្មានការចងចាំ អាចនឹងងាយទទួលរងសម្ពាធ អាចនិងប្រឈមមុខជាមួយនឹងការបាក់ទឹកចិត្តយ៉ាងច្រើន តែប្រសិនបើអាណាព្យាបាលមើលថែគេបានល្អ គេក៏ល្អទៅតាមអ្វីដែលយើងធ្វើដូចគ្នា" គ្រូពេទ្យនិយាយព្រមទាំងហុចឯកសារមួយចំនួនឲ្យទៅស៊ុងហ៊ុន។ នាយយើងប្រញាប់ទាញេកសារមកមើលទាំងទឹកមុខមិនសូវជាស្រស់បស់ប៉ុន្មានឡើយ
"ខ្ញុំយល់ព្រមទទួលការព្យាបាលមួយនេះ ស៊ូឲ្យគេគ្មានការចងចាំពីរឿងគ្រប់យ៉ាងហើយកេនៅមានជីវិតក៏ល្អប្រសើរជាជាងឲ្យគេបាត់បង់ជីវិតដែរ" គ្រូពេទ្យនោះញញឹមបន្តិចមុននឹងនិយាយបន្ថែម
"ស្អែកនេះលោកប្រញាប់ហោះហើរទៅរុស្ស៊ីទៅ បន្ទាប់មកទៅកាន់មន្ទីរពេទ្យ UCC គ្រាន់តែទៅដល់ប្រាប់គេពីឈ្មោះរបស់ខ្ញុំទៅគ្រូពេទ្យជំនាញនៅទីនោះនិងព្យាបាលឲ្យគេជាមិនខាន" ស៊ុងហ៊ុនងក់ក្បាលយល់គ្រប់យ៉ាងនូវពាក្យសម្ដីរបស់គ្រូពេទ្យនេះ
"អរគុណ"

មិនយូរប៉ុន្មានការហោះហើរមកដល់រុស្ស៊ីក៏បានបញ្ចប់ វត្តមានរបស់ស៊ុងហ៊ុននិងជេមីនពេលនេះកំពុងតែស្ថិតនៅក្នុងសណ្ឋាគារប្រណិតដោយទឹកមុខរបស់ជេមីមិនល្អទាល់តែសោះតែម្ដង។
"ខ្ញុំខ្លាច!!" ជេមីនងាកទៅនិយាយជាមួយស៊ុងហ៊ុន ទាំងទឹកមុខស្លេកស្លាំង
"ត្រូវចាំថាអូនជាជេគរបស់បង ជាជេគ ជាស៊ឹម ជេយ៉ុន ដូចនេះខ្ញុំមានការព្រួយបារម្ភ ឬខ្លាចអ្វីទាំងអស់ មានបងនៅទីនេះហើយ" ស៊ុងងហ៊ុនទាញជេមីន អេមិនគួរហៅថាជេមីនឡើយគួរតែហៅថាជេគ!! ស៊ុងហ៊ុនទាញជេគមកឱបទាំងមិនភ្លេចផ្ដល់ភាពកក់ក្ដៅមកកាន់ជេគ
"ជេគ" ស៊ុងហ៊ុនចាប់ថ្ពាល់ទាំងគូររបស់ជេគមកយ៉ាងជិតស្និទ្ធិមុននឹងឱនទៅផ្ដិតយកស្នាមថើបមួយនេះទាំងក្ដីស្រលាញ់។ ភ្លាមនោះស៊ុងហ៊ុនក៏ចាប់អារម្មណ៍ចំណុចមួយ!!
"ហេតុអីអូនមិនមានប្រតិកម្មជាមួយនឹងបង?"
"ប្រតិកម្មអ្វីទៅ?" នៅពេលដែលឮជេគដែលនៅចំពោះមុខនិយាយបែបនេះស៊ុងហ៊ុនភាំងបន្តិចមុននឹង
"មុននឹងទទួលការព្យាបាលតើយើងអាចគេងជាមួយគ្នាបានទេ?" ជេគដែលនៅចំពោះមុខរបស់ស៊ុងហ៊ុនស្រាប់តែញញឹមអៀនប្រៀនបន្តិចមុននឹងលើកដៃតោងក្រសោបករបស់ស៊ុងហ៊ុនយ៉ាងស្រាលស្រទន់។ ស៊ុងហ៊ុនបានដោះសម្លៀកបំពាក់នៅលើខ្លួនរបស់ជេគម្នាក់នេះរហូតដល់
"ឯងមិនមែនជាជេគទេ!!" ជេគដែលនៅចំពោះមុខស៊ុងហ៊ុនស្រាប់តែស្ទុះងើបអង្គុយទាំងអាក្រាតកាយមុននឹងស្រវាទាញភួយមកបិទបាំងខ្លួន
"បានន័យថាយ៉ាងមិចទៅ?" ជេគដែលនៅចំពោះមុខហាក់ដូចជាឆ្ងល់បន្តិចមុននឹងផ្ទៀងស្ដាប់ចម្លើយចេញពីមាត់ស៊ុងហ៊ុន
"គ្រប់កន្លែងនៅលើរាងកាយរបស់ឯងបើថាត្រូវធាតុគីមីធ្វើឲ្យខ្ញុំមិនអាចចងចាំរាងកាយរបស់ជេគបាន តែគ្រប់កន្លែងនៅចំណុចខាងក្រោមរបស់គេមិនថាប្រវែងណា ទំហំ អ្វីមានតែខ្ញុំនេះហើយដែលចងចាំច្បាស់ជាងនរណាទាំងអស់" ស៊ុងហ៊ុននិយាយហើយស្រាប់តែទូរស័ព្ទរោទ៍ល្មម ស៊ុងហ៊ុនដើរទៅទទួលទូរស័ព្ទទាំងទឹកមុខតានតឹង។

"មានអ្វីឬនីគី" ស៊ុងហ៊ុននិយាយទាំងសម្លេងស្រាលៗប៉ុន្ដែអ្នកម្ខាងទៀតនៃទូរស័ព្ទមិនបាននិយាយស្រាលៗត្រឡប់មកវិញឡើយ
»ត្រឡប់មកកូរ៉េវិញ ពួកយើងចាញ់ល្បិចមនុស្សក្នុងវាំងហើយ មនុស្សក្នុងវ៉ិចទ័រ ស្កាល់ម៉ាកំពុងតែបោកប្រាស់យើងទាំងរស់ សំខាន់អ្នកស៊ើបអង្កេតរបស់ខ្ញុំចាប់បានថាគេកំពុងតែបញ្ជូនជេគពិតប្រាកដរបស់យើងទៅកាន់គ្រួសាររាជវង្សមួយទៀតដែលលើកនេះយើងប្រាកដច្បាស់ហើយថាមិនអាចយកជេគត្រឡប់មកវិញបានឡើយ" ស៊ុងហ៊ុនទម្លាក់ទូរស័ព្ទរបស់ខ្លួនចុះទាំងគ្មានសង្ឃឹម
"គិតថាខ្ញុំព្រមចាញ់ហ៎?" ស៊ុងហ៊ុនងាកទៅមើលជេគក្លែងក្លាយទាំងក្ដីអាណិត
"ខ្ញុំយល់ហើយហេតុអ្វីបានជាកន្លងមកបងជុងយ៉ន ព្យាយាមលាក់ពីអត្តសញ្ញាណរបស់ជេគ! មនុស្សនៅក្នុងត្រកូល វ៉ិចទ័រ ស្កាល់ម៉ា គឺអត្មានិយមជាទីបំផុត" ស៊ុងហ៊ុនក្ដាប់ដៃណែន
"ធ្វើឲ្យខ្ញុំទាល់ច្រកមែនទេ? ល្អណាស់ចាំមើលថាតើខ្ញុំអាចទាល់ច្រកបានដោយវិធីណា? រងចាំបងសិនណាជេគ ចាំបងបន្ដិច! យើងនឹងបានរស់នៅជាមួយគ្នាជាមិនខាន" ស៊ុងហ៊ុនញញឹមទាំងទឹកមុខកំណាច ជំងឺពីមុនរបស់គេជាហើយ ប៉ុន្ដែមិនប្រាកដថាចិត្តបីសាចរបស់ អត្តចរិករបស់គេនោះរលាយបាត់ឯណា?

"ត្រូវចាំថារបស់ខ្លះត្រូវបាត់បង ទើបជោគជ័យ" កែវភ្នែកថ្លាឆ្វង់របស់ស៊ុងហ៊ុនប្រែទៅជាស្រអាប់ ក្នុងខួរក្បាលរបស់គេគិតឃើញរឿងជាច្រើនមិនចេះអស់ មិនចេះហើយ។

"យករស់មិនបាន ខ្ញុំយកស្លាប់"

Note : ញុមអត់ធានាថាប្រូហ៊ុនធ្វើអីទេកូនៗ

Lanjutkan Membaca

Kamu Akan Menyukai Ini

5.7K 795 18
αž˜αž“αž»αžŸαŸ’αžŸαž‚αŸαž’αžΆαžαŸ’αž˜αžΆαž“αž·αž™αž˜ αž˜αžΆαž“αž˜αž½αž™αž˜αž·αž“αžŸαŸ’αž€αž”αŸ‹ αž˜αžΆαž“αž–αžΈαžšαž˜αž·αž“αžŸαŸ’αž€αž›αŸ‹ αž™αž€αž€αŸ’αžŠαžΈαžŸαŸ’αžšαž‘αžΆαž‰αŸ‹αžŸαŸ’αž›αžΌαžαžαŸ’αžšαž„αŸ‹αž”αŸ†αž•αŸ’αž›αž·αž…αž”αŸ†αž•αŸ’αž›αžΆαž‰αž‡αžΆαž“αŸ‹αžˆαŸ’αž›αžΈαžŠαžΌαž…αž‡αžΆαžŸαž˜αŸ’αžšαžΆαž˜ αž€αžΆαŸ†αž”αž·αžαž˜αž»αžαž’αžΆαž…αž“αžΉαž„αžˆαžΊ αžαŸ‚αž‘αž„αŸ’αžœαžΎαž‚αŸαž’αŸ’αžœαžΎ αžœαžΆαžˆαžΊαž›αŸαžΈαžŸαž’αŸ’αžœ...
1.2M 58.2K 83
"The only person that can change Mr. Oberois is their wives Mrs. Oberois". Oberois are very rich and famous, their business is well known, The Oberoi...
5.6K 641 19
αž–αžΈαž€αŸ’αž˜αŸαž„αž”αŸ’αžšαž»αžŸαžŠαŸ‚αž›αž’αŸ’αž›αžΆαž”αŸ‹αžαŸ‚αžšαžΈαž€αžšαžΆαž™αž”αŸ’αžšαŸ‚αž‡αžΆαž˜αž“αž»αžŸαŸ’αžŸαž˜αž½αž™αž•αŸ’αžŸαŸαž„αž‘αŸ€αžαžαŸ’αžšαžΉαž˜αžαŸ‚αž˜αž½αž™αž”αŸ’αžšαž–αŸ’αžšαžΈαžαž—αŸ’αž“αŸ‚αž€αžŠαŸ„αž™αžŸαžΆαžšαžαŸ‚αž”αž‰αŸ’αž αžΆαžšαž‚αŸ’αžšαž½αžŸαžΆαžšαž”αžΎαž‘αŸ„αŸ‡αž‡αžΆαž€αŸ’αž˜αŸαž„αž”αŸ’αžšαž»αžŸαž˜αŸ’αž“αžΆαž€αŸ‹αž“αŸαŸ‡αž€αžΎαžαž€αŸ’αž“αž»αž„αžαŸ’αžšαž€αžΌαž›αž’αŸ’αž“αž€αž˜αžΆαž“αž˜αžΆαž“αž’αŸ’αžœ...