ម៉ាហ្វៀឆ្លងភព

By Blackbird197

5.9K 522 16

ធ្លាប់តែជាម៉ាហ្វៀដែលមានចិត្តកាចសាហាវឃោរឃៅសម្លាប់មនុស្សដូចសម្លាប់សត្វ តើនឹងក្លាយជាបែបណាពេលដែលម៉ាហ្វៀម្នាក់នេះត... More

Ep1:រន្ទះបាញ់ឆ្លងភព
Ep2:មិនបានឆ្លងភពមកតែម្នាក់ឯង
Ep3:នាំចៅហ្វាយចូលផ្ទះបន
Fp4:ប្លែក
Ep5:ថ្ងៃចូលរៀនដំបូងនៅសម័យបុរាណ
ep7
ep8
ep9
ep10
ep11
ep12
ep13
ep14
ep15
ep16
ep17
ep18
ep19
ep20
ep21
ep22
ep23
ep24

ep6:សង្ស័យ

237 23 0
By Blackbird197

   ការឌឺដងផ្ចាញ់ផ្ចាលគ្នាតែងកើតមាននៅក្នុងជីវិតជារឿងធម្មតា ប៉ុន្តែពេលខ្លះគេក៏មិននៅស្ងៀមឲ្យអ្នកនិយាយផ្លែផ្កាដាក់គេរហូតដែរ ដូចគេតែងតែនិយាយថា“ការអត់ធ្មត់របស់មនុស្សគឺមានដែនកំណត់”បើអ្នកធ្វើឲ្យគេអស់ការអត់ធ្មត់អ្នកនឹងទទួលលទ្ធផលមិនល្អឡើយ។

  ក្រុមស្រីស្អាតក្រោយពីបានឮពាក្យសម្ដីដែលស៊ាវចាន់និយាយគ្នាជាមួយធានអុីងហើយពួកនាងចាប់ផ្ដើមកើតមានអារម្មណ៍ភ័យខ្លាចយ៉ាងចម្លែក ទឹកមុខម្នាក់ៗពេលនេះស្លេកដូចមាន់ស្ងោអស់ហើយ មិននៅយូពួកនាងនាំគ្នាដាក់មេប្រូចចេញពីកន្លែងនោះភ្លាមតែម្ដង។
«ហាស់~ហាស.»ស៊ាវចាន់នឹងធានអុីងមើលដំណើរពួកនាងពីក្រោយកើតក្ដីរីករាយឥតឧបមារសាយអស់ទុក្ខាទាំងឡាយទាំងពួង។ រូបភាពមុននេះទាំងអំបាលម៉ានត្រូវបានកែវភ្នែក1គូសម្លឹងមើលមកដោយក្រសែភ្នែកមុតស្រួចដូចរាជសីចាំឃ្លាំមើលចំណីអញ្ចឹងដែរ។

ក្រោយសើចអស់ចិត្តអស់ចង់ហើយស៊ាវចាន់ក៏លោតចុះពីលើដើមឈើមកអង្គុយនៅតុក្បែរធានអុីងវិញម្ដង ភ្លាមនោះស៊ាវចាន់ស្រាប់តែមានអារម្មណ៍ថាដូចត្រូវគេឃ្លាំមើលប៉ុន្តែពេលគាត់ក្រឡេកមើលបែរជាមិនឃើញមាននរណាទៅវិញ ស៊ាវចាន់ក្រវីក្បាលបណ្ដេញការសង្ស័យចោលរួចបែរមកនិយាយកិច្ចការផ្សេងៗជាមួយធានអុីងរហូតដល់ពេលចូលរៀនទើបនាំគ្នាសម្ដៅមកថ្នាក់រៀន។

ពេលវេលារំកិលទៅមុខម៉ោងសម្រាកក៏ឈានចូលមកដល់ សិស្សទាំងអស់ជម្រាបលាលោកគ្រូរួចចាកចេញពីថ្នាក់។ ស៊ាវចាន់ដើរមកដល់មាត់ផ្លូវសិស្សប្រុសម្នាក់ក៏ចូលមកបង្អាក់ដំណើររបស់គាត់.
«ស៊ាវសៀន!អ្នកប្រុសទៅណាហ្នឹង?»សិស្សប្រុសម្នាក់នេះមានឈ្មោះថា“សុងជីលីង”ជាសិស្សមកពីជនបទដាច់ស្រយាលមួយ ស៊ាវសៀនចាត់ទុកនាយជាមិត្តជិតស្និតឲ្យនាយហៅខ្លួនធម្មតាៗទៅបានហើយប៉ុន្តែនាយនៅតែហៅខ្លួនថាអ្នកប្រុសព្រោះតែនាយជាអ្នកក្រមកពីទីដាច់ស្រយាលមិនហ៊ាននិយាយវ៉ៃស្មើជាមួយអ្នកមានត្រកូលខ្ពង់ខ្ពស់ទេ។
«ទៅផ្ទះ!»ស៊ាវចាន់ឈរគិតបន្តិចទើបឆ្លើយសំណួររបស់អ្នកនៅចំពោះមុខ
«ទៅផ្ទះ?អ្នកប្រុសមិនស្នាក់នៅទីនេះទៀតទេហ្អេស?»ជីលីងភ្លាត់ៗមាត់និយាយលាន់លឺឡើងពេញបរិវេនសាលាធ្វើឲ្យសិស្សដទៃបែរមកសម្លឹងមុខនាយព្រោងព្រាត ជីលីងសួរស៊ាវចាន់បែបនេះព្រោះតែសិស្សទាំងអស់សុទ្ធតែស្នាក់នៅក្នុងសាលាគ្រប់គ្នាហ្នឹង មិនថាសិស្សមកពីឆ្ងាយឬសិស្សនៅក្នុងក្រុងនេះឡើយហើយរាងតូចពីមុនក៏ស្នាក់នៅក្នុងសាលានេះដែរហេតុអ្វីពេលនេះគាត់មិនស្នាក់នៅក្នុងសាលា?ឬគាត់ឈប់ស្នាក់នៅហើយ?
«មិនមែនទេ!គឺយើង.គឺខ្ញុំគ្រាន់តែមិនទាន់បានរៀបចំរបស់របរប៉ុណ្ណោះ ឯងក៏ដឹងថាខ្ញុំទើបតែងើបពីឈឺដែរមិនអញ្ចឹង»ស៊ាវចាន់បិះនិយាយពាក្យគាត់តែងតែប្រើរាល់ដងទៅហើយប៉ុន្តែក៏ប្រញាប់ប្ដូរមកវិញកុំឲ្យគេសង្ស័យ។
«ចុះពេលណាទើបអ្នកប្រុសមកស្នាក់នៅក្នុងសាលាវិញទៅ?»ជីលីង
«ប្រហែលឆាប់ៗនេះហើយ! ខ្ញុំសុំទៅសិនហើយមានការត្រូវធ្វើទៀត»ស៊ាវចាន់
«បាទសូមអញ្ជើញ!»ជីលីងនិយាយទាំងធ្វើដៃអញ្ជើញឲ្យរាងតូចទៅចុះ។
កាត់មកមើលសិស្សដទៃទៀតវិញម្នាក់ៗលោតសញ្ញាសួរពេញខួរក្បាលគ្រប់ៗគ្នា ហេតុអ្វីទើបពួកគេបែបនេះ?ចម្លើយគឺព្រោះតែរាងតូចស៊ាវចាន់ម្នាក់គត់!ថ្ងៃនេះរាងតូចធ្វើខ្លួនចម្លែកខ្លាំងណាស់ដោយពួកគេអត់ឆ្ងល់មិនបាន ពោលគឺតាំងពីព្រឹកមកម្លេះ រាងតូចមិនរវល់មិននិយាយជាមួយព្រះបុត្រាទី2,មិនញញឹមនិយាយរួសរាយដាក់សិស្សដទៃដូចពីមុន,ម៉ោងសម្រាកក្រោយអាហារថ្ងៃត្រង់មិនទៅរំខានបុត្រាទី2,ម៉ោងរៀនក៏មិននិយាយមិនសួរគ្រូដូចពីមុនផ្ទុយទៅវិញគាត់បែរជាគេងលង់លក់ស្កប់ស្កល់មិនជំពាក់អ្នកណា។ត្រង់នេះសូមប្រាប់ថាពេលរៀនទាំងប៉ុន្មានម៉ោងនៅថ្ងៃនេះរាងតូចយើងមិនបានអង្គុយរៀនដូចសិស្សផ្សេងទេគាត់បែរជាគេងយល់សប្តិអណ្ដែតអណ្ដូងទៅណាទៅណីវិញឡើងឆ្កុយ។

បកមកមើលស៊ាវចាន់និងធានអុីងវិញម្ដង រទេះសេះមានឲ្យជិះមិនជិះទេសុខចិត្តដើរដោយអាងហេតុផលថាចង់មើលទិដ្ឋភាពនៅតាមផ្លូវ ប៉ុន្តែតាមពិតទៅស៊ាវចាន់ពុលរទេះសេះសោះ><។
ដើរមកដល់កន្លែងស្ងាត់មួយក៏មាន មនុស្សបិទមុខស្លៀកឈុតខ្មៅមួយក្រុមមកហ៊ុំព័ទ្ធអ្នកទាំងពីរ។
«ឆាប់ប្រគល់ប្រាក់មកបើមិនចង់ឈឺខ្លួន!»បុរសម្នាក់នោះនិយាយដោយលើកកាំបិទមកផ្ជុងមុខរាងតូច
«ហាស់?»ស៊ាវចាន់ធ្វើមុខបែបមិនដឹងអីហាក់ដូចគាត់ជាមនុស្សល្ងង់អញ្ចឹង
«ឆាប់ឲ្យប្រាក់មក!»បុរសនោះសែនស្អប់ទឹកមុខរបស់រាងតូចក៏ស្រែកសម្លុតរាងតូចម្ដង
«អានេះមែនទេ?»ស៊ាវចាន់លើកថង់ប្រាក់មកមើលរួចសួរទៅកាន់ពួកចោទាំងនោះ
«មែនហើយឆាប់ឲ្យមក»
«ចង់បានវាយឲ្យឈ្នះកូនចៅយើងសិនទៅ!»ស៊ាវចាន់និយាយហើយក៏ដើរថយក្រោយទៅអង្គុយលើកេះមួយដែលគេទុកសម្រាប់ដាក់ស្មៅឲ្យសេះស៊ីទុកឲ្យធានអុីងនៅចាត់ការពួកចោទាំងនោះ.
«កុំចំណាយពេលច្រើន ចូលម្ដងទាំងអស់មក!»ធានអុីងសម្រួលដៃអាវបន្តិចរួចប្រាប់ទៅកាន់ពួកចោឲ្យចូលមកម្ដងទាំងអស់មកបើចូលវាយម្ដងម្នាក់មិនដឹងពេលណាចប់ទេ។ ពួកចោឮហើយក៏សម្រុកចូលដោយអ្នកខ្លះមានដំបងខ្លះមានកាំបិតមានដាវ ចំណែកធានអុីងគឺដៃទទេ។ ធានអុីងក្ដាប់ដៃយ៉ាងណែនក្រសែភ្នែកមុតស្រួចសម្លឹងមើលពួកចោកំពុងរត់មករកនាយ មិនបង្អង់យូរធានអុីងក៏ប្រើកណ្ដាប់ដៃដ៏ធ្ងន់របស់នាយចាត់ការពួកចោទាំងនោះ ចូលមួយនាយវាយមួយចូលពីរនាយវាយពីរដោយនាយវាយរកតែចំណុចសំខាន់ទេពួកចោត្រូវតែមួយដៃរបស់នាយក៏ដេកស្អាត មួយប៉ព្រិចភ្នែកធានអុីងបានចាត់ការពួកចោទាំងនោះឲ្យដេករាបនឹងដី។ បន្ទាប់ពីផ្ទួលពួកចោហើយធានអុីងសារ៉េអាវឲ្យស្រួលបួលវិញ ស៊ាវចាន់យកក្រណាត់មួយមកឲ្យធានអុីងជូតឈាមចេញពីដៃឲ្យស្អាតព្រោះពេលធានអុីងវាយពួកចោទាំងនោះធ្វើឲ្យឈាមប្រឡាក់ដៃនាយ។ បន្ទាប់មកស៊ាវចាន់បានដើរទៅរកមេចោដែលកំពុងដេកដង្ហក់នៅលើដីដោយមានស្នាមបែកពេញមុខ ស៊ាវចាន់បន្ទន់ជង្គង់ចាប់លើកបុរសនោះឲ្យអង្គុយឲ្យបានស្រួលបួលទើបនិយាយសួរនាំ
«ឯងឈ្មោះអី?»
«ហួ.ហួសុង»
«អាយុប៉ុន្មាន?»
«20ឆ្នាំ»
«ការងារល្អៗមានច្រើនណាស់ហេតុអីមកធ្វើចោប្លន់?»
«ខ្ញុំក៏មិនចង់ដែរប៉ុន្តែ.»
«ប៉ុន្តែ?»ស៊ាវចាន់ផ្ទួនពាក្យប៉ុន្តែ?ប៉ុន្តែអ្វីទៅ?
«ដំបូងខ្ញុំមានគំនិតថានាំកូនចៅទាំងអស់គ្នារកស៊ីលក់ដូរនៅក្នុងរាជធានីប៉ុន្តែអ្នកស្រុក.ពួកគេមិនឲ្យពួកយើងធ្វើការរកស៊ីទេពួកគេបំផ្លាញ់កន្លែងរបស់ពួកយើងថែមទាំងវាយមនុស្សទៀត»គេនិយាយដោយទឹកមុខស្រងូតស្រងាត់
«ហេតុអីពួកគេធ្វើបែបនេះ?»ធានអុីសួរម្ដង
«ព្រោះពួកគេជាមនុស្សចិត្តខ្មៅ!»
«???»អ្នកទាំងពីរធ្វើមុខឆ្ងល់
«ដើមឡើយគ្រួសាររបស់ខ្ញុំក៏ជាអ្នកធូរធារដែរ ពុកខ្ញុំជាមន្រី្តកាត់ទោសនៅសំណាក់តាលី គាត់ជាមន្រ្តីល្អស្មោះត្រង់នឹងរាជការតែក្រោយមកក៏មានរឿងអាក្រក់កើតឡើង មានគេចោទប្រកាន់ពុកខ្ញុំថាជាមន្រ្តីពុករលួយទទួលសំណូកពីជនជាប់ចោទកាត់ទោសរឿងក្ដីមិនយុត្តិធម៌ គេបានបង្កើតផុសតាងក្លែងក្លាយដើម្បីចោទប្រកាន់ពុក ពួកយើងគ្មានអ្វីមកបញ្ជាក់ភាពស្អាតស្អំឲ្យពុកបានគាត់ក៏ត្រូវកាត់ទោសឲ្យប្រហារជីវិតបន្ទាប់មករាជការបានដកហូតទ្រព្យសម្បិត្តរបស់ពួកយើងទាំងអស់មួយសេនក៏មិនទុកឲ្យដែរ ពួកយើងត្រូវអ្នកស្រុកមើលងាយថាជាកូន.ជាប្រពន្ធមន្រ្តីក្បត់ពុករលួយ ពួកយើងទៅទីណាក៏មានតែអ្នកស្អប់គ្មានអ្នកស្វាគមន៍ពេលមនុស្សក្នុងផ្ទះចេញទៅរករបស់ខ្លះមកធ្វើអាហារចិញ្ចឹមក្រពះក៏ត្រូវមនុស្សចិត្តខ្មៅទាំងនោះវាយដំដូចសត្វធាតុទោះយើងខំនិយាយយ៉ាងណាក៏គេមិនស្ដាប់ ពួកយើងរស់នៅដោយបែបនេះអស់មួយឆ្នាំពេញទើបខ្ញុំក៏មានគំនិតបបួលមនុស្សក្នុងផ្ទះទៅរស់នៅលើភ្នំនៅជាយក្រុង ពួកយើងនាំគ្នាបរបាញ់សត្វព្រៃបេះផ្លែឈើព្រៃធ្វើអាហារព្រមទាំងដាំបន្លែខ្លះផងដែរ»ហួសុងរៀបរាប់ពីអ្វីដែលនាយបានជួបប្រាប់រាងតូចទាំង2ដោយទឹកមុខក្រៀមក្រំតំណក់ទឹកថ្លានៅពេញក្រឡង់ភ្នែកយូៗម្ដងនាយងើបមុខឡើងលើដើម្បីទប់ទឹកភ្នែកកុំឲ្យស្រក់ចុះ។
«ចុះបន្ទាប់មកយ៉ាងម៉ិចទៀតទៅ?»ស៊ាវចាន់ជាអ្នកសួរ
ស៊ាវចាន់និងធានអុីងមិនដឹងដាក់ខ្លួនអង្គុយក្បែរហួសុងតាំងពីពេលណាធ្វើឲ្យនាយភ្ញាក់ខ្លួនព្រឺតងាកមើលអ្នកនៅអង្គុយខាងឆ្វេងនិងខាងស្ដាំដៃដោយចម្ងល់ កាលនាយទើបតែផ្ដើមនិយាយពួកគាត់នៅឈរខាងមុខនាយទេតែពេលនាយនិយាយបានបន្តិចបែរជាឃើញមកអង្គុយអមសងខាងនាយទៅវិញ!
«បន្ទាប់មក.អំឡុងពេលពួកយើងរស់នៅទីនោះយ៉ាងមានក្ដីសុខមានអាហារគ្រប់គ្រាន់ ស្រាប់តែមានហេតុការណ៍ភ្លើងឆេះនៅលើភ្នំយ៉ាងខ្លាំងសត្វព្រៃរត់ព្រាត់ប្រាស់អស់បន្លែដែលពួកយើងដាំទាំងប៉ុន្មានក៏ឆាបឆេះអស់ដូចគ្នាមិនត្រឹមតែប៉ុណ្ណោះភ្លើងក៏បានឆេះមកដល់ផ្ទះពួកយើងដែរ»
<ផាច់~>
«ខ្ញុំយល់ហើយ!ក្រោយពេលភ្លើងរលត់អ្វីៗដែលពួកឯងខំក៏សាងកន្លងមកបានក្លាយជាផេះ ពួកឯងលែងនៅសេសសល់អ្វីក៏នាំគ្នាមកធ្វើចោលួចប្លន់អ្នកស្រុកយកប្រាក់យកអាហារទៅចិញ្ចឹមជីវិត!ត្រូវទេ?»ធានអុីងទះដៃលឺសូផាច់ ប្រញាប់ក្រោកឈរនិយាយសរុបសេចក្ដីដែលគេបានយល់។
«ត្រូវហើយ!បើកុំតែខ្ញុំទាល់ច្រកខ្ញុំក៏មិននាំពួកគេមកលំបាកដែរ»ហួសុងសម្លឹងមើលកូនចៅរបស់នាយដែលកំពុងដេករមួលលើដីក្រោមស្នាដៃធានអុីង
«នាំយើងទៅកន្លែងឯងស្នាក់នៅនោះបានទេ?»មិនដឹងមានគំនិតអីស៊ាវចាន់ស្រាប់តែស្នើហួសុងឲ្យនាំគាត់ទៅកន្លែងនាយស្នាក់នៅ
«បើអ្នកប្រុសចង់ទៅខ្ញុំក៏មិនជំទាស់ដែរ!»យល់ថារាងតូចជាមនុស្សគួរឲ្យទុកចិត្តហួសុងក៏មិនប្រកែកអ្វីដែរ។
ព្រះអាទិត្យចាប់ផ្ដើមលេចសន្សឹមៗប៉ប្រះមាត់ទឹកធ្វើឲ្យផ្ទៃទឹកមានពណ៍មាសផ្សំនឹងខ្យល់បក់តិចៗបង្កើតជារលកតូចៗយ៉ាងស្រស់ស្អាតគួរជាទីទាក់ភ្នែកក្រៃលែង។
ហួសុងនាំរាងតូចទាំងពីរមកកន្លែងស្នាក់នៅរបស់នាយដែលទម្រាំមកដល់កន្លែងនោះគឺត្រូវឆ្លងកាត់ភ្នំខ្ពស់មួយ ពេលឆ្លងកាត់ភ្នំហើយគេក៏ឃើញភូមិតូចមួយមានផ្ទះប្រហែលជាង40ខ្នងសង់នៅជិតៗគ្នាដោយមានព្រៃក្រាស់ជារបងព័ទ្ធជុំវិញភូមិ។ ចូលមកដល់ក្នុងភូមិទើបរាងតូចទាំងពីរដឹងថានៅទីនេះមិនមែនមានមនុស្សតិចឡើយ នៅទីនេះមានទាំងស្រ្ដីនិងបុរសគ្រប់វ័យទាំងអស់មិនថាចាស់ក្មេងឬជំទង់កូនង៉ែតកូនង៉ាអ្វីទេ។
«បងហួសុងមកវិញហើយ!»ក្មេងៗអាយុប្រមាណជាង8-9ឆ្នាំកំពុងរត់លេងនាំគ្នាស្រែកឡើងពេលឃើញហួសុងនិងអ្នកឯទៀតត្រឡប់មកវិញ
«ហួសុង.ហួសុង!»ក្មេងប្រុសទាបជាងគេអាយុ4ឆ្នាំដើរតេះតាសមករកហួសុងព្រមទាំងលើកដៃឡើងបំណងឲ្យហួសុងពរគេ អាល្អិតមានឈ្មោះថា“ស៊ីងស៊ីង»ជាប្អូនប្រុសរបស់ហួសុង
«ម៉ោះ!អឹប.»ហួសុងហុចដាវឲ្យបុរសនៅក្បែរដៃកាន់ទើបលើកប្អូនប្រុសពរ អាល្អិតពេលបានបងប្រុសលើកពរក៏សើចយ៉ាងស្រស់ហាក់សប្បាយចិត្តខ្លាំងណាស់អញ្ចឹង
«អ្នកទាំងពីរមកតាមខ្ញុំមក!»ហួសុងនិយាយហើយក៏ដើរសម្ដៅទៅផ្ទះរបស់នាយ។
«អូ!អាសុង.មកវិញហើយហ្អេសកូន?»ស្ដ្រីចំណាស់ចេញពីផ្ទះបាយដោយមានចានអាហារនៅនឹងដៃ គាត់គឺជាម្ដាយរបស់ហួសុង(ខ្ញុំសុំហៅគាត់ថាលោកស្រីឡាង)
«បាទអ្នកម៉ែ»ហួសុងដាក់ប្អូនប្រុសចុះរួចមកនិយាយជាមួយម្ដាយ
«អឺ.ចុះពួកគេជាអ្នកណា?»លោកស្រីងាកមកមើលមុខរាងតូចទាំងពីរ
«ខ្ញុំវូស៊ាវសៀនជាកូនប្រុសលោកមេទ័ពវូចំណែកគេជាកូនចៅខ្ញុំធានអុីង»មិនឲ្យហួសុងនិយាយទាន់ស៊ាវចាន់ក៏ណែនាំខ្លួនឯងដោយប្រើនាមជាស៊ាវសៀនកូនលោកមេទ័ពវូ
«កូនប្រុសលោកមេទ័ពវូ?»លោកស្រីចងចិញ្ចើមពេលឮថារាងតូចជាកូនប្រុសរបស់មេទ័ពវូ
«បាទ!»ស៊ាវចាន់ញញឹមតបទៅគាត់
«អង្គុយចុះសិនមក!»លោកស្រីឲ្យរាងតូចអង្គុយលើតុដើម្បីងាយស្រួលក្នុងការនិយាយគ្នា
«អ្នកប្រុសពិតជាកូនលោកមេទ័ពវូពិតមែនហ្អេស?»លោកស្រីសួរបញ្ជាក់
«មែនហើយខ្ញុំជាកូនប្រុសគាត់»
«ហេតុអ្វីអ្នកប្រុសមកកន្លែងពួកយើង?អ្នកប្រុសមានបំណងអ្វីទៅ?»
«មុននេះខ្ញុំបានជួបហួសុងនៅតាមផ្លូវយល់ថាមាននិស្ស័យជាមួយគ្នាក៏សួរនាំគ្នាបន្តិចបន្តួចរហូតដល់គេនិយាយថាគេរស់នៅលើភ្នំខ្ញុំក៏ចាប់អារម្មណ៍ទើបសុំឲ្យគេជូនមកលេង តែប៉ុណ្ណឹង!»ស៊ាវចាន់
«ពិតជាតែប៉ុណ្ណឹងមែនឬ?»លោកស្រីមិនជឿសម្ដីរាងតូចនិយាយគាត់ក៏នៅតែសួរបញ្ជាក់ម្ដងហើយម្ដងទៀត
«ហ៊ឹស~លោកស្រីមិនជឿសម្ដីខ្ញុំទេមែនទេ?»ស៊ាវចាន់សើចបន្តិច មើលទៅលោកស្រីឡាងមិនជឿអ្វីដែលគាត់និយាយទេគាត់មើលស្រាលលោកស្រឡាងពេកហើយ
«ហួសុងបានប្រាប់ខ្ញុំពីអ្វីដែលគ្រួសារលោកស្រីបានជួបអស់ហើយ ខ្ញុំមានអារម្មណ៍ថាមាននិស្ស័យជាមួយគេទើបចង់ជួយគេ តែខ្ញុំចង់មកឃើញទិដ្ឋភាពភូមិនេះផ្ទាល់ភ្នែកសិនថាតើខ្ញុំអាចជួយអ្វីបានខ្លះ?»ស៊ាវចាន់និយាយការពិតដែលគាត់មានបំណងមកភូមិនេះ ពិតណាស់ពេលគាត់ជួបហួសុងក៏មានអារម្មណ៍ថាមាននិស្ស័យជាមួយគ្នាយ៉ាងចម្លែក ពេលស្ដាប់រឿងរ៉ាវរបស់គេហើយក៏ស្រាប់តែមានអារម្មណ៍អាណិតមានចិត្តចង់ជួយគេ។
«រឿងរបស់ពួកយើងមិនចាំបាច់អ្នកប្រុសមកខ្វាយខ្វល់ទេ រាល់ថ្ងៃពួកយើងរស់នៅសុខស្រួលណាស់ទៅហើយពួកយើងមិនត្រូវការជំនួយពីអ្នកប្រុសទេ»លោកស្រីនិយាយយ៉ាងប្រាកដប្រជា
«ពិតមែនឬ?»ស៊ាវចាន់សួរទៅកាន់លោកស្រីចាងទាំងញញឹមចុងមាត់ តើគាត់ប្រាកដចិត្តហើយឬដែលមិនឲ្យគាត់ជួយ?
«ប្រាដកណាស់!»លោកស្រីនៅតែរក្សាពាក្យសម្ដីដដែល
«លោកស្រីមិនចង់រកយុត្តិធម៌ឲ្យស្វាមីលោកស្រីទេហ្អេស?»ធានអុីងនិយាយពីលោកម្ចាស់ចាងធ្វើឲ្យលោកស្រីប្រែទឹកមុខមួយរំពេច
«តើខ្ញុំអាចធ្វើអ្វីបាន?មនុស្សទាំងនោះឃើញមាសប្រាក់ជាធំអ្នកណាឲ្យប្រាក់គេច្រើនគេនៅខាងអ្នកនោះ»
«ឲ្យតែលោកស្រីយល់ព្រមចៅហ្វាយខ្ញុំប្រកដជាជួយបាន លើលោកនេះគ្មានអ្វីដែលចៅហ្វាយខ្ញុំធ្វើមិនបានទេ!»ធានអុីងអួតពីសមត្ថភាពស៊ាវចាន់ប្រាប់លោកស្រីចាង លើលោកនេះគ្មានអ្វីដែលម៉ាហ្វៀស៊ាវចាន់ធ្វើមិនបានទេ(លើសហើយធានអុីង><)
«ជាការពិតឬ?»លោកស្រីងាកមកសួររាងតូច តើគាត់ពិតជាអាចជួយលោកស្រីបានមែនឬ?
«ឲ្យតែលោកស្រីយល់ព្រមខ្ញុំមិនឲ្យលោកស្រីខកបំណងទេ!»ស៊ាវចាន់និយាយយ៉ាងម៉ឺងម៉ាត់ ឲ្យតែលោកស្រីយល់ព្រមឲ្យគាត់ជួយ គាត់នឹងជួយឲ្យបានមិនឲ្យខកបំណងទេ
«បើបែបនោះ.ពួកយើងអរគុណអ្នកប្រុសហើយ»លោកស្រីគោរពអរគុណរាងតូចផ្ទៃមុខពោរពេញដោយស្នាមញញឹម
«មិន.មិនអីទេ!លោកស្រីកុំធ្វើបែបនេះអី»ស៊ាវចាន់ប្រញាប់លើកគាត់ឡលងកុំឲ្យគាត់គោរពខ្លួនបែបនេះអីមិនល្អភ្នែកអ្នកមើលទេ
«អរគុណអ្នកប្រុសវូ»ហួសុងក្រោកមកអរគុណស៊ាវចាន់ម្ដង។

   Skip

ព្រះអាទិត្យលេចស្រឹបបាត់ទៅព្រះចន្ទក៏រះឡើងមកបំភ្លឺពិភពលោកម្ដង ពន្លឺព្រះចន្ទពេញវង់ភ្លឺត្រចះត្រចង់គួរជាទីគយគន់។
បន្ទាប់ពីនិយាយត្រូវរ៉ូវគ្នាអស់ហើយរាងតូចទាំងពីរក៏នាំគ្នាត្រឡប់មកវិញដោយប្រើពន្លឺព្រះចន្ទសម្រាប់បំភ្លឺផ្លូវ ហួសុងបានសុំខ្លួនជូនដំណើរអ្នកទាំងពីរមកក្នុងក្រុងវិញដែរប៉ុន្តែស៊ាវចាន់បដិសេដនាយថាអាចចាំផ្លូវត្រឡប់ទៅវិញបានមិនរំខានហួសុងទេ។
ដើរមកដល់ជើងភ្នំក៏មានមនុស្សបិទមុខមួយក្រុមមកព័ទ្ធអ្នកទាំងពីរដោយម្នាក់ៗសុទ្ធតែមានដាវជាប់ខ្លួនទំនងមិនមែនជាចោទេតែជាឃាតករច្រើនជាងព្រោះពួកគេចេះវិជ្ជាគុណសម្រាលខ្លួនយ៉ាងជំនាញ។
«ពួកឯងជាអ្នកណា?»ស៊ាវចាន់សួរទៅកាន់មនុស្សទាំងនោះ
«ជាអ្នកបញ្ចប់ជីវិតរបស់ឯង!»ម្នាក់ក្នុងចំណោមឃាតករទាំងនោះនិយាយឡើងមើលទៅគេទំនងជាមេធំរបស់ឃាតករទាំងនេះហើយ
«សម្លាប់យើង?យើងមិនដែរមានគំនុំអ្វីជាមួយពួកឯងទេហេតុអីពួកឯងចង់សម្លាប់យើង?»តាមការចងចាំស៊ាវចាន់ចាំបានថាស៊ាវសៀនមិនដែលមានគំនុំជាមួយអ្នកណាទេហេតុអ្វីក៏មានមនុស្សចង់សម្លាប់គាត់ដូច្នេះ?
«កុំសួរច្រើន!ដឹងត្រឹមថាមានមនុស្សចង់ឲ្យឯងស្លាប់ទៅគឺបានហើយ»បុរសនោះស៊ីញ៉ូភ្នែកឲ្យកូនចៅគេម្នាក់ចូលទៅវាយរាងតូចទាំងពីរ ទទួលបានបញ្ជាភ្លាមគេក៏ដកដាវស្ទុះចូលមកកាប់ស៊ាវចាន់ទាំងកម្រោលតែគិតថាស៊ាវចាន់ឈរឲ្យកាប់ងាយៗឬ? ស៊ាវចាន់បោះជំហ៊ានថយក្រោយដើម្បីគេចពីផ្លែដាវ ធានអុីងស្រវ៉ាចាប់ដៃឃាតករកាច់បំបាក់ចោលនិងអុកឃាតករនោះបីជង្គង់ចំពោះធ្វើឲ្យឃាតករដេកឆ្អល់លើដីរួចនាយយកដាវរបស់ឃាតករនោះមកកាន់ទុកការពារខ្លួន
«ប្រាប់យើងថាអ្នកណាជួលពួកឯងមក យើងប្រហែលជាអាចឲ្យពួកឯងវារត្រឡប់ទៅវិញបាន»ស៊ាវចាន់មកឈរទន្ទឹមធានអុីងដែលកំពុងកាន់ដាវពាំងពីមុខហាក់ត្រៀមនឹងការប្រយុទ្ធជាស្រេច
«ឲ្យពួកយើងវារ?សម្អាងលើរូបរាងដូចមនុស្សស្រីរបស់ឯងទាំងពីរហ្នឹងហ្អេស?ហាស់~ហាស់~»បុរសនោះនិយាយធ្វើឲ្យកូនចៅរបស់គេសើចតាមដែរ
«ហ៊ឺយ~បើពួកឯងចង់បានបែបហ្នឹងទៅហើយ អញ្ចឹងកុំនិយាយថាយើងគ្មានមេត្តាឲ្យសោះ!»ស៊ាវចាន់ដកដង្ហើមចេញមួយខ្សាកប្រែទឹកមុខមកជាកំណាចភ្លាមៗ
«សម្លាប់ពួកវាទៅ!»គេស្រែកឡើងកូនចៅរបស់គេទាំងអស់ក៏សម្រុកទៅរកស៊ាវចាន់និងធានអុីងដោយម្នាក់ៗមានអាវុធគ្រប់ដៃ។ស៊ាវចាន់ឃើញសត្រូវចូលមកក៏បង្វិលខ្លួនមួយជុំដកដាវទន់ចេញពីចង្កេះដែលហួសុងបានឲ្យទុកការពារខ្លួនមុនពេលចាកចេញពីភូមិ ស៊ាវចាន់បង្វិលក្រវីដាវហក់កាប់ឃាតករទាំងនោះយ៉ាងស្ទាត់ជំនាញល្បឿននៃការប្រយុទ្ធរបស់គាត់គឺលឿនខ្លាំងណាស់ឃាតករទាំងនោះមើលសឹងតែមិនទាន់ ចំណែកធានអុីងវិញក៏មិនខុសគ្នាដែរ ធម្មតាចៅហ្វាយខ្លាំងកូនចៅក៏ត្រូវតែខ្លាំងដែរទើបអាចការពារនិងធ្វើកិច្ចការផ្សេងៗជំនួសចៅហ្វាយបាន។
កណ្ដាលរាត្រីក្រោមពន្លឺព្រះចន្ទមានតែសម្លេងខ្យល់បក់សូរសត្វព្រៃស្រែកហៅគ្នាពេលនេះបែរជាលឺតែសម្លេងផ្លែដាវប៉ះទង្គិចគ្នាច្រូងច្រាំងមិនដាច់សូរ ផ្លូវដើរធ្លាប់តែមានស្មៅទាបៗពណ៌ខៀវខ្ចីដុះលម្អប្រែជាពណ៌ក្រហមឆ្អិនឆ្អៅដោយសារឈាមមនុស្សស្រក់លើ ឃើញហើយគួរឲ្យរអើមគួរឲ្យខ្លាច។ ហេតុការណ៍ដ៏សែនស្រៀវស្រាវនេះត្រូវបានមនុស្សឈុតខ្មៅបិទមុខម្នាក់កំពុងពួនលបមើលពីលើដើមឈើយ៉ាងជក់ចិត្តឥតហ៊ានព្រិចភ្នែកឡើយ។
មួយសន្ទុះក្រោយមកឃាតករទាំងនោះបានដេកស្លាប់នៅលើដីដោយមានឈាមស្រោចពេញខ្លួន។
«ទុកឱកាសឲ្យឯងម្ដងទៀតប្រាប់មកអ្នកណាជាអ្នកជួលពួកឯងឲ្យមកសម្លាប់យើង?»ស៊ាវចាន់ទឹកមុខស្មើធេងដើរមកជិតបុរសដែលជាមេគេកំពុងដេកសល់ដង្ហើមតឹកៗ ត្រង់នេះសូមប្រាប់ថាកូនចៅរបស់គេស្លាប់អស់ហើយនៅសល់តែបុរសជាមេគេនេះតែប៉ុណ្ណោះ។
«....»បុរសនោះមិននិយាយប្រើកម្លាំងដែលនៅសល់ប្រឹងក្រោកឡើងស្រវាយកដាវបម្រុងចាក់ស៊ាវចាន់
«ហឹស.ល្អ!»ឃើញបែបនេះស៊ាវចាន់ក៏ញញឹមចុងមាត់បន្តិចវាសដាវមួយខ្វាប់ដាច់.កឃាតករម្នាក់នោះស្លាប់ភ្លាមៗ។ បន្ទាប់ពីសម្លាប់ឃាតករអស់ហើយស៊ាវចាន់បានឆែកឆេរខ្លួនរបស់ពួកគេបំណងរកអ្វីម្យ៉ាងមួយសន្ទុះទើបយើងឃើញថាស៊ាវចាន់បានកាន់ថង់ប្រាក់យ៉ាងច្រើនមកប្រគល់ឲ្យធានអុីង
«នេះចៅហ្វាយ....?»ធានអុីងគាំងជាខ្លាំងដល់ថ្នាក់និយាយលែងចេញ នេះចៅហ្វាយរបស់នាយយកប្រាក់របស់ឃាតករឬ?ឱចៅហ្វាយ!សម្លាប់គេហើយយកប្រាក់គេទៀត><។ស៊ាវចាន់មិននិយាយគាត់ញញឹមបន្តិចរួចដើរទៅមាត់បឹងដើម្បីសម្អាតខ្លួនមើលចុះឈាមឃាតករទាំងនោះប្រឡាក់គាត់ច្រើនណាស់ខ្លិនវិញក៏មិនណយទៀតឆ្អាបរកលេខដាក់គ្មាន។
បន្ទាប់ពីសម្អាតកាយស្អាតហើយម៉ាហ្វៀកម្លោះនិងកូនចៅជំនិតនឈគ្នាមកផ្ទះវិញតែម្ដងនេះមិនមែនចូលតាមផ្លូវក្រោយដូចមុនទេគឺផ្លោះរបស់តែម្ដង។
កាត់មកមើលសាលារៀនអធិរាជវិញម្ដង កណ្ដាលយប់សិស្សទាំងអស់កំពុងសោយសុខក្នុងការគេងក៏មានស្រមោលមនុស្សម្នាក់សម្រាលខ្លួនហោះលើដំបូលយ៉ាងលឿនស្លែវមើលមិនចង់ទាន់ ស្រមោលមួយនោះលោតពីលើដំបូលចុះមកដល់ដីទើបសម្ដៅទៅបន្ទប់មួយរួចផ្លោះចូលតាមបង្អួចដែលបើកចំហរចោល។
ចូលដល់បន្ទប់ទើបគេដោះសម្លៀកបំពាក់ឈុតពណ៌ខ្មៅនោះចេញពេលនេះយើងឃើញថាស្រមោលដែលផ្លោះចូលបន្ទប់អំបាញ់ម៉ិញគឺជាព្រះបុត្រាទី2 ឈីងអឺឡាង!
«តើឯងពិតជាវូស៊ាវសៀនពិតមែនឬ?»ព្រះបុត្រាពោលឡើងនៅក្នុងចិត្តសម្លឹងមើលឈុតខ្មៅដែលទ្រង់ដោះទុកអំបាញ់ម៉ិញស្រមៃដល់ហេតុការណ៍នៅជើងភ្នំ ទ្រង់សឹងតែមិនជឿនឹងភ្នែកថានោះជាទង្វើរបស់ស៊ាវសៀន ព្រោះអ្នកដែលទ្រង់ឃើញនោះពិតជាឈាមត្រជាក់សាហាវឃោរឃៅខ្លាំងណាស់។

  me:ប៉ុណ្ណឹងនៅមិនទាន់ឃោរឃៅសម្រាប់ម៉ាហ្វៀស៊ាវចាន់នោះទេព្រះបុត្រានៅមានហេតុការណ៍ឃោរឃៅជាងហ្នឹងច្រើនទៀតណាស់ត្រៀមព្រះនេត្រទតទៅ✌️
_______
បក្សីខ្មៅ

  






Continue Reading

You'll Also Like

1.4K 62 12
Childhood before the Story "Opening Doors" it's the prequel... and I did it in voice memo originally and had to rewrite everything because the words...
1.7K 241 8
Vegas:ធ្វើជំនួញធម្មតាៗសម្រាប់គេ But សម្រាប់អូនវាមិនធម្មតាទេ Pete......!😉 Pete:តើអ្វីទៅដែរវាមិនធម្មតានោះ 🤔? Vegas Vegas:បន្តិចទៀតបងនឹងធ...
62.5K 1.1K 96
Continuation of Modesto story who happens to intercourse with friends,mature,classmates,strangers and even family...
264K 6K 57
❝ i loved you so hard for a time, i've tried to ration it out all my life. ❞ kate martin x fem! oc