ep9

391 29 0
                                    

«វូស៊ាវសៀន!ឯងទៅហើយហេតុអ្វីឯងត្រឡប់មកវិញទៀត?»លីងលីងដែលបានលបមើលសកម្មភាពអ្នកទាំងពីរពោលឡើងបែបខឹងសម្បារនាងក្ដាប់ដៃយ៉ាងណែនកែវភ្នែកមើលមកកាន់រាងតូចដោយការស្អប់ច្រណែននិងភាពគំគួន នាងមិនអាចនៅបន្តទ្រាំមើលយូរក៏ដើរចេញទៅ។
រសៀលបន្តិចសិស្សទាំងអស់នាំគ្នាត្រឡប់ទៅសាលារៀនវិញ។
«គ្រប់គ្នាទៅមុខចុះខ្ញុំមានការត្រូវទៅរាជវាំង ចប់កិច្ចការខ្ញុំនឹងទៅតាមក្រោយ»នៅតាមផ្លូវបុត្រាទី2ឲ្យសិស្សដទៃទៅសាលាមុន ទ្រង់មានកិច្ចការនៅរាជវាំង
«អរ.ទៅចុះ»ស៊ូវិន
«អឺឡាងមិននៅទេហើយពួកយើងនៅសល់ពេលច្រើនទៀតណាស់ យើងទៅដើរលេងក្នុងផ្សារទៅល្អទេ»ព្រះបុត្រាចេញទៅផុតឆាងហ្វុងដែលគេស្គាល់ថាជាមនុស្សច្រឡឺមក្នុងក្រុមនិយាយឡើង ដោយសារព្រះបុត្រាជាមនុស្សចាស់ទុំខ្លាំងពេកដូចនេះពេលមានវត្តមានទ្រង់គ្រប់គ្នាមិនហ៊ានធ្វើអ្វីផ្ដេសផ្ដាសទេ ហើយនាយក៏ជាមិត្តម្នាក់ក្នុងចំណោមមិត្តទាំងអស់របស់បុត្រាទី2ដែរ។ក្រុមពួកគាត់មានសមាជិក4នាក់ ទី1ឈីងអឺឡាងបុត្រាទី2របស់ស្ដេចឈីងជាបុរសមានចរិកចាស់ទុំជាងគេរៀនក៏ពូកែជាងគេដែរ ទី2គឺស៊ូវិនកូនប្រុសរបស់មន្រ្តីមួយរូបដែលមានឋាន:ខ្ពស់គួរសម(តែពេលនេះគាត់ចូលនិវត្តរ៍ហើយ)ជាបុរសសង្ហាមហាជឿជាក់ និងរួសរាយ ទី3គឺឆាងហ្វុងជាបុរសមានចរិកច្រឡឺមនិយាយច្រើនតែយកជាការមិនបាន ចុងក្រោយគេគឺហ្វាងសឹងជាកូនអតិតមេទ័ពម្នាក់(ពេលនេះគាត់ស្លាប់ហើយ)នាយងប់ងល់នឹងក្បាច់ដាវណាស់ម្ងៃៗឃើញគ្រវីដាវមិនចេះហត់សោះ(គ្រវីដាវហ្នឹងគេហាត់គុណមិនមែនរាំរបាំដាវទេកុំច្រឡំណា)។
«ល្អៗល្អណាស់!»សិស្សដទៃនិយាយព្រមគ្នា
«តោះទៅ!»ឆាងហ្វុង
មកដល់ក្នុងផ្សារពួកគេដើរមើលនេះមើលនោះសិស្សខ្លះមានប្រាក់ក៏ទិញរបស់ផ្សេងៗតាមដែលពួកគេចង់បានរីឯស៊ូវិននាយបានទិញស្កររូបសត្វមួយដើមយកមកឲ្យជីលីង។
«ឯងស្រឡាញ់គេមែនទេ?»ស៊ាវចាន់ឃើញហើយញញឹមខ្ជឹបសប្បាយចិត្តជាងម្ចាស់ខ្លួនគេទៀត ទ្រាំមិនបានគាត់ចូលមកសួរស៊ូវិនត្រង់ៗតែម្ដង
«គឺ...នែក.»ស៊ូវិនត្រូវគេសួរត្រង់ពេកហាក់មានការអៀនខ្មាស់ឆ្លើយមិនចេញ ស្បថតាំងពីកើតពោះម៉ែនាយមិនដែលត្រូវគេសួរត្រង់ៗបែបនេះទេ
«មិនបាច់ខ្មាស់អៀនទេខ្ញុំក៏ជាfanblដែរបើឯងស្រឡាញ់ខ្ញុំចាំSupportឲ្យពេញទំហឹងណា!»
«អ្វីទៅ?»ស៊ូវិនឡេឡឺមិនយល់ពីអ្វីដែលរាងតូចនិយាយ(និយាយសុទ្ធតែEnglishបើយល់ទើបចម្លែក)
«ហ៊ឺយ...!»<ផាច់~>រាងតូចយកដៃទះថ្ងាស់ខ្លួនឯងលឺសូរផាច់ ភ្លេចថានេះជាសម័យបុរាណច្រឡំនិយាយអុីងកាលីស><
«អ្នកប្រុសកើតអ្វីឬ?»ឃើញរាងតូចយកដៃវាយខ្លួនឯងស៊ូវិនកាន់តែឆ្ងល់មួយកម្រិតទៀត
«គ្មាន.គ្មានអ្វីទេ!»រាងតូចឆ្លើយរដិបរដុបរួចងាកមើលអ្វីផ្សេង
«ខ្ញុំទៅនោះបន្តិច.ធានអុីង!»ភ្លាមនោះរាងតូចក្រឡេកភ្នែកទៅឃើញបុរសម្នាក់មានឫកពារចម្លែកគួរឲ្យសង្ស័យ គាត់ក៏ទៅតាមមើលដោយមិនភ្លេចនាំធានអុីងទៅជាមួយផងដែរ។
អ្នកទាំងពីរបានតាមបុរសម្នាក់នោះរហូតដល់ផ្ទះតូចមួយនៅដាច់ដោយឡែកពីគេ បុរសម្នាក់នោះមើលឆ្វេងស្ដាំបន្តិចទើបបើកទ្វារចូលទៅខាងក្នុង។
«លោកម្ចាស់!»បុរសម្នាក់នោះនិយាយទៅកាន់បុរសម្នាក់ទៀតដែលឈរបែរខ្នងស្លៀកឈុតខ្មៅមានមួកគ្រប់ពីលើក្បាលជិតឈឹងមើលមិនស្គាល់មុខឃើញតែមាត់
«និយាយមក!»
«ថ្មីៗនេះពួកយើងទទួលដំណឹងមកថារបស់នោះស្ថិតនៅក្នុងគ្រួសារសិនតើលោកម្ចាស់ចង់ចាត់ការពេលណាទៅ?»
«ប៉ុន្មានថ្ងៃទៀតដល់ថ្ងៃចម្រើនព្រះជន្មព្រះអង្គហើយ ឈ្លៀតពេលគ្រប់គ្នាកំពុងរវល់ពួកឯងចាត់ការទៅ»
«បាទ!»និយាយហើយបុរសនោះក៏ចេញមកខាងក្រៅវិញ រីឯអ្នកកំពុងលបស្ដាប់ក៏ប្រញាប់លាក់ខ្លួនរួចដើរចេញលបៗដើម្បីកុំឲ្យគេចាប់បាន។
   /នៅតាមផ្លូវ/
«គ្រួសារសិន?ដូចជាធ្លាប់ឮឈ្មោះនេះនៅណាម្ដង!នៅឯណាអញ្ចេះ?»ស៊ាវចាន់ដើរបណ្ដើរគិតបណ្ដើរមានអារម្មណ៍ថាដូចធ្លាប់ឮឈ្មោះគ្រួសារសិននៅទីណាតែនឹកមិនឃើញសោះ!
«ចៅហ្វាយសាករកនឹកបន្តិចទៀតទៅមើល»ធានអុីងផ្ដល់យោបល់
«គ្រួសាសិន.នឹកឃើញហើយ!»ស៊ាវចាន់ឈប់ដំណើរបង្ហាញស្នាមញញឹមលើផ្ទៃមុខព្រោះនឹកឃើញហើយថាធ្លាប់ឮឈ្មោះនេះនៅឯណា
«នៅឯណាទៅចៅហ្វាយ?»
«គ្រួសារសិន.មែនហើយលោកស្រីចាវធ្លាប់និយាយថាគ្រួសារគាត់មានមិត្តល្អម្នាក់គឺលោកម្ចាស់សិនហើយពេលគ្រួសារគាត់ជួបរឿងអាក្រក់គាត់បានផ្ញើររបស់មានតម្លៃមួយទៅឲ្យលោកម្ចាស់សិន!ឈប់សិន.របស់មានតម្លៃ?របស់នោះ?ឬក៏....វីវរហើយ!»ស៊ាវចាន់គិតចុះគិតឡើងឃើញថារបស់ដែលបុរសនោះនិយាយនិងរបស់មានតម្លៃដែលលោកស្រីចាវបានផ្ញើរលោកម្ចាស់សិនជារបស់តែមួយក៏មានការព្រួយបារម្ភជាខ្លាំង។
«ចៅហ្វាយទៅណា?»
«ទៅភូមិលើភ្នំ ឆាប់ឡើង»ប្ដូរពីដើរអ្នកទាំងពីរក៏រត់វិញម្ដងដើម្បីឲ្យឆាប់ដល់
តើរបស់ជាអ្វីទៅហេតុអ្វីក៏បុរសនោះចង់បានខ្លាំងម្លេះ?ហើយហេតុអ្វីទើបរាងតូចរបស់យើងមានការព្រួយបារម្ភ?(កុំឆ្ងល់លើលោកនេះគ្មានអាថ៌កំបាំងទេមិនយូរមិនឆាប់នឹងដឹងហើយ><)

ម៉ាហ្វៀឆ្លងភពWhere stories live. Discover now