ep7

228 20 0
                                    

តើមានអារម្មណ៍បែបណាពេលមនុស្សដែលយើងធ្លាប់ស្គាល់ជាមនុស្សស្លូតបូតសុភាពរាបសារមិនហ៊ានសូម្បីតែលើកដៃសម្លាប់សត្វតូចៗ ស្រាប់តែប្រែមកជាមនុស្សឃោរឃៅសម្លាប់មនុស្សយ៉ាងព្រៃផ្សៃទៅវិញ?តើអ្នកមានការសង្ស័យទៅលើគេទេ?តើអ្នកខ្លាចគេទេ?

«តើឯងពិតជាវូស៊ាវសៀនពិតមែនឬ?»ព្រះបុត្រាពោលឡើងនៅក្នុងចិត្តសម្លឹងមើលឈុតខ្មៅដែលទ្រង់ដោះទុកអំបាញ់ម៉ិញស្រមៃដល់ហេតុការណ៍នៅជើងភ្នំ ទ្រង់សឹងតែមិនជឿនឹងភ្នែកថានោះជាទង្វើរបស់ស៊ាវសៀន ព្រោះអ្នកដែលទ្រង់ឃើញនោះពិតជាឈាមត្រជាក់សាហាវឃោរឃៅខ្លាំងណាស់។
រាល់ទង្វើដែលរាងតូចបានប្រព្រឹត្តទាំងប៉ុន្មាននៅថ្ងៃនេះត្រូវបានបុត្រាអឺឡាងមើលឃើញទាំងអស់សូម្បីតែពេលរាងតូចជួបចោប្លន់នៅតាមផ្លូវឬពេលចេញពីសាលាក៏ទ្រង់មើលឃើញដែរ(និយាយឲ្យខ្លីគឺទ្រង់បានតាមដានស៊ាវចាន់របស់យើង)។

ព្រឹកថ្ងៃថ្មីស៊ាវចាន់ក្រោកពីដំណេកដោយខ្លួនឯងដោយមិនចាំបាច់ឲ្យធានអុីងដាស់ដូចរាល់ដង។ រាងតូចស្លៀកពាក់ឈុតសិស្សសាលាអធិរាជយ៉ាងស្រស់ស្អាតចេញមកខាងក្រៅដោយបង្ហាញស្នាមញញឹមជាប់ថ្ពាល់មើលទៅស្រស់ស្រាយសម្បើមណាស់។
«ចៅហ្វាយគ្រប់យ៉ាងរៀបចំរួចហើយ!»ធានអុីងដើរមកជិតខ្សិបដាក់ត្រចៀកស៊ាវចាន់
«ល្អ!ទៅយើង»ស៊ាវចាន់និយាយហើយអ្នកទាំងពីរក៏បណ្ដើរគ្នាមកខាងមុខផ្ទះដែលមានរទេះសេះរៀបចំរួចជាស្រេចសម្រាប់ធ្វើដំណើរទៅសាលា

«ពុកម៉ែខ្ញុំទៅសិនហើយ»ស៊ាវចាន់និយាយលាលោកមេទ័ពនិងលោកស្រីវូ ព្រោះចាប់ពីថ្ងៃនេះតទៅគាត់ត្រូវស្នាក់នៅក្នុងសាលាដូចសិស្សឯទៀតដែរ
«ទៅចុះ.សុខសប្បាយណាកូន!»លោកស្រីលើកដៃអង្អែលរាងតូច
«ខ្ញុំទៅហើយបងប្រុស!»រាងតូចបែរមកលាបងប្រុសទាំងពីរ
«ហឹម~»អ្នកទាំងពីរងក់ក្បាលបន្តិចជាការតប។

   /សាលារៀនអធិរាជ/
+ក្នុងថ្នាក់រៀន

ស៊ាវចាន់និងធានអុីងចូលមកក្នុងថ្នាក់រៀនតាមធម្មតាតែអ្វីដែលមិនធម្មតាគឺព្រះបុត្រាទី2តាមសម្លឹងមើលអ្នកទាំងពីរមិនព្រិចភ្នែកជាពិសេសគឺកម្លោះម៉ាហ្វៀយើងតែម្ដង ទ្រង់តាមមើលរាងតូចរហូតទាល់លោកគ្រូចូលមកទើបទ្រង់បែរមុខទៅមើលលោកគ្រូវិញ។
ម៉ោងនេះជាម៉ោងគូរគំនូរលោកគ្រូបានយករូបគំនូរមួយផ្ទាំងមកបង្ហាញនិងនិយាយពីអត្ថន័យរបស់គំនូរឲ្យសិស្សស្ដាប់បន្ទាប់មកគាត់ក៏ឲ្យសិស្សគូររូបអ្វីក៏បានតាមការស្រមើលស្រមៃរបស់ខ្លួន បំណងគាត់ចង់ដឹងថាតើសិស្សៗរបស់គាត់មានគំនិតអ្វីខ្លះ?
«យើងមានរយ:ពេលមួយសរសៃធូប ចាប់ផ្ដើមទៅ»លោកគ្រូចាប់ផ្ដើមដុតធូបឲ្យឆេះរួចសិស្សៗក៏ចាប់យកជក់ជ្រលក់ជាមួយទឹកថ្នាំពណ៌ខ្មៅមកគូសវាសលើក្រដាស.ស.មួយផ្ទាំង។ទន្ទឹមនឹងសិស្សខ្លះកំពុងគូររូបយ៉ាងយកចិត្តទុកដាក់ស៊ាវចាន់បែរជាគេងយកដៃម្ខាងទល់ក្បាលដៃម្ខាងបង្វិលជក់ធ្វើមិនដឹង។
«ហឹស~»សិស្សដទៃដែលអង្គុយក្បែរឃើញរាងតូចបែបនេះក៏សើចចំអកអ្នកខ្លះក៏ញញឹមឌឺដងព្រោះអ្នកណាក៏ដឹងដែរថាស៊ាវសៀនមិនចេះគូររូបនោះទេ កាលពីលើកមុនគ្រូឲ្យគូររូបសត្វចាបតែស៊ាវសៀនបែរជាគូរចេញរូបកូនមាន់ដ៏អាក្រក់ទៅវិញពួកគេនាំគ្នាសើចចំអកឲ្យស៊ាវសៀនគ្រប់ៗគ្នាមិនថាលោកគ្រូក៏ដោយ។ តែទោះជាយ៉ាងណានោះគ្រាន់តែជារឿងពីមុនហើយអ្នកគូរគឺជាស៊ាវសៀនរីឯពេលនេះអ្នកនៅទីនេះគឺជាស៊ាវចាន់ជាម៉ាហ្វៀដែលបានមកពីសម័យទំនើបរៀនសូត្របានខ្ពង់ខ្ពស់មានចំណេះដឹងជ្រៅជ្រះជាមនុស្សពហុជំនាញមិនអាចមើលស្រាលបាន។ កាលដែលរាងតូចគេងបង្វិលជក់លេងមិនមែនគាត់មិនចេះទេតែមកពីគាត់មិនដឹងជាត្រូវគូររូបអ្វីទៅវិញទេ(ធម្មតាសម្រាប់អ្នកចេះគូររូបតែចេះពេកគូរអត់ចេញភ្លាមទេទាល់អង្គុយរកនឹកមួយស្របក់បានគូរចេញ) រាងតូចងាកមើលសិស្សដទៃឃើញអ្នកខ្លះគូរទេសភាពព្រៃភ្នំ ខ្លះគូរទេសភាពមាត់ទឹកពេលព្រះអាទិត្យលេច ខ្លះក៏គូរសត្វផ្សេងៗដែលពួកគេស្រឡាញ់ ចំណែកជីលីងវិញនាយគូររូបភូមិរបស់នាយដែលស្ថិតនៅតាមមាត់សមុទ្រក្នុងរូបនោះមានអ្នកនេសាទកំពុងបង់សំណាញ់,អ៊ុំទូក,ស្ទូចត្រីនិងមានក្មេងៗរត់ប្រឡែងគ្នាមើលទៅពិតជាស្រស់ស្អាតមែនទែនដល់ថ្នាក់រាងតូចភ្ញាក់ផ្អើលបើកភ្នែកធំៗសឹងមិនគួរឲ្យជឿ។
«ហ៊ឹសៗ~»សម្លឹងមកដល់គំនូររបស់បុត្រាទី2ស៊ាវចាន់ធ្លាយសំណើចចេញមកព្រោះទ្រង់កំពុងគូររូបហ្វូងសត្វទន្សាយកំពុងលេងនៅក្នុងព្រៃឫស្សីមួយ មិននឹកស្មានថាព្រះបុត្រាគួរឲ្យស្អប់ម្នាក់ហ្នឹងមានគំនិតបែបនេះសោះ។

ម៉ាហ្វៀឆ្លងភពWhere stories live. Discover now