កម្មសិទ្ធិ មីន យ៉ុនហ្គី (Comp...

By horng1993

34K 2.8K 118

« ទោះបីអូនក្លាយជាអ្វីក៏អូននៅតែជាកម្មសិទ្ធិរបស់បង! » មីន យ៉ុនហ្គី Min Yoongi X park Jimin YG top JM btt ✍️ wri... More

Episode 1: ចាប់ពីថ្ងៃនេះទៅគេជាមនុស្សរបស់ខ្ញុំ!
Episode 2: មនុស្សរបស់យើង!
Episode 3:ទាល់តែមានការព្រមព្រៀងទើបយើងហែកកេស!
Episode 4:គ្រប់យ៉ាងទាល់តែមានការសាកល្បង!🔞
Episode 5:បបូរមាត់គួរឱ្យចង់បឺត!
Episode 6: ផាក ជីមីន នាមត្រកូលថ្មីគឺ មីន!
Episode 7:មោះ ទៅលួងក្នុងបន្ទប់ពីរនាក់!
Episode 8:ធ្វើអូនសិនទើបយើងទៅធ្វើការតាមក្រោយ!
Episode 9
Episode10: បងស្រឡាញ់អូនខ្លាំងណាស់!
Episode 11:ធ្លាក់ចូលក្នុងបេះដូងបង ជុប៎!
Episode 12: ភរិយារបស់ខ្ញុំ!!!
Episode 13: មីន ជីយ៉ុន!
Episode 14:អូនជាកម្មសិទ្ធិរបស់បងតែម្នាក់គត់!
Episode 15:ខ្ញុំនឹងលែងលះលោកឯង...
Episode 16:បងស្រឡាញ់អូនព្រោះអូនជាមនុស្សដែលបងស្រឡាញ់!
Episode 17: ទោះបីអូនក្លាយជាអ្វីក៏អូននៅតែជាកម្មសិទ្ធិរបស់បង!
Episode 18:នាងត្រឹមជាកាកសំណល់...
Episode 20:ជើងស្រឡូនស្អាតបែបនេះគួរតែលើកឱ្យបានខ្ពស់មិនត្រូវកប់ក្នុងពូកទេ!❤️‍🔥
Episode 21:ខ្ញុំភ្លេចទៅហើយថាខ្ញុំមានម្ដាយនឹងគេដែរ...
Episode 22:អូនខ្លាចណាស់បង...
Episode 23:ព្រោះអូនជាកូនក្មេងរបស់បង!
Episode 24:បងស្រឡាញ់អូនណាស់ គីម ថេហ្យុង!
Episode 25:ស្រែកឡើងឮដល់កាទប់អូនហ៎!
Episode 26: បងអូនឈឺណាស់បង!
Episode 27: បងនិយាយម្នាក់ឯងហត់ណាស់....
Episode 28:ហេតុអ្វីបងមិនជួយកូនរបស់ពួកយើង?
Episode 29: លួងអូន!
Episode 30:អូនជាជីមីនរបស់បងនោះអី!
Episode 31:បងកំពុងក្បត់អូនមែនទេ?
Episode 32:ពួកយើងនិងកាន់ដៃគ្នាឆ្លងឧបសគ្គមួយនេះ!
Episode 33: ងប់នឹងប្រុសទាំងឪទាំងកូន!
Episode 34: ចាស់តែអាយុទេ
Episode35:ទុកឱ្យពូវីនថើប!
Episode 36:
Episode 37:
about me:
Episode 38:
បើកកក់រឿង:
Episode 39:
Episode 40
Episode 41
Episode 42
Episode 43:
Episode 44
Episode 45
Episode 46
Episode 47
Episode 48
Episode 49
Episode 50
The end 🩷

Episode 19:បើនាងមិនចង់សល់តែឆ្អឹងត្រឡប់ទៅវិញទេ នៅឱ្យឆ្ងាយពីគ្រួសាររបស់ខ្ញុំ!

630 57 4
By horng1993

តាមធម្មតាទោះខឹងយ៉ាងណាក៏មិនដល់ថ្នាក់និយាយមើលងាយមនុស្សស្រីដែរ ប៉ុន្តែដូចដែលដឹងចឹងថា យ៉ុនហ្គី ចាញ់កូនជំនួស ជីមីន ហើយអារម្មណ៍របស់គេក៏ប្រែប្រួលដូចអ្នកពពោះចឹង ។

« ឈប់និយាយ! ហើយចេញពីផ្ទះខ្ញុំទៅ ជីងអឺ! » ជីងអឺ រ៉ូកា ជាសង្សារចាស់របស់ យ៉ុនហ្គី ប៉ុន្តែពួកគេបានបែកគ្នាយូរហើយតាំងពីពួកគេទើបបញ្ចប់ការសិក្សាមកម្ល៉េះមកដល់សព្វថ្ងៃនេះវាយូរឆ្នាំណាស់ទៅហើយ ។

« អូនមិនទៅទេ អូននឹងនៅទីនេះជាមួយបង អូនដឹងថាបងនៅតែស្រឡាញ់អូន នៅតែចងចាំអូន ព្រោះអូនជាស្នេហ៍ដំបូងរបស់បង! » នាងនិយាយទាំងជឿជាក់ព្រោះនាងគិតថាស្នេហាដំបូងគ្មាននរណាអាចបំភ្លេចបានទេ ប៉ុន្តែនាងភ្លេចគិតហើយថា ស្នេហ៍ដំបូងមិនអាចបំភ្លេចបានលុះត្រាតែគ្មានអ្នកជួយបំភ្លេចប៉ុន្តែ យ៉ុនហ្គី មិនមែនគ្មានឯណា? គេមាន ជីមីន ដែលជាអ្នកជួយឱ្យគេបំភ្លេចនាង គឺបំភ្លេចមនុស្សដែលធ្វើឱ្យគេឈឺចាប់និងចាប់ផ្ដើមជាថ្មីជាមួយ ជីមីន រហូតដល់ថ្ងៃស្លាប់ ។

« ខ្ញុំមិនប្រកែកទេដែលនាងថាខ្ញុំនៅតែចងចាំនាង! ប៉ុន្តែខ្ញុំចងចាំនាងមិនមែនព្រោះតែនាងជាស្នេហ៍ដំបូងប៉ុន្តែខ្ញុំចងចាំព្រោះនាងជាមនុស្សក្បត់! ជាមនុស្សដែលធ្វើឱ្យខ្ញុំឈឺចាប់! ជាមនុស្សដែលខ្ញុំស្អប់! មិនថាជាតិណាទេខ្ញុំនៅតែចងចាំមនុស្សដែលធ្វើឱ្យខ្ញុំឈឺចាប់ ហើយខ្ញុំនឹងសងទៅវិញគុណនឹងដប់! » មិនប្រកែកព្រោះគេពិតជាចងចាំនាងពិតមែន ប៉ុន្តែចងចាំព្រោះនាងជាមនុស្សដែលក្បត់គេមិនមែនចងចាំព្រោះនៅស្រលាញ់នាងទេ ។

« ខ្ញុំមិនខ្វល់ទេ! សំខាន់ម៉ាក់របស់បងពេញចិត្តខ្ញុំ គាត់នឹងឱ្យបងរៀបការជាមួយខ្ញុំឆាប់ៗនេះ » ជីងអឺ និយាយទាំងជឿជាក់ព្រោះនាងគិតថា យ៉ុនហ្គី ច្បាស់ជាខ្លាចនិងស្ដាប់បង្គាប់ម៉ាក់របស់នាយជាក់ជាមិនខានទេ ។ ការពីនៅរៀនមហាវិទ្យាល័យ យ៉ុនហ្គី ជាកូនដែលស្ដាប់បង្គាប់គ្រួសារណាស់តាមដែលនាងធ្លាប់ដឹង ។ ប៉ុន្តែនាងមិនគិតទេឬ? ថាមនុស្សម្នាក់ៗ តែងតែមានការផ្លាស់ប្តូរតាមបរិបទសង្គម ជាពិសេស យ៉ុនហ្គី មិនចូលចិត្តរស់នៅក្រោមការគាបសង្កត់ពីគ្រួសារឬសង្គមខាងក្រៅទេ បើទោះបីជាមានរឿងអ្វីក៏ដោយគេនឹងរើបម្រះ ។

« បើនាងជឿជាក់យ៉ាងនេះទៅហើយខ្ញុំក៏គ្មានអ្វីត្រូវនិយាយដែរ តែនាងត្រូវចងចាំសម្ដីខ្ញុំទុក! ខ្ញុំមិនមែន មីន យ៉ុនហ្គី ដែលនាងស្គាល់កាលនោះទេ ខ្ញុំមិនចូលចិត្តឱ្យនរណាគាបសង្កត់ពីលើខ្ញុំគ្រប់រឿង ជាពិសេសរឿងគូស្រករ! » យ៉ុនហ្គី និយាយចប់ក៏ឡើងទៅខាងលើវិញ ដោយមានអ្នកបម្រើស្រីម្នាក់កាន់ថាសអាហារយកទៅតាមក្រោយ ។ វាជាអាហាររបស់ ជីមីន ដែលគ្រឿងផ្សំឬរបៀបធ្វើ យ៉ុនហ្គី ជាអ្នកចាត់ចែងដោយផ្ទាល់ ហើយប្រសិនបើគេមិនបានធ្វើទេគេនឹងសរសេររៀបរាប់ពីរបៀបធ្វើនិងគ្រឿងផ្សំដាក់ក្នុងក្រដាស ឱ្យអ្នកបម្រើធ្វើវា ។

@ក្នុងបន្ទប់

មកដល់ក្នុងបន្ទប់ អ្នកបម្រើស្រីដាក់ថាសអាហារលើតុរួចទើបចាកចេញទៅវិញ ។ យ៉ុនហ្គី ស្រាប់តែញញឹមតិចៗ បន្ទាប់ពីឃើញរាងតូចកំពុងតែគេងលក់យ៉ាងស្កប់ស្កល់នៅលើពូក គេមិនទាន់ដាស់រាងតូចទេទុកឱ្យគេគេងឱ្យអស់ងងុយសិន ។ យ៉ុនហ្គី ដើរទៅកាន់សាឡុងដែលនៅក្បែរទូសៀវភៅហើយចាប់យកវ៉ែនតានិងសៀវភៅមួយក្បាលមកអាន ។ ភ្លាមៗ ទ្វារបានបើកឡើងដោយស្នាដៃក្មេងប្រុសតូចម្នាក់ដែលគ្រប់គ្នាស្គាល់ថាជារាជបុត្រតូចរបស់ យ៉ុនហ្គី និងជាកូនក្រូចខ្វិចរបស់ជីមីន នោះគឺ ជីយ៉ុន នឹងឯង ។

« មករកដេតឌីមក! ម៉ាម៉ាកំពុងគេង » យ៉ុនហ្គី បក់ដៃហៅកូនមកអង្គុយលើសាឡុងជាមួយខ្លួន ។

« ដេតឌី ម៉ាម៉ា ពិតជាមានអាអូនមែនហី? » ជីយ៉ុន សួរទាំងសប្បាយចិត្ត ទីបំផុតគេលែងអផ្សុកហើយគេមានប្អូននឹងគេហើយ ។

« បាទ ម៉ាម៉ា មានប្អូនឱ្យកូនហើយ សប្បាយចិត្តឬអត់ ហឹម? »

« សប្បាយណាស់បាទ ទីបំផុតកូនមានប្អូននឹងគេហើយ ហិហិ » ជីយ៉ុន សើចកក្អឹកព្រោះសប្បាយចិត្តដែលខ្លួនមានប្អូន ។

« ចឹងចាំពេលប្អូនកើតមក កូនជួយមើលប្អូនម៉ាម៉ាពេល ដេតឌីទៅធ្វើការឮទេ? » យ៉ុនហ្គី អង្អែលក្បាលកូនតិចៗ និងស្រដីប្រាប់កូនដោយសំឡេងស្រទន់ ។

« ទទួលបញ្ជាបាទ ហិហិ »

« សឺតៗ ល្អណាស់ កូនប្រុសប៉ា! នោះ ប៉ាអានសៀវភៅឱ្យស្ដាប់ » យ៉ុនហ្គី ថើបថ្ងាសរបស់កូនពីរខ្សឺតទើបលើកកូនមកអង្គុយលើភ្លៅហើយអានសៀវភៅឱ្យកូនស្ដាប់តិចៗ មិនឮខ្លាំងពេកព្រោះខ្លាចរំខានដល់ ជីមីន ដែលកំពុងតែគេង ។ ប៉ុន្តែគេមិនបានចាប់អារម្មណ៍ទេថាអ្នកដែលគេងនោះកំពុងតែគេងមើលមកពួកគេដោយស្នាមញញឹម មិនប្រាប់ក៏ដឹងថាមានក្ដីសុខប៉ុណ្ណាដែរ ។

យ៉ុនហ្គី អង្គុយអានសៀវភៅឱ្យកូនប្រុសស្ដាប់ទាំងលើមុខមានស្នាមញញឹមតិចៗ គេមិនដែលបែបនេះទេពីមុនមក ។ យ៉ុនហ្គី មានចរិតបែបណា ជីមីន អាចនឹងមិនដឹងច្បាស់នោះទេប៉ុន្តែគេដឹងត្រឹមថា យ៉ុនហ្គី ជាបុរសម្នាក់ដែលតែងតែនៅក្បែរ មើលថែទាំគេ មើលថែទាំកូន ផ្គត់ផ្គង់គ្រប់យ៉ាងជាពិសេសផ្ដល់សេចក្ដីសុខ ភាពកក់ក្តៅដល់កូននិង ភរិយា ។

បន្ទាប់ពីបែកបាក់ស្នេហាកាលនោះគេលែងមានក្ដីស្រឡាញ់ចំពោះនរណាទៀតហើយ គេប្រែជាមនុស្សម្នាក់ផ្សេងទៀត ។ កាលពីមុន យ៉ុនហ្គី ជាមនុស្សរួសរាយ ចូលចិត្តញញឹម ចូលចិត្តជួយយកអាសាអ្នកដទៃ ។ ប៉ុន្តែក្រោយបែកបាក់ស្នេហាជាលើកដំបូងគេក៏ផ្លាស់ប្តូរខ្លួនឯងទាំងស្រុង

___

ក្រឡេកមក ជុងហ្គុក និង ថេហ្យុង វិញអ្នកទាំងពីរក៏មានក្ដីសុខមិនខុសពី យ៉ុនហ្គី និង ជីមីន ដែរ ពួកគេរស់នៅខន់ដូជាមួយគ្នាដដែលហើយ ថេហ្យុង នៅតែបន្តធ្វើជាតារាម៉ូដែលដដែល ។ មួយរយៈមុនគេចង់លាឈប់ពីការងារនោះដើម្បីអាចមានពេលវេលាគ្រប់គ្រាន់នៅជាមួយ ជុងហ្គុក ប៉ុន្តែ ជុងហ្គុក មិនអនុញ្ញាតនោះទេព្រោះគេដឹងថា ថេហ្យុង ស្រឡាញ់ការងារនេះទើប ជុងហ្គុក ស្ម័គ្រចិត្ដធ្វើជាអ្នកចាត់ការឱ្យរាងតូចតែម្ដង ។ ដោយប្រគល់ការងារក្រុមហ៊ុនឱ្យទៅ យ៉ុនហ្គី ខ្លះចំណែក យ៉ុនហ្គី មិនបានបដិសេធទេគេថែមទាំងអនុញ្ញាតឱ្យ ជុងហ្គុក ឈប់ទៀតផង ។

« ថ្ងៃស្អែកអូនមានថតនៅ...អឹម!? » ជុងហ្គុក និយាយមិនទាន់ចប់ផង ថេហ្យុង ស្រាប់តែចូលមកថើបមាត់របស់គេភ្លាម ។

« អូនយ៉ាងម៉េចនឹង ថេហ៍? » ជុងហ្គុក សួរឡើងបន្ទាប់ពី ថេហ្យុង ដកចេញពីការថើប ។

« បងមិនចង់ធ្វើវាជាមួយអូនទេឬ? » ថេហ្យុង លើកដៃទៅក្រសោបមុខរបស់ ជុងហ្គុក ហើយទើបសួរទៅរាងក្រាស់ទាំងពេបមាត់តិចៗ ។

« ថេហ៍? »

« តើបងរអើមអូនមែនទេ ជុង? » គ្រាន់តែនិយាយចប់ទឹកភ្នែករបស់គេស្រាប់តែហូរមកភ្លាម ហេតុអ្វីពាក្យរអើមនេះនិយាយហើយវាឈឺចាប់យ៉ាងនេះ?

« រអើមអីគេ ហឹម?? ថេហ៍ របស់បងស្រស់ស្អាតទាំងចិត្តនិងគំនិតហេតុអ្វីបងត្រូវរអើម? ពួកយើងរស់នៅជាមួយគ្នាសឹងតែដូចប្ដីប្រពន្ធគេទូទៅហើយណាអូន! ហេតុអ្វីសុខៗក៏មកសួរបែបនេះ? ឮអ្វីមកមែនទេ? » ជុងហ្គុក លើកដៃជូតទឹកភ្នែកដែលហូរចេញពីប្រឡង់ភ្នែកដ៏ស្រស់ស្អាតរបស់សង្សារបណ្តូលចិត្តហើយទើបនិយាយ ។ គេដឹងនិងយល់ពីអ្វីដែល ថេហ្យុង កំពុងតែចង់សួរ ថេហ្យុង ទៅឮអ្វីមកក៏គេដឹងដែរ ។

« តារាដូចជាអូនមិនដឹងឆ្លងកាត់...អឹម! » ថេហ៍ និយាយមិនទាន់ចប់ផង ជុងហ្គុក ក៏ក្រសោបមុខរបស់រាងតូចហើយថើបមាត់តូចយ៉ាងលឿនព្រោះគេដឹងថា ថេហ្យុង ចង់និយាយពីអ្វី ។ ថេហ្យុង របស់គេមិនមែនបែបនោះទេហើយបើទោះជាបែបនឹងក៏គេមិនខ្វល់ដែរ អ្វីដែលសំខាន់គេស្រឡាញ់ ថេហ្យុង ស្រឡាញ់ខ្លាំងណាស់ ។

« ចុះបើអូនគ្មានភាពបរិសុទ្ធឱ្យបង ហើយបងមិនមែនមនុស្សដំបូងរបស់អូន តើបងស្រឡាញ់អូនទេ ជុង? » ថេហ្យុង សួរឡើងបន្ទាប់ពី ជុងហ្គុក លែងចេញពីការថើប ។ តាមពិតទៅ ជុងហ្គុក នឹងហើយជាមនុស្សដំបូងហើយជាមនុស្សម្នាក់ដែល ថេហ្យុង ប្រគល់ខ្លួនប្រាណ ប្រគល់បេះដូងឱ្យទៅនាយ ប៉ុន្តែដែលគេសួរព្រោះតែគេចង់ដឹងពី ជុងហ្គុក ប៉ុណ្ណោះ ។

« ស្ដាប់បងឱ្យច្បាស់! គីម ថេហ្យុង គឺអូន! អូនតែម្នាក់ដែលជាម្ចាស់បេះដូងបង បងស្រឡាញ់អូនព្រោះតែអូនជាមនុស្សម្នាក់ដែលបងស្រឡាញ់ ។ បងមិនខ្វល់ថាបងជាមនុស្សដំបូងរបស់អូន ឬអូនមានភាពបរិសុទ្ធឱ្យបងឬក៏អត់ អ្វីដែលសំខាន់អូនមានបេះដូងបរិសុទ្ធ ភាពស្មោះត្រង់ឱ្យមកបង »

« អូន... »

« អូនបែបណាក៏បងស្រឡាញ់ដែរ បងស្រឡាញ់ អូនជាអូន សឺតៗ កុំគិតច្រើន! » ជុងហ្គុក និយាយទាំងអង្អែលក្បាលរាងតូចតិចៗ ហើយថើបថ្ងាសគេពីរខ្សឺតជាការលួងលោម ។

« សំណួរមុននេះអូនគ្រាន់តែសាកចិត្តបងប៉ុណ្ណោះ បងជាមនុស្សដំបូងដែលអូនប្រគល់គ្រប់យ៉ាង ទាំងចិត្តទាំងកាយ គ្មាននរណាធ្លាប់ប៉ះពាល់អូនទេ បងសម្លាញ់ ជុប៎! »

« ក្មេងខូច! មកនេះឱ្យបងដាក់ទោសអូនតាមសម្រួលមក លឿនឡើង »

« អ្ហាយ ហិហិ ជុង ងើបចេញធ្ងន់ខ្លាំងណាស់ » ថេហ្យុង ស្រែកផងសើចផងព្រោះតែ ជុងហ្គុក ស្រាប់តែស្ទុះចូលមកបីគេវឹងហើយយកបោះ លើពូកហើយនាយទ្រោមខ្លួនពីលើរាងតូចរួចទើបឈ្មុលមុខនឹងកញ្ចឹងកសខ្ចីធ្វើឱ្យ ថេហ្យុង សើចកក្អឹក ។

« មិនក្រោកទេ ឱ្យយើងរំលោភតាមសម្រួលមកក្មេងតូច សឺតៗ អា៎! អាស៎ ថេហ៍ » ជុងហ្គុក ស្រាប់តែថ្ងូរឡើងព្រោះតែ ថេហ្យុង កំពុងតែក្រសោបកូនប្រុសរបស់គេពីខាងក្រៅ ។ ហើយបន្ទាប់មកអ្នកដែលត្រូវទ្រោមខ្លួននោះគឺ ថេហ្យុង តាំងពីស្រែកចេចចាចលាន់ពេញបន្ទប់ទៅជាស្ងាត់មាត់ឈឹងសម្ងំគេងក្នុងទ្រូងមាំ ។

____

ជីងអឺ មិនទាន់ត្រឡប់ទៅវិញទេថែមទាំងរស់នៅក្នុងផ្ទះនេះផងដែរ ។ ជីមីន ដឹងនិងយល់ព្រោះអ្នកបម្រើដែលបានឮនិងឃើញ យ៉ុនហ្គី ឈ្លោះគ្នាថាឱ្យនាងនោះបានប្រាប់គ្រប់យ៉ាងទៅរាងតូចទើបគេមិនខឹងនឹង យ៉ុនហ្គី ថែមទាំងមើលថែយកចិត្តប្ដីលើសដើម ។ នៅតុអាហារមានមនុស្សធំបីនាក់និងក្មេងប្រុសម្នាក់កំពុងតែស្រស់ស្រូបអាហារពេលព្រឹក ។ ជីយ៉ុន អង្គុយញ៉ាំទាំងសម្លក់សម្លឹងទៅស្រីម្នាក់ដែលជាចំណែកលើស ដែលជាភ្ញៀវគ្មានអ្នកអញ្ជើញនោះដោយកែវភ្នែកកាចៗ ។

« អាល្អិតមានអ្វីចង់និយាយជាមួយបងមែនទេ? » នាងសួរឡើងបំបែកបរិយាកាសស្ងប់ស្ងាត់ ព្រោះឃើញ ជីយ៉ុន សំឡឹងមកពេក ។

« ខ្ញុំគ្មានអ្វីចង់និយាយជាមួយមីងទេ ខ្ញុំស្អប់មុខមីងច្រើនជាង » ជីយ៉ុន និយាយទាំងសម្លក់មុខនាងហើយទើបងាកមកចាប់អារម្មណ៍នឹងអាហារក្នុងចានរបស់ខ្លួនវិញ ។ ជីងអឺ ខាំមាត់ទាំងគ្រឺតខ្នាញ់ចង់តែចាប់ទះអាក្មេងឈ្លើយម្នាក់នឹងទេប៉ុន្តែដោយហេតុថា យ៉ុនហ្គី ក៏នៅទីនេះដែរ ។

« ជាក្មេងប៉ុន្តែបែរជានិយាយស្ដីដូចគ្មានមេបាប្រដៅ... »

« ខ្ញុំជាក្មេងដែលមានសុជីវធម៌បំផុត! ព្រោះ ម៉ាម៉ា និងដេតឌីបង្ហាត់បង្រៀនខ្ញុំឱ្យស្គាល់ខុសស្គាល់ត្រូវ ស្គាល់ល្អអាក្រក់ ចេះគោរពចាស់ទុំ ប៉ុន្តែក្មេងដូចខ្ញុំមិនគោរពដាច់ខាត ចាស់ទុំដែលមានចរិតអន់ ចរិតអាក្រក់ចូលចិត្តដណ្ដើម ឈ្នានីសអ្នកដទៃ! » ប្រយោគដ៏វែងអន្លាយរបស់អាល្អិតក្រូចខ្វិចធ្វើឱ្យអ្នកស្ដាប់គាំងជាខ្លាំងសូម្បីតែ យ៉ុនហ្គី និង ជីមីន ក៏គាំងដែរ ។

« ឯង! អាក្មេងឆ្កួត! » ជីងអឺ ក្ដាប់ដៃទាំងកំហឹងប្រុងនឹងលើកដៃវាយ ជីយ៉ុន ស្រាប់តែ:

ឆាច់~ ទឹកត្រជាក់មួយកែវស្រោចលើមុខដែលមានកម្រាសម្សៅជិតបីតឹករបស់កញ្ញា ជីងអឺ ដោយសារដៃរបស់ យ៉ុនហ្គី ។

« កុំថ្លើមធំហ៊ានប៉ះពាល់កូនរបស់ខ្ញុំ!ខ្ញុំអនុញ្ញាតឱ្យនាងនៅទីនេះព្រោះយល់ដល់ម៉ាក់របស់ខ្ញុំតែប៉ុណ្ណោះ ។ បើនាងមិនចង់សល់តែឆ្អឹងត្រឡប់ទៅវិញទេ នៅឱ្យឆ្ងាយពីគ្រួសាររបស់ខ្ញុំ! »

Continue Reading

You'll Also Like

1.8M 114K 200
**Story is gonna be slow paced. Read only if you have patience. 🔥** Isha Sharma married a driver whom she had just met. She was taking a huge risk...
2.6K 406 11
ស្នេហារវាងអ្នកធ្វើការក្នុងភូមិគ្រឹះនិងម្ចាស់ភូមិគ្រឹះដោយមានការជ្រុំជ្រែងពីកូនប្រុសពូជតែម្នាក់ដែលត្រូវជាទាយាទរបស់ត្រកូលមីន។ ផាកជីមីន/មីនយ៉ុនហ្គី សរសេរ...
1.7M 95.3K 87
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...
1.6M 98.5K 39
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...