The slay of love / ប្រមាញ់ស្ន...

Per LieNaa7

124K 10.4K 474

តើស្នេហានេះអាចចាប់ផ្ដើមម្ដងទៀតដែរទេ? Més

Part 1 : ឯងនៅតែមិនប្ដូរចរិត Jeon Jungkook
Part 2 : រវាងពួកយើងមិនចប់ត្រឹមនឹងទេ Tae
Part 3 : ថ្ងៃរៀបការរបស់ពួកយើង
Part 4 : ខ្ញុំកើតជំងឺខ្វះអូនថែ
Part 5 : បងចង់ឡើងម៉ូតូតាមសម្រួលឬ ចង់អោយខ្ញុំបី?
Part 6 : ក្នុងក្រសែភ្នែកបងខ្ញុំអាក្រក់តែរហូតហ្នឹង
Part 7 : ថ្ងៃក្រោយកុំមករញ៉េរញ៉ៃជាមួយមនុស្សរបស់យើងទៀត
Part 8 : លោកនៅតែរង់ចាំខ្ញុំពិតមែនហេស៎ Jungkook!!
Part 9 : ខ្ញុំកើតចេញពីពោះម៉ាក់ មិនមែនប៉ាទេ
Part 10 : បងជាមនុស្សដំបូងដែលខ្ញុំថ្នម🔥
Part 11 : ខ្ញុំទើបជាប្ដីបង!!
Part 12 : មិត្តបងនឹងហើយជាអ្នកខាំ
Part 13 : តាមគ្រួសារឬស្នេហា?
Part 14 : តួនាទីបងគឺមើលថែខ្ញុំ
Part 15 : ខ្ញុំច្បាស់ជាឆ្លៀតពេលសម្រាប់បង
Part 16 : បើកចិត្តទទួលយកអ្នកថ្មី
Part 17 : បងជាប្ដីហៅប្រពន្ធថាអូនមានអ្វីខុស?
Part 18 : ខ្ញុំនឹងរៀបការជាមួយ Tae!!
Part 19 : ខ្ញុំនឹកលោក!!
Part 20 : ខ្ញុំនឹងនៅតែតាមធ្វើជាស្រមោលដែលគ្មានរូបរាងរបស់បងបែបនេះ
Part 21 : អារម្មណ៍ស្រងេះស្រងោច
Part 22 : ឱកាសចុងក្រោយ
Part 23 : ព្រោះវាប្រហារបេះដូងរបស់ខ្ញុំ
Part 24 : សន្យាមិនទុកលោកចោលទៀតទេ
Part 25 : តណ្ហាមិនមែនជាស្នេហា ប៉ុន្តែស្នេហាគឺត្រូវការតណ្ហា
Part : ទោះបីជាខ្ញុំស្លាប់ ក៏ខ្ញុំមិនព្រមអោយបងការដែរ...
Part 27 : រង់ចាំខ្ញុំណា Tae!
Part 28 : Tae ធ្លាប់ស្រឡាញ់បងទេ?
Part 29 : ព្រោះខ្ញុំស្រឡាញ់បង!!
Part 30 : ដោះលែង
Part 31 : ស្នេហានិងតួនាទី
Part 32 : លាហើយ Kim Taehyung
Part 33 : Jungkook ជាឪពុករបស់គេ!!
Part 34 : អាការៈចម្លែក
Part 35 : ចាញ់កូន!!
Part 37 : បងដាច់ចិត្តពិតមែន Jung!!
Part 38 : ខ្ញុំឈឺពោះណាស់ម៉ាក់
Part 40 : ស្វាគមន៍សមាជិកថ្មី
Part 39 : ទុក្ខជាន់ទុក្ខ
Part 41 : ចាំជួបគ្នាណាបងសម្លាញ់!!
Part 42 : ប្រុសមិនព្រាន ស្រីម្ដេចនឹងស្រឡាញ់
Part 43 : ពួកយើងគ្មានថ្ងៃនឹងដូចដើម
Part 44 : អ្នកគ្មានតម្លៃក្នុងកែវភ្នែកខ្ញុំសូម្បីបន្តិច
Part 45 : បើលោករឹងទទឹង ខ្ញុំចាប់លោកថើបកណ្ដាលហ្វូងហើយ
Part 46 : Yes, I'm your Honey!!🔥
Part 47 : មនុស្សពិសេស?
Part 48 : ដល់ពេលខ្ញុំនឹងទៅ
Part 49 : Tae មិនទាន់មានប្ដីផង មានកូនយ៉ាងម៉េច
Part 50 : មនុស្សប្រុសហ្នឹងហេស៎មានកូន?
Part 51 : បាច់ផ្កាដំណាងឲ្យក្ដីស្រឡាញ់
Part 52 : ព្រោះតែគេនៅស្រឡាញ់ឯង
Part 53 : បើកូនខ្ញុំកើតអ្វី ខ្ញុំនឹងស្អប់លោកមួយជីវិត
Part 54 : ខ្ញុំជាអ្នកធ្វើអោយ Tae មានផ្ទៃពោះ
Part 55 : បងត្រូវការអូន!!
Part 56 : បណ្ណាការ
Part 57 : កុំធ្វើអោយមានស្នាម...🔥
Part 58 : Fy ដឹងខ្លួនហើយ...
Part 59 : បងនឹងធ្វើឱ្យគ្រប់គ្នាច្រណែននឹង Tae
Part 60 : Be my Honey?
ភាគបញ្ចប់ : សុភមង្គល

Part 36 : អ្នកមើលថែជំនួស

1.5K 153 11
Per LieNaa7

    មិនមែនមិនស្គាល់ គ្រាន់តែមិនធ្លាប់ចាប់អារម្មណ៍ពីកម្លោះតូចរូបនេះ ដែលធំធាត់ឡើងស្អាតប្លែក មើលសឹងមិនស្គាល់ ។

«ពិតមែនឬ? នេះខ្ញុំមិនបានស្ដាប់ច្រឡំទេហេស៎»Jayden ស្រដីទាំងញញឹមខ្ជឹបសម្លឹងទៅរាងតូចដែលនៅចំពោះមុខខ្លួន ។

«ស្រេចតែលោកគិត! ខ្ញុំគ្រាន់តែជូនលោកមករើសសម្លៀកបំពាក់ប៉ុណ្ណោះ»

«យ៉ាងណាក៏រីករាយ បើមិនយល់ទាស់ពួកយើងអាចធ្វើជាមិត្តបានដែរទេ Mr.Honeii»

«ខ្ញុំមិនមែនជាមនុស្សប្រកាន់ខ្លួនឡើយ រីករាយដែលបានលោកជាមិត្ត»Tae ញញឹមស្រាលចាប់ដៃរាក់ទាក់ទៅកាន់នាយកម្លោះវិញ  ។ ត្រឹមរាប់អានមិនធ្ងន់ធ្ងរទេដឹង ។

    #Seoul

    រាងខ្ពស់សង្ហាខាបព្រលឹងស្រីៗ ដើរទុយមុយដូចមនុស្សឈឺ មុខឡើងស្លេកស្លក់ ភ្នែកក៏ឡើងខ្មៅ ហាក់ដូចជាមនុស្សមិនបានគេងដូច្នោះ ។

«សិស្សច្បង!»មិនទាន់នឹងបានគិតផុតចប់សេចក្ដីផង សម្លេងកញ្ចែររបស់ក្រុមនារីរូបស្រស់ក៏បន្លឺឡើងពញ្ញាក់អារម្មណ៍របស់ Jungkook អោយរហ័សងាកទៅរកដូចជារាល់ដង ។

«ហុើយ...»Jungkook មិនបង្អង់ជាមួយនឹងជើងវែងៗរត់ដាច់ខ្យល់ចោល ពីមុនអាចនឹងលេបខាយខ្លះ ប៉ុន្តែពេលនេះអត់ទេ ឃើញស្រីដូចឃើញខ្មោចចឹង មិនបាច់ត្រឹមក្លិន សូម្បីតែមុខពួកនាងក៏អាចធ្វើអោយនាយរកចង្អោរចង់ក្អួតមកដែរ ។ (ចឹងៗអីកាលបានប្រពន្ធថ្មី🤧)

«សិស្សច្បង!! ឈប់សិន»នាងក្រមុំមិនចុះញមរត់តាមទាំងត្រហេបត្រហប ក្នុងចិត្តក៏ឆ្ងល់ដែលគេចេះតែគេចពីពួកនាងបែបនេះ ។

«អ្ហើយ តាមមកធ្វើស្អីវុើយ...ជៀសផ្លូវ!!»Jungkook ត្អូញត្អែរទាំងរកពុទ្ធោ ក្នុងចិត្តម៉ូវមិនតិចទេ បែរក្រោយឃើញពួកនាងកាលណា រាងក្រាស់បន្ថែមល្បឿនកាន់តែលឿន ។

«ជួយផង...»នាយធំរត់ពុះជ្រែកហ្វូងមនុស្ស ទាំងស្រែកត្រដរខ្យល់ មុននឹងប្រទះមិត្តសម្លាញ់ទាំងពីរដែលអង្គុយនៅបង់យ៉ាងទំនង ។

«ជួយផង!ជួយផង!»Jungkook សំដៅមកតុ ដកដង្ហើមទាំងហត់គឃូស ។

«កើតស្អីឯង!!»Edward ជ្រឹមភ្នែកមើលមិត្តទាំងចម្ងល់ ស្របពេលដែលដៃដាក់អ្វីចូលមាត់ក៏មិនដឹង ។

«សង្ស័យតែស្រីដេញហើយ...»Karl ស្រដីលេងសើច ព្រោះគិតថាមានតែរបស់ម្យ៉ាងនេះប៉ុណ្ណោះដែលមិត្តនាយខ្លាចបំផុត ។

«សិស្សច្បងចាំផង...»
«ហុើយ...ស្រីមែន»ស្មានឆុតតែម្ដងហើយ
«អត់ទេ កុំចូលមក...»Jungkook យកដៃខ្ទប់ច្រមុះដូចខ្ពើម ទាញមិត្តអោយមកឈរពាំងជារនាំងការពារខ្លួន ។

«អេ៎...ស្រីស្អាតសួស្ដី»Karl ដឹងសភាពការក៏រកលេសទប់ស្កាត់មុន ដោយពាំងពីមុខមិនអោយពួកនាងចូលរួច ។

«ខ្ញុំមិនបានមកជួបពួកបងទេ!!»
«ជៀសចេញទៅ ពួកយើងចង់ជួបសិស្សច្បង Jungkook »នារីហៃសូដូចជាពួកនាងមានចំណូលចិត្តតែជាមួយ Play boy ល្បីប្រចាំសាលាប៉ុណ្ណោះ មិនមែនតួរាយរងឡើយ ។

«ហៃយ៉ា...បើវាមិនចង់ជួបផង ទៅខាតពេលជាមួយវាធ្វើអី យកបងកំដរជំនួសសិនក៏បាន»Edward
«ទេ...»
«បើចឹងក៏តាមចិត្ត នោះផ្លូវ អញ្ជើញទៅវិញចុះ»Karl
«បង Jung...»ពួកនាងមិនសុខចិត្តនៅតែយំរំអុក កាលបើពីមុន Jungkook មិនមែនបែបនេះឡើយ យ៉ាងណាក៏និយាយលេងជាមួយនាងតិចតួចដែរ ។

«ចេញទៅ!! ខ្លួននាងក្លិនស្អុយណាស់»សម្ដីវាយប្រហារផ្លូវចិត្តអោយពួកនាងស្ពឹកដូចត្រឹមថ្នាំ ម្នាក់ៗគាំង សម្លឹងមុខគ្នាទៅវិញទៅមក ចង្អុរមកខ្លួនឯងទាំងអាម៉ាស់ នេះ Jungkook កំពុងបង្ហាញអាកប្បកិរិយាខ្ពើមនាងឬ? អត់ទេ ដៀលចំៗតែម្ដង ។

«នេះ...នេះសិស្សច្បងដៀលខ្ញុំហេស៎»

«ចេញទៅ ថ្ងៃក្រោយមិនបាច់មករកខ្ញុំទៀតទេ យកពេលថែខ្លួន ហើយលុយដែលចំណាយមកលើខ្ញុំទុកយកទៅទិញទឹកអប់ប្រើទៅ ជៀសវាងគេខ្លាចនាងមួយសាលា»Jungkook ស្រដីលែងក្រែង ថ្វីបើហត់មកណាស់ទៅហើយនឹងស្រីៗតោងទាមទាំងនេះ ។ ប៉ុន្តែចម្ងល់មួយដែលមិនអាចស្រាយបាន ម្ដេចនាយតែងស្រមៃឃើញមុខមនុស្សម្នាក់នោះរាល់ពេលដែលបិទភ្នែកបែបនេះ ។ ស្អប់និងស្រលាញ់ផ្ទុយគ្នាស្រឡះ ប៉ុន្តែនាយនៅតែមិនអាចបែងចែក ។

«លឺហើយក្រមុំៗ អញ្ជើញទៅបាន»Edward មិនអោយចាញ់ ដេញជាមួយស្នាមញញឹមព្រានថែមទៀត ។ នារីរូបស្រស់ទាំងប្រាំបានត្រឹមក្ដាប់មាត់ដើរចេញ ជាមួយនឹងភាពអាម៉ាស់ដូចត្រូវគេទះប្រាំដៃយ៉ាងចឹង

«បិះទៅហើយ »Jungkook ទម្លាក់ខ្លួនអង្គុយទាំងថប់ទ្រូងព្រោះតែហត់ ។

«ហឹសៗ យើងមិននឹកស្មានថានឹងមានថ្ងៃនេះទាល់តែ សោះ មនុស្សលេងស្រី ផ្លាស់ប្តូដូចលីអូដូចជាឯង ត្រូវមកខ្លាចស្រីដល់ថ្នាក់រត់ព័ន្ធជើងបែបនេះ»

«ឈប់និយាយទៅ»Jungkook

«មើលទៅអាចមានប្រពន្ធឬអត់ បើថាធ្វើប្ដីគេមិនកើតទេ ប្ដូរភេទធ្វើប្រពន្ធគេទៅ»Edward

«ហឹស ចាំពេលដែលទឹកសុីខួរឯងអស់សិន សឹមយើងជូនទៅវះកាត់កែភេទអោយមកធ្វើជាប្រពន្ធយើងវិញ គិតចេញតែរឿងអត់បានការ»Jungkook សម្លក់សម្លឹងទាំងម៉ួម៉ៅ ។

«ហេ៎...និយាយលេងទេ ចាំបាច់ខឹង!!»

«Hello!!»ខណៈនោះផងដែរ សម្លេងស្រួយស្រឹបស្រាប់តែបន្លឺឡើងទាក់ទាញអ្នកកម្លោះទាំងពីរអោយបែរទៅរកម្ដងទៀត ។

«aww Carla នេះមិនទៅរៀនទេហេស៎»Edward សួរទៅកាន់នាងតូចដែលញញឹមស្រស់ដើរមកជាមួយផ្លែឈើមួយថង់ផងដែរ ។

«ម៉ោង១១ជាងហើយ ចង់អោយខ្ញុំរៀនដល់ណា-»

អ៊ួក!អ៊ួក! នាងតូចបញ្ចប់ប្រយោគមិនទាន់នឹងផុតផង  Jungkook បែរជាបញ្ចេញកំអួតមកក្បែរបង់នេះតែម្ដង រត់លែងទាន់ហើយ បើក្លិនកៀកបង្កើយយ៉ាងនេះ ។

«បង Jung!!»Carla ឃើញដូចនេះ នឹកបារម្ភក៏ស្ទុះទៅជិតជួយរឹតខ្នង ស្របពេលដែលរាងក្រាស់ងើយមុខមកប្រទះនាងតូច កំអួតក៏ចេញមកកាន់តែខ្លាំង ដល់ថ្នាក់ Carla ត្រូវគេចទៅម្ខាង ។

អ៊ួកៗ៚

«អា Jung!! ងាប់ហើយ...»Edward

«Carla ទៅផ្ទះមុនបងទៅ»Karl ដឹងមូលហេតុក៏ប្រាប់ប្អូនស្រីអោយចេញ ពុំដូច្នោះ Jungkook ក្អួតដល់សន្លប់ទៀតឥឡូវហើយ ។ គេចពីមួយចូលមួយ នេះហើយកម្មពៀរដែលកើតមកសង្ហារ ។

«ប៉ុន្តែ...»

«ឆាប់ទៅ ចំណែកម្ជូរនេះដល់ផ្ទះចាំបងសងលុយ»

«អ៎ ចឹងក៏បាន ទៅសិនហើយ»Carla ចាកចេញទាំងមិនដាច់អាល័យ សម្លឹងទៅរាងក្រាស់ដែលកំពុងឈ្ងោកមុខក្អួតទាំងគ្មានមូលហេតុ ។ នាងខំមកក៏ព្រោះចង់យកលេសដើម្បីជួបនាយ តែ Jungkook ហាក់មិនស្វាគមន៍ទាល់តែសោះ ។

«យ៉ាងម៉េចហើយ ទៅរួចឬអត់អា kook»

«ខឹក...ទឹក!!»

«នេះ...»Karl ស្រវាយកទឹកមក ដោយ Edward ជាអ្នករឹតខ្នងពីក្រោយ ។ Jungkook យកទឹកមកខ្ពុរមាត់ សម្អាតរួចរាល់ក៏ដាក់ខ្លួនអង្គុយស្រួលបួលវិញទាំងហត់នឿយ ។

«ok ទេ? ទៅពេទ្យឬអត់?»Karl

«ប្រេងខ្យល់...យកប្រេងខ្យល់អោយយើង»Jungkook ស្រវារកប្រេងខ្យល់ដែលនៅក្នុងកាតាបរបស់ខ្លួន ដែលនាយសាគួរជាប់ខ្លួនរាល់ពេលជួបហេតុការណ៍បែបនេះ ម្ដេចក៏វេទនាម្ល៉េះ ។

«នេះៗ ហិតទៅ»

    Jungkook ដកដង្ហើមវែង ប្រឹងសម្រួលអារម្មណ៍អោយមកធម្មតាវិញ ត្បិតនាយអស់កម្លាំងពីខ្លួនទៅហើយ ។

«កាន់តែធ្ងន់ធ្ងរហើយ បើឈឺក្រពះមិនដល់ថ្នាក់អោយឯងខ្ពើមមនុស្សស្រីទេដឹង»Karl

«ឬវាកើតជំងឺ Venustraphobia ទេដឹងវុើយ(ជំងឺខ្លាចមនុស្សស្រី)»Edward ស្រដីធ្វើភ្ញាក់ៗដូចជារឿងពិតយ៉ាងដូច្នោះ ។

«អា Edward បើឯងនៅតែបើកមាត់និយាយទៀត យើងកាត់អណ្ដាតឯងមិនខាន»Jungkook ប្រឹងស្រដីទាំងខ្សត់ខ្សោយកម្លាំង ថ្វីបើខ្នាញ់នឹងសម្ដីមិត្តដែលនិយាយមិនចេះគិតទាល់តែសោះ ។

«អា៎...បានហើយៗ ម៉ោះសុីម្ជូរវិញ»Karl បំបែកបរិយាកាសដ៏អួរអាប់ហែកថង់ដែលប្អូនយកមកអោយមុននេះ ញុាំជាមួយ Edward តែវាក៏បានទាក់ភ្នែកនាយកម្លោះដែលកំពុងដេកហិតប្រេងខ្យល់នោះអោយងឿងឆ្ងល់ ។

«ស្អីហ្នឹង!!»

«ម្ជូរ សាកទេ?»Edward លលេងព្រោះដឹងថានេះមិនមែនជាចំណូលចិត្តរបស់ Jungkook ឡើយ និយាយរួមនាយមិនចូលចិត្តរបស់ជូរ ។

«ហេ៎ ធ្វើស្អី?»Karl

«យើងភ្លក់!»Jungkook ប្រវេប្រវាងើបចាប់ស្វាយខ្ចីល្វក់មួយចំណិតដាក់ចូលមាត់ទាំងមិនចង់ ឃើញទេញុាំទំនងទើបចេះតែចង់សាក ។

«យ៉ាងម៉េច?»

«ហឹម ទទួលយកបាន»Jungkook គ្រាន់តែក្រហឹមមុននឹងទាញថង់ញុាំយកៗតែម្ដង ។ Karl & Edward អង្គុយភ្លឹកសម្លឹងមើលមាត់មិត្តហាក់ដូចជាឆ្ងាញ់ណាស់ ខាំទំពារគ្មានដាច់ មិនជូរខ្លះទេហេស៎ ។

«អ្នកតាចូលវាទេដឹង»Karl

«ឬនេះមិនមែន Jungkook ទេ?»

«ពួកឯងមិនសុីទេហេស៎»Jungkook

«ឆ្អែតហើយ»បានអីនឹងឃ្លាន បើលោកបងមិត្តទាញទៅញុាំតែឯងបែបនេះ ។ Karl Edward អង្គុយមើលមុខ Jungkook ដែលញុាំម្ជូរយ៉ាងឆ្ងាញ់ពិសារ ។ មនុស្សក៏អាចប្រែប្រួលពីស្អប់មកជាចូលចិត្តបានដែរតើ ។

     ពីរសប្ដាហ៍កន្លងផុតទៅ៚

    នៅប៉ែកអាមេរិកខាងជើង ទឹកដីកាណាដា ជាប្រទេសដែលអភិវឌ្ឍន៍និងជឿនលឿនមិនចាញ់ប្រទេសដទៃឡើយ ។

     រយៈពេលកន្លះខែមកនេះ ពោះរបស់ Tae បានខ្ទាតបន្តិចម្ដង ជាហេតុផលដែលធ្វើឱ្យ Tae មិនអាចចេញពីផ្ទះ ដរាបណាគេមិនធ្លាប់បានប្រកាសថានឹងរៀបការមានដៃគូ ប៉ុន្តែបែរជាមានផ្ទៃពោះ ច្បាស់ជាព័ត៌មានចុះផ្សាយព្រោងព្រាតមិនខាន ។

«Tae ចង់ញុាំអ្វីទៀតទេកូន!!»Mrs.Kim នារីស្រស់សោភា ហើបមាត់ស្រដីសួរកូនដែលអង្គុយឌីហ្សាញម៉ូតសម្លៀកបំពាក់ដែលភ្ញៀវដាក់កុម្មង់សម្រាប់អាពាហ៍ពិពាហ៍ខាងមុខនេះ ។

«មិនអីទេម៉ាក់ កូនឆ្អែតហើយ»

«ម៉ាក់ឃើញកូនអង្គុយបែបនេះយូរហើយ ក្រោកដើរខ្លះក៏ល្អ សម្ងំតែមុខកុំព្យូទ័រ សម្លឹងតែក្រដាសអស់ទាំងនេះអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពក៏ថាបាន »

«បន្តិចទៀតរួចហើយ កូននឹងរៀបចំទុក»Tae ញញឹមស្រាលដាក់ម្ដាយកុំឱ្យគាត់បារម្ភ គេគ្រាន់តែមិនចង់ខ្ជះខ្ជាយពេលវេលាអត់ប្រយោជន៍ប៉ុណ្ណោះ ។

«ជិតដល់ថ្ងៃទៅពិនិត្យផ្ទៃពោះទៀតហើយ ថែសុខភាពអោយដិតដល់ជាងមុន ព្រោះពេលនេះកូនមិនមែនខ្លួនមួយទៀត »

«បាទ...!!»កូនគេប្រាកដជាបារម្ភ រាល់ថ្ងៃនេះគេខ្វល់ពីកូនជាងខ្លួនឯងទៅទៀត ប៉ុន្តែថែសុខភាពវាមិនពិបាកដូចជានឹកគេម្នាក់ឯងឡើយ.។ យប់ថ្ងៃមមៃចង់ជួបតែស្វាមី តែវាបានត្រឹមតែជាការនឹក ព្រោះរវាងពួកគេគឺមិនអាចត្រឡប់ទៅដូចដើម ។

«ជម្រាបសួរអ្នកមីង!!»ស្របពេលនោះដែរ សម្លេងអ្នកកម្លោះ Jayden ក៏បន្លឺឡើងពញ្ញាក់អារម្មណ៍រាងចំណាស់ ។

«អា៎...ជា Jayden ទេហេស៎ ចូលមកអង្គុយលេងសិនក្មួយ»Mrs.Kim ស្រដីយ៉ាងរាក់ទាក់ ត្បិតថា Jayden ក៏មកទីនេះជាញឹកញាប់ ពេលដែលសួរនាំក៏ដឹងថាជាមិត្តថ្មីរបស់ Tae ទើបគាត់ក៏មិនសួរដេញដោលច្រើន ។

«អ្នកមីងសុខសប្បាយទេ ខានជួបតែមួយអាទិត្យអ្នកមីងស្អាតជាងមុនឆ្ងាយណាស់»Jayden ចូលមករក Mrs.Kim ជាមួយផ្លែឈើមួយកន្ត្រកហុចទៅអោយគាត់ ។

«សុខទុក្ខធម្មតា ហើយក៏មិនបានប្រែប្រួលអ្វីដែរ អង្គុយលេងសិនទៅ មីងទៅយកទឹកមកអោយ»Mrs.Kim ក្រោកចេញមិនរំខានទុកអោយក្មេងៗបាននិយាយគ្នាលេង ។

«ថ្ងៃនេះលោកមិនធ្វើការទេឬ?»Tae វាចាទាំងមិនដកនេត្រាចេញពីការងារ ។

«ការងារផ្នែកទំនាក់ទំនងអន្តរជាតិ ថ្ងៃឈប់សម្រាកមិនសូវច្បាស់លាស់ប៉ុន្មានទេសម្រាប់ខ្ញុំ»

«ហើយក៏ទំនេរមកលេងខ្ញុំដល់ទីនេះ»

«មកមើលក្មួយខ្ញុំទៅវិញទេ»Jayden ស្រដីបន្លំទាំងសើចមិនសម ។ ខកចិត្តប៉ុណ្ណាពេលដឹងថាមនុស្សដែលយើងស្រឡាញ់ធ្លាប់មានស្វាមីរួចទៅហើយនោះដែលសំខាន់គេកំពុងតែមានកូនជាមួយគ្នាទៀតផង ។ ទោះជាយ៉ាងណាក៏ Jayden ជ្រើសតាមបេះដូង ស៊ូនៅក្បែរគេ ត្បិត Tae មានម្ចាស់ ដរាបណាស្វាមីម្នាក់នោះមិនបង្ហាញខ្លួន នាយនឹងធ្វើជាអ្នកមើលថែជំនួស ។

+ប្រហែលជាភាគក្រោយអីដាក់អោយតួជួបគ្នាហើយ

To be continued

Lie Naa



Continua llegint

You'll Also Like

89.1K 4.9K 51
ទោះអ្នកប្រុសស្អប់ខ្ញុំប៉ុណ្ណា ក៏ខ្ញុំនៅតែស្រលាញ់
Silence Per 1-700-SLUT-FOR-SMUT

Literatura romàntica

1.1M 27.4K 45
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
1.8M 113K 200
**Story is gonna be slow paced. Read only if you have patience. 🔥** Isha Sharma married a driver whom she had just met. She was taking a huge risk...
1.5M 93.3K 39
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...