កម្មសិទ្ធិ មីន យ៉ុនហ្គី (Comp...

Od horng1993

35.3K 2.9K 121

« ទោះបីអូនក្លាយជាអ្វីក៏អូននៅតែជាកម្មសិទ្ធិរបស់បង! » មីន យ៉ុនហ្គី Min Yoongi X park Jimin YG top JM btt ✍️ wri... Viac

Episode 1: ចាប់ពីថ្ងៃនេះទៅគេជាមនុស្សរបស់ខ្ញុំ!
Episode 2: មនុស្សរបស់យើង!
Episode 3:ទាល់តែមានការព្រមព្រៀងទើបយើងហែកកេស!
Episode 4:គ្រប់យ៉ាងទាល់តែមានការសាកល្បង!🔞
Episode 5:បបូរមាត់គួរឱ្យចង់បឺត!
Episode 6: ផាក ជីមីន នាមត្រកូលថ្មីគឺ មីន!
Episode 7:មោះ ទៅលួងក្នុងបន្ទប់ពីរនាក់!
Episode 8:ធ្វើអូនសិនទើបយើងទៅធ្វើការតាមក្រោយ!
Episode 9
Episode10: បងស្រឡាញ់អូនខ្លាំងណាស់!
Episode 11:ធ្លាក់ចូលក្នុងបេះដូងបង ជុប៎!
Episode 12: ភរិយារបស់ខ្ញុំ!!!
Episode 13: មីន ជីយ៉ុន!
Episode 14:អូនជាកម្មសិទ្ធិរបស់បងតែម្នាក់គត់!
Episode 15:ខ្ញុំនឹងលែងលះលោកឯង...
Episode 16:បងស្រឡាញ់អូនព្រោះអូនជាមនុស្សដែលបងស្រឡាញ់!
Episode 17: ទោះបីអូនក្លាយជាអ្វីក៏អូននៅតែជាកម្មសិទ្ធិរបស់បង!
Episode 19:បើនាងមិនចង់សល់តែឆ្អឹងត្រឡប់ទៅវិញទេ នៅឱ្យឆ្ងាយពីគ្រួសាររបស់ខ្ញុំ!
Episode 20:ជើងស្រឡូនស្អាតបែបនេះគួរតែលើកឱ្យបានខ្ពស់មិនត្រូវកប់ក្នុងពូកទេ!❤️‍🔥
Episode 21:ខ្ញុំភ្លេចទៅហើយថាខ្ញុំមានម្ដាយនឹងគេដែរ...
Episode 22:អូនខ្លាចណាស់បង...
Episode 23:ព្រោះអូនជាកូនក្មេងរបស់បង!
Episode 24:បងស្រឡាញ់អូនណាស់ គីម ថេហ្យុង!
Episode 25:ស្រែកឡើងឮដល់កាទប់អូនហ៎!
Episode 26: បងអូនឈឺណាស់បង!
Episode 27: បងនិយាយម្នាក់ឯងហត់ណាស់....
Episode 28:ហេតុអ្វីបងមិនជួយកូនរបស់ពួកយើង?
Episode 29: លួងអូន!
Episode 30:អូនជាជីមីនរបស់បងនោះអី!
Episode 31:បងកំពុងក្បត់អូនមែនទេ?
Episode 32:ពួកយើងនិងកាន់ដៃគ្នាឆ្លងឧបសគ្គមួយនេះ!
Episode 33: ងប់នឹងប្រុសទាំងឪទាំងកូន!
Episode 34: ចាស់តែអាយុទេ
Episode35:ទុកឱ្យពូវីនថើប!
Episode 36:
Episode 37:
about me:
Episode 38:
បើកកក់រឿង:
Episode 39:
Episode 40
Episode 41
Episode 42
Episode 43:
Episode 44
Episode 45
Episode 46
Episode 47
Episode 48
Episode 49
Episode 50
The end 🩷
For you readers 🩷

Episode 18:នាងត្រឹមជាកាកសំណល់...

687 69 4
Od horng1993

     ពាក្យសម្ដីរបស់ យ៉ុនហ្គី មិនអាចធ្វើឱ្យ ជីមីន ទប់ទឹកភ្នែកបាននោះទេ យ៉ុនហ្គី ល្អនឹងគេតាំងពីដើមមក ។ មិនដែលសម្លុត ធ្វើបាបចិត្ត ជំទាស់ចិត្តរបស់គេសូម្បីតែម្ដង ស្រឡាញ់ថ្នាក់ថ្នមគេគ្រប់សព្វបែបយ៉ាង ។ ពេលខ្លះគេឆ្ងល់ថាហេតុអ្វីបុរសម្នាក់នេះល្អនឹងគេម្ល៉េះ? តើទំហំចិត្តដែលនាយមានចំពោះគេវាធំធេងយ៉ាងណាទៅ?

« ហេតុអ្វីបងស្រឡាញ់អូនយ៉ុន? អូនគ្មានអ្វីគ្រប់យ៉ាង អូនថែមទាំងមិនសក្តិសមនឹងបងទៀតផងមិនថាចំណេះដឹងឬឋានៈ ទ្រព្យសម្បត្តិទេ អូនគ្មានអ្វីសោះក្រៅពីជីវិតមួយនេះ » គេត្រឹមតែជាក្មេងប្រុសធម្មតាម្នាក់ ចំណេះដឹងក៏មិនល្អព្រោះរៀនមិនបានចប់ បើនិយាយពីឋានៈរឹតតែខុសគ្នា យ៉ុនហ្គី ប្រៀបដូចជាផ្កាយមួយដួងយ៉ាងចឹង ។

« បងធ្លាប់ប្រាប់អូនហើយមិនចឹង? បងស្រឡាញ់ អូន! ព្រោះអូនគឺជាមនុស្សដែលបងស្រឡាញ់ បើអូនមិនសក្តិសមនឹងបងនោះលើលោកនេះនឹងគ្មាននរណាម្នាក់មកសក្តិសមនឹងបងនោះទេ » គ្មានហេតុផលអ្វីផ្សេងទេក្រៅពីស្រឡាញ់! ជីមីន មិនមែនមនុស្សដំបូងប៉ុន្តែគេជាមនុស្សចុងក្រោយ ប្រសិនបើរាងតូចមិនសក្តិសមនឹងគេ ដូច្នេះក្នុងលោកនេះក៏គ្មានមនុស្សណាម្នាក់សក្តិសមជាមួយនឹងគេដូចគ្នា ។

« បងល្អពេកហើយយ៉ុន ល្អដល់ថ្នាក់អូនគិតថា ហេតុអ្វីពួកយើងបានជួបគ្នា? តើវាមិនមែនជាយល់សប្តិមែនទេ? » ប្រសិនបើវាជាយល់សប្តិគេបួងសួងសុំឱ្យមេញកុំភ្លឺដូច្នេះគេនឹងមិនភ្ញាក់ពីគេងហើយអាចនៅជាមួយប្រុសម្នាក់នេះរហូតទៅ ។

« ទេ! វាជាការពិតដែលពួកយើងគឺជាគូស្នេហ៍ដែលរស់នៅក្នុងជីវិតពិតមិនមែនក្នុងយល់សប្តិ! បងនិងអូនគឺជាគូនិងគ្នា ពួកយើងនឹងមានតែគ្នាហើយស្មោះត្រង់នឹងគ្នារហូតទៅ សន្យាណា? »

« សន្យា! ពួកយើងនិងស្រឡាញ់ស្មោះត្រង់នឹងគ្នារហូតដល់ថ្ងៃស្លាប់! » ជីមីន និយាយទាំងទឹកភ្នែកហូរប៉ុន្តែមិនហូរព្រោះក្ដីឈឺចាប់ទេ ហូរព្រោះតែក្នុងចិត្តមានក្ដីរំភើប និងសប្បាយចិត្តទៅវិញទេ ។

« បងស្រឡាញ់អូនខ្លាំងណាស់! »

« អូនក៏ស្រឡាញ់បងខ្លាំងដូចគ្នា! » និយាយចប់ពួកគេក៏ផ្ដល់ការឱបដ៏កក់ក្តៅឱ្យគ្នាទៅវិញទៅមក ។ តើត្រូវបរិយាយយ៉ាងដូចម្តេចខ្លះពីក្ដីស្រឡាញ់ដ៏ស្មោះត្រង់និងជ្រាលជ្រៅរបស់ពួកគេ? វាប្រហែលជាពិបាកនឹងជឿសម្រាប់មនុស្សមួយចំនួនដែលមិនពេញចិត្តនឹងស្នេហាមួយនេះ ។ ស្នេហាមួយនេះវាលឿនណាស់ប៉ុន្តែឱ្យតែពួកគេមានចិត្តស្រឡាញ់គ្នាចាំបាច់ខ្វល់ខ្វាយពីរយៈពេលដែលពួកគេស្គាល់គ្នាធ្វើអី? ពួកគេស្គាល់គ្នាលឿនប៉ុន្តែស្នេហារបស់ពួកគេជាស្នេហាដែលមនុស្សស្គាល់គ្នាយូរមួយចំនួនមិនអាចប្រៀបបានផង ។

____

     ថ្ងៃនេះមិនមែនជាថ្ងៃឈប់សម្រាកទេប៉ុន្តែប្រុសចាស់ម្នាក់នេះបែរជាមិនព្រមធ្វើការទាល់តែសោះ ហើយឥឡូវនេះកំពុងគេងលើសាឡុងដោយមាន ភ្លៅ ជីមីន ជាខ្នើយ ។ ជីមីន អង្គុយអានសៀវភៅដោយលះបង់ភ្លៅឱ្យប្ដីកើយហើយភ្លាមនោះទូរស័ព្ទ ដៃរបស់ យ៉ុនហ្គី ក៏រោទ៍ឡើង ជីមីន លូកដៃយកទូរស័ព្ទប៉ុន្តែមិនឃើញទើបលូកហោប៉ៅម្ខាងទៀតតែត្រូវ យ៉ុនហ្គី ចាប់ដៃជាប់ ។

« ធ្វើអី? » យ៉ុនហ្គី ធ្វើជាសួរទាំងដែលដឹងហើយ ថា ជីមីន ចង់យកទូរស័ព្ទដែលកំពុងតែរោទ៍ ។

« ធ្វើបងឯងនឹង! » ជីមីន និយាយឌឺទាំងសម្លក់ថ្លែ ដឹងហើយនឹងនៅមកសួរទៀត ។

« យី! អញដាក់ភ្លឹបអាឡូវនឹង! » រាងក្រាស់ក្រោកអង្គុយហើយស្រដីទាំងស្រឺតធ្មេញ ក្មេងពូកែឌឺដងមកវិញយ៉ាងចឹងសមតែដាក់ភ្លឹបយកតែម្ដង ។

« ដាក់មោប្ដី ដាក់មោអូនដេកចាំ ហើយចាំយប់ឬឥឡូវនឹងដែរបង? » មិនឱ្យចាញ់ ជីមីន តបវិញទាំងឌឺដងឱ្យ យ៉ុនហ្គី មនុស្សស្អីគួរឱ្យស្អប់ដឹងថាគេចង់បានអីហើយនៅសួរទៀត ឯទូរស័ព្ទនោះរោទ៍ចង់បែកក្រដាសត្រចៀកទៅហើយ ។

« បងគ្រឺតអូនឯងណាស់ ចង់តែចាប់...អួក! » និយាយមិនទាន់ចប់ផង យ៉ុនហ្គី ស្រាប់តែដោល រកក្អួតទើបគេប្រញាប់លើកដៃខ្ទប់មាត់ហើយរត់ទៅបន្ទប់ទឹកយ៉ាងលឿន ។

« បង? យ៉ាងម៉េចហើយ? » ជីមីន ក៏ប្រញាប់រត់ទៅតាមប្ដីដោយក្ដីបារម្ភពេញទ្រូង ។

« បងមិនអីទេ អួកៗ! » និយាយមិនទាន់ផុតពីមាត់ផងគេក៏ក្អួតមកម្ដងជាពីរដងទៀតឡើងទន់ខ្លួនទៅហើយ ។

« នៅថាមិនអីទៀត? ឆាប់លុបលាងមុខទៅ ទៅពេទ្យជាមួយអូន »

« ទៅធ្វើអី? បងមិនបានកើតអីទេ » ជាការពិតគេគ្រាន់តែក្អួតប្រហែលជាញ៉ាំអាហារខុសតែប៉ុណ្ណឹង សម្រាកបន្តិចក៏លែងអីហើយ ។

« បងហ៊ានប្រកែកនឹងអូន? »

« មិនបានប្រកែកតែបងពិតជាមិនបានកើតអីពិតមែន »

« យ៉ុន! បងក្អួតយ៉ាងនេះហើយថាមិនបានកើតអីទៀតឬ? បងពិតជាមិនយល់ពីចិត្តរបស់អូនដែលបារម្ភពីបងស្ទើតែឆ្កួតនេះទេឬ? » ជីមីន និយាយទាំងចង់យំគេបារម្ភពីនាយណាស់ប៉ុន្តែមើល យ៉ុនហ្គី ធ្វើចុះមិនបានខ្វល់ជាមួយចិត្តរបស់គេទាល់តែសោះហើយ ។

« អ្ហាយ? បងយ៉ុន! » ជីមីន ស្រែកចាចបន្ទាប់ពី សុខៗ យ៉ុនហ្គី ស្រាប់តែចូលមកបីត្រកងខ្លួនឡើងដោយមិនឱ្យដំណឹងមុនធ្វើឱ្យ ជីមីន ភ័យស្ទើស្លាប់ ស្រវ៉ាឱបកប្ដីយ៉ាងលឿន ។

« តោះទៅពេទ្យ ក្រែងលោកូនក្មេងមានកូនឱ្យបងមួយទៀត សឺត៎ៗ! » និយាយហើយថើបថ្ពាល់ក្រពុំខ្សឺតៗរួចក៏បីរាងតូចចេញទៅក្រៅ ។ ជីមីន ឯណោះអៀនសឹងស្លាប់បើមានកូនមែនយ៉ាប់មិនខានព្រោះមួយរយៈនេះគេតែងតែសុំប្ដីលែងរហូតហើយឥឡូវមកទម្ងន់អីនឹងមិនចប់ទៅហើយទេឬ?

« ដេតឌីចង់នាំ ម៉ាម៉ា ទៅណាបាទ? » ជីយ៉ុន រត់ចេញពីសួនច្បារមក ទាំងត្រហេបត្រហប ។

« យកម៉ាម៉ាទៅពិនិត្យសុខភាព កូនទៅទេ? »

« កូនទៅដែរ » ថាហើយក៏រត់ឡើងឡានមុន បន្ទាប់មក យ៉ុនហ្គី ក៏បីកាយតូចចូលឡានតាមក្រោយរួចទើបធ្វើដំណើរចាកចេញទៅកាន់មន្ទីរពេទ្យ ។

     មកដល់មន្ទីរពេទ្យពួកគេក៏ចូលទៅបន្ទប់ពិគ្រោះជំងឺទោះមិនបានណាត់ដុកទ័រក៏មិនអីព្រោះនរណាដែលមិនស្គាល់ មីន យ៉ុនហ្គី នោះ? នាយជាមនុស្សម្នាក់ដែលមានអំណាចបាចសាចពាសពេញផ្ទៃប្រទេស បើចង់ប្រឆាំងនោះនឹងមិនទទួលបានលទ្ធផលល្អនោះទេ ។ ជីយ៉ុន នៅចាំខាងក្រៅជាមួយអង្គរក្សទាំងពីរហើយ យ៉ុនហ្គី និង ជីមីន ក៏ចូលទៅខាងក្នុង ។ គ្រាន់តែចូលមកដល់ខាងក្នុង ជីមីន ក៏ប្រញាប់ឱ្យគ្រូពេទ្យពិនិត្យសុខភាពរបស់ យ៉ុនហ្គី ភ្លាមហើយលទ្ធផលគឺធម្មតាគ្មានអ្វីខុសប្រក្រតីនោះទេ ។

« លទ្ធផលពិនិត្យចេញហើយ! លោកមីន មិនបានកើតអ្វីនោះទេ ចំណែកសុខភាពរបស់គាត់គឺធម្មតាប៉ុណ្ណោះ »

« សុខភាពល្អយ៉ាងម៉េច? មុននេះគាត់ក្អួតខ្លាំងណាស់ ដុកទ័រពិនិត្យខុសទេដឹង? » ជីមីន មិនអស់ចិត្ត បើសុខភាពល្អហេតុអ្វីមុននឹងក្អួតចង្អោរខ្លាំងយ៉ាងនឹង?

« ប្រហែលមកពីកត្តាផ្សេងទៀតដែលបណ្តាលឱ្យ លោកមីនក្អួតបែបនេះ »

« មានមូលហេតុអ្វីផ្សេងទៀត? »

« ខ្ញុំសុំអនុញ្ញាតពិនិត្យអ្នកប្រុសមីនបានទេ? » គ្រូពេទ្យងាកមកសុំអនុញ្ញាតពី យ៉ុនហ្គី ដើម្បីពិនិត្យ ជីមីន ។

« អេ៎? ខ្ញុំមិនបាន... »

« តាមសម្រួលចុះ! » មិនឱ្យ ជីមីន និយាយចប់ទាន់ យ៉ុនហ្គី ក៏យល់ព្រមយ៉ាងលឿនព្រោះគេក៏គិតដូចគ្រូពេទ្យដែរ ។

« បង... »

« ឆាប់ឡើងទៅក្មេងឆ្លាត! បងនៅទីនេះហើយ » យ៉ុនហ្គី ស្រដីដោយសំឡេងស្រទន់ហើយព្រមទាំងអង្អែលក្បាលរាងតូចថ្នមៗដោយស្នាមញញឹមតិចៗ បែបលើកទឹកចិត្តកុំឱ្យគេភ័យឬខ្លាច ។

     ជីមីន ក៏យល់ព្រមឱ្យគ្រូពេទ្យពិនិត្យព្រោះគេក៏ហាក់ដូចជាមានប្រថ្នូរល្អមួយ ។ ពេលគ្រូពេទ្យពិនិត្យគេហាក់មានអារម្មណ៍ភ័យណាស់ប៉ុន្តែពេលក្រឡេកទៅឃើញស្នាមញញឹមស្រទន់របស់ យ៉ុនហ្គី ធ្វើឱ្យគេមានអារម្មណ៍ថាកក់ក្តៅនិងសុវត្ថិភាពខ្លាំងណាស់ ។ មួយសន្ទុះក្រោយបន្ទាប់ពីពិនិត្យរួចពួកគេក៏អង្គុយចាំលទ្ធផលដែលគ្រូពេទ្យកំពុងតែយកមក ។

« លទ្ធផលយ៉ាងម៉េចដែរគ្រូពេទ្យ? »

« ចូលរួមអបអរសាទរផង អ្នកម៉ាក់មានផ្ទៃពោះមួយសប្តាហ៍ហើយ » គ្រូពេទ្យនិយាយទាំងញញឹមព្រោះសប្បាយចិត្តជំនួសពួកគេ ។

« ជា...ជាការពិតឬគ្រូពេទ្យ? » ជីមីន សួរទាំងរដាក់រដុបគេមិនបានស្ដាប់ច្រឡំទេមែនទេ? គេអាចផ្តល់កំណើតឱ្យកូនជាលើកទីពីរមែនទេ?

« បាទ ជាការពិត! »

« ហ្ហឹកៗ យ៉ុន! អូន...ហ្ហឹកៗ អូន... » ជីមីន និយាយមិនចេញព្រោះតែរំភើបចិត្តខ្លាំងពេក ។

« បងដឹងហើយៗ អូនកុំយំអី! លែងស្អាតហើយ » យ៉ុនហ្គី អង្អែលក្បាលរាងតូចថ្នមៗ លួងលោមគេកុំឱ្យគេយំព្រោះខ្លួនពិតជាស្អប់ខ្លាំងណាស់ ស្អប់ទឹកភ្នែករបស់ ជីមីន ជាខ្លាំង ។

« អូនរំភើបណាស់បង ហ្ហឹកៗ រំភើបខ្លាំងណាស់ »

« បងក៏រំភើបនិងសប្បាយចិត្តដូចគ្នា តទៅត្រូវតែថែរក្សាសុខភាពឱ្យបានល្អ ត្រូវស្ដាប់តាមបង »

« អូនដឹងហើយ! » ងក់ក្បាលយល់ព្រមជាមួយស្នាមញញឹមដាមទឹកភ្នែក ។

     ក្រោយមកពួកគេក៏ត្រឡប់មកផ្ទះវិញដោយ នៅតាមផ្លូវរាងតូចគេងលក់បាត់ទៅហើយ ។ មកដល់ផ្ទះ យ៉ុនហ្គី ក៏បីកាយតូចឡើងទៅសម្រាកខាងលើព្រមទាំងឱ្យអ្នកបម្រើធ្វើស៊ុបសម្រាប់ ជីមីន ផងដែរ ។ ចុះមកក្រោមវិញ យ៉ុនហ្គី ប្រុងនឹងដើរសំដៅទៅបន្ទប់ទទួលភ្ញៀវប៉ុន្តែស្រាប់តែឮ សំឡេងឡូឡាដូចជាឈ្លោះគ្នាបន្លឺឡើងចេញពីផ្ទះបាយ ។

     @ផ្ទះបាយ

« ឱ្យវាមកយើង! »

« ទេ! នាងឆាប់ចាកចេញពីផ្ទះនេះទៅទាន់លោកម្ចាស់មិនទាន់មកវិញ »

« យើងមិនចេញ នាងឯង... » បម្រុងនឹងលើកដៃទះកំភ្លៀងអ្នកបម្រើស្រីម្នាក់នោះប៉ុន្តែភ្លាមនោះស្រាប់តែ:

« ធ្វើស្អី? » សំឡេងមាំបន្លឺឡើងពីក្រោយខ្នងធ្វើឱ្យពួកគេត្រូវបញ្ឈប់សកម្មភាពរបស់ខ្លួនយ៉ាងរហ័សហើយងាកមករកប្រភពសំឡេង ។

« លោកម្ចាស់! »

« ហ្គី! យ៉ុនហ្គី អូននឹកបងខ្លាំងណាស់... » នាងនិយាយហើយប្រុងរត់មកឱប យ៉ុនហ្គី ប៉ុន្តែ យ៉ុនហ្គី ថយក្រោយបីជំហ៊ាន ។

« បង? »

« នាងមកធ្វើអី? អ្នកណាស្វាគមន៍នាង? » គេនិយាយទាំងមុខមាំកែវភ្នែកហាក់បីដូចជាកំពុងចងគំនុំយ៉ាងចឹង ។

« អូនគ្រាន់តែនឹកបងហើយអូនចង់សុំបងត្រូវគ្នាវិញព្រោះពួកយើង... »

« ខ្ញុំមានភរិយារួចហើយ! » មិនឱ្យនាងនិយាយចប់ទាន់ យ៉ុនហ្គី ក៏និយាយឡើង ។

« វាត្រឹមតែជាក្មេងសម្រែមានសិទ្ធិត្រឹមជាប្រពន្ធអេតាស៊ីវិល... » មិនចម្លែកទេដែលនាងដឹងព្រោះព័ត៌មានចុះផ្សាយគ្រប់គេហទំព័រ ។

« មីន ជីមីន ជាភរិយារបស់ខ្ញុំ! ត្បិតថាពួកយើងមានត្រឹមតែអេតាស៊ីវិលមួយសន្លឹកក៏ប៉ុន្តែវាបានបញ្ជាក់យ៉ាងច្បាស់ថាពួកយើងទាំងពីរជាស្វាមីភរិយាស្របតាមផ្លូវច្បាប់! » មុខមាំ រាបស្មើជាងរាល់ដងមិនប្រាប់ក៏ដឹងថាខឹងខ្លាំងប៉ុណ្ណាដែរ ព្រោះនាងនិយាយប៉ះពាល់ដល់ ជីមីន ។

« វាជាប្រុសមិនអាចផ្ដល់ក្ដីសុខពេញលេញឱ្យលោកដូចខ្ញុំជាមនុស្សស្រីទេ អ្នកម៉ាក់លោកក៏ពេញចិត្តខ្ញុំដែរ »

« នាងត្រឹមជាកាកសំណល់ ហើយខ្ញុំមិនចូលចិត្តកាកសំណល់ទេ! រឹតតែមិនចូលចិត្តមនុស្សស្រី! ទោះលើភពផែនដីនេះសល់តែនាងម្នាក់ក៏ខ្ញុំមិនទទួលយកនាងដែរ ខ្ញុំសុខចិត្តសម្លាប់ខ្លួន! »

« ... »

« អូ! សុំទោសណា ខ្ញុំចូលចិត្តនិយាយត្រង់ៗ នាងប្រហែលជាដឹងច្បាស់ អា៎! ខ្ញុំសូមឱ្យសំណាងល្អរត់គេចពីនាងរហូតទៅ បាយ! »

Pokračovať v čítaní

You'll Also Like

1.7M 95.8K 87
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...
3.1M 257K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...
686 78 5
ថ្ងៃមួយថ្ងៃដែលអូនចាកចេញ ថ្ងៃនោះគឺជាថ្ងៃដែលអូនលែងគិតខ្វល់បារម្ភពីបងទៀតហើយ ក៏ព្រោះតែថ្ងៃនោះអូនឆ្អែតដល់កម្រិតហើយ អូនតស៊ូបន្តទៅមុខទៀតជាមួយបងលែងបានហើយ មីង...
6.2K 731 36
Yoonmin Novel✨ Yoongi : Top Jimin : Btt ស្នេហាកើតចេញពីជម្លោះរវាងយ៉ុនហ្គីនឹងជីមីនជួបឈ្លោះជួបជេជួបស្អប់ មួយថ្ងៃៗអុចធូបបន់10 20ដងសុំកុំឲ្យជួបរាងៗខ្លួ...