αžαŸ‚αž˜αŸ’αž“αžΆαž€αŸ‹ ( SHOULD BE ONLY ONE...

By Asavisaasayoo

27.5K 2.5K 551

Not for kid πŸ”ž " αžαžΎαžαŸ’αžšαžΌαžœαžŸαž„αž”αŸ‰αž»αž“αŸ’αž˜αžΆαž“αžšαž™αžŠαž„αž‘αŸ€αžαž‘αžΎαž”αž’αžŸαŸ‹αž”αŸ†αžŽαž»αž›αž“αŸαŸ‡? " αžαžΎαž‡αžΆαžαž·αž“αŸαŸ‡αžαŸ’αž‰αž»αŸ†αž’αžΆαž…αžŸαž„αž”αŸ†αžŽαž»αž›αž‡αžΈαžœαž·αžαž“αŸαŸ‡αžšαž½αž…αž¬αž’αžαŸ‹? " αžŸαž„αž‡αžΈαžœαž·αž... More

αž—αžΆαž‚αž‘αžΈαŸ‘ : αž‘αž‘αž½αž›αž‘αžŽαŸ’αžŒαž€αž˜αŸ’αž˜
αž—αžΆαž‚αž‘αžΈαŸ’ : αž‡αž“αž–αž·αž€αžΆαžš?
αž—αžΆαž‚αž‘αžΈαŸ£ : αž‡αžΆαž“αžšαžŽαžΆ?
αž—αžΆαž‚αž‘αžΈαŸ€ : αž…αžΆαž”αŸ‹αž•αŸ’αžŠαžΎαž˜
αž—αžΆαž‚αž‘αžΈαŸ₯ : πŸ”žπŸ”ž
αž—αžΆαž‚αž‘αžΈαŸ¦ : αž•αŸ’αž’αŸ‚αž˜(αž αžΆαž˜αž²αŸ’αž™αž αžΎαž™αž’αžαŸ‹αž‚αŸ’αžšαž”αŸ‹αž’αžΆαž™αž»αž€αž»αŸ†αž’αžΆαž“)
αž—αžΆαž‚αž‘αžΈαŸ§ ; αžαŸ’αž‰αž»αŸ†αž’αžΆαž…αž˜αžΆαž“αž€αžΌαž“αž‘αŸ?(αž”αž˜αŸ’αžšαžΆαž˜αžŠαžŠαŸ‚αž›)
αž—αžΆαž‚αž‘αžΈαŸ¨ : αžαŸ’αž‰αž»αŸ†αžαŸ’αžšαžΌαžœαžαŸ‚αž˜αžΆαž“αž€αžΌαž“
αž—αžΆαž‚αž‘αžΈαŸ© : αž‘αžΆαžšαž»αžŽαž€αž˜αŸ’αž˜αžαŸ’αž˜αžΈπŸ”ž(αž αžΆαž˜αž€αŸ’αž˜αŸαž„αŸ—αž’αžΆαž“αžœαž‚αŸ’αž‚αž“αŸαŸ‡αž’αžΆαž…αž“αžΉαž„αž˜αžΆαž“αž αž·αž„αŸ’αžŸαžΆ)
αž—αžΆαž‚αž‘αžΈαŸ‘αŸ  : αž•αŸ‚αž“αž€αžΆαžšαžšαž”αžŸαŸ‹αžαŸ’αž‰αž»αŸ†
αž—αžΆαž‚αž‘αžΈαŸ‘αŸ‘ : Dr.ParkπŸ”ž
αž—αžΆαž‚αž‘αžΈαŸ‘αŸ’ : αžšαž”αžŸαŸ‹αžαŸ’αž‰αž»αŸ†πŸ”ž
αž—αžΆαž‚αž‘αžΈαŸ‘αŸ£ : αž€αžΌαž“αžšαž”αžŸαŸ‹αž™αžΎαž„αžŽαžΆ...πŸ”ž
αž—αžΆαž‚αž‘αžΈαŸ‘αŸ€ : αž”αŸ’αžšαž–αž“αŸ’αž’αžαŸ’αž‰αž»αŸ†...
αž—αžΆαž‚αž‘αžΈαŸ‘αŸ₯ : αžŠαŸƒαž‚αžΌαžšαžŸαžΆαž’αžΆαžšαžŽαŸˆ
αž—αžΆαž‚αž‘αžΈαŸ‘αŸ¦ : αž’αžΆαžαŸŒαž€αŸ†αž”αžΆαŸ†αž„
αž—αžΆαž‚αž‘αžΈαŸ‘αŸ§ : αž€αžΆαžšαž–αž·αž(αž’αžΆαž“αžŠαŸ„αž™αž€αžΆαžšαžŸαŸ’αž‘αŸ‡αžαŸ’αž™αž›αŸ‹)
αž—αžΆαž‚αž‘αžΈαŸ‘αŸ¨ : αž…αž»αž„αž€αŸ’αžšαŸ„αž™αž€αŸαž“αŸ…αžαŸ‚αž‡αžΆαž‚αŸπŸ”ž
αž—αžΆαž‚αž‘αžΈαŸ‘αŸ© αž”αž˜αŸ’αžšαžΆαž˜: πŸ”žαžœαž‚αŸ’αž‚αž“αŸαŸ‡αž’αžΆαž…αž αž·αž„αŸ’αžŸαžΆαž‡αŸ’αžšαž»αž› αž”αžΎαž’αžΆαž…αžαžΆαŸ†αž„αž…αž·αžαŸ’αžαžαžΆαž‘αž‘αž½αž›αž™αž€αž”αžΆαž“αž…αžΆαŸ†αž’αžΆαž“πŸ”ž
Details
αž—αžΆαž‚αž‘αžΈαŸ’αŸ  : αžŠαŸ„αŸ‡αž›αŸ‚αž„αž‚αŸαž αžΎαž™αž™αž€αžαŸ’αž‰αž»αŸ†αž‡αŸ†αž“αž½αžŸαž‘αŸ… ( αžŸαž‰αŸ’αž‰αžΆπŸ”žαž“αžΉαž„αž”αž˜αŸ’αžšαžΆαž˜αž˜αž·αž“αž²αŸ’αž™αž€αŸ’αž˜αŸαž„αž’αžΆαž“)
αž—αžΆαž‚αž‘αžΈαŸ’αŸ’ αžœαž‚αŸ’αž‚ : αž±αž€αžΆαžŸ?
αž—αžΆαž‚αž‘αžΈαŸ’αŸ£ : αž€αžΆαžšαžŠαžΌαžŠαŸ‚αž›αž˜αž·αž“αžαŸ’αžšαžΌαžœαž€αžΆαžš
αžšαžŸαŸ‹αžŠαžΎαž˜αŸ’αž”αžΈαž’αžΈ!
αž—αžΆαž‚αž‘αžΈαŸ’αŸ€+្αŸ₯ : (αžŸαžΆαž“αŸ‹αž“αžΌαž“αžΈαž‚αžΈαž˜αžΆαž“αž€αžΆαžšαžŸαŸ’αžœαžΈαžαž’αžαŸ‹αž˜αžΎαž›αž€αžΆαž›αŸˆαž‘αŸαžŸαŸˆπŸ˜­)
αž—αžΆαž‚αž‘αžΈαŸ’αŸ¦ : αž”αŸ’αžšαž αŸ‚αž›αž‡αžΆαž‚αŸ’αž˜αžΆαž“αžœαžΆαžŸαž“αžΆαž‘αž‘αž½αž›αž™αž€αž±αž€αžΆαžŸαž“αŸαŸ‡αž‘αžΎαž™
αž—αžΆαž‚αž‘αžΈαŸ’αŸ§ : αž†αŸ’αž€αž½αž
αž—αžΆαž‚αž‘αžΈαŸ’αŸ¨ : αž‚αž˜αŸ’αžšαŸ„αž„αž€αžΆαžšαž’αž»αž€αž‘αž»αž€
extra
αž—αžΆαž‚αž‘αžΈαŸ’αŸ© : αž˜αž·αž“αž˜αŸ‚αž“αž‡αžΆαžŸαŸŠαžΉαž˜ αž‡αŸαž™αŸ‰αž»αž“?
αž—αžΆαž‚αž‘αžΈαŸ£αŸ  : αž˜αž·αž“αž˜αŸ‚αž“αž‡αžΆαž‡αŸαž‚
αž—αžΆαž‚αž‘αžΈαŸ£αŸ‘+៣្ : αž˜αž·αž“αž’αžΆαž…αž”αŸ†αž”αŸ‚αž€
αž—αžΆαž‚αž”αž‰αŸ’αž…αž”αŸ‹

αž—αžΆαž‚αž‘αžΈαŸ’αŸ‘ αžœαž‚αŸ’αž‚ : αž”αžΎαž’αžΆαž…!!

617 77 14
By Asavisaasayoo

រាងកាយរបស់ជេគស្ថិតនៅលើគ្រែរុញសម្ដៅទៅក្នុងបន្ទប់សង្គ្រោះដោយនីគីឲ្យពេទ្យជិត20នាក់មកព្យាបាលជេគ។ ក្នុងមន្ទីរពេទ្យជ្រួលច្របល់ គ្រាន់តែភរិយារបស់គេខាំអណ្ដាតសម្លាប់ខ្លួនសោះក៏ធ្វើឱ្យមន្ទីរពេទ្យរញ៉េរញ៉ៃបាត់ទៅហើយ។
គិតទៅអ្នកមានធ្វើអីក៏សមដែរ
"បើព្យាបាលភរិយារបស់ខ្ញុំមិនជាទេ ខ្ញុំនឹងប្ដឹងមន្ទីរពេទ្យនេះឲ្យរលាយតែម្ដង" នីគីឈរស្រែកសំឡុតបុគ្គលិកនៅក្នុងមន្ទីរពេទ្យទាំងគ្មានក្រែងរអា
"បាទខ្ញុំសន្យាថានឹងព្យាបាលឱ្យបាន" ដុកទ័រប្រចាំមន្ទីរពេទ្យនេះអះអាងនិយាយដើម្បីកុំឲ្យមានភាពចលាចលបន្តទៀត។

ការព្យាបាលបានបញ្ចប់ទៅនីគីអង្គុយកាន់ដៃភរិយារបស់ខ្លួននៅលើកគ្រែទាំងទឹកមុខមិនសូវជាស្រស់របស់ប៉ុន្មាន។
"បងមិនអនុញ្ញាតឱ្យអូនស្លាប់ឡើយ អូនមិនទាន់សងនៅទង្វើរបស់អូនធ្វើមកដាក់បងប៉ុន្មានឆ្នាំនេះឡើយ ដូច្នេះអូនគ្មានសិទ្ធិស្លាប់ឡើយ" នីគីក្រសោបប្រអប់ដៃស្រឡូនរបស់ភរិយាយខ្លួនដោយអារម្មណ៍បែបណាក៏មិនដឹង
"បំផ្លាញស៊ុងហ៊ុនទៅ...បំផ្លាញជីវិតវាទាំងមូលទៅ" នីគីងាកទៅនិយាយដាក់មនុស្សចំណិតរបស់ខ្លួនដែលឈរនៅក្បែរទ្វារនៃបន្ទប់របស់ជេគ
"បាទ!!" ផ្ទៃមុខសង្ហាៗឱនគំនាបបន្តិចមុននឹងចេញទៅ
"វាគឺជាដើមហេតុដែលធ្វើឲ្យសភាពរបស់អូនខ្លាចទៅជាបែបនេះ...ដូច្នេះបងគ្មានថ្ងៃឱ្យគេរួចខ្លួនឡើយ" នីគីក្រសោបដៃភរិយារបស់ខ្លួនមកថើបទាំងក្ដីស្រឡាញ់
"បើគ្រាន់តែធ្វើពុតជាស្រឡាញ់បង ក៏គ្មានអ្នកណាម្នាក់ត្រូវឈឺចាប់ដូចពេលនេះឡើយ"

ស៊ុងហ៊ុនអង្គុយលើកៅអីចិត្តសាស្រ្ដ កំពុងតែព្យាបាលជំងឺ។ ឆ្ងល់! សាន់នូបានវ៉ៃស៊ងហ៊ុនឲ្យសន្លប់មុននឹងបញ្ជូនមកមន្ទីរពេទ្យចិត្តសាស្រ្ដនៃទីក្រុងប៉ារីសប្រទេសបារាំង។
"ខ្ញុំនៅកន្លែងណា...?" ស៊ុងហ៊ុនពោលស្រាលៗ ពេទ្យនោះញញឹមបន្តិចមុននឹងឆ្លើយ
"សួស្តី...ឈ្មោះរបស់ខ្ញុំគឺខៃជាគ្រូពេទ្យចិត្តសាស្រ្ដដែលត្រូវព្យាបាលលោកស៊ុងហ៊ុន" គ្រាន់តែឮបែបនេះភ្លាមស៊ុងហ៊ុនប្រញាប់រើបម្រាស់មុននឹងស្រែកខ្លាំងៗ
"ព្យាបាលជំងឺស្អី?ខ្ញុំត្រូវតែជួយភរិយារបស់ខ្ញុំ" សង្កត់ន័យនៅលើពាក្យថាភរិយាធ្វើឲ្យខៃជ្រួញចិញ្ចើមបន្តិច
"លោកមានភរិយាដែរឬ?តាមទិន្នន័យដែលសាន់នូផ្ញើមកឲ្យខ្ញុំលោកដូចជាគ្មានភរិយាឡើយ ជាកំលោះដែលនៅលីវ" ស៊ុងហ៊ុនខ្ទប់ក្បាលបន្តិច នៅក្នុងខួរក្បាលរបស់គេពេលនេះគឺនឹកឃើញតែមុខជេគម្នាក់គត់។
"ភរិយារបស់ខ្ញុំតែគេមិនបានរៀបការជាមួយខ្ញុំទេ...ខ្ញុំ...ឈឺក្បាលណាស់" ខៃចាប់បានទិន្នន័យដែលមាននៅក្នុងខួរក្បាលរបស់ស៊ុងហ៊ុនពេលនេះ...ម្នាក់នេះជា...
ស៊ុងហ៊ុន ផាកពិតប្រាកដ!
"ភរិយាដែលលោកនិយាយនោះគឺជាភរិយារបស់លោកនីគីឬ?" រំលឹកដល់នីគីធ្វើឲ្យស៊ុងហ៊ុនហូរទឹកភ្នែក
"ខ្ញុំចាំបានថាពេលដែលខ្ញុំក្លាយទៅជាMr.Park ខ្ញុំបានធ្វើឲ្យគេហូរទឹកភ្នែកដោយសារខ្ញុំ ខ្ញុំបានទុកគេចោល!" ស៊ុងហ៊ុននិយាយផងស្រែកយំផងដូចជាមនុស្សឆ្កួត សាន់នូដែលឈរមើលពីក្រៅកញ្ចក់ញញឹមតិចៗ
"ខ្ញុំសង្ឃឹមថាខៃនឹងអាចព្យាបាលលោកជា ហើយដណ្ដើមយកមនុស្សដែលលោកស្រឡាញ់មិននៅក្នុងរង្វង់ដៃវិញឲ្យបាន" សាន់នូញញឹមខ្សោះៗហើយឱនទៅមើលកដៃមានរបួសតែមានបង់រុំ
"នីគី!" សាន់នូបន្លឺឈ្មោះនេះស្រាលៗ ខួរក្បាលគិតទៅដល់ពេលមួយដែលយើងគ្រប់គ្នាមិនដឹង...

"ថ្ងៃស្អែកខ្ញុំនាំឯងទៅផ្ទះរបស់ខ្ញុំ" នីគីជក់បារីបណ្ដើរនិយាយបណ្ដើរបែបហីៗ
"បងជេគគ្មានថ្ងៃស្រលាញ់លោកទេ" សាន់នូតបបែបខ្សោះៗ
"ភ្នាល់គ្នាទេ? បើខ្ញុំចាញ់ខ្ញុំនឹងបំផ្លាញអាម្សៀស៊ុងហ៊ុននោះ តែបើឈ្នះខ្ញុំនឹងលែងលះភរិយាយរបស់ខ្ញុំ" សាន់នូសើចចំអកល្បែងភ្នាល់គ្នាឆ្កួតឡប់របស់នីគី
"ភ្នាល់គ្នាឆ្កួតឡប់ស្អីលោកចាញ់ក៏ដោយឈ្នះក៏ដោយក៏រលាយតែទាំងអស់ហ្នឹង!!" សាន់នូសើចចុងមាត់ គិតមើលទៅទោះបីជាគេចាញ់ក៏ដោយឈ្នះក៏ដោយក៏អត់មាននរណាបានទទួលផលប្រយោជន៍អីដែរ មានតែរលាយនិងរលាយ
"ចឹងភ្នាល់ដាក់អី?"
"បើលោកអាចយកឈ្នះចិត្តបងជេគបាន ត្រូវដោះលែងគ្រប់គ្នា មិនត្រូវធ្វើឱ្យនរណាម្នាក់ឈឺចាប់ឡើយ តែបើលោកចាញ់លោកត្រូវតែលេងលះបងជេគមកឲ្យបងស៊ុងហ៊ុនវិញចុះ ខ្ញុំសុខចិត្តរៀបការជាមួយនឹងលោក លោកចង់ធ្វើបែបណាដាក់ខ្ញុំក៏បាន" សាន់នូញញឹមខ្សោះៗ
"កុំញញឹមដាក់ខ្ញុំ...និយាយការពិតទៅឯងស្អាតណាស់...ស្អាតរហូតដល់ពេលដែលយើងដេកជាមួយឯង យើងអាចភ្លេចមុខភរិយាយរបស់យើងបាន" សាន់នូជ្រួញមុខ
"តែពេលលោកដេកជាមួយខ្ញុំលោកហើយឈ្មោះប្រពន្ធរបស់លោករហូត"
"ខ្ញុំធ្វើបែបនេះដោយសារតែខ្ញុំខ្លាចធ្លាក់ក្នុងអន្លង់ស្នេហ៍ឯង" នីគីស្រែកអស់សំឡេង ដោយសារតែដឹងថាអម្បាញ់មិញខ្លួនឯងនិយាយអីទើបនីគីគេចមុខសាន់នូ
"ធ្វើឱ្យខ្លួនលោកស្រឡាញ់ខ្ញុំមក ស្រឡាញ់ខ្ញុំមកនឹងធ្វើឲ្យគ្រប់គ្នាលេងមានបញ្ហា ឆាប់ស្រឡាញ់ខ្ញុំមក" សាន់នូតបទៅវិញធ្វើឲ្យនីគីភាំងបន្តិច
"ធ្វើជាលង់ស្រឡាញ់ឯង?" នីគីសម្លឹងមើលកែវភ្នែកស្រទន់ៗរបស់សាន់នូទាំងយើងមិនដឹងឡើយថាពួកគេកំពុងតែគិតអី។ហើយចរចាអ្វីជាមួយគ្នាបន្ត។

ត្រឡប់មកដល់បច្ចុប្បន្ននេះវិញ នីគីអង្គុយក្រសោបដៃភរិយាពិតមែនប៉ុន្តែក្នុងចិត្តរបស់គេទទេសស្អាតតែម្ដង
"បងគួរតែបោះបង់ចិត្តស្រឡាញ់អូនល្អទេ?" នីគីនិយាយជាមួយរាងកាយដែលសន្លប់ស្ដូកស្ដឹងមិនអាចវាចារ
"ហេតុអីអ្នកដែលបងលង់ស្រឡាញ់ដំបូងមិនមែនជាគេ? ហេតុអ្វីជាអូន?" នីគីងើបឈរបន្តិចមុននឹងសម្លឹងមើលទៅទីក្រុងប្រទេសកូរ៉េនាពេលរាត្រីទាំងទឹកមុខស្ងប់ស្ងាត់
"បើចង់បានគូស្នេហ៍មួយដែលយល់ចិត្តគ្នា គ្រាន់តែចង់បានគ្រួសារតូចមួយដែលស្រឡាញ់គ្នា គ្រាន់តែចង់បានភរិយាល្អមួយដែលអាចចែករំលែករឿងក្នុងចិត្តជាមួយគ្នា តើការចង់បានរបស់បងខុសឬ?" នីគីនិយាយម្នាក់ឯងសើចចម្អកខ្លួនឯង គេពិតជាមិនដឹងពិតមែនថារាល់ថ្ងៃនេះខ្លួនឯងកំពុងតែធ្វើអីឱ្យប្រាកដ។

បើអាចថយពេលវេលាទៅក្រោយ សូមឱ្យអ្នកដែលបងលង់ស្នេហ៍ដំបូងមិនមែនជាអូន។



Continue Reading

You'll Also Like

58.7K 1.1K 95
Continuation of Modesto story who happens to intercourse with friends,mature,classmates,strangers and even family...
5.9K 796 18
αž˜αž“αž»αžŸαŸ’αžŸαž‚αŸαž’αžΆαžαŸ’αž˜αžΆαž“αž·αž™αž˜ αž˜αžΆαž“αž˜αž½αž™αž˜αž·αž“αžŸαŸ’αž€αž”αŸ‹ αž˜αžΆαž“αž–αžΈαžšαž˜αž·αž“αžŸαŸ’αž€αž›αŸ‹ αž™αž€αž€αŸ’αžŠαžΈαžŸαŸ’αžšαž‘αžΆαž‰αŸ‹αžŸαŸ’αž›αžΌαžαžαŸ’αžšαž„αŸ‹αž”αŸ†αž•αŸ’αž›αž·αž…αž”αŸ†αž•αŸ’αž›αžΆαž‰αž‡αžΆαž“αŸ‹αžˆαŸ’αž›αžΈαžŠαžΌαž…αž‡αžΆαžŸαž˜αŸ’αžšαžΆαž˜ αž€αžΆαŸ†αž”αž·αžαž˜αž»αžαž’αžΆαž…αž“αžΉαž„αžˆαžΊ αžαŸ‚αž‘αž„αŸ’αžœαžΎαž‚αŸαž’αŸ’αžœαžΎ αžœαžΆαžˆαžΊαž›αŸαžΈαžŸαž’αŸ’αžœ...
5.6K 648 19
αž–αžΈαž€αŸ’αž˜αŸαž„αž”αŸ’αžšαž»αžŸαžŠαŸ‚αž›αž’αŸ’αž›αžΆαž”αŸ‹αžαŸ‚αžšαžΈαž€αžšαžΆαž™αž”αŸ’αžšαŸ‚αž‡αžΆαž˜αž“αž»αžŸαŸ’αžŸαž˜αž½αž™αž•αŸ’αžŸαŸαž„αž‘αŸ€αžαžαŸ’αžšαžΉαž˜αžαŸ‚αž˜αž½αž™αž”αŸ’αžšαž–αŸ’αžšαžΈαžαž—αŸ’αž“αŸ‚αž€αžŠαŸ„αž™αžŸαžΆαžšαžαŸ‚αž”αž‰αŸ’αž αžΆαžšαž‚αŸ’αžšαž½αžŸαžΆαžšαž”αžΎαž‘αŸ„αŸ‡αž‡αžΆαž€αŸ’αž˜αŸαž„αž”αŸ’αžšαž»αžŸαž˜αŸ’αž“αžΆαž€αŸ‹αž“αŸαŸ‡αž€αžΎαžαž€αŸ’αž“αž»αž„αžαŸ’αžšαž€αžΌαž›αž’αŸ’αž“αž€αž˜αžΆαž“αž˜αžΆαž“αž’αŸ’αžœ...
1K 152 6
αžŸαžΆαž…αŸ‹αžšαžΏαž„αž“αž·αž™αžΆαž™αžαŸ’αžŸαŸ‚αž‡αžΈαžœαž·αžαžšαž”αžŸαŸ‹αž€αŸ†αž›αŸ„αŸ‡αžαžΌαž…αž˜αžΆαž“αžˆαŸ’αž˜αŸ„αŸ‡αžαžΆ sunoo αžαŸ’αžšαžΌαžœαž€αŸ†αž–αŸ’αžšαžΆαžͺαž–αž»αž€αž˜αŸ’αžŠαžΆαž™αžαžΆαŸ†αž„αž’αžΆαž™αž»5αž†αŸ’αž“αžΆαŸ† αž αžΎαž™αžαŸ’αžšαžΌαžœαž”αžΆαž“ αž›αŸ„αž€αžŸαŸ’αžšαžΈpark αž™αž€αž˜αž€αž…αž·αž‰αŸ’αž…αžΉαž˜αž²αžšαŸ€αž“αžŸαžΌαžαŸ’αžš αžšαž αžΌαžαžŠαž›αŸ‹αž’αžΆαž™αž»18 αž†αŸ’αž“αžΆαŸ†...