The slay of love / ប្រមាញ់ស្ន...

By LieNaa7

125K 10.5K 474

តើស្នេហានេះអាចចាប់ផ្ដើមម្ដងទៀតដែរទេ? More

Part 1 : ឯងនៅតែមិនប្ដូរចរិត Jeon Jungkook
Part 2 : រវាងពួកយើងមិនចប់ត្រឹមនឹងទេ Tae
Part 3 : ថ្ងៃរៀបការរបស់ពួកយើង
Part 4 : ខ្ញុំកើតជំងឺខ្វះអូនថែ
Part 5 : បងចង់ឡើងម៉ូតូតាមសម្រួលឬ ចង់អោយខ្ញុំបី?
Part 6 : ក្នុងក្រសែភ្នែកបងខ្ញុំអាក្រក់តែរហូតហ្នឹង
Part 7 : ថ្ងៃក្រោយកុំមករញ៉េរញ៉ៃជាមួយមនុស្សរបស់យើងទៀត
Part 8 : លោកនៅតែរង់ចាំខ្ញុំពិតមែនហេស៎ Jungkook!!
Part 9 : ខ្ញុំកើតចេញពីពោះម៉ាក់ មិនមែនប៉ាទេ
Part 10 : បងជាមនុស្សដំបូងដែលខ្ញុំថ្នម🔥
Part 11 : ខ្ញុំទើបជាប្ដីបង!!
Part 12 : មិត្តបងនឹងហើយជាអ្នកខាំ
Part 13 : តាមគ្រួសារឬស្នេហា?
Part 14 : តួនាទីបងគឺមើលថែខ្ញុំ
Part 15 : ខ្ញុំច្បាស់ជាឆ្លៀតពេលសម្រាប់បង
Part 16 : បើកចិត្តទទួលយកអ្នកថ្មី
Part 17 : បងជាប្ដីហៅប្រពន្ធថាអូនមានអ្វីខុស?
Part 18 : ខ្ញុំនឹងរៀបការជាមួយ Tae!!
Part 19 : ខ្ញុំនឹកលោក!!
Part 20 : ខ្ញុំនឹងនៅតែតាមធ្វើជាស្រមោលដែលគ្មានរូបរាងរបស់បងបែបនេះ
Part 21 : អារម្មណ៍ស្រងេះស្រងោច
Part 22 : ឱកាសចុងក្រោយ
Part 23 : ព្រោះវាប្រហារបេះដូងរបស់ខ្ញុំ
Part 24 : សន្យាមិនទុកលោកចោលទៀតទេ
Part 25 : តណ្ហាមិនមែនជាស្នេហា ប៉ុន្តែស្នេហាគឺត្រូវការតណ្ហា
Part : ទោះបីជាខ្ញុំស្លាប់ ក៏ខ្ញុំមិនព្រមអោយបងការដែរ...
Part 27 : រង់ចាំខ្ញុំណា Tae!
Part 28 : Tae ធ្លាប់ស្រឡាញ់បងទេ?
Part 29 : ព្រោះខ្ញុំស្រឡាញ់បង!!
Part 30 : ដោះលែង
Part 31 : ស្នេហានិងតួនាទី
Part 33 : Jungkook ជាឪពុករបស់គេ!!
Part 34 : អាការៈចម្លែក
Part 35 : ចាញ់កូន!!
Part 36 : អ្នកមើលថែជំនួស
Part 37 : បងដាច់ចិត្តពិតមែន Jung!!
Part 38 : ខ្ញុំឈឺពោះណាស់ម៉ាក់
Part 40 : ស្វាគមន៍សមាជិកថ្មី
Part 39 : ទុក្ខជាន់ទុក្ខ
Part 41 : ចាំជួបគ្នាណាបងសម្លាញ់!!
Part 42 : ប្រុសមិនព្រាន ស្រីម្ដេចនឹងស្រឡាញ់
Part 43 : ពួកយើងគ្មានថ្ងៃនឹងដូចដើម
Part 44 : អ្នកគ្មានតម្លៃក្នុងកែវភ្នែកខ្ញុំសូម្បីបន្តិច
Part 45 : បើលោករឹងទទឹង ខ្ញុំចាប់លោកថើបកណ្ដាលហ្វូងហើយ
Part 46 : Yes, I'm your Honey!!🔥
Part 47 : មនុស្សពិសេស?
Part 48 : ដល់ពេលខ្ញុំនឹងទៅ
Part 49 : Tae មិនទាន់មានប្ដីផង មានកូនយ៉ាងម៉េច
Part 50 : មនុស្សប្រុសហ្នឹងហេស៎មានកូន?
Part 51 : បាច់ផ្កាដំណាងឲ្យក្ដីស្រឡាញ់
Part 52 : ព្រោះតែគេនៅស្រឡាញ់ឯង
Part 53 : បើកូនខ្ញុំកើតអ្វី ខ្ញុំនឹងស្អប់លោកមួយជីវិត
Part 54 : ខ្ញុំជាអ្នកធ្វើអោយ Tae មានផ្ទៃពោះ
Part 55 : បងត្រូវការអូន!!
Part 56 : បណ្ណាការ
Part 57 : កុំធ្វើអោយមានស្នាម...🔥
Part 58 : Fy ដឹងខ្លួនហើយ...
Part 59 : បងនឹងធ្វើឱ្យគ្រប់គ្នាច្រណែននឹង Tae
Part 60 : Be my Honey?
ភាគបញ្ចប់ : សុភមង្គល

Part 32 : លាហើយ Kim Taehyung

1.7K 147 12
By LieNaa7

កាយនៅទីនេះ ចិត្តនៅទីនោះ អារម្មណ៍រសាត់អណ្ដែតមិននៅនឹងខ្លួន កាលបើត្រូវឃ្លាតមនុស្សជាទីស្រឡាញ់មកឆ្ងាយយ៉ាងនេះ ។
នាយតូចអង្គុយត្រមង់ត្រមោច ស្ងៀមស្ងាត់តែម្នាក់ឯង នឹកគិតពីរាងក្រាស់ ចង់វិលទៅរកណាស់ ប៉ុន្តែនិស្ស័យរវាងពួកគេទាំងពីរអាចនឹងចប់ត្រឹមនេះដែរទេ ។

ក្រលេកមកកាន់ Jungkook វិញ អង្គុយបៀមស្រាសម្ងំតែក្នុង Condo សូម្បីតែវិមានក៏នាយមិនទៅជាន់ ចង់នរណាមករកក៏មិនរវីរវល់ចង់ជួបមុខ ។ នាយគិតតែអង្គុយអោបដប សម្លឹងមើលរូបថតជាច្រើនសន្លឹកដែលបន្សល់ទុកអនុស្សាវរីយ៍រវាងពួកគេទាំងពីរ ។

«ឈប់ងប់ងល់បានហើយ Jung !! គេទៅបាត់ហើយ កូននៅចង់អាឡោះអាល័យគេដល់ណា»Mrs.Jeon ចូលមកកញ្ឆក់រូបថតពីកូន ស្ដីបន្ទោសដោយការតឹងទ្រូង ។ Jungkook បានត្រឹមអង្គុយភ្លឹកមិនតបស្ដី ចង់ម្ដាយនិយាយអ្វីក៏នាយមិនប្រកែកដែរ ។

«បញ្ឈប់ចិត្តស្រឡាញ់ទៅ Jung មិនខ្វះទេមនុស្សស្រីដែលស្រឡាញ់កូន ត្រូវការកូន ចង់បានកូនជាគូនោះ ម្ដេចក៏ឈ្លក់វង្វេងនឹងគេដល់ថ្នាក់នេះ បើគេស្រឡាញ់កូនពិត គេមិនទៅចោលកូនទេណា Jungkook !!»Mrs.Jeon ចាប់ស្មាកូនប្រុសអោយមានស្មារតីឡើងវិញ ណែនាំគេមួយៗអោយភ្ញាក់ពីការលិចលង់មួយនេះ ។

«ខ្ញុំល្ងង់ណាស់ទៅហេស៎ម៉ាក់»Jungkook ឈោងខ្លួនអោបម្ដាយ ស្របពេលដែលដំណក់ទឹកភ្នែកក៏ហូរស្រក់មកមិនដាច់ អារម្មណ៍ពេលនេះវាឈឺស្មើនឹងគេអាសាច់ផ្ដាច់ចំណងស្នេហ៍របស់នាយយ៉ាងដូច្នោះ ។

«អត់ទេកូន...ឈប់គិតពីគេ ហើយចាប់ផ្ដើមរៀបចំជីវិតរបស់កូនសាជាថ្មី អ្វីៗនៅមិនទាន់ហួសពេលទេ Jung ! កូនម៉ាក់ពូកែ កូនប្រាដកជាធ្វើបាន»

«ប៉ុន្តែខ្ញុំនឹក Tae...»Jungkook នៅតែទទូចនិយាយពាក្យដដែលៗ ទោះបីអន់ចិត្តដែលគេចាកចេញ ចិត្តមួយក៏ខឹងដែល Tae តែងលែងដៃនាយបែបនេះ ហេតុអ្វីបានជានាយព្យាយាមតែម្នាក់ឯងរហូត?

«ស្ដាប់សម្ដីម៉ាក់ណា Jung ! គេមិនមែនជាជីវិតកូន Kim Taehyung មិនអាចត្រួតត្រាលើឧត្តមគតិរបស់កូនឡើយ ទោះកូនខំចិញ្ចឹមចិត្តស្រឡាញ់គេ ចុងក្រោយគេគង់តែមានអ្នកផ្សេង ព្រោះគេមិនបានស្រឡាញ់កូន ជឿម៉ាក់! អនាគតនៅវែងឆ្ងាយ ជួនកាលគូព្រេងរបស់កូនអាចជាអ្នកផ្សេងទៀតក៏ថាបាន សំខាន់គឺផ្ដោតលើខ្លួនឯង ចំណែកគូស្រករចាំគិតពេលក្រោយក៏មិនយឺតពេល»Mrs.Jeon ទាញរាងក្រាស់អោយប្រឈមនឹងគាត់ និយាយដាស់សតិរបស់គេអោយគិតផ្លូវមួយផ្សេងទៀតដើម្បីកាត់ចិត្តពី Taehyung ។

«ខ្ញុំគួរធ្វើបែបណាទៅម៉ាក់»

«មិនពិបាកទេ ឈប់គិតពីគេ ផ្ដោតលើការរៀនសូត្រ ចាប់យកក្ដីស្រមៃដែលជារបស់ខ្លួនឯង បង្កើតអ្វីដែលកូនចង់បាន រៀនធ្វើជាម្ចាស់ការ ឈប់អោយគេមកគ្រប់គ្រងកូនទៀត ចង់ធ្វើជាស្ដេចត្រូវតែមានទំនួលខុសត្រូវ រៀនបែងចែកស្នេហានិងការងារអោយជ្រះស្រឡះទើបអាចក្លាយជាមនុស្សដែលខ្លាំងបាន»

«បាទ...»Jungkook ងក់ក្បាលទាំងងោកងុយ ត្បិតវាមិនមែនជារឿងងាយដែលត្រូវបំភ្លេច Tae ប៉ុន្តែនាយគ្មានជម្រើសនោះទេ អ្វីៗគ្រប់យ៉ាងគឺស្ថិតនៅលើនាយជាអ្នកសម្រេច ថាចង់បន្តឬបញ្ចប់ទំនាក់ទំនងដ៏អាក្រក់មួយនេះ ហើយទីបំផុត...

ពួកយើងនឹងក្លាយជាអ្នកដទៃម្ដងទៀត!!

#Next Day

Tae ក្រោកពីព្រលឹមចេញទៅជាមួយគ្រួសារដើម្បីមើលហាងដែលគេរៀបចំនឹងបើក ។ គេសម្រេចចិត្តហើយថានឹងបើកសម្អាងការមួយជារបស់ខ្លួនឯង មានទាំងការ Design រោងការ និង Design ជាសម្លៀកបំពាក់អាពាហ៍ពិពាហ៍ផងដែរ យ៉ាងណាលោកប៉ារបស់គេជាអ្នកជំនួញខាង brand សម្លៀកបំពាក់ស្រាប់ ដូច្នេះវាមិនមែនជារឿងពិបាកសម្រាប់គេជាមួយនឹងការឌីហ្សាញទាំងអស់នេះនោះទេ ។

«យ៉ាងម៉េចដែរ ប៉ាជ្រើសទីតាំងដែលល្អបំផុតសម្រាប់កូនហើយ មិនឆ្ងាយពីផ្ទះប៉ុន្មានទេ អាចជិះមកមើលហាងបានមិនពិបាកឡើយ»

«អរគុណណាស់លោកប៉ា»Tae ញញឹមបិទមាត់មិនជិត ដើរមើលហាងដែលទទេស្អាត មិនទាន់រៀបចំនៅឡើយ ។ ទីនេះគឺប៉ារបស់គេសាងសង់ដោយផ្ទាល់សម្រាប់ជាការដូរខួបកំណើតនាពេលខាងមុខ ។ យ៉ាងណាក្ដីស្រមៃរបស់គេជិតក្លាយជាការពិតហើយ

«ទីនេះអាចនឹងតូចដែរទេ»Mrs.Kim ងាកមើលជុំវិញហាងបើសិនជាតាមចិត្តដែលស្រឡាញ់គាត់ចង់ធ្វើអោយធំជាងនេះទៅទៀត ។

«មិនតូចទេម៉ាក់ ទីនេះល្មមហើយ ខ្ញុំគ្រប់គ្រងតែម្នាក់ឯងមើលទៅណាមិនអស់ទេ ម្យ៉ាងក៏ចង់ឆ្លៀតពេលជួយការងារលោកប៉ាខ្លះដែរ»Tae សសៀរមកអោបដៃម្ដាយ ស្រដីចេញមកយ៉ាងស្រស់ ។

«ក៏ល្អម្យ៉ាងដែរ ចាំប៉ាជួយបង្រៀនបន្ថែម»គាត់ជាម្ចាស់ប្រេនដ៏ល្បីប្រចាំប្រទេសកាណាដាមួយនេះដែលឌីហ្សាញតែសម្លៀកបំពាក់បុរសប៉ុណ្ណោះ ប៉ុន្តែក៏មានសន្ទុះនៃការគាំទ្រ និងបន្តនាំចេញទៅក្រៅប្រទេសថែមទៀត ។

«បាទ អរគុណណាស់លោកប៉ាដែលជួយកូនមកច្រើនយ៉ាងនេះ»រាល់ថ្ងៃគេមានតែគ្រួសារប៉ុណ្ណោះដែលជាខ្នងបង្អែក ។

«មានកូនតែមួយគ្រាប់ ខំរាល់ថ្ងៃក៏ដើម្បីតែកូន បើមិនជួយ Tae ខ្លាចក្រែងអ្នកម៉ាក់កូនគេបន្ទោសថាប៉ាមិនកើតការជួយជ្រោមជ្រែងគ្រួសារមិនបាន»

«បងពន្លើសពេកហើយ អូនមិនដែលស្ដីអោយបងម្ដងណាទេ»

«ហិហិ ព្រោះលោកប៉ាតែងតាមចិត្តម៉ាក់រហូតនោះអី...ត្រូវហើយ កូនចង់រៀបចំហាងពីថ្ងៃនេះតែម្ដង លោកប៉ាគិតយ៉ាងម៉េចដែរ»

«តាមចិត្តកូនប៉ុណ្ណោះ!! »Mr.Kim គាត់មិនបានទម្រើសកូននោះទេ គាត់គ្រាន់តែផ្ដល់នូវអ្វីដែលគេត្រូវការ ជួយតាមលទ្ធភាពដែលអាចធ្វើបាន អ្វីដែលត្រូវស្ដីប្រដៅអប់រំគាត់នៅតែនិយាយ មើលតែចរិតរបស់ Tae ក៏ដឹងថាគេស្ដាប់បង្គាប់គ្រួសារប៉ុណ្ណា ។

Skip~~

រូបថតត្រូវបានបកចេញម្ដងមួយសន្លឹកៗ ដាក់ទៅក្នុងឡាំងមិនបន្សល់សូម្បីតែស្លាកស្នាមដែលធ្វើអោយចិត្តដិតដាម មានរបួស មិនថាវត្ថុអនុស្សាវរីយ៍ឬអ្វីដែលជាប់ពាក់ព័ន្ធនឹង Tae នាយនឹងកប់ចោលទាំងអស់ ។ Jungkook រៀបចំ Condo របស់ខ្លួនសាជាថ្មី រស់នៅដោយគ្មានវត្តមានរបស់គេ ។

«លាហើយ Kim Taehyung »ក្រឹប~ទូរត្រូវបានបិទចាក់សោរយ៉ាងជាប់ ចាប់ពីពេលនេះតទៅ លែងមាន Kim Taehyung នៅក្នុងជីវិតរបស់នាយទៀតហើយ ។

ថ្ងៃទីមួយវាអាចនឹងលំបាកក្នុងការធ្វើចិត្តមិនគិតពីគេ ទើប Jungkook ព្យាយាមធ្វើខ្លួនឲ្យរវល់មិនទំនេរសល់ពេលគិតពីគេនាំតែគ្រាំគ្រានោះទេ ។

«ដល់ម៉ោងបាយហើយវុើយ ផ្អាកការងារសិនទៅ»Edward ហៅអ្នកជាមិត្តដែលគិតតែអង្គុយមុខ Computer មិនក្រោកទៅណា ។

«បន្តិចទៀតរួចហើយ»
«ឯងខំទៅណា មិនបាច់បន្ទាន់ពេកទេ យើងនៅសល់ពេលច្រើនទៀតតើ»
«មិនចង់ចំណាយពេលអត់ប្រយោជន៍»
«មិនមែនចង់គេចពីការពិតទេហេស៎»Karl ដែលមិនដឹងមកពីណា អើតមាត់ទ្វាស្រដីឌឺដងដល់បុរសមាត់រឹង ដែលស្ងប់ស្ងាត់ប្រែក្លាយជាមនុស្សគល់ឈើមិននិយាយស្ដីរកនរណាមួយម៉ាត់ ឯចរិតព្រានក៏មិនដឹងជ្រុះទៅណា ពេលនេះហាក់ដូចជា Jeon Jungkook មនុស្សថ្មីយ៉ាងចឹង ។

«ទៅសុីបាយ!!»Jungkook ក្រោកចេញទៅមុនបាត់ មិនតបឆ្លើយនឹងមិត្ត ។ គម្រោងរបស់នាយអាចនឹងលេចរូបរាងឆាប់ៗនេះ ក៏បានដាក់គោលដៅខ្លួនឯងដែរថាបីឆ្នាំទៀតនាយនឹងបង្កើតក្រុមហ៊ុនហ្គេមមួយអោយបាន ។

រំលងមកមួយសប្ដាហ៍ក្រោយ វាយូរដែរហើយដែលពួកគេបានបែកពីគ្នា ម្នាក់ៗសុទ្ធតែរវល់រៀបចំអនាគតរៀងខ្លួន ភ្លេចគិតខ្វាយខ្វល់ពីខ្លួនឯង ។ ពេលនេះហាងរបស់ Tae បានបើកសម្ភោធជាស្ថាពរ ក៏ធ្វើជាពិធីជប់លៀងតិចតួចជាការអបអរផងដែរ ដោយអញ្ជើញតែអ្នកជិតស្និទ្ធប៉ុណ្ណោះ ។ Tae មិនដែលភ្លេចមិត្តសម្លាញ់ Park Jimin នោះទេ តែដែលភ្ញាក់ផ្អើលបំផុតនោះគឺវត្តមានរបស់ លោកតា លោកយាយ Jeon ។

«អប់អរផងណាចៅ បានហាងមួយហើយ ថែរក្សាអោយល្អលឺទេ»លោកយាយ អង្អែលសក់រាងតូចថ្នមៗដោយក្ដីស្រឡាញ់ ស្មានថាលែងបានជួបមុខក្មេងម្នាក់នេះហើយតើ ។

«ទំនេរៗទៅលេងតាផង នៅទីនោះពិតជាស្ងាត់ណាស់ពេលដែលគ្មានឯង គ្មាននរណានឹកគិតពីមនុស្សចាស់ទាំងពីរនេះទាល់តែសោះ »

«កុំនិយាយបែបនេះអី គ្រប់គ្នាប្រាកដជាបារម្ភពីលោកតាលោកយាយ យ៉ាងណាខ្ញុំនឹងឆ្លៀតពេលទៅកំដរអ្នកទាំងពីរដូចពីមុនចុះ»គេមិនដែលប្រកាន់គំនិត្តអវិជ្ជមានលើពួកគាត់ឡើយ គេមានតែសប្បាយចិត្តដែលគាត់សន្ដោសប្រណីទុកគេដូចជាកូនចៅដូច្នេះ

«ប្រសើរណាស់!!»

«ជម្រាប់សួរលោកយាយ លោកតា ហៃយ៉ា!មកជាគូតែម្ដងហើយ»សម្ដីចច្រិចបែបនេះគ្មាននរណាឆ្ងាយក្រៅពី Jimin រាងស្រឡូនម្នាក់នេះឡើយ បណ្ដើរគូស្នេហ៍ចូលមកយ៉ាងពព្រឹម ញញឹមដូចផ្កាត្រូវទឹកសន្សើម ។

«អា៎!អាច្រម៉ក់សោះ ខានឃើញយូរហើយ ពេញកម្លោះអោយស្ដូក»លោកតា

«ខ្ញុំជិតបានប្ដីទៀតផងលោកតា»មិនស្រដីតែមាត់ នាយល្អិតរហ័សកៀកដៃគូស្នេហ៍បង្ហាញរាងចំណាស់ថែមទៀត ។

«ជម្រាបសួរលោកតា លោកយាយ»មិនបាច់ណែនាំខ្លួនច្រើន ក៏ពួកគាត់ស្គាល់ដែរ Min Yoongi កំពូលសុភាពបុរសស្មោះស្នេហ៍ ថ្នមរាងតូចនេះក៏ពូកែដែរបានជាគេស្រឡាញ់ងប់យ៉ាងនេះ ។

«ខ្ញុំថាទៅរកកន្លែងអង្គុយប្រសើរជាង»រវល់តែរាក់ទាក់ទើបមិនទាន់បានរកកន្លែងសមគួរ ។ Tae ជូនដំណើររាងចំណាស់ទៅរកម្ដាយឪពុករបស់ខ្លួនដែលជាអ្នកអញ្ជើញពួកគាត់មកដោយផ្ទាល់ ។

«Tae ទៅខាងក្រៅជាមួយយើងបន្តិច»Jimin កេះអ្នកជាមិត្តមុននឹងអូសដៃគេចេញទៅខាងក្រៅដែលស្ងាត់គ្មានមនុស្ស ល្មមគួរសមអាចអោយពួកគេនិយាយគ្នាបាន ។

«ឯងមានអ្វីហេស៎»
«រឿងដែលយើងលឺម៉ាក់អ៊ំ Jeon និយាយជាការពិតដែរទេ ដែលឯងលែងលះជាមួយ Jiho hyung នោះ»គេនៅមិនអស់ចិត្ត រាល់សម្ដីដែល Mrs.Jeon និយាយ គេហាក់ពិបាកទទួលយកខ្លាំងណាស់ ។

«អឹម គ្រប់គ្នាបានដឹងការពិតអស់ហើយ»Tae បានត្រឹមឆ្លើយទាំងមុខស្ងួត ។

«ចុះរវាងឯងនឹង Jungkook នោះ»ក្រែងស្រឡាញ់គ្នាណាស់មិនអញ្ជឹង ទម្រាំនឹងតស៊ូមកដល់ចំណុចនេះ មិនមែនគិតចង់បោះបង់ដោយងាយទេដឹង ។

«...ពួកយើងចប់គ្នាហើយ»Tae ក្រវីក្បាលឆ្លើយទាំងស្ទាក់ស្ទើ អោយបន្តបែបណាបើឧបសគ្គធំយ៉ាងនេះ គេជំនះមិនរួចទេ ប៉ុន្តែបើសួរថាគេនៅស្រឡាញ់នាយឬអត់? ប្រាកដណាស់ថាគេមិនដែលចង់បំភ្លេចនាយសូម្បីម្ដង ។

«ងាយយ៉ាងនេះហេស៎ ឯងមិនស្ដាយខ្លះទេឬ?»

«ទោះចង់ត្រឡប់ក៏ហួសពេលដែរ ខណៈនេះ Jungkook អាចនឹងខឹងស្អប់យើងហើយក៏មិនដឹង យើងគ្មានមុខឯណាដើម្បីវិលទៅរកគេទេ Jimin »ធ្វើខុសធ្ងន់យ៉ាងនេះចង់អោយគេទៅបកស្រាយរបៀបណា គេដឹងថាខ្លួនកំសាក តែគេគ្មានជម្រើស ។

«ធ្វើតាមបេះដូងទៅ ស្នេហាមិនស្ថិតលើការចាញ់ឈ្នះឬមុខមាត់ទេ តែត្រូវយកក្ដីស្រឡាញ់ដើម្បីបង្ហាញថាយើងពិតជាត្រូវការគេខ្លាំង យើងជឿថា Jungkook គេនៅមិនទាន់បំភ្លេចឯងទេ»

«កុំអី គេលំបាកដោយសារយើងមកច្រើនហើយ យើងមិនចង់ក្លាយជាបន្ទុកសម្រាប់អ្នកណាម្នាក់ បញ្ចប់ត្រឹមនេះក៏ល្អ Jungkook នៅមានភារកិច្ចច្រើនទៀតណាស់ដែលត្រូវខ្វាយខ្វល់ មិនមែនយើងទេ»ទោះមាត់ក្បត់បេះដូងក៏គេត្រូវតែឃ្ជាក់ពាក្យនេះចេញមកដើម្បីតឿនខ្លួនឯង ។

«ឯងមិនអាណិតដុំសាច់តូចមួយនេះខ្លះទេហេស៎»Jimin ចង្អុរទៅទ្រូងខាងឆ្វេងរបស់គេដោយការសួរបញ្ជាក់ ។

«ឈប់រំលឹកទៅ ចូលទៅខាងក្នុងល្អជាង គ្រប់គ្នាកំពុងចាំ»Tae គេចមិនព្រមឆ្លើយ ដើរចេញពីការពិតដែលមិនអាចប្រឈម ប៉ុន្តែមិនប្រាកដថាគេអាចមាត់រឹងបែបនេះរហូតឡើយ យ៉ាងណាការពិតគឺមិនអាចក្លែងបន្លំ ។

To be continued

Lie Naa

Continue Reading

You'll Also Like

10.4K 408 21
Hello Everyone 😚 Enjoy Your Reading☺️ Vote for me 😚🙏
5.8K 282 32
មនុស្សពីរនាក់គ្រាន់តែស្រឡាញ់គ្នាខុសខ្លាំងណាស់មែនទេ?រស់នៅក្នុងគ្រួសារដែរវិន័យតឹងរឹងមិនសូមបីឲពួកគេស្រឡាញ់គ្នា។តើស្នេហាដែរកើតឡើងពីគុំនំគុំគួនរហូតដល់ស្រឡ...
120K 5.6K 65
បងស្រឡាញ់អូនហើយថេយ៍>>ជុងហ្គុក > >
358 55 10
"Why'd you leave.." ... "It was to save you.. you mean too much, I couldn't risk it" S+V "You worked hard, get some rest" ... "Stay with me" R+W "You...