កម្មសិទ្ធិ មីន យ៉ុនហ្គី (Comp...

By horng1993

34.5K 2.8K 120

« ទោះបីអូនក្លាយជាអ្វីក៏អូននៅតែជាកម្មសិទ្ធិរបស់បង! » មីន យ៉ុនហ្គី Min Yoongi X park Jimin YG top JM btt ✍️ wri... More

Episode 1: ចាប់ពីថ្ងៃនេះទៅគេជាមនុស្សរបស់ខ្ញុំ!
Episode 2: មនុស្សរបស់យើង!
Episode 3:ទាល់តែមានការព្រមព្រៀងទើបយើងហែកកេស!
Episode 4:គ្រប់យ៉ាងទាល់តែមានការសាកល្បង!🔞
Episode 5:បបូរមាត់គួរឱ្យចង់បឺត!
Episode 6: ផាក ជីមីន នាមត្រកូលថ្មីគឺ មីន!
Episode 7:មោះ ទៅលួងក្នុងបន្ទប់ពីរនាក់!
Episode 8:ធ្វើអូនសិនទើបយើងទៅធ្វើការតាមក្រោយ!
Episode 9
Episode10: បងស្រឡាញ់អូនខ្លាំងណាស់!
Episode 11:ធ្លាក់ចូលក្នុងបេះដូងបង ជុប៎!
Episode 12: ភរិយារបស់ខ្ញុំ!!!
Episode 13: មីន ជីយ៉ុន!
Episode 14:អូនជាកម្មសិទ្ធិរបស់បងតែម្នាក់គត់!
Episode 16:បងស្រឡាញ់អូនព្រោះអូនជាមនុស្សដែលបងស្រឡាញ់!
Episode 17: ទោះបីអូនក្លាយជាអ្វីក៏អូននៅតែជាកម្មសិទ្ធិរបស់បង!
Episode 18:នាងត្រឹមជាកាកសំណល់...
Episode 19:បើនាងមិនចង់សល់តែឆ្អឹងត្រឡប់ទៅវិញទេ នៅឱ្យឆ្ងាយពីគ្រួសាររបស់ខ្ញុំ!
Episode 20:ជើងស្រឡូនស្អាតបែបនេះគួរតែលើកឱ្យបានខ្ពស់មិនត្រូវកប់ក្នុងពូកទេ!❤️‍🔥
Episode 21:ខ្ញុំភ្លេចទៅហើយថាខ្ញុំមានម្ដាយនឹងគេដែរ...
Episode 22:អូនខ្លាចណាស់បង...
Episode 23:ព្រោះអូនជាកូនក្មេងរបស់បង!
Episode 24:បងស្រឡាញ់អូនណាស់ គីម ថេហ្យុង!
Episode 25:ស្រែកឡើងឮដល់កាទប់អូនហ៎!
Episode 26: បងអូនឈឺណាស់បង!
Episode 27: បងនិយាយម្នាក់ឯងហត់ណាស់....
Episode 28:ហេតុអ្វីបងមិនជួយកូនរបស់ពួកយើង?
Episode 29: លួងអូន!
Episode 30:អូនជាជីមីនរបស់បងនោះអី!
Episode 31:បងកំពុងក្បត់អូនមែនទេ?
Episode 32:ពួកយើងនិងកាន់ដៃគ្នាឆ្លងឧបសគ្គមួយនេះ!
Episode 33: ងប់នឹងប្រុសទាំងឪទាំងកូន!
Episode 34: ចាស់តែអាយុទេ
Episode35:ទុកឱ្យពូវីនថើប!
Episode 36:
Episode 37:
about me:
Episode 38:
បើកកក់រឿង:
Episode 39:
Episode 40
Episode 41
Episode 42
Episode 43:
Episode 44
Episode 45
Episode 46
Episode 47
Episode 48
Episode 49
Episode 50
The end 🩷
For you readers 🩷

Episode 15:ខ្ញុំនឹងលែងលះលោកឯង...

792 59 0
By horng1993

@ពីរខែបន្ទាប់

មួយរយៈនេះ ជីមីន ក៏ទៅធ្វើការដែរ ព្រោះការងារច្រើន យ៉ុនហ្គី រត់មិនរួចទេ ។ ហើយ ជីមីន គេពូកែណាស់ទោះមិនធ្លាប់ធ្វើការងារខាងក្រុមហ៊ុនអស់នេះប៉ុន្តែបង្ហាត់តែបន្តិចគេក៏យល់ហើយធ្វើបានយ៉ាងល្អ ។ ក្រៅពី MIN GROUP ដែលជាក្រុមហ៊ុនផលិតស្រានោះ យ៉ុនហ្គី នៅមានក្រុមហ៊ុនផលិតរថយន្តមួយទៀតដែលគេមានភាគហ៊ុនចំនួន៤០ភាគរយ ឯជុងហ្គុកមាន៣០ភាគរយ និង៣០ភាគរយទៀតជារបស់ម្ចាស់ភាគហ៊ុន១០នាក់ផ្សេងទៀត ។ នៅមិនទាន់អស់ទេ យ៉ុនហ្គី នៅមានផ្សារទំនើប ភោជនីយដ្ឋាន និងកាស៊ីណូមួយទៀត ហើយហាងផ្កានិងហាងកាហ្វេដែលជារបស់ជីមីននោះក៏ជារបស់គេដែលព្រោះ ជីមីន ជាភរិយារបស់គេនោះអី ។ បន្ទាប់ពីធ្វើការនៅក្រុមហ៊ុនហើយទើបទៅហាង ហើយមួយរយៈមកនេះ ជីមីន កាន់តែឆ្នាស់ឡើងខុសធម្មតា សូម្បីតែ យ៉ុនហ្គី និយាយជាមួយអ្នកបម្រើស្រីក៏ខឹងងរដែរ ហើយបន្ទាប់ពីខឹងភារកិច្ចបន្ទាប់គឺ យ៉ុនហ្គី ត្រូវលួងលោមរហូតបាត់មាត់ឈឹង ។

@YM of love

វាជាឈ្មោះហាងកាហ្វេនិងហាងផ្ការបស់ ជីមីន ដែល យ៉ុនហ្គី បើកឱ្យគេ ។ ហាងនេះមានភ្ញៀវចេញចូលឥតដាច់ព្រោះម្ចាស់ហាងស្រស់ស្អាតនិងរួសរាយរាក់ទាក់ណាស់ ។ ជាធម្មតាក្រោយចាកចេញពីក្រុមហ៊ុន យ៉ុនហ្គី ក៏មកហាងដើម្បីមកទទួល ជីមីន ទៅញ៉ាំអាហារថ្ងៃត្រង់ ប៉ុន្តែថ្ងៃនេះនាយបានទិញវាមកតែម្ដង ។ ចូលមកដល់ខាងក្នុង យ៉ុនហ្គី ក៏និយាយជាមួយបុគ្គលិកស្រីម្នាក់គេគ្រាន់តែសួររករាងតូចប៉ុណ្ណោះ ។

@បន្ទប់ជីមីន

ចូលមកដល់ក្នុងបន្ទប់ឃើញ ជីមីន អង្គុយលើសាឡុងហើយកែវភ្នែករបស់គេសម្លឹងទៅ យ៉ុនហ្គី ទាំងសម្លក់ដូចចងគំនុំគ្នាពីជាតិណាមកយ៉ាងចឹង ប៉ុន្តែ យ៉ុនហ្គី ដូចជាមិនចាប់អារម្មណ៍ទេ ព្រោះគេកំពុងតែរៀបចំអាហារដាក់លើតុ ។

« មីន យ៉ុនហ្គី! លោកឯងមានស្រីក្បត់ខ្ញុំ!! »

« ស្អីគេ? មើលហៅប្ដី? សុទ្ធលោកឯងផង? » កំពុងតែរៀបចំអាហារសុខៗ ក៏មកថាឱ្យគ្នាថាជាមនុស្សក្បត់? ក្បត់អីគេ? ពីពេលណាមកលោកអើយ សាមីខ្លួនមិនទាំងដឹងរឿងផងនៀក?

« ចាញ់ឱ្យឆ្ងាយពីខ្ញុំ...ហ្ហឹកៗ មនុស្សក្បត់!!! » ជីមីន យំសស្រាក់ស្រែកថាឱ្យ យ៉ុនហ្គី ខ្លាំងៗ ។

« ពុទ្ធោអើយយ! មួយថ្ងៃៗរករឿងថាឯងមានស្រីចង់១០ដងហើយនេះ! » យ៉ុនហ្គី ញីសៀតផ្កាទាំងក្រពុលមុខព្រោះមួយរយៈមកនេះ ជីមីន កូរគេសម្បើមណាស់ ។

« ខ្ញុំនឹងលែងលះលោកឯង...អ៊ួក! » ដើមប្រយោគនិយាយយ៉ាងហំហានប៉ុន្តែមិនទាន់បានបញ្ចប់ប្រយោគរបស់ខ្លួនផងស្រាប់តែដោលរកក្អួតយកដៃខ្ទប់មាត់យ៉ាងលឿន ។

« អូនមិនស្រួលខ្លួនឬ? » យ៉ុនហ្គី សួរហើយទាញរាងតូចមកអង្គុយលើភ្លៅមាំរបស់ខ្លួនហើយទើបក្រសោបមុខតូចអង្អែលថ្ពាល់ប៉ោងថ្នមៗ ដោយក្ដីបារម្ភ ។

« អត់ទេ! អូនមិនឈឺអីទេ ប៉ុន្តែសុខៗស្រាប់តែចង់ក្អួត » ជីមីន និយាយតិចៗនិងលើកដៃឱបក យ៉ុនហ្គី វិញ ។

« បើចឹងញ៉ាំទឹកក្រូចច្របាច់នេះបន្តិចសិនទៅចាំញ៉ាំបាយតាមក្រោយ យល់ព្រមទេ? »

« យល់ព្រម! ប៉ុន្តែបងត្រូវបញ្ចុកអូន »

« បាទ » ឆ្លើយហើយក៏ចាប់ផ្ដើមបញ្ចុកអាហារដល់រាងតូចព្រមទាំងលើកគេមកអង្គុយលើភ្លៅមាំទៀតផង ។ បន្ទាប់ពីញ៉ាំហើយ ជីមីន ក៏ទន់ភ្នែកគេងលក់បាត់ដូចជាកូនក្មេងដែលញ៉ាំហើយគេងយ៉ាងចឹង ។

« ក្មេងខូច! សឺតៗៗ! » យ៉ុនហ្គី ទម្លាក់បបូរមាត់ថើបថ្ងាសរបស់រាងតូចនិងថ្ពាល់ទាំងសងខាងរបស់គេដោយក្ដីគ្រឺតខ្នាញ់ជាខ្លាំង ។

យ៉ុនហ្គី ដាក់រាងតូចឱ្យគេងឱ្យស្រួលបួលហើយទើបដោះអាវក្រៅរបស់ខ្លួនដណ្ដប់ឱ្យ ជីមីន បន្ទាប់មកទើបនាយទៅធ្វើការរបស់ខ្លួនបន្តទៀត ។ កែវភ្នែកសម្លឹងមើលរាងតូចដែលកំពុងគេងនោះសឹងតែមួយនាទីម្ដងព្រោះគេពិតជាចូលចិត្តមើលមុខមូលក្រឡង់របស់ ជីមីន ពេលគេគេងលក់បែបនេះខ្លាំងណាស់ ។

@មួយម៉ោងក្រោយមក

ជីមីន ភ្ញាក់មកហើយក្រោកអង្គុយទាំងមីងម៉ាំងព្រោះមិនទាន់អស់ងងុយប៉ុន្តែដោយសារតែគេឃ្លានទើបភ្ញាក់ ។ ក្រឡេកមកមើលក្នុងបន្ទប់គ្មាននរណានៅនោះទេ យ៉ុនហ្គី មិនដឹងជាទៅណាបាត់ហើយទេ ទុកឱ្យគេគេងតែម្នាក់ឯងគួរឱ្យខឹងពិតមែន ។

ជីមីន ចេញពីបន្ទប់ការងាររបស់ យ៉ុនហ្គី ហើយក៏ចុះមកជាន់ក្រោមទើបឃើញប្ដីរបស់គេកំពុងអង្គុយនិយាយជាមួយបុរសម្នាក់ទៀត ។ មើលតាមការស្លៀកពាក់របស់គេដូចជាអ្នកធ្វើការងារខាងរាជការយ៉ាងចឹង ។

« សួស្តី! »

« បាទសួស្ដី អ្នកប្រុសខាងនេះមានបញ្ហាអ្វីឬ? »

« លោកជាប៉ូលិសឬ? » ជីមីន សួរបែបនេះព្រោះតែបុរសម្នាក់នេះមិនបានពាក់ឯកសណ្ឋានជាប៉ូលិសទេប៉ុន្តែនាយស្លៀកពាក់ខោអាវធម្មតាតែនាយមានកាតសម្គាល់ខ្លួនទើបគេសួរបញ្ជាក់ ។

« បាទ ពិតមែនហើយ »

« ចឹងបើខ្ញុំចង់ប្ដឹងលែងលះប្ដីខ្ញុំ ត្រូវធ្វើអ្វីខ្លះ? » មិនសូញសាញច្រើន ដឹងថាគេជាប៉ូលិស ជីមីន ក៏សួរឡើងភ្លាម ។

« តើប្ដីរបស់អ្នកប្រុសជានរណា? អាចហៅគាត់ឲ្យមកជួបខ្ញុំបានទេស្រួលខ្ញុំធ្វើការ » ដំបូងក៏រៀងភ្ញាក់ផ្អើលបន្តិចដែរ ប៉ុន្តែបើមើលតាមរូបរាងរបស់ ជីមីន យកប្ដីសក្ដិសមបំផុតហើយ ហាសហា ។

« ប្ដីខ្ញុំមកដែលទេតើ គឺអាពូមួយអង្គុយទល់មុខលោកនឹងហើយ ប្ដីខ្ញុំ! » ជីមីន និយាយទាំងសម្លក់សម្លឹងទៅកាន់ យ៉ុនហ្គី ។

« ហ្អាក?? » លោកប៉ូលិសភ្ញាក់ផ្អើលមិនស្ទើរទេ ហើយយ៉ុនហ្គីរៀបការពីពេលណាមកលោកអើយ?

« ក្មេងឈ្លើយ! ទៅវិញត្រៀមតែបំពង់កស្រែកទៅ » យ៉ុនហ្គី គ្រឺតនឹង ជីមីន ជាខ្លាំងមិនដឹងជាកើតអីទៀតហើយ រកតែលែងប្ដីនឹង ចាំមើលណារកលែងចុះឡើងៗ នឹងពោះប៉ោងទៀតឥឡូវហើយ ឱ្យតែពូកែសុំលែងម្ដងនេះយកមួយគូតែម្ដង ។

« សម្រេចថា...? »

« គេនិយាយលេងទេ អស់កិច្ចការហើយលោកអាចអញ្ជើញទៅវិញបានហើយបើមានអ្វីមិនស្រួលខ្ញុំនឹងទាក់ទងទៅខាងលោកភ្លាម កុំបារម្ភអី »

« បាទ ពួកយើងពិតជាអរគុណដល់លោកមីនខ្លាំងណាស់ដែលយល់ព្រមសហការជាមួយពួកយើង »

« សហការរីករាយ » អ្នកទាំងចាប់ដៃគ្នារលាក់តិចៗ មុននឹងលោកប៉ូលិសចាកចេញទៅ ។

« បាទ ខ្ញុំលាទៅវិញសិនហើយ » បញ្ចប់ប្រយោគ លោកប៉ូលិសក៏ចាកចេញទៅ ។

« សម្លក់សម្លឹងអី? កើតអីមករកលែងប្ដីនឹង? សួរដូចឆោតអូនលែងស្រឡាញ់បងហើយឬ? » យ៉ុនហ្គី សួរទៅរាងតូចទាំងចងចិញ្ចើមព្រោះគេមិនសប្បាយចិត្តពិតមែនទោះ ជីមីន គ្រាន់តែធ្វើលេងយ៉ាងណាក៏ដោយក៏គេមិនពេញចិត្តដដែល ។

« បងឯងទុកអូនចោលឱ្យគេងម្នាក់ឯង? »

« ពុទ្ធោ អូនសម្លាញ់ បែបនឹងសោះខឹងបងដែរឬ? បងមានការនិយាយជាមួយប៉ូលិសទើបចុះមកចោលអូន សុំទោសណាកូនក្មេង ពូសុំទោស សឺតៗ » យ៉ុនហ្គី លើកកាយតូចដែលធ្វើមុខក្រញូវដាក់ខ្លួននោះមកដាក់លើភ្លៅរបស់គេហើយទើបនិយាយលួងលោមនិងថើបថ្ពាល់ក្រពុំខ្សឺតៗ ជាការយកចិត្ត ។

« ហិហិ! អូនបាត់ខឹងហើយ ប៉ុន្តែថ្ងៃនេះបងត្រូវនាំអូនដើរផ្សារទិញអីវ៉ាន់ណា »

« យល់ព្រមបាទ! » ឮរាងតូចដាក់សំណើមក យ៉ុនហ្គី ក៏យល់ព្រមយ៉ាងលឿន គេមិនដែលជំទាស់នឹងរាងតូចស្រាប់ហើយ ព្រោះស្រឡាញ់ទើបថ្នាក់ថ្នមទាំងកាយទាំងចិត្ត ។

« ចឹងពួកយើងទៅឥឡូវនេះបានទេ? »

« តោះទៅ! » មិនបដិសេធថែមទាំងក្រោកឡើងហើយបី ជីមីន ទៅឡានទៀតផង ។ ក្រៅពី ជីមីន គេមិនខ្វល់ពីអ្វីទាំងអស់ មិនថាអ្នកឃើញពួកគេចង់និយាយពេបជ្រាយបែបណាក៏គេមិនខ្វល់ បើឱ្យគេឮផ្ទាល់ត្រចៀកម្នាក់នោះនឹងគ្មានដង្ហើមដកបន្តទៀតនោះទេ ។

@ភូមិគ្រឹះមីន

មួយល្ងាចដែល យ៉ុនហ្គី កំដរ ជីមីន ដើរផ្សារត្បិតថាដើរមួយល្ងាចប៉ុន្តែអីវ៉ាន់របស់ ជីមីន បន្តិចប៉ុណ្ណោះព្រោះគេមិនមែនជាមនុស្សដែលចាយវាយខ្ជះខ្ជាយនោះទេ ។ គេទិញតែរបស់សំខាន់ដែលត្រូវការជាចាំបាច់តែប៉ុណ្ណោះ ហើយអីវ៉ាន់ខ្លះត្រូវ យ៉ុនហ្គី បង្ខំឱ្យយកក៏មាន ។ អ្វីដែលពិសេស ជីមីន ចាប់អារម្មណ៍នឹងកម្រាលពូកថ្មីដែលមានពណ៌ក្រហមគេក៏ទិញមកប្ដូរកម្រាលចាស់នៅផ្ទះក៏មានដែរ ប៉ុន្តែភាគច្រើនសុទ្ធតែជាពណ៌ក្រមៅ ពណ៌ប្រផេះ ជាពណ៌ដែល យ៉ុនហ្គី ចូលចិត្តប៉ុន្តែ ជីមីន មិនសូវចូលចិត្តពណ៌អស់នឹងនោះទេ ។

« ម៉ាម៉ា ដេតឌី មកវិញហើយឬ? » ជីយ៉ុន រត់ត្រុយមកពីណាមិនដឹង ខ្លួនសុទ្ធតែសាប៊ូ ទទឹកជោកតាំងពីក្បាលដល់ចុងជើង ។

« ក្រូចខ្វិច ម៉េចទទឹកជោកចឹងកូន? » ជីមីន

« ខ្លួនសុទ្ធតែសាប៊ូកូនលេងអី? »

« កូនទើបតែលាងឡានជាមួយពូវីនហើយនឹងណាបាទ ចឹងកូនទៅប្ដូរសម្លៀកបំពាក់ហើយ » ថាហើយរត់ទៅបន្ទប់គេបាត់ ចំជាយ៉ាប់មែនកូននេះ គេចូលចិត្តនៅក្បែរ វីនណាស់ ។

« បងនៅទីនេះហើយ អូនយកកម្រាលពូកទៅប្ដូរសិនខ្លាចមិនត្រូវ »

« ឱ្យអ្នកបម្រើធ្វើទៅ! »

« អត់ទេ អូនចង់ធ្វើខ្លួនឯងវិញ បងនៅក្រោមនឹងហើយ » ជីមីន ថាហើយក៏ឡើងទៅខាងលើ ប៉ុន្តែប្រុសចាស់ក៏ឡើងមកតាមគិតថាគេនៅខាងក្រោមម្នាក់ឯងសុខឬ? នៅក្បែរប្រពន្ធទៅគ្រាន់បានលូកលាន់ប្រពន្ធខ្លះ ។

« ចាំបងជួយ! ដាក់ហើយចាំសម្ភោធមើលក្រែងលោកម្រាលពូកថ្មីវាមិនសក្តិសមនឹងគ្រែរបស់ពួកយើង! » យ៉ុនហ្គី និយាយខ្សឹបៗ ក្បែរត្រចៀករាងតូចធ្វើឱ្យគេព្រឺសម្បុរខ្ញាក ។

« មីន យ៉ុនហ្គី មនុស្សចាស់ឆ្កួត! »


ខានសរសេរម៉ានថ្ងៃឡើងភ្លាវ😭

Continue Reading

You'll Also Like

10.1K 968 25
ជួយគាំទ្រផងណា Yoonmin Novel ថ្មីរបស់ admin 💁‍♀️ ជាប្រភេទប្រលោមលោកបែបបាញ់ប្រហារ ស្នេហាកាច់កុង ឈុតឆាក 🔞 ច្រើន 🥹
683 78 5
ថ្ងៃមួយថ្ងៃដែលអូនចាកចេញ ថ្ងៃនោះគឺជាថ្ងៃដែលអូនលែងគិតខ្វល់បារម្ភពីបងទៀតហើយ ក៏ព្រោះតែថ្ងៃនោះអូនឆ្អែតដល់កម្រិតហើយ អូនតស៊ូបន្តទៅមុខទៀតជាមួយបងលែងបានហើយ មីង...
1.8M 115K 200
**Story is gonna be slow paced. Read only if you have patience. 🔥** Isha Sharma married a driver whom she had just met. She was taking a huge risk...
2.9K 262 5
၀မ်ရိပေါ်ဟာ ရှောင်ကျန့်ကိုမနိုင်လို့ ရှောင်ကျန့်ကိုနှိပ်စက်တဲ့ficတစ်ပုဒ်ရေးခဲ့ပါတယ် မကျေနပ်ချက်တွေနဲ့‌ရေးထားသော ficထဲသူရောက်သွားတဲ့အခါ..... "ကော ကျွန...