The slay of love / ប្រមាញ់ស្ន...

By LieNaa7

125K 10.4K 474

តើស្នេហានេះអាចចាប់ផ្ដើមម្ដងទៀតដែរទេ? More

Part 1 : ឯងនៅតែមិនប្ដូរចរិត Jeon Jungkook
Part 2 : រវាងពួកយើងមិនចប់ត្រឹមនឹងទេ Tae
Part 3 : ថ្ងៃរៀបការរបស់ពួកយើង
Part 4 : ខ្ញុំកើតជំងឺខ្វះអូនថែ
Part 5 : បងចង់ឡើងម៉ូតូតាមសម្រួលឬ ចង់អោយខ្ញុំបី?
Part 6 : ក្នុងក្រសែភ្នែកបងខ្ញុំអាក្រក់តែរហូតហ្នឹង
Part 7 : ថ្ងៃក្រោយកុំមករញ៉េរញ៉ៃជាមួយមនុស្សរបស់យើងទៀត
Part 8 : លោកនៅតែរង់ចាំខ្ញុំពិតមែនហេស៎ Jungkook!!
Part 9 : ខ្ញុំកើតចេញពីពោះម៉ាក់ មិនមែនប៉ាទេ
Part 10 : បងជាមនុស្សដំបូងដែលខ្ញុំថ្នម🔥
Part 11 : ខ្ញុំទើបជាប្ដីបង!!
Part 12 : មិត្តបងនឹងហើយជាអ្នកខាំ
Part 13 : តាមគ្រួសារឬស្នេហា?
Part 14 : តួនាទីបងគឺមើលថែខ្ញុំ
Part 15 : ខ្ញុំច្បាស់ជាឆ្លៀតពេលសម្រាប់បង
Part 16 : បើកចិត្តទទួលយកអ្នកថ្មី
Part 17 : បងជាប្ដីហៅប្រពន្ធថាអូនមានអ្វីខុស?
Part 18 : ខ្ញុំនឹងរៀបការជាមួយ Tae!!
Part 19 : ខ្ញុំនឹកលោក!!
Part 20 : ខ្ញុំនឹងនៅតែតាមធ្វើជាស្រមោលដែលគ្មានរូបរាងរបស់បងបែបនេះ
Part 21 : អារម្មណ៍ស្រងេះស្រងោច
Part 22 : ឱកាសចុងក្រោយ
Part 23 : ព្រោះវាប្រហារបេះដូងរបស់ខ្ញុំ
Part 24 : សន្យាមិនទុកលោកចោលទៀតទេ
Part 25 : តណ្ហាមិនមែនជាស្នេហា ប៉ុន្តែស្នេហាគឺត្រូវការតណ្ហា
Part : ទោះបីជាខ្ញុំស្លាប់ ក៏ខ្ញុំមិនព្រមអោយបងការដែរ...
Part 27 : រង់ចាំខ្ញុំណា Tae!
Part 28 : Tae ធ្លាប់ស្រឡាញ់បងទេ?
Part 29 : ព្រោះខ្ញុំស្រឡាញ់បង!!
Part 31 : ស្នេហានិងតួនាទី
Part 32 : លាហើយ Kim Taehyung
Part 33 : Jungkook ជាឪពុករបស់គេ!!
Part 34 : អាការៈចម្លែក
Part 35 : ចាញ់កូន!!
Part 36 : អ្នកមើលថែជំនួស
Part 37 : បងដាច់ចិត្តពិតមែន Jung!!
Part 38 : ខ្ញុំឈឺពោះណាស់ម៉ាក់
Part 40 : ស្វាគមន៍សមាជិកថ្មី
Part 39 : ទុក្ខជាន់ទុក្ខ
Part 41 : ចាំជួបគ្នាណាបងសម្លាញ់!!
Part 42 : ប្រុសមិនព្រាន ស្រីម្ដេចនឹងស្រឡាញ់
Part 43 : ពួកយើងគ្មានថ្ងៃនឹងដូចដើម
Part 44 : អ្នកគ្មានតម្លៃក្នុងកែវភ្នែកខ្ញុំសូម្បីបន្តិច
Part 45 : បើលោករឹងទទឹង ខ្ញុំចាប់លោកថើបកណ្ដាលហ្វូងហើយ
Part 46 : Yes, I'm your Honey!!🔥
Part 47 : មនុស្សពិសេស?
Part 48 : ដល់ពេលខ្ញុំនឹងទៅ
Part 49 : Tae មិនទាន់មានប្ដីផង មានកូនយ៉ាងម៉េច
Part 50 : មនុស្សប្រុសហ្នឹងហេស៎មានកូន?
Part 51 : បាច់ផ្កាដំណាងឲ្យក្ដីស្រឡាញ់
Part 52 : ព្រោះតែគេនៅស្រឡាញ់ឯង
Part 53 : បើកូនខ្ញុំកើតអ្វី ខ្ញុំនឹងស្អប់លោកមួយជីវិត
Part 54 : ខ្ញុំជាអ្នកធ្វើអោយ Tae មានផ្ទៃពោះ
Part 55 : បងត្រូវការអូន!!
Part 56 : បណ្ណាការ
Part 57 : កុំធ្វើអោយមានស្នាម...🔥
Part 58 : Fy ដឹងខ្លួនហើយ...
Part 59 : បងនឹងធ្វើឱ្យគ្រប់គ្នាច្រណែននឹង Tae
Part 60 : Be my Honey?
ភាគបញ្ចប់ : សុភមង្គល

Part 30 : ដោះលែង

1.5K 162 16
By LieNaa7

Jungkook គាំងធ្មឹងកម្រើកខ្លួនមិនរួច ដើម.កក៏អួលណែនហាស្ដីមិនចេញ ដូចពាក្យដែលគេតែងនិយាយ របស់ដែលបម្រុងនឹងចាកចេញទោះឃាត់ឃាំងយ៉ាងណាក៏មិនអាចឋិតឋេរនោះដែរ ។ តើនាយពិតជាត្រូវដោះលែងមែនឬ?

«បែបនេះបងនឹងមានៈ ត្រឡប់ទៅវិញអោយបានពិតមែនហេស៎»Jungkook

«Jungkook បើសិនជាការលះបង់របស់ខ្ញុំដោយកាត់បេះដូងមួយចំហៀងនេះដើម្បីជួយលោកអោយរួចពីទោស ខ្ញុំនឹងមិនរារែកឡើយ»

«ប៉ុន្តែបងនឹងសម្លាប់ខ្ញុំដោយផ្ទាល់ដៃទៅវិញទេ Tae»រាងក្រាស់លេបទឹកមាត់ផ្សើមបំពង់ក ដកដង្ហើមធំហាក់ថប់ទ្រូងរកខ្យល់ដង្ហើមមិនឃើញ ។ Tae ជាជីវិត ក្ដីស្រឡាញ់ដ៏ធំបំផុតត្រូវបានចាកចេញ តើនាយរស់នៅមានន័យអ្វី? ធ្វើជាមនុស្សគ្មានវិញ្ញាណឬ?

«...........»

«ok ខ្ញុំយល់ហើយ ទោះខ្ញុំព្យាយាមយ៉ាងណា និយាយបកស្រាយប៉ុន្មានហេតុផលទៀត ក៏វាគ្មានន័យដែរ ព្រោះចិត្តបងមិនបានចង់នៅជាមួយខ្ញុំ បើចឹងសម្រេចតាមបងចុះ ចំណែកខ្ញុំនឹងទៅប្រគល់ខ្លួនដូចដើម!!»

«អត់ទេ Jungkook!!»Tae រត់មកស្ទាក់រាងក្រាស់ដែលឆែវឆាវចង់ចាកចេញ តើនាយឆ្កួតឬ ដែលព្រមត្រឡប់ទៅរកសេចក្តីទុក្ខនោះ ?

«ខ្ញុំដោះលែងបងហើយ បងត្រូវការអីទៀត?»

«ខ្ញុំត្រូវការអោយលោកមានសេរីភាព!!»

«បើមិនស្រឡាញ់ខ្ញុំកុំធ្វើដូចជាបារម្ភអី ឈប់ផ្ដល់ក្ដីសង្ឃឹមអោយខ្ញុំទៅ Tae»ដឹងទេថានៅពេលដែលយើងស្រឡាញ់មនុស្សម្នាក់ដោយឥតលក្ខខណ្ឌ ជាមួយនឹងការស្រឡាញ់ដ៏ងប់ងល់មួយ ទោះត្រឹមទង្វើតិចតួចក៏អាចអោយប្រុសម្នាក់នេះស្រឡាញ់គេដល់ឆ្កួតបានដែរ ម្ដេច Tae មិនយល់?

«ខ្ញុំ...»Tae អស់ពាក្យនឹងថ្លែងបានត្រឹមលេបទឹកភ្នែក សម្លឹងមើលភាពឈឺចាប់របស់គូស្នេហ៍ដែលបង្ហាញយ៉ាងច្បាស់ចំពោះមុខគេ ។ Jungkook កំពុងតែអស់់ជំនឿចិត្តមកលើគេហើយ តើពិតទេ?

កាយតូចចង្អើតជើងផ្សាភ្ជាប់បបូរមាត់ជាមួយរាងខ្ពស់ ប្រើកាយវិការជំនួសអោយសម្ដី គេមិនដឹងថាគួរនិយាយបែបណាដើម្បីអោយនាយយល់ពីបំណងរបស់គេឡើយ ។ ការថើបចេះតែជ្រាលជ្រៅរហូតដល់លិចលង់ទាំងសងខាង វាអាចជាការថើបគ្នាចុងក្រោយរវាងពួកគេទាំងពីរដែរទេ?

«.............»Jungkook ក្រសោបចង្កេះអង្ក្រងតបតស្នាមថើបដ៏ចុកចាប់ ចាក់ដោតអោយអារម្មណ៍របស់នាយក្ដុកក្ដួលរហូតដល់ហាមទឹកភ្នែកលែងបាន សម្រក់ចុះមកដំណាលនឹងរាងតូច ។ ចិត្តស្រឡាញ់ប្រាកដជាមិនអាចកាត់ផ្ដាច់ដោយងាយ តែនាយក៏មិនអាចឈរមើល Tae សម្រក់ទឹកភ្នែកបានដែរ វាប្រៀបដូចជាពុះហែកបេះដូងនាយយ៉ាងដូច្នោះ ។

«រង់ចាំខ្ញុំ...ខ្ញុំមិនបោះបង់ចោលលោកទេ Jung !!»Tae ផ្ដាច់បបូរមាត់ពោលពាក្យជាការសន្យា ស្របពេលដែលដៃក៏ជូតទឹកភ្នែកអោយអ្នកម្ខាងទៀតថ្នមៗ ។ Jungkook មិននិយាយស្ដីត្រឹមសម្លឹងមុខមូលក្រឡង់ទុកក្នុងការចងចាំរបស់នាយប៉ុណ្ណោះ ។

ក្រឹក~ក្រាក ភ្លាមនោះដែរទ្វារបន្ទប់នៅខាងក្រៅស្រាប់តែបន្លឺឡើងមួយទំហឹង ស្រដាស់អោយមនុស្សទាំងពីរភ្ញាក់ព្រើត ក្រលេកមើលគ្នាបន្តិច មុននឹងរហ័សចេញទៅមើលនៅខាងក្រៅ ។

«អ្នកប្រុស Jungkook អ្នកប្រុស Tae សូមអញ្ជើញទៅតាមពួកខ្ញុំ!!»ចេញផុតពីមាត់ទ្វាមិនទាន់ ក៏បង្ហាញក្រុមកងកម្លាំងពិសេសប្រាំនាក់ឈរចាំគេរួចជាស្រេចជាមួយនឹងម្ចាស់នៃ condo នេះ ។

«Jungkook!!»Tae ចាប់ផ្តើមភ័យញ័រមាត់ ក្រសោបកាន់ដៃជាមួយ Jungkook យ៉ាងណែន ។

«យើងមិនទៅ ពួកឯងត្រឡប់ទៅវិញទៅ»

«មិនបានទេ នេះជាបញ្ជាពីលោក Hanjung ...ពួកឯង»នាយជាមេក្រុម ងក់ក្បាលប្រាប់ទៅកូនចៅអោយចូលទៅចាប់បំបែកតែម្ដងពុំដូច្នោះកុំសង្ឃឹមថាពួកគេព្រមទៅ ។

«អត់ទេ ខ្ញុំមិនទៅទេ»Tae ខ្ញាំចាប់ដៃរបស់រាងក្រាស់ជាប់មិនលែង ខណៈដែលខ្លួនគេត្រូវមនុស្សប្រុសមាឌឌាំងម្នាក់ចាប់ទាញចេញ ។

«លែង!! ពួកអាចង្រៃ»Jungkook រើកញ្ជ្រោលមនុស្សប្រុសបីនាក់ចាប់សឹងមិនជាប់ បំបែកពួកគេចេញពីគ្នា ថ្វីបើដៃដែលក្ដាប់ជាប់នោះប្រលេះមិនចេញទាល់តែសោះ ។

«ហ្ហឹក...Jung»Tae យំញ័រខ្លួនទទ្រើកប្រឹងប្រើកម្លាំងដែលមានព្យាយាមតោងទាមនាយ តែគេមិនអាចឈ្នះមនុស្សបួននាក់ទៀតបានឡើយ ចុងក្រោយដៃទាំងទ្វេនៅតែត្រូវរលេស ប្រៀបដូចជាស្នេហារបស់ពួកគេនៅពេលនេះយ៉ាងចឹង ។

«Tae...»សម្រែក Jungkook លឺខ្ទរដូចខ្លាក្រហឹមបន្លឺឡើងដោយភាពឈឺចាប់ កាលបើ Tae ត្រូវគេចាប់ចេញទៅស្របដោយទឹកភ្នែកសស្រាក់ ឯនាយក៏មិនអាចធ្វើអ្វីបានក្រៅពីសម្លឹងមើលគេចាកចេញប៉ុណ្ណោះ ។

@ វិមាន Jeon

Jungkook ត្រូវបានក្រុមប៉ូលិសនាំចូលមក បីដូចអ្នកទោស ឆ្ពោះមកកាន់បន្ទប់ទទួលភ្ញៀវដែលមានមនុស្សចាស់កំពុងតែឆោឡោនៅមិនស្ងប់ ។

ដឹប~ ឃើញមុខកូនប្រុសសឹងមិនទាន់ Mr.Jeon ស្ទុះចូលទៅវាយកូនមួយទំហឹងដៃ ដួលក្រាបនឹងឥដ្ឋភ្លាមៗ ។

«Jungkook!!»គ្រប់គ្នាភ្ញាក់ផ្អើលសឹងមិនជឿនឹងភ្នែក ជាពិសេសមនុស្សចាស់ទាំងពីរដែលជរាទៅហើយនោះ ។ Mrs.Jeon រហ័សចូលទៅលើកកូន ដោយ Jiho ជាអ្នកឃាត់ឪពុក ។

«អាចោលម្សៀត បង្កតែបញ្ហា តើពេលណាទើបឯងមានខួរចេះគិតខ្លះ ? ម្ដេចក៏ចិញ្ចឹមបំបង់បាយយ៉ាងនេះ»

«បានហើយលោកបង ហេតុអ្វីក៏និយាយបែបនេះ?»Mrs Jeon ស្រែកបកទៅវិញទាំងទ្រូងឆេះឆួល ។

«ឬក៏មិនពិត កាន់តែធំឆ្អឹង ប្រដៅលែងស្ដាប់ហើយ បើ.តទៅយើងនឹងត្រូវរលាយដោយសារឯងដែរទេហាស៎»

«Hanjung ឆាប់ឈប់ភ្លាម!!»លោកតា Jeon ស្រែកមួយវ៉ាសអោយរាងចំណាស់រាងស្ងាត់បន្តិច ប៉ុន្តែក្រសែភ្នែកនៅចង់ហុតឈាមកូននៅឡើយទេ ។

«ឈប់បន្ទោសកូនខ្ញុំបានហើយ Jungkook គេគ្មានកំហុស កូនខ្ញុំគេមិនបានខុសទេ!!»Mrs.Jeon ព្យាយាមប្រកែកការពារកូន ត្បិតថា Jungkook លែងតបស្ដីគិតតែពីឈរមួយកន្លែងដូចមនុស្សគ្មានសតិ ។ រំពេចនោះដែរ Tae ក៏ចូលមកព្រមគ្នាជាមួយទឹកភ្នែកហូរមិនទាន់ដាច់ ប៉ុន្តែប្រហែលជាត្រូវឈឺសាច់ម្ដងទៀតហើយ ។

«ផាច់~អ៊ូយ...»Mrs Jeon មិនបង្អង់ស្ទុះវាត់មួយដៃទៅលើថ្ពាល់នាយតូចបង្កជាស្លាកស្នាមម្រាមដៃយ៉ាងច្បាស់ ។

«ដោយសារតែឯង កំហុសគ្រប់យ៉ាងគឺមកពីឯងតែម្នាក់គត់ ក៏ព្រោះតែឯង Kim Taehyung ទើបគ្រួសារយើងក្លាយជាបែបនេះ តើហេតុអីទៅ? ហ្ហឹកៗ»Mrs Jeon កញ្ជ្រោលបម្រុងនឹងចូលទៅវាយគេបន្ថែមតែ Jungkook រហ័សចាប់គាត់មុន ចំណែកលោក Kim ក៏ចូលមកឈរពាំងពីមុខកូន ដោយប្រពន្ធគាត់ជាអ្នកចូលទៅអោបលួងលោមគេ ។

«ម៉ាក់...ហ្ហឹកហឺ»Tae ពោលហៅអ្នកជាម្ដាយក្មេកដោយការសុំអភ័យទោស ប៉ុន្តែគាត់មិនសូម្បីមានភាពមេត្តា ។

«យើងស្អប់ឯងណាស់ មិនគួរណាយើងយកកូនប្រសារដូចជាឯងមកជាន់ក្នុងផ្ទះទាល់តែសោះ»

«មានរឿងអី ហេតុអ្វីធ្វើដល់ថ្នាក់នេះ? តើកូនខ្ញុំខុសដល់ថ្នាក់ណាទៅ»Mrs.Kim

«ឬអ្នកមិនឃើញ? កាលដែលគេបាត់ពីមង្គលការនៅថ្ងៃនៀក បង្កើតជាចលាចលដល់គ្រប់គ្នា វត្តមានរបស់គេមានតែបញ្ហាដល់គ្រួសាររបស់ខ្ញុំប៉ុណ្ណោះ»

«អ្នកដូចជាប្រមាថកូនខ្ញុំពេកហើយ!!»សម្ដីរឹងកំព្រឹសបន្លឺឡើងរបស់ Mr.Kim បញ្ជាក់ពីការមិនពេញចិត្ត

«បញ្ឈប់ទៅម៉ាក់ ខ្ញុំជាអ្នកទទួល គ្រប់យ៉ាងខ្ញុំជាអ្នកបង្ក កំហុសគ្រប់យ៉ាងជារបស់ខ្ញុំ បើចង់ដាក់ទោស ក៏ធ្វើមកលើខ្ញុំតែម្នាក់មកចុះ»Jungkook

«អត់ទេ Jungkook ម៉ាក់មិនព្រម!! ហេតុអ្វីកូនព្រមទទួលខុសជំនួសគេ...ដោយសារតែក្មេងម្នាក់នេះទើបធ្វើអោយកូនត្រឡប់ទៅវេទនានៅបន្ទាយទាហាន ឬកូនមិនចាំហាស៎?»Mrs.Jeon យំសសឹករៀបរាប់ពីទុក្ខសោក តែក៏ធ្វើអោយមនុស្សចាស់ទាំងពីរភ្ញាក់ផ្អើលណាស់ដែរ ។

«ពុទ្ធោ ចៅ Kook!! ម្ដេចក៏ក្លាយជាបែបនេះចៅ»លោកយាយ Jeon ស្លុតមិនតិច ស្រឡាញ់ណាស់ ថ្នមណាស់ ការពារមិនអោយគេដើរជួបផ្លូវចាស់ តែគាត់នៅតែមិនអាចជួយគេបាន ។

«ជាស្នាដៃរបស់ឯងហេស៎ Hanjung!!»លោកតា Jeon

«ខ្ញុំដាក់ទោស ព្រោះតែគេធ្វើខុស បើមិនពត់ខ្លះ គេច្បាស់ជាព្រហើនកោងកាចលែងស្ដាប់បង្គាប់មិនខាន»

«បងកុំចេះតែនិយាយ ហ្ហឹក ព្រោះតែ Kim Taehyung ទៅវិញទេ បើមិនដោយសារតែគេចិត្តអប្រិយ មកទាក់ទង Jungkook ទាំងដែលខ្លួនមានប្ដីហើយនោះ កូនខ្ញុំក៏មិនត្រូវមកពិបាកដែរ»

«អ្នកនិយាយស្អី កុំមកបង្ខូចឈ្មោះរបស់កូនខ្ញុំ»Mrs.Kim

«បើចឹងក៏សួរកូនអ្នកដោយខ្លួនឯងទៅ ថាគេបានធ្វើស្អី? ជិតដល់ថ្ងៃរៀបការបែរជាមកប្រាប់ថាស្រឡាញ់គ្នាជាមួយ Jungkook !! តើទំនុកចិត្តរបស់គ្រួសារខ្ញុំនៅឯណា ? ពួកយើងខំអាណិតស្រឡាញ់ តែគេបែរជាបោកប្រាស់ លួចលាក់ជាមួយប្អូនប្រុសប្ដី មិនគិតថាវាគួរអោយអាម៉ាស់ទេឬ?»

«បានហើយម៉ាក់ Tae មិនពាក់ព័ន្ធ!!»Jungkook

«អត់ទេ ថ្ងៃនេះម៉ាក់ត្រូវតែនិយាយ... លោកប៉ា អ្នកម៉ាក់ មើលចៅប្រសារដ៏ល្អរបស់អ្នកទាំងពីរទៅ ថាគេអាត្មានិយមប៉ុណ្ណា !! គេមកពង្វក់កូន Kook ធ្វើអោយកូនខ្ញុំជាប់ឃុំមកមិនចេះតិចថ្ងៃ ដើម្បីតែការពារគេម្នាក់ បើមិនស្រឡាញ់ Jiho ទេ តើព្រមចុះអេតាសុីវិលដើម្បីអី? ឯងជាមេបញ្ហាប្រាកដណាស់ Kim Taehyung!!»Mrs.Jeon ឈរចំពោះមុខមនុស្សចាស់បកស្រាយប្រាប់អស់សេចក្ដី ។

«គ្មាននរណាបង្កបញ្ហាអោយនរណាទេ តែមកពីការយកកំហឹងមកដោះស្រាយទើបជាបញ្ហា!! ក្ដីស្រឡាញ់នរណាហាមបាន បើដឹងថាក្មេងស្រឡាញ់គ្នា ម្ដេចមិនផ្សំផ្គុំ ចាំបាច់អីធ្វើអោយរឿងប្រែជារញ៉េរញ៉ៃ?»លោកតា Jeon សម្លឹងមុខកូនប្រសារស្រដីម៉ាត់មិនស្ទាក់ស្ទើរ ។

«លោកប៉ា...»Mrs Jeon

«យើងស្គាល់ចៅ Tae តាំងពីក្មេង យើងមើលមនុស្សមិនដែលខុសទេ តែលើកនេះអាចជាកំហុសរបស់យើងដែលសម្រេចចិត្តបង្ខំអោយគេរៀបការ ព្រោះតែចង់បានគេជាចៅប្រសារខ្លាំងពេក យ៉ាងណាសម្ព័ន្ធមិត្តរវាងគ្រួសារទាំងពីរក៏ជ្រាលជ្រៅណាស់ យើងមិនចង់អោយវាផ្ដាច់ដោយសារតែបញ្ហាតូចមួយទេ»

«ប៉ុន្តែខ្ញុំមិនត្រូវការគេទេ!!»
«ម៉ាក់ Jungkook »លោកយាយ ហៅដោយការតឿន

«បើចឹងខ្ញុំក៏សុំអនុញ្ញាតយកគេត្រឡប់ទៅវិញដូចគ្នា កន្លែងដែលជិះជាន់មិនផ្ដល់តម្លៃដល់គ្រួសារខ្ញុំ... ខ្ញុំក៏មិនត្រូវការនៅអោយគេប្រមាថដែរ»លោក Kim

«Kim ធ្វើចិត្តអោយត្រជាក់សិនទៅកូន!!»លោកយាយ

«ខ្ញុំអរគុណដែលកន្លងមកអ្នកទាំងពីរផ្ដល់ក្ដីសណ្ដោសប្រណៃដល់គ្រួសារខ្ញុំ ប៉ុន្តែខ្ញុំនឹងយក Tae ត្រឡប់ទៅវិញ លុបលាងកេរ្តិ៍ឈ្មោះដែលមិនល្អ ចំណែករឿងគូស្រករ ខ្ញុំសុំផ្ដាច់ត្រឹមនេះ រវាងត្រកូល Kim និង Jeon មិនអាចក្លាយជាខ្សែស្រលាយគ្នាដាច់ខាត កូនខ្ញុំបែបណា ខ្ញុំជាអ្នកច្នៃគេដោយខ្លួនឯង អ្នកគ្មានសិទ្ធិប៉ះពាល់គេឡើយ»Mr.Kim ស្រដីយ៉ាងម៉ត់ចត់ ទុកជាការដាស់តឿន មនុស្សគាត់មានហេតុផលណាស់ ប៉ុន្តែកុំប៉ះគ្រួសាររបស់គាត់ ទោះបីជាត្រូវស្លាប់ក៏គាត់ត្រូវតែការពារ ។

«កូនប្រៀបដូចជាកែវភ្នែក ឪពុកម្តាយណាក៏ស្រឡាញ់ បើមិនពេញចិត្តម្ដេចមិនប្រគល់ Tae អោយពួកខ្ញុំវិញ? ខ្ញុំស្ដាយបំផុតដែលទុកចិត្តអ្នក ចាប់ពីពេលនេះ ខ្ញុំសុំមិនស្គាល់ពួកអ្នកទៀតទេ»Mrs.Kim ខាំធ្មេញអត់ធ្មត់ គាត់ឈឺណាស់នៅពេលដែលឃើញសភាពកូនបែបនេះ ។ Mr.Kim នាំកូននឹងភរិយាចាកចេញទាំងមិនស្ដាយស្រណោះ ខណៈដែល Tae ចិត្តមិនដាច់ មើលទៅគូស្នេហ៍ដែលសម្លឹងគេមិនដកភ្នែក ។ នេះជាថ្ងៃដែលគេខ្លាចបំផុត ។

To be continued

Lie Naa

Continue Reading

You'll Also Like

4.8K 368 11
@អូនកុំភ័យនៅកក្នុងរង្វង់ដៃរបស់បង អ្នកណាដែលធ្វើឲទើសមុខរបស់អូនបងមិនទុកនោះទេ វាត្រូវតែស្លាប់យ៉ាងវេទនា ទោះជាគេចចេញផុតក៏គេចផុតបានត្រឹមតែវិញ្ញាណដែល ហឹុស «គ...
5.6K 350 31
ក្តីស្នេហ៍មួយដែលផ្តល់អោយគេអស់ពីចិត្ត តែទីផុតត្រូវឈឺចាប់ ដោយសារតែការបោកប្រាស់ដោយមនុស្សដែលយើងស្រលាញ់បំផុត..... រឿងនេះគឺកំពុងមានការកែសម្រួលសាច់រឿងទាំងស្...
3.2M 186K 77
Nobody ever loved him; she was the first who loved him. He did not have a family and then one day she entered into his life and became a world for h...
1.8M 114K 200
**Story is gonna be slow paced. Read only if you have patience. 🔥** Isha Sharma married a driver whom she had just met. She was taking a huge risk...