បំណុលស្នេហ៍

By immayata

7K 971 132

Vegas kornwin Teerakpanhakun Pete Pongsakorn Saengtam បំណុលទ្រព្យសងដោយទ្រព្យ បំណុលជីវិតសងដោយជីវិត More

Part 01
Part 02
Part 03
Part 04
Part 05
Part07
Part 8
Part 09
Part 10
Part 11
Part12
Part 13
Part 14
not related
part 14
new novel
Part 16
part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
FB page !!
Part 22
Part 25
Part 26
Part 27
Part 28
News

Part 06

273 45 6
By immayata

     " ទៅធ្វើអីយូរយ៉ាងនេះ ? " ថាទៅនោមតែយូរនោះយូរលួចទៅញាំស្ករគ្រាប់ទេដឹង គូចាប់ហែកមាត់មើលទេនាគ

     " អូនជុះនោម បើប៉ាៗមិនជឿចូលទៅមើលទៅ " និយាយហើយក៏ឡើងលើគ្រែគេងបាត់ ភីតអត់វាចាបានត្រឹមញញឹមក្នក់ក្នាញ់និងចរិករបស់កូនប្រុស មើចុះមិនដឹងកាត់ទៅអ្នកំទេ ប្រហែលកាត់រកប៉ាធំគេហើយ

..........

    ថ្ងៃថ្មីអ្វីៗក៏ថ្មីដែរតែថាកូនប្រុសក្បាលខូចរករឿងមិនឈប់ រករឿងតាំងពីមាន់មិនទាន់រងាវមិនដឹងជាគេកើតស្អីគេទេចង់ញាំ cake ចង់ញាំ ice cream ក៏ប្រាប់ហើយថាចាំភ្លឺចាំទៅឲគេងសិនទៅតែនៅតែមិនព្រមរករឿងតាំងពីម៉ោង បីភ្លឺ

     " ប៉ាអូនចង់ញាំ cake " សម្លេងង៉ូវៗនៅក្បែជើងធ្វើឲភីតស្ទើតែទាត់ចូលក្រោមតុទៅហើយនិយាយមិនស្ដាប់

     " ប៉ាប្រាប់ឲចាំហាងគេបើកសិនភូ និយាយមិនចេះស្ដាប់គ្នាបែបនេះ " ម៉ោងទើបតែប្រាំមួយកន្លះមានអ្នកណាមកបើកហាងលក់ឲញាំស្មើនេះនោះ ចេះតែរកនឹកខូចតែម្ដងណឹងហាស

     " ប៉ាតូចចិត្តអាក្រក់ គ្រាន់តែ cake មួយដុំគ្មានលុយទិញឲកូនញាំ មិនដូចប៉ាធំទេហ៊ឹម "

     " ប៉ាធំស្អីភូ ? ឆាប់ចុះមកនិយាយជាមួយប៉ាភ្លាមភូ " អាកូននេះមកនិយាយស្អីប៉ាតូចប៉ាធំស្អី អ្នកណាជាប៉ាធំ?ហើយគេទៅបានពាក្យបែបនេះមកពីណា ពិតជាក្ដៅមែន

     រីង៍ៗៗៗៗៗៗ សម្លេងទូរស័ព្ទរោទ៍ធ្វើឲអ្នកដែរកំពុងគេងស្កប់ស្កល់រាវរកទាំងមួរម៉ៅមកខលមករកងាប់ស្អីស្មើនេះមនុស្សកំពុងតែដេក ចាំមើលនាយនឹងជេរឲផ្អើលតែម្ដង

     " អាឡូប៉ាធំ ហឹមៗៗៗៗ "

     " ភូមានរឿងអីកូនបានជាយំបែបនេះ " គ្រាន់តែឮសម្លេងក្មេងតូចដែរជាកូនប្រុសភ្លាមធ្វើឲនាយស្វាងចែសដូចគេទះ នេះមិនមែនជាសម្លេងធម្មតាមានទាំងសម្លេងអន្ដើតអន្ដក់ទៀតផង

     " ប៉ាធំ ហឹមមម ភូចង់ញាំ cake ពេលនេះម៉ោងនេះ តែប៉ាតូចអត់ទិញឲអូនទេ ហឹមម ប៉ាតូចចិត្តអាក្រក់ ហឹមម "

     " នេះម៉ោងទើបតែប្រាំមួយកន្លះទេណាកូនភូ មិនទាន់មានអ្នកបើកហាងទេចាំគេបើកហាងចាំប៉ាធំនាំទៅទិញណា "

    " ហឹមៗៗ អត់ទេភូចង់ញាំពេលនេះ ហឹមមម ភូចង់ញាំឥឡូវនេះ "

    " ភូ! នេះកូននិយាយជាមួយអ្នកណាហាស ហើយនេះកូនប្រទូរសព្ទហ៎ អ្នកណាទិញឲហាស មិចក៏កូនក្លាយជាបែបនេះហាភូ បើថ្ងៃនេះប៉ាមិនវៃឯងឲរាងទេប៉ាច្បាស់ជាធ្វើជាប៉ាឯងទេ " កំពុងតែយំទូពិតប៉ាធំសុខៗស្រាប់តែប៉ាតូចមកទាន់ ភីតខឹងយ៉ាងខ្លាំងនេះក្មេងពីរខួបមិនទាន់បីខួបស្រួលទេតែបែជាទម្រើសរករឿងមិនឈប់ថែមទាំងមានទូរសព្ទខលទៅអ្នកណាមិនដឹង បើមិនបានវាយមួយដងទេគេច្បាស់ជាខូចមិនខាន

     " ហឹមមមម ប៉ាតូចអូនឈឺ ហឹមមម អូនលែងហ៊ានហើយប៉ាតូច ហឹមមមម ភូឈឺ ហឹមម " សម្រែកស្រែកត្រហោយំរបស់ក្មេងតូចបានធ្វើឲវេហ្កាសនៅមោនស្រណុកប្រញាប់ទាញឡានជិះទៅភូមិគ្រិះ សែងថាំភ្លាមៗបើមិនចឹងទេកូននាយច្បាស់ជាសត្រូវភីតវាយស្លាប់មិនខាន

     ឡានជិះបោះពួយដូចហោះ លើដងវិថីតែក៏មិនសូវជាមមាញឹកព្រោះវាជាព្រឹកប្រលឹមទើបនាយងាយក្នុងការធ្វើដំណើរ ប្រមាណជា ដប់ប្រាំនាទី នាយក្រាសក៏មកដល់ហើយសម្រុកចូលមកខាងក្នុងទោះមានអ្នកមកហាមក៏នាយមិនខ្វល់

    " ភូ នៅទីណាភូ ប៉ាធំមកហើយភូ មករកប៉ាមក " ចូលមកដល់ភ្លាមក៏ស្រែកហាវកូនប៉ោចៗមិនខ្វល់ពីអ្វីទាំងអស់

    " ប៉ាធំ ហឹមមមមម " ឮសម្លេងរបស់ប៉ាធំហើយក្មេងតូចក៏ប្រញាប់រត់ចេញទៅរកប៉ាធំភ្លាមៗព្រោះប៉ាតូចកំពុងតែកាន់ទំពួកខោអាវវានាយ លើកទីមួយហើយដែរប៉ាតូចហ៊ានលើកដៃវៃនាយបែបនេះពីមុនមិនថានាយខូចរករឿងយ៉ាងណាក៏ប៉ាតូចមិនដែរងាយដៃវៃនាយសូម្បីមួយចុងក្រចក

    " ភូឈប់ ប៉ាប្រាប់ឲឈប់ " គ្រាន់តែរត់មកតាមកូនភ្លាមក៏ឃើញកូនរត់ទៅអោបមនុស្សចម្លែកមុខ ក្នុងចិត្តក៏កាន់តែក្ដៅទ្វេដង

    " មកនេះភ្លាម ហើយលោកជាអ្នកណា ហេតុក៏ចូលមកផ្ទះខ្ញុំបែបនេះ "

    " ភីត បងទ្រាំលែងបានហើយណា បងមិនចង់មកសើរើអតីតកាលមកវិញទេតែអូនធ្វើបែបនេះវាជ្រុលពេកហើយ "

    " ជ្រុលយ៉ាងមិច កូនខ្ញុំតែខូចខ្ញុំមានសិទ្ធប្រដៅចឹងហើយ ហើយលោកជាអ្នកណាមកហាវខ្ញុំអូនៗពេញៗមាត់បែបនេះ "

     " ភីត! បងប្រាប់អូនណា បើសិនជាអូននៅតែបន្តវាយកូនបែបនេះទៀត បងនឹងយកភូទៅនៅជាមួយបងមិនខាន " ដៃទាំងទ្វាអោបកូនញ័រតតាត់ ខឹងក៏ខឹង តែបើឲធ្វើបាបអ្នកចំពោះមុខដូចពីមុននាយក៏ធ្វើមិនបាន ស៊ូឲភីតវាយខ្លួនជំនួសកូនក៏បានឲតែភីតត្រជាក់ចិត្ត

     " លោកជាអ្នកណាបានជាមកហាវខ្ញុំអូន ពេញៗមាត់នៅមកអៈអាងនិងយកកូនខ្ញុំចេញពីខ្ញុំទៀត លោកជាស្អី ជាមនុស្សវិកលចរិកឬយ៉ាងមិច ស្លៀកពាក់មិនសមមកផ្ទះគេទាំងព្រឹកបែបនេះ លោកជឿថាខ្ញុំនិងប្ដឹងប៉ូលីស មកចាប់លោកទេ "

      " ហាវមកបើចង់ឲប៉ូលីសចាប់ប្ដីខ្លួនឯងណាស់ ហើយបងនិងប្ដឹងដូចគ្នាថាមានអ្នកខ្លះវាយកូន វាយកូនយំពេញផ្ទះ "

     " ប្ដីឆ្កួតឡប់អីរបស់លោក អាមនុស្សឆ្កួត "

     " អាមនុស្សឆ្កួតនេះហើយដែរធ្វើឲអ្នកខ្លះមានកូនដល់ប៉ុន្នេះនោះ " សម្ដីញ៉ែតៗតគ្នាមិនដាច់ ទាំងសងខាងមើលមុខគ្នាដូចចង់ស៊ីសាច់ហុតឈាម ចំណែកភូក៏បាត់យំហើយងាកមកមើលមុខប៉ាទាំងពីរភ្លឺសៗ

..............

       " ប៉ាថាមិច ? " សម្រែកស្រែកស្ទើតែបែកផ្ទះធ្វើឲមនុស្សចាស់ដែរនៅខ្សែម្ខាងទៀតស្ទើតែគាំងបេះដូងស្លាប់ភ្លាមៗទៅហើយ

       " វេហ្កាស គេជាប៉ារបស់ចៅភូ ប៉ាមិនចង់លាក់បាំងឯងទៀតទេ មួយទៀតប៉ាចាស់ហើយប៉ាក៏ដល់ពេលចូលនិវត្តន៍ហើយដែរ រឿងក្មេងៗពីមុនឯងដោះស្រាយជាមួយគេខ្លួនឯងទៅ " គាត់ចាស់ហើយគាត់សុំតែមួយរស់ៗទេតាំងតែពីថ្ងៃដែរភីតមានកូននិងបាត់ការចងចាំមកវេហ្កាសតែងតែមករករឿងបុកម្នេញគាត់មិនឈប់ ចុងក្រោយគាត់ក៏យល់ព្រមអភ័យទោសឲគេតែថាភីតគាត់មិនដឹងទេ

       " ប៉ា! ភីតមិនព្រមភីតមិនដែរស្គាល់មនុស្សមុខងាប់បែបនេះទេប៉ាកុំមកកុហកខ្ញុំ អរឬក៏ប៉ាលេងល្បិចព្រោះប៉ាចង់ឲខ្ញុំយកប្ដីមែនទេ ប៉ានិងបងប្រុសគ្មានខុសគ្នាទេ ចង់តែលក់ខ្ញុំឲទៅគេរហូត "

       " ភីត! ស្ដាប់ប៉ាណា៎ ឯងមានរឿងជាច្រើនដែរត្រូវអហោសកម្មអោយគេម្នាក់នោះ ជឿប៉ាណាកូនបោះចោលរឿងគ្រប់យ៉ាងព្រមរស់នៅជាមួយអ្វីដែរថ្មី ចាប់ផ្ដើមថ្មី ឯងក៏មិនចង់ឲភូក្លាយជាក្មេងកំព្រាឪពុកដែរត្រូវទេ ? "

       " ប៉ា! "

       " កុំមកប៉ាៗ ប៉ាជឿថាកូនរបស់ប៉ាធំហើយអាចដឹងថាអ្វីដែរល្អ អ្វីដែរអាក្រក់ ទុកឱកាសឲគេលប់លាងកំហុសរបស់គេផងទៅគិតថាវាជាបំណងចុងក្រោយរបស់ប៉ាទៅចុះ "

      " បានហើយឈប់និយាយជាមួយប៉ាហើយ ហឹម " និយាយលើកណាក៏កាន់ជើងតែអ្នកដទៃមិនដែរកាន់ជឿងខ្លួនទេហើយស្អី គេណឹងបានធ្វើស្អីមកលើខ្លួនបានជាត្រូវមកសុំឱកាសពីខ្លួនណឹង

     " យ៉ាងមិចហើយច្បាស់ឬនៅថាបងជាប៉ារបស់កូនភូ "

     " ភូឡើងទៅខាងលើ ទៅងូតទឹកស្លៀកពាក់ឲរៀបរយ ប៉ាមានរឿងនិយាយជាមួយគេបន្តិច "

     " ប៉ាតូចត្រូវសន្យាថាមិនយក ទំពក់ខោអាវវាយប៉ាធំទេ "

     " ប៉ាមិនវៃគេជាមួយទំពក់ខោអាវទេតែប៉ានិងវៃគេជាមួយសរសផ្ទះតែម្ដង " ក្ដៅណាស់អាកូនអកត្តញ្ញូខំបង្កើតអស់ឈាមទាំងធ្លុកវាបែជាមកកាន់ជើងអាឱក្រៅខោរបស់វាទៅវិញបានតែថែមបីបួនទំពក់ខោអាវទៀតទើបសម

      " ប៉ា ! "

      " ទៅងូតទឹកបើមិនចង់ត្រូវ " មួយមាត់ចុងក្រោយហើយតែនៅតែរឹងទទឹងទៀតមានបីបួនទំពក់ខោអាវយំពេញណឹងទៀតលូវហើយ

      " លោក "

      " ហេតុអីមិនហាវបង លោកប្ដី ? "

      " ?? " អានេះឆ្កួតមែនហើយសុខៗមកប្រាប់ថាជាប្ដីនាយនាយមិនទាន់ថាអីផងឥឡូវមកបង្គាប់ឲហាវលោកប្ដីទៀត

      " បងជាប្ដីអូន "

      " ឈប់ៗ ឈប់ភ្លាមហាវខ្ញុំធម្មតាទៅបានហើយកុំបាច់ហាវបងអូន វាធ្វើឲខ្ញុំរអើមចង់ក្អួត "

      " នេះគ្រាន់តែឃើញមុខបងក៏ចាញ់កូនមួយទៀតហើយហ៎ ? "

      " ហ៊ើយ អាឆ្កួតនេះហេតុអីក៏និយាយមិនចេះស្ដាប់គ្នាបែបនេះ "

      " អូនមានរឿងអីនិយាយជាមួយបងនិយាយមកចុះ "

      " ខ្ញុំព្រមទទួលលោកក្នុងនាមជាប៉ាម្នាក់ទៀតរបស់អូនភូ តែមិនមែនជាប្ដីរបស់ខ្ញុំ យើងរស់នៅបែកគ្នាធម្មតា តែកាលបើមានកម្មវិធីលោកត្រូវតែផ្ដល់កិត្តិយសជាប៉ារបស់កូនភូមកដើរជាគូជាមួយខ្ញុំ ហើយអាពាក្យបងអូនស្អីនោះមិនបាច់ប្រើក៏បានខ្ញុំមិនទម្លាប់ "

       " បើមិនឲហាវអូន ឲហាវអ្វីទៅ ប្រពន្ធសម្លាញ់ សមណព្វចិត្ត ពៅមាស ឬ អូនសម្លាញ់ទៅ ? "

       " អាឆ្កួត ឆាប់ចេញពីផ្ទះខ្ញុំទៅ " មនុស្សស្អីមុខគួឲស្អប់ឌឺប្រាំបួន មុខសមតែស៊ីកំភ្លៀងគួឲខឹង

       " បងទៅក៏បាន តែព្រឹកនេះកំភ្លេចយកកូនភូទៅញាំការ៉េមនៅហាងផងចាំបងផ្ញើ location ឲណា៎ពៅមាស " មិនមែនខិលតែសម្ដីតែនេះដៃក៏ដល់ទៀត ធ្វើឲអ្នកដែរឈរនោះក្ដៅក្រហាយមិនស្ទើទេមុខឡើងក្រហមឲក្របួច តែបែបនេះក៏គួឲស្រលាញ់ណា៎គួឲចាប់ញិច

30/12/2023

អ្នកសរសេរឈឺមួយអាទិត្យហើយទើបរាងធូរបានមកសរសេរឲបានប៉ុន្នឹង រាងភ្លាវតិចហើយណា តែអត់ដឹងថាថ្ងៃណាបានចេញទៀតទេបើមើលទៅដូចជាមិនទាន់ជាស្រួលបួលផង 🥲

Continue Reading

You'll Also Like

176K 8.1K 105
In the vast and perilous world of One Piece, where the seas are teeming with pirates, marines, and untold mysteries, a young man is given a second ch...
2M 57.5K 95
On the twelfth hour of October 1st, 1989, 43 women gave birth. It was unusual as none of them had been pregnant since the first day they started. Sir...
1.7M 62.4K 43
" Wtf is wrong with you, can't you sleep peacefully " " I-Its pain..ning d-down there, I can't...s-sleep " " JUST SLEEP QUIETLY & LET ME ALSO SLEEP...
370K 32.2K 91
Sequel to my MHA fanfiction: •.°NORMAL°.• (So go read that one first)