បំណុលស្នេហ៍

By immayata

7K 971 132

Vegas kornwin Teerakpanhakun Pete Pongsakorn Saengtam បំណុលទ្រព្យសងដោយទ្រព្យ បំណុលជីវិតសងដោយជីវិត More

Part 01
Part 02
Part 03
Part 05
Part 06
Part07
Part 8
Part 09
Part 10
Part 11
Part12
Part 13
Part 14
not related
part 14
new novel
Part 16
part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
FB page !!
Part 22
Part 25
Part 26
Part 27
Part 28
News

Part 04

276 39 6
By immayata

    "អ្នកណាជាអ្នកធ្វើរឿងនោះឲប្រកដទៅ " នាយសម្លឹងមើលទៅភីតទាំងមានសំណួររាប់ពាន់មកកាន់ខួរក្បាល នាយចាប់ផ្ដើមសង្ស័យហើយថាអ្នកណាជាអ្នកបុក សៃហ្វា ដែរជាគូស្នេហ៍នាយឲពិតប្រាកដទៅ ? ជាភីត ឬ ជា ម្នាក់ឈ្នោះភីវ ឲប្រាកដ ?
   
......

    ត្រនិចនាឡិការដើមិនឈប់ឈរ ដូចជាគ្មានភាពនឿយនាយអ្វីបន្តិចោះឡើង អង្គុយអានឯកសារមិនបានពាក់កណ្ដាលផងវាក៌ដល់ម៉ោងចេញបាត់ទៅហើយ តែថាអ្នកខ្លះនៅសន្លប់មិនទាន់ដឹងខ្លួននៅឡើយទេ កុំឲខ្លាំងពេកមិនមាត់ៗទេតែពេលឡើងប្រេងម្ដងៗចាប់មិនឈ្នះ សម្ដីមួយម៉ាត់ៗមកដូចជះអាចម៌ទាំងកន្ថោ ត្រូវបែននេះក៏សមហើយបើតាមចរិកនាយជាក់ស្ដែងពេលនេះប្រហែលបានធ្វើបុណ្យសបបាត់ទៅហើយ

ឆាច់ ទឹកមួយកែវបានជះទៅប៉ះផ្ទៃមុខដែរមានស្នាមជាំជាច្រើនកម្លែងនោះឲងើបពីការសន្លប់

    " ប៉ុន្នឹងសោះ កុំប្រញាប់ងាប់ពេក "

    " យើងមិនងាប់ឆាប់ៗទេ ដរាបណាឯងមិនទាន់សងកម្មយើងគ្រប់ " ទើបងើបពីសន្លប់ មាត់មិនទាន់បាត់ស្នាមផងតែកុំមើលសម្ដី បែបៗនេះអីនាយវាយមិនខុសទេ

    " ត្រឹមជាឆ្កែចិញ្ចឹមកុំខ្លាំងជាមួយម្ចាស់ ប្រយ័ត្នម្ចាស់ខឹងយកទៅឲអង្ក្រងខាំ " នាយក្រាសចូលមកទាញចង្កាតូចនិយាយបែបឌឺដង

    " ក៏កុំមកយំអង្វរអាឆ្កែម្នាក់នេះទៅចឹង "

    " បើយើងដឹងសន្ដានឯងបែបនេះតាំងដើម យើងមិនទុកឯងដល់រាល់ថ្ងៃទេ "

    " ចាត់ការពេលនេះបានតាសមានអ្វីខុស ក៏ចាត់ការមក ឆាប់ * អ៊ឹម " មាត់ដែរញិចៗមិនបាត់ក៏ត្រូវបានចចកកំណាចត្របាក់ធ្វើឲគែមមាត់ដែរបែកចេញឈាមមកដូចជាទឹក

     " ឈាមឆ្កែក៏ឆ្ងាញ់ណា៎ " នាយក្រាសលិឌមាត់ដែរមានជាប់ឈាមរបស់ភីត

     " ច្រាស់ឈាមឆ្កែឆ្កួត តិចបានកើតឆ្កួតតាមឆ្កែ "

     " ឲឆ្កួតទៅ ឆ្កួតបានទាំងគូមិនល្អ ? "
    
     " ហ៊ឹម " ខ្ពើមច្រលក់ជាមួយមនុស្សគ្មានកេរ្តិ៍ខ្មាស់ មនុស្សនរកដូចជាគេក៏ស៊ូងាកមុខចេញមិនមាត់យកដៃជូតមាត់ដែរមានស្នាមទឹកមាត់ដរអើមរបស់អ្នកខ្លះចេញ ខ្ពើមៗដល់កំពូលហើយ
  
      " ទៅផ្ទះ " មិននិយាយច្រើនដើរទៅយកកាបូបហើយក៏ហាវអ្នកដែរនៅអង្គុយធ្វើមុខងាប់ខ្លះឲទៅផ្ទះ ព្រោះឃើញដូចជាឆេះឆួលដល់ហើយ តែក៏មិនដែរឃើញណាថា ភីតមានចរិកខឹងបែបនេះដែរ មើលទៅក៏គួឲចាប់អារម្មណ៍

      វិមាន បញ្ញាគុណ

       " ភីត ! " គ្រាន់តែឃើញសភាពរបស់ភីតភ្លាមអ៊ំលៀមក៏ប្រញាប់រត់មកមើល នេះទៅជាមួយវេហ្កាសមួយថ្ងៃមកវិញបែកមាត់ជាំថ្ពាល់ដល់ថ្នាក់នេះ ចុះទម្រាំទៅពីរបីថ្ងៃទៀតទៅភីតមិនសល់តែឆ្អីទេហ៎

        " ខ្ញុំមិនអីទេអ៊ំ " គាំង អ៊ំលៀមគាំង នេះភីតនិយាយជាមួយគាត់ហ៎ មិនមែនមិនដែរនិយាយណាតែថាបើសិនជាភីតកាលពីព្រឹកមិញវិញច្បាស់ណាស់ថាដើរចេញមិននិយាយរកគាត់ទេ តែនេះភីតកើតអីណឹង ?

       " អ៊ំអត់មានការងារធ្វើទេហ៎ ហើយវាជាចៅហ្វាយអ៊ំ ? " នាយមកមិនមករាក់ទាក់តែបែជារត់មករកភីតទៅវិញអ្នកណាចៅហ្វាយឲពិតគេ ឬ អាទាសករម្នាក់នោះ

         " លោកប្រុស អ៊ំសុំណា ឈប់ធ្វើបាបភីតទៅគ្នានៅក្មេងកុំធ្វើបាបគេពេក គិតថាអ៊ំជាចាស់ទុំដែរនៅជាមួយអ្នកប្រុសតាំងពីតូចទៅចុះ ណា៎អ្នកប្រុស "

         " អ៊ំជាស្អី មានសិទ្ធស្អីមកបញ្ជាក្បាលខ្ញុំ ? " ក្ដៅក្រហល់ក្រហាយ សំអាងស្អី មកបញ្ជាក្បាលនាយប៉ាច់ៗណឹង យ៉ាងមិចអាក្មេងម្សៀតណឹងវាអស្ចារ្យណាស់បានជាហ៊ាននិយាយបែបនេះជាមួយនាយនោះ ប្រហើនថ្លើមរីកមែនទែនហើយ

       " មនុស្សដូចគេអ៊ំកុំទៅខ្វល់ ខ្ញុំមិនឲគេជិះជាន់ងាយៗទេ មានមកក៏ត្រូវតែមានទៅដែរ " ក្រោយពីវេហ្កាសដើរចេញទៅភីតមើលទៅផែនខ្នងគេជាប់ដោយក្រសែរភ្នែកដែរអ៊ំលៀមមិនធ្លាប់ឃើញពីមុន

       " បានហើយ បានញាំអីឬនៅ អ៊ំទុកម្ហូបឲនៅក្នុងទូរ យកទៅកម្ដៅញាំហើយទៅគេងទៅកុំភ្លេចលាបថ្នាំផង " មិនដឹងជានិយាយអ្វីទេបាត់ទៅមួយថ្ងៃម្នាក់ៗដូចខុសពីមុនមិនដឹងជាទៅត្រូវអំពើរអ្នកណាគេទេ ពិបាកនិយាយណាស់ក្មេងៗអស់នេះ

        បន្ទប់ធ្វើការ វេហ្កាស

     តុ តុ តុ

     " ចូលមក "

     " នេះជាអ្វីដែរយើងទទួលបានពីឧបទ្ទវហេតុកាលពី ប្រាំឆ្នាំមុន ហើយនេះជាប្រវត្តិរូបសង្ខេបរបស់ ភីត ផុងសាកន សែងថាំ ហើយរឿងបានទទួលនៅរឿងមួយទៀតដែរវាអាចនឹងពាក់ព័ន្ធទៅនឹង គ្រោះថ្នាក់កាលពីប្រាំឆ្នាំមុនដូចគ្នា " ផុង ដែរជាជុំនិតរបស់នាយក្រាសបានចូលមករាជការគ្រប់រឿងដែរទទួលបានតាមបញ្ជានៃការឲទៅស៊ើបរបស់នាយក្រាស តែវាក៏ទទួលបានទិន្ន៏យមួយចំនួនដែរពួកគេមិនធ្លាប់ដឹងពីមុនមក

    " និយាយមក " នាយក្រាសលើកកាហ្វេមកក្រេបតិចៗមុននិងទាញយកប្រវត្តិរូបភីតយកមកអាន

    " ភីត ផុងសាកន មិនមែនជាកូនប្រុសទោលតែមួយរបស់លោក ពុធថា សែងថាំ ដូចអ្វីដែរលោកពុធថា បាននិយាយកាលពីប្រាំឆ្នាំមុនទេ ភីត មានបងប្រុសម្នាក់ទៀតមានឈ្មោះថា ភីវ ផុងសាកន សែងថាំ ដែរសព្វថ្ងៃរស់នៅ សហរដ្ឋអាមេរិក ដែរគេបានបញ្ជូនទៅនៅទីនោះកាលពីប្រាំឆ្នាំមុនបន្ទាប់ពីកើតហេតុ "

     " មានអ្វីទៀតទេ "

     " តាមដែរអ្នកដែរបានឃើញហេតុការណ៍នោះកាលពីប្រាំឆ្នាំមុននិយាយថា អ្នកដែរបើកឡានមកប៉ះឡានអ្នកប្រុស ហ្វាសៃ នោះមិនមែនជាភីតទេទាន "

     " ឯងទៅវិញចុះ " កាយមាំអង្គុយធ្វើមុខស្មើ និយាយសម្ដីនឹងៗដេញជំនិតរបស់ខ្លួនចេញ នៅក្នុងខួរក្បាលមានសំនួររាប់លានសំនួរ មានទាំងសំនួរពីបេះដូងដូចគ្នា

     " បាទទាន " ផុង ក្រោយពីទទួលបានការអនុញ្ញាតិឲចេញទៅហើយក៏អោនលំទោនទំនាប មុននិងឈានជើងចេញពីបន្ទប់

     " នេះពួកឯងបង្វិលក្បាលយើងហ៎ ភីត ផុងសាកន " នាយក្រាសខ្ញាំក្រដាសប្រវត្តិរូបដែរមានរូបភីតជាប់ដោយក្ដីក្ដៅក្រហាយ នាយស្អប់បំផុតនៅពេលដែរអ្នកណាម្នាក់មកបោកគេបែបនេះ វាធ្វើឲគេមានអារម្មណ៍ថា ខ្លួនឯងល្ងង់ៗជាទីបំផុត

    គ្រាំង ទ្វាបន្ទប់តូចត្រូវបានបើកដោយដៃមាំ ធ្វើឲអ្នកដែរកំពុងលង់លក់នោះភ្ញាក់ដោយខានពុំបាន

     " លោកចូលមកធ្វើអី ? " ពាក់កណ្ដាលអាត្រាធទៅហើយគេចូលមករកស្អីគេ ? មិនដេកមិនពួនស្អីទេឬ

     " ឯងមកនេះ " នាយក្រាសចូលទៅទាញក្បាលភីតមកទាំងភ្នេន អូសទាញដូចជាសត្វធាតុ នាយខឹងៗហេតុអីកុហកបោកប្រាសបែបនេះ នាយខឹងនាយធ្វើបាបមនុស្សខុស នាយមិនចង់ជំពាក់កម្មអ្នកណា នាយគ្រាន់តែចង់ឲអ្នកប្រព្រឹតខុសមកទទួលទោសមិនមែនយកអ្នកមិនដឹងអីឲនាយជាន់ឈ្លីទេ

     " អូយលោកលែង លែងខ្ញុំទៅ " នាយតូចប្រឹងបម្រាស់ទាញដៃគេចេញពីក្បាលខ្លួន នេះបោចអូសមើលតែសត្វឆ្កែទៅហើយស្ទើតែរលើងរលាមកទៅហើយ

      " ឯងទៅយកអា ភីវ មកឲយើង "

      " លោកនិយាយស្អី ? "

      " កុំមកធ្វើភ្លើ យើងឲឯងទៅអូសក្បាលអាភីវមកឲយើង ហើយឯងចេញឲផុតពីមុខយើង "

      " លោកចង់ធ្វើស្អីបង ភីវ ? "

      " យើងចង់ឲវាសងនៅអ្វីដែរវាធ្វើ យើងចង់សម្លាប់វា " សម្ដីមាត់ៗរួមជាមួយកែវភ្នែកក្រហមឆ្អិនឆ្អៅមិនប្រាប់ក៏ដឹងថាខឹងៗគឺខឹងខ្លាំងមែនទែន

      " រឿងគ្រប់យ៉ាងខ្ញុំជាអ្នកប្រព្រឹត្ត មិនទាន់ទងជាមួយបងភីវទេ លោកចង់សម្លាប់ៗ ខ្ញុំមក " មកដល់ដំណាក់កាលនេះហើយបើជ្រុលជាស្លាប់ក៏មិនថ្វី រស់មកលំបាកពីរឆ្នាំទៅហើយមិនអាចឲគេទៅធ្វើបាបបងប្រុសបានទេនាយសុខចិត្ត សុខចិត្តទទួលខុសគ្រប់រឿង

      " យើងមិនប៉ះឈាមដ៏ថោកទាបដូចឯងទេ ឯងចាំក្នុងខួរដ៏ស្អុយរលួយរបស់ឯងណា ឆាប់ចេញពីមុខយើងកុំឲយើងឃើញសូម្បីតែស្រមោលរបស់ឯងអោយសោះ ហើយផ្ដាំប្រាប់អាភីវផង ថាឲវារត់គេចឲរួចកុំឲយើងឃើញវាឲសោះ " អណ្ដាតគ្មានឆ្អឹងក្រលាស់ផាច់ៗ មិនខ្វល់ពីអ្វីទាំងអស់ ពីរឆ្នាំមកនេះគិតថា គេបានមកសងកម្មកាលពីអតីតជាតិចុះ តែកម្មដែរបងរបស់គេធ្វើគ្មានថ្ងៃនាយនិងភ្លេចជាដាច់ខាត កុំឲដឹងឲសោះថាវាត្រឡប់មកថៃវិញ សូម្បីតែឈានជើងចូលប្រទេសថៃក៏វានិងគ្មានជីវិតមកជួបគ្រួសារវាដែរ

    និយាយចប់នាយក្រាសក៏ដើរចេញទៅបាត់ ចំណែកភីតបានឱកាសល្អហើយគេដោះលែងនាយហើយ នាយក៏ប្រញាប់រត់ចេញទៅ តែគិតហ៎ថាអាចចេញទៅបានងាយ មាត់នាយថាឲចេញតែបើសិនជាមានជីវិតចេញបាននោះក៏ចេញទៅ តែបើគ្មានទេមានតែនៅវត្តណឹងឯង

     កូនចៅវេហ្កាសជាងដប់អ្នកកាន់ដំបងម្នាក់មួយវាយភីតម្នាក់មួយដំបងមានធ្ងន់មានស្រាលតាមការអាណិតរបស់ពួកគេ ទម្រាំតែចេញផុតពីនរកដ៏ព្រៃផ្សៃមួយនេះនាយតូចត្រូវលូនក្រាបខ្ទាំគ្រប់កន្លែង

      ព្រឹកថ្ងៃថ្មី

     នៅក្នុងបន្ទប់ដ៏ធំស្គឹមស្កៃមានវ័យចំណាស់នៅអង្គុយមើលមុខកូនប្រុសដែរមានសុទ្ធតែរបួស ក្នុងចិត្តអ្នកដែរជាឪពុកក៏ឈឺៗខ្លាំងទៀតផង តែមិនអាចជួយអ្វីបានក្រៅពីអាណិត

     " ភីតប៉ាសុំទោសណា ចាប់ពីថ្ងៃនេះទៅប៉ានិងធ្វើគ្រប់យ៉ាងដើម្បីលុបលាងនៅអ្វីដែរប៉ាជួបនៅថ្ងៃនេះ " លោក ពុធថា ទាញដៃកូនប្រុសមកអោបជាប់ទ្រូងទាំងអួលណែន នេះបើសិនជាម៉ាក់គេនៅឋានលើឃើញកូនប្រុសពៅទៅជាបែបនេះមិនដឹងជាជេប្រទិចគាត់យ៉ាងមិចទេ កូនប្រុសថ្នមដូចពេជ្រតែបែជាត្រូវជួបរឿងអាក្រក់ដូចនរកដោយសារគាត់ទៅវិញ

    ប្រមានជា ប្រាណថ្ងៃភីតក៏ដឹងខ្លួនមកវិញ តែអ្វីៗទាំងអស់ក៏ត្រូវចាប់ផ្ដើមថ្មីព្រោះថា ភីតនិងត្រូវភ្លេចរឿងរ៉ាវដែរកើតឡើងទាំងអស់ក្នុងអំឡុងពេលពីរឆ្នាំក្រោយនេះ ភីតនិងមានតែការចងចាំល្អៗប៉ុន្នោះ

22/12/2023


Continue Reading

You'll Also Like

294K 14.5K 95
Riven Dixon, the youngest of the Dixon brothers, the half brother of Merle and Daryl dixon was a troubled young teen with lots of anger in his body...
83.5K 2.8K 27
Yn was married to a cold man, Kim Taehyung, the Mafia King, who never showed any emotion towards her. He never trusted her and it caused him to take...
1M 33.4K 79
"𝙾𝚑, 𝚕𝚘𝚘𝚔 𝚊𝚝 𝚝𝚑𝚎𝚖! 𝚃𝚠𝚘 𝚕𝚒𝚝𝚝𝚕𝚎 𝚗𝚞𝚖𝚋𝚎𝚛 𝚏𝚒𝚟𝚎𝚜! 𝙸𝚝'𝚜 𝚕𝚒𝚔𝚎 𝚝𝚑𝚎𝚢'𝚛𝚎...𝚍𝚘𝚙𝚙𝚎𝚕𝚐ä𝚗𝚐𝚎𝚛𝚜 𝚘𝚏 𝚎𝚊𝚌𝚑...
373K 32.4K 92
Sequel to my MHA fanfiction: •.°NORMAL°.• (So go read that one first)