កម្មសិទ្ធិ មីន យ៉ុនហ្គី (Comp...

By horng1993

34.3K 2.8K 120

« ទោះបីអូនក្លាយជាអ្វីក៏អូននៅតែជាកម្មសិទ្ធិរបស់បង! » មីន យ៉ុនហ្គី Min Yoongi X park Jimin YG top JM btt ✍️ wri... More

Episode 1: ចាប់ពីថ្ងៃនេះទៅគេជាមនុស្សរបស់ខ្ញុំ!
Episode 2: មនុស្សរបស់យើង!
Episode 3:ទាល់តែមានការព្រមព្រៀងទើបយើងហែកកេស!
Episode 4:គ្រប់យ៉ាងទាល់តែមានការសាកល្បង!🔞
Episode 5:បបូរមាត់គួរឱ្យចង់បឺត!
Episode 6: ផាក ជីមីន នាមត្រកូលថ្មីគឺ មីន!
Episode 7:មោះ ទៅលួងក្នុងបន្ទប់ពីរនាក់!
Episode 8:ធ្វើអូនសិនទើបយើងទៅធ្វើការតាមក្រោយ!
Episode 9
Episode10: បងស្រឡាញ់អូនខ្លាំងណាស់!
Episode 11:ធ្លាក់ចូលក្នុងបេះដូងបង ជុប៎!
Episode 12: ភរិយារបស់ខ្ញុំ!!!
Episode 14:អូនជាកម្មសិទ្ធិរបស់បងតែម្នាក់គត់!
Episode 15:ខ្ញុំនឹងលែងលះលោកឯង...
Episode 16:បងស្រឡាញ់អូនព្រោះអូនជាមនុស្សដែលបងស្រឡាញ់!
Episode 17: ទោះបីអូនក្លាយជាអ្វីក៏អូននៅតែជាកម្មសិទ្ធិរបស់បង!
Episode 18:នាងត្រឹមជាកាកសំណល់...
Episode 19:បើនាងមិនចង់សល់តែឆ្អឹងត្រឡប់ទៅវិញទេ នៅឱ្យឆ្ងាយពីគ្រួសាររបស់ខ្ញុំ!
Episode 20:ជើងស្រឡូនស្អាតបែបនេះគួរតែលើកឱ្យបានខ្ពស់មិនត្រូវកប់ក្នុងពូកទេ!❤️‍🔥
Episode 21:ខ្ញុំភ្លេចទៅហើយថាខ្ញុំមានម្ដាយនឹងគេដែរ...
Episode 22:អូនខ្លាចណាស់បង...
Episode 23:ព្រោះអូនជាកូនក្មេងរបស់បង!
Episode 24:បងស្រឡាញ់អូនណាស់ គីម ថេហ្យុង!
Episode 25:ស្រែកឡើងឮដល់កាទប់អូនហ៎!
Episode 26: បងអូនឈឺណាស់បង!
Episode 27: បងនិយាយម្នាក់ឯងហត់ណាស់....
Episode 28:ហេតុអ្វីបងមិនជួយកូនរបស់ពួកយើង?
Episode 29: លួងអូន!
Episode 30:អូនជាជីមីនរបស់បងនោះអី!
Episode 31:បងកំពុងក្បត់អូនមែនទេ?
Episode 32:ពួកយើងនិងកាន់ដៃគ្នាឆ្លងឧបសគ្គមួយនេះ!
Episode 33: ងប់នឹងប្រុសទាំងឪទាំងកូន!
Episode 34: ចាស់តែអាយុទេ
Episode35:ទុកឱ្យពូវីនថើប!
Episode 36:
Episode 37:
about me:
Episode 38:
បើកកក់រឿង:
Episode 39:
Episode 40
Episode 41
Episode 42
Episode 43:
Episode 44
Episode 45
Episode 46
Episode 47
Episode 48
Episode 49
Episode 50
The end 🩷
For you readers 🩷

Episode 13: មីន ជីយ៉ុន!

825 70 1
By horng1993

ប្រទេសអ៉ីតាលីជាប្រទេសកំណើតប៉ុន្តែ យ៉ុនហ្គី បែរជាមិនចង់រស់នៅទីនោះទៅវិញ ។ ម្ដាយរបស់គេជាមនុស្សដែលឯករាជ្យបំផុត ហើយ ក៏មានៈ រឹងរូសខ្លាំងបំផុតផងដែរ បើគាត់ចង់បានអ្វីហើយវាត្រូវតែបានដូចបំណងទោះបីជាគាត់ត្រូវធ្វើអ្វីក៏ដោយ ។

លោកហេលី ដូចយ៉ុនហ្គីណាស់ទាស់ត្រង់ថាគាត់ជាមនុស្សដែលខ្វល់ខ្វាយពីមនុស្សដែលខ្លួនស្រឡាញ់តែមិនបញ្ចេញមកក្រៅឱ្យគេដឹង ។ ប៉ុន្តែគាត់បង្ហាញពីការបារម្ភរបស់គាត់តាមរយៈកាយវិការដ៏សោះកក្រោះរបស់គាត់ ។ អ្នកស្រី មីន រ៉ាស៊ី ជាស្ដ្រីដែលមិនចូលចិត្តភាសាកាយវិការ បានន័យថាគាត់មិនចូលចិត្តឬពូកែសង្កេតពីកាយវិការរបស់ស្វាមីខ្លួនទេ ដូច្នេះគាត់តែងតែគិតថាលោកហេលីមិនបានមានចិត្តស្រឡាញ់គាត់ ។

អ្នកស្រីរ៉ាស៊ី គាត់ហួងហែងលោកហេលីខ្លាំងណាស់សូម្បីតែមិត្តភក្តិប្រុសៗ របស់ប្ដីក៏គាត់ប្រច័ណ្ឌដែរ ប៉ុន្តែគ្រប់យ៉ាងព្រោះតែស្រឡាញ់នឹងឯង ។ ចំណែកលោកហេលីគាត់ជាមនុស្សដែលឆាប់ធុញប៉ុន្តែគាត់ស្រឡាញ់ប្រពន្ធកូនណាស់ គាត់តែងតែបំពេញតួនាទីជាប្ដីនិងប៉ាបានយ៉ាងល្អ ។ ជាធម្មតាទេទាំងយើងទាំងគេ មកពីធ្វើការហត់នឿយ អស់កម្លាំងហើយមកផ្ទះទទួលបានការសួរដេញដោលដោយកំហឹង គំហកទៀតនោះធ្វើឱ្យយើងកាន់តែធុញទ្រាន់ខ្លាំងជាងមុន ។

ការប្រច័ណ្ឌហួងហែងរបស់អ្នកស្រីរ៉ាស៊ីកាន់ តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ កូនក៏មិនខ្វល់គិតតែរឿងម្យ៉ាងគឺតាមដានស្វាមីគ្រប់ទីកន្លែង ។
ជម្លោះរវាងប្ដីប្រពន្ធក៏កើតមានជាហូរហែឥតឈប់ឈរជាហេតុធ្វើឱ្យចំណងរបស់អ្នកទាំងត្រូវដើរដល់ផ្លូវបំបែកព្រោះតែជម្លោះ ។

ការបែកបាក់មួយនេះមិនមែនពួកគាត់ជាអ្នកទទួលផលនោះទេអ្នកដែលទទួលផលនៃការបែកបាក់មួយនេះគឺ យ៉ុនហ្គី ដែលជាកូននឹងឯង ។ ក្រោយបែកបាក់គ្នាម្ដាយរបស់ យ៉ុនហ្គី ត្រឡប់ទៅប្រទេសកំណើតវិញ ដំបូងក៏យកកូនទៅជាមួយដែរហើយកាលនោះ យ៉ុនហ្គី មានវ័យ១៨ឆ្នាំ ។ ប៉ុន្តែរស់នៅជាមួយម្ដាយបានតែបីឆ្នាំប៉ុណ្ណោះ យ៉ុនហ្គី ក៏ត្រឡប់មករស់នៅជាមួយឪពុកវិញព្រោះលោកហេលីឈឺណាមួយគេពិបាករស់នៅទីនោះជាពិសេសគេមិនមានសេរីភាពនោះទេ ។

____

មកអ៉ីតាលីលើកនេះ យ៉ុនហ្គី គ្មានការងារទេប៉ុន្តែគេមកតាមការស្នើសុំរបស់ម្ដាយ ។ មូលហេតុមួយដែល យ៉ុនហ្គី មិនសូវទៅលេងគាត់គឺគាត់មានគ្រួសារថ្មីមានកូនប្រុសម្នាក់និងស្រីម្នាក់ហើយជាពិសេសគាត់បែរជាចាប់ផ្សំផ្គុំគេជាមួយកូនស្រីរបស់គាត់ទៅវិញ ។

@វិមានរ៉ូស៊ី

វិមាននេះជាកម្មសិទ្ធិរបស់អ្នកស្រីរ៉ាស៊ី! គាត់ជាស្ត្រីដែលមានអំណាច មានកេរ្តិ៍ឈ្មោះល្បីល្បាញម្នាក់ក្នុងសង្គម ។

« មកដល់ហើយឬកូនប្រុស? » គាត់សួរឡើងនៅពេលដែល យ៉ុនហ្គី បោះជំហានចូលមកជាមួយនឹងជំនិតរបស់គេគឺហ្សេន ។

« ម៉ាក់មានអីក៏និយាយមក! »

« តក់ក្រហល់យ៉ាងនេះ? នឹកអាក្មេងនោះឬ? »

« មែនហើយខ្ញុំនឹកភរិយារបស់ខ្ញុំ! » មិនថាក្នុងកាលៈទេសៈណាពាក្យភរិយានៅតែឮចេញពីមាត់របស់គេជានិច្ច វាក៏បញ្ជាក់ថាគេឱ្យតម្លៃលើរាងតូចខ្លាំងប៉ុណ្ណា ។

« ក្មេងនោះប្រហែលជាសំខាន់ជាងយើងជាម៉ាក់របស់ឯងទៅទៀតមើលទៅនោះ » គាត់និយាយទាំងអស់សំណើច ជីមីន ត្រឹមតែជាអ្នកដទៃប៉ុន្តែបែរជាទទួលបានការយកចិត្តទុកដាក់ខ្លាំងជាងគាត់ដែលជាម្ដាយ បើគេឮតើអាម៉ាស់ប៉ុណ្ណាទៅ?

« ពិតមែនហើយ! គេសំខាន់ខ្លាំងណាស់ សំខាន់ជាងអ្វីទាំងអស់! »

« យ៉ុនហ្គី!!! » អ្នកស្រីរ៉ាស៊ី តម្លើងសំឡេងធ្វើឱ្យលាន់ពេញផ្ទះ គ្រប់គ្នាចេញមកមើលប៉ុន្តែមិនហ៊ាននិយាយអ្វីនោះទេព្រោះម្នាក់ៗ ខ្លាចគាត់ណាស់ ។

« ខ្ញុំហត់! ហត់ខ្លាំងណាស់! ម៉ាក់ដឹងទេ? ការដែលម៉ាក់ព្យាយាមគៀបសង្កត់លើខ្ញុំនេះវាគ្មានបានអ្វីមកវិញសូម្បីតែបន្តិច ។ ខ្ញុំមិនមែនជាកូនក្រោយរបស់ម៉ាក់ដែលព្រមធ្វើគ្រប់យ៉ាងតាមបញ្ជាម៉ាក់ទេ ខ្ញុំធំហើយ ចិត្តគំនិតខ្ញុំមិនមែនកូនក្មេងទេ អ្វីល្អអ្វីអាក្រក់ខ្ញុំដឹងច្បាស់ណាស់ » យ៉ុនហ្គី និយាយទាំងទឹកមុខមាំធម្មតាប៉ុន្តែមិនប្រាកដថាក្នុងចិត្តរបស់គេធម្មតាទេ គេឈឺចាប់ប៉ុន្តែមិនអាចរៀបរាប់បានព្រោះយល់ដល់មនុស្សដែលនៅចំពោះមុខ មនុស្សដែលមាននាមជាម្ដាយរបស់ខ្លួន ។

« យ៉ុនហ្គី កូននៅតែមិនទាន់បំភ្លេចរឿងទាំងនោះ? កូននៅតែខឹងស្អប់ម៉ាក់? »

« អ្នកណាមិនចង់បំភ្លេចរឿងដែលធ្វើឱ្យខ្លួនឯងឈឺចាប់នោះម៉ាក់? តែវាមិនមែនជារឿងងាយស្រួលនោះទេ! ។ រឿងនៅថ្ងៃនោះនៅតែដិតដាមក្នុងខួរក្បាលរបស់ខ្ញុំជានិច្ច ខ្ញុំខ្លាច! ខ្លាចថ្ងៃនោះខ្លាំងបំផុត មនុស្សស្រីម្នាក់ដែលខ្ញុំគោរព ស្រឡាញ់ស្មើជីវិត ជាមនុស្សស្រីម្នាក់ដែលបង្រៀនខ្ញុំឱ្យចេះស្គាល់ខុសស្គាល់ត្រូវប៉ុន្តែគាត់បែរជាធ្វើកំហុសដ៏ធំមួយដែលគ្មាននរណាម្នាក់នឹកស្មានដល់សូម្បីតែលោកប៉ា! » យ៉ុនហ្គី រៀបរាប់ទាំងក្ដីឈឺចាប់ ទឹកភ្នែកកូនប្រុសស្រក់មកដោយហាមមិនបាន ប៉ុន្តែគេយំដោយគ្មានសំឡេង ហើយការយំដោយគ្មានសំឡេងនេះវាឈឺចាប់ខ្លាំងណាស់ ។

« ម៉ាក់...ហ្ហឹកៗ ម៉ាក់សុំទោស...យ៉ុនហ្គី... »

« ខ្ញុំគ្មានទោសឱ្យម៉ាក់ទេ! ខ្ញុំឈឺចាប់គ្រប់គ្រាន់ហើយណាម៉ាក់ ខ្ញុំមិនចង់បានអារម្មណ៍ឈឺចាប់ទាំងអស់នោះមកវិញទៀតទេ ជាពិសេសខ្ញុំរឹតតែមិនចង់ឱ្យម៉ាក់ជាដើមហេតុនៃការឈឺចាប់ទាំងអស់នោះ » យ៉ុនហ្គី និយាយហើយក៏ដើរចេញទៅបាត់ គេចាកចេញទាំងទឹកភ្នែកហូរសស្រាក់ គេឈឺចាប់ គេយំឱ្យតែមកទីនេះ ប៉ុន្តែដូចដែលនិយាយចឹងគឺគេយំគ្មានសំឡេងនោះទេ ។

« យ៉ុនហ្គី ហ្ហឹកៗ មកវិញសិនកូន ហ្ហឹកៗ ម៉ាក់សុំទោស... » អ្នកស្រីរ៉ាស៊ី យំស្រែកហៅ យ៉ុនហ្គី ឱ្យត្រឡប់ប៉ុន្តែមិនអាចទេ ។ គាត់ដឹងនិងស្គាល់ យ៉ុនហ្គី ច្បាស់ណាស់អ្វីក៏ដោយឱ្យតែគេសម្រេចចិត្តហើយគេមិនក្រឡាស់ពាក្យសម្ដីឬប្ដូរចិត្តនោះទេ ។

« ម៉ាក់បានហើយណា ឈប់យំទៅចាំខ្ញុំនិយាយជាមួយគេ » ហ្វូរ៉ាត អេរិក ជាកូនប្រុសរបស់លោក ហ្វូរ៉ាតជាប្រពន្ធមុន ឯកូនស្រីម្នាក់ទៀតទើបជាកូនអ្នកស្រីរ៉ាស៊ីនិងលោកហ្វូរ៉ាត ។

« កុំអី អេរិក... » គាត់ឃាត់ព្រោះតែមិនចង់ឱ្យពួកគេទាំងពីរឈ្លោះគ្នាទៀត រាល់លើកឱ្យតែជួបគ្នាពួកគេតែងតែទាស់ទែងគ្នាជានិច្ច។

« វានឹងមិនអីទេម៉ាក់! » ថាហើយក៏ចេញទៅក្រៅព្រោះ យ៉ុនហ្គី នៅមិនទាន់ចេញទៅណាទេ ។

« មីន យ៉ុនហ្គី ឈប់ភ្លាម! »

« ... » យ៉ុនហ្គី មិនតបគេគ្រាន់តែបញ្ឈប់ដំណើរហើយងាកមកទល់មុខ អេរិក ។

« ខ្ញុំមិនយល់ពីលោកទាល់តែសោះ! លោកជាកូនរបៀបណា? »

« របៀបណាក៏ជារឿងរបស់ខ្ញុំ! » គេឆ្លើយហីៗ ព្រោះគេមិនចូលចិត្តមុខ អេរិកនោះទេ ។

« កូនដែលល្អដូចលោកគ្មានទេលើលោក ស្អប់សូម្បីតែម្ដាយខ្លួនឯង » អេរិក និយាយទាំងអស់សំណើច ។

« មិនមែនសុខៗ ខ្ញុំស្អប់ម្ដាយខ្លួនឯងឯណា! រឿងគ្រប់យ៉ាងតែងតែមានហេតុនិងផល! ឯងមិនដែលបានជួបប្រទះរឿងរ៉ាវឈឺចាប់ដូចខ្ញុំឯងមិនយល់ទេ តែខ្ញុំមិនបានស្អប់គាត់អីណាស់ណាគ្រាន់តែពេលខ្លះខ្ញុំមិនចង់ជួបគាត់! » ជាការពិត! គេមិនបានស្អប់គាត់ខ្លាំងពេកទេប៉ុន្តែពេលខ្លះគេមិនចង់ឃើញមុខគាត់ព្រោះបើឃើញមុខគាត់រឿងរ៉ាវទាំងនោះនឹងវិលត្រឡប់ចូលក្នុងខួរក្បាលរបស់គេម្ដងទៀតជាមិនខាន ។

« ឈឺចាប់ស្អីដល់ថ្នាក់ស្អប់ម្ដាយខ្លួននោះ មីន យ៉ុនហ្គី? អ្វីដែលអាចបំភ្លេចបានក៏បំភ្លេចចោលខ្លះទៅ! » អេរិក សួរទាំងងឿងឆ្ងល់ព្រោះគេពិតជាចង់ដឹងរឿងនោះខ្លាំងណាស់ ប៉ុន្តែមិនដឹងស៊ើបពីនរណានោះទេ ។

« ស្ត្រីម្នាក់ដែលខ្ញុំគោរពស្រឡាញ់ស្មើជីវិត លើកដៃសម្លាប់បុរសម្នាក់ដែលខ្ញុំគោរពស្រឡាញ់ស្មើជីវិតដូចគ្នា! » យ៉ុនហ្គី និយាយចប់ក៏ឡើងឡានហើយរថយន្តក៏បើកចេញទៅបាត់ ។ គេមិនចង់បកស្រាយឬរៀបរាប់អ្វីនោះទេ ជាពិសេសជាមួយ អេរិក មនុស្សដែលតែងតែចាំឌឺដងពេបជ្រាយគេកន្លងមក ។

តាមពិតទៅលោកហេលី មិនបានស្លាប់ដោយសារជំងឺរបស់គាត់នោះទេ លោកជាមនុស្សម្នាក់ដែលមានសុខភាពមាំមួនណាស់ ។ ក្រៅពីការងារជាអគ្គនាយកគាត់ជាភ្នាក់ងារស៊ើបអង្កេតរបស់ប៉ូលិស គាត់ស៊ើបអង្កេតពីការជួញដូរគ្រឿងញៀននិងផ្លូវភេទ ។ ប៉ុន្តែអ្វីដែលគាត់នឹកស្មានមិនដល់នោះគឺឪពុកក្មេកនិងភរិយាជាទីស្រឡាញ់របស់គាត់ជាមេក្លោងធំបំផុតនៅពីក្រោយរឿងនេះ ។

ថ្ងៃមួយប៉ូលិសធ្វើការលោមព័ទ្ធវិមានរ៉ូស៊ីនេះហើយថ្ងៃនោះក៏មានវត្តមានរបស់លោកហេលីផងដែរ ។ លោកហេលីបានស្លាប់ដោយសារភរិយាជាទីស្រឡាញ់របស់គាត់បាញ់ប្រហារលើគាត់ជាច្រើនគ្រាប់ព្រោះលោកហេលីជារនុកក្នុងដែលធ្វើឱ្យប៉ូលិសចាប់ខ្លួនគាត់និងឪពុក ប៉ុន្តែគាត់មិនដឹងទេថាថ្ងៃនោះ យ៉ុនហ្គី ក៏មានវត្តមាននៅទីនោះផងដែរ ។ គ្រប់យ៉ាងគ្រាន់តែជាឆាកល្ខោនអ្នកទាំងពីរមិនបានលែងលះគ្នាអីនោះទេប៉ុន្តែអ្នកស្រី រ៉ាស៊ីរៀបចំឡើងដើម្បីចង់បាន យ៉ុនហ្គី មកគ្រប់គ្រងប៉ុន្តែមិនអាច យ៉ុនហ្គី ទៅតាមឪពុក ។ ថ្ងៃដែលគេឃើញម្ដាយបាញ់ឪពុករបស់គេជាថ្ងៃកំណើតរបស់គេ គេមកព្រោះដឹងថាឪពុករបស់គេក៏នៅអ៉ីតាលីនេះស្រាប់ តែថ្ងៃសប្បាយរីករាយរបស់គេប្រែក្លាយជាការឈឺចាប់ដែលមិនអាចបំភ្លេចបាន ។

____

បន្ទាប់ពីចាកចេញពីវិមានរ៉ាស៊ី យ៉ុនហ្គី ក៏មកស្នាក់នៅសណ្ឋាគារ ព្រោះគេមិនដែលស្នាក់នៅទីនោះទេមិនថាមកយូររាប់ខែក៏ដោយហើយគេក៏មិនទិញផ្ទះឬខុនដូអីដែរព្រោះគេមិនចូលចិត្តទីនេះនោះទេ ។ គេមកទីនេះដើម្បីដោះស្រាយបញ្ហារឿងការនាំចេញនាំចូលទំនិញប៉ុណ្ណោះ ប្រសិនបើគ្មានបញ្ហាអ្វីទេនោះ គេនឹងមិនមកជាន់ប្រទេសនេះជាដាច់ខាត ។

@ប្រាំពីរថ្ងៃក្រោយ

ប្រាំពីរថ្ងៃក្រោយ យ៉ុនហ្គី ក៏ត្រឡប់មកវិញគេមក កូរ៉េភ្លាមបន្ទាប់ពីដោះស្រាយបញ្ហាចប់សព្វគ្រប់ ហើយគេដឹងច្បាស់ថាអ្នកណាជាអ្នកបង្កើតបញ្ហានេះឡើង គឺអ្នកស្រីរ៉ាស៊ី គ្រប់យ៉ាងព្រោះដើម្បីឱ្យគេមកអ៉ីតាលីនឹងឯង ។

@ភូមិគ្រឹះមីន

ប៉ុន្មានថ្ងៃដែល យ៉ុនហ្គី មិននៅ ជីមីន ស្រងូតស្រងាត់ណាស់ព្រោះគ្មានអ្នកឈ្លោះ គ្មានអ្នកនៅឱ្យគេង៉ក់ងរដាក់ ។

« សូម្បីតែទូរស័ព្ទក៏មិនទាក់ទងមកដែរ ចាំមើលតែមកវិញដឹងគ្នាហើយ មនុស្សអាក្រក់ ហឹស! » ជីមីន និយាយទាំងខឹងគេបោះទូរស័ព្ទទៅម្ខាងហើយចាប់យកចានដែលមានក្រូចក្នុងនោះមកកាន់ញ៉ាំទាំងមុខក្រញូវ ។ មិនមែនមិនទាក់ទងមកនោះទេទើបតែខានមួយថ្ងៃនេះប៉ុណ្ណោះ ប៉ុន្តែក្មេងម្នាក់នេះពូកែងរណាស់ឥឡូវនេះ ។

« ចាំមើលណាអូនលែងឱ្យប៉ះហើយ មនុស្សអាក្រក់ មីន យ៉ុនហ្គី ហ្ហឹកៗ » ក្រោយពីខឹងមកជាយំវិញ ធ្វើឱ្យប៉ាម៉ាក់របស់គេអង្គុយអស់សំណើចនឹង ជីមីន ជាខ្លាំង ។

« បើលែងឱ្យប៉ះមិនដាច់ខ្យល់បងស្លាប់ទៅហើយទេឬ? » សំឡេងស្រទន់បន្លឺឡើងពីក្រោយខ្នងធ្វើឱ្យ ជីមីន ភ្ញាក់ព្រើត ។

« អូយ៎! យ៉ុន? »

« បាទ! » គេឆ្លើយទាំងស្នាមញញឹមនិងសំឡេងដ៏ពីរោះ ។

« មនុស្សអាក្រក់ ហ្ហឹកៗ អូននឹកបងខ្លាំងណាស់ ដឹងទេ? » ជីមីន ស្រវ៉ាឱបកាយមាំយ៉ាងណែន ថែមទាំងយំសស្រាក់ទៀតផង ។

« បាទៗ បងក៏នឹកអូនដូចគ្នា សឺតៗ! » យ៉ុនហ្គី ឱបតបទៅវិញនិងអង្អែលក្បាលរបស់រាងតូចថ្នមៗ រួចទើបលែងពីការឱបហើយថើបថ្ងាសរបស់ ជីមីន ខ្សឺតៗ ដោយក្ដីនឹករឭក ។

« បងមិន...អក៎...អូយ... » មិនទាន់បាននិយាយផងរាងតូចស្រាប់តែស្រែកឡើងដោយក្ដីឈឺចាប់ ។

« មីននី? កើតអី? »

« យ៉ុន! អូន...ហ្ហឹកៗ អូនឈឺពោះណាស់បង... » ជីមីន យំសស្រាក់ឱបពោះផង ទូពិតប្រាប់ប្ដីផង ។

« ជីមីន កើតអី? យ៉ុនហ្គី? »

« ប្រហែលជាឈឺពោះហើយប៉ា! វីន ហ្សេន រៀបចំឡានទៅមន្ទីរពេទ្យជាបន្ទាន់! »

____

មកដល់មន្ទីរពេទ្យរាងតូចក៏ត្រូវបានដុកទ័របញ្ចូនចូលបន្ទប់វះកាត់ជាបន្ទាន់ ។ យ៉ុនហ្គី រង់ចាំនៅខាងក្រៅជាមួយឪពុកម្តាយក្មេកទាំងអន្ទះសា គេភ័យផង អរផង ទីបំផុតគេជិតបានឃើញមុខកូនប្រុសរបស់គេហើយ ។

@ពីរម៉ោងក្រោយមក

ពីរម៉ោងបានកន្លងផុតទៅហើយ ដុកទ័រនៅតែមិនទាន់ចេញមកទៀតកាន់តែធ្វើឱ្យ យ៉ុនហ្គី ភ័យមួយកម្រិតទៀត ប៉ុន្តែគេរាងធូរចិត្តបន្តិចក្រោយ ទ្វារបន្ទប់បើកឡើងដោយដៃរបស់ដុកទ័រ ។

« ភរិយានិងកូនខ្ញុំមានសុវត្ថិភាពមែនទេដុកទ័រ? »

« បាទពិតប្រាកដណាស់! អ្នកប្រុសនិងអ្នកប្រុសតូចមានសុវត្ថិភាពហើយលោកប្រុស! » ដុកទ័រតបទាំងញញឹមតិចៗ គាត់ហៅយ៉ុនហ្គីបែបនេះព្រោះ យ៉ុនហ្គី នេះហើយជាអ្នកជួយស្រោចស្រង់មន្ទីរពេទ្យនេះឡើង ជួយឱ្យគាត់មានការងារធ្វើចិញ្ចឹមគ្រួសារ ។

« ល្អខ្លាំងណាស់! អរគុណដុកទ័រហើយ » យ៉ុនហ្គី និយាយអរគុណទៅគាត់ទាំងស្នាមញញឹមហើយវាក៏ជាលើកដំបូងផងដែរ ដែលអ្នកផ្សេងបានឃើញស្នាមញញឹមចេញពីចិត្តរបស់គេ ។

« ជាតួនាទីរបស់ខ្ញុំស្រាប់ហើយ »

« ពួកយើងអាចចូលទៅមើលគេបានហើយឬនៅដុកទ័រ? » លោកផាក

« បាទបាន ប៉ុន្តែសូមរង់ចាំឱ្យខ្ញុំប្ដូរអ្នកប្រុសមីនទៅបន្ទប់សម្រាកសិន »

____

@បន្ទប់VIP

យ៉ុនហ្គី ដើរចូលមកទាំងស្នាមញញឹមជាប់មុខ គេសប្បាយចិត្តខ្លាំងណាស់ រកអ្វីប្រៀបផ្ទឹមពុំបាននោះទេ ។ គេមិនដែលគិតទេថាគេនិងជីមីនអាចឈានមកដល់ចំណុចនេះ ជាចំណុចមួយដែលមានសុភមង្គលខ្លាំងជាទីបំផុតព្រោះពីពេលនេះទៅពួកគេអាចបង្កើតគ្រួសារតូចមួយដូចគេឯងដែរហើយ ។ រាងតូចគេងញញឹមមើលទៅកូនប្រុសដែលនៅលើដៃលោកយាយរបស់គេ ។ ជីមីន ទើបតែដឹងខ្លួនមុននេះឯង ។

« កូនប្រុសប៉ា! » យ៉ុនហ្គី ទទួលកូនពីម្ដាយក្មេកមកបី ។

« គេមុខដូចបងខ្លាំងណាស់! ហិហិ មុខគួរឱ្យស្អប់ណាស់ » រាងតូចនិយាយនិងសើចកក្អឹកយ៉ាងមានក្ដីសុខ ។

« អូនចង់ដាក់ឈ្មោះឱ្យកូនថាយ៉ាងម៉េច? »

« មីន ជីយ៉ុន យ៉ាងម៉េចដែរបង? »

« ពីរោះណាស់! ជីយ៉ុន កូនប៉ា ជុប៎ៗ » ត្បិតថាហៅឈ្មោះកូនក៏ពិតមែនប៉ុន្តែស្នាមថើបមិនមែនផ្ដល់ឱ្យកូនទេគឺផ្ដល់ឱ្យ ជីមីន ទៅវិញទេ រាងតូចអៀនមុខក្រហមងាំងតែម្ដង ។

Continue Reading

You'll Also Like

432K 24K 17
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 ~By 𝐊𝐚𝐣𝐮ꨄ︎...
1.7M 95.4K 87
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...
1.6M 98.9K 40
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
711 77 14
ក្ដីស្រឡាញ់ដែលកើតមានរវាងCEOកំពូលផ្ដាច់ការប៉ុន្ដែថ្នាក់ថ្នមនិងយកចិត្តទុកដាក់បំផុតចំពោះលេខាជាទីស្រឡាញ់របស់គេម្នាក់នោះគឺគីម សុកជីន ជាមនុស្សតែម្នាក់គត់ដែ...