កម្មសិទ្ធិ មីន យ៉ុនហ្គី (Comp...

horng1993 által

35.6K 2.9K 121

« ទោះបីអូនក្លាយជាអ្វីក៏អូននៅតែជាកម្មសិទ្ធិរបស់បង! » មីន យ៉ុនហ្គី Min Yoongi X park Jimin YG top JM btt ✍️ wri... Több

Episode 1: ចាប់ពីថ្ងៃនេះទៅគេជាមនុស្សរបស់ខ្ញុំ!
Episode 2: មនុស្សរបស់យើង!
Episode 3:ទាល់តែមានការព្រមព្រៀងទើបយើងហែកកេស!
Episode 4:គ្រប់យ៉ាងទាល់តែមានការសាកល្បង!🔞
Episode 5:បបូរមាត់គួរឱ្យចង់បឺត!
Episode 6: ផាក ជីមីន នាមត្រកូលថ្មីគឺ មីន!
Episode 7:មោះ ទៅលួងក្នុងបន្ទប់ពីរនាក់!
Episode 8:ធ្វើអូនសិនទើបយើងទៅធ្វើការតាមក្រោយ!
Episode 9
Episode 11:ធ្លាក់ចូលក្នុងបេះដូងបង ជុប៎!
Episode 12: ភរិយារបស់ខ្ញុំ!!!
Episode 13: មីន ជីយ៉ុន!
Episode 14:អូនជាកម្មសិទ្ធិរបស់បងតែម្នាក់គត់!
Episode 15:ខ្ញុំនឹងលែងលះលោកឯង...
Episode 16:បងស្រឡាញ់អូនព្រោះអូនជាមនុស្សដែលបងស្រឡាញ់!
Episode 17: ទោះបីអូនក្លាយជាអ្វីក៏អូននៅតែជាកម្មសិទ្ធិរបស់បង!
Episode 18:នាងត្រឹមជាកាកសំណល់...
Episode 19:បើនាងមិនចង់សល់តែឆ្អឹងត្រឡប់ទៅវិញទេ នៅឱ្យឆ្ងាយពីគ្រួសាររបស់ខ្ញុំ!
Episode 20:ជើងស្រឡូនស្អាតបែបនេះគួរតែលើកឱ្យបានខ្ពស់មិនត្រូវកប់ក្នុងពូកទេ!❤️‍🔥
Episode 21:ខ្ញុំភ្លេចទៅហើយថាខ្ញុំមានម្ដាយនឹងគេដែរ...
Episode 22:អូនខ្លាចណាស់បង...
Episode 23:ព្រោះអូនជាកូនក្មេងរបស់បង!
Episode 24:បងស្រឡាញ់អូនណាស់ គីម ថេហ្យុង!
Episode 25:ស្រែកឡើងឮដល់កាទប់អូនហ៎!
Episode 26: បងអូនឈឺណាស់បង!
Episode 27: បងនិយាយម្នាក់ឯងហត់ណាស់....
Episode 28:ហេតុអ្វីបងមិនជួយកូនរបស់ពួកយើង?
Episode 29: លួងអូន!
Episode 30:អូនជាជីមីនរបស់បងនោះអី!
Episode 31:បងកំពុងក្បត់អូនមែនទេ?
Episode 32:ពួកយើងនិងកាន់ដៃគ្នាឆ្លងឧបសគ្គមួយនេះ!
Episode 33: ងប់នឹងប្រុសទាំងឪទាំងកូន!
Episode 34: ចាស់តែអាយុទេ
Episode35:ទុកឱ្យពូវីនថើប!
Episode 36:
Episode 37:
about me:
Episode 38:
បើកកក់រឿង:
Episode 39:
Episode 40
Episode 41
Episode 42
Episode 43:
Episode 44
Episode 45
Episode 46
Episode 47
Episode 48
Episode 49
Episode 50
The end 🩷
For you readers 🩷

Episode10: បងស្រឡាញ់អូនខ្លាំងណាស់!

914 63 4
horng1993 által

     មកដល់គោលដៅ ឡានឈប់នៅចំពោះមុខផ្ទះវិឡាតូចល្មមមួយ ។

« ចុះមក » 

« ពូមកផ្ទះអ្នកណា....ម៉ាក់ប៉ា!!?? » ចុះមកដល់ក្រោម ជីមីន សួរទាំងចម្ងល់ព្រោះផ្ទះនេះស្រស់ស្អាតណាស់ ។ ប៉ុន្តែមិនទាន់បានសួរចប់ផងគេក៏លាន់មាត់ហៅម៉ាក់ប៉ារបស់គេទាំងភ្ញាក់ផ្អើលជាខ្លាំង ។

« កូនប្រុសម៉ាក់! »

« ម៉ាក់! ហ្ហឹកៗ » ជីមីន រត់ចូលទៅឱបអ្នកជាម្ដាយយ៉ាងណែនទាំងយំសស្រាក់ គេនឹកគាត់ណាស់តែមិនហ៊ានប្រាប់ឬសុំ យ៉ុនហ្គី មកជួបគាត់នោះទេប៉ុន្តែថ្ងៃនេះគេបានមកជួបគាត់ដោយមាន យ៉ុនហ្គី ជាអ្នកជូនមក ។

« កូននឹកអ្នកទាំងពីរខ្លាំងណាស់ » លែងចេញពីការឱប ជីមីន និយាយទាំងពេបមាត់យំមិនបាត់ ។

« ពួកយើងក៏នឹកកូនដែរ មោះឆាប់ចូលទៅខាងក្នុងសិនទៅ »

     ចូលមកដល់ខាងក្នុង ជីមីន អង្គុយក្បែរម៉ាក់របស់គេ ព្រោះគេនឹកគាត់ខ្លាំងណាស់ ។ អ្នកជាម្ដាយញញឹមបិទមាត់មិនជិតព្រោះឃើញថាកូនរបស់ខ្លួនមានសាច់ឈាមស្រស់ថ្លាជាងមុនៗ មិនប្រាប់ក៏ដឹងថាកូនរបស់គាត់រស់នៅមានក្ដីសុខយ៉ាងណានោះ ។

« តើមានរឿងអី? ហេតុអីប៉ាម៉ាក់មកនៅទីនេះ? ចុះជំងឺរបស់ម៉ាក់វិញនោះ? » ជីមីន ចាប់សួរនាំទាំងចម្ងល់ព្រោះថាគេមិនបានដឹងរឿងអ្វីសោះសុខៗ ប៉ាម៉ាក់របស់គេក៏មករស់នៅផ្ទះនេះជាពិសេសម៉ាក់របស់គេរឹងមាំ សុខភាពក៏ល្អជាងមុនដែរ ។

« តាមពិតទៅគ្រប់យ៉ាងគឺ... » លោកផាករៀបរាប់គ្រប់យ៉ាងប្រាប់ទៅកូន ជីមីន ស្ដាប់ហើយទឹកភ្នែកហូរសស្រាក់រួចទើបស្ទុះចូលទៅឱបក្រសោបគាត់យ៉ាងណែន ។

« ហ្ហឹកៗ កូនសុំទោស! ហ៊ឺៗ កូនសុំទោស... »

« កូនប្រុសម៉ាក់! កូនគ្មានកំហុសទេ »

« ពិតមែនហើយ កូនគ្មានកំហុសទេកូនបំពេញតួនាទីជាកូនបានយ៉ាងល្អ » លោកផាក និយាយហើយអង្អែលក្បាលកូនតិចៗ ។

« កូនស្រឡាញ់អ្នកទាំងពីរណាស់ »

« ពួកយើងក៏ស្រឡាញ់កូនដូចគ្នា! » និយាយចប់ការឱបដ៏កក់ក្តៅក៏កើតមានឡើង ជាការឱបដែល ជីមីន ទន្ទឹមរង់ចាំជាយូរមកហើយនោះពេលនេះគេទទួលបានហើយ ។ យ៉ុនហ្គី អង្គុយញញឹមមើលទៅគ្រួសារតូចមួយដែលមានក្ដីសុខហើយក្នុងនោះក៏មានចំណែកគេចូលរួមជួយផងដែរ ។

     តាមពិតទៅរឿងគ្រប់យ៉ាងសុទ្ធតែមិនពិត វាជាការរៀបចំឡើងរបស់លោកផាកនិង យ៉ុនហ្គី តែប៉ុណ្ណោះ ។ លោកផាកមិនមែនជាមនុស្សញៀនល្បែងទេហើយក៏មិនមែនប្រមឹកដូច ជីមីន បានឃើញដែរ គ្រប់យ៉ាងសុទ្ធតែជាការសម្តែង ។ ព្រោះតែក្រុមហ៊ុនក្ស័យធនទើបធ្វើឱ្យលោកពិបាកចិត្ត ខ្វាយខ្វល់ពីអនាគតគ្រួសារជាពិសេសកូនប្រុសរបស់ខ្លួន ប៉ុន្តែជាសំណាងល្អដែលគាត់បានជួប យ៉ុនហ្គី ដែលជាដៃគូសហការរកស៊ីជាមួយគ្នា ។

     លោកផាកនិងយ៉ុនហ្គី ស្និទ្ធស្នាលគ្នាណាស់ព្រោះអ្នកទាំងពីររកស៊ីជាមួយគ្នា ជាពិសេសអ្នកទាំងពីរទុកចិត្តគ្នាទៅវិញទៅមក ។ ដោយសារតែបែបនេះហើយទើបលោកផាកប្រាប់រឿងគ្រប់យ៉ាងទៅ យ៉ុនហ្គី ហើយក៏ប្រគល់ជីមីនឱ្យទៅគេមើលថែជំនួសខ្លួនប៉ុន្តែ យ៉ុនហ្គី មិនទទួលដោយបែបនេះទេគេប្ដូរជាស្ដីដណ្ដឹង ជីមីន ពីលោកផាកវិញ ។ លោកផាកមិនបដិសេធនោះទេព្រោះគាត់ដឹងនិងទុកចិត្ត យ៉ុនហ្គី ណាស់ហើយជាការពិត យ៉ុនហ្គី មិនធ្វើឱ្យគាត់ខកបំណងនោះឡើយ ។

_____

     តាំងពីព្រឹករហូតដល់ល្ងាច ជីមីន នៅវិឡាផាកដែលជាផ្ទះថ្មីនេះរហូត គេនៅរៀនធ្វើម្ហូប ញ៉ាំអាហារពេលថ្ងៃ និងពេលល្ងាចជាមួយប៉ាម៉ាក់របស់គេមិនចង់ឃ្លាតនោះទេ ។ យ៉ុនហ្គី មិនបាននៅជាមួយទេព្រោះការងាររបស់គេច្រើន ជាពិសេសថ្មីៗ នេះគេទើបតែបើកជំនួញថ្មីបន្ថែមទៀត ។

     មកដល់ផ្ទះវិញ ជីមីន អង្គុយកំដរ យ៉ុនហ្គី ញ៉ាំអាហារពេលល្ងាចរួចទើបឡើងទៅខាងលើ ។ មកដល់ក្នុងបន្ទប់ ជីមីន ឱបចង្កេះមាំពីក្រោយដោយស្នាមញញឹមនៅតែមានលើផ្ទៃមុខ ។

« សប្បាយចិត្តខ្លាំងឬ? » យ៉ុនហ្គី បែរមកទល់មុខឃើញថាគេញញឹមជាប់ទើបនាយសួរ ។

« ពិតមែនហើយ អូនអរគុណពូខ្លាំងណាស់ដែលបានជួយគ្រួសារអូន អូនមិនដឹងថាមានអ្វីតបស្នងសងគុណពូវិញទេ »

« យើងមិនត្រូវការឱ្យអូនសងគុណយើងទេ ត្រឹមតែ ស្រឡាញ់ ស្មោះត្រង់ជាមួយយើងគឺគ្រប់គ្រាន់ហើយ » យ៉ុនហ្គី ស្រដីដោយសំឡេងស្រទន់ហើយអង្អែលថ្ពាល់ក្រពុំថ្នមៗ ព្រមជាមួយស្នាមញញឹមតិចៗផងដែរ ។

« តែអូនមានអារម្មណ៍ថាមិនគប្បីនឹងពូសោះ អូនមិនបានជួយអ្វីដល់ពូទេ » ជាការពិតគេមិនដែលធ្វើអ្វីដែលមានប្រយោជន៍ចំពោះ យ៉ុនហ្គី សោះគេមិនបានធ្វើអ្វីដើម្បី យ៉ុនហ្គី នោះទេ ។

« ចឹងជួយស្រឡាញ់យើងឱ្យខ្លាំងៗមក ជួយមើលថែខ្លួនឯងឱ្យបានល្អ កុំឈឺ កុំឧស្សាហ៍យំ កុំទន់ខ្សោយត្រូវតែរឹងមាំ នេះគឺជាអ្វីដែលយើងចង់បានពីអូន ធ្វើបានទេ? » គេមិនចង់ឱ្យ ជីមីន ទន់ខ្សោយដូចមុននោះទេ នៅពេលនេះ ជីមីន ជាមនុស្សរបស់គេ ជាភរិយារបស់គេទោះបីមិនបានរៀបការប៉ុន្តែពួកគេចុះអេតាស៊ីវិលរួចហើយ (កុំឆ្ងល់ម៉េចអានអត់ចំព្រោះខ្ញុំកាត់ចោល) ទោះគ្មាននរណាដឹងឮជាសាធារណៈក៏ប៉ុន្តែមិនប្រាកដថាគ្មានអ្នកដឹងនោះទេ ។ សត្រូវរបស់គេមានជុំទិសបើហ៊ានតែប្រហែលប្រាកដជាស្ដាយក្រោយជាក់ជាមិនខានឡើយ ។

« ធ្វើបាន! អូននឹងធ្វើដើម្បីពូ អូននឹងរឹងមាំ អូននឹងមិនយំច្រើនទៀតទេ ហិហិ »

« ល្អណាស់ សឺតៗ!មោះទៅងូតទឹកពីរនាក់ អឹប! »  គេថើបថ្ពាល់របស់រាងតូចពីរខ្សឺត ហើយក៏លើកកាយតូចពរពីមុខហើយដើរចូលបន្ទប់ទឹក ។

« សឺតៗ សុំមួយមក ជុប៎! » គ្រាន់តែចូលមកដល់ក្នុងបន្ទប់ទឹកភ្លាមក៏ល្បួងសុំគេភ្លាម ចំណែកដៃមាំកំពុងតែចាប់ដោះសម្លៀកបំពាក់របស់រាងតូចចេញ ដោយបបូរមាត់កំពុងឈ្មុលថើបកញ្ចឹងកសខ្ចីរបស់រាងតូច ។

« មើស៎! ថយភ្លាមគ្មានមកសុំមួយអីទេ » ជីមីន រុញមុខ យ៉ុនហ្គី ចេញហើយនិយាយយ៉ាងដាច់ខាតថាមិនឱ្យ តែគេអាចហាមឃាត់ យ៉ុនហ្គី បានឬអត់? ចម្លើយគឺអត់! ។

« ចឹងសុំពីរបីមក ជុប៎ៗៗ » និយាយចប់គេថើបពេញផ្ទៃមុខរបស់រាងតូចដោយក្ដីគ្រឺតខ្នាញ់ជាពន់ពេក ។

« មិនឱ្យ...អ្ហាយយ អ្ហឹសៗ...ពូ អ្ហា៎! » សំឡេងប្រកែកតវ៉ា ស្រែកប្រឆាំងប្ដូរជាស្រែកថ្ងូរវិញព្រោះគ្រប់យ៉ាងគេមិនអាចប្រឆាំងនឹង យ៉ុនហ្គី បានទេហើយគេក៏មិនមែនធ្វើដោយរាងក្រាស់បង្ខំដែរ គេព្រមដោយខ្លួនឯងគ្រាន់តែដំបូងលេងចរិតមេមាន់បន្តិចប៉ុណ្ណោះ ។

     បន្ទាប់ពីងូតទឹកអស់រយៈពេលមួយម៉ោងជាង លទ្ធផលគឺ យ៉ុនហ្គី បីរាងតូចមកគេងដោយពាក់តែអាវសឺមីមួយឱ្យតែប៉ុណ្ណោះ ចំណែកគេស្លៀកខោក្រណាត់មួយរួចក៏ឡើងគេងឱបចង្កេះតូចពីក្រោយ ។

     @មួយសប្ដាហ៍ក្រោយមក~

     អ៊ួក~ អ៊ួក~ ព្រលឹមមិនទាន់សំឡេងក្អួតចង្អោររបស់ យ៉ុនហ្គី បន្លឺឡើងលាន់ឮពេញបន្ទប់ ហើយនេះក៏មិនមែនជាលើកទីមួយ ថ្ងៃទីមួយដែរ វាប្រព្រឹត្តទៅរយៈពេលមួយសប្តាហ៍មកហើយ ។

« អូនថាពូទៅមន្ទីរពេទ្យឱ្យគ្រូពេទ្យពិនិត្យទៅល្អជាង »

« យើងមិនអីទេ អូនកុំបារម្ភ! » គេនៅតែចចេសរឹងរូសមិនព្រមទៅពេទ្យដដែល ទោះបីជាពេលនេះក្នុងខ្លួនគ្មានកម្លាំងកំហែងសូម្បីតែបន្តិចក៏ដោយ ។

« ពូកុំរឹងបានទេ? ហ្ហឹកៗ ចង់ឱ្យអូនបារម្ភស្លាប់ឬយ៉ាងម៉េច? » ជីមីន ពេបមាត់យំរហាមព្រោះតែខឹងនឹង យ៉ុនហ្គី មិនព្រមទៅពេទ្យ ។

« តែវាគ្មានសុវត្ថិភាពអូនក៏ដឹងមិនចឹង? »

« ហ្ហឹកៗ ហ៊ឺៗ ហ្ហឹកៗ... » ជីមីន មិនតបដាក់ខ្លួនអង្គុយយំ រដុះជើងនឹងឥដ្ឋការ៉ូដូចក្មេងមិនខុស ។

« មីននី? ក្រោកមកហើយឈប់យំភ្លាម »

« ហ្ហឹកៗ... »

« ឈប់យំទៅយើងព្រមទៅហើយ » ព្រោះមិនចង់ឃើញទឹកភ្នែករបស់គេទើបនាយយល់ព្រម ។

« ហិហិ តោះទៅ... » ភ្លាមៗ ជីមីន ស្រាប់តែបាត់យំហើយក្រោកមកកៀកដៃរាងក្រាស់ថែមទាំងសើចកក្អឹកទៀតផង ។

« មុននេះក្រែង... »

« មុននេះកុហក! ជុប៎ៗ អូនថើបឱ្យឆាប់ជា » គ្រាន់តែប្រាប់គេថាកុហករួចក៏ប្រញាប់ថើបថ្ពាល់របស់ យ៉ុនហ្គី ខ្សឺតៗ ដើម្បីបន្លប់កុំឱ្យ យ៉ុនហ្គី ខឹងនឹងខ្លួនដែលហ៊ានកុហកគេ ។

« ក្មេងកំហូច! តោះឆាប់ទៅ! » ហួសចិត្តមិនដឹងនិយាយបែបណាទេមុននេះខំតែអាណិត ឃើញយំឡើងចង់ហើមភ្នែកតែបែរជាកុហកគេទៅវិញ យ៉ាប់មែនក្មេងនេះ ។ បន្ទាប់មកក៏បណ្ដើរគ្នាចុះទៅខាងក្រោមដោយដំណើរតិចៗ ព្រោះយ៉ុនហ្គី នៅមិនទាន់មានកម្លាំងវិញនៅឡើយទេ ។

     មកដល់មន្ទីរពេទ្យ ជីមីន ក៏នាំ យ៉ុនហ្គី ចូលទៅបន្ទប់ពិនិត្យជំងឺតែម្ដងព្រោះក្នុងចិត្តបារម្ភពី យ៉ុនហ្គី ខ្លាំងណាស់ ។ យ៉ុនហ្គី ក៏ធ្វើតាម ជីមីន ប្រាប់ព្រោះដឹងថាកូនក្មេងរបស់គេបារម្ភ ខ្វល់ខ្វាយពីខ្លួនជាងនេះ ។ ១៥ នាទីក្រោយគ្រូពេទ្យក៏ពិនិត្យរួចរាល់ ។

« លោកមីន មិនបានកើតអ្វីនោះទេបាទ សុខភាពរបស់គាត់គឺល្អធម្មតា »

« អូនឃើញទេ? យើងប្រាប់ហើយ... »

« ប៉ុន្តែគាត់តែងតែក្អួតចង្អោរជាងមួយសប្តាហ៍មកហើយ លោកគ្រូពេទ្យបើគាត់មិនឈឺតើគាត់កើតអ្វីឱ្យប្រាកដ? » ជីមីន

« លោកមីនមិនកើតអីទេ ប៉ុន្តែបើតាមខ្ញុំសន្និដ្ឋានអ្នកដែលកើតអីជាអ្នកប្រុសទៅវិញទេ បាទ » លោកគ្រូពេទ្យ

« លោកគ្រូពេទ្យមានន័យយ៉ាងម៉េច? »

« ស្ថានភាពរបស់អ្នកប្រុសគឺ ឃ្លានខុសពីធម្មតា ចង់ញ៉ាំរបស់ជូរ វិលមុខ និងមានអាការៈចម្លែកៗ កើតឡើងលើខ្លួនអ្នកប្រុសបន្ថែមទៀតមែនទេ? » លោកគ្រូពេទ្យរៀបរាប់ពីអាការៈដែលកើតមានលើ ជីមីន ។

« ម៉េចក៏លោកគ្រូពេទ្យដឹង? » ជីមីន តបទាំងមិននឹកស្មានព្រោះ អាការៈដែលគ្រូពេទ្យរៀបរាប់មកនេះត្រូវនឹងគេទាំងអស់ ។

« ម៉េចក៏អូនមិនប្រាប់យើង? »

« សុំទោស! អូនគ្រាន់តែមិនចង់ឱ្យពូបារម្ភ... » ជីមីន ឱនមុខចុះពេបមាត់តិចៗ ខ្លាចយ៉ុនហ្គី ស្ដីឱ្យខ្លួន ។ យ៉ុនហ្គី មិនបានស្ដីបន្ទោសទេ គេគ្រាន់តែចាប់ដៃរាងតូចហើយអង្អែលតិចៗ រង់ចាំស្ដាប់គ្រូពេទ្យនិយាយ ។

« សូមកុំមានការបារម្ភអី! អាការៈទាំងនេះមិនមែនជាការព្រួយបារម្ភខ្លាំងនោះទេ ប៉ុន្តែផ្ទុយទៅវិញអាចជាដំណឹងល្អសម្រាប់អ្នកទាំងពីរវិញក៏ថាបានដែរ » លោកគ្រូពេទ្យនិយាយទាំងញញឹមតិចៗ ។

« បានន័យថាម៉េចលោកគ្រូពេទ្យ? »

« សូមអ្នកប្រុសមកតាមខ្ញុំមក » គ្រូពេទ្យ ក៏ដើរទៅដល់គ្រែពេទ្យ ឯជីមីន មើលមុខរាងក្រាស់បន្តិចក៏ដើរទៅគេងលើគ្រែពេទ្យបន្ទាប់ពីឃើញ យ៉ុនហ្គី ងក់ក្បាលយល់ព្រមឱ្យគេទៅគេងលើគ្រែពេទ្យនោះ ។

« នេះ...? នេះជាអ្វីនឹងគ្រូពេទ្យ? » យ៉ុនហ្គី សួរទាំងភ្ញាក់ផ្អើលព្រោះគេឃើញអ្វីម្យ៉ាងដែលធ្វើឱ្យគេភ្ញាក់ផ្អើលជាខ្លាំង ។ លោកគ្រូពេទ្យញញឹមបន្តិចទើបតប:

« អបអរសាទរអ្នកប្រុសមានផ្ទៃពោះរយៈពេល ២សប្ដាហ៍ហើយ »

« ថា...ថាម៉េច?គ្រូពេទ្យ? »

« ហ្ហឹកៗ ពូ! អូនមានកូនហើយ ពូអូនក្លាយជាឪពុករបស់គេហើយ ហ្ហឹកៗ » ជីមីន យំសស្រាក់បន្ទាប់ពីឮគ្រូពេទ្យនិយាយចប់ ។ គេមិននឹកស្មានថាគេអាចមានកូនបាននោះទេវាជាក្ដីស្រមៃមួយព្រោះគេដឹងខ្លួនច្បាស់ថាមិនអាចស្រឡាញ់មនុស្សស្រីបាននោះទេ ។

« បងដឹងហើយៗ អូនសម្លាញ់បងសប្បាយចិត្តណាស់ » យ៉ុនហ្គី និយាយទាំងអួលដើមក គេពិតជារំភើបចិត្តខ្លាំងណាស់ ទីបំផុតគេអាចបង្កើតគ្រួសារមួយពេញលេញជាមួយមនុស្សដែលគេស្រឡាញ់បានហើយ ។

« អបអរសាទរម្ដងទៀត ខ្ញុំនឹងចេញវិក័យប័ត្របើកថ្នាំឱ្យនិងប្រាប់ពីរបៀបមើលថែទាំអ្នកម៉ាក់ទៅលោកប៉ាផង »

« បាទ »

     បន្ទាប់ពីរួចរាល់ហើយពួកគេក៏ត្រឡប់មកផ្ទះវិញតាមផ្លូវ យ៉ុនហ្គី មិនឱ្យ ជីមីន អង្គុយលើពូក ឡានទេ ឱ្យគេអង្គុយលើភ្លៅរបស់ខ្លួនដោយយកលេសថាខ្លាចប៉ះពាល់ដល់កូន ។ យ៉ុនហ្គី ញញឹមបិទមាត់មិនជិតព្រោះគេសប្បាយចិត្តខ្លាំងណាស់រកប្រាប់មិនត្រូវនោះទេ អារម្មណ៍មួយនេះមិនអាចបរិយាយបាននោះទេ ។ មិនទាន់ទៅដល់ផ្ទះទេ ជីមីន សុំគេមកអង្គុយលេងនៅមាត់ទន្លេសិនហើយគេក៏យល់ព្រម ។

« បងស្រឡាញ់អូនខ្លាំងណាស់ អរគុណដែលមានកូនឱ្យបង » យ៉ុនហ្គី

« អូនក៏ស្រឡាញ់ពូដែរ ស្រឡាញ់ខ្លាំងៗ ហិហិ » ជីមីន និយាយហើយសើចតិចៗ រួចខិតចូលទៅជិតកាយមាំចំណែកនាយក៏លើកដៃឱបក្រសោបរាងតូចជាប់យ៉ាងណែន ផ្ដល់ភាពកក់ក្ដៅឱ្យប្រពន្ធនិងកូនរបស់ខ្លួន ។

     គ្រប់យ៉ាងវាបានកើតឡើងមកដល់សព្វថ្ងៃគឺព្រោះតែ យ៉ុនហ្គី ដែលរស់នៅប្រទេសអ៊ីតាលី មកចាប់ផ្តើមជីវិតឯករាជ្យនៅប្រទេសកូរ៉េ ។ ដំបូងគេបានជួបលោកផាកដែលអ្នកទាំងពីរសហការគ្នាតាំងពី យ៉ុនហ្គី ទើបតែបង្កើតជំនួញរបស់ខ្លួនដំបូង ហើយក៏បានជួបនឹង ជីមីន ក៏លួចមានចិត្តប្រតិព័ទ្ធលើគេតាំងពីពេលនោះមកកាលនោះរាងតូចមានអាយុប្រហែល១៥-១៦ឆ្នាំ ។

     មកដល់សព្វថ្ងៃដែល ជីមីន តែងតែចាញ់ យ៉ុនហ្គី នោះក៏ព្រោះតែគេជា bottom ជាពិសេសគេជាក្រុមមនុស្សដែលអាចពពោះកូនបាន(omega) ឯយ៉ុនហ្គីជា Top ជាអ្នកដែលធ្វើឱ្យ bottom ឬomega មានផ្ទៃពោះបាន (bottom មិនប្រាកដថាអាចពពោះបានទាំងអស់នោះទេ) ក៏ប៉ុន្តែក្នុងសង្គមនេះគេមិនបានផ្ដោតខ្លាំងលើរឿងទាំងនេះនោះទេ ។

     ជីវិតរបស់ ជីមីន គឺស្រស់ស្អាតណាស់គេរស់នៅយ៉ាងមានក្ដីសុខ ដោយឡែកក្រឡេកមកមើល ជីវិតរបស់គេវិញគ្មានសេចក្តីសុខសោះឡើយ ភាពកក់ក្តៅពីគ្រួសារគេមិនទទួលបានពេញលេញនោះឡើយ ក៏ប៉ុន្តែគេមិនបានបន្ទោសលើប៉ាម៉ាក់របស់គេទាំងស្រុងនោះទេ ។ ក្នុងនោះក៏មានចំណែកគេផងដែរ គេចាកចេញពីគ្រួសារមកចាប់ផ្ដើមជីវិតរស់នៅឯករាជ្យនៅប្រទេសកូរ៉េដែលទីនេះជាទឹកដីកំណើតរបស់លោក មីន ហេលី ជាឪពុកបង្កើតរបស់ យ៉ុនហ្គី ត្បិតអីលោកឪពុករបស់គេទទួលមរណភាពកាលពីប៉ុន្មានឆ្នាំមុនបាត់ទៅហើយ ។ គេស្រឡាញ់សេរីភាពមិនចូលចិត្តឱ្យនរណាបិទសិទ្ធិរបស់គេទេដូច្នេះហើយទើបជាមូលហេតុចម្បងដែលគេចាកចេញពីអ៊ីតាលីមកកូរ៉េវាក៏ព្រោះតែម្ដាយរបស់គេរឹតបន្តឹងសេរីភាពរបស់គេខ្លាំងពេក ។

Olvasás folytatása

You'll Also Like

1.7M 95.9K 87
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...
21.1K 696 34
រឿងBL ប្រភេទចម្រុះ BTS ស្នេហា ឈឺចាប់ គុំនំ បែកបាក់ និស្ស័យ Amine bl
6.2K 731 36
Yoonmin Novel✨ Yoongi : Top Jimin : Btt ស្នេហាកើតចេញពីជម្លោះរវាងយ៉ុនហ្គីនឹងជីមីនជួបឈ្លោះជួបជេជួបស្អប់ មួយថ្ងៃៗអុចធូបបន់10 20ដងសុំកុំឲ្យជួបរាងៗខ្លួ...
724 81 14
ក្ដីស្រឡាញ់ដែលកើតមានរវាងCEOកំពូលផ្ដាច់ការប៉ុន្ដែថ្នាក់ថ្នមនិងយកចិត្តទុកដាក់បំផុតចំពោះលេខាជាទីស្រឡាញ់របស់គេម្នាក់នោះគឺគីម សុកជីន ជាមនុស្សតែម្នាក់គត់ដែ...