The slay of love / ប្រមាញ់ស្ន...

By LieNaa7

124K 10.4K 474

តើស្នេហានេះអាចចាប់ផ្ដើមម្ដងទៀតដែរទេ? More

Part 1 : ឯងនៅតែមិនប្ដូរចរិត Jeon Jungkook
Part 2 : រវាងពួកយើងមិនចប់ត្រឹមនឹងទេ Tae
Part 3 : ថ្ងៃរៀបការរបស់ពួកយើង
Part 4 : ខ្ញុំកើតជំងឺខ្វះអូនថែ
Part 5 : បងចង់ឡើងម៉ូតូតាមសម្រួលឬ ចង់អោយខ្ញុំបី?
Part 6 : ក្នុងក្រសែភ្នែកបងខ្ញុំអាក្រក់តែរហូតហ្នឹង
Part 7 : ថ្ងៃក្រោយកុំមករញ៉េរញ៉ៃជាមួយមនុស្សរបស់យើងទៀត
Part 8 : លោកនៅតែរង់ចាំខ្ញុំពិតមែនហេស៎ Jungkook!!
Part 9 : ខ្ញុំកើតចេញពីពោះម៉ាក់ មិនមែនប៉ាទេ
Part 10 : បងជាមនុស្សដំបូងដែលខ្ញុំថ្នម🔥
Part 11 : ខ្ញុំទើបជាប្ដីបង!!
Part 12 : មិត្តបងនឹងហើយជាអ្នកខាំ
Part 13 : តាមគ្រួសារឬស្នេហា?
Part 14 : តួនាទីបងគឺមើលថែខ្ញុំ
Part 15 : ខ្ញុំច្បាស់ជាឆ្លៀតពេលសម្រាប់បង
Part 16 : បើកចិត្តទទួលយកអ្នកថ្មី
Part 17 : បងជាប្ដីហៅប្រពន្ធថាអូនមានអ្វីខុស?
Part 18 : ខ្ញុំនឹងរៀបការជាមួយ Tae!!
Part 19 : ខ្ញុំនឹកលោក!!
Part 20 : ខ្ញុំនឹងនៅតែតាមធ្វើជាស្រមោលដែលគ្មានរូបរាងរបស់បងបែបនេះ
Part 21 : អារម្មណ៍ស្រងេះស្រងោច
Part 22 : ឱកាសចុងក្រោយ
Part 23 : ព្រោះវាប្រហារបេះដូងរបស់ខ្ញុំ
Part 24 : សន្យាមិនទុកលោកចោលទៀតទេ
Part 25 : តណ្ហាមិនមែនជាស្នេហា ប៉ុន្តែស្នេហាគឺត្រូវការតណ្ហា
Part 27 : រង់ចាំខ្ញុំណា Tae!
Part 28 : Tae ធ្លាប់ស្រឡាញ់បងទេ?
Part 29 : ព្រោះខ្ញុំស្រឡាញ់បង!!
Part 30 : ដោះលែង
Part 31 : ស្នេហានិងតួនាទី
Part 32 : លាហើយ Kim Taehyung
Part 33 : Jungkook ជាឪពុករបស់គេ!!
Part 34 : អាការៈចម្លែក
Part 35 : ចាញ់កូន!!
Part 36 : អ្នកមើលថែជំនួស
Part 37 : បងដាច់ចិត្តពិតមែន Jung!!
Part 38 : ខ្ញុំឈឺពោះណាស់ម៉ាក់
Part 40 : ស្វាគមន៍សមាជិកថ្មី
Part 39 : ទុក្ខជាន់ទុក្ខ
Part 41 : ចាំជួបគ្នាណាបងសម្លាញ់!!
Part 42 : ប្រុសមិនព្រាន ស្រីម្ដេចនឹងស្រឡាញ់
Part 43 : ពួកយើងគ្មានថ្ងៃនឹងដូចដើម
Part 44 : អ្នកគ្មានតម្លៃក្នុងកែវភ្នែកខ្ញុំសូម្បីបន្តិច
Part 45 : បើលោករឹងទទឹង ខ្ញុំចាប់លោកថើបកណ្ដាលហ្វូងហើយ
Part 46 : Yes, I'm your Honey!!🔥
Part 47 : មនុស្សពិសេស?
Part 48 : ដល់ពេលខ្ញុំនឹងទៅ
Part 49 : Tae មិនទាន់មានប្ដីផង មានកូនយ៉ាងម៉េច
Part 50 : មនុស្សប្រុសហ្នឹងហេស៎មានកូន?
Part 51 : បាច់ផ្កាដំណាងឲ្យក្ដីស្រឡាញ់
Part 52 : ព្រោះតែគេនៅស្រឡាញ់ឯង
Part 53 : បើកូនខ្ញុំកើតអ្វី ខ្ញុំនឹងស្អប់លោកមួយជីវិត
Part 54 : ខ្ញុំជាអ្នកធ្វើអោយ Tae មានផ្ទៃពោះ
Part 55 : បងត្រូវការអូន!!
Part 56 : បណ្ណាការ
Part 57 : កុំធ្វើអោយមានស្នាម...🔥
Part 58 : Fy ដឹងខ្លួនហើយ...
Part 59 : បងនឹងធ្វើឱ្យគ្រប់គ្នាច្រណែននឹង Tae
Part 60 : Be my Honey?
ភាគបញ្ចប់ : សុភមង្គល

Part : ទោះបីជាខ្ញុំស្លាប់ ក៏ខ្ញុំមិនព្រមអោយបងការដែរ...

1.6K 144 9
By LieNaa7

កណ្ដាលអាធ្រាតយប់ស្ងាត់ បាត់អស់សម្លេងមនុស្សម្នាព្រោះតែចូលនិទ្រាទៅហើយនោះ នៅឡើយតែមនុស្សមួយគូដែលកំពុងតែពពាក់ពពូនគ្នាក្នុងភួយ សម្ងំធ្វើរឿងមិនគប្បី បង្កើតជាក្ដីសុខសម្រាប់ខ្លួនឯង ។ ម៉ោងមួយរំលងអាធ្រាត្រ សង្គ្រាមស្នេហ៍នៅមិនទាន់រលត់ សម្លេងថ្ងួចថ្ងូរចេះតែបន្តពីមួយក្ដារទៅមួយក្ដារ ។

ផ្លាប់ៗៗៗ~

«អ្ហឹសសស...អ្ហឹសសៗៗ»នាយតូចបើកមាត់បញ្ចេញសម្លេងដ៏អាម៉ាសទាំងបិទភ្នែកអស់កម្លាំង គេសឹងតែសន្លប់ម្ដងៗទៅហើយ ប៉ុន្តែ Jungkook មិនព្រមបញ្ឈប់ទាល់តែសោះ ។

«អ្ហាសស៎...បងថ្ងូរពីរោះណាស់ Tae »

«Jung...បានហើយ អ្ហាសស៎...អ្ហឹម»Tae ទះស្មារាងក្រាស់អោយបញ្ឈប់គេទៅលែងរួចពិតមែន តែរាងក្រាស់បែរជាផ្គើនថើបបំបិទមាត់គេមិនអោយស្រែក ព្រមទាំងដោលចង្កេះបាវខ្សាច់កាន់តែលឿនឡើងរហូតដល់គោលដៅ ។

«អ្ហឹហ្ហឹម...»អណ្ដាតក្ដៅគគុកប្រលែងលេងក្នុងក្រអូមមាត់ទាំងមិនខ្លាចញញើត ជញ្ជក់យករសជាតិដ៏ផ្អែមចេញពីដៃគូរបស់ខ្លួន ខណៈដែលរាងតូចអោបករបស់គេជាប់ តបតទៅ Jungkook វិញ មិនអោយនាយខកចិត្តឡើយ ។

«ហត់ណាស់ Jung ខ្ញុំទៅលែងរួចហើយ...»

«កំដរខ្ញុំមួយទឹកទៀតទៅ ខ្ញុំនឹងអោយបងគេង»

«អត់ទេ ខ្ញុំចង់សម្រាក»Tae គេចវេសមិនព្រមតាមសំណើ បម្រាស់ខ្លួនបែរខ្នងមិនអោយរាងក្រាស់ប៉ះពាល់គេទៀតឡើយ ពុំដូច្នោះគេច្បាស់ជាសន្លប់មិនខាន ។

«ក៏បាន ប៉ុន្តែលើកក្រោយបើបងមិនសន្លប់ខ្ញុំមិនឈប់ដាច់ខាត»Jungkook ក្រោកចេញពីកាយតូច ដាក់ខ្លួនគេងពីក្រោយខ្នង Tae សូកដៃអោបកាយអាក្រាតគ្មានសម្លៀកបំពាក់នោះយ៉ាងកក់ក្តៅ ។

«គ្មានលើកក្រោយទេ មនុស្សឆ្កួត!!»Tae បែរមកសម្លក់គេទាំងខាំមាត់ខឹង ធ្វើឱ្យនាយសើចចេញមកទាំងហួសចិត្ត ។

«ចាំតែមើលទៅ ហឹស... Good night សឺត~»

Tae ញញឹមបិទភ្នែកគេងទាំងមានក្ដីសុខ នៅស្ងៀមអោយគេគេងអោបពីក្រោយយ៉ាងណែន ។ ការប៉ះពាល់ដែលធ្វើអោយគេមានអារម្មណ៍ថាកក់ក្ដៅ និងមានសុវត្ថិភាពគឺចេញពីបុរសម្នាក់នេះហើយ ជា Jungkook តែម្នាក់ដែលអាចផ្ដល់អោយគេនូវសុភមង្គលដែលចេញពីស្នេហាមួយនេះ ។

Skip ៚

ព្រះអាទិត្យចាប់ផ្តើមរះសាជាថ្មី ពាំនាំនូវពន្លឺមកដល់ផែនដីបំភ្លឺដល់លោកាអោយភ្ញាក់ពីនិទ្រា ។ ថ្ងៃនេះជាថ្ងៃអាទិត្យ គ្រួសារនៅជួបជុំគ្នាញុាំអាហារពេលព្រឹកមុននឹងបន្តមកអង្គុយជជែកគ្នានៅលើសាឡុងដោយមានផ្លែឈើនិងទឹកក្រូចជារបស់កំដរមាត់ ។

«អឺក...គឺលោកប៉ា រឿងកាលពីម្សិលមិញ-»

«ឯងមានអ្វីហេស៎ Jiho »រាងចំណាស់មិនចាំអោយកូនបញ្ចប់ប្រយោគទាន់ គាត់ស្កាត់សួរមុនតែម្ដង តែនាយធំក៏ស្ទាក់ស្ទើ ដៀងភ្នែកសម្លឹងទៅ Tae បន្តិចទើបស្រដី ៖

«ខ្ញុំចង់និយាយរឿងរៀបការរបស់ខ្ញុំនិង Tae»
«មានអ្វីដែលរំខានចិត្តឯង ឬចង់ពន្លើនការរៀបមង្គលការ?»
«អត់នោះទេ ប៉ុន្តែ...ខ្ញុំចង់រំសាយ!!»Jiho សង្កត់ចិត្តយ៉ាងធ្ងន់ ខ្ជាក់ពាក្យដ៏ឈឺចាប់ចេញមកទាំងមិនបញ្ចេញប្រតិកម្មអ្វីបន្តិច លាក់អារម្មណ៍សៅហ្មងមិនអោយនរណាឃើញ ខុសពីលោក Jeon និង លោកស្រី Jeon ដែលភ្ញាក់ដូចមានគេជះទឹក ។

«ថាម៉េច Jiho?»លោកស្រី Jeon

«ឯងគិតស្អីទើបនិយាយបែបនេះ ឯងគិតថាពិធីមង្គលការជារឿងលេងសើច ដែលអាចរំសាយពេលណាក៏បានអ្ហៃ?»

«ខ្ញុំគិតច្បាស់ហើយប៉ា រំសាយពេលនេះក៏មិនទាន់ខូចខាតអ្វីដែរ ណាមួយគ្រួសារយើងក៏មិនទាន់បានបញ្ចេញមុខមាត់ Tae នៅឡើយ»

«ចុះគ្រួសារខាងដន្លងនោះ កូនគិតបែបណា សម្រេចចិត្តអោយច្បាស់ Jiho រឿងគូស្រករមិនមែនចេះតែជ្រើសបានទេ»លោកស្រី Jeon

«ពេលដែលពួកគាត់ឡើងមក ខ្ញុំនឹងជម្រាបរឿងនេះដល់មនុស្សចាស់ ហើយធ្វើលិខិតលែងលះតែម្ដង»Jiho ស្រដីម៉ាត់ៗ ហាក់គ្រប់ពាក្យដែលនិយាយចេញមកនាយបានត្រៀមទុករួចជាស្រេចយ៉ាងដូច្នោះ ។

«មិនបាន យ៉ាងណាក៏ប៉ាមិនព្រម ឯងធ្វើបែបនេះដូចជាបំបាក់មុខប៉ាពេកហើយ នរណាក៏ដឹងថាឯងជិតរៀបការ ចុះបើប្រាប់គេថាជាព័ត៌មានក្លែងក្លាយ រឿងនិងប្រែជារញ៉េរញ៉ៃ ព្រោះប៉ាជាអ្នកប្រាប់អោយគេប្រកាស នៅដោះស្រាយជាមួយគ្រួសារ Kim ទៀត»លោក Jeon ច្រឡោតអង្គុយលែងជាប់នឹងសាឡុង ស្រដីសម្លុតកូនប្រុសដែលធ្លាប់តែដើរតាមគាត់ ពេលនេះបែរជារារែកចង់ប្រឆាំងទៅវិញ ។

«លោកប៉ាកុំបន្ទោសគាត់អី រឿងនេះខ្ញុំជាអ្នកសុំបងប៉ុណ្ណោះ ខ្ញុំជាអ្នកចង់លែងលះជាមួយគាត់ដោយខ្លួនឯង»Tae នៅលែងស្ងៀមរហ័សមកឈរពាំងពីមុខ Jiho ជាហេតុអោយ Jungkook ក៏អង្គុយលែងជាប់ដូចគ្នា ។

«ហេតុអី Tae? Jiho មិនល្អត្រង់ណា គេធ្វើអ្វីអោយកូនទាស់ចិត្តឬ? ពួកយើងអាចនិយាយដោះស្រាយគ្នាបាន កុំឈានដល់លែងលះបែបនេះ»លោកស្រី Jeon ស្រដីថ្នមសម្លេងព្យាយាមមិនបញ្ចេញកំហឹងដើម្បីស្រុះស្រួលជាមួយកូន ។

«យ៉ាងណាក៏ប៉ាមិនស្រប!! ពួកឯងត្រូវតែរៀបការនៅដើមខែក្រោយ មិនថាដោយសារហេតុផលអ្វីក៏ដោយ ប៉ាមិនអនុញ្ញាតអោយរំសាយដាច់ខាត»

«មនុស្សមិនស្រឡាញ់គ្នាអោយរៀបការយ៉ាងម៉េច? រៀនយកចិត្តគេដាក់ចិត្តខ្លួនឯងខ្លះផង កុំអាងអ្វីបន្តិចក៏យកអំណាចមកគៀបអ្នកដទៃ»Jungkook

«មិនមែនជារឿងឯងទេ Jungkook កុំចេះមកលូកមាត់ »

«ខ្ញុំក៏មិនចង់ បើប៉ាមិនបង្ខំមនុស្សដែលខ្ញុំស្រឡាញ់អោយទៅរៀបការជាមួយបងប្រុស!!»មួយប្រយោគអោយគ្រប់គ្នាគាំងស្ដូក គេទប់លែងជាប់ពិតមែន បើអោយគេឈរស្ងៀមមើលរាងតូចត្រូវបង្ខំអោយរៀបការនោះគេធ្វើមិនបានឡើយ ។

«Jungkook...»Tae ហៅស្រដាស់រាងក្រាស់ទាំងញ័រខ្លួនទទ្រើក ម្ដេចក៏គេនិយាយបែបនេះ ។

«ឯងនិយាយស្អី Jungkook !! មានដឹងខ្លួនឬអត់ រៀនយូរទៅកាន់តែភ្លើទៅហើយ...»លោក Jeon លើកដៃចង្អុរមុខកូនបង្កើតទាំងកំហឹង ខឹងសឹងអាចសម្លាប់មនុស្សបានទៅហើយ ។

«ខ្ញុំនិយាយការពិត ពួកយើងទាក់ទងគ្នាតាំងពីនៅកាណាដា...Tae មិនមែនជាមិត្តតែគេជាសង្សាររបស់ខ្ញុំ»Jungkook ស្រដីមិនខ្លាចញញើត ហ៊ានប្រឈមមុខដោយការប្រឆាំងនឹងគ្រួសារដើម្បីតែ Tae ម្នាក់ ។ Jiho សម្លឹងមុខដ៏មុតមាំរបស់ប្អូន ហាក់កាន់ជំហរមិនរាថយទាល់តែសោះ ។

«Jeon Jungkook!!»លោក Jeon ពោលហៅសព្វនាមកូនប្រុសមួយទំហឹង បីដូចខ្លាកំណាចកំពុងតែជួបសត្រូវយ៉ាងដូច្នោះ ។

«ខ្ញុំក៏មិនព្រមដូចគ្នា បើប៉ាចង់អោយ Tae រៀបការជាមួយបងប្រុស សម្លាប់ខ្ញុំសិនទៅ មិនអញ្ជឹងរោងអាពាហ៍ពិពាហ៍គ្មានថ្ងៃកើតឡើងដាច់ខាត ព្រោះខ្ញុំនឹងកម្ទេចវាចោល»ឪពុកខ្លា កូនចចក ប៉ះគ្នាមិនញញើតទាល់តែសោះ សម្លឹងមុខគ្នាហាក់គ្មានមនោសញ្ចេតនាអ្វីបន្តិចសោះ ។

«Jungkook ហេតុអ្វីក៏និយាយបែបនេះ ឆាប់សូមទោសលោកប៉ាទៅ»លោកស្រី Jeon

«ទេ ខ្ញុំមិនបានខុស ខ្ញុំគ្រាន់តែការពារស្នេហារបស់ខ្ញុំប៉ុណ្ណោះ»

«ស្នេហា? ហឹស...ឯងគិតថាអាចទៅរួច? បើចង់សាកក៏ធ្វើទៅ ឯងច្បាស់ជាលែងបានឃើញពន្លឺថ្ងៃមិនខាន»

«ខ្ញុំមិនដែលខ្លាចស្រាប់ហើយ!!»

«ល្អ យើងក៏ចង់ដឹងថាឯងខ្លាំងដល់កម្រិតណា...»រាងចំណាស់ សើចដើម.កប្រៀបដូចជាការចម្អកមួយយ៉ាងចឹង មុននឹងស្រែកហៅកូនចៅទាំងមិនថ្នមសម្លេង ។

«ពួកឯង...»

«បាទ...»

«ចាប់ Jeon Jungkook ទៅជំរុំហ្វឹកហាត់អោយគេទទួលទណ្ឌកម្មទាល់តែរាងចាលព្រមស្គាល់ទោសកំហុសរបស់ខ្លួន!!»សម្ដីបីដូចគ្មានក្ដីស្រឡាញ់បញ្ជាកូនចៅអោយចាប់កូនប្រុសត្រឡប់ទៅរកកន្លែងអតីតកាលដែលគេសែនស្អប់ គឺការជាប់ឃុំនៅក្នុងបន្ទាយទាហាននេះឯង ។

«អត់ទេ! លោកបង កុំធ្វើបែបនេះ ពួកឯងឆាប់លែងកូនយើង»លោកស្រី Jeon ដែលបម្រុងនឹងចូលទៅជួយកូនក៏ត្រូវលោក Jeon ចាប់ដៃជាប់មិនអោយទៅ

«ឌី នាំលោកស្រីឯងទៅបន្ទប់»ពេលនេះគ្មាននរណាធំជាងគាត់ទៀតឡើយ លោក Jeon បញ្ជាយ៉ាងឈាមត្រជាក់ គ្មាននរណាហ៊ានជំទាស់សូម្បីម្នាក់ ។

«ទេ លែងហ្ហឹក លោកបងកុំនាំកូនខ្ញុំទៅទីនោះអី»លោកស្រី Jeon បានត្រឹមស្រែកអង្វរទាំងយំសស្រាក់ ខណៈដែលបាវព្រាវបានក្រៀកគាត់ជាប់នាំទៅបន្ទប់ បិទទ្វារចាក់សោរមិនអោយចេញ ។ បើនិយាយពី Jungkook វិញ រើដូចអន្ទង់ត្រូវភ្លើង ខឹងផង ឈឺផង សឹងតែស្រែកអោយបែកវិមាននេះទៅហើយ ។

«លោកប៉ា រឿងនេះមិនពាក់ព័ន្ធនឹង Jungkook ទេ ដោះលែងគេទៅ»Tae ដែលបម្រុងនឹងចូលជិតតែត្រូវអង្គរក្សឃាត់ជាប់ ទើបគេបានត្រឹមប្រើសម្ដីជំនួសប៉ុណ្ណោះ ។

«មែនហើយ នេះជាការសម្រេចចិត្តរបស់ពួកខ្ញុំ ណាមួយក៏ពួកយើងមិនបានស្រឡាញ់គ្នា រៀបការក៏គ្មានសេចក្ដីសុខដដែល »Jiho

«យ៉ាងណាក៏យើងមិនខ្វល់ ពួកឯងត្រូវតែរៀបការ យើងមិនព្រមអោយពាក្យចចាមអារ៉ាម ប្អូនដណ្ដើមរបស់បង លេចលឺនាំអោយកេរ្តិ៍ឈ្មោះអាប់ឱនដែរ អាទិត្យក្រោយគ្រួសារ Kim នឹងមកហើយ ពួកឯងហាមប្រកែកដាច់ខាត»

«ប៉ុន្តែពួកយើងមិនបានស្រឡាញ់គ្នាទេ!!»Tae ស្រែកទាំងចង់យំ ម្ដេចគាត់ផ្ដាច់ការយ៉ាងនេះ ។

«យូរទៅគង់តែស្រឡាញ់ រឿងអតីតកាលពួកឯងបែបណា បំភ្លេចចោលទៅ យើងគ្មានផ្លូវអោយពួកឯងយកគ្នាដាច់ខាត កុំបំបាក់មុខគ្រួសាររបស់យើងអោយសោះ Kim Taehyung !! យល់ដល់មុខមនុស្សចាស់ គិតអោយជ្រៅបន្តិចទៅ»

«ថ្វើយ មួយម៉ាត់មុខមាត់ ពីរម៉ាត់គ្រួសារ លោកមិនសាកសមជាឪពុកគេសូម្បីបន្តិច រាល់ថ្ងៃបើគ្មានអំណាចក្នុងដៃ តើនរណាទៅស្ដាប់មនុស្សអាត្មានិយមដូចជាលោកទៅ Jeon Hanjung!!» Jungkook ហៅឈ្មោះឪពុកទាំងមិនញញើត បង្កើនកំហឹងអោយគាត់កាន់តែឆេះសន្ធោរសន្ធៅ ។

«អា Jungkook !!»លោក Jeon ញ័រសាច់ទទ្រើក មើលទៅកូនប្រុសដោយការគុំគួនចង់ឈ្នះនៅមិនសុខ ។

«ចោលម្សៀតបំផុត យើងគ្មានកូនដូចជាឯងទេ ឆាប់នាំវាទៅ បើវាមិនដឹងកំហុសកុំលែងចេញពីជំរុំអោយសោះ ទាល់តែមានបញ្ជាពីយើង»

«អត់ទេ...អត់ទេ ហ្ហឹកៗ ខ្ញុំព្រមហើយៗ ខ្ញុំនឹងរៀបការជាមួយ Jiho hyung ហ្ហឹក លោកប៉ាដោះលែងគេទៅ គេមិនដឹងរឿងទេ»Tae អស់ជម្រើសលត់ជង្គង់សំពះមនុស្សចាស់ទាំងយំសស្រាក់ ប៉ុន្តែវាមិនមែនជាអ្វីដែល Jungkook ត្រូវការឡើយ ។

«គ្មានផ្លូវទេ Tae ខ្ញុំមិនព្រមដាច់ខាត ខ្ញុំសុខចិត្តស្លាប់ក៏មិនអោយបងទៅរៀបការជាមួយគេដែរ...»Jungkook កញ្ជ្រោលកាន់តែខ្លាំងឡើង អង្គរក្សប្រាំនាក់ចាប់សឹងមិនជាប់ ។ Tae សម្លឹងទៅរាងក្រាស់ស្របពេលដែលទឹកភ្នែកដាមថ្ពាល់ ហូរមកមិនដាច់ ក្នុងចិត្តមានតែពាក្យសូមទោសប៉ុណ្ណោះ ។

«ចុះ Jiho គិតចង់លែងទៀតឬអត់?»

«ខ្ញុំ...តាមតែប៉ារៀបចំទៅចុះ»Jiho មើលទៅកាយតូចដែលយំញ័រខ្លួនចំប្រប់នោះទាំងក្ដុកក្ដួល ម្នាក់ៗសុទ្ធតែគ្មានផ្លូវជ្រើស គ្រប់យ៉ាងលោក Jeon ជាអ្នកសម្រេច ។

«ទេ យើងមិនព្រម...លែងយើងទៅពួកអាចង្រៃ»

«ខ្ញុំព្រមហើយ ខ្ញុំស្ដាប់តាមប៉ាគ្រប់យ៉ាង ពេលនេះដោះលែង Jungkook ទៅ ហ្ហឹកៗ គេគ្មានកំហុសទេ សូមអង្វរណាប៉ា...»Tae

«យើងនឹងលែង ពេលដែលពិធីមង្គលការរួចរាល់»គាត់ម្ដេចនឹងទុកចិត្ត Jungkook ចិត្តឆៅប៉ុណ្ណាគាត់ក៏ដឹង មិនស្រួលនឹងឆេះរោងការមុនថ្ងៃកំណត់ផងក៏ថាបាន ។

«នាំវាទៅ...»

«កុំអោយសោះ Tae!!បើបងស្រឡាញ់ខ្ញុំកុំរៀបការដាច់ខាត ទោះបីជាខ្ញុំស្លាប់ ក៏ខ្ញុំមិនព្រមអោយបងការដែរ...»Jungkook ប្រឹងស្រែកខណៈដែលអង្គរក្សកំពុងតែអូសនាយចូលឡានតាមបញ្ជាលោក Jeon ។ Tae ដែលបម្រុងទៅតាមក៏ត្រូវគេឃាត់ជាប់ ។

«ត្រៀមខ្លួនទៅ មិនយូរទេពិធីមង្គលការនឹងមកដល់»លោក Jeon ស្រដីបញ្ចប់ប្រយោគ មុននឹងចាកចេញទៅបាត់បន្សល់ទុកនូវរាងតូចដែលយំសសឹកអស់ផ្លូវជ្រើស មិនដឹងគួរធ្វើបែបណា គេទាល់តម្រិះពិតមែន ។

«ឈប់យំទៅ Tae»Jiho ទាញកាយតូចមកអោបលួងលោម នាយក៏ធ្វើអ្វីមិនបាន មានតែចែវទូកបណ្ដោយទឹក ពុំដូច្នោះលោក Jeon អាចនឹងធ្វើអ្វីលើសពីនេះ ឪពុកនាយបែបណារឿងអ្វីនាយមិនស្គាល់ ។

«ហ្ហឹកៗ...ហ្ហឺ»Tae បានត្រឹមយំខ្ទប់មុខនឹងទ្រូងរបស់គេទាំងមិនអាចធ្វើអ្វីបាន គេអន់ខ្លាំងណាស់ ម្ដេចមិនអាចដោះស្រាយបញ្ហាមួយនេះ? សូម្បីតែ Jungkook ក៏ត្រូវទទួលទណ្ឌកម្មក៏ព្រោះតែគេ បញ្ហាគ្រប់យ៉ាងជាកំហុសរបស់គេតែម្នាក់គត់ ។

To be continued

Lie Naa

Continue Reading

You'll Also Like

602K 63.5K 25
في وسط دهليز معتم يولد شخصًا قاتم قوي جبارً بارد يوجد بداخل قلبهُ شرارةًُ مُنيرة هل ستصبح الشرارة نارًا تحرق الجميع أم ستبرد وتنطفئ ماذا لو تلون الأ...
1.6M 96.9K 39
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
146K 9.5K 57
ស្នេហាដែលកើតចេញពីលក្ខខណ្ឌប៉ុន្តែវាជាស្នេហាដ៏បរិសុទ្ឌរវាងមនុស្សពីរនាក់ដែលមិនធ្លាប់ស្គាល់សោះថាអ្វីដែលហៅថាជាស្នេហានិងក្ដីស្រលាញ់។ « យើងមិនខ្វល់..អ្វ...
119K 5.6K 65
បងស្រឡាញ់អូនហើយថេយ៍>>ជុងហ្គុក > >