The slay of love / ប្រមាញ់ស្ន...

LieNaa7 tarafından

125K 10.5K 474

តើស្នេហានេះអាចចាប់ផ្ដើមម្ដងទៀតដែរទេ? Daha Fazla

Part 1 : ឯងនៅតែមិនប្ដូរចរិត Jeon Jungkook
Part 2 : រវាងពួកយើងមិនចប់ត្រឹមនឹងទេ Tae
Part 3 : ថ្ងៃរៀបការរបស់ពួកយើង
Part 4 : ខ្ញុំកើតជំងឺខ្វះអូនថែ
Part 5 : បងចង់ឡើងម៉ូតូតាមសម្រួលឬ ចង់អោយខ្ញុំបី?
Part 6 : ក្នុងក្រសែភ្នែកបងខ្ញុំអាក្រក់តែរហូតហ្នឹង
Part 7 : ថ្ងៃក្រោយកុំមករញ៉េរញ៉ៃជាមួយមនុស្សរបស់យើងទៀត
Part 8 : លោកនៅតែរង់ចាំខ្ញុំពិតមែនហេស៎ Jungkook!!
Part 9 : ខ្ញុំកើតចេញពីពោះម៉ាក់ មិនមែនប៉ាទេ
Part 10 : បងជាមនុស្សដំបូងដែលខ្ញុំថ្នម🔥
Part 11 : ខ្ញុំទើបជាប្ដីបង!!
Part 12 : មិត្តបងនឹងហើយជាអ្នកខាំ
Part 13 : តាមគ្រួសារឬស្នេហា?
Part 14 : តួនាទីបងគឺមើលថែខ្ញុំ
Part 15 : ខ្ញុំច្បាស់ជាឆ្លៀតពេលសម្រាប់បង
Part 16 : បើកចិត្តទទួលយកអ្នកថ្មី
Part 17 : បងជាប្ដីហៅប្រពន្ធថាអូនមានអ្វីខុស?
Part 18 : ខ្ញុំនឹងរៀបការជាមួយ Tae!!
Part 19 : ខ្ញុំនឹកលោក!!
Part 20 : ខ្ញុំនឹងនៅតែតាមធ្វើជាស្រមោលដែលគ្មានរូបរាងរបស់បងបែបនេះ
Part 21 : អារម្មណ៍ស្រងេះស្រងោច
Part 22 : ឱកាសចុងក្រោយ
Part 24 : សន្យាមិនទុកលោកចោលទៀតទេ
Part 25 : តណ្ហាមិនមែនជាស្នេហា ប៉ុន្តែស្នេហាគឺត្រូវការតណ្ហា
Part : ទោះបីជាខ្ញុំស្លាប់ ក៏ខ្ញុំមិនព្រមអោយបងការដែរ...
Part 27 : រង់ចាំខ្ញុំណា Tae!
Part 28 : Tae ធ្លាប់ស្រឡាញ់បងទេ?
Part 29 : ព្រោះខ្ញុំស្រឡាញ់បង!!
Part 30 : ដោះលែង
Part 31 : ស្នេហានិងតួនាទី
Part 32 : លាហើយ Kim Taehyung
Part 33 : Jungkook ជាឪពុករបស់គេ!!
Part 34 : អាការៈចម្លែក
Part 35 : ចាញ់កូន!!
Part 36 : អ្នកមើលថែជំនួស
Part 37 : បងដាច់ចិត្តពិតមែន Jung!!
Part 38 : ខ្ញុំឈឺពោះណាស់ម៉ាក់
Part 40 : ស្វាគមន៍សមាជិកថ្មី
Part 39 : ទុក្ខជាន់ទុក្ខ
Part 41 : ចាំជួបគ្នាណាបងសម្លាញ់!!
Part 42 : ប្រុសមិនព្រាន ស្រីម្ដេចនឹងស្រឡាញ់
Part 43 : ពួកយើងគ្មានថ្ងៃនឹងដូចដើម
Part 44 : អ្នកគ្មានតម្លៃក្នុងកែវភ្នែកខ្ញុំសូម្បីបន្តិច
Part 45 : បើលោករឹងទទឹង ខ្ញុំចាប់លោកថើបកណ្ដាលហ្វូងហើយ
Part 46 : Yes, I'm your Honey!!🔥
Part 47 : មនុស្សពិសេស?
Part 48 : ដល់ពេលខ្ញុំនឹងទៅ
Part 49 : Tae មិនទាន់មានប្ដីផង មានកូនយ៉ាងម៉េច
Part 50 : មនុស្សប្រុសហ្នឹងហេស៎មានកូន?
Part 51 : បាច់ផ្កាដំណាងឲ្យក្ដីស្រឡាញ់
Part 52 : ព្រោះតែគេនៅស្រឡាញ់ឯង
Part 53 : បើកូនខ្ញុំកើតអ្វី ខ្ញុំនឹងស្អប់លោកមួយជីវិត
Part 54 : ខ្ញុំជាអ្នកធ្វើអោយ Tae មានផ្ទៃពោះ
Part 55 : បងត្រូវការអូន!!
Part 56 : បណ្ណាការ
Part 57 : កុំធ្វើអោយមានស្នាម...🔥
Part 58 : Fy ដឹងខ្លួនហើយ...
Part 59 : បងនឹងធ្វើឱ្យគ្រប់គ្នាច្រណែននឹង Tae
Part 60 : Be my Honey?
ភាគបញ្ចប់ : សុភមង្គល

Part 23 : ព្រោះវាប្រហារបេះដូងរបស់ខ្ញុំ

1.5K 138 5
LieNaa7 tarafından

រាត្រីស្ងប់ស្ងាត់នាយតូចអង្គុយនៅវេរ៉ងដាតែម្នាក់ឯង នឹកគិតពីសម្ដីដែលគេបាននិយាយជាមួយនឹង Jungkook កាលពីថ្ងៃមិញ ។ ពេលនេះក៏យប់ណាស់ទៅហើយ Jiho នៅមិនទាន់ត្រឡប់មកវិញ ជាហេតុធ្វើឱ្យគេគេងមិនលក់ នៅមិនសុខ អង្គុយរង់ចាំផ្លូវរបស់គេត្រឡប់មកវិញ ។

«ហ្ហឹម...កុំពិបាកចិត្តអី ឯងសម្រេចចិត្តត្រូវហើយ»Tae ពោលឡើងផ្ដល់ជាកម្លាំងចិត្តអោយខ្លួនឯង ដែលស្មុគស្មាញរកគិតអ្វីមិនចេញ កាន់តែគិតគេកាន់តែគ្មានភាពក្លាហានដើម្បីនិយាយជាមួយ Jiho ។ Tae នៅបន្តអង្គុយចាំទាល់តែលឺសម្លេងឡានរបស់រាងក្រាស់មក ទើបគេរហ័សចុះទៅខាងក្រោម ។

«hyung...»ដំណើរស្របជាមួយនឹងសម្ដី Tae ចុះពីកាំជណ្ដើរមួយៗសម្លឹងទៅបុរសដែលដើរចូលមកដោយការហត់នឿយ ។

«Tae នេះនៅមិនទាន់ចូលគេងទេឬ?»

«ខ្ញុំនៅចាំ hyung !! នេះមានបានញុាំអ្វីឬនៅ ចាំខ្ញុំធ្វើអោយ»

«ក៏ល្អ បងកំពុងតែឃ្លានល្មម»ចេញពីកន្លែងភ្លាមក៏មកវិមាន មិនហ៊ានទៅផ្ដេសផ្ដាសនៅឯណាទេ និយាយរួម ជីវិតរបស់គេគឺមានតែការងារនឹងឯង ។

«បើចឹងទៅសម្អាតខ្លួនសិនទៅ ទម្រាំនឹងចុះមកវិញអាហារអាចនឹងឆ្អិនតែម្ដង»

«អ្ហឹម...»Jiho ងក់ក្បាលទាំងបញ្ចេញស្នាមញញឹមនេះបើស្រីៗឃើញច្បាស់ជាលង់ស្លាប់មិនខាន ។ នាយខិតមកជិតរាងតូចបន្តិចបម្រុងនឹងថើបថ្ងាសរបស់គេ ប៉ុន្តែ Tae បែរជាគេច មុននឹងបើកភ្នែកមើលមកគេម៉ក់ៗ ទើប Jiho ប្ដូរមកជាអង្អែលក្បាលគេជំនួសវិញ មុននឹងឡើងទៅបន្ទប់បាត់ វាមិនមែនជារឿងចម្លែកឡើយ សូម្បីតែពេលគេងមានម្ដងណាដែលថា Tae មិនបែរខ្នងដាក់នាយនោះ ។

«ហ៊ូ...បិះទៅហើយមុននេះ»Tae ដកដង្ហើមទាំងធូរទ្រូង តែពេលដែលងាកមកក៏ប្រទះភ្នែកនឹងក្មេងដែលមិនទាន់ចូលគេងកំពុងតែពួននៅក្នុងផ្ទះបាយ បង្ហាញទឹកមុខខឹងសម្បាមួយរំពេច ។ រាងតូចក្រវីក្បាលទាំងហួសចិត្ត សំដៅទៅបន្ទប់មួយទៀតដែលកំពុងតែមានមនុស្សប្រច័ណ្ឌខុសរឿង ងរង៉ក់អោយលួងទៀតហើយ ។

«មកធ្វើអីនៅត្រង់នេះ»Tae
«មុននេះគេចង់ថើបបង»Jungkook មិនបង្អង់ទាញចង្កេះមួយក្ដាប់មកអោបជាប់ ។ ខឹងណាស់ៗអម្បាញ់មិញអន្ទះសារ ស្ទើរតែស្រែកពីផ្ទះបាយអោយបងប្រុសចេញឆ្ងាយពីសំណព្វចិត្តខ្លួនទៅហើយ ។

«ប្ដីថើបប្រពន្ធមានអ្វីខុស»
«បងកុំមកបញ្ឆេះខ្ញុំ!!»
«និយាយពិតតើ មើល៌ លែងទៅ ខ្ញុំត្រូវធ្វើអាហារអោយ Jiho hyung »Tae រើចេញពីការអោប មកបើកទូរទឹកកករកបន្លែសាច់ដើម្បីធ្វើអាហារ ព្រោះថ្មើនេះអ្នកបម្រើទៅផ្ទះក្រោយវិមានអស់ហើយ ។

«Tae...»Jungkook មិនព្រមនៅតែតាមរងូវៗក្បែរត្រចៀករបស់ Tae ទាំងអោបចង្កេះគេពីក្រោយ ។

«យ៉ាងម៉េចហ្នឹង!! មិនទៅគេងទេហេស៎ ហើយមុននេះចុះមកធ្វើអី»

«មករកទឹកផឹក តែបែរជាមកជួបទិដ្ឋភាពដ៏ព្រៃផ្សៃទៅវិញ»

«ហឹម?ព្រៃផ្សៃ?»Tae ទម្លាក់របស់ចុះពីដៃបែរមកប្រឈមជាមួយរាងក្រាស់ទាំងចង់អស់សំណើច ទិដ្ឋភាពមុននេះអាក្រក់ណាស់ណាទៅទើបធ្វើឱ្យអ្នកប្រុសតូចម្នាក់នេះគិតថាព្រៃផ្សៃ ។

«មែន ព្រោះវាប្រហារបេះដូងរបស់ខ្ញុំ»Jungkook ពេបមាត់ចូលតួកម្សត់ទាំងចង្អុរមកកាន់ទ្រូងខាងឆ្វេងដែលមានដុំសាច់តូចមួយលាក់បង្កប់អារម្មណ៍របស់គេនៅទីនេះ ។ Tae សើចឡើងទាំងហួសចិត្ត សឹមចង្អើតជើងអោប.ករាងក្រាស់ផ្សាភ្ជាប់បបូរមាត់ជាមួយគេភ្លាមៗ ។ មើលទៅសម្ដីលួងគ្មានប្រសិទ្ធភាពទេ ។

«អ្ហឹម...»មិនអោយសៅម៉ង Jungkook ហើបមាត់ទទួលយកសាច់បបូរមាត់ដ៏ទន់ល្មើយមកបឺតជញ្ជក់ ខណៈដែលដៃអោបរឹតកាយតូចច្រឡឹងស្ទាបអង្អែលទាំងពេញចិត្ត ។ Tae បណ្ដោយឲ្យគេថើបខ្លួនទាំងមិនហាមឃាត់ទាល់តែនាយព្រមដកមាត់ចេញដោយខ្លួនឯង ។

«ហ្ហឹម...បានហើយនៅ ប្រយ័ត្នមានគេមកឃើញមិនល្អទេ»

«បងធ្វើអោយខ្ញុំមានអារម្មណ៍ហើយ»

«អារម្មណ៍ស្អី មនុស្សចម្កួត ឆាប់ទៅគេងទៅ ខ្ញុំត្រូវធ្វើអាហារអោយ Jiho hyung »Tae រុញកាយមាំចេញមិនអោយក្បែរខ្លួន បើហ៊ានតែបណ្ដោយផុងខ្លួនម្ដងទៀតឥឡូវមិនខាន ។

«ក៏បាន តែហាមមិនអោយគេប៉ះបងទេ ខ្ញុំហួងហែង»Jungkook ញាក់ចិញ្ចើមព្រើល ដៃនេះរកតែបន្លំប៉ះគេ តែត្រូវ Tae វាយចេញ ។

«នៅមិនទៅទៀត»

«សឺត~ good night អូនសម្លាញ់!!»Jungkook ឆ្មក់ថើបថ្ពាល់គេបន្តិចទើបដើរចេញយ៉ាងសង្ហា ទុកអោយនាយតូចមុខក្រហមអៀនខ្វេរតែម្នាក់ឯង ។

«ឆឹស អាក្មេងមិនទាន់គ្រប់អាយុ»Tae ញីថ្ពាល់ខ្លួនឯងខ្លាំងៗទាំងខាំមាត់ខាំក រៀបចំរបស់របរធ្វើអាហារប៉ុន្មានមុខទុកអោយ Jiho ។ Skip ~

«រួចរាល់ហើយ»Tae លើកអាហារមកដាក់លើតុព្រមជាមួយនឹងទឹកមួយកែវរួចជាស្រេច ស្របពេលដែល Jiho ចុះមកល្មម ។

«បានអ្វីហ្នឹង ឆ្ងុយដល់ហើយ»បុរសមិនចេះមុខស្ងួត ចុះមកជាមួយស្នាមញញឹមលើមុខជាប់ចូលមកអង្គុយទាំងសម្លឹងទៅអាហារដែលនៅលើតុ ។

«មិនច្រើនទេ មួយនេះជាអាហារសុខភាពញុាំពេលយប់មិនធ្វើអោយប៉ះពាល់ទេ នៅស៊ុបមួយចាននេះទៀត ខ្ញុំរំងាស់វាមិនបានយូរឡើយ តែរសជាតិអាចនឹងឆ្ងាញ់ដូចដើមព្រោះវាជារូបមន្តប្រចាំគ្រួសាររបស់ខ្ញុំ ធានាថាមិនធ្វើអោយ hyung ខ្ជាក់ចោលទេ»Tae រៀបរាប់ទាំងចង្អុរបង្ហាញម្ដងមួយចាន ខណៈដែលរាងក្រាស់ក៏ចេះតែតាមសម្លឹង មុននឹងសើចឡើងមកជាមួយនឹងសម្ដីរបស់គេ ។

«ពូកែបែបនេះនរណាបានធ្វើប្រពន្ធសំណាងស្លាប់ហើយ»

«អឺក...ខ្ញុំថា hyung ញុាំសិនទៅ ចាំនិយាយទៀត»Tae ធ្លាក់ទឹកមុខមកជាញញឹមមិនសម មើលទៅ Jiho ទាំងក្រែងចិត្តទើបអង្គុយស្ងៀមផឹកទឹកដោះគោក្ដៅៗ រង់ចាំទៅខាងលើជាមួយគេ ។

«ក៏បាន បើ Tae ងងុយអាចឡើងទៅគេងមុនចុះ បងរំខានច្រើនហើយ»

«អត់ទេៗ មិនរំខានទេ ខ្ញុំចាំបាន hyung ញុាំទៅ ប្រយ័ត្នអាហារត្រជាក់នឹងលែងឆ្ងាញ់មិនខាន»Tae ប្រកែកញាប់មាត់ទាំងក្រវីដៃញាប់ស្អេក ម៉េចនឹងអាចរំខាននោះ នេះអាចជាការបម្រើលើកចុងក្រោយដែលគេតបស្នងទៅនាយសម្រាប់អំពើរល្អកន្លងមកនេះ ។

Taehyung មិនព្រមក្រោកទៅណារង់ចាំទាល់តែគេញុាំរួចទើបប្រមូលចានទៅលាង ដោយមាន Jiho ចាំជួយនឹងបបួលគេជជែកពីនេះពីនោះកុំអោយស្ងាត់ ។ Tae ចេះតែស្ទាក់ស្ទើចង់និយាយពីរឿងនោះ ប៉ុន្តែគេខ្ជាក់ពាក្យទាំងនោះមិនចេញទាល់តែសោះ ។

«Jiho hyung !!»មកដល់បន្ទប់វិញ Tae ក៏ដាច់ចិត្តហៅនាយម្ដងទៀត ជំនះភាពខ្លាចរបស់ខ្លួនអោយបាន ។

«មានអ្វីឬ?»
«ខ្ញុំសុំនិយាយរឿងផ្ទាល់ខ្លួនជាមួយ hyung បន្តិចបានទេ»
«ជារឿងសំខាន់? នេះក៏យប់ដែរហើយ ចាំស្អែកបានទេ Tae អាចនឹងនឿយហត់»គេបម្រើនាយច្រើនយ៉ាងនេះ ម្ដេចនឹងដាច់ចិត្តឃើញគេតានតឹងមកអង្គុយរៀបរាប់ប្រាប់នាយទៀតនោះ គេគួរតែសម្រាកទើបល្អ ។

«មិនអីទេ ខ្ញុំ...ខ្ញុំគេងក៏បាន»ចុះឡើងៗគេនៅតែសូញសាញ Tae គេចពីក្រសែភ្នែករបស់រាងក្រាស់ឡើងទៅគេងលើពូកទាំងក្រឡុំភួយជិតត្រឹម.ក ។ Jiho ខ្ជិលដេញដោលឡើងទៅគេងក្បែរគេ មុននឹងបិទភ្លើង បម្រុងនឹងដាក់ក្បាលដល់ខ្នើយទៅហើយ Tae បែរជាបម្រះខ្លួនបែរមករកនាយមួយទំហឹង មុននឹងពោលឡើង ៖

«ខ្ញុំគេងមិនលក់ទេ ខ្ញុំត្រូវការនិយាយឥឡូវនេះ»គេតឹងទ្រូងណាស់ បើមិនបានដោះស្រាយក្នុងយប់នេះគេប្រាកដជាត្រូវបញ្ឈរភ្នែកទល់ភ្លឺទៀតមិនខាន ។

«ok!ok! បងចាំស្ដាប់ Tae មានអ្វីក៏និយាយមកចុះ»Jiho អស់វាចាមានតែបើកភ្លើងដើម្បីចរចាជាមួយរាងតូចដែលក្រោកអង្គុយធ្វើភ្នែកភ្លឹសៗហាក់មិនស្ងប់ក្នុងចិត្តបែបនេះ ។

«គឺ...»Tae ធ្វើភ្នែកក្រលេបក្រឡាប់មិនដឹងថាគួរចាប់ផ្ដើមពីត្រង់ណាមកមុន ។ បំផ្លាញ់ទឹកចិត្តមនុស្សបរិសុទ្ធម្នាក់ ដូចជាឃោរឃៅខ្លាំងណាស់ ។

«គឺយ៉ាងម៉េច...សម្រេចថាអូនមានរឿងអ្វី? ឬ Tae មានអ្វីលាក់បង?»

«ខ្ញុំមិនចង់លាក់ hyung ទេ គ្រាន់តែខ្ញុំគ្មានភាពក្លាហានក្នុងការនិយាយ បើធ្វើទៅហើយ hyung អាចនឹងស្អប់ខ្ញុំដែរទេ?»

«មានអ្វីក៏និយាយមក បងចូលចិត្តមនុស្សត្រង់ ទោះឈឺក៏ប្រសើរជាងធ្វើមនុស្សល្ងង់អោយគេបោកបានដែរមិនអញ្ជឹង មនុស្សបងចិត្តទូលាយមិនប្រកាន់ច្រើនទេ»Jiho ប្រឹងស្រដីអោយគេធូរចិត្ត ពុំដូច្នោះ Tae ប្រាកដជាអេះអុញហើបមាត់លែងរួចមិនខាន ។

«ហឹម គឺខ្ញុំ...ខ្ញុំសួរ hyung ប៉ុន្មានថ្ងៃមកនេះមានលួចស្រឡាញ់...ខ្ញុំឬអត់?»

«ហឹស បើមិនអោយបងស្រឡាញ់គ្រួសារ ស្រឡាញ់ប្រពន្ធកូន តើអោយបងទៅស្រឡាញ់អ្នកណា?»Jiho ហាក់អស់សំណើចលើកដៃញីសក់របស់រាងតូចដូចជាកូនក្មេង ឯ Tae ក៏នៅស្ងៀមទាំងធ្វើមុខមិនសម ។

«ចុះបើខ្ញុំប្រាប់ថា ខ្ញុំមិនបានស្រលាញ់ hyung ! តើ hyung នៅតែចង់រៀបការជាមួយខ្ញុំទៀតដែរទេ?»

«បងដឹង! បងដឹងថា Tae គ្មានចិត្តមកលើបង... កែវភ្នែក ពាក្យសម្ដី ព្រមទាំងកាយវិការ ជាកញ្ចក់ឆ្លុះអោយបងឃើញមករហូតថា Tae ចាត់ទុកបងជាអ្វី? បងមិនបង្ខំបើសិនជា Tae មិនព្រមបើកឱកាសទទួលយកបង បងអាចនឹងគិតម្ដងទៀតពីរឿងនេះ»Jiho ចាប់ដៃស្រឡូនមកក្រសោបដោយអង្អែលថ្នមៗជាការលួងលោម មិនអោយគេពិបាកចិត្ត ។

«ខ្ញុំសូមទោស ដែលមិនអាចតបស្នងអំពើរល្អរបស់ hyung ដោយស្នេហា ព្រោះ-»

«ព្រោះ Tae មានមនុស្សដែលត្រូវស្រឡាញ់រួចហើយ»Jiho ស្រដីកាត់ខណៈដែលផ្ទៃមុខនៅតែបង្ហាញស្នាមញញឹមដែលលាក់បង្កប់នូវភាពឈឺចាប់ ។ (smiling is better than explaining.)

«ម៉េច...ម៉េចក៏ hyung ដឹង?»Tae គាំងអណ្ដាតក្រលាស់សឹងមិនរួច សម្លឹងទៅបុរសចំពោះមុខទាំងភ្ញាក់ផ្អើល ។

«បងគ្រាន់តែនិយាយលេង តែក៏ជាការពិត!! បងអាចទាយបានដែរទេថាគេជាអ្នកណា»

«hyung...ខ្ញុំ»

«បើ Tae គ្មានមនុស្សដែលខ្លួនស្រឡាញ់ Tae ប្រហែលជាទទួលយកបងមកយូរហើយ ស្នេហាគ្មាននរណាអាចបង្ខំបាន ហើយក៏មិនអាចកំណត់បានដែរថាក្ដីស្រឡាញ់មួយនោះនឹងនាំមកនូវក្ដីសុខឬក៏ទុក្ខ បងគ្រាន់តែចង់ប្រាប់ Tae ថាកុំតានតឹង ទោះបី Tae ផ្ដល់ឋានៈអោយបងជាអ្វីក៏បងព្រម»

«hyung ខ្ញុំសូមទោស»Tae ស្រវាអោបអ្នកម្ខាងទៀតទាំងយំសស្រាក់រកហាមឃាត់មិនទាន់ ។ បុរសម្នាក់នេះល្អពេកហើយ ប៉ុន្តែគួរអោយស្ដាយដែលគេមិនអាចទទួលក្ដីស្រឡាញ់របស់នាយ ។

«មិនអីទេៗ កុំយំ ចាំបងទៅនិយាយជាមួយនឹងលោកប៉ា ប៉ុន្តែអាចនឹងពីរទៅបីថ្ងៃទៀតបងមិនហ៊ានសន្យាទេ អាស្រ័យលើលោកប៉ាគាត់ទំនេរថ្ងៃណា»

«តាមសម្រួលទៅ hyung ខ្ញុំមិនបង្ខំទេ»Tae លែងចេញពីការអោបទាំងជូតទឹកភ្នែកដូចជាកូនក្មេង មុននេះក្ដុកក្ដួលពេកទើបហូរលឿនបែបនេះ ។

«ចុះ Tae អាចប្រាប់បានទេថា គេម្នាក់នោះ...ជាអ្នកណា?»

«គឺ.....»Tae អេះអុញគេចពីក្រសែភ្នែករបស់ Jiho ។ មកសួរត្រង់ៗបែបនេះអោយគេឆ្លើយបែបណា ។

«មិនអីទេ បើ Tae មិនចង់ប្រាប់ក៏មិនអីដែរ កុំស្មុគស្មាញអី ឆាប់គេងទៅ ថ្ងៃស្អែកមានភារកិច្ចត្រូវធ្វើបន្តទៀត»

«អត់ទេ ខ្ញុំមិនចង់លាក់ hyung ទៀតឡើយ ខ្ញុំតែងតែមានអារម្មណ៍មិនគប្បីចំពោះ hyung មករហូត ខ្ញុំមិនចង់ធ្វើជាមនុស្សអាត្មានិយមទៀតទេ គ្រាន់តែសង្ឃឹមថា hyung មិនស្អប់ខ្ញុំប៉ុណ្ណោះ»គេបំផ្លាញ់ទឹកចិត្តរបស់នាយមកច្រើនហើយ ស៊ូប្រាប់ដោយផ្ទាល់ប្រសើរជាងអោយ Jiho ដឹងដោយខ្លួនឯង ពេលនោះពួកគេប្រាកដជាពិបាកប្រឈមមុខដាក់គ្នាមិនខាន ។

«ម៉េចនឹងអាច? Tae គ្មានកំហុស បងទើបជាជនទីបីដែលចូលទៅជ្រៀតជ្រែកស្នេហារបស់ Tae ពេលនេះបងមិនអោយ Tae ទើសទាល់ទៀតដែរ ពួកយើងអាចធ្វើជាបងប្អូនដូចពីមុនបាន តើពិតទេ?»

«hyung នឹងខឹងខ្ញុំទេ បើសិនជាខ្ញុំប្រាប់ថា គេម្នាក់នោះជា... Jungkook!!»(shock 🙂)

To be continued

Lie Naa

Okumaya devam et

Bunları da Beğeneceksin

358 55 10
"Why'd you leave.." ... "It was to save you.. you mean too much, I couldn't risk it" S+V "You worked hard, get some rest" ... "Stay with me" R+W "You...
2K 169 6
[ description] ⤷ Savannah Charles was there when Klaus Mikaelson was after her lover, Katerina Petrova. Then Katerina made her choice to prot...
1.6M 98.2K 39
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
147K 9.5K 57
ស្នេហាដែលកើតចេញពីលក្ខខណ្ឌប៉ុន្តែវាជាស្នេហាដ៏បរិសុទ្ឌរវាងមនុស្សពីរនាក់ដែលមិនធ្លាប់ស្គាល់សោះថាអ្វីដែលហៅថាជាស្នេហានិងក្ដីស្រលាញ់។ « យើងមិនខ្វល់..អ្វ...