បំបាក់ស្នេហ៍សិស្សច្បង

Por kim_sujii

13.7K 1.7K 230

ផ្ដើមចេញពីក្មេងប្រុសម្នាក់ដែលត្រូវគេធ្វើបាបក្លាយជាក្មេងប្រុសដែលឆ្មើងឆ្មៃ កាចឆ្នាស់មិនចេះចាញ់អ្នកណាដោយសារតែមនុ... Más

ភាគទី១
ភាគទី២
ភាគទី៣
ភាគទី៤
ភាគទី៥
ភាគទី៦
ភាគទី៧
ភាគទី៨
ភាគទី៩
ភាគទី១០
ភាគទី១១
ភាគទី១២
ភាគទី១៣
ភាគទី១៤
ភាគទី១៥
ភាគទី១៦
ភាគទី១៧
ភាគទី១៨
ភាគទី១៩
ភាគទី២០
ភាគទី២១
ភាគទី២២
ភាគទី២៣
ភាគទី២៤
ភាគទី២៥
ភាគទី២៦
ភាគទី២៧
ភាគទី២៩
ភាគបញ្ចប់
ភាគបញ្ចប់(1)

ភាគទី២៨

396 71 5
Por kim_sujii

ហ្យុនជីននិងហ្វីលីកបានធ្វើដំណើរមកដល់ភោជនីយដ្ឋានតាមដែលយ៉ុនជុនបានប្រាប់ ពួកគេទាំងពីរបណ្ដើរគ្នាចូលទៅខាងក្នុង ក៏មានបុគ្គលិកម្នាក់មករាក់ទាក់ពួកគេ

"សួស្តីអ្នកប្រុស!!"បុគ្គលិកប្រុសម្នាក់បានដើរមករាក់ទាក់គេតាមបែបគួរសម

"ខ្ញុំបានកក់បន្ទប់VIPរួចហើយឈ្មោះឆយ យ៉ុនជុន"ហ្យុនជីនក៏បានប្រាប់បុគ្គលិកនោះតាមឈ្មោះដែលយ៉ុនជុនបានកក់

"បាទ បើអញ្ចឹងសូមអ្នកប្រុសមកតាមខ្ញុំ"បុគ្គលិកនោះក៏នាំផ្លូវ រាងក្រាស់ក៏ចាប់កាន់ដៃរាងតូចដើរទៅតាម ហ្វីលីកសម្លឹងមើលដៃដែលនាយក្រាស់កាន់ទាំងអៀនហើយលួចញញឹមទៀតផង

"ដល់ហើយបាទ"

"អរគុណហើយ"និយាយជាមួយបុគ្គលិកហើយក៏បើកទ្វារចូលទៅ ក៏ប្រទះឃើញគូស្នេហ៍ពីរគូកំពុងតែផ្អែមល្ហែមជាមួយគ្នាគេមិនមាត់ហើយដើរទៅអង្គុយ

"អេ! អ្នកទាំងពីរមកជាមួយគ្នាមែនទេ?"បុមឃ្យូឃើញគេទាំងពីរចូលអង្គុយព្រមគ្នាក៏សួរ

"ពិតមែនហើយ"ហ្យុនជីនឆ្លើយ

"អឺ..នែ៎ក!! យ៉ាងម៉េចហើយ?"យ៉ុនជុន បុរសមហាចង់ដឹងរឿងគេអោនទៅសួរមិត្តតិចៗ

"ជិតសម្រេចហើយ"ហ្យុនជីនតបតិចៗមកវិញ

"នែ៎!!ខ្សឹបខ្សៀវអីហា៎ស?"ស៊ុងហ៊ុនឃើញរឹកពារមិត្តទាំងពីរប្លែកៗក៏សួរ

"គ្មានអីទេ ឆាប់កុម្មង់អាហារទៅ"យ៉ុនជុនប្រញាប់ប្ដូររឿងនិយាយ

"អេ! ហ្វីលីកឯងកើតអីអត់មុខក្រហមម៉េស?"ស៊ុននូដែលស្ងាត់មាត់ជាយូរនិយាយឡើងពេលឃើញមុខមិត្ត

"យើងអត់កើតអីទេ"ហ្វីលីកឆ្លើយទាំងអឹមអៀន គេអត់បានកើតអីពិតមែនគ្រាន់តែអៀនព្រោះនាយក្រាស់កំពុងតែស្រាក់ដៃគេម្ខាងជាប់មិនប្រលែងសោះ

"តែមុខឯងក្រហមខ្លាំងណាស់ណា"បុមឃ្យូ

"ប្រហែលមកពីយើងធ្វើដំណើរក្ដៅពេក"រកលេសបានទៀតជិះឡានមានម៉ាសុីនត្រជាក់សោះហ្នឹងហា៎

"មែនហេស?"ស៊ុននូនៅមិនអស់ចិត្ត

"បានហើយៗ កុម្មង់អាហារទៅ"ដោយឃើញរាងតូចអៀនពេកនាយក្រាស់ក៏និយាយកាត់កុំឲ្យពីរនាក់នោះដេញដោលពេក

"អូនកុម្មង់ទៅ"ស៊ុងហ៊ុនហុចមីនុយឲ្យរាងតូចទុកឲ្យគេជាអ្នកកុម្មង់

"យកមួយនេះ មួយនេះ និងមួយនេះ2ឈុតមក"ស៊ុននូទទួលមីនុយពីរាងក្រាស់ហើយក៏កុម្មង់អាហារ ចំណែកអ្នកផ្សេងទៀតអង្គុយស្ងាត់ស្ងៀមចាំញាំ

"សូមរង់ចាំបន្តិច"បុគ្គលិកដែលឈរចាំកត់មុខម្ហូបក៏ដើរចេញទៅដើម្បីឲ្យចុងភៅចម្អិន

"មែនហើយឃ្យូ អ៊ុំយ៉ុនប្រាប់ថាឯងឈឺក្រពះត្រូវញាំអានេះមុនញាំអាហារ"ស៊ុននូដកកញ្ចប់ថ្នាំម្យ៉ាងហុចឲ្យមិត្ត

"អរគុណហើយឯង"រាងតូចទទួលថ្នាំនោះយកមកបឺត

"អូនឈឺក្រពះម៉េចមិនប្រាប់បង?"យ៉ុនជុនសួររាងតូចដោយក្ដីបារម្ភ

"អូនមិនចង់ឲ្យបងបារម្ភ"រាងតូចញញឹមតិចៗដាក់នាយ។ បន្តិចក្រោយមកអាហារក៏បានមកដល់បុគ្គលិករៀបចំដាក់អាហារពេញតុធ្វើឲ្យមនុស្សពូកែញាំដូចជាស៊ុននូត្រេកអរជាខ្លាំង

ក្រោយពេលរៀបចំអាហាររៀបរយហើយបុគ្គលិកចេញទៅវិញអស់ពួកគេក៏ចាប់ផ្តើមញាំយ៉ាងរីករាយ

#skip

បន្ទាប់ពីញាំអាហារពេលល្ងាចរួចរាល់ពួកគេក៏បានបំបែកគ្នាត្រឡប់ទៅផ្ទះវិញដោយស៊ុងហ៊ុន ស៊ុននូ និងបុមឃ្យូ យ៉ុនជុនជាអ្នកជូនមកឯហ្វីលីកទៅវិញជាមួយហ្យុនជីន។ នាយក្រាស់បើកឡានមកដល់ខុនដូដែលរាងតូចនៅហើយនាយក៏បានជូននាយតូចមកដល់មុខបន្ទប់ផងដែរ។

"អរគុណសិស្សច្បងដែលជូនមក ត្រឡប់ទៅវិញសុវត្ថិភាពតាមផ្លូវ"រាងតូចនិយាយហើយបម្រុងនឹងបើកទ្វារចូលតែរាងក្រាស់ចាប់ដៃជាប់

"អូនមិនទាន់ឆ្លើយសំណួរបងទេ"

"សំណួរអ្វីទៅ?"រាងតូចធ្វើមុខឆ្ងល់ ឆ្លើយនឹងសំណួរអី?មិនដឹងអីផង!!

"តើអូនព្រមធ្វើសង្សារបងទេ?"នាយសួរម្ដងទៀត ហើយក៏រង់ចាំស្ដាប់ចម្លើយ

រាងតូចមិនទាន់ឆ្លើយនោះទេគេដើរមកជិតនាយហើយក្រសោបមុខគេជាប់ងើយទៅថើបបបូរមាត់ក្រាស់មួយសន្ទុះទើបដកចេញ

"ប៉ុណ្ណឹងដឹងចម្លើយឬនៅ?"ក្រោយដកបបូរមាត់ចេញហើយនិយាយ

"បានន័យថាអូនព្រមហើយ?"រាងតូចងក់ក្បាលតិចៗជាចម្លើយ នាយក្រាស់ក៏ស្ទុះទៅអោបរាងតូចយ៉ាងណែនបន្តិចក្រោយមកក៏ប្រលែងចេញវិញហើយក្រសោបមុខតូចច្រមិចទម្លាក់បបូរមាត់លើបបូរមាត់ទន់ថើបជញ្ជក់យកភាពផ្អែមល្ហែមពោរពេញដោយក្ដីស្រលាញ់

"បងស្រលាញ់អូន"ដកមាត់ចេញហើយពោលពាក្យផ្អែមល្ហែមទៅរាងតូចដោយស្នាមញញឹម

"ម៉េចក៏ទើបតែនិយាយដឹងអត់គេចាំយូរហើយ?"

"ពេលនេះបងនិយាយហើយតើ"

"បានហើយបងត្រឡប់ទៅវិញទៅយប់ណាស់ហើយ"

"អត់ទេ ចង់គេងទីនេះ"

"មិនឲ្យគេងទេ"ថាហើយក៏បើកទ្វារចូលទៅខាងក្នុង រាងក្រាស់រហ័សរត់ចូលទៅតាមខ្លាចគេចាក់គន្លឹះជាប់

"អេ!!ម៉េចក៏បងចូលមក?"

"សុំគេងដែរណា!!"នាយអង្រួនដៃនាយតូចតិចៗជាការអង្វរមើលទៅដូចជាកូនក្មេងអញ្ចឹង

"ក៏បាន បងទៅងូតទឹកទៅអញ្ចឹង"

"បាទ"នាយតបទាំងញញឹមហើយដើរទៅបន្ទប់គេងដើម្បីងូតទឹក

_ភូមិគ្រឹះមីន

នៅក្នុងបន្ទប់ទទួលភ្ញៀវពេលនេះកំពុងមានសមាជិក8នាក់នៅនិយាយគ្នាទាំងដែលពេលនេះយប់ជ្រៅណាស់ទៅហើយមិនទាន់នាំគ្នាចូលសម្រាកទៀត

"យប់ជ្រៅណាស់ហើយគួរតែបំបែកគ្នាទៅសម្រាកទៅ"យ៉ុនហ្គីនិយាយឡើងក្រោយពីមើលម៉ោងក្មុងនាឡិកាដែលនៅនឹងដៃហើយ

"យ៉ុនជុនគេងនៅទីនេះមួយយប់ទៅ ធ្វើដំណើរយប់ជ្រៅមិនសុវត្តិភាពទេ"ជីមីន

"បាទលោកពូ"

"ឆាប់នាំគ្នាទៅខាងលើទៅ"គ្រប់គ្នាក្រោកឈរហើយដើរចេញពីបន្ទប់ទទួលភ្ញៀវឡើងទៅខាងលើ

"អូនទៅរួចអត់?"ដោយឃើញភរិយាដូចជាអស់កម្លាំងជុងហ្គុកចូលមកក្រសោបស្មាសួរដោយក្ដីបារម្ភ

"មិនអីទេ អូនទៅរួច"ថេហ្យុងតប ហើយញញឹមស្ងួតដាក់ស្វាមី

"ប្រាកដហើយ?"ដោយមិនទុកចិត្តទើបសួរបញ្ជាក់

"ប្រាកដហើយ តោះឆាប់ឡើងទៅ"

"អឹម!!"

.....

"អាប់ប៉ា!!!"បន្ទាប់ពីឡើងមកដល់ខាងលើហើយស៊ុននូងាកទៅហៅប៉ាតូចរបស់គេ

"បាទ មានអីហេសកូន?"ស៊ុននូមិននិយាយដើរទៅអោបអាប់ប៉ា

"រាត្រីសួស្តីអាប់ប៉ា"ដែលអោបនេះក៏ព្រោះតែគេទម្លាប់គេងអោបអាប់ប៉ាពេលគេងបែកបែបនេះទើបចង់អោបមុនគេង

"រាត្រីសួស្តីកូនសម្លាញ់"ពាក្យសម្ដីដ៏ផ្អែមល្ហែមរបស់អ្នកជាប៉ាតូចបន្លឺឡើងយ៉ាងស្រទន់

"អាប់ប៉ាចូលគេងចុះ មើលទៅអាប់ប៉ាអស់កម្លាំងណាស់"

"កូនក៏ដូចគ្នា"

"បាទ រាត្រីសួស្តីលោកប៉ា"តបនឹងប៉ាតូចហើយទើបងាកមកនិយាយជាមួយប៉ាធំម្ដង

"បាទរាត្រីសួស្តីកូន ឆាប់ទៅគេងទៅស៊ុងហ៊ុនកំពុងចាំហើយ"

"បាទប៉ា"រាងតូចក៏ដើរមកបន្ទប់ដែលមានស៊ុងហ៊ុនកំពុងឈរចាំ

"តោះចូលទៅ"ស៊ុងហ៊ុនបើកទ្វារឲ្យរាងតូចចូលហើយទើបចូលតាមក្រោយ
______________________

បើភាគនេះបាន50voteស្អែកចេញ2ភាគបញ្ចប់ហ្មង✌️

Seguir leyendo

También te gustarán

23.4K 588 20
Naruto Uzumaki is the eldest of four siblings, born into the Uzumaki family, renowned for their strong chakra and their special connection to the Nin...
187K 4.2K 102
*NOT FINISHED* I'm tired of fighting...... AMORA!" My uncle yells while i'm trying to open my eyes. I'm sitting in a the corner of the house with he...
91.2K 4.9K 32
Pluto thai gl novel မြန်မာဘာသာပြန်
343K 18.7K 43
"You're forcing me to work with them and I'm telling you now that I can't do it." "You've worked with teams before." "Yeah, but none with a jackass i...