បណ្តាសាសុបិន្តស្នេហ៍

By Vornniza

1.3K 125 14

"តេីខ្ញុំកេីតអី ? ហេតុអីក៏ខ្ញុំតែងតែយល់សប្តិឃេីញគេ? គ្រប់ពេលអោយតែខ្ញុំគេង គេតែងតែលេចទ្បេីងក្នុងយល់សប្តិខ្ញុំ... More

Part:2
Part:3🔞
Part:5
Part:4

Part:1

372 33 3
By Vornniza

ផ្តេីមនៃសាច់រឿងមក យេីងបានបង្ហាញពីវិមានដ៏ធំស្កឹមស្កៃមួយដែលស្ថិតនៅកណ្តាលទីក្រុង ។វិមាននេាះគឺមានឈ្មេាះថា វិមាន ហៃសេន ។វិមាន ហៃសេនគឺជាវិមានដែលធំនិងស្រស់ស្អាតជាងគេក្នុងប្រទេស ម្ចាស់វិមាននេះជាម្ចាស់ក្រុមហ៊ុនជាច្រេីននៅក្នុងនិងក្រៅប្រទេស ។អ្នកណាៗក៏ដោយអោយតែបានលឺឈ្មេាះត្រកូល ហៃសេន តែងតែខ្លាចរអាចំណេាះត្រកូលដ៏មានអំណាចមួយនេះ ត្រកូលហៃសេន ជាត្រកូលដែលមានកេរ្តិ៍ឈ្មេាះល្បីល្បាងតាំងពីជំនាន់ទី1មកម្លេះ បេីគិតមកដល់សព្វថ្ងៃគឺជាជំនាន់ទី13ហេីយ ចំណែកអ្នកបន្តតំណែងជំនាន់ទី13គឺជាលោក ហូជីន ហៃសេន ដែលគាត់មានអាយុ50ឆ្នាំ ប្រពន្ធរបស់គាត់មានឈ្មេាះថា អេទ្បា ហៃសេន ជាកូនកាត់ អង់គ្លេស-កូរ៉េ ពួកគាត់ទាំងពីរមានកូនប្រុសពីរអ្នកសម្រាប់ស្នងតំណែងត្រកូលហៃសេន ។កូនច្បង មានឈ្មេាះថា ជុងហាន់ ហៃសេន អាយុ28ឆ្នាំ សព្វថ្ងៃជាគ្រូពេទ្យ ចំណែកកូនប្រុសពៅវិញមានឈ្មេាះថា ជុងហ្គុក ហៃសេន អាយុ26ឆ្នាំសព្វថ្ងៃជាម្ចាស់ក្រុមហ៊ុន ។ក្នុងចំណោមកូនប្រុសលោក ហូជីន គឺមានតែកូនប្រុសពៅទេដែលអាចច្បាស់ថាជាអ្នកស្នងត្រកូល ហៃសេន ព្រេាះតែមេីលលេីការងារគឺ ជុងហ្គុក នាយមានជំនាញខាងក្រុមហ៊ុន ។

..........
morning 🌞

នៅខាងក្នុងវិមានវិញ គឺយេីងបានឃេីញថាសមាជិកនៃគ្រួសារហៃសេនដែលមានគ្នា5នាក់កំពុងតែបរិភោគអាហារពេលព្រឹកជាមួយគ្នា ។

"ជុងហាន់ កូនគិតថាចង់មកធ្វេីការក្រុមហ៊ុនទេ ?"លោកហូជីនចោទសួរទៅកូនប្រុសច្បង ធ្វេីអោយជុងហាន់ក៏សម្លឹងមុខអ្នកម៉ាក់និងប្អូនប្រុស

"អត់ទេលោកបា៉ !! ខ្ញុំចង់ធ្វេីជាគ្រូពេទ្យតាមក្តីស្រមៃរបស់ខ្ញុំ "ជុងហាន់ តបទៅលោកហូជីនដោយសម្លេងសមរម្យ ទេីបលោកហូជីនក៏ងាក់ក្បាលយល់ ហេីយភ្នែកលោកក៏សម្លឹងមកកូនប្រុសពៅដែលកំពុងតែញាំអាហារមិនមាត់អីមួយមាត់

"ចុះកូន ? ជុងហ្គុក!! "

"ខ្ញុំទៅក្រុមហ៊ុនហេីយ "ខ្ជិលក្នុងការឆ្លេីយនិងសំណួរដដែលៗរបស់ឪពុកដែលចូលចិត្តសួររឿងការងារនិងណាស់ បងប្រុសគេអាចនិងមិនធុញតែនាយគឺធុញ ។ជុងហ្គុកដេីរចេញទៅរកទ្បានរបស់នាយនិងបានបេីកចេញទៅរកក្រុមហ៊ុនរបស់នាយ អា៎មិនមែនក្រុមហ៊ុននាយទេជាក្រុមហ៊ុនរបស់ប៉ានាយប៉ុណ្ណេាះ ប៉ុន្តែនាយជាអ្នកគ្រប់គ្រង ។

មកដល់ក្រុមហ៊ុនភ្លាមជុងហ្គុកក៏បានដេីរចូលទៅខាងក្នុងក្រុមហ៊ុនដោយទឹកមុខមាំទាំនឹងស្មេីមិនសូម្បីញញឹមអ្វីបន្តិច បុក្គលិកក្នុងក្រុមហ៊ុនវិញឃេីញតែទឹកមុខរបស់នាយក្រាស់ក៏ខ្លាចណាស់ហេីយ។
ជុងហ្គុកបានចូលក្នុងអូហ្វីសនាយ និងចាប់ផ្តេីមធ្វេីការយ៉ាងយកចិត្តដាក់បំផុត ។

"តេីគេជាអ្នកណាទៅ ? "អង្គុយធ្វេីការសុខៗជុងហ្គុកក៏ស្រាប់តែនិយាយទ្បេីង នាយកំពុងតែសួរ?តេីសួរអ្នកណា ?រកអ្នកណា?

"ឯងសួររកអ្នកណា "ទ្វាបានបេីកទ្បេីងកម្លេាះសង្ហាម្នាក់បានដេីរមករកជុងហ្គុក នាយមានឈ្មេាះថា យ៉ុនហ្គី ហៃសេន ជាពូរបស់ជុងហ្គុក ដែលត្រូវជាប្អូនប្រុសរបស់លោកហូជីន នាយមានអាយុ30ឆ្នាំហេីយប៉ុន្តែមិនទាន់មានប្រពន្ធទេ ។យ៉ុនហ្គី ជាប្រពន្ធទី2របស់លោក អាយដិន ហៃសេន ដែលត្រូវជាបា៉របស់លោកហូជីន និងជាជីតារបស់ជុងហ្គុក ។លោក អាយដិន បានរៀបការជាមួយម៉ាក់របស់យ៉ុនហ្គី បន្ទាប់ប្រពន្ធទី1របស់គាត់បានលាចាកលោកទៅអស់ជិត20ឆ្នាំ។ជុងហ្គុកនាយគោរពស្រទ្បាញ់លោកពូម្នាក់នេះណាស់ព្រេាះតែយ៉ុនហ្គីតែងតែជួយមេីលថែនិងបង្រៀននាយតាំងពីតូច។

"ពូមករកខ្ញុំមានការអី?"

"ពូសួរឯង !មិនមែនអោយឯងសួរពូទេ ឆ្លេីយមក! "ចរឹតរបស់ជុងហ្គុកយ៉ាងមិចនាយនិងដូចក្រទ្បាប់បាតដៃចឹង នាយជាអ្នកមេីលថែគេ ជាអ្នកបង្រៀនគេតាំងពីតូចមកទេាះអាយុនាយុច្រេីនជាជុងហ្គុកតែ4ឆ្នាំមែនពិត តែនាយស្និតស្នាលនិងជុងហ្គុកជាងបងប្រុសនិងបងថ្លៃនាយទៀត។

"ខ្ញុំមិនដឹងថាគេជាអ្នកណា? គេតែងតែលេចក្នុងសុបិន្តខ្ញុំគ្រប់ពេល រាល់យប់ខ្ញុំតែងតែឃេីញគេក្នុងយល់សប្តិរហូត ប៉ុន្តែពេលខ្ញុំបេីកភ្នែកពីការយល់សប្តិខ្ញុំក៏មិនចងចាំមុខគេតទៀត "នេះហេីយជាចម្លេីយ ជុងហ្គុកនាយតែងតែសួររកចម្លេីយនៃសុបិន្តរបស់នាយរហូត រៀងរាល់យប់នាយតែងតែយល់សប្តិឃេីញមនុស្សម្នាក់ ប៉ុន្តែនាយមិនដែលចងចាំមុខមាត់គេថាយ៉ាងមិចទេ

"ឯងជឿលេី ជំនឿទេ?"យ៉ុនហ្គី

"ហេតុអី?"ជុងហ្គុកចាកប្រយោគពាក្យរបស់យ៉ុនហ្គី នាយនិយាយនេះព្រេាះនាយចង់សួរថា តេីវាពាក់ព័ន្ធគ្នាឬ? អ្នកដែលស្តាប់មិនយល់គឺថានាយសួរចាកប្រធានហេីយ ។

"ឯងចាំបានទេ កាលឯងអាយុ16ឆ្នាំនេាះ ?"យ៉ុនហ្គីស្រដីលេីកទ្បេីងពីរឿងកាលជុងហ្គុកអាយុ16ឆ្នាំ ធ្វេីអោយជុងហ្គុកនាយប្តូរទឹកមុខមកជាមានពិរុទ្ធ ដោយសារតែនាយចងចាំពាក្យសម្តីរបស់លោកយាយនាយបានច្បាស់ណាស់ពីជោគជីតារបស់នាយនៅពេលនាយអាយុ26ឆ្នាំនាយនិងជួបនិងមនុស្សម្នាក់នៅក្នុងយល់សប្តិទេីបពេលនេះវាដូចសម្តីលោកយាយនាយនិយាយមែន។

"តេីពិតដូចលោកយាយនិយាយមែនឬ?"

"ម៉ាក់យេីងមិនដែលនិយាយលេងទេ ក្មួយប្រុស "យ៉ុនហ្គីដេីរទៅប៉ះស្មាជុងហ្គុកតិចៗមុននិងបានដេីរចាកចេញទៅដោយទុកអោយជុងហ្គុកនៅតែគិតម្នាក់ឯង

ពីមួយម៉ោងទៅមួយម៉ោងរហូតដល់ពេលរសៀល ជុងហ្គុកបានចាកចេញពីក្រុមហ៊ុនត្រទ្បប់មកផ្ទះវិញមកដល់ក្នុងផ្ទះ ជុងហ្គុកមិនបានញាំបាយជុំគ្នាទេ គឺនាយទ្បេីងទៅងូតទឹកសម្រាកយកតែម្តង ។

<នៅពេលដែលចៅចង់ចងចាំមុខមាត់គេ ចៅគ្រាន់តែយកដៃទាំងគូរបស់ចៅប៉ះផ្ទៃមុខគេ នេាះចៅនិងចងចាំមុខគេហេីយ >សម្តីរបស់លោកយាយនាយដែលជាម៉ាក់របស់យ៉ុនហ្គីបាននិយាយមកកាន់នាយកាលពីថ្ងៃមិញនេះធ្វេីអោយនាយចងចាំនិងចង់អនុវត្តន៍ណាស់ទេីបនាយសម្រេចចិត្តប្រញាប់ចូលគេងយ៉ាងលឿន។

..........................
សុបិន្ត

គ្រាន់តែជុងហ្គុកបិទភ្នែកភ្លាម នាយក៏បានចូលមកក្នុងសុបិន្តដូចរាល់ដង ជុងហ្គុកបានដេីរចេញពីអាប់ពណ៍សក្រាស់ៗជាច្រេីនរហូតនាយបានមកដល់កន្លែងមួយដែលមានផ្កានិងរុក្ខជាតិដ៏ស្រស់ស្អាតជាច្រេីននិងមានមនុស្សម្នាក់គេមានស្លាបដូចជាស្លាបក្សនៅពីក្រោយខ្នងរបស់គេ ។

ជុងហ្គុកគ្រាន់តែឃេីញភ្លាមក៏ភ្លឹកភ្លាំងនិងសម្រស់ដ៏ស្រស់ធូរធង់របស់មនុស្សម្នាក់នេាះជាខ្លាំង រាល់ដងនាយបានត្រឹមឃេីញគេពីចំហៀងមិនដែលបានឃេីញចំៗចឹងទេ ពេលឃេីញផ្ទាល់ៗពេញៗភ្នែកបែបនេះ ទេីបនាយដឹងថាគេស្រស់ស្អាតណាស់ ។

"អ្នកនាងៗ "ដោយសារតែសម្រស់ដ៏ស្រស់ធូរធង់មួយនេះធ្វេីអោយជុងហ្គុកគិតថាគេជាស្រីបែបនេះ ជុងហ្គុកបានចូលទៅអង្រួនគេតិចៗបំណងដាស់គេអោយភ្ញាក់ ហេីយវាក៏បានផល នាយតូចរូបស្រស់ក៏បានភ្ញាក់មែន នៅពេលដែលគេបេីកភ្នែកមកភ្លាមស្លាបបក្សរបស់គេក៏រលាយបាត់ទៅ

"លោកហៅអ្នកណាថាអ្នកនាង? ខ្ញុំជាប្រុសទេ!"នាយតូចតបទៅជុងហ្គុកវិញធ្វេីអោយជុងហ្គុកភ្ញាក់ផ្អេីលជាខ្លាំងមិននឹកស្មានថាអ្នកនៅចំពេាះមុននេះជាមនុស្សប្រសសេាះ នាយមេីលស្មានតែជាមនុស្សស្រីសក់ខ្លីតា៎!!

"អ៎រ ហិហិ ខ្ញុំសុំទោស !! តេីឯងឈ្មេាះអ្វីទៅ ?ខ្ញុំឈ្មេាះជុងហ្គុក ហៃសេន "

"ខ្ញុំឈ្មេាះថា ថេយ៉ុង ...."ថេយ៉ុងគេនិយាយប្រាប់តែឈ្មេាះទៅជុងហ្គុកប៉ុណ្ណេាះគេមិនអាចប្រាប់ត្រកូលទៅជុងហ្គុកបានទេ ព្រេាះមិនទាន់ដល់ពេលទ្បេីយ

"ថេយ៍ ខ្ញុំសុំហៅបែបនេះ តេីមិនប្រកាន់ទេឬ?"ជុងហ្គុកនិយាយទៅជុងហ្គុកដោយស្នាមញញឹម វាជាស្នាមញញឹមដែលគ្មានអ្នកណាបានឃេីញទ្បេីងតាំងពីដេីមមកនាយមិនចូលចិត្តញញឹមទេព្រេាះនាយគ្មានអារម្មណ៍និងញញឹមទ្បេីយ ប៉ុន្តែសម្រាប់ថេយ៉ុងនៃនាយបែបជាញញឹមចេញទាំងមិនអាចហាមបាន

"មិនប្រកាន់ទេ លោកចង់ហៅខ្ញុំថាយ៉ាងមិចក៏បាន"ថេយ៉ុងតបទាំងងាកមុខទៅម្ខាង គេចាញ់និងកែវភ្នែកមួយគូនេះណាស់កែវភ្នែកដ៏មានអំណាចធ្វេីអោយបេះដូងគេលោតញាប់ខ្លាំងមែនទែន គេពិតជាពិបាកគេចណាស់ ថ្ពាល់ទាំងសងខាងក៏ចាប់ផ្តេីមក្រហមមកព្រេីងៗទៀត ខ្មាស់ណាស់😊

"ថេយ៍..."ជុងហ្គុកបានហៅថេយ៉ុងដោយសម្លេងយ៉ាងស្រទន់ស្រាលៗ នាយក៏យកដៃទៅក្រសោបមុខរបស់ថេយ៉ុងពេញៗដៃ នាយចង់ចងចាំមុខគេមិនចង់អោយពេលដឹងខ្លួនមកភ្លេចទេ ចឹងនាយត្រូវធ្វេីតាមបណ្តាំលោកយាយនាយ ។ជុងហ្គុកក្រសោបមុខថេយ៉ុងនិងមេីលតែមុខគេប៉ុណ្ណេាះ មុខតូចមានមន្តស្នេហ៍បានធ្វេីអោយបេះដូងនាយកាន់តែលោតលឿនខុសចង្វាក់ វាលោតមកឌឹបៗ សឹងតែធ្លាយចេញមកក្រៅហេីយ

"ជុង..."ថេយ៉ុងវិញក៏មិនខុសគ្នាដែរ បេះដូងគេលោតញាប់ណាស់ ញាប់ខ្លាំងមែនទែនសឹងតែធ្លាយចេញមកក្រៅដែរ កែវភ្នែកដ៏ស្រទន់របស់ពួកគេទាំងពីរបានសម្លឹងទៅគ្នាមិនដាក់ ធ្វេីអោយពួកគេលន្លង់លន្លោតាមគ្នាទៅៗ មុខពួកគេទាំងពីរក៏រំដិលរកគ្នាម្តងបន្តិចៗ សឹងតែប៉ះមាត់គ្នាប៉ុន្តែ....
"ជុងហ្គុកៗ កូន!! ភ្លឺហេីយណា ពេលណាកូនក្រោប "សម្លេងរបស់អ្នកស្រីអេទ្បា បានមកកាត់ផ្តាច់ការយល់សបិ្តរបស់ជុងហ្គុក ថេយ៉ុងវិញក៏បានលឺទេីបគេក៏ប្រញាប់រុញនាយក្រាស់មួយទំហឹង ជុងហ្គុកក៏អុកគូថទៅលេីដី ចំណែកថេយ៉ុងក៏ក្រោបឈរសម្លឹងមុខជុងហ្គុកបន្តិចមុននិងរត់ចេញទៅ

"ថេយ៍ ៗ កុំទៅអី ថេយ៍ៗៗ "ជុងហ្គុកបានស្រែកហៅថេយ៉ុងនាយក៏ចង់រត់ទៅតាមគេដែលតែជេីងនាយដូចមិនសហការសេាះ នាយមានតែស្រែកហៅគេនិងសម្លឹងមេីលគេរត់ចាកចេាលនាយចូលទៅក្នុងព្រៃបាត់ ។ក្រោយបាត់វត្តមានថេយ៉ុងទៅជុងហ្គុកក៏ធ្វេីមុខមាំសម្លឹងមកក្រោយខ្នងនាយដែលមានសម្លេងម្តាយនាយកំពុងហៅនាយ

"ថេយ៍..."ជុងហ្គុកបានត្រទ្បប់មកវិញ នាយបានបេីកភ្នែកពីការយល់សប្តិមួយនេះ ម្តងនេះនាយមិនបានភ្លេចមុខរបស់ថេយ៉ុងដូចមុនៗទេ នាយបានធ្វេីតាមបណ្តាំលោកយាយនាយ បានប៉ះមុខថេយ៉ុងពេញមេីលមុខគេពេញ នាយគឺគ្មានថ្ងៃភ្លេចទេ

"កូនជុង..."អ្នកស្រីអេទ្បា ហៅជុងហ្គុក ឯជុងហ្គុកក៏សម្លឹងទៅគាត់ទាំងអារម្មណ៍មិនល្អ នាយក៏ចុះពីលេីគ្រែដេីរចូលទៅបន្ទប់ទឹកធ្វេីអោយម្តាយឃេីញហេីយដកដង្ហេីមធំចេញមក កូនប្រុសគាត់គឺកាន់តែស្ងប់ស្ងាត់ជាងមុនទៅទៀត កាលពីមុននាយក៏អាចចេះតបគាត់ខ្លះអីទ្បូវសឹងតែគ្មានទ្បេីយ។

To be continue
by: Yerin (គេដូចឈ្មេាះហេីយ )

ជួយVoteនិងcmtសាច់រឿងថ្មីនេះផង adminមានអារម្មណ៍ថារៀងភ្លាវច្រេីន សង្ឃឹមថាអ្នកអានទាំងអស់មិនប្រកាន់ខឹងនិងសាច់រឿងនេះចុះ ។

Continue Reading

You'll Also Like

12.1K 403 10
One shots para sa mga uhaw ng kabaklaan. (No sm^t and etc.)
125K 5.1K 44
A fire incident at his(Kim Jae-soo) husband's home while he (Baek Ji-Hu )was away made Kim Jae-soo return to his third year of university (he was reb...
158K 6.4K 73
➽Just short love stories...❤ ⇝❤️. ⇝🖤. ⇝♥️. ⇝💙. ⇝🩷. ⇝🤍. ➽💛Going on. ➽🩶Coming up [Ignore grammatical mistakes. I will improve my writing gradual...
31.8K 4.1K 27
sᴏ ʜᴇʀᴇ ɪ ᴄᴏᴍᴇ ᴡɪᴛʜ sᴇᴀsᴏɴ 𝟸 ᴏғ ᴛʜᴇ ᴍᴏsᴛ ᴅᴇᴍᴀɴᴅᴇᴅ ɪᴛᴠ sᴇʀɪᴀʟ ᴍᴀᴅᴅᴀᴍ sɪʀ❤️..ʜᴇʀᴇ ʏᴏᴜ ɢᴜʏs ɢᴏᴛ ᴡɪᴛɴᴇss ᴏғ ᴛʜᴇ ɴᴇᴡ ᴊᴏᴜʀɴᴇʏ ᴏғ ᴍᴘᴛ ᴍᴇᴍʙᴇʀs ᴀғᴛᴇʀ ᴛʜᴇ ʙᴏ...