The slay of love / ប្រមាញ់ស្ន...

By LieNaa7

125K 10.5K 474

តើស្នេហានេះអាចចាប់ផ្ដើមម្ដងទៀតដែរទេ? More

Part 1 : ឯងនៅតែមិនប្ដូរចរិត Jeon Jungkook
Part 2 : រវាងពួកយើងមិនចប់ត្រឹមនឹងទេ Tae
Part 3 : ថ្ងៃរៀបការរបស់ពួកយើង
Part 4 : ខ្ញុំកើតជំងឺខ្វះអូនថែ
Part 5 : បងចង់ឡើងម៉ូតូតាមសម្រួលឬ ចង់អោយខ្ញុំបី?
Part 6 : ក្នុងក្រសែភ្នែកបងខ្ញុំអាក្រក់តែរហូតហ្នឹង
Part 7 : ថ្ងៃក្រោយកុំមករញ៉េរញ៉ៃជាមួយមនុស្សរបស់យើងទៀត
Part 8 : លោកនៅតែរង់ចាំខ្ញុំពិតមែនហេស៎ Jungkook!!
Part 9 : ខ្ញុំកើតចេញពីពោះម៉ាក់ មិនមែនប៉ាទេ
Part 10 : បងជាមនុស្សដំបូងដែលខ្ញុំថ្នម🔥
Part 11 : ខ្ញុំទើបជាប្ដីបង!!
Part 12 : មិត្តបងនឹងហើយជាអ្នកខាំ
Part 13 : តាមគ្រួសារឬស្នេហា?
Part 14 : តួនាទីបងគឺមើលថែខ្ញុំ
Part 15 : ខ្ញុំច្បាស់ជាឆ្លៀតពេលសម្រាប់បង
Part 16 : បើកចិត្តទទួលយកអ្នកថ្មី
Part 17 : បងជាប្ដីហៅប្រពន្ធថាអូនមានអ្វីខុស?
Part 18 : ខ្ញុំនឹងរៀបការជាមួយ Tae!!
Part 19 : ខ្ញុំនឹកលោក!!
Part 20 : ខ្ញុំនឹងនៅតែតាមធ្វើជាស្រមោលដែលគ្មានរូបរាងរបស់បងបែបនេះ
Part 21 : អារម្មណ៍ស្រងេះស្រងោច
Part 23 : ព្រោះវាប្រហារបេះដូងរបស់ខ្ញុំ
Part 24 : សន្យាមិនទុកលោកចោលទៀតទេ
Part 25 : តណ្ហាមិនមែនជាស្នេហា ប៉ុន្តែស្នេហាគឺត្រូវការតណ្ហា
Part : ទោះបីជាខ្ញុំស្លាប់ ក៏ខ្ញុំមិនព្រមអោយបងការដែរ...
Part 27 : រង់ចាំខ្ញុំណា Tae!
Part 28 : Tae ធ្លាប់ស្រឡាញ់បងទេ?
Part 29 : ព្រោះខ្ញុំស្រឡាញ់បង!!
Part 30 : ដោះលែង
Part 31 : ស្នេហានិងតួនាទី
Part 32 : លាហើយ Kim Taehyung
Part 33 : Jungkook ជាឪពុករបស់គេ!!
Part 34 : អាការៈចម្លែក
Part 35 : ចាញ់កូន!!
Part 36 : អ្នកមើលថែជំនួស
Part 37 : បងដាច់ចិត្តពិតមែន Jung!!
Part 38 : ខ្ញុំឈឺពោះណាស់ម៉ាក់
Part 40 : ស្វាគមន៍សមាជិកថ្មី
Part 39 : ទុក្ខជាន់ទុក្ខ
Part 41 : ចាំជួបគ្នាណាបងសម្លាញ់!!
Part 42 : ប្រុសមិនព្រាន ស្រីម្ដេចនឹងស្រឡាញ់
Part 43 : ពួកយើងគ្មានថ្ងៃនឹងដូចដើម
Part 44 : អ្នកគ្មានតម្លៃក្នុងកែវភ្នែកខ្ញុំសូម្បីបន្តិច
Part 45 : បើលោករឹងទទឹង ខ្ញុំចាប់លោកថើបកណ្ដាលហ្វូងហើយ
Part 46 : Yes, I'm your Honey!!🔥
Part 47 : មនុស្សពិសេស?
Part 48 : ដល់ពេលខ្ញុំនឹងទៅ
Part 49 : Tae មិនទាន់មានប្ដីផង មានកូនយ៉ាងម៉េច
Part 50 : មនុស្សប្រុសហ្នឹងហេស៎មានកូន?
Part 51 : បាច់ផ្កាដំណាងឲ្យក្ដីស្រឡាញ់
Part 52 : ព្រោះតែគេនៅស្រឡាញ់ឯង
Part 53 : បើកូនខ្ញុំកើតអ្វី ខ្ញុំនឹងស្អប់លោកមួយជីវិត
Part 54 : ខ្ញុំជាអ្នកធ្វើអោយ Tae មានផ្ទៃពោះ
Part 55 : បងត្រូវការអូន!!
Part 56 : បណ្ណាការ
Part 57 : កុំធ្វើអោយមានស្នាម...🔥
Part 58 : Fy ដឹងខ្លួនហើយ...
Part 59 : បងនឹងធ្វើឱ្យគ្រប់គ្នាច្រណែននឹង Tae
Part 60 : Be my Honey?
ភាគបញ្ចប់ : សុភមង្គល

Part 22 : ឱកាសចុងក្រោយ

1.5K 130 3
By LieNaa7

#ថ្ងៃបន្ទាប់~

ត្បិតថារស់នៅក្រោមមេឃតែមួយ ប៉ុន្តែវាសនាមនុស្សមិនដូចគ្នាឡើយ ដូចជាពេលនេះ ពួកគេស្ថិតនៅក្នុងហាងតែមួយ តុតែមួយ អង្គុយទល់មុខគ្នាទៀត តែម្នាក់មុខរីកប្រៀបដូចមនុស្សត្រូវស្នេហ៍ ឯម្នាក់ទៀតបែរជាមុខស្រពោនដូចមនុស្សកើតមហារីកជិតស្លាប់យ៉ាងចឹង ។

«ហ្ហឹម....»Tae ដកដង្ហើមធំអង្គុយសម្លឹងទៅទេសភាពទីក្រុង ហាក់មិនស្បើយក្នុងចិត្តទាល់តែសោះ ខំណាត់មិត្តថាមកនិយាយគ្នាលេងតែគេបែរជាហាស្ដីមិនរួច ក្រៅពីអង្គុយធ្មឹងដូចរូបចម្លាក់

«ឯងកើតអី?»Jimin ទម្លាក់ទូរស័ព្ទចុះទៅម្ខាង ចោទសួរទៅកាន់រាងតូចដែលបបួលខ្លួនចេញមកក្រៅ ប្រាប់ថាមានរឿងចង់ពិភាក្សា ប៉ុន្តែចូលជិតមួយម៉ោងហើយ ដែល Tae ស្ងៀមស្ងាត់បែបនេះ ។

«យើងគិតអីមិនចេញទេ Jimin ពេលនេះខួរក្បាលរបស់យើងវាគាំងអស់ហើយ»

«មានរឿងអី ឯងអាចសម្រាយវាបានដែរទេ មុននឹងដាក់សំណួរមកបែបនៀក៎»

«គឺ...Jiho hyung ចង់រៀបការជាមួយយើង!!»Tae មុខស្អុយមើលទៅមាឌល្អិតម៉ក់ៗ ប៉ុន្មានថ្ងៃមកនេះគេគេងមិនលក់ឡើយ ព្រោះតែនៅកង្វល់ក្នុងចិត្ត ។

«ដឹងហើយ ព័ត៌មានចុះព្រោងព្រាត ប៉ុន្តែគ្មាននរណាដឹងថាជាឯងទេ»

«មិនប្រាកដដែរ ព្រោះប៉ុន្មានថ្ងៃនេះគាត់ឧស្សាហ៍នាំយើងចេញទៅក្រៅ មនុស្សមួយចំនួនក៏អាចទាយដឹង ប៉ុន្តែយើងអត់ចង់បានបែបហ្នឹងទេ Jimin យើងអត់ចង់រៀបការទេ»Tae ឈោងចាប់ដៃមិត្តទាំងក្រវីក្បាលញាប់ស្អេក ។

«ចុះអោយធ្វើយ៉ាងម៉េច បើឯងមិនព្រមក៏ប្រកែកទៅ មុននឹងរឿងកាន់តែវែងឆ្ងាយពិបាកដោះស្រាយណាស់»មិនមែនចាំទាល់តែដឹកដៃគ្នាចូលរោង ហើយមកប្រកាសប្រាប់ភ្ញៀវថារំសាយទេណា ។

«ចុះប៉ាម៉ាក់? ចាស់ទុំទាំងសងខាងគិតបែបណា? ដែលសំខាន់ពេលនេះ... Jiho hyung កំពុងដាក់ចិត្តមកលើយើងដូចគ្នា យើងគិតបែបណាល្អទៅ Jimin យើងរកច្រកចេញមិនឃើញទេ»បើថាគេមិនស្រឡាញ់ចេះរកលេសបាន តែនេះ Jiho កំពុងតែចង់ចាប់ផ្ដើមជាមួយគេ អោយប្រកែកយ៉ាងម៉េច?

«ឈប់ៗៗៗ...ឯងនិយាយម្ដងទៀតទៅមើល! ឯងថានរណាកំពុងដាក់ចិត្តមកលើឯង?»Jimin

«គឺ... Jiho hyung!!»
«ហាស៎...»Jimin ស្រែកមួយវ៉ាសផ្អើលមនុស្សក្នុងហាង មុននឹងរហ័សខ្ទប់មាត់វិញទាំងញញឹមមិនសម

«ឯងនិយាយពិតមែនហេស៎! Jiho នឹងឬមកស្រឡាញ់ឯង? គាត់មានបាត់ការចងចាំឬអត់? ក្រែងស្រឡាញ់ប្រពន្ធមុនណាស់មិនចឹង»

«ពេលនេះមិនទាន់ស្រឡាញ់ទេ ប៉ុន្តែគាត់ប្រាប់ថាចង់បើកឱកាសទទួលយកអ្នកថ្មីមកធ្វើជាដៃគូជីវិតរបស់គាត់ ឯងថាទៅកាយវិការដែលគាត់ធ្វើមកលើយើង វាមិនខុសពីគូស្នេហ៍ឡើយ យើងមានអារម្មណ៍ថារអៀសខ្លួនណាស់»

«អ្ហឺយ...ក្រែងប្រាប់ថាទុកត្រឹមជាប្អូននោះអី»

«យើងមិនដឹង សុខៗគាត់ស្រាប់តែចង់រៀបការ យើងទាល់តម្រិះគិតអ្វីមិនចេញទេ»

«បើថាមិនស្រឡាញ់គ្នា ងាយប្រកែក ដល់គាត់ដាក់ចិត្តស្រឡាញ់ឯង បើបដិសេធដូចជាឃោរឃៅពេកហើយ»

«អ្ហឹម...បែបនេះហើយទើបយើងចេះតែសម្រប តែយើងទទួលយកអត់បានទេ យើងមានអារម្មណ៍ថាខ្លួនឯងកំពុងតែបោកប្រាស់គ្រប់គ្នា យើងចង់កាត់ផ្ដាច់ចំណងមួយនេះ ប៉ុន្តែវាហាក់ដូចជាមាំជាងកម្លាំងដែលយើងអាចស៊ូបាន»

«យើងក៏ដោះស្រាយមិនបានដែរ ត្រឹម Jiho hyung អាចនឹងងាយ យ៉ាងច្រើនគាត់សុខចិត្តដោះលែងឯង ប៉ុន្តែបើគ្រួសារ...យើងជួយអត់បានទេ អាចនឹងកើតជាជម្លោះក៏ថាបាន»គ្រួសារដែលធ្លាប់តែស្និទ្ធស្នាលអាចនឹងមើលមុខគ្នាលែងចំដែរទេ ព្រោះតែរឿងរវាងកូនៗដែលស្រាប់តែលេចឡើង ។ រៀបការជាមួយបង តែមានសម្ព័ន្ធភាពជាមួយប្អូន ដូចជាលេងសើចពេកហើយ ។

«.................»Tae បានត្រឹមស្ងាត់អង្គុយគិតទាំងមិនយល់ គេដឹងថាកាលដែលធ្វើបែបនេះគឺខុសខ្លាំងណាស់ គ្រួសារ Jeon ប្រាកដជាមិនពេញចិត្តដែលគេប្រព្រឹត្តទង្វើបែបនេះ ។ នាយតូចអង្គុយឱនមុខចុះ គេចង់តែស្លាប់អោយផុតៗពីពិភពលោកនេះទេ ។

«យើងអាក្រក់ណាស់ពិតទេ? យើងធ្វើអោយមនុស្សពីរនាក់មកជាប់ជំពាក់ព្រោះតែភាពកំសាកមួយនេះ រឿងកាន់តែជ្រៅ ចាស់ទុំក៏បានដឹងលឺ ចុះបើសិនជាយើងប្រែក្រឡាស់ តើពួកគាត់នឹងគិតបែបណា?»ទាក់ទងអ្នកថ្មីខណៈដែលខ្លួនកំពុងតែជាប់ចំណងនឹងពាក្យថាប្ដីប្រពន្ធ ដែលសំខាន់មនុស្សដែលគេកំពុងតែសេពគប់ជាប្អូនប្រុសបង្កើតរបស់ស្វាមីគេថែមទៀត បើអ្នកផ្សេងដឹងគេនឹងសើចចម្អក ដៀលត្មិះគេបែបណាខ្លះ ។

«គិតបែបណាជារឿងរបស់គេ បងទៅខ្វល់ធ្វើអី មានខ្ញុំនៅទីនេះហើយតើ ខ្ញុំមិនអោយអ្នកណាមកប្រមាថបងបានឡើយ»សម្ដីស្របជាមួយនឹងដំណើរ Jungkook ក្នុងឈុតសិស្សនិស្សិត ចូលមកដាក់ខ្លួនអង្គុយក្បែរគេទាំងសម្លឹងមុខនាយតូចយ៉ាងនឹងធឹង ។

«Jungkook!!»Tae ហៅរាងសង្ហារដោយសម្លេងស្រាល ខណៈដែលទឹកមុខរបស់គេបង្ហាញពីទុក្ខកង្វល់រាប់មិនអស់ ។

«គិតតាមសម្រួលទៅ Tae គ្រប់បញ្ហាប្រាកដជាមានដំណោះស្រាយ»Jimin

«ឈប់ពិបាកចិត្តទៅ ខ្ញុំជូនបងទៅដើរលេង»Jungkook ក្រោកឈរមុននឹងទាញដៃនាយតូចអោយទៅតាមខ្លួន ។ គេដឹងថាវាមិនអាចទៅរួចចំពោះទំនាក់ទំនងខុសឋានៈមួយនេះ ប៉ុន្តែអោយធ្វើបែបណា? នរណាអាចហាមក្ដីស្រឡាញ់បាន នាយសុខចិត្តប្រឈមជាមួយគ្រប់យ៉ាង ប៉ុន្តែមិនព្រមបាត់បង់ Tae ឡើយ ។

«អេ៎...នាំគ្នាទៅណា »Jimin បើកភ្នែកធំក្រឡោតសម្លឹងមនុស្សពីរនាក់ដែលចាកចេញ ធ្វើបែបនេះបានយ៉ាងម៉េច នៅមិនទាន់បានគិតលុយទេណា របស់ញុាំលើតុក៏មិនចេះតិច មុននេះ Tae ថាជាអ្នក pay គេខំហៅញុាំឡើងឆ្អែត រួចចុះពេលនេះ?

«ពួកឯងធ្វើបែបនេះដាក់យើងមិនបានទេវុើយ!! ហឺ...យើងត្រូវចេញលុយពិតមែនហេស៎?»Jimin មើលទៅលើតុទាំងជ្រួញចិញ្ចើម មុននឹងហៅគេអោយមកគិតលុយទាំងអន់ចង់ ។ ទូរទាត់រួចរាល់បម្រុងនឹងរៀបកាតាបចាកចេញទៅហើយ ក៏ត្រូវគាំងម្ដងទៀត សម្លឹងទៅខាងក្រៅហាងតាមកញ្ចក់ទាំងបើកភ្នែកធំៗ

«Jiho hyung!!»លេងសើចពេកទេដឹង រទេះភ្លើងបុកគ្នាឬយ៉ាងម៉េច? មើលតាមក្រសែភ្នែកក៏ដឹងថាគេកំពុងតែសម្លឹងមើលទៅមនុស្សពីរនាក់ដែលបណ្ដើរគ្នាចាកចេញមិញនេះដែរ ។

«ស៊យ ហើយ K'Tae អ្ហើយ...»Jimin ប្រញាប់រួសរាន់ស្ពាយកាតាបដើម្បីឆ្លងទៅផ្លូវម្ខាងទៀតដែលជាក្រុមហ៊ុនរបស់ Tae ធ្វើការ ចៃដន្យណាស់ដែលគេមករក Tae នៅពេលនេះដែរ តែយឺតបន្តិចហើយ Jungkook ដណ្ដើមទៅបានមុន ។

«..................»Jiho ឯណេះបានត្រឹមស្ងៀមធ្មឹងមិនបញ្ចេញប្រតិកម្ម គេមកដល់ដំណាល Jungkook បម្រុងនឹងមកបបួល Tae ទៅញុាំបាយជាមួយគ្នា បែរជាគាប់ជួនឃើញប្អូនប្រុសចូលទៅហាងកាហ្វេទល់មុខនេះ ទើបចេះតែតាមសម្លឹងរហូតដល់ឃើញគេបណ្ដើរនាយតូចចេញមក ។ គ្រប់កាយវិការរបស់ Jungkook តាំងពីការពាក់មួក Take care រាងស្ដើងគ្រប់សព្វ ធ្វើឱ្យ Jiho គិតមិនយល់ នេះមិនមែនជាចរិតរបស់ Jungkook ឡើយ ដែលមកទន់ភ្លន់បែបនេះ ។ ម៉ូតូធំដែលបញ្ឆេះចេញទៅក្នុងល្បឿនលឿនតាមដោយ Tae អោបចង្កេះជាប់ ចាកចេញទៅទាំងគ្មាននរណាបានដឹងពីវត្តមានរបស់ប្រុសម្នាក់នេះ ។

«យើងគិតច្រើនពេកទេដឹង»Jiho សម្លឹងទៅទិសដដែលហាក់កំពុងភ្លឹក ខ្សឹបប្រាប់ខ្លួនឯងមិនអោយគិតអ្វីច្រើន ពួកគេអាចនឹងគ្រាន់តែស្និទ្ធស្នាលគ្នាធម្មតាប៉ុណ្ណោះ ។

«hyung!!»ស្របគ្នានោះដែរ សម្លេងតូចច្រមិចក៏បន្លឺឡើងពីជ្រុងម្ខាង ធ្វើឲ្យ Jiho រហ័សងាកទៅរកក៏ឃើញកម្លោះតូចញញឹមខ្ជឹបកំពុងបក់ដៃរវិចៗមកកាន់ខ្លួន ។

«Jimin...»

«នេះ hyung គិតចង់ទៅណាហ្នឹង!!»នាយតូចមកឈរចំពោះមុខរាងក្រាស់ បើកភ្នែកម៉ក់ៗសួរទៅកាន់គេដូចគ្មានរឿងអ្វី ។

«បងថាមកបបួល Tae ទៅញុាំបាយជាមួយគ្នា»

«អូ៎...ពិតមែនហេស៎ គេទើបនឹងចាកចេញទៅមុននេះទេ ព្រោះមានការប្រញាប់ បើដឹងថា hyung មក ខ្ញុំនឹងមិនពឹងអោយ Jungkook ជូនទៅឡើយ hyung មិនមែនខឹងឯណាហី...»Jimin កុហកដូចការពិត ចូលតួកម្សត់ឱនមុខចុះទាំងឈូសជើងលេង ខណៈដែលក្នុងចិត្តបុកពោះមិនស្ទើរទេ ។

«បងមានថាអីឯណា ចុះ Jimin ទើបនឹងមកពីណា»

«មកពីហាងមុននេះ គិតថានឹងទៅរកអ្វីញុាំ តែគាប់ជួនជួប hyung ល្មម សុំរួមតុមួយពេលដែរមក»

«គ្មានបញ្ហាស្រាប់ហើយ តោះ»Jimin លឺតែបែបនេះញញឹមពព្រាយអោបដៃគេយ៉ាងលឿនបណ្ដើរ Jiho ទៅរកឡាន ។ ចំណែករាងក្រាស់ក៏មិនប្រកែកបើកទ្វារឡានអោយអ្នកប្រុសតូចដែលមានសង្សារហើយ តែដើររាយមន្តស្នេហ៍មិនឈប់ទាល់តែសោះ រាល់ថ្ងៃនេះ Jimin ដូចជាប្អូនប្រុសម្នាក់ទៀតរបស់គេយ៉ាងចឹង ។

ក្រលេកមកកាន់គូស្នេហ៍ដែលចាកចេញមកមុននេះ បន្ទាប់ពីញុាំអ្វីរួច Jungkook ក៏ជូនគេមកលំហែរនៅមាត់សមុទ្រដែលមានខ្យល់អាកាសល្អ អង្គុយលើវាលខ្សាច់គយគន់ទឹកសមុទ្រដែលបក់បោកបង្កជាសម្លេងយ៉ាងពិរោះ ។

«នេះញុាំទៅ»Jungkook ហុចទឹកក្រូចអោយទៅរាងតូច មុននឹងទម្លាក់ខ្លួនអង្គុយកៀកបង្កើយរាងស្ដើង ទាំងលើកភេសជ្ជៈមកផឹកដើម្បីរំសាយអារម្មណ៍ ។

«Jungkook...»Tae

«បាទ!»

«ខ្ញុំសម្រេចចិត្តហើយ ថាខ្ញុំនឹង...ផ្ដាច់ទំនាក់ទំនងជាមួយ Jiho hyung »Tae សម្លឹងមុខ Jungkook ដោយការបារម្ភ គេមិនដឹងថាបន្ទាប់ពីរឿងរវាងគេត្រូវបានបញ្ចប់ តើខ្លួនអាចនឹងបានក្បែរ Jungkook ដូចពីមុនឬអត់?

«ចុះរឿងរបស់ពួកយើងនោះ?»

«Jungkook គិតបែបណា លោកចង់បើកបង្ហាញ ឬប្រាប់ការពិតដល់មនុស្សចាស់?»

«ខ្ញុំសម្រេចលើបង មិនថា Tae ចង់លាក់បាំងឬបើកកកាយអោយគ្រប់គ្នាដឹង ក៏ខ្ញុំនៅតែកាន់ដៃបងមិនលែង ខ្ញុំសុំត្រឹមក្បែរបងប៉ុណ្ណោះ Tae ទោះបីត្រឹមជាមនុស្សលួចលាក់ក៏វាប្រសើរជាងរស់គ្មានបង»

«ហឹម លោកដឹងពិតទេ...ថាលោកប៉ានឹងមិនព្រម»Tae ងក់ក្បាលទើបពោលបន្ត ត្បិតថាគេអាចបដិសេធមិនរៀបការដោយលើកហេតុផលណាមួយ ប៉ុន្តែគេមិនអាចប្រឆាំងនឹងឪពុកបង្កើតឡើយ ។

«ខ្ញុំដឹង ព្រោះខ្ញុំជាមនុស្សចោលម្សៀត!!» Jungkook សើចដើម.កហាក់ចម្អកអោយខ្លួនឯង Tae តែងប្រាប់នាយជារឿយៗថាលោក Kim ជាមនុស្សដែលតឹងរឹងបំផុត ។

«មិនមែនបែបហ្នឹងទេ Jung !!»

«គាត់ប្រាកដជាមិនព្រមចំពោះទំនាក់ទំនងពួកយើង ខ្ញុំដឹង!! ប៉ុន្តែខ្ញុំនឹងបង្ហាញអោយគាត់ឃើញថាខ្ញុំមិនមែនអត់បានការ ខ្ញុំនឹងប្រឹងរកលុយទៅស្ដីដណ្ដឹងបងដោយខ្លួនឯង»

«Jungkook វាមិនងាយនោះទេ ខ្ញុំខ្លាច...ខ្លាចថាគាត់នឹងប្រកាន់ ត្រឹមរឿងដែលខ្ញុំចង់លែងលះជាមួយ Jiho hyung ទាំងដែលទើបនឹងចុះអេតាសុីវិល ធ្វើឱ្យពួកគាត់ខកចិត្តណាស់ទៅហើយ ចុះបើស្រាប់តែលេចដំណឹងថាពួកយើងសេពគប់គ្នានោះ? គិតថាគាត់នឹងព្រមឬ?»

«បងកុំខ្វល់ពីអ្នកដទៃច្រើនជាងក្ដីសុខខ្លួនឯងបានទេ Tae មួយម៉ាត់ណាក៏គ្រួសារ សម្រេចថាបងចង់លែងដៃខ្ញុំឬ?»

«មិនមែនចឹងទេ Jungkook...»

«ខ្ញុំគិតថានេះជាឱកាសចុងក្រោយដែលបងផ្ដល់អោយខ្ញុំ បើបងនៅតែច្រានខ្ញុំចេញ ខ្ញុំនឹងមិនតាមធ្វើជាមេបញ្ហាសម្រាប់បងទៀតឡើយ»បើបន្តមានតែផ្លូវបែក តើព្យាយាមដើរដើម្បីអ្វី? បើធ្វើហើយឈឺចាប់ គួរតែកាត់ផ្ដាច់តើល្អទេ? នាយក៏ចេះហត់ ហត់ដែលព្យាយាមតាមគេតែម្ខាង ។

«អត់ទេ Jungkook ខ្ញុំស្រឡាញ់លោក!!»Tae កញ្ជ្រោលទៅអោប.កអ្នកម្ខាងទៀតជាប់ ទាំងប្រកែកញាប់មាត់ គេធ្វើមិនបានទេ ភ្លើងស្នេហ៍លើកនេះហាក់ឆេះខ្លាំងជាងពីមុនទៅទៀត គេមិនអាចពន្លត់ចិត្តស្រឡាញ់ពី Jungkook បានឡើយ គេត្រូវការប្រុសម្នាក់នេះខ្លាំងណាស់ ។

«សុំកុំលែងខ្ញុំទៅបានហើយ បងត្រូវតែអោបខ្ញុំបែបនេះអោយជាប់រហូតទៅ លឺដែរទេ»Jungkook តបស្នងការអោបក្រសោបកាយតូចជាប់ទាំងពោលប្រាប់អោយ Tae ងក់ក្បាលផ្ងក់ៗស្ដាប់តាម សង្ឃឹមថាបញ្ហាលើកនេះនឹងមិនធ្វើអោយពួកគេបែកគ្នាម្ដងទៀតទៅចុះ ។

To be continued

Lie Naa

Continue Reading

You'll Also Like

4.8K 368 11
@អូនកុំភ័យនៅកក្នុងរង្វង់ដៃរបស់បង អ្នកណាដែលធ្វើឲទើសមុខរបស់អូនបងមិនទុកនោះទេ វាត្រូវតែស្លាប់យ៉ាងវេទនា ទោះជាគេចចេញផុតក៏គេចផុតបានត្រឹមតែវិញ្ញាណដែល ហឹុស «គ...
147K 9.5K 57
ស្នេហាដែលកើតចេញពីលក្ខខណ្ឌប៉ុន្តែវាជាស្នេហាដ៏បរិសុទ្ឌរវាងមនុស្សពីរនាក់ដែលមិនធ្លាប់ស្គាល់សោះថាអ្វីដែលហៅថាជាស្នេហានិងក្ដីស្រលាញ់។ « យើងមិនខ្វល់..អ្វ...
5.6K 350 31
ក្តីស្នេហ៍មួយដែលផ្តល់អោយគេអស់ពីចិត្ត តែទីផុតត្រូវឈឺចាប់ ដោយសារតែការបោកប្រាស់ដោយមនុស្សដែលយើងស្រលាញ់បំផុត..... រឿងនេះគឺកំពុងមានការកែសម្រួលសាច់រឿងទាំងស្...
724K 17.5K 33
Filthy Human. That's what they call me. Little did they know I was the Moon's daughter.