The slay of love / ប្រមាញ់ស្ន...

By LieNaa7

125K 10.5K 474

តើស្នេហានេះអាចចាប់ផ្ដើមម្ដងទៀតដែរទេ? More

Part 1 : ឯងនៅតែមិនប្ដូរចរិត Jeon Jungkook
Part 2 : រវាងពួកយើងមិនចប់ត្រឹមនឹងទេ Tae
Part 3 : ថ្ងៃរៀបការរបស់ពួកយើង
Part 4 : ខ្ញុំកើតជំងឺខ្វះអូនថែ
Part 5 : បងចង់ឡើងម៉ូតូតាមសម្រួលឬ ចង់អោយខ្ញុំបី?
Part 6 : ក្នុងក្រសែភ្នែកបងខ្ញុំអាក្រក់តែរហូតហ្នឹង
Part 7 : ថ្ងៃក្រោយកុំមករញ៉េរញ៉ៃជាមួយមនុស្សរបស់យើងទៀត
Part 8 : លោកនៅតែរង់ចាំខ្ញុំពិតមែនហេស៎ Jungkook!!
Part 9 : ខ្ញុំកើតចេញពីពោះម៉ាក់ មិនមែនប៉ាទេ
Part 10 : បងជាមនុស្សដំបូងដែលខ្ញុំថ្នម🔥
Part 11 : ខ្ញុំទើបជាប្ដីបង!!
Part 12 : មិត្តបងនឹងហើយជាអ្នកខាំ
Part 13 : តាមគ្រួសារឬស្នេហា?
Part 14 : តួនាទីបងគឺមើលថែខ្ញុំ
Part 15 : ខ្ញុំច្បាស់ជាឆ្លៀតពេលសម្រាប់បង
Part 16 : បើកចិត្តទទួលយកអ្នកថ្មី
Part 17 : បងជាប្ដីហៅប្រពន្ធថាអូនមានអ្វីខុស?
Part 18 : ខ្ញុំនឹងរៀបការជាមួយ Tae!!
Part 19 : ខ្ញុំនឹកលោក!!
Part 21 : អារម្មណ៍ស្រងេះស្រងោច
Part 22 : ឱកាសចុងក្រោយ
Part 23 : ព្រោះវាប្រហារបេះដូងរបស់ខ្ញុំ
Part 24 : សន្យាមិនទុកលោកចោលទៀតទេ
Part 25 : តណ្ហាមិនមែនជាស្នេហា ប៉ុន្តែស្នេហាគឺត្រូវការតណ្ហា
Part : ទោះបីជាខ្ញុំស្លាប់ ក៏ខ្ញុំមិនព្រមអោយបងការដែរ...
Part 27 : រង់ចាំខ្ញុំណា Tae!
Part 28 : Tae ធ្លាប់ស្រឡាញ់បងទេ?
Part 29 : ព្រោះខ្ញុំស្រឡាញ់បង!!
Part 30 : ដោះលែង
Part 31 : ស្នេហានិងតួនាទី
Part 32 : លាហើយ Kim Taehyung
Part 33 : Jungkook ជាឪពុករបស់គេ!!
Part 34 : អាការៈចម្លែក
Part 35 : ចាញ់កូន!!
Part 36 : អ្នកមើលថែជំនួស
Part 37 : បងដាច់ចិត្តពិតមែន Jung!!
Part 38 : ខ្ញុំឈឺពោះណាស់ម៉ាក់
Part 40 : ស្វាគមន៍សមាជិកថ្មី
Part 39 : ទុក្ខជាន់ទុក្ខ
Part 41 : ចាំជួបគ្នាណាបងសម្លាញ់!!
Part 42 : ប្រុសមិនព្រាន ស្រីម្ដេចនឹងស្រឡាញ់
Part 43 : ពួកយើងគ្មានថ្ងៃនឹងដូចដើម
Part 44 : អ្នកគ្មានតម្លៃក្នុងកែវភ្នែកខ្ញុំសូម្បីបន្តិច
Part 45 : បើលោករឹងទទឹង ខ្ញុំចាប់លោកថើបកណ្ដាលហ្វូងហើយ
Part 46 : Yes, I'm your Honey!!🔥
Part 47 : មនុស្សពិសេស?
Part 48 : ដល់ពេលខ្ញុំនឹងទៅ
Part 49 : Tae មិនទាន់មានប្ដីផង មានកូនយ៉ាងម៉េច
Part 50 : មនុស្សប្រុសហ្នឹងហេស៎មានកូន?
Part 51 : បាច់ផ្កាដំណាងឲ្យក្ដីស្រឡាញ់
Part 52 : ព្រោះតែគេនៅស្រឡាញ់ឯង
Part 53 : បើកូនខ្ញុំកើតអ្វី ខ្ញុំនឹងស្អប់លោកមួយជីវិត
Part 54 : ខ្ញុំជាអ្នកធ្វើអោយ Tae មានផ្ទៃពោះ
Part 55 : បងត្រូវការអូន!!
Part 56 : បណ្ណាការ
Part 57 : កុំធ្វើអោយមានស្នាម...🔥
Part 58 : Fy ដឹងខ្លួនហើយ...
Part 59 : បងនឹងធ្វើឱ្យគ្រប់គ្នាច្រណែននឹង Tae
Part 60 : Be my Honey?
ភាគបញ្ចប់ : សុភមង្គល

Part 20 : ខ្ញុំនឹងនៅតែតាមធ្វើជាស្រមោលដែលគ្មានរូបរាងរបស់បងបែបនេះ

1.6K 134 8
By LieNaa7

ពីមួយថ្ងៃទៅមួយថ្ងៃ ពេលវេលាចេះតែដើរទៅមុខ Taehyung នៅមិនទាន់បានបើកបង្ហាញជាសាធារណៈថាជាគូស្នេហ៍ដែលត្រៀមនឹងរៀបការជាមួយនឹងកូនប្រុសរបស់លោកប្រធានាធិបតីនាពេលខាងមុខឡើយ ព្រោះ Tae ជាអ្នកសុំ ប៉ុន្តែសកម្មភាពរបស់ពួកគេបញ្ជាក់មកយ៉ាងច្បាស់ មិនប្រាប់ក៏ដឹងថាជាអ្វីនឹងគ្នា ។ គ្រួសារទាំងសងខាងគឺសុទ្ធតែយល់ស្រប ម្នាក់ៗហាក់សប្បាយចិត្តចំពោះដំណឹងមួយនេះ មិនយូរទេពួកគាត់នឹងឡើងមកកូរ៉េដើម្បីត្រៀមខ្លួនចូលរួមពិធីមង្គលការ ។

«អូនចង់ទៅណាបន្តឬអត់?»Jiho សួរទៅកាន់រាងតូច ខណៈដែលខ្លួនកំពុងតែបើកឡាន ។ ប៉ុន្មានថ្ងៃមកនេះ Jiho យកចិត្តទុកដាក់នឹងគេខុសប្លែកពីធម្មតា សូម្បីតែសព្វនាមដែលហៅគ្នាក៏នាយប្ដូរដែរ ។

«អត់ទេ ថ្ងៃនេះដើរច្រើនពេកហើយ ខ្ញុំចង់សម្រាក»ព្រោះតែជិតកៀកថ្ងៃទើប Jiho នាំគេមកទិញចិញ្ចៀននឹងចាត់ចែងរឿងសម្លៀកបំពាក់ជាមុន ។ ពេញមួយថ្ងៃដែលគេចំណាយពេលជាមួយនឹងស្វាមី ប៉ុន្តែនេះមិនមែនជារឿងចម្លែកឡើយ ព្រោះចាប់តាំងពីយប់នោះមក Jiho ឧស្សាហ៍នាំគេចេញមកខាងក្រៅខ្លាំងណាស់ បែបនេះហើយទើបធ្វើឱ្យគ្រប់គ្នាសង្ស័យ ហើយសន្និដ្ឋានថាកូនក្រមុំរបស់ Jiho នៅដើមខែក្រោយគឺជា Tae ។

«ទៅញុាំអីសិនទៅ នេះក៏ល្ងាចដែរហើយ Tae អាចនឹងឃ្លាន»Jiho ស្រដីទៅកាន់មាឌល្អិត ដែលហាក់ខ្សោះកម្លាំង ប្រហែលមកពីគេនាំ Tae ដើរច្រើនពេកមែនហើយ ។

រាងតូចមិនប្រកែកសម្ងំបិទភ្នែកគេង ទាំងមិននិយាយស្ដី ហត់នោះគឺជារឿងផ្សេង តែបេះដូងឈឺទើបពិបាករកថ្នាំមកព្យាបាល ។ បីយប់ហើយដែល Jungkook មិនត្រឡប់មកវិមាន គ្មាននរណាដឹងថានាយនៅឯណាទេ Tae ក៏ទាក់ទងមិនបាន ប៉ុន្តែល្អត្រង់ថានាយទៅសាលារាល់ថ្ងៃទើបលោក Jeon មិនសូវបារម្ភ ប្រហែលជានាយនៅគេងជាមួយមិត្តភក្តិតាមទម្លាប់នឹងឯង ។

«សួស្ដី លោក Jiho!! នាំអនាគតភរិយាមកពិសារអាហារឬ?»ម្ចាស់ហាងចេញមកទទួលស្វាគមន៍យ៉ាងរាក់ទាក់ស្រដីលេងសើចជាការរាប់អាន ព្រោះព័ត៌មានអ្នកទាំងពីរប៉ុន្មានថ្ងៃនេះល្បីសុះសាយខ្លាំងណាស់ ដែលថា Jiho ជិតនឹងរៀបការម្ដងទៀត ចំណែកឯកូនក្រមុំបែរជាមិនបង្ហាញមុខទៅវិញ ។

«បាទ មានតុទំនេរដែរទេ!!»

«គឺមាន មកតាមខ្ញុំមក»ម្ចាស់ហាង នាំមុខទៅកាន់កន្លែងដែលដាច់ឆ្ងាយគួរសម មិនសូវមានអ្នករំខាន ។ ពួកគេនៅបន្តការញុាំអាហារជាមួយគ្នា ដោយស្ថិតនៅក្រោមការឃ្លាំមើលពីមហាជនដែលអង្គុយវែកញែកមិនចេះហត់ អ្នកខ្លះក៏លើកទូរស័ព្ទលួចថត មុននឹងបង្ហោះទៅក្នុងបណ្ដាញសង្គមជាមួយនឹងពាក្យពេចន៍ថែមថយខ្លួនឯងថាពួកគេជាគូស្នេហ៍ដែលផ្អែមល្ហែម ខណៈដែល Tae នៅមិនសុខ គេសឹងតែរត់ចេញពីហាងទៅហើយ ។

«hyung ខ្ញុំថាពួកយើងទៅវិញល្អទេ»គេមិនសុាំកាលដែលមានមនុស្សមើលមកព្រោងព្រាតបែបនេះ

«មានអ្វីឬ? ឬអាហារទីនេះមិនឆ្ងាញ់?»

«គឺមនុស្សមើលមកច្រើនណាស់ ខ្ញុំមិនស្រណុកចិត្តទេ ពួកយើងទៅវិញទៅ»

«Tae ទៅខ្វល់ជាមួយនឹងពួកគេធ្វើអី ចង់គេនិយាយអ្វីស្រេចតែគេ មានបងនៅទីនេះហើយ Tae កុំបារម្ភ»Jiho ចាប់ដៃស្រឡូនមកអង្អែលថ្នមៗហាក់ចង់លួងចិត្តមិនចង់អោយនាយតូចតានតឹង គេដឹងថា Tae មិនពេញចិត្តនៅពេលដែលមានមនុស្សតាមរញ៉េរញ៉ៃបែបនេះ ប៉ុន្តែពួកគេគេចមិនផុតឡើយ ទើបនាយចង់អោយគេរៀនសម្របខ្លួន ព្រោះតទៅមុខអាចនឹងមានច្រើនជាងនេះ ។

នាយតូចមិនដឹងថាគួរប្រកែកបែបណាបន្តគឺមានតែងក់ក្បាលព្រមធ្វើតាម ទម្រាំតែអាហារមួយពេលនេះបានបញ្ចប់ ។

«hyung អាចជូនខ្ញុំទៅក្រុមហ៊ុនបន្តិចបានទេ!!»មកដល់ក្នុងឡាន Tae ក៏ស្រដីសួរដាក់សំណើរទៅ Jiho ។

«អូនមានការអ្វីនៅទីនោះ»នេះក៏យប់ហើយ មិនមែនចង់ទៅធ្វើការថែមម៉ោងទេហេស៎?

«ខ្ញុំចង់ទៅយកគំរូប្លង់កម្មវិធីថ្ងៃស្អែកនេះមកធ្វើអោយហើយ ខ្ញុំនៅមិនទាន់បានរៀនចំនិងកុម្មង់ផ្កាបន្ថែមទេ ប្រាកដជាត្រូវមាត់លោកប្រធានមិនខាន»ថ្ងៃនេះគេមិនបានទៅធ្វើការ នៅក្រុមហ៊ុនកូនក្រុមគេវក់វីរមិនស្ទើរទេ មិនដឹងលោកប្រធានស្ដីអោយយ៉ាងម៉េចខ្លះ កាលបើម្នាក់ៗខលមកត្អូញត្អែរប្រាប់គេគ្រប់គ្នា ។

«នេះបងធ្វើអោយ Tae ខាតការងារហេស៎»Jiho សើចទាំងកំពុងបញ្ឆេះឡានដើម្បីជូនគេទៅ ។

«អត់នោះទេ មកពីខ្ញុំមិនចេះចាត់ចែងអោយរួច ចេះតែទុករហូតដល់កៀកថ្ងៃក៏ក្លាយជាបែបនេះ»

«អា៎...មិនបាច់បន្ទោសខ្លួនឯងទេ ព្រោះបន្តិចទៀតបងលែងអោយ Tae ទៅហើយ នេះក៏កាន់តែកៀកថ្ងៃហើយដែរ បងមិនអោយអូនទៅធ្វើការឡើយ នៅវិមានខាត់ស្បែករង់ចាំថ្ងៃចូលរោងលឺទេ»

«អ្ហឹម»Tae ញញឹមខ្សោះ ថ្ងៃចូលរោងឬ? វាមិនមែនជាពេលវេលាដែលគេត្រូវរីករាយដូចជាអ្នកដទៃឡើយ ម្ដេចក៏អារម្មណ៍ខុសឆ្គងរត់មកក្រើនរំលឹកគេមិនដាច់បែបនេះ ។

Tae បានអោយនាយជូនមកដល់ក្រុមហ៊ុនមុននឹងត្រឡប់ទៅវិញ ព្រោះគេមិនដឹងថារៀបចំការងាររួចនៅពេលណាឡើយទើបមិនចង់អោយ Jiho នៅចាំ សឹមពេលទៅវិញគេនឹងខលហៅនាយមកទទួល ។ Skip ~

ខណៈដែលគ្រប់គ្នាកំពុងតែរីករាយជាមួយនឹងដំណឹងខាងមុខ ខុសប្លែកអ្វីតែអ្នកប្រុសតូច Jeon មកសម្ងំខូចចិត្តអង្គុយធ្វើ assignment ទាំងគ្មានព្រលឹងក្នុងខ្លួន ។ មួយរយៈនេះនាយមិនដែលចូលទៅក្នុង social media ឡើយ បើបើកមកឃើញតែព័ត៌មានពួកគេទាំងពីរ នាយសុខចិត្តរស់នៅក្នុងអណ្ដូងប្រសើរជាង ។

«គួរទៅឬអត់?»Jungkook អង្គុយសម្រេចចិត្តមិនដឹងគួរទៅតាមការណាត់របស់មិត្តដែរទេ កាលបើពួកគេបបួលនាយទៅផឹករំសាយអារម្មណ៍នៅឯក្លិប ប៉ុន្តែត្រូវបងធំរូបនេះបដិសេធ ឥឡូវក៏មកត្រូវឈឺខួរមិនដឹងគួរសម្រេចចិត្តបែបណា ។

«ហេតុអីខ្ញុំត្រូវខ្វល់ពីគាត់? បើគាត់មិនយល់ពីខ្ញុំផងនោះ»មិនមែននាយមិនទៅមកពីគ្មានអារម្មណ៍ទេ តែមកពីចិត្តគិតដល់ Tae ទើបមិនចង់ទៅ ចុះសួរថាគេខ្វល់ពីនាយឬអត់? ពេលវេលាជាអ្នកបង្ហាញ ។ នាយអង្គុយខូចចិត្តតែម្នាក់ឯង សឹងតែក្លាយជាមនុស្សគរថ្លង់លែងទទួលដឹងអ្វីទៅហើយ ។

«ខ្ញុំនៅតែមិនមែនជាជម្រើសរបស់ Tae»គេតែងតែរើសផ្លូវដើរផ្សេងដែលគ្មាននាយ មិនថាពេលនេះឬពីមុន អាចទេដែលពួកគេមិនមែនជាគូ? Jungkook តប់ប្រមល់មុននឹងក្រោកយោងខ្លួនចូលបន្ទប់ទឹកដើម្បីសម្អាតខ្លួនចេញទៅក្លឹប ឃុំខ្លួនឯងនៅតែក្នុងបន្ទប់សឹងតែកើត depression ។

រាងសង្ហាឈរនៅមុខកញ្ចក់ បាញ់ទឹកអប់ឈ្ងុយឈ្ងប់ បើថាស្រីមិនលង់ទើបចម្លែក ណាស់តែនាយមិនយកភ្នែកមើលតើ ព្រោះតែចិត្តជាប់ជំពាក់នឹងមនុស្សម្នាក់ទៅហើយ ។ Jungkook រៀបចំខ្លួនរួចរាល់ក៏ដើរចេញមកខាងក្រៅជាមួយនឹងសោរម៉ូតូដើម្បីទៅលំហែរខួរក្បាលចេញ ។

ក្រាក~ មិនចាំបាច់អោយរាងក្រាស់បើកទ្វារខ្លួនឯងនាំតែហត់ទេ មានអ្នកចូលមកបើកជំនួសតែម្ដង ។ Jungkook គាំងដំណើរឈរធ្មឹង សម្លឹងអ្នកដែលចូលមក ។

«ចង់ទៅណា?»សម្ដីប៉ុន្មានម៉ាត់សួរទៅកាន់រាងក្រាស់ មើលការស្លៀកពាក់របស់នាយពីចុងជើងដល់ចុងសក់ ឯក្លិនក្រអូបភាយប៉ះច្រមុះតែម្ដង ។

«មកធ្វើអី?»
«មិនលឺខ្ញុំសួរទេហេស៎»
«ត្រឡប់ទៅវិញទៅ ប្រយ័ត្នប្ដីរក!!»
«Jungkook...»Tae ហៅមនុស្សចំពោះមុខយ៉ាងស្រាលសម្លេង នេះគេខំស្កាត់មករក មិនព្រមទៅវិមានវិញទេ ព្រោះតែចង់ជួបនាយ តែ Jungkook បែរជាដេញគេអោយត្រឡប់ទៅវិញ ។

«ខ្ញុំគ្រាន់តែបារម្ភ បើមានមនុស្សមកឃើញបងនៅទីនេះ បែកធ្លាយព័ត៌មានលឺដល់គ្រួសារបងប្រាកដជាពិបាកមិនខាន»តើជាការបារម្ភឬជាការសកសៀតនាយតូចឱ្យប្រកដទៅ?

«កុំឌឺបានទេ! លោកខឹងខ្ញុំឬ? ខ្ញុំមិនបានចង់អោយរឿងនេះកើតឡើង លោកយល់ពីខ្ញុំបន្តិចបានទេ ខ្ញុំមិនចង់ឃ្លាតពីលោកទេ Jung »Tae ចូលទៅអោបកាយមាំយ៉ាងណែន ហាក់ចង់ឃាត់នាយមិនអោយទៅ គេសឹងតែរលីងរលោងយំចំពោះមុខនាយទៅហើយ ។

«បងចង់អោយខ្ញុំយល់ពីបង! ទាំងដែលបងមិនធ្លាប់ខ្វល់ពីចិត្តខ្ញុំសូម្បីម្ដង»

«អត់ទេ Jungkook !! ខ្ញុំដឹងថាលោកស្រឡាញ់ខ្ញុំ ខ្ញុំក៏ស្រឡាញ់លោកមិនចាញ់គ្នាដែរ ប៉ុន្តែរឿងមកដល់ដំណាក់កាលនេះទៅហើយ តើអោយខ្ញុំធ្វើបែបណា? ហើយបើលោកប៉ាដឹង កុំថាឡើយក្បែរគ្នា សូម្បីតែមុខរបស់លោកក៏ខ្ញុំមិនបានជួបផង ហ្ហឹកៗ Jung ចង់អោយខ្ញុំធ្វើបែបណា ខ្ញុំខ្លាចបំផុតគឺគ្មានលោក ទើបខ្ញុំព្យាយាមលាក់បាំង...»Tae ស្រែកយំរៀបរាប់ប្រាប់មនុស្សជាទីស្រឡាញ់ថាគេឈឺក៏មិនចាញ់នាយ ប៉ុន្តែគេគ្មានដំណោះស្រាយទេ គេកំសាកដែលមិនអាចប្រឆាំងនឹងគ្រួសារ តែគេក៏មិនចង់បាត់បង់ Jungkook ដែរ ។

«បើចឹងរត់ទៅជាមួយខ្ញុំទៅ»

«លោកនិយាយស្អី?»

«បើបងស្រឡាញ់ខ្ញុំ ពួកយើងរត់ទៅជាមួយគ្នា ក៏មិនចាំបាច់ត្រូវមកភ័យថាមានគេមកបំបែក ព្រោះខ្ញុំនឹងនាំបងទៅអោយឆ្ងាយ ទៅកន្លែងដែលពួកគេមិនស្គាល់ ហើយចាប់ផ្តើមជីវិតថ្មីនៅទីនោះ»

«វាមិនមែនជាដំណោះស្រាយទេ Jungkook ហ្ហឹក ការរត់គេចមិនមែនជាវិធីដែលយើងអាចរកសេចក្ដីសុខបានឡើយ មុននឹងក្រោយយើងនៅតែត្រូវប្រឈម ហ្ហឹកៗ ហើយ...ហើយខ្ញុំ ហ្ហឹក ខ្ញុំរត់ទៅជាមួយលោកអត់បានទេ»Tae ក្រវីក្បាលថាគេមិនអាច រួចចុះគ្រួសារគេនោះនឹងក្លាយជាបែបណា ខកបំណងចំពោះគេប៉ុណ្ណា គាត់មានតែគេម្នាក់ជាកូនទោល រួចចុះបើខ្លួនអកត្តញ្ញូបែបនេះទៀត តើអោយគាត់សង្ឃឹមអ្វី?

«ហឹម មើលទៅខ្ញុំបង្ខំបងមិនបានទេ»Jungkook ងក់ក្បាលទាំងអួលណែន នាយក៏គ្មានអ្វីត្រូវនិយាយទៀតដែរ ព្រោះសម្រាប់ Tae គ្រួសារគឺសំខាន់បំផុត ។ រាងក្រាស់បេះដៃស្រឡូនចេញពីការអោប បើគេមិនរត់ ចឹងទុកអោយនាយរត់ម្នាក់ឯងទៅចុះ ។

«អត់ទេ... Jungkook ហ្ហឹក ខ្ញុំមិនអោយលោកទៅទេ»Tae នៅតែតាមមកអោបចង្កេះនាយធំ មិនអោយនាយចេញទៅបាន ។

«ទៅវិញទៅ អ្នកនៅវិមានកំពុងចាំបង... Jiho អាចនឹងបារម្ភ មិនបាច់ខ្វល់ពីខ្ញុំ!! ព្រោះខ្ញុំនឹងមិនបោះបង់ Tae... ខ្ញុំនឹងនៅតែតាមធ្វើជាស្រមោលដែលគ្មានរូបរាងរបស់បងបែបនេះ»

«អ្ហឹកហ្ហឹក ខ្ញុំសូមទោស»Tae យំដង្ហក់ទឹកភ្នែកហូរដូចបាក់ទំនប់ Jungkook ដកដង្ហើមធំទាំងថប់ទ្រូង មុននឹងបែរមកប្រឈមនឹងកាយតូច សម្លឹងផ្ទៃមុខដែលឡើងក្រហមដាមដោយទឹកភ្នែក នាយក្រសោបដើមដៃរបស់គេអោយរក្សាគម្លាត មុននឹងពោលទាំងអួលដើម.ក ៖

«ខ្ញុំគោរពការសម្រេចចិត្តរបស់បង ទៅវិញចុះ ពួកយើងនឹងមិនបែកគ្នាទេ»

«.....ខ្ញុំនៅជាមួយលោក»Tae ក្រវីក្បាលញាប់ស្អេក ប្រកែកមិនព្រម មានះចូលទៅអោបកាយមាំណែនទាំងយំសសឹក ។

«Tae...»

«ហេតុអីពួកយើងមិនចំណាយពេលនៅជាមួយគ្នា? ខ្ញុំចង់ក្បែរលោក ចង់ស្ដាប់សម្លេងរបស់លោក ចង់អោយលោកថ្នមខ្ញុំដូចកាលពីមុន ហ្ហឹក Jungkook អាចនាំខ្ញុំត្រឡប់ទៅអតីតកាលបានដែរទេ? ត្រឡប់ទៅរកពេលដែលពួកយើងមានក្ដីសុខជាមួយគ្នា »

«..............»Jungkook និយាយមិនចេញ បានត្រឹមស្ងាត់ គិតថានាយមិននឹកឬ? នាយនឹកគ្រប់យ៉ាងដែលពាក់ព័ន្ធជាមួយនឹងមនុស្សម្នាក់នេះ នាយពិតជាចូលចិត្តចំពោះការប៉ះពាល់របស់ Tae មកលើគេ ទោះសម្ដីគេមិនផ្អែម ប៉ុន្តែវាកក់ក្ដៅធ្វើឱ្យនាយមិនអាចបំភ្លេច ។

រាងក្រាស់ទាញកាយតូចអោយចេញពីការអោប ជូតទឹកភ្នែកអោយគេយ៉ាងស្រាលដៃ ទាំងមិនដឹងថាគួរតបបែបណា ។ ស្រឡាញ់គឺស្រឡាញ់ តែអារម្មណ៍ដែលហោះមកប្រាប់នាយថាកំពុងប៉ះពាល់មនុស្សរបស់បងប្រុស ធ្វើឱ្យនាយគាំងកម្រើកដៃមិនរួច ។

«អ្ហឹម...»បើនាយមិនផ្ដើម ទុកអោយគេជាអ្នកផ្ដើម ។ Tae ក្រសោបថ្ពាល់អ្នកកម្លោះមុននឹងចង្អើតជើងផ្សាភ្ជាប់បបូរមាត់ជាមួយនឹងគ្នា ព្យាយាមថើបពង្វក់នាយទាល់តែ Jungkook ព្រមតបត លើកដៃអោបចង្កេះអង្ក្រងមកអឹបនឹងខ្លួន ហើបមាត់ផ្ដោះផ្ដងជាមួយនឹងអណ្ដាតក្ដៅសើម មុននឹងអ្វីៗកាន់តែជ្រៅជាងនេះ កាលបើសម្លៀកបំពាក់ត្រូវបានដោះទម្លាក់ពីកាយស្រឡូនដោយដៃម្ចាស់វាផ្ទាល់ បង្ហាញរាងរៅរលោងស្រិលដូចព្រិលទឹកកកអោយ Jungkook បំបោសអង្អែលតាមចិត្ត ។ ហើយមិនបាច់ភ័យមានអ្នកមករំខានឡើយ ត្បិតថាគេខលប្រាប់ Jiho រួចទៅហើយថាសម្រាកនៅក្រុមហ៊ុន មុននឹងមកទីនេះ ។( 🤷 )

To be continued

Lie Naa

Continue Reading

You'll Also Like

1.8M 114K 200
**Story is gonna be slow paced. Read only if you have patience. 🔥** Isha Sharma married a driver whom she had just met. She was taking a huge risk...
120K 5.6K 65
បងស្រឡាញ់អូនហើយថេយ៍>>ជុងហ្គុក > >
428K 23.9K 17
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 ~By 𝐊𝐚𝐣𝐮ꨄ︎...
1.6M 98.2K 39
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...