The slay of love / ប្រមាញ់ស្ន...

By LieNaa7

124K 10.4K 474

តើស្នេហានេះអាចចាប់ផ្ដើមម្ដងទៀតដែរទេ? More

Part 1 : ឯងនៅតែមិនប្ដូរចរិត Jeon Jungkook
Part 2 : រវាងពួកយើងមិនចប់ត្រឹមនឹងទេ Tae
Part 3 : ថ្ងៃរៀបការរបស់ពួកយើង
Part 4 : ខ្ញុំកើតជំងឺខ្វះអូនថែ
Part 5 : បងចង់ឡើងម៉ូតូតាមសម្រួលឬ ចង់អោយខ្ញុំបី?
Part 6 : ក្នុងក្រសែភ្នែកបងខ្ញុំអាក្រក់តែរហូតហ្នឹង
Part 7 : ថ្ងៃក្រោយកុំមករញ៉េរញ៉ៃជាមួយមនុស្សរបស់យើងទៀត
Part 8 : លោកនៅតែរង់ចាំខ្ញុំពិតមែនហេស៎ Jungkook!!
Part 9 : ខ្ញុំកើតចេញពីពោះម៉ាក់ មិនមែនប៉ាទេ
Part 10 : បងជាមនុស្សដំបូងដែលខ្ញុំថ្នម🔥
Part 11 : ខ្ញុំទើបជាប្ដីបង!!
Part 12 : មិត្តបងនឹងហើយជាអ្នកខាំ
Part 13 : តាមគ្រួសារឬស្នេហា?
Part 14 : តួនាទីបងគឺមើលថែខ្ញុំ
Part 15 : ខ្ញុំច្បាស់ជាឆ្លៀតពេលសម្រាប់បង
Part 16 : បើកចិត្តទទួលយកអ្នកថ្មី
Part 17 : បងជាប្ដីហៅប្រពន្ធថាអូនមានអ្វីខុស?
Part 19 : ខ្ញុំនឹកលោក!!
Part 20 : ខ្ញុំនឹងនៅតែតាមធ្វើជាស្រមោលដែលគ្មានរូបរាងរបស់បងបែបនេះ
Part 21 : អារម្មណ៍ស្រងេះស្រងោច
Part 22 : ឱកាសចុងក្រោយ
Part 23 : ព្រោះវាប្រហារបេះដូងរបស់ខ្ញុំ
Part 24 : សន្យាមិនទុកលោកចោលទៀតទេ
Part 25 : តណ្ហាមិនមែនជាស្នេហា ប៉ុន្តែស្នេហាគឺត្រូវការតណ្ហា
Part : ទោះបីជាខ្ញុំស្លាប់ ក៏ខ្ញុំមិនព្រមអោយបងការដែរ...
Part 27 : រង់ចាំខ្ញុំណា Tae!
Part 28 : Tae ធ្លាប់ស្រឡាញ់បងទេ?
Part 29 : ព្រោះខ្ញុំស្រឡាញ់បង!!
Part 30 : ដោះលែង
Part 31 : ស្នេហានិងតួនាទី
Part 32 : លាហើយ Kim Taehyung
Part 33 : Jungkook ជាឪពុករបស់គេ!!
Part 34 : អាការៈចម្លែក
Part 35 : ចាញ់កូន!!
Part 36 : អ្នកមើលថែជំនួស
Part 37 : បងដាច់ចិត្តពិតមែន Jung!!
Part 38 : ខ្ញុំឈឺពោះណាស់ម៉ាក់
Part 40 : ស្វាគមន៍សមាជិកថ្មី
Part 39 : ទុក្ខជាន់ទុក្ខ
Part 41 : ចាំជួបគ្នាណាបងសម្លាញ់!!
Part 42 : ប្រុសមិនព្រាន ស្រីម្ដេចនឹងស្រឡាញ់
Part 43 : ពួកយើងគ្មានថ្ងៃនឹងដូចដើម
Part 44 : អ្នកគ្មានតម្លៃក្នុងកែវភ្នែកខ្ញុំសូម្បីបន្តិច
Part 45 : បើលោករឹងទទឹង ខ្ញុំចាប់លោកថើបកណ្ដាលហ្វូងហើយ
Part 46 : Yes, I'm your Honey!!🔥
Part 47 : មនុស្សពិសេស?
Part 48 : ដល់ពេលខ្ញុំនឹងទៅ
Part 49 : Tae មិនទាន់មានប្ដីផង មានកូនយ៉ាងម៉េច
Part 50 : មនុស្សប្រុសហ្នឹងហេស៎មានកូន?
Part 51 : បាច់ផ្កាដំណាងឲ្យក្ដីស្រឡាញ់
Part 52 : ព្រោះតែគេនៅស្រឡាញ់ឯង
Part 53 : បើកូនខ្ញុំកើតអ្វី ខ្ញុំនឹងស្អប់លោកមួយជីវិត
Part 54 : ខ្ញុំជាអ្នកធ្វើអោយ Tae មានផ្ទៃពោះ
Part 55 : បងត្រូវការអូន!!
Part 56 : បណ្ណាការ
Part 57 : កុំធ្វើអោយមានស្នាម...🔥
Part 58 : Fy ដឹងខ្លួនហើយ...
Part 59 : បងនឹងធ្វើឱ្យគ្រប់គ្នាច្រណែននឹង Tae
Part 60 : Be my Honey?
ភាគបញ្ចប់ : សុភមង្គល

Part 18 : ខ្ញុំនឹងរៀបការជាមួយ Tae!!

1.7K 146 6
By LieNaa7

Tae ក្រោកចេញទៅតែម្នាក់ឯងដើម្បីទៅនិយាយទូរស័ព្ទ ចម្ងាយរាងឆ្ងាយគួរសម ល្មមលែងលាន់សម្លេងបាស់ទើបគេលើកទទួល ៖

«ហាឡូ Jiho hyung!!»

«Tae នៅឯណា?»Jiho សួរដោយសម្លេងរៀបស្មើ កាលបើមកដល់វិមានបែរជាបាត់ប្រពន្ធ សួរលោកស្រី Jeon គាត់ក៏ប្រាប់ថាគេមកហ្វីលីពីនជាមួយ Jungkook នាយក៏រហ័សទាញទូរស័ព្ទទាក់ទងមកគេភ្លាម ។

«គឺ...គឺខ្ញុំនៅ នៅហ្វីលីពីន hyung មានអ្វីហេស៎?»Tae ឆ្លើយទាក់រដាក់រដុបហាក់គ្មានភាពក្លាហានដើម្បីនិយាយជាមួយស្វាមីទាល់តែសោះ ត្បិតថាអារម្មណ៍ខុសឆ្គងចេះតែវាយលុកប្រព័ន្ធប្រសាទរបស់គេរហូត ។

«ហេតុអីទៅមិនប្រាប់បង?»

«ព្រោះខ្ញុំគិតថា hyung នៅបន្ទាយទើប...ទើបមិនចង់រំខាន ម្យ៉ាង ខ្ញុំមកតែមួយសប្ដាហ៍ប៉ុណ្ណោះ»Tae កែវភ្នែកក្រឡេបក្រឡាប់ ញ័រដៃកាន់ទូរស័ព្ទសឹងមិនជាប់ បើនាយនៅតែសួរបន្តគេច្បាស់ជាគាំងស្លាប់មិនខាន ។

«មិនមែនមិនចង់ប្រាប់បងទេហេស៎ ព្រោះបងមិនសំខាន់គួរតែ Tae ប្រាប់?»

«មិនមែនចឹងទេ hyung កុំយល់ច្រឡំអី ខ្ញុំខ្លាចថារំខានការងាររបស់ hyung ពិតមែន មិនបានន័យថាខ្ញុំទុក hyung មិនសំខាន់ទេ»

«ហឹសៗ យ៉ាងណាបងក៏ជាប្ដី Tae ខលប្រាប់ជាដំណឹងមិនហៅថារំខានទេ កុំអោយតែទៅបាត់ស្រមោលបែបនេះ ទើបធ្វើអោយបងបារម្ភ»Jiho សើចឡើងព្រោះតែស្ដាប់ដឹងនូវសម្លេងស្លាស្លន់របស់រាងតូច គ្រាន់តែញ៉ោះលេងសោះក៏ភ័យដែរ ។

«ខ្ញុំសូមទោស ខ្ញុំគ្មានបំណងចង់លាក់ពិតមែន ប៉ុន្តែហេតុអ្វី hyung ស្រាប់តែខលមកខ្ញុំបែបនេះ»មុននេះគេសឹងតែធ្មឹងកម្រើកខ្លួនលែងបានទៅហើយ នៅពេលដែល Jiho ហៅខ្លួនឯងថាជាប្ដី តើអារម្មណ៍មួយនេះវាយប្រហារគេខ្លាំងប៉ុណ្ណា?

«ព្រោះតែនឹក!!»

«ហាស៎...»គេស្ដាប់ច្រឡំដែរទេ ឬនេះមិនមែនជា Jiho ដែលជាអ្នកនិយាយ?

«បងនឹក Tae!! នឹកក្មេងពូកែសម្ដីរបស់បងនោះអី ខំស្កាត់មកវិមានទាំងយប់ថានឹងបានជួប ប៉ុន្តែគេបែរជាគេចមុខរត់ទៅហ្វីលីពីនទៅវិញ»Jiho

«អឺក...គឺស្អែកពួកខ្ញុំត្រឡប់ទៅវិញហើយ»Tae

«Tae និយាយទូរស័ព្ទជាមួយអ្នកណា ហេតុអ្វីយូរម្ល៉េះ!!»ដោយបាត់រាងតូចមិនឃើញគេចូលទៅខាងក្នុងវិញ Jungkook ក៏ក្រោកមកតាម តែសម្លេងនាយមុននេះធ្វើឱ្យអ្នកម្ខាងទៀតបានលឺដូចគ្នា

«ជា Jungkook ឬ?»ស្ដាប់សម្លេងដូចប្រហែលទើបសួរបញ្ជាក់ ឯ Tae ធ្វើខ្លួនមិនត្រូវ ខណៈដែលរាងក្រាស់ស្រាប់តែមកអោបចង្កេះគេពីក្រោយ ។

«បាទ...ប៉ុណ្ណឹងសិនចុះ hyung ចាំជួបគ្នាថ្ងៃស្អែក»

«មិនរំខានទេ ថែខ្លួនផង ស្អែកបងទៅទទួល»

«អ្ហឹម»Tae គ្រាន់តែក្រហឹមជាការផ្ដល់ចម្លើយ មុននឹងប្រព័ន្ធទូរស័ព្ទត្រូវបានកាត់ផ្ដាច់ ។ រាងតូចទម្លាក់ទូរស័ព្ទចុះ ព្រមជាមួយនឹងទឹកមុខតានតឹង គេមិនដឹងថាគួរប្រឈមជាមួយ Jiho បែបណាឡើយ ។

«សឺត...មុននេះនិយាយជាមួយអ្នកណា»Jungkook លមុខមកថើបថ្ពាល់នាយតូចទាំងចាប់សង្កេតដឹងពីភាពមិនប្រក្រតីរបស់គេ ។

«គ្មានអីទេ Jiho hyung គ្រាន់តែខលមកសួរនាំធម្មតា»Tae បែរមកប្រឈមនឹងរាងក្រាស់វិញ សម្លឹងមុខនាយម៉ក់ៗ ។

«ប្រាកដហើយហេស៎?»

«Jungkook ចង់នៅជប់លៀងបន្តទេ បើចឹងខ្ញុំត្រឡប់ទៅវិញមុន ព្រោះងងុយហើយ ចង់គេង»Tae បង្វែរសាច់រឿង ព្រោះមិនចង់ឆ្លើយ ណាមួយគេលែងមានអារម្មណ៍សប្បាយទៀតហើយ ទោះអោយសើចក៏ចេញមកទាំងបង្ខំ ហត់នឹងជីវិតដ៏សែនរញ៉េរញ៉ៃមួយនេះណាស់ គេចង់សម្រាកដើម្បីឲ្យខួរក្បាលឈប់គិតពីបញ្ហាអស់នេះ ។

«បង ok ឬអត់? ចាំខ្ញុំជូនបងត្រឡប់ទៅវិញក៏បាន»Jungkook ចាប់ផ្តើមមិនស្រួលជាមួយនឹងទឹកមុខរបស់ Tae ដែលស្ងៀមស្ងាត់មិនស្រដីលេងសើចដូចជារាល់ដង ។

«ប៉ុន្តែកម្មវិធីមិនទាន់ចប់នៅឡើយទេ ខ្ញុំអាចទៅវិញខ្លួនឯងបាន»

«អត់ទេ ខ្ញុំជូនបងទៅ ឆាប់មក»Jungkook មិនសូញសាញទាញដៃរាងតូចដើម្បីទៅយករបស់របរដែលនៅនឹងតុ ។

«aww នេះលោកបងចង់នាំគ្នាទៅណា»

«មានការ ពួកឯងផឹកចុះ ចំណែកលុយចាំយើងជាអ្នកចេញ ទូទាត់ពេលទៅដល់កូរ៉េ»Jungkook ស្រដីចប់ក៏កាន់ដៃ Tae ចាកចេញតែម្ដង ។ ពួកគេមកដល់សណ្ឋាគារវិញ ម្នាក់ៗមិនស្រដីអ្វី រៀបចំខ្លួនឡើងគេង ដោយយប់នេះ Tae មិនបានរង់ចាំអោយរាងក្រាស់មកអោបឡើយ គេទម្លាក់ខ្លួនគេងបែរខ្នងសម្ងំដើម្បីឲ្យឆាប់លង់លក់ ។

«..................»Jungkook ស្ងប់ស្ងាត់សម្លឹងទៅកាយតូចពោពេញដោយកង្វល់ រាងក្រាស់ឡើងទៅលើគ្រែដាក់ខ្លួនគេងទាំងមិនហ៊ានរំខាន Tae សម្លឹងផែនខ្នងមនុស្សជាទីស្រឡាញ់ទាំងគិតមិនយល់ តើមានរឿងអ្វីកើតឡើងចំពោះទំនាក់ទំនងរបស់ពួកគេ? មិនបានឈ្លោះគ្នា ប៉ុន្តែហាក់ដូចជាឆ្ងាយគ្នាខ្លាំងណាស់ នាយមិនចូលចិត្តអារម្មណ៍ល្ហល្ហេវបែបនេះឡើយ ។ Jungkook សន្សឹមៗលូកដៃទៅអោប Tae ពីក្រោយ ជ្រប់មុខនឹងកញ្ជឹង.ករបស់គេ ស្របពេលដែលទឹកសន្សើមស្រាប់តែហូរចុះមកទាំងមិនដឹងខ្លួន ។

កុំថាឡើយតែ Jungkook សូម្បីតែ Tae គេសម្ងំយំយ៉ាងស្ងៀមស្ងាត់ដូចគ្នា មិនអោយរាងក្រាស់ដឹង សុខចិត្តធ្វើពុតជាគេងដើម្បីកំបាំងទឹកភ្នែកដែលកំពុងតែស្រក់ ។ ម្ដេចក៏លឿនយ៉ាងនេះ ពេលវេលាកន្លងមកហាក់ដូចជាខ្លីខ្លាំងណាស់ មេត្តាអោយពួកគេបានក្បែរគ្នាយូរជាងនេះបានទេ ?

#ថ្ងៃថ្មី

អ្នកដែលទៅហ្វីលីពីន កំពុងតែធ្វើដំណើរមកប្រទេសកំណើតវិញ ។ ចំណតចុះចតសន្សឹមៗមកលើទឹកដីកូរ៉េ ។ ពួកគេអូសវ៉ាលីមកខាងក្រៅដើម្បីរកយានជំនិះត្រឡប់ទៅវិញ តែថា Tae ប្រហែលជាមានអ្នកជូនហើយ ។

«Tae ខាងនេះ!!»Jiho ស្រែកហៅទាំងបក់ដៃទៅកាន់នាយតូចដែលដើរមកជាមួយគ្នីគ្នារបស់ Jungkook ជាហេតុធ្វើឱ្យ Tae គាំងធ្មឹង ស្នាមញញឹមដែលសើចដាក់រាងក្រាស់មុននេះក៏ប្រែជារលុបទៅវិញ ។

«Jiho hyung?»Tae សម្លឹងទៅអ្នកដែលមាននាមជាស្វាមីដែលកំពុងតែឈរក្បែរឡានញញឹមមកកាន់គេយ៉ាងស្រស់ ។ Jungkook មើលទៅអ្នកជាបងប្រុសទាំងមិនដាច់ចិត្តលែងដៃរបស់ Tae តើដល់ពេលហើយឬ? ដែលនាយត្រូវប្រគល់គេអោយទៅម្ចាស់ដើមវិញ ។

«Jung...»Tae ហៅរាងក្រាស់តិចៗស្រដាស់អោយនាយភ្ញាក់ពីការភ្លឹកហើយព្រមលែងដៃរបស់ខ្លួន ។ Jungkook បែរមកសម្លឹងរាងតូចទាំងចិត្តមិនដាច់ តែក៏មិនអាចឃាត់ ទើបព្រមប្រលែង Tae អោយគេដើរទៅរកបងប្រុសរបស់ខ្លួន ។

«hyung ហេតុអ្វីមកទទួលខ្ញុំបាន ក្រែងត្រូវរវល់នៅបន្ទាយឬ?»Tae សំដៅមករក Jiho ទាំងប្រឹងញញឹមធ្វើខ្លួនធម្មតា ព្រោះមិនចង់អោយគេសង្ស័យ

«ប្រាប់ហើយតើថានឹក ទើបមករក ហើយនេះបានទៅដើរលេងឯណាខ្លះហាស៎»

«មិនច្រើនទេ នេះ hyung មកចាំខ្ញុំយូរឬនៅ?»

«មិនយូរទេ... អេ៎ Jungkook មិនទៅជាមួយគ្នាទេហេស៎»ឃើញអ្នកជាប្អូនតម្រង់ទៅកន្លែងផ្សេងក៏ពោលសួរ ធ្វើឱ្យ Jungkook គាំងដំណើរ បែរមកតបស្ដីទាំងដៀងភ្នែកមើលទៅរាងតូច ។

«ទេ!!»Jungkook តបតែមួយម៉ាត់ក៏ចាកចេញទៅជាមួយគ្នីគ្នាទាំងមិនងាកក្រោយ ទុកអោយ Tae ឈរមើលដំណើររបស់គេ ទាំងពោលពាក្យសូមទោសមិនដាច់ គេដឹងថារូបភាពទាំងនេះវាយប្រហារផ្លូវចិត្តនាយខ្លាំងណាស់ ប៉ុន្តែគេគ្មានជម្រើសឡើយ ។

«ហឹម បើចឹងពួកយើងទៅៗ»Jiho បែរមកប្រាប់ Tae វិញ រួចក៏លើកវ៉ាលីរបស់រាងតូចដាក់ឡាន មុននឹងចាកចេញទៅជាមួយគ្នា ។

#វិមាន Jeon

ទីនេះហាក់ស្ងប់ស្ងាត់ព្រោះតែគ្មាននរណានៅ តាមធម្មតាលោកស្រី Jeon តែងតែចេញទៅជាមួយស្វាមីជាញឹកញាប់ ឬក៏ជួនកាលគាត់មានធុរៈនៅខាងក្រៅនឹងឯង ។

«Tae ចង់ងូតទឹកសម្រាក ឬក៏ញុាំអ្វីសិនទេ បងប្រាប់អោយចុងភៅធ្វើអោយ»

«ខ្ញុំចង់សម្រាកសិន មកពីឆ្ងាយអស់កម្លាំងណាស់»

«អឹម បើចឹងគេងសិនទៅ ចាំថ្ងៃបន្តិចបងមកទទួល Tae ទៅកន្លែងការងាររបស់បង»

«កន្លែងការងាររបស់ hyung?»Tae ផ្ទួនពាក្យរបស់នាយទាំងមិនយល់ពីបំណងរបស់គេចង់ធ្វើអ្វីអោយប្រាកដ ។

«មែនហើយ ពេលទៅដល់ Tae នឹងដឹង ពេលនេះបងមានការបន្តិចសិន សឹមថ្ងៃត្រង់បងមកទទួល»

«បាទ!!»Tae ញញឹមមិនសម ឯ Jiho លេងសក់គេបន្តិច ក៏ដើរចេញទៅខាងក្រៅបាត់ ។ នាយតូចទម្លាក់ខ្លួនអង្គុយទៅលើគ្រែទាំងវិលវល់ បែងចែកមិនត្រូវថាគួរធ្វើបែបណា គេសឹងតែឆ្កួតទៅហើយ ។

«Jungkook!!»គ្រាន់តែនឹកដល់អ្នកកម្លោះភ្លាម គេក៏រួសរាន់ទាញទូរស័ព្ទខលទៅនាយ កាលបើ Jungkook មិនបានត្រឡប់មកវិមានវិញឡើយ មិនដឹងថានាយទៅនៅឯណាទេពេលនេះ ។

«ហេតុអីទាក់ទងមិនបាន»Tae ព្យាយាមម្ដងហើយម្ដងទៀតនៅតែមិនអាច ព្រោះតែរាងក្រាស់បានបិទទូរស័ព្ទបាត់ទៅហើយ ជាហេតុធ្វើឱ្យ Tae កាន់តែនៅមិនសុខ ឆ្លេឆ្លាកាន់ទូរស័ព្ទជាប់នឹងដៃ ។

«ពេលនេះលោកនៅឯណាទៅ Jung »Tae អស់ជម្រើសមានតែអង្គុយវិញ គេបារម្ភណាស់ខ្លាចនាយធ្វើអ្វីផ្ដេសផ្ដាស តែក៏មិនអាចចេញទៅតាមបាន ព្រោះតែ Jiho នៅទីនេះ ។ ជម្រើសចុងក្រោយគឺមានតែផ្ញើសារប៉ុណ្ណោះ ។

*Jung នៅឯណា ហេតុអ្វីខ្ញុំខលមិនទទួល

*កុំភ្លេចមើលថែខ្លួនឯងផង សម្រាកអោយបានច្រើន ស្អែកនេះលោកត្រូវទៅរៀន

*កុំបោះបង់ក្ដីស្រមៃរបស់ខ្លួនឯងណា Jung លោកបានសន្យាជាមួយខ្ញុំរួចហើយ

*ខ្ញុំរង់ចាំលោកនៅវិមាន

Tae អង្គុយផ្ញើសារពីមួយខ្សែទៅមួយខ្សែ សង្ឃឹមថាអ្នកម្ខាងទៀតនឹងបានឃើញ មុននឹងផ្ញើមួយប្រយោគចុងក្រោយ បញ្ជាក់ពីអារម្មណ៍ពិតរបស់ខ្លួន ៖

*អូនស្រឡាញ់បង

រាងតូចទម្លាក់ទូរស័ព្ទចុះ មុននឹងដាក់ខ្លួនគេង ព្យាយាមប្រាប់ខ្លួនឯងថាមិនអី គេអាចស៊ូទៅបាន គេនឹងសម្ដែងឆាកល្ខោនមួយនេះរហូតដល់ទីបំផុត ។

ប្រហែលជាម៉ោងមួយ Jiho ក៏បានមកទទួលគេទៅបន្ទាយទាហានដែលជាកន្លែងនាយកាន់កាប់ជួរកងទ័ព ដើម្បីណែនាំរាងតូចអោយគេឯងបានស្គាល់ ។ មួយវិញទៀត នាយចង់ចំណាយពេលវេលាជាមួយនឹង Tae ក៏សាកបើកចិត្តទទួលយកគេដូចគ្នា ។
ឈានមកដល់ពេលល្ងាច គ្រប់គ្នាក៏បានត្រឡប់មកវិមានវិញដើម្បីជួបជុំញុាំអាហារ ទោះរវល់យ៉ាងណាក៏ត្រូវឆ្លៀតពេលផ្ដល់អោយគ្រួសារខ្លះដែរ ។

«យ៉ាងម៉េចហើយកូន kook ទៅប្រកួតនៅទីនោះមានបញ្ហាអ្វីឬអត់»លោកស្រី Jeon ស្រដីសួរទៅកូនពៅដែលស្ងប់ស្ងាត់ គិតតែឈ្ងោកមុខញុាំបាយមិននិយាយអ្វីមួយម៉ាត់ ។

«ធម្មតា ខ្ញុំមិនបានទៅបង្កបញ្ហានោះទេ»Jungkook ឆ្លើយតបទាំងមិនងើបមុខ ។ ពិតណាស់កាលដែលនាយព្រមមកវិមានវិញក៏ព្រោះតែសាររបស់ Tae ហ្នឹងឯង ។

«ល្អហើយ កុំអោយយើងឈឺក្បាលទៅដោះស្រាយ»លោក Jeon ឡកឡើយតាមទម្លាប់ ប៉ុន្តែលើកនេះ Jungkook បែរជាមិនតបត ធ្វើដូចមិនលឺអ្វីដែលគាត់និយាយយ៉ាងចឹង ។

«បងចេះតែយ៉ាងម៉េចហ្នឹង?»

«បងគ្រាន់តែដាស់តឿនតើ...»

«ត្រូវហើយប៉ា ការងារដែលប៉ាដាក់មក ខ្ញុំបានសម្រុកធ្វើរួចអស់ហើយ អាចនឹងសល់ពេលទំនេរច្រើន ចំណែកឯកូនទាហានដែលទើបនឹងប្រឡងចូល ខ្ញុំក៏បានចាត់ចែងហើយដែរ»Jiho រហ័សស្រដីប្ដូរប្រធានបទ ខ្លាចផ្ទុះតុបាយទាំងកណ្ដាលយប់ ។ ខណៈដែល Tae ចេះតែលួចសម្លឹងទឹកមុខស្រងូតស្រងាត់របស់ Jungkook ដែលអង្គុយជិតលោកស្រី Jeon នោះ ។ យូរៗម្ដងក៏ចាប់អារហារអោយនាងតូច Irin ដែលគិតតែអង្គុយញុាំមិនហ៊ានលូកមាត់ ។

«បន្ទាន់ទៅណា? ប៉ាមិនបានប្រញាប់ទេ ធ្វើការតាមសម្រួលទៅប្រយ័ត្នបាក់កម្លាំងឈឺ ម៉ាក់ឯងស្ដីបន្ទោសថាប៉ាធ្វើបាបកូនទៀតមិនខាន»

«បងកុំមកទម្លាក់កំហុសអោយខ្ញុំ!!»លោកស្រី Jeon

«ត្រូវតែបន្ទាន់ ព្រោះខែក្រោយនេះ ខ្ញុំគិតច្បាស់ហើយ ថាខ្ញុំនឹងរៀបការជាមួយ Tae!!»

«ផាំង~មិនបាន!!»

To be continued

Lie Naa

Continue Reading

You'll Also Like

358 55 10
"Why'd you leave.." ... "It was to save you.. you mean too much, I couldn't risk it" S+V "You worked hard, get some rest" ... "Stay with me" R+W "You...
146K 9.5K 57
ស្នេហាដែលកើតចេញពីលក្ខខណ្ឌប៉ុន្តែវាជាស្នេហាដ៏បរិសុទ្ឌរវាងមនុស្សពីរនាក់ដែលមិនធ្លាប់ស្គាល់សោះថាអ្វីដែលហៅថាជាស្នេហានិងក្ដីស្រលាញ់។ « យើងមិនខ្វល់..អ្វ...
724K 17.5K 33
Filthy Human. That's what they call me. Little did they know I was the Moon's daughter.
1.8M 114K 200
**Story is gonna be slow paced. Read only if you have patience. 🔥** Isha Sharma married a driver whom she had just met. She was taking a huge risk...