The slay of love / ប្រមាញ់ស្ន...

LieNaa7

124K 10.4K 474

តើស្នេហានេះអាចចាប់ផ្ដើមម្ដងទៀតដែរទេ? Еще

Part 1 : ឯងនៅតែមិនប្ដូរចរិត Jeon Jungkook
Part 2 : រវាងពួកយើងមិនចប់ត្រឹមនឹងទេ Tae
Part 3 : ថ្ងៃរៀបការរបស់ពួកយើង
Part 4 : ខ្ញុំកើតជំងឺខ្វះអូនថែ
Part 5 : បងចង់ឡើងម៉ូតូតាមសម្រួលឬ ចង់អោយខ្ញុំបី?
Part 6 : ក្នុងក្រសែភ្នែកបងខ្ញុំអាក្រក់តែរហូតហ្នឹង
Part 7 : ថ្ងៃក្រោយកុំមករញ៉េរញ៉ៃជាមួយមនុស្សរបស់យើងទៀត
Part 8 : លោកនៅតែរង់ចាំខ្ញុំពិតមែនហេស៎ Jungkook!!
Part 9 : ខ្ញុំកើតចេញពីពោះម៉ាក់ មិនមែនប៉ាទេ
Part 10 : បងជាមនុស្សដំបូងដែលខ្ញុំថ្នម🔥
Part 11 : ខ្ញុំទើបជាប្ដីបង!!
Part 12 : មិត្តបងនឹងហើយជាអ្នកខាំ
Part 13 : តាមគ្រួសារឬស្នេហា?
Part 14 : តួនាទីបងគឺមើលថែខ្ញុំ
Part 15 : ខ្ញុំច្បាស់ជាឆ្លៀតពេលសម្រាប់បង
Part 16 : បើកចិត្តទទួលយកអ្នកថ្មី
Part 18 : ខ្ញុំនឹងរៀបការជាមួយ Tae!!
Part 19 : ខ្ញុំនឹកលោក!!
Part 20 : ខ្ញុំនឹងនៅតែតាមធ្វើជាស្រមោលដែលគ្មានរូបរាងរបស់បងបែបនេះ
Part 21 : អារម្មណ៍ស្រងេះស្រងោច
Part 22 : ឱកាសចុងក្រោយ
Part 23 : ព្រោះវាប្រហារបេះដូងរបស់ខ្ញុំ
Part 24 : សន្យាមិនទុកលោកចោលទៀតទេ
Part 25 : តណ្ហាមិនមែនជាស្នេហា ប៉ុន្តែស្នេហាគឺត្រូវការតណ្ហា
Part : ទោះបីជាខ្ញុំស្លាប់ ក៏ខ្ញុំមិនព្រមអោយបងការដែរ...
Part 27 : រង់ចាំខ្ញុំណា Tae!
Part 28 : Tae ធ្លាប់ស្រឡាញ់បងទេ?
Part 29 : ព្រោះខ្ញុំស្រឡាញ់បង!!
Part 30 : ដោះលែង
Part 31 : ស្នេហានិងតួនាទី
Part 32 : លាហើយ Kim Taehyung
Part 33 : Jungkook ជាឪពុករបស់គេ!!
Part 34 : អាការៈចម្លែក
Part 35 : ចាញ់កូន!!
Part 36 : អ្នកមើលថែជំនួស
Part 37 : បងដាច់ចិត្តពិតមែន Jung!!
Part 38 : ខ្ញុំឈឺពោះណាស់ម៉ាក់
Part 40 : ស្វាគមន៍សមាជិកថ្មី
Part 39 : ទុក្ខជាន់ទុក្ខ
Part 41 : ចាំជួបគ្នាណាបងសម្លាញ់!!
Part 42 : ប្រុសមិនព្រាន ស្រីម្ដេចនឹងស្រឡាញ់
Part 43 : ពួកយើងគ្មានថ្ងៃនឹងដូចដើម
Part 44 : អ្នកគ្មានតម្លៃក្នុងកែវភ្នែកខ្ញុំសូម្បីបន្តិច
Part 45 : បើលោករឹងទទឹង ខ្ញុំចាប់លោកថើបកណ្ដាលហ្វូងហើយ
Part 46 : Yes, I'm your Honey!!🔥
Part 47 : មនុស្សពិសេស?
Part 48 : ដល់ពេលខ្ញុំនឹងទៅ
Part 49 : Tae មិនទាន់មានប្ដីផង មានកូនយ៉ាងម៉េច
Part 50 : មនុស្សប្រុសហ្នឹងហេស៎មានកូន?
Part 51 : បាច់ផ្កាដំណាងឲ្យក្ដីស្រឡាញ់
Part 52 : ព្រោះតែគេនៅស្រឡាញ់ឯង
Part 53 : បើកូនខ្ញុំកើតអ្វី ខ្ញុំនឹងស្អប់លោកមួយជីវិត
Part 54 : ខ្ញុំជាអ្នកធ្វើអោយ Tae មានផ្ទៃពោះ
Part 55 : បងត្រូវការអូន!!
Part 56 : បណ្ណាការ
Part 57 : កុំធ្វើអោយមានស្នាម...🔥
Part 58 : Fy ដឹងខ្លួនហើយ...
Part 59 : បងនឹងធ្វើឱ្យគ្រប់គ្នាច្រណែននឹង Tae
Part 60 : Be my Honey?
ភាគបញ្ចប់ : សុភមង្គល

Part 17 : បងជាប្ដីហៅប្រពន្ធថាអូនមានអ្វីខុស?

1.7K 128 6
LieNaa7

រំលងទៅពីរថ្ងៃក្រោយ ក៏ឈានមកដល់ថ្ងៃប្រកួត ដែលគេរៀបចំឡើងនៅ stadium ដ៏ធំនាកណ្ដាលទីក្រុង Manila តែម្ដង ។ មនុស្សដែលមកចូលរួមក៏ច្រើនកុះករមានទាំងរូបភាពផ្សេងៗដើម្បីបង្ហាញពីការគាំទ្ររបស់ខ្លួនទៅកាន់ក្រុមនីមួយៗ ។ អ្នកដែលមកចូលរួមគឺមានដប់ប្រទេសផ្សេងគ្នា ដែលប្រព្រឹត្តទៅរយៈពេលបីថ្ងៃដើម្បីស្វែងរកម្ចាស់ពានប្រចាំរដូវកាលនេះ ។

ការជម្រុះចេះតែអស់ម្ដងមួយក្រុមៗ ឯការប្រកួតក៏កាន់តែស្វិតស្វាញ ម្នាក់ៗព្យាយាមបញ្ចេញអស់ពីសមត្ថភាព ខណៈអ្នកដែលមកទស្សនាហាក់នៅមិនស្ងៀម ផ្ចង់អារម្មណ៍តាមការប្រកួតរបស់ Idol ខ្លួនរង់ចាំមើលថានរណាឈ្នះ ។

«ហឺ...សូមអោយគេឈ្នះផងចុះ»ថាអ្នកដែលអង្គុយនៅមុខហ្គេមនោះទៅគួរតែភ័យ តែរាងតូចដែលសម្ងំក្នុងសណ្ឋាគារឯណេះវិញ សម្លឹងអេក្រង់ទូរទស្សន៍ទាំងបែកញើសតាមជើងសក់ បន់ស្រន់អោយ Jungkook ឈ្នះ កាលបើនេះជាគូចុងក្រោយទៅហើយដែលត្រូវស្វែងរកម្ចាស់ពាន ។

កម្មវិធីបីថ្ងៃមកនេះ Jungkook មិនបានអនុញ្ញាតឱ្យ Tae ទៅជាមួយឡើយ ត្រឹមអោយគេសម្រាកនៅសណ្ឋាគារ ចំណែកខ្លួនទៅ stadium ជាមួយមិត្ត ដោយហេតុថានៅទីនោះមនុស្សច្រើន នាយអាចនឹងបារម្ភពី Tae រហូតដល់បាត់បង់សមាធិក៏ថាបាន ទើបជ្រើសអោយគេរង់ចាំខ្លួននៅទីនេះគឺល្អបំផុតហើយ ។ ថ្ងៃនេះផងដែរគឺជាចុងបញ្ចប់នៃការប្រកួត ក្រុមរបស់ Jungkook ប៉ះជាមួយជនជាតិហ្វីលីពីនផ្ទាល់ ដែលម្នាក់ៗទឹកដៃសុទ្ធតែមិនអាចបំបាក់បាន ជាហេតុធ្វើឱ្យថ្ងៃនេះជាថ្ងៃដែលវិសេសបំផុតសម្រាប់អ្នកដែលទស្សនាចង់ដឹងថានរណានឹងក្លាយជាអ្នកឈ្នះប្រចាំរដូវកាលនេះ ។ (admin ខ្ជិលរៀបរាប់ច្រើន កាត់ចោលខ្លះហើយ😁)

ដំបូងខាងគេអាចនឹងមានប្រៀប ប៉ុន្តែជ័យជំនះគឺស្ថិតនៅលើសាមគ្គីភាពនិងមិនរាថយ ។ ក្រុមរបស់ Jungkook វាយលុករហូតដល់បន្ទាយ មុននឹងសម្លេងស្រែកហ៊ោកញ្ជ្រៀវបានបន្លឺឡើងយ៉ាងខ្លាំង អបអរដល់ក្រុមរាងក្រាស់ដែលអាចបំបាក់ខាងហ្វីលីពីនបាន ។

«Wow...ទីបំផុតយើងរកអ្នកជើងឯកសម្រាប់រដូវកាលនេះបានហើយ ដែលជាម្ចាស់ពាននៃស្ដេចហ្គេមបានទៅលើក្រុមចចកមាសដែលមកពីប្រទេសកូរ៉េខាងត្បូង សូមអបអរ!!»សម្លេង MC បន្លឺឡើងខ្ចរខ្ចាយ អង្រួនចិត្តអ្នកគាំទ្រអោយកាន់តែស្រែកហ៊ោខ្លាំងឡើង រីករាយជាមួយនឹងជ័យជម្នះដែលបានទៅលើក្រុមសំណព្វចិត្តរបស់ខ្លួន ។

«ធ្វើបានល្អណាស់!!»Jungkook ប្រមូលផ្តុំគ្នីគ្នាទាំងរីករាយ ដែលក្រុមរបស់ខ្លួនអាចបម្រះចេញពីភាពបរាជ័យ រហូតដល់អាចបំបែកបេសកកម្មមួយនេះបាន ។ ក្រុមទាំងពីរសម្លឹងមុខគ្នាដោយមិត្តភាព នេះគ្រាន់តែជាហ្គេមប៉ុណ្ណោះ នរណាឈ្នះក៏នៅតែជាមិត្ត ។

«យេ៎...ឈ្នះហើយ អស្ចារ្យណាស់»ថាម្ចាស់គេទៅរំភើប នាយតូចឯណេះលើសសាមីខ្លួនគេទៅទៀត ។ Taehyung លោតកញ្ជ្រោលពេញពូក ស្រែកផង រាំផង សម្លឹងមើលម្ចាស់ចិត្តលើកពានលើអេក្រង់ទូរទស្សន៍ទាំងសើចសប្បាយ បើនៅជិតវិញគេប្រហែលជារត់ទៅអោបនាយលើទីលានប្រកួតបាត់ទៅហើយ ឬ Jungkook ជាអ្នករត់មករកគេមុន?

«លោកបងចង់ទៅណាបន្ត»ក្រោយពីចប់កម្មវិធីពួកគេក៏មកជួបជុំគ្នានៅបន្ទប់សម្រាក មុននេះចំណាយពេលជិតពីរម៉ោង ត្រូវគេសំភាសផង ថតរូបផង ដែលកាន់តែយូរទៀតនោះគឺនៅបញ្ចេញចរិតព្រានឆក់យកបេះដូងនារីៗបរទេសហ្នឹងឯង ។

«សណ្ឋាគារ!!»Jungkook ស្រដីខណៈដែលកំពុងតែជូតញើស នាយកំពុងបន្ទាន់ត្រឡប់ទៅវិញ ផង គ្មានអារម្មណ៍នៅជ្រៀតជ្រកដូចរាល់ដងទេ ។

«អុញ មិនជប់លៀងសិនទេហេស៎លោកបង នេះទើបនឹងម៉ោងប្រាំប៉ុណ្ណោះ»ពួកគេជ្រួញចិញ្ចើមមិនយល់ពីមេក្រុមដែលប្រញាប់ប្រញាល់ធ្វើមើលតែប្រទេសមានសង្គ្រាម ។

«អា៎...វាម៉េចនឹងនៅ បើស្នេហាវាកំពុងតែចាំនៅក្នុងបន្ទប់ឯណោះ»Karl ស្រដីចម្អន់ទាំងញាក់ចិញ្ចើមឌឺជាមួយ Edward ។

«អញ្ជឹងតើបានជាមិនខ្វល់ពីកូនក្រុមសោះ បើមិនយល់ទាស់ទេ បបួលសិស្សច្បងមកជប់លៀងជាមួយពួកយើងក៏បានណាលោកបង»

«កក់ហាងមួយទៅ យប់នេះជួបគ្នា»Jungkook មិននៅបូរបាច់ស្ពាយកាតាបចាកចេញទៅបាត់ទុកអោយពួកគេអង្គុយសើច មុននឹងជំនុំគ្នារកកន្លែងផឹក ឯពានមុននេះគឺទុកនៅ Jungkook ព្រោះនាយជាមេក្រុម ទាល់តែទៅដល់ប្រទេសកូរ៉េទើបយកទៅតាំងនៅក្នុងទូរកញ្ចក់ក្នុង apartment Edward ដូចជារាល់ដង ។

#Okada Manila

សន្ធឹកជើងរត់មិនថ្នមសម្លេង មុននឹងបើកទ្វារសម្លឹងរកមនុស្សដែលខ្លួនកំពុងតែនឹក គ្រាន់តែឃើញ Tae ភ្លាម មិនបង្អង់យូរ Jungkook ក្រវែងកាតាបរបស់ខ្លួនទៅលើពូករត់មកអោបរាងតូចជាប់ ត្បិតថាគេកំពុងតែញញឹមចាំទទួលនាយដូចគ្នា ។

«Jungkook.....អ្ហឹម»មិនមែនត្រឹមតែក្រសោបកាយតូចច្រឡឹងមួយនេះទេ រាងក្រាស់សង្គ្រប់ថើបបបូរមាត់ទន់ៗយ៉ាងតក់ក្រហល់ ដើម្បីបញ្ជាក់ពីការនឹករលឹក បឺតជញ្ជក់ដោយមានការតបតពី Tae ដូចគ្នា ។

«ហ្ហឹម...បានហើយ Jung »Tae លែងចេញពីការថើបបញ្ឈប់រាងក្រាស់មិនអោយបន្ត ព្រោះតែខ្លួនដកដង្ហើមលែងរួចទៅហើយ ។ ស្នាមញញឹមបើកឡើងដោយហាមមិនបាន រាងក្រាស់ថើបថ្ពាល់ក្រពុំបន្តិច រួចក៏យកថ្ងាសទល់នឹងរាងតូច ខណៈដែលមាត់របស់ពួកគេសឹងតែប៉ះគ្នាម្ដងទៀតទៅហើយនោះ

«ខ្ញុំឈ្នះហើយ!!»

«អ្ហឹម...ពូកែណាស់»នាយតូចលមុខថើបបបូរមាត់រាងក្រាស់ទើបស្រដី ទាំងពោលសរសើរ Jungkook អោយនាយសប្បាយចិត្តកាន់តែខ្លាំង ។ គិតទៅមើលថាពេលដែលបានមនុស្សដែលយើងស្រឡាញ់បំផុតមានមោទនភាពចំពោះនោះ តើក្នុងចិត្តរំភើបប៉ុណ្ណា ?

«ពួកយើងទៅដើរលេងល្អទេ?ជាការអបអរមុនពេលត្រឡប់ទៅវិញ»

«Jung មិនទៅ party ជាមួយមិត្តទេហេស៎ ពួកគេអាចនឹងត្រូវការលោក»

«ប៉ុន្តែខ្ញុំចង់នៅក្បែរបងច្រើនជាង សឺត ក្រអូបណាស់»Jungkook បង្អូសខ្ទង់ច្រមុះថែលថើបថ្ពាល់ទន់រលោងរបស់រាងតូច ។

«ពួកយើងនៅមានពេលច្រើនទៀតណាស់ កុំអោយពួកគេអន់ចិត្តដោយសារតែវត្តមានខ្ញុំអី ថ្ងៃនេះខ្ញុំអនុញ្ញាតអោយលោកផឹកស្រាបាន ជាការអបអរ»

«ហឹស បើចឹងពួកយើងទៅជាមួយគ្នាល្អទេ»Jungkook សើចឡើងស្ញេញដាក់រាងតូចអោយគេខ្នាញ់ជាខ្លាំង មុននឹងចាប់ទាញថ្ពាល់របស់នាយទាំងសងខាងប្រៀបបាននឹងកូនក្មេង ប៉ុន្តែ Jungkook ក៏ពេញចិត្ត ចង់អោយ Tae ថ្នាក់ថ្នមគេបែបនេះ ។

«ប្រាកដហើយ ខ្ញុំមិនបណ្ដោយអោយលោកទៅតែម្នាក់ឯងទេ»អស់ពីទាញថ្ពាល់ Tae ក៏ចាប់ច្របាច់មាត់កំហូចនេះលេង ក្រឺតខ្នាញ់ណាស់ថើបគេម្ដងៗចង់អស់ខ្យល់ ។

«បើចឹងតោះ»

«អេ៎...ចង់នាំខ្ញុំទៅណា»Tae ភ្ញាក់ក្រញាងរហ័សតោង.ករាងក្រាស់កាលបើនាយស្រាប់តែលើកបីគេឡើងទាំងមិនប្រាប់បែបនេះ ។

«ទៅងូតទឹក ដើម្បីទៅ Party នោះអី!!»

«អត់ទេ ខ្ញុំអត់ងូតជាមួយលោកទេ»Tae ស្រែកចាចអោយរាងក្រាស់ដាក់ចុះ តែគិតថាក្មេងរឹងរូសដូច Jungkook ព្រមធ្វើតាមគេឬ ? រាងក្រាស់សើចស្រស់ បីកាយតូចចូលទៅក្នុងបន្ទប់ទឹក ចាត់ការសម្អាតខ្លួនអោយមនុស្សធំដែលរពិលរពូចរកតែរត់ចេញក្រៅ ប្រហែលជាមួយម៉ោងជាងទើបរួចរាល់ ឯក្នុងបន្ទប់ទឹកវ៉ល់អស់ហើយ ព្រោះតែពួកគេប្រលែងគ្នាមុននេះ ។

Jungkook បណ្ដើរនាយតូចចូលមកក្នុងហាងមួយដែលនាយជួលដាច់ជាន់ខាងលើនេះតែម្ដងដើម្បីជប់លៀងសម្រាប់យប់នេះ ។ កាយវិការមិនខុសពីសង្សារ រាងក្រាស់អោបចង្កេះនាយតូចចូលមកខាងក្នុងទាំងមិនខ្វល់ពីក្រសែភ្នែកមនុស្សគ្រប់គ្នាដែលខ្សឹបខ្សៀវនិយាយពីរូបគេ។

«លោកបងមកហើយៗ»គ្រាន់តែមកដល់ខាងលើភ្លាម គ្រប់គ្នាស្រែកឡើងកាលបើឃើញ Jungkook ចូលមក ម្នាក់ៗមុខរីករត់ទៅអោបរាងសង្ហារជាប់ ។ ហៃយ៉ា...មិនអោយស្រឡាញ់យ៉ាងម៉េចបើថ្ងៃនេះបងធំពួកគេជាអ្នក pay ទៅហើយនោះ ។

«អេ៎...មិនមែនមកតែម្នាក់ទេ តែសិស្សច្បងពួកយើងក៏មកដែរតើ»ពួកគេក្នុងក្រុមនេះសុទ្ធតែស្គាល់ និងធ្លាប់បានដឹងពីទំនាក់ទំនងរវាង Tae និង Jungkook លើកលែងតែក្មេងចូលថ្មីពីរបីនាក់ដែលមិនទាន់ដឹង ។

«សួស្ដី សិស្សច្បង!! កិត្តិយសណាស់ដែលបានរួមតុជាមួយថ្ងៃនេះ»ម្នាក់មួយម៉ាត់ស្រដីរាក់ទាក់នាយតូចមិនអោយគេមានអារម្មណ៍ថាទើសទាល់ឡើយ ម្យ៉ាងក្រុមនេះក៏រលាម ហើយព្រាន សម្ដីចាក់ទឹកមិនលិចដែរ បើមិនមែនជារបស់ Jungkook ទេ ម្ល៉េះពេលនេះពួកគេលេបខាយតាមញ៉ែព្រាតបាត់ទៅហើយ ។

«សួស្ដី ថ្ងៃនេះសុំចូលរួមផង សង្ឃឹមថាគ្រប់គ្នានឹងមិនទើសទាល់»Tae ញញឹមរួសរាយតាមចរិតមិនចេះឆ្មើងឆ្មៃរបស់គេ ប៉ុន្តែអ្នកខ្លះឃើញហើយបែរជាមិនពេញចិត្តទៅវិញ ។

«បាទ រីករាយទៅវិញទេ»

«ឈប់ញញឹមដាក់ពួកវាទៅ ហើយមកអង្គុយត្រង់នេះ»Jungkook មុខក្រញ៉ូវទាញកាយតូចអោយមកអង្គុយក្បែរខ្លួន ជួបជុំគ្នាជាលក្ខណៈវង់ធំតែម្ដង តែសមាជិកត្រឹម11នាក់ប៉ុណ្ណោះគិតទាំងរាងតូចម្នាក់ទៀត ។

«Wae ប្រច័ណ្ឌហើយៗ...»ពួកគេកេះគ្នាសើច សម្លឹងមើលទៅគូស្នេហ៍ដែលហួងហែងគ្នា ម្នាក់មុខអៀន ម្នាក់ទៀតមុខខឹងសម្លក់កូនចៅដូចសត្រូវ គិតខុសឬត្រូវដែលបបួល Tae មក ។

«តោះ ជប់លៀងទៅ»

«យកស្រាមកៗ»កម្មវិធីចាប់ផ្ដើមប្រព្រឹត្តទៅជាមួយនឹងបរិយាកាសយ៉ាងស្រស់ស្រាយ គួបផ្សំជាមួយនឹងសម្លេងតន្រ្តីដែលខាងហាងរៀបចំមកអាចអោយពួកគេច្រៀងលេងជាការកម្សាន្តបាន ។

«នេះញុាំទៅ ជាអាហារកូរ៉េ ខ្ញុំបានប្រាប់អោយគេរៀបចំសម្រាប់បង រសជាតិធានាឆ្ងាញ់»Jungkook ចាប់អាហារអោយរាងតូច ព្រោះគេមិនសូវចូលចិត្តអាហារបរទេសប៉ុន្មានទេ ទើបនាយសុខចិត្តចំណាយលុយអោយកូនចៅរៀនចំសម្រាប់យប់នេះគឺមានលាយជាមួយនឹងអាហារកូរ៉េបន្ថែម ។

«អរគុណណាស់»Tae

«រីករាយជានិច្ចសម្រាប់មនុស្សស្អាតៗដូចជាអូន»សម្ដីព្រានបញ្ចេញមកយ៉ាងច្រឡើម ញាក់ចិញ្ចើមទ្រើតៗញ៉ោះរាងតូចអោយគេអៀន ។

«ឡប់ណាស់ អ្នកណាអូនរបស់លោក ខ្ញុំអាយុបងដល់ទៅ4ឆ្នាំ»

«aww បងជាប្ដីហៅប្រពន្ធថាអូនមានអ្វីខុស? ម្យ៉ាងរូបរាង Tae បែបនេះ សាកសមធ្វើជាអូនរបស់ខ្ញុំណាស់ដឹងទេ សឺត»Jungkook ឆ្មក់ថើបថ្ពាល់ក្រពុំយ៉ាងប្រហើន ទាំងមិនបានចាប់អារម្មណ៍ពីក្រសែភ្នែកភ្នែករបស់គ្នីគ្នាដែលតាមសម្លឹងមើលគូរបស់គេញ៉ែគ្នា មិនខ្វល់ពីកម្មវិធីអ្វីបន្តិច ។

«មនុស្សឆ្កួត ធ្វើស្អីហ្នឹង!!»

«ហេម...ផ្អែមខះកតែម្ដងហើយ តើយើងផឹកស្រាចេញទឹកឃ្មុំឬ?»Edward

«គេទឹកឃ្មុំ តែឯងសាកសមនឹងផឹកទឹកខ្មេះច្រើនជាង»Karl

«គាត់អៀនហើយ មិនបាច់ខ្មាស់ទេសុទ្ធតែគ្នាឯងតើ»ពួកគេសម្លឹងទៅ Tae ក៏ឃើញគេមុខក្រហម បាត់មាត់លែងហ៊ានស្រដីទៅហើយ ។

«និយាយច្រើនណាស់ ឆាប់ផឹកទៅ»Jungkook បង្វែរសាច់រឿងលើកកែវដើម្បីជល់ ខណៈដែលដៃម្ខាងទៀតនៅក្រសោបស្មានាយតូចជាប់ដើម្បីបង្ហាញភាពជាម្ចាស់ ។

«សិស្សច្បងមិនញុាំស្រាទេហេស៎?»ឃើញ Tae អង្គុយញុាំទឹកក្រូចក៏នឹកចម្លែកចិត្ត ទើបពោលសួរ ។

«អត់ទេ គ្រប់គ្នាញុាំចោះ ខ្ញុំអត់ចេះញុាំស្រាទេ»គេចាញ់ជាតិអាកុលទាំងនេះណាស់ គ្រាន់តែហិតក៏កល់រកក្អួតដែរ បានជាគេចេះតែហាមមិនសូវអោយរាងក្រាស់ប៉ះសុរាអស់ទាំងនេះ ព្រោះខ្លួនចាញ់ក្លិន ។

«ម៉ោះ cheer.....»គ្រប់គ្នាលើកកែវឡើងជល់មុននឹងផឹក ទឹកមុខរីករាយ ញញឹមញញែមដូចមនុស្សត្រូវថ្នាំយ៉ាងចឹង តែគ្មានទេទម្លាប់ពួកគេតែបែបនេះ ពេលវេលាផឹកស៊ី ជាពេលដែលសប្បាយបំផុត ។

Ring~ ភ្លាមនោះទូរស័ព្ទរបស់រាងតូចស្រាប់តែរោទ៍ឡើង ប៉ុន្តែគ្មាននរណាបានលឺឡើយក្រៅពី Tae និង Jungkook ព្រោះតែសម្លេងបាស់ធ្វើអោយស្ដាប់មិនបាន ។

«ខ្ញុំទៅលើកទូរស័ព្ទសិន»Tae ប្រាប់ទៅរាងក្រាស់ជាមុន ទើបក្រោកចេញទៅតែម្នាក់ឯងដើម្បីទៅនិយាយទូរស័ព្ទ ចម្ងាយរាងឆ្ងាយគួរសម ល្មមលែងលាន់សម្លេងបាស់ទើបគេលើកទទួល ៖

«ហាឡូ Jiho hyung!!»

«Tae នៅឯណា?»

To be continued

Lie Naa

Продолжить чтение

Вам также понравится

146K 9.5K 57
ស្នេហាដែលកើតចេញពីលក្ខខណ្ឌប៉ុន្តែវាជាស្នេហាដ៏បរិសុទ្ឌរវាងមនុស្សពីរនាក់ដែលមិនធ្លាប់ស្គាល់សោះថាអ្វីដែលហៅថាជាស្នេហានិងក្ដីស្រលាញ់។ « យើងមិនខ្វល់..អ្វ...
Bandaged Venus 🥀

Подростковая литература

358 55 10
"Why'd you leave.." ... "It was to save you.. you mean too much, I couldn't risk it" S+V "You worked hard, get some rest" ... "Stay with me" R+W "You...
1.8M 114K 200
**Story is gonna be slow paced. Read only if you have patience. 🔥** Isha Sharma married a driver whom she had just met. She was taking a huge risk...
The Mafia's Pure Desire Manpreet Kaur

Любовные романы

1.6M 97K 39
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...