កម្មសិទ្ធិ មីន យ៉ុនហ្គី (Comp...

By horng1993

35.7K 2.9K 121

« ទោះបីអូនក្លាយជាអ្វីក៏អូននៅតែជាកម្មសិទ្ធិរបស់បង! » មីន យ៉ុនហ្គី Min Yoongi X park Jimin YG top JM btt ✍️ wri... More

Episode 1: ចាប់ពីថ្ងៃនេះទៅគេជាមនុស្សរបស់ខ្ញុំ!
Episode 3:ទាល់តែមានការព្រមព្រៀងទើបយើងហែកកេស!
Episode 4:គ្រប់យ៉ាងទាល់តែមានការសាកល្បង!🔞
Episode 5:បបូរមាត់គួរឱ្យចង់បឺត!
Episode 6: ផាក ជីមីន នាមត្រកូលថ្មីគឺ មីន!
Episode 7:មោះ ទៅលួងក្នុងបន្ទប់ពីរនាក់!
Episode 8:ធ្វើអូនសិនទើបយើងទៅធ្វើការតាមក្រោយ!
Episode 9
Episode10: បងស្រឡាញ់អូនខ្លាំងណាស់!
Episode 11:ធ្លាក់ចូលក្នុងបេះដូងបង ជុប៎!
Episode 12: ភរិយារបស់ខ្ញុំ!!!
Episode 13: មីន ជីយ៉ុន!
Episode 14:អូនជាកម្មសិទ្ធិរបស់បងតែម្នាក់គត់!
Episode 15:ខ្ញុំនឹងលែងលះលោកឯង...
Episode 16:បងស្រឡាញ់អូនព្រោះអូនជាមនុស្សដែលបងស្រឡាញ់!
Episode 17: ទោះបីអូនក្លាយជាអ្វីក៏អូននៅតែជាកម្មសិទ្ធិរបស់បង!
Episode 18:នាងត្រឹមជាកាកសំណល់...
Episode 19:បើនាងមិនចង់សល់តែឆ្អឹងត្រឡប់ទៅវិញទេ នៅឱ្យឆ្ងាយពីគ្រួសាររបស់ខ្ញុំ!
Episode 20:ជើងស្រឡូនស្អាតបែបនេះគួរតែលើកឱ្យបានខ្ពស់មិនត្រូវកប់ក្នុងពូកទេ!❤️‍🔥
Episode 21:ខ្ញុំភ្លេចទៅហើយថាខ្ញុំមានម្ដាយនឹងគេដែរ...
Episode 22:អូនខ្លាចណាស់បង...
Episode 23:ព្រោះអូនជាកូនក្មេងរបស់បង!
Episode 24:បងស្រឡាញ់អូនណាស់ គីម ថេហ្យុង!
Episode 25:ស្រែកឡើងឮដល់កាទប់អូនហ៎!
Episode 26: បងអូនឈឺណាស់បង!
Episode 27: បងនិយាយម្នាក់ឯងហត់ណាស់....
Episode 28:ហេតុអ្វីបងមិនជួយកូនរបស់ពួកយើង?
Episode 29: លួងអូន!
Episode 30:អូនជាជីមីនរបស់បងនោះអី!
Episode 31:បងកំពុងក្បត់អូនមែនទេ?
Episode 32:ពួកយើងនិងកាន់ដៃគ្នាឆ្លងឧបសគ្គមួយនេះ!
Episode 33: ងប់នឹងប្រុសទាំងឪទាំងកូន!
Episode 34: ចាស់តែអាយុទេ
Episode35:ទុកឱ្យពូវីនថើប!
Episode 36:
Episode 37:
about me:
Episode 38:
បើកកក់រឿង:
Episode 39:
Episode 40
Episode 41
Episode 42
Episode 43:
Episode 44
Episode 45
Episode 46
Episode 47
Episode 48
Episode 49
Episode 50
The end 🩷
For you readers 🩷

Episode 2: មនុស្សរបស់យើង!

1.2K 76 3
By horng1993

     រាងតូច ជីមីន អង្គុយលើសាឡុងដោយភាពស្ងៀមស្ងាត់ កែវភ្នែកតូចៗ សម្លឹងមើលទៅអ្នកបម្រើដែលធ្វើការនោះភ្លឹសៗ ។ បន្ទាប់ពី យ៉ុនហ្គី សម្លុតមុននេះគេស្ងាត់មាត់ច្រៀបដកដង្ហើមសឹងតែមិនឱ្យឮសំឡេងផង ។

« ពូ... » ជីមីន ប្រុងនឹងសួរនាំព្រោះឃើញគេងើបចេញតែក៏ប្រញាប់ខ្ទប់មាត់ជិតវិញព្រោះខ្លាចទទួលបានការសម្លុតពីនាយទៀត ។ យ៉ុនហ្គី ដើរទៅផ្ទះបាយហើយនិយាយរឿងខ្លះជាមួយម៉ែដោះដែលជាចាស់ទុំក្នុងផ្ទះរួចទើបឡើងទៅខាងលើបាត់នៅសល់តែ ជីមីន ដែលអង្គុយម្នាក់ឯងដោយអារម្មណ៍ខ្លាចព្រោះទទួលបានការសម្លឹងមើលពីអ្នកបម្រើនៅទីនេះ ។

« នេះ!យកទៅផ្លាស់ទៅ អាលបានមកធ្វើការ » អង្គុយសុខៗ ក៏មានអ្នកបម្រើម្នាក់យកសម្លៀកបំពាក់អ្នកបម្រើមកឱ្យគេ ។

« អរគុណ តើបន្ទប់ផ្លាស់នៅឯណាទៅ? »

« ទៅផ្លាស់នៅបន្ទប់ឯងទៅ ល្ងង់មែន » នាងថាហើយក៏ដើរចេញបាត់ទាំងមុខក្រមូវ ។

« ហើយ...ហើយបន្ទប់ខ្ញុំនៅឯណាទៅ? » ជីមីន សួរខ្លួនឯង ។ មែនហើយ តើបន្ទប់គេនៅឯណា? បើគេមិនដឹងផង ឱ្យទៅផ្លាស់នៅទីនោះយ៉ាងម៉េចកើត? មិនគិតច្រើន ជីមីន ក៏ដើរសំដៅទៅផ្ទះបាយដើម្បីជួយធ្វើកិច្ចការអ្នកបម្រើ ព្រោះថាគេមកនេះគឺមកធ្វើការដោះបំណុល ។

« សួស្តី! តើមានអ្វីឱ្យខ្ញុំជួយទេ? » ជីមីន

« អូ! អ្នកប្រុសមិនបាច់ជួយទេ ទៅសម្រាកចាំបម្រើតែលោកម្ចាស់ទៅគឺបានហើយ »

« លោកម្ចាស់? »

« គឺលោកប្រុស យ៉ុនហ្គី នៅក្នុងផ្ទះនេះត្រូវតែហៅ គាត់ថាលោកម្ចាស់ » ម៉ែដោះ បកស្រាយ ។

« តែលោកពូ...អឺ...គឺលោកម្ចាស់យកខ្ញុំមកឱ្យធ្វើការដោះបំណុល ហើយកុំហៅខ្ញុំបែបនេះអីខ្ញុំគឺជាកូនចៅរបស់លោកម្ចាស់ទេ មោះខ្ញុំជួយ...ប្រាវ៎ អូយ៎ សុំទោសៗ » ជីមីន ហាមឃាត់កុំឱ្យគាត់ហៅខ្លួនបែបនេះព្រោះវាស្ដាប់ទៅវាដូចជាមិនសក្តិសមនឹងខ្លួនទាល់តែសោះ ។ និយាយហើយក៏ចូលទៅជួយស្រីបម្រើម្នាក់នោះតែចៃដន្យគេរបូតដៃធ្វើឱ្យធ្លាក់ ចានបែក ។

« អ្នកប្រុសចេញពីទីនេះទៅ បើលោកម្ចាស់មកឃើញច្បាស់ជាដាក់ទោសពួកយើង កូនអ្នកមានដូចជាអ្នកប្រុសច្បាស់ជាមិនចេះធ្វើស្អីទេ » ស្រីបម្រើម្នាក់នោះក៏ស្ដីឱ្យ ជីមីន ទាំងកំហឹងព្រោះ ខឹងស្អប់ដែល ជីមីន រឹងចចេស ។

« ខ្ញុំ...ខ្ញុំសុំទោស! ខ្ញុំសុំទោសអ្នកទាំងអស់គ្នា » ជីមីន សុំទោសទៅគ្រប់គ្នាដែលនៅក្នុងផ្ទះបាយហើយក៏ប្រញាប់ចាកចេញទៅ ប៉ុន្តែគេមិនដឹងថាត្រូវទៅណាហើយក៏មិនដឹងធ្វើអីទើបគេដើរចេញមកសួនច្បារខាងក្រៅ ទីនេះមានដើមឈើមួយដើមធំនិងមានបង់អង្គុយលេងមួយហើយក៏មានស្រះទឹកតូចមួយនៅក្បែរនោះ ។

« ជាកូនអ្នកមានឬ? មែនហើយ តែវាជាអតីតកាលតែប៉ុណ្ណោះ » ជីមីន និយាយទាំងអស់សំណើចនឹងខ្លួនឯង ។ កាលពីមុនគេជាអ្នកប្រុសតែពេលនេះជាមនុស្សធម្មតាម្នាក់ ឬជាអ្នកបម្រើផងក៏មិនដឹង ។

« ចឹងធ្វើឱ្យខ្លួនឯងក្លាយជាអ្នកមានម្ដងទៀតនៅបច្ចុប្បន្ននេះទៅ » សំឡេងមាំបន្លឺឡើងពីក្រោយខ្នងធ្វើឱ្យរាងតូចស្ទុះក្រោកទាំងភ័យខ្លាច ។

« ពូ...អឺ គឺលោកម្ចាស់មកតាំងពីស្មាណា? » ជីមីន ប្រញាប់ប្ដូរការហៅភ្លាមព្រោះខ្លាចថា យ៉ុនហ្គី អាចនឹងខឹង ។

« អ្នកណាឱ្យហៅបែបនេះ? » យ៉ុនហ្គី ក្នុងទឹកមុខរាបស្មើដដែលបោះជំហានចូលទៅជិត ជីមីន ធ្វើឱ្យគេភ័យជាខ្លាំងណាមួយមិនអាចថយក្រោយទៀតបានទេព្រោះបើថយច្បាស់ណាស់នឹងធ្លាក់ទឹកជាមិនខាន ។

« គឺ...គឺអ្នកនៅទីនេះហៅបែបនេះចឹងហើយខ្ញុំក៏ហៅតាមពួកគាត់ » ជីមីន និយាយទាំងឱនមុខចុះ ។

« ពូ!យើងចូលចិត្តឱ្យឯងហៅយើងបែបនេះ! » យ៉ុនហ្គី និយាយទាំងមុខកាចតាមទម្លាប់ ។ គេមិនយល់ដូចគ្នាហេតុអ្វីចូលចិត្តឱ្យរាងតូចហៅបែបនេះប៉ុន្តែគេដឹងត្រឹមតែថាវាគួរឱ្យស្រឡាញ់ណាស់ ។

« ... »

« ជើងទៅត្រូវអីមក? » គេទើបចាប់អារម្មណ៍ព្រោះឃើញមានឈាមប្រឡាក់ជើងរបស់រាងតូច មិនត្រឹមតែប៉ុណ្ណឹងនៅមានរបួសទៀត ។

« គ្មានអីទេ...អឺ គឺដោយសារតែខ្ញុំ...ខ្ញុំទៅជួយលើកចានហើយរបូតដៃធ្លាក់បែក... អ្ហាយយ » ជីមីន ប្រុងនឹងបដិសេធប៉ុន្តែក៏យល់ព្រមប្រាប់នាយតាមសម្រួលវិញព្រោះខ្លាចកែវភ្នែកដូចរាជសីហ៍របស់នាយ ។ និយាយមិនទាន់ចប់ផងរាងតូចស្រែកចាចព្រោះភ័យដែលសុខៗក៏ត្រូវដៃមាំ ទាញចង្កេះតូចចូលមកជិតទាំងកម្រោល ។

« អ្នកណាឱ្យធ្វើការអស់នោះ? » គេដូចជាមិនបានបញ្ជាឱ្យ ជីមីន ធ្វើទេរឹតតែមិនបានប្រាប់ម៉ែដោះឱ្យមកហៅគេទៅប្រើទៀតផង ។

« គ្មានអ្នកណាទេប៉ុន្តែក្រែងពូយកខ្ញុំមកធ្វើការដោះបំណុលមែនទេ? បើមិនឱ្យបម្រើការងារក្នុងផ្ទះឱ្យធ្វើអីវិញ? » ជីមីន និយាយទាំងព្យាយាមរើបម្រះចេញពីកណ្ដាប់ដៃមាំតែមិនបានផលទើបនភស្ងៀមវិញ ។

« យើងយកឯងមកមិនមែនមកបម្រើការងារក្នុងផ្ទះទេប៉ុន្តែត្រូវបម្រើយើងតែម្នាក់ » រាងសង្ហានិយាយហើយក៏លែងដៃចេញពីចង្កេះតូចព្រោះអាណិតក្មេងខំរើបម្រះឡើងក្រហមមុខ ។

« បម្រើយ៉ាងម៉េច? ងូតទឹកឱ្យ ដុះខ្លួនកក់សក់ឱ្យហីពូ? » គេសួរទាំងធ្វើភ្នែកឡឹងឡង់ៗ តាមចរិតក្មេង តែសាងជាភាពគួរឱ្យស្រឡាញ់ជាខ្លាំងសម្រាប់អ្នកខ្លះតែខំប្រឹងធ្វើធម្មតា ។

« ត្រូវហើយ! »

« តែពូធំហើយ ចាប់បាច់ងូតទឹកឱ្យ? » ជីមីន សួរឌឺតែវាក៏ជាការពិត អាយុក៏ច្រើនហើយ ធំហើយតើចាំបាច់ត្រូវការក្មេងដូចជាគេមកងូតទឹកឱ្យទៀត?

« ព្រោះតែធំហើយនឹងហើយទើបត្រូវឱ្យឯងបម្រើ ឯងមិនដឹងទេឬ? ថាគ្រប់យ៉ាងនៃយើងគឺធំៗ ទាំងអស់ » យ៉ុនហ្គី និយាយឌឺឱ្យវិញធ្វើឱ្យក្មេងខ្លះឮហើយអន់ចង់តែម្ដង មិនដឹងថាគេនិយាយមកសំដៅលើស្អីខ្លះនោះទេ ។

« មនុស្សឡប់សតិ ហ្ហឹកៗ » ជីមីន ទម្លាក់ខ្លួនអង្គុយយំព្រោះនិយាយមិនឈ្នះគេ ។ មនុស្សស្អី និយាយស្ដីឡើងអាក្រក់ និយាយមកបែបនេះតើឱ្យគេគិតយ៉ាងម៉េចទៅ? បើបញ្ឆិតបញ្ឆៀងបែបនេះនោះ ។

« ក្មេងឡប់ ឆាប់ក្រោកឡើងមក » យ៉ុនហ្គី គ្រវីក្បាលអស់សំណើចនឹងរាងតូចដែលធំតែមាឌតែចរិតជាកូនក្មេងដដែល ។

« ហ្ហឹកៗ អត់ទេ អ្ហាយយ ពូ! » ជីមីន គ្រវីក្បាលញាប់ស្អេកបញ្ជាក់ថាខ្លួនមិនចង់ងើប ប៉ុន្តែក៏ត្រូវស្រែកចាចពេលដែល យ៉ុនហ្គី ត្រកងបីគេឡើងដោយមិនប្រាប់មុន ។ បេះដូងរបស់គេលោតសឹងតែចេញក្រៅព្រោះភ័យខ្លាចធ្លាក់ ដៃតូចៗ ខ្លីៗ ស្រវាឱបករាងក្រាស់ដោយផ្អឹបមុខនឹងកញ្ចឹងករបស់ យ៉ុនហ្គី មិនហ៊ានងើបមុខ ។

« តោងឱ្យជាប់ » យ៉ុនហ្គី ដាស់តឿនគេហើយក៏បីគេដើរទៅក្នុងវិញ ក្រោមក្រសែភ្នែករបស់អ្នកបម្រើគ្រប់គ្នាប៉ុន្តែគេមិនខ្វល់បីរាងតូចឡើងទៅខាងលើបាត់ ។

     ក្នុងបន្ទប់

     បន្ទប់នេះនៅជាន់ទីបីហើយនៅជាន់នេះមានបន្ទប់របស់ យ៉ុនហ្គី និងបន្ទប់របស់ ជុងហ្គុក ចំណែកជាន់ទីពីរគឺជាកន្លែងការងាររបស់ពួកគេ រីឯជាន់ក្រោមមានបន្ទប់សម្រាកសម្រាប់ជំនិតរបស់ យ៉ុនហ្គី និង ជុងហ្គុក ផងដែរ ។

« ឆាប់ទៅងូតទឹករៀបចំខ្លួនទៅ » យ៉ុនហ្គី ហុចកន្លែងឱ្យហើយទើបនិយាយ ។

« បាទ » មិនតវ៉ាច្រើន ជីមីន ក៏ធ្វើតាមគេភ្លាម ។
ចំណែក យ៉ុនហ្គី មិនបានទៅណាទេនាយនៅរើសសម្លៀកបំពាក់ឱ្យរាងតូចរួចយកមកដាក់លើពូកហើយទើបដើរមកអង្គុយលើសាឡុងដែលនៅចុងគ្រែ ។

     ដឹងទេ? ជីមីន ជាមនុស្សដំបូងគេដែលបានចូលមកក្នុងបន្ទប់នេះក្រៅពី វីន និងម៉ែដោះគ្មាននរណាអាចចូលមកបានទេ ។ រឹតតែពិសេសនោះ ជីមីន ជាមនុស្សទីមួយដែល យ៉ុនហ្គី បីចូលមកក្នុងផ្ទះ ថែមទាំងបីមកដល់បន្ទប់នេះទៀតផង ។

     មួយសន្ទុះក្រោយ ជីមីន ក៏ចេញមកវិញដោយស្លៀកតែកន្សែងប៉ុណ្ណោះព្រោះគេគិតថា យ៉ុនហ្គី ប្រហែលជាចាកចេញទៅវិញបាត់ទៅហើយ ណាមួយគេមិនបានដឹងនោះទេថានេះជាបន្ទប់របស់ យ៉ុនហ្គី ។

« រួចហើយ? »

« អ្ហាយ ពូ...?? » ជីមីន ស្រែកចាចបន្ទាប់ពីឮសំឡេងសួររបស់ យ៉ុនហ្គី ។ ដៃតូចៗ ប្រញាប់លើកមកឱបរាងកាយល្វែងខាងលើរបស់ខ្លួន តែដៃតូចប៉ុណ្ណឹងគិតឬថាបាំងកាយជិតពីភ្នែក រាងក្រាស់នោះ?

« បាំងមិនជិតផង ខំបាំងរកអី? » យ៉ុនហ្គី ក្រោកឈរជ្រែងហោប៉ៅសួរទៅរាងតូច ។ គេមិនមែនច្រឡឺមអីទេប៉ុន្តែបើ ជីមីន លើកដៃបាំងជិតតែទ្រូងនឹង? បែបនឹងដដែលបាំងរកអី?

« ពូ...ឆាប់ងាកចេញទៅ ខ្ញុំក៏ចេះអៀនដែរ »

« ប្រុសដូចគ្នាសោះ? កុំនិយាយច្រើនឆាប់ផ្លាស់សម្លៀកបំពាក់ទៅ » យ៉ុនហ្គី ហួសចិត្តនឹងគេជាខ្លាំងជាប្រុសដូចគ្នាសោះនឹង ចេះអៀនទៅកើតដែរ ពិតជាយ៉ាប់មែន ។

« ចឹងពូឆាប់ចេញទៅ ខ្ញុំផ្លាស់ខោអាវ » ជីមីន ក្លាហានហាមាត់ដេញ យ៉ុនហ្គី ចេញដោយមិនខ្លាចគេសូម្បីតែបន្តិច ។

« ទេ! នេះជាបន្ទប់របស់យើង កុំស៊ាំញ៉ាំច្រើនពេកឆាប់ផ្លាស់សម្លៀកបំពាក់ទៅ »

« ... » អស់វាចា ជីមីន ក៏សម្រេចចិត្តយកសម្លៀកបំពាក់លើគ្រែនោះមកស្លៀកនៅនឹងមុខរាងក្រាស់តែម្ដងទាំងអារម្មណ៍អៀនខ្មាសប៉ុន្តែមិនអាចធ្វើអ្វីបានទេ ព្រោះខ្លាចនាយនឹងឯង ។

« ខ្ញុំរួចហើយ » ជីមីន ស្រដីទាំងញញឹមព្រោះគេពិតជាពេញចិត្តសម្លៀកបំពាក់ដែលកំពុងស្លៀកលើខ្លួនជាខ្លាំង វាជាអាវសាច់ចាក់ពណ៌ស្វាយនិងខោខូវប៊យពណ៌ស ។

« មកនេះ » យ៉ុនហ្គី បក់ដៃហៅរាងតូចឱ្យមកជិតខ្លួន ចំណែក ជីមីន ក៏ដើរទៅជិតនាយតាមការហៅ ។

« ពូមានការអីមែនទេ? អូយ៎... » ជីមីន ភ្ញាក់ជាខ្លាំងព្រោះគ្រាន់តែគេចូលមកជិតបន្តិច យ៉ុនហ្គី ស្រាប់តែទាញគេឱ្យមកអង្គុយលើភ្លៅរបស់គេភ្លាមតែម្ដង ។

« នៅឱ្យស្ងៀម! » បីម៉ាត់យ៉ាងខ្លីរបស់ យ៉ុនហ្គី ធ្វើឱ្យ ជីមីន នៅស្ងៀមមិនហ៊ានកម្រើកសូម្បីតែបន្តិច ។

« ខ្ញុំ...ស្អាតណាស់! » បម្រុងនឹងនិយាយទៅហើយតែក៏ដឹងដល់របស់ម្យ៉ាងដែលមានអ្នកបំពាក់លើកដ៏ស្អាតរបស់គេទើបរាងតូចលាន់មាត់សរសើរពីសម្រស់របស់ខ្សែកមួយនោះ ។

« ក្រោកទៅ! ឯងត្រូវទៅក្រៅជាមួយយើង »

« បាទ » ជីមីន ងក់ក្បាលហើយទើបងើបចេញពី យ៉ុនហ្គី ហើយពួកគេក៏ចុះទៅក្រោមដោយ យ៉ុនហ្គី ចុះទៅមុនទើបរាងតូចដើរតាមក្រោយ ។ មកដល់ខាងក្រោមឡានបើកទ្វារចាំរួចជាស្រេច អ្នកទាំងពីរឡើងឡានហើយឡានក៏បើកចេញទៅតាមគោលដៅដែលបានកំណត់រួចជាស្រេច ។

     @ភោជនីយដ្ឋាន

     ភោជនីយដ្ឋាននេះនៅក្នុងផ្សារទំនើបដ៏ធំមួយហើយវាក៏ជាកម្មសិទ្ធិផ្ដាច់មុខរបស់ មីន យ៉ុនហ្គី ផ្ទាល់ផងដែរ ក្នុងនោះមិនមែនមានតែភោជនីយដ្ឋាននោះទេ នៅមានហាងផ្សេងជាច្រើនទៀតដែលជាកម្មសិទ្ធិរបស់គេ ។

     @បន្ទប់VIP

     ក្រាក~ ទ្វារបើកឡើងដោយដៃមាំរបស់ ជុងហ្គុក ។ ជុងហ្គុក ចូលមកអង្គុយទល់មុខគ្នាដោយមិននិយាយអ្វីមួយម៉ាត់មានតែ ថេហ្យុង ទេដែលបន្លឺឡើងមុនគេ ។

« លោកមីន សួស្តីបាទខានជួបលោកយូរហើយ » ថេហ្យុង និយាយទាំងស្នាមញញឹមព្រោះវាជាទម្លាប់របស់គេ យ៉ុនហ្គី ក៏ដឹងច្បាស់ថា ថេហ្យុង រួសរាយតែឆ្នាស់ ។ ថេហ្យុង ជាតារាដែលស្ថិតក្រោមការគ្រប់គ្រងរបស់ យ៉ុនហ្គី ។

« បាទ សួស្ដី ដោយសារមួយរយៈនេះរវល់ខ្លាំងពេក » យ៉ុនហ្គី និយាយទាំងស្នាមញញឹមតបទៅ ថេហ្យុង វិញទាំងដែលភាគច្រើននាយមិនចូលចិត្តធ្វើបែបនេះនោះទេ ។

“ ពូចេះញញឹមទេតើ ហេតុអ្វីមិនញញឹមដាក់ខ្ញុំខ្លះផង? ” ជីមីន ស្រាប់តែមានការអាក់អន់ស្រពន់ចិត្តនឹង យ៉ុនហ្គី ជាខ្លាំងដោយគ្មានមូលហេតុ ។

« អ្នកណាគេ? » ជុងហ្គុក ដែលស្ងាត់មកជាយូរក៏បន្លឺឡើងធ្វើឱ្យអ្នកទាំងបីនាក់មើលមកគេទាំងឆ្ងល់ អ្នកណាគេ? តើចង់សំដៅលើអ្វី?

« ស្អីឯង? »

« ពូនិងអាល្អិតនេះត្រូវជាអីនឹងគ្នា? » ឮតែប៉ុណ្ណឹងទើប យ៉ុនហ្គី ដឹងថាគេចង់សំដៅលើ ជីមីន ។

« ខ្ញុំជា... » មិនឱ្យ ជីមីន និយាយចប់ទាន់ទេ យ៉ុនហ្គី និយាយកាត់ភ្លាម ។

« មនុស្សរបស់យើង! ឯងកុំចេះដឹង » យ៉ុនហ្គី សម្លក់ ជុងហ្គុក ថ្លែដូចចង់ស៊ីសាច់ហុតឈាមគ្នាយ៉ាងចឹងទាំងដែលពួកគេជាពូក្មួយថែមទាំងរស់នៅផ្ទះជាមួយគ្នាទៀត ។

« ឆើស៎ មោះ!កម្មងអីញ៉ាំវិញ ថេហ៍ ប្អូន!» ជុងហ្គុក ពេបមាត់ហើយងាកមកចាប់អារម្មណ៍នឹង ថេហ្យុង វិញរួចទើបហៅបុគ្គលិកមករង់ចាំស្ដាប់ការកម្មងរបស់ពួកគេ ។ ចំណែក ជីមីន បានត្រឹមតែឱនមុខចុះដៃក្ដាប់ជាយអាវយ៉ាងណែនខាំបបូរមាត់តូចតិចៗ ដូចខ្លាច យ៉ុនហ្គី ស្ដីបន្ទោសយ៉ាងចឹង ។

« ណេះ កម្មងអាហារទៅក្រែងប្រញាប់ទៅធ្វើការវិញមិនចឹង? »

« បាទ » ជីមីន ក៏ទទួលមីនុយមកមើលហើយកម្មងអាហារដែលខ្លួនត្រូវការ ប៉ុន្តែមើលទៅវាសុទ្ធតែជាអាហារដែលគេមិនធ្លាប់ញ៉ាំមិនធ្លាប់ឃើញហើយតម្លៃវិញសឹងតែអាចឱ្យគេញ៉ាំអាហារបានបួនប្រាំពេលឯណោះ ។
« អឺគឺ...ចុះលោកត្រូវការមួយណាដែរ? » ដោយមិនដឹងយកមួយណា ជីមីន ក៏ងាកទៅសួរ យ៉ុនហ្គី វិញ ។

« យើងឱ្យឯងកម្មង! »

« គឺ...គឺខ្ញុំមិនឃ្លានទេ ធម្មតាខ្ញុំមិនញ៉ាំអាហារថ្ងៃត្រង់ទេលោក... » តាមពិតមិនមែនមិនឃ្លានប៉ុន្តែគេមិនដឹងត្រូវកម្មងមួយណា ហើយបើមួយចានតម្លៃជិតស្មើនឹងប្រាក់ខែរបស់គេមួយខែទៅហើយនោះគេម៉េចនឹងហ៊ានកម្មងទៅ ។ តែវាកាលពីមុនទេ ឥឡូវនេះគេគ្មានទាំងប្រាក់ខែនិងការងារព្រោះគេត្រូវមកបម្រើ យ៉ុនហ្គី នោះអី ។

« ហឹម... » យ៉ុនហ្គី មិនតបគ្រាន់តែក្រហឹមដើមកបន្តិចហើយក៏ចាត់ការកម្មងអាហារ ។ ជីមីន អង្គុយទាំងបុកពោះព្រោះអ្វីដឹងទេ?ព្រោះតែការក្រហឹមដើមករបស់នាយមុននេះឯង វាធម្មតាសម្រាប់គ្រប់គ្នាតែវាមិនធម្មតាសម្រាប់គេទេ ។
មិនយល់ទេ ពេលខ្លះចំពោះនាយគេគ្មានអារម្មណ៍ខ្លាចនោះទេថែមទាំងមានអារម្មណ៍ថាជិតស្និទ្ធទៀតផងប៉ុន្តែពេលខ្លះវិញគេខ្លាចនាយសឹងតែឈរមិននឹងទៅហើយ ។

« ឯងមើលទៅស្អាតណាស់ តើឈ្មោះអីដែរ? » ថេហ្យុង ដែលអង្គុយសង្កេត ជីមីន ជាយូរនោះនិយាយសួរនាំមកកាន់រាងតូចដោយស្នាមញញឹមស្រស់ស្អាត ។

« ផាក...ផាក ជីមីន ជាឈ្មោះរបស់ខ្ញុំ » គេឆ្លើយមិនចង់ចេញព្រោះគិតថា ថេហ្យុង ប្រាកដជាឆ្មើងឆ្មៃព្រោះតែមើលទៅគេជាកូនអ្នកមានណាស់បើតាមរយៈការស្លៀកពាក់របស់គេ ។

« ជីមីន? ពីរោះណាស់ ខ្ញុំឈ្មោះ ថេហ្យុង រីករាយដែលបានស្គាល់ » ថេហ្យុង ហុចដៃមកបំណងចង់ចាប់ដៃគ្នាជាមួយ ជីមីន ។

« បាទ រីករាយដែលបានស្គាល់ » ជីមីន មិនបានចាប់ដៃតបទៅ ថេហ្យុង វិញនោះទេគេគ្រាន់តែងក់ក្បាលនិងញញឹមបន្តិចតែប៉ុណ្ណោះ ។ ចំណែក ថេហ្យុង ក៏រាងអន់ចិត្តបន្តិចដែរតែធ្វើធម្មតាដកដៃហើយញញឹមស្រស់ដដែល ។ តែ ជុងហ្គុក មិនធម្មតានោះទេគេហាក់មិនពេញចិត្តនឹងទង្វើរបស់ ជីមីន ជាខ្លាំងដែលបំបាក់មុខ ថេហ្យុង បែបនេះ យ៉ុនហ្គី មិនមាត់តែក្នុងចិត្តក៏មិនមែនពេញចិត្តដែរ ព្រោះ ថេហ្យុង ប្រៀបដូចជាប្អូនប្រុសរបស់គេម្នាក់យ៉ាងចឹង ។ បន្តិចក្រោយមកអាហារក៏មកដល់ ។

« សូមញ៉ាំដោយក្ដីរីករាយ » ទាំងបួននាក់ក៏ចាប់ផ្ដើមញ៉ាំ តែញ៉ាំបានពីរម៉ាត់ ជីមីន ក៏ដាក់ស្លាបព្រាចុះធ្វើឱ្យ ថេហ្យុង សួរឡើងទាំងបារម្ភព្រោះមើលទៅទឹកមុខដូចមិនស្រួល ។

« ជីមីន កើតអីមែនទេ ហេតុអ្វីមិនញ៉ាំ? »

« អត់...អត់មានទេ ខ្ញុំអត់មានកើតអីទេ »

« បើចឹងឆាប់ញ៉ាំទៅនឹងបានត្រឡប់ទៅវិញ » យ៉ុនហ្គី

« បាទ » ជុងហ្គុក មិនខ្វល់គិតតែពីញ៉ាំអាហាររបស់គេព្រោះគេមានអារម្មណ៍មិនចូលចិត្ត ជីមីន ហើយទាំងដែលទើបតែជួបគ្នាបានម្ដងសោះ ។

     ជីមីន វិញគេក៏មិនចង់ធ្វើបែបនេះដែរ តែគេមានអារម្មណ៍ថាខ្លាចវាប្រហែលមកពីគេជាមនុស្សធម្មតាៗ មិនដែលស្គាល់ឬដឹងច្បាស់ពីសង្គមខាងក្រៅ ។ បើទោះបីជាគេធ្លាប់ជាកូនអ្នកមានក្ដីប៉ុន្តែគេជាមនុស្សម្នាក់ដែលសាមញ្ញបំផុតហើយក៏គ្មានមិត្តដែរ ព្រោះមនុស្សសម័យនេះចូលចិត្តរាប់អាននរណាម្នាក់ដោយមើលលើសំបកក្រៅនោះឯង ។ 

Continue Reading

You'll Also Like

3.2M 258K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...
37.1K 3.6K 50
«មិនដឹងថាគេជាអ្នកណា មកពីណា តែគេបានលួចយកបេះដូងខ្ញុំទៅតាំងពីជួបគេលេីកដំបូងមកម្លេះ» ___________________ ប្រលោមលោកស្នេហាយុវវ័យ បេីមានការខុសឆ្គងឬប៉ះពាល់ត្...
1.9K 215 10
"រដូវផ្ការីកមិនត្រឹមតែធ្វើអោយពិភពលោកស្រស់បំព្រងនោះទេ ប៉ុន្តែវាបានធ្វើអោយជីវិតខ្ញុំពោពេញទៅដោយពណ៌សុីជម្ពូរ" ជីមីន ខេវីនតូ/យ៉ុនហ្គី ហាត់តុឈិ
1.7M 103K 40
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...