កម្មសិទ្ធិ មីន យ៉ុនហ្គី (Comp...

By horng1993

34.6K 2.8K 121

« ទោះបីអូនក្លាយជាអ្វីក៏អូននៅតែជាកម្មសិទ្ធិរបស់បង! » មីន យ៉ុនហ្គី Min Yoongi X park Jimin YG top JM btt ✍️ wri... More

Episode 2: មនុស្សរបស់យើង!
Episode 3:ទាល់តែមានការព្រមព្រៀងទើបយើងហែកកេស!
Episode 4:គ្រប់យ៉ាងទាល់តែមានការសាកល្បង!🔞
Episode 5:បបូរមាត់គួរឱ្យចង់បឺត!
Episode 6: ផាក ជីមីន នាមត្រកូលថ្មីគឺ មីន!
Episode 7:មោះ ទៅលួងក្នុងបន្ទប់ពីរនាក់!
Episode 8:ធ្វើអូនសិនទើបយើងទៅធ្វើការតាមក្រោយ!
Episode 9
Episode10: បងស្រឡាញ់អូនខ្លាំងណាស់!
Episode 11:ធ្លាក់ចូលក្នុងបេះដូងបង ជុប៎!
Episode 12: ភរិយារបស់ខ្ញុំ!!!
Episode 13: មីន ជីយ៉ុន!
Episode 14:អូនជាកម្មសិទ្ធិរបស់បងតែម្នាក់គត់!
Episode 15:ខ្ញុំនឹងលែងលះលោកឯង...
Episode 16:បងស្រឡាញ់អូនព្រោះអូនជាមនុស្សដែលបងស្រឡាញ់!
Episode 17: ទោះបីអូនក្លាយជាអ្វីក៏អូននៅតែជាកម្មសិទ្ធិរបស់បង!
Episode 18:នាងត្រឹមជាកាកសំណល់...
Episode 19:បើនាងមិនចង់សល់តែឆ្អឹងត្រឡប់ទៅវិញទេ នៅឱ្យឆ្ងាយពីគ្រួសាររបស់ខ្ញុំ!
Episode 20:ជើងស្រឡូនស្អាតបែបនេះគួរតែលើកឱ្យបានខ្ពស់មិនត្រូវកប់ក្នុងពូកទេ!❤️‍🔥
Episode 21:ខ្ញុំភ្លេចទៅហើយថាខ្ញុំមានម្ដាយនឹងគេដែរ...
Episode 22:អូនខ្លាចណាស់បង...
Episode 23:ព្រោះអូនជាកូនក្មេងរបស់បង!
Episode 24:បងស្រឡាញ់អូនណាស់ គីម ថេហ្យុង!
Episode 25:ស្រែកឡើងឮដល់កាទប់អូនហ៎!
Episode 26: បងអូនឈឺណាស់បង!
Episode 27: បងនិយាយម្នាក់ឯងហត់ណាស់....
Episode 28:ហេតុអ្វីបងមិនជួយកូនរបស់ពួកយើង?
Episode 29: លួងអូន!
Episode 30:អូនជាជីមីនរបស់បងនោះអី!
Episode 31:បងកំពុងក្បត់អូនមែនទេ?
Episode 32:ពួកយើងនិងកាន់ដៃគ្នាឆ្លងឧបសគ្គមួយនេះ!
Episode 33: ងប់នឹងប្រុសទាំងឪទាំងកូន!
Episode 34: ចាស់តែអាយុទេ
Episode35:ទុកឱ្យពូវីនថើប!
Episode 36:
Episode 37:
about me:
Episode 38:
បើកកក់រឿង:
Episode 39:
Episode 40
Episode 41
Episode 42
Episode 43:
Episode 44
Episode 45
Episode 46
Episode 47
Episode 48
Episode 49
Episode 50
The end 🩷
For you readers 🩷

Episode 1: ចាប់ពីថ្ងៃនេះទៅគេជាមនុស្សរបស់ខ្ញុំ!

2.5K 109 2
By horng1993

      នាពេលរាត្រីនៅទីក្រុងសេអ៊ូលតែងតែមានមនុស្សម្នាដើរកំសាន្តបន្ទាប់ពីសម្រាកការងារទាំងឡាយ ប៉ុន្តែក្នុងចំណោមនោះស្រាប់តែមានក្មេងប្រុសម្នាក់កំពុងតែធ្វើការយ៉ាងសស្រាក់សស្រាំទៅវិញ ។ មើលទៅគេដូចជានៅក្មេងខ្ចីណាស់តែគេកំពុងតែលើកកេះដែលមានផ្លែឈើពេញៗ ដាក់លើរទេះមួយបន្ទាប់ពីលើកពេញហើយទើបអូសឆ្លងកាត់ថ្នល់ទៅម្ខាងទៀតប៉ុន្តែចៃដន្យអីគេមិនបានមើលមុខមើលក្រោយទើប:

     ងឺតត~ សំឡេងជាន់ហ្វ្រាំងឡានបន្លឺឡើងយ៉ាងខ្លាំង មនុស្សម្នាដែលនៅក្បែរនោះងាកមកមើលលាន់ ឡានមុននេះសឹងតែបុកក្មេងដែលរុញរទេះនោះទៅហើយ តែក៏មិនមែនជាកំហុសខាងឡានទាំងស្រុងដែរ ។

« ឯងឆ្លងផ្លូវយ៉ាងម៉េចនឹង? » បុរសម្នាក់ចុះមក ។

« ឱ្យ...ឱ្យខ្ញុំសុំទោស សុំទោសខ្ញុំគ្មានចេតនាទេ » ក្មេងប្រុសម្នាក់នោះឱនសុំទោសទៅបុរសម្នាក់នោះយ៉ាងប្រញាប់ប្រញាល់និងភ័យខ្លាចព្រោះមើលទៅគេជាមនុស្សមានអំណាចណាស់ ។

« ឆាប់ចាកចេញពីមុខនឹងទៅ » ដោយឃើញគេដូចជាខ្លាចបុរសម្នាក់នោះក៏បន្ទន់សំឡេងបន្តិច ។

« បាទ » ក្មេងតូចក៏ប្រញាប់ចូលទៅអូសរទេះរុញរបស់ខ្លួនចេញ ប៉ុន្តែដោយសារតែអីវ៉ាន់ក្នុងរទេះនោះច្រើនវាពិតជាធ្ងន់ណាស់ទើបក្មេងដែលមានរាងតូចល្អិតដូចជាគេពិបាកនឹងរុញបន្តិច ។

« អីយ៉ាស់... អរគុណបាទ... » អាល្អិតភ្ញាក់បន្តិច ព្រោះគេកំពុងតែព្យាយាមប្រមូលកម្លាំងដើម្បីទាញរទេះស្រាប់តែគេមានអារម្មណ៍ថាទាញទៅមុខយ៉ាងស្រាលពេលអូសផុតទើបដឹងថាមានអ្នកជួយរុញសោះ ។

« នៅក្មេងខ្ចីយ៉ាងនេះ ម៉េចក៏គ្រួសារបណ្ដោយឱ្យធ្វើការធ្ងន់បែបនេះ? » រាងសង្ហារបន្ទាប់ពីជួយរុញរទេះមកដល់កន្លែងហើយនាយក៏ដាក់ខ្លួនអង្គុយក្បែរក្មេងប្រុសម្នាក់នោះទើបនិយាយ ។

« ខ្ញុំមិនមែនក្មេងទេលោកពូ នេះខ្ញុំអាយុ១៩ឆ្នាំ ហើយណាចឹងហើយខ្ញុំត្រូវធ្វើការចិញ្ចឹមគ្រួសារ » អាល្អិតនិយាយទាំងញញឹមលឹបភ្នែកដាក់ទៅអ្នកកំលោះដែលបានជួយខ្លួនមុននេះ ។

« មែនឬ? ហ៊ឹសៗ តែឯងដូចក្មេង១៥ឆ្នាំចឹង យើងឈ្មោះ យ៉ុនហ្គី ចុះឯងឈ្មោះអី? »

« ផាក ជីមីន ជាឈ្មោះរបស់ខ្ញុំ អរគុណលោកពូដែលបានជួយខ្ញុំមុននេះ ហើយនេះខ្ញុំជូនពូ » ជីមីន ប្រាប់នាយហើយក៏លូកដៃយករបស់ម៉្យាងចេញពីក្នុងហោប៉ៅរបស់គេ ។

« ខ្សែដៃ? »

« គឺ...ខ្ញុំជូនពូ ចាត់ទុកថាជាការអរគុណចុះណា សូមពូទទួលទៅហើយបើពូមិនចូលចិត្តបោះវា ចោលក៏បានវាជាសិទ្ធិរបស់លោកពូ ព្រោះខ្ញុំជូនពូហើយ » ជីមីន និយាយដោយញឹមៗ តិចៗ ព្រោះគេដឹងថាមនុស្សប្រុសដូច យ៉ុនហ្គី ប្រហែលជាមិនចូលចិត្តរបស់អស់នេះទេ ។

« SUGA? តើវាជាឈ្មោះរបស់អ្នកណា? » យ៉ុនហ្គី លាន់មាត់ពេលឃើញអក្សរដែលមាននៅលើខ្សែដៃនោះ ។

« អរ វាមិនមែនជាឈ្មោះរបស់អ្នកណាទេ តាមពិតទៅខ្ញុំធ្វើខ្សែដៃនេះលក់ទើបចេះតែនឹកឃើញដាក់ទៅ ចឹងខ្ញុំសុំលាលោកពូសិនហើយ » ថាហើយក៏អូសរទេះនោះទៅបាត់ហើយ យ៉ុនហ្គី ក៏ដើរមកឡានរបស់ខ្លួនវិញ ។

     តាមពិតដែលគេលាន់មាត់នោះគឺដោយសារតែឈ្មោះលើខ្សែដៃនោះដូចឈ្មោះរបស់គេ ។ យ៉ុនហ្គី ជាឈ្មោះមនុស្សគ្រប់គ្នាហៅតែ ស៊ូហ្គា ក៏ជារបស់គេដែរ ភាគច្រើនអ្នកផ្ទះនិងមិត្តភក្តិរបស់គេចូលចិត្តហៅបែបនឹង ។

_____

     ជីវិតជាកូនអ្នកមានហៃសូ មានស៊ីមានចាយ លុយក្រាលដេក ចង់បានអ្វីបាននឹងចង់ទិញអ្វីទិញនឹងភ្លាម ។ ជាកូនអ្នកមានដែលម្ដាយឪពុកចិញ្ចឹមតាមចិត្តមកតាំងតែពីក្មេង ជាមនុស្សយល់តែចិត្តខ្លួនឯង មិនចេះធ្វើអ្វីក្រៅពីលាតដៃសុំលុយប៉ុន្តែរយៈពេលមួយប៉ព្រិចភ្នែកជីវិតរបស់គេត្រូវផ្លាស់ប្ដូរទាំងស្រុង ។

     ពីជីវិតជាកូនអ្នកមានក្លាយជាអ្នកក្រសឹងតែរកអង្ករច្រកឆ្នាំងពុំបាន ផ្ទុះធំទ្រនំខ្ពស់ក៏ត្រូវគេរឹបអូសយកទៅ ឡាន មាសពេជ្រក៏ត្រូវលក់យកប្រាក់សងគេហើយម្ដាយក៏មានជំងឺឈឺធ្ងន់ទៀតជាពិសេសឪពុកវក់នឹងល្បែងស៊ីសងរលាយទ្រព្យសម្បត្តិគ្រប់យ៉ាងហើយនៅតែមិនព្រមឈប់លេងល្បែងអស់នឹងទៀត ។

     ក្មេងប្រុសម្នាក់ដែលមានរូបរាងស្អាតបាត រាងតូចច្រឡឹងប្រៀបប្រដូចនឹងមនុស្សស្រីម្នាក់គេមានឈ្មោះថា ផាក ជីមីន ដែលមានអាយុទើបតែ១៩ ឆ្នាំតែប៉ុណ្ណោះ ។ ជីវិតរបស់គេកាលពីមុនប្រៀបដូចជាព្រះរាជបុត្រម្នាក់យ៉ាងចឹងចេញពីរៀនមកក៏មានអាហារញ៉ាំពេញតុ លុយមានចាយមិនខ្វះ ។

     ប៉ុន្តែឥឡូវនេះក្មេងដែលមានវ័យត្រឹមតែ១៩ឆ្នាំរូបនេះមិនបានសិក្សារៀនសូត្រទៀតនោះទេហើយ អាហារក៏មិនមានពេញៗតុដូចមុនដែរ លុយដែលមានត្រូវចាយត្បិតត្បៀតសន្សំសំចៃខ្លាំងជាទីបំផុត ព្រោះបើចាយខ្ជះខ្ជាយច្បាស់ជាគ្មានអ្វីញ៉ាំជាក់ជាមិនខាន ។

« ជីមីន... » សំឡេងខ្សាវៗ បន្លឺហៅកូនដែលកំពុងតែរៀបចំទុកដាក់ធ្វើការងារនៅក្នុងផ្ទះបាយយ៉ាងមមាញឹក ។

« បាទ អ្នកម៉ាក់ចង់ពិសាអ្វីដែលទេ? ខ្ញុំរៀបចំឱ្យម៉ាក់ឱ្យហើយ » រាងតូចជីមីន ក្នុងរូបរាងពិបាកមើលមុខខ្មៅអែ រូបរាងស្គមស្លេកស្លាំង ភ្នែកក៏ស្លក់ សម្លៀកបំពាក់ប្រឡាក់ប្រឡូស បាត់អស់រូបរាងស្រស់ស្អាតកាលពីមុន ព្រោះឥឡូវនេះគេត្រូវធ្វើការជាច្រើនដើម្បីរកប្រាក់មកផ្គត់ផ្គង់គ្រួសារនិងសងបំណុលដែលជំពាក់គេ ។

« កូនហត់ទេ? » អ្នកជាម្ដាយសួរឡើងដោយក្ដីអាណិតទៅកាន់កូនប្រុសជាពន់ពេក គាត់ជាម្ដាយដែលមិនបានការដែលបណ្ដោយឱ្យកូនហែលឆ្លងទុក្ខវេទនាមួយនេះតែម្នាក់ឯង ។

« អត់ទេម៉ាក់ កូនមិនហត់ទេ ម៉ាក់កុំបារម្ភអី » ជីមីន និយាយប្រាប់ម្ដាយទាំងស្នាមញញឹមទោះបីជាក្នុងខ្លួនកំពុងតែអស់កម្លាំងយ៉ាងណាក៏មិនបញ្ចេញឱ្យម្ដាយឃើញនោះដែរ ។

« មីន... »

« អីយ៉ា!ម៉ាក់ហា៎ ថ្ងៃនេះមានស៊ុបណាខ្ញុំទៅដួស មកឱ្យម៉ាក់ពិសារសិន » ជីមីន ចាប់ផ្ដើមប្ដូររឿងនិយាយហើយក៏ដើរទៅរៀបចំអាហារដែលខ្លួនបានចម្អិនមកឱ្យម្ដាយ ។

« ម៉ាក់ពិសារចុះ កូនទៅងូតទឹកបន្តិចសិន »

« ទៅចុះកូន »

« បាទ » ជីមីន ក៏ប្រញាប់ទៅងូតទឹករៀបចំខ្លួននឹងអាលបានទៅធ្វើការបន្តទៀត ។
______

     ងាកមកមើលខាងអ្នកដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភវិញ ពួកគេភាគច្រើនសុទ្ធតែជាមនុស្សដែលមានពូជពង្សវង្សត្រកូលជាកូនអភិជន ។ កើតមករស់នៅលើគំនរមាសប្រាក់ ដែលចាយវាយមិនអស់នោះទេក្នុងជាតិនេះ ហើយបើទោះបី ជាមុខជំនួញមានបញ្ហាក៏ពួកគេនៅតែអាចរត់រួចបានដែរព្រោះពួកគេមានលុយចាយមិនអស់នោះអី ។

     មីន! ឮតែឈ្មោះក៏មានអារម្មណ៍ខ្លាចរអាព្រោះមនុស្សដែលកើតក្នុងត្រកូលនេះសុទ្ធសឹងតែជាមនុស្សមានអំណាច ។ នៅក្នុងវង្សត្រកូលមីនចែកចេញជាពីរគ្រួសារបន្ថែមទៀតព្រោះថាគ្រួសារនេះមានកូនប្រុសម្នាក់ហើយកូនស្រីចំនួនម្នាក់ ។

     ចន! ជាគ្រួសាររបស់កូនស្រីច្បងនាងមានឈ្មោះថា មីន ណាអ៊ីល តែក៏ត្រូវប្ដូរនាមត្រកូល មកជា ចនវិញតាមស្វាមីរបស់គាត់ ។ ហើយគាត់មានកូនប្រុសម្នាក់ផងដែរគេមានឈ្មោះ  ចន ណាមជុន ហើយណាមជុន ក៏បានរៀបការរួចហើយដែរថែមទាំងមានកូនប្រុសម្នាក់ទៀតផងឈ្មោះ ចន ជុងហ្គុក តែគួរឱ្យស្ដាយម្ដាយរបស់ ជុងហ្គុក បានចែកឋានបាត់ទៅហើយ ។

     មីន! ជាគ្រួសាររបស់កូនប្រុសទីពីរគាត់មានឈ្មោះថា មីន ហេលី ដែលភរិយារបស់គាត់ជាកូនស្រីរបស់ត្រកូលអភិជនម្នាក់ដែលមានឈ្មោះបោះសំឡេងខ្លាំងនៅប៉ែកអឺរ៉ុបប្រទេសអ៊ីតាលី ។ ហើយគាត់មានកូនប្រុសម្នាក់ឈ្មោះថា មីន យ៉ុនហ្គី ។
យ៉ុនហ្គី ជាអ្នកស្នងត្រកូលមីនព្រោះគេជាមនុស្សតែម្នាក់ដែលគ្រួសារជ្រើសរើសហើយហេតុអ្វីមិនមែនជា ជុងហ្គុក? ព្រោះ ជុងហ្គុក នៅក្មេងអាយុទើបតែ២០ឆ្នាំចំណែក យ៉ុនហ្គី ២៨ ឆ្នាំទៅហើយណាមួយ ណាមជុន មិនខ្វះសម្បត្តិចែកកូននោះទេ ។
____

     @កាស៊ីណូ~

     ក្នុងបន្ទប់ធំទូលាយមួយបង្ហាញឱ្យឃើញបុរសម្នាក់កំពុងអង្គុយគងទាក់ខ្លាយ៉ាងសង្ហារកែវភ្នែកមុតស្រួចសម្លឹងទៅកញ្ចក់ខាងក្រៅដែលឆ្លុះបញ្ចាំងពីទិដ្ឋភាពទីក្រុងសេអ៊ូលនាពេលព្រឹក ។
យ៉ុនហ្គី អង្គុយក្រេបកាហ្វេដោយភាពស្ងប់ស្ងាត់ ក្នុងចិត្តមិនដឹងគិតអ្វីនោះទេ ។

« ចៅហ្វាយ! »

« និយាយមក! »

« លោកផាកមកខ្ចីប្រាក់ទៀតហើយបាទ » វីន ដែលជាជំនិតដៃស្តាំរបស់ យ៉ុនហ្គី ក៏និយាយឡើង ព្រោះលោកផាកតែងតែមកខ្ចីប្រាក់និងលេងល្បែងទីនេះរាល់ថ្ងៃ។

« ហៅមកជួបយើង ខ្ចីតែមិនដែលសងបែបនេះប្រហែលជាចង់ស្គាល់ថ្នាំខ្លាំងហើយមើលទៅ » យ៉ុនហ្គី និយាយទាំងមុខស្មើព្រោះគេមិនចូលចិត្តមនុស្សដែលជំពាក់ហើយមិនសងតែខ្ចីថែមបែបនេះនោះទេ ។

« បាទទាន » វីន ក៏ចាកចេញទៅដោយត្រឡប់មកវិញជាមួយនឹងលោកផាកដែលបានខ្ចីប្រាក់នៅទីនេះរាប់សិបម៉ឺនដុល្លារ ។

« ចៅហ្វាយ... »

« លោកផាក! សួស្តី! » យ៉ុនហ្គី បង្វិលកៅអីបែរមកទល់មុខនឹងលោកផាកហើយថែមទាំងនិយាយសួស្តីទៅគាត់ទៀតផង ។

« លោក...លោកមីន... » លោកផាកហាក់មានអារម្មណ៍ភ័យខ្លាចកើតឡើងព្រោះបានឃើញមុខរបស់ យ៉ុនហ្គី ។ នរណាក៏ដឹងដែលនៅក្នុងកាស៊ីណូនេះ ឱ្យតែជំពាក់បំណុលច្រើនហើយមិន សងនោះគឺនឹងត្រូវបាញ់សម្លាប់ចោលតែម្ដង ។

« បាទ ពិតណាស់គឺខ្ញុំ តើលោកមានអ្វីនិយាយជាមួយខ្ញុំដែរទេ? » យ៉ុនហ្គី

« គឺលោក...អឺ...ខ្ញុំគ្មានប្រាក់សងលោកនោះទេ ប៉ុន្តែ...ខ្ញុំ...ចាំខ្ញុំយកប្លង់ដីរបស់ខ្ញុំមកដោះបំណុលចុះ » លោកផាក និយាយទាំងភ័យ ។

« ដីរបស់លោកគ្រប់សងខ្ញុំដែរឬ? »

« គឺ... »

« ចាំខ្ញុំជូនទៅយកចុះ ខ្លាចថាលោកលួចរត់ » យ៉ុនហ្គី និយាយហើយក៏ក្រោកចេញទៅដោយមានលោកផាកនិង វីន ដើរតាមក្រោយ ។

     ផ្ទះត្រកូលផាក~

     ផ្ទះនិងដីតូចល្មមមួយនេះទិញឡើងដោយកម្លាំងញើសឈាមរបស់ ផាក ជីមីន ដោយផ្ទាល់ គេខិតខំប្រឹងប្រែងធ្វើការខ្លាំងណាស់ទម្រាំមានប្រាក់គ្រប់គ្រាន់សម្រាប់ទិញដីមួយដុំនេះ ។

« ផ្ទះរបស់លោក? »

« បាទ ពិតមែនហើយ » លោកផាក តបហើយក៏ដើរចូលទៅខាងក្នុងដោយមាន យ៉ុនហ្គី និងវីន ចូលមកជាមួយដែរ ។

« ផ្ទះនិងដីតូចយ៉ាងនេះដោះបំណុលគ្រប់ដែរឬ? » យ៉ុនហ្គី បន្លឺឡើងដោយឱបដៃឈរនៅក្បែរសាឡុងតូចមួយជិតមាត់ទ្វារ ។

« មានន័យថាម៉េច? » សំឡេងស្រទន់របស់ ជីមីន ក៏បន្លឺឡើងពីក្រោយខ្នងរបស់ យ៉ុនហ្គី មិនដឹងថាគេមកតាំងពីពេលណានោះទេ ។

« ឮយ៉ាងម៉េចន័យបែបនេះនឹងហើយ » លោកផាកនិយាយទាំងសម្លក់ ជីមីន ថ្លែ ។

« ទេ! ផ្ទះនេះខ្ញុំហត់ណាស់ទម្រាំតែទិញបានម៉េចក៏ប៉ាធ្វើបែបនឹង? » ជីមីន ចូលទៅក្នុងនិយាយគ្នាទល់មុខនឹងឪពុក ។

« ហើយយ៉ាងម៉េច? »

« ហើយយ៉ាងម៉េច? លោកប៉ាសួរខ្ញុំហើយយ៉ាងម៉េច? ប៉ាក៏ដឹងថាម៉ាក់ឈឺ យើងមិនអាចយកដីយកផ្ទះដោះបំណុលបានទេ »

« យើងមិនខ្វល់ទេ ម្ដាយឯងរស់រង់ចាំតែថ្ងៃស្លាប់សោះខ្វល់ម្ល៉េះ? » លោកផាកមិនខ្វល់ហើយក៏ដើរទៅបន្ទប់របស់ ជីមីន ដើម្បីយកប្លង់ដី ប្លង់ផ្ទះ ។

« ហ្ហឹកៗ ប៉ាកុំអីខ្ញុំសុំអង្វរ ហ្ហឹកៗ » ជីមីន យំរហាម ហើយរត់ទៅចាប់ដៃឪពុកដើម្បីបញ្ឈប់ដំណើររបស់គាត់ ។

« លែងយើង! លែងយើងភ្លាមអាកូនចង្រៃ យើងប្រាប់ឱ្យលែង ឬឯងចង់ឃើញគេសម្លាប់យើង? »
លោកផាកព្យាយាមក្រវាសដៃរបស់ ជីមីន ចេញកុំឱ្យហាមឃាត់គាត់ ។

« ទេៗ ប៉ា! ហ្ហឹកៗ យ៉ាងណាប៉ាក៏ឈប់ប្រព្រឹត្តវាហើយរកការងារធ្វើដើម្បីសងគេវិញទៅណាប៉ា ហ្ហឹកៗ » ជីមីន យំក្រវីក្បាលព្រោះគេមិនអាចប្រគល់ប្លង់ដី ប្លង់ផ្ទះទាំងនេះឱ្យទៅគាត់បានទេ ។

« លែង... »

« ខ្ញុំដូចជាលែងចង់បានដីនេះហើយ!!! » យ៉ុនហ្គី បន្លឺកាត់សម្ដីលោកផាកធ្វើឱ្យ លោកផាកហាក់បីដូចជាសប្បាយចិត្តជាងមុនព្រោះគាត់ក៏កំពុងតែ មានគំនិតមួយផុសឡើងមកដូចគ្នា ។

« គឺលោកពូ??? » ជីមីន លាន់មាត់បន្ទាប់ពីងាក មកតាមសំឡេងមុននេះ គេភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីឃើញមុខរបស់នាយ ។

« ចឹងតើលោកចង់បានអី? បែបនេះចុះលោកយកគេទៅ ខ្ញុំលក់គេឱ្យលោកហើយ » លោកផាក រុញ ជីមីន ទៅដល់ដៃរបស់ យ៉ុនហ្គី ទើបនិយាយ ។ ចំណែក ជីមីន ស្ដាប់គាត់និយាយចប់បេះដូងរបស់គេស្ទើរតែគាំងទៅហើយ លក់ឬ?

« ល្អ! » យ៉ុនហ្គី ញញឹមចុងមាត់ហើយក៏ទាញកាយតូចចូលមកកៀកនឹងខ្លួន ដៃមាំឱបចង្កេះតូចយ៉ាងណែន ។

« ប៉ា? ហ្ហឹកៗ ប៉ាធ្វើបែបនេះមិនបានទេណា ហ្ហឹកៗ លែងខ្ញុំ ហ្ហឹកៗ ប៉ា... » ជីមីន ប្រឹងរើបម្រះពីដៃរបស់ យ៉ុនហ្គី តែមិនបានសម្រេចព្រោះកម្លាំងរបស់គេខ្សោយណាស់ ។

« លោកច្បាស់ហើយថានឹងលក់គេមកឱ្យខ្ញុំ? បើចឹងបំណុលរបស់លោកគេជាអ្នកសងជំនួសហើយចាប់ពីថ្ងៃនេះទៅគេជាមនុស្សរបស់ខ្ញុំ លោកមិនមានសិទ្ធិលើគេទៀតនោះទេ » យ៉ុនហ្គី និយាយផាំងៗ ច្បាស់ៗ ហើយលោកផាកក៏ងក់ក្បាលយល់ព្រមដោយឥតលក្ខខណ្ឌធ្វើឱ្យ ជីមីន សឹងតែសន្លប់ ទន់ដៃទន់ជើងអស់កម្លាំងរលីងពីខ្លួន ។

« ទេៗ ប៉ា...ហ្ហឹកៗ លោកលែងខ្ញុំទៅ ខ្ញុំសន្យាថានឹងរកប្រាក់សងលោកវិញ ហ្ហឹកៗ លែងៗ លែងខ្ញុំទៅ ម៉ាក់... អឹក... » ជីមីន ព្យាយាមអង្វរលន់តួដល់គេប៉ុន្តែមិនបានផលនោះហើយដោយសារ តែរញេរញៃពេក យ៉ុនហ្គី ក៏វៃមួយដៃស្រាលល្មមចំកញ្ចឹងកធ្វើឱ្យរាងតូចសន្លប់បាត់មាត់ឈឹង ។ មិនចាំយូរនាយក៏ត្រកងបីកាយតូចចេញទៅបាត់ហើយ វីន ក៏ចេញទៅតាមក្រោយ ។

     ភូមិគ្រឹះមីន~

     ភូមិគ្រឹះនេះ យ៉ុនហ្គី នៅជាមួយក្មួយរបស់គេគឺ ជុងហ្គុក ដោយសារនៅទីនេះពួកគេមានជំនួញច្រើនហើយគ្រួសារនៅ អ៊ីតាលីឯណោះ ។ ថ្ងៃនេះ ជុងហ្គុក មិននៅទេដោយសារគេទៅជប់លៀងបញ្ចប់ការសិក្សារបស់គេ ។

« លោកម្ចាស់! » ពាក្យថាលោកម្ចាស់ជារហស្សនាមដែលអ្នកនៅទីនេះតែងតែហៅនាយព្រោះថា យ៉ុនហ្គី មិនមែនមនុស្សធម្មតាដែលគ្រប់គ្រងតែក្រុមហ៊ុនឬជំនួញនោះទេ ។ យ៉ុនហ្គី បីកាយតូចមកដាក់លើសាឡុងហើយអង្គុយជិត ។

« យកសម្លៀកបំពាក់នេះទៅរៀបចំក្នុងបន្ទប់របស់យើងទៅ » យ៉ុនហ្គី ចង្អុលទៅវ៉ាលីដែលនៅក្បែរ វីន ហើយទើបនិយាយ ។

« ចាស លោកម្ចាស់ » ពួកនាងក៏ធ្វើតាមបញ្ជា ។

« ហឹម? » ស្របពេលនោះដែរ កាយតូចដែលសន្លប់នោះក៏ភ្ញាក់ដឹងខ្លួន ។

« ដឹងខ្លួនហើយ? »

« គឺពូ??? » រាងតូចលាន់មាត់ ។

« ហើយយ៉ាងម៉េច? » ហើយយ៉ាងម៉េច? មើលគេនិយាយចុះ ។

« ពូយក មីន ទៅផ្ទះវិញទៅណាសុំអង្វរ » ភ្លាមៗ  ជីមីន ស្រាប់តែអង្វរលន់តួហើយនៅនិយាយពីរោះៗ ទៀត ។

« យើងមិនដឹង! »

« ពូជូនអូនទៅផ្ទះវិញទៅណា ចាំអូនរកលុយសង ពូវិញ » គេនិយាយទាំងអង្រួនដៃ យ៉ុនហ្គី តិចៗ ។

« កុំហៅយើងពូ យើងមិនមែនពូឯងហើយយើងក៏មិនចូលចិត្តដែរ »

« លោកប្ដីជូនអូនទៅផ្ទះវិញទៅណា »

« ផាក ជីមីន!!! »

Continue Reading

You'll Also Like

10.1K 968 25
ជួយគាំទ្រផងណា Yoonmin Novel ថ្មីរបស់ admin 💁‍♀️ ជាប្រភេទប្រលោមលោកបែបបាញ់ប្រហារ ស្នេហាកាច់កុង ឈុតឆាក 🔞 ច្រើន 🥹
712 80 14
ក្ដីស្រឡាញ់ដែលកើតមានរវាងCEOកំពូលផ្ដាច់ការប៉ុន្ដែថ្នាក់ថ្នមនិងយកចិត្តទុកដាក់បំផុតចំពោះលេខាជាទីស្រឡាញ់របស់គេម្នាក់នោះគឺគីម សុកជីន ជាមនុស្សតែម្នាក់គត់ដែ...
435K 24K 17
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 ~By 𝐊𝐚𝐣𝐮ꨄ︎...
644K 66.9K 26
في وسط دهليز معتم يولد شخصًا قاتم قوي جبارً بارد يوجد بداخل قلبهُ شرارةًُ مُنيرة هل ستصبح الشرارة نارًا تحرق الجميع أم ستبرد وتنطفئ ماذا لو تلون الأ...