The slay of love / ប្រមាញ់ស្ន...

By LieNaa7

142K 10.9K 474

តើស្នេហានេះអាចចាប់ផ្ដើមម្ដងទៀតដែរទេ? More

Part 1 : ឯងនៅតែមិនប្ដូរចរិត Jeon Jungkook
Part 2 : រវាងពួកយើងមិនចប់ត្រឹមនឹងទេ Tae
Part 3 : ថ្ងៃរៀបការរបស់ពួកយើង
Part 4 : ខ្ញុំកើតជំងឺខ្វះអូនថែ
Part 5 : បងចង់ឡើងម៉ូតូតាមសម្រួលឬ ចង់អោយខ្ញុំបី?
Part 6 : ក្នុងក្រសែភ្នែកបងខ្ញុំអាក្រក់តែរហូតហ្នឹង
Part 7 : ថ្ងៃក្រោយកុំមករញ៉េរញ៉ៃជាមួយមនុស្សរបស់យើងទៀត
Part 8 : លោកនៅតែរង់ចាំខ្ញុំពិតមែនហេស៎ Jungkook!!
Part 9 : ខ្ញុំកើតចេញពីពោះម៉ាក់ មិនមែនប៉ាទេ
Part 10 : បងជាមនុស្សដំបូងដែលខ្ញុំថ្នម🔥
Part 11 : ខ្ញុំទើបជាប្ដីបង!!
Part 12 : មិត្តបងនឹងហើយជាអ្នកខាំ
Part 13 : តាមគ្រួសារឬស្នេហា?
Part 15 : ខ្ញុំច្បាស់ជាឆ្លៀតពេលសម្រាប់បង
Part 16 : បើកចិត្តទទួលយកអ្នកថ្មី
Part 17 : បងជាប្ដីហៅប្រពន្ធថាអូនមានអ្វីខុស?
Part 18 : ខ្ញុំនឹងរៀបការជាមួយ Tae!!
Part 19 : ខ្ញុំនឹកលោក!!
Part 20 : ខ្ញុំនឹងនៅតែតាមធ្វើជាស្រមោលដែលគ្មានរូបរាងរបស់បងបែបនេះ
Part 21 : អារម្មណ៍ស្រងេះស្រងោច
Part 22 : ឱកាសចុងក្រោយ
Part 23 : ព្រោះវាប្រហារបេះដូងរបស់ខ្ញុំ
Part 24 : សន្យាមិនទុកលោកចោលទៀតទេ
Part 25 : តណ្ហាមិនមែនជាស្នេហា ប៉ុន្តែស្នេហាគឺត្រូវការតណ្ហា
Part : ទោះបីជាខ្ញុំស្លាប់ ក៏ខ្ញុំមិនព្រមអោយបងការដែរ...
Part 27 : រង់ចាំខ្ញុំណា Tae!
Part 28 : Tae ធ្លាប់ស្រឡាញ់បងទេ?
Part 29 : ព្រោះខ្ញុំស្រឡាញ់បង!!
Part 30 : ដោះលែង
Part 31 : ស្នេហានិងតួនាទី
Part 32 : លាហើយ Kim Taehyung
Part 33 : Jungkook ជាឪពុករបស់គេ!!
Part 34 : អាការៈចម្លែក
Part 35 : ចាញ់កូន!!
Part 36 : អ្នកមើលថែជំនួស
Part 37 : បងដាច់ចិត្តពិតមែន Jung!!
Part 38 : ខ្ញុំឈឺពោះណាស់ម៉ាក់
Part 40 : ស្វាគមន៍សមាជិកថ្មី
Part 39 : ទុក្ខជាន់ទុក្ខ
Part 41 : ចាំជួបគ្នាណាបងសម្លាញ់!!
Part 42 : ប្រុសមិនព្រាន ស្រីម្ដេចនឹងស្រឡាញ់
Part 43 : ពួកយើងគ្មានថ្ងៃនឹងដូចដើម
Part 44 : អ្នកគ្មានតម្លៃក្នុងកែវភ្នែកខ្ញុំសូម្បីបន្តិច
Part 45 : បើលោករឹងទទឹង ខ្ញុំចាប់លោកថើបកណ្ដាលហ្វូងហើយ
Part 46 : Yes, I'm your Honey!!🔥
Part 47 : មនុស្សពិសេស?
Part 48 : ដល់ពេលខ្ញុំនឹងទៅ
Part 49 : Tae មិនទាន់មានប្ដីផង មានកូនយ៉ាងម៉េច
Part 50 : មនុស្សប្រុសហ្នឹងហេស៎មានកូន?
Part 51 : បាច់ផ្កាដំណាងឲ្យក្ដីស្រឡាញ់
Part 52 : ព្រោះតែគេនៅស្រឡាញ់ឯង
Part 53 : បើកូនខ្ញុំកើតអ្វី ខ្ញុំនឹងស្អប់លោកមួយជីវិត
Part 54 : ខ្ញុំជាអ្នកធ្វើអោយ Tae មានផ្ទៃពោះ
Part 55 : បងត្រូវការអូន!!
Part 56 : បណ្ណាការ
Part 57 : កុំធ្វើអោយមានស្នាម...🔥
Part 58 : Fy ដឹងខ្លួនហើយ...
Part 59 : បងនឹងធ្វើឱ្យគ្រប់គ្នាច្រណែននឹង Tae
Part 60 : Be my Honey?
ភាគបញ្ចប់ : សុភមង្គល

Part 14 : តួនាទីបងគឺមើលថែខ្ញុំ

2.1K 150 5
By LieNaa7

ព្រះអាទិត្យចេះតែធ្វើដំណើរមិនឈប់ទៅតាមគន្លងពេលវេលាដែលលោតពីមួយនាទីទៅមួយនាទី រហូតដល់មេឃបាក់រសៀលម្ដងទៀតទៅហើយ ។
ថ្វីបើក្នុងបន្ទប់មួយដែលមានមនុស្សពីរនាក់កំពុងតែគេងកៀកកើយគ្នាយ៉ាងស្អិតរមួត ក្នុងឋានៈដែលមិនច្បាស់លាស់ តើធ្វើបែបនេះអាចមានក្ដីសុខបានយូរប៉ុណ្ណា ?

«.................»Tae បើកភ្នែកសម្លឹងពិដានទាំងមិននិយាយស្ដី ខួរក្បាលគេប៉ុន្មានថ្ងៃនេះវិលអស់ហើយ ព្រោះតែបញ្ហាផ្ទួនៗរកដោះស្រាយមិនទាន់ ។ នាយតូចមើលទៅបុរសក្នុងរង្វង់ដៃដែលសម្ងំគេងអោបរឹតកាយរបស់គេមិនលែង ហាក់ខ្លាចមានអ្នកមកបំបែកខ្លួនចេញយ៉ាងចឹង ។

"ខ្ញុំមិនដឹងថាតទៅមុខទៀតនឹងក្លាយជាបែបណា ដឹងត្រឹមថាខ្ញុំមានក្ដីសុខពេលដែលមានលោកនៅក្បែរ ហើយក៏សង្ឃឹមដែរថាគ្រប់យ៉ាងនឹងល្អប្រសើរដូចអ្វីដែលបានគិតទុក ព្រោះខ្ញុំមិនចង់បែកពីលោកម្ដងទៀតទេ Jung!!"នាយតូចបានត្រឹមពោលក្នុងចិត្តប្រាប់ខ្លួនឯងយ៉ាងស្ងៀមស្ងាត់ ស្របពេលដែលទឹកភ្នែកមួយដំណក់ដែលស្រក់ចុះមក បញ្ជាក់ពីចិត្តស្រឡាញ់ដែលមិនចង់បាត់បង់ ។ ពីមុនគេជាអ្នកជ្រើសលែងដៃរបស់ Jungkook ដោយខ្លួនឯង រួចចុះលើកនេះតើគេអាចស៊ូដែរទេដើម្បីថែរក្សាស្នេហារបស់នាយ ?

«សឺត...ខ្ញុំស្រឡាញ់លោក!!»Tae ថើបសក់របស់រាងក្រាស់បន្តិចទើបក្រោកចេញពីគ្រែយ៉ាងថ្នមសម្លេង ត្រឡប់ទៅបន្ទប់របស់ខ្លួនវិញ ដោយទុកឱ្យ Jungkook នៅគេងបន្ត ។

Tae រៀបចំសម្អាតខ្លួនរួចរាល់ ទើបចុះមកត្រៀមអាហារសម្រាប់ល្ងាចនេះដូចជាសព្វដង ។ មួយរយៈនេះគេមិនសូវជាបានទៅក្រុមហ៊ុនប៉ុន្មានទេ ព្រោះតែគ្មានការងារ យ៉ាងច្រើនគេយកមកធ្វើនៅវិមានរួចក៏ផ្ញើត្រឡប់ទៅវិញហ្នឹងឯង ។

ប្រហែលជាម៉ោងជិតប្រាំពីរទើបលោក Jeon ត្រឡប់មកវិញជាមួយនឹងភរិយាគាត់ ដោយរាងតូចបានត្រៀមអាហាររួចជាស្រេច ពួកគាត់គ្រាន់តែឡើងទៅសម្អាតខ្លួនរួចក៏ចុះមកបរិភោគអាហារជុំគ្នាវិញ ដោយទាំងនាងល្អិត Irin មកផង ។

«អា៎...អាហារទាំងនេះចម្លែកណាស់ rin មិនដែលឃើញទេ ប៉ុន្តែវាស្អាត!!»នាងច្រម៉ក់មាត់នៅមិនស្ងៀម ឡេមឡើមអើតមើលរបស់លើតុ សុទ្ធតែនាងមិនធ្លាប់ឃើញ តែការតុបតែងពិតជាទាក់ទាញ ប្រៀបដូចជានៅហាងយ៉ាងដូច្នោះទំនងខ្លាំងណាស់។

«Tae ជាអ្នកធ្វើមែនទេកូន»លោកស្រី Jeon ស្រដីសួរទាំងញញឹមស្រស់ ចូលមកអង្គុយខាងស្ដាំដៃស្វាមីសម្លឹងទៅអាហារលើតុដែលដាក់តម្រៀបប្រហែលប្រាំមុខ ដែលគេចំណាយពេលយូរគួរសម ទម្រាំនឹងរួចរាល់ ។

«បាទ...បីមុខជាអាហារកូរ៉េយើងទេ ឯពីរមុខទៀតជាអាហាររបស់ប៉ែកអ៊ឺរ៉ុបខ្ញុំចង់ឱ្យលោកប៉ានិងអ្នកម៉ាក់បានសាក ប៉ុន្តែរសជាតិខ្ញុំតម្រូវតាមវិមាន មិនដូចអឺរ៉ុបទាំងស្រុងពេកទេគឺអាចញុាំបាន»ព្រោះនៅទីនេះមានរសជាតិប្រចាំគ្រួសារ អាហារភាគច្រើនមិនសូវប្រើគ្រឿងឱ្យដិតឡើយ ទើបគេព្យាយាមមិនថែមគ្រឿងច្រើន ។

«ប្រសើរណាស់ បានប្ដូររសជាតិខ្លះក៏ល្អ»លោក Jeon ស្រដីទាំងចាប់អាហារមកដាក់ចាន ព្រោះគាត់ជាមេគ្រួសារដូច្នេះត្រូវរង់ចាំឱ្យលោកពិសារសិនទើបអាចញុាំតាមក្រោយ ។ គ្រប់គ្នាបានត្រឹមញញឹមមុខរីកទទួលទានយ៉ាងស្ងប់ស្ងាត់ ។

«នេះញុាំទៅ ធានាថាឆ្ងាញ់ណា!!»Tae ចាប់អាហារឱ្យនាងតូច ព្រោះនេះជាតួនាទីរបស់គេស្រាប់ហើយ ។

«អរគុណចាស៎»rin ជាក្មេងមិនរឿងច្រើនទេ នាងស្លូតណាស់ ប៉ុន្តែក៏ឆាប់ប៉ះទង្គិចផ្លូវចិត្ត និងចាញ់ច្រាបគេផងដែរ និយាយរួមទៅនាងខ្លាចមនុស្សប្លែកមុខ ព្រោះខ្លាចគេសម្លុតធ្វើបាប ប៉ុន្តែ Tae ជាករណីលើកលែង នាងបែរជាចូលចិត្តតាំងពីជួបលើកដំបូងម្ល៉េះ ។

ខណៈដែលគ្រប់គ្នាកំពុងរីករាយជាមួយនឹងការញុាំ ស្រាប់តែលេចមុខអ្នកកម្លោះដែលដើរមកស្មើកៗទម្លាក់ខ្លួនអង្គុយក្បែរ Tae ជាហេតុបង្កឱ្យគ្រប់គ្នាភ្ញាក់ផ្អើលជាខ្លាំង ជាពិសេសលោក Jeon តែម្ដង រួមតុជាមួយគាត់មិនខ្លាចអួលបាយទេហេស៎។

«នៅមើលយូរទេ ពេលណាដួសបាយ»Jungkook មិនខ្វល់ពីក្រសែភ្នែកគ្រប់គ្នា នាយបែរជាសម្លុតនាងបម្រើឱ្យនាងភ្ញាក់ក្រញាង ប្រញាប់រៀបចំចានមួយឈុតទៀតសម្រាប់នាយ ។

«អាសេម!!»ភ្លាមនោះលោក Jeon ស្រែកហៅមេការទាំងមិនដកភ្នែកចេញកូនប្រុស ដែលរឹកឡូយចូលមកអង្គុយដូចគ្មានរឿងអី ។

«បាទ»

«ឯងចេញទៅមើលខាងក្រៅឱ្យយើងបន្តិច»

«មានអ្វីហេស៎បង!!»លោកស្រី Jeon លើកចិញ្ចើមឆ្ងល់ក្រែងកើតហេតុភេទអ្វីបានជាលោកប្ដីរបស់គាត់ប្លែកៗបែបនេះ សូម្បីតែអ្នកផ្សេងទៀតក៏ឆ្ងល់ដែរ ខុសគេតែ Jungkook អង្គុយដួសម្ហូបញុាំធ្វើមិនលឺ កំឡុងពេលដែលលោក Jeon សម្លឹងមុខនាយមិនដាក់ភ្នែក ។

«ឃើញអ្នកប្រុសតូចអាសេមចុះមកបាយខ្លួនឯងទើបចម្លែកចិត្ត ឱ្យវាទៅមើលក្រែងមេឃថ្ងៃនេះផ្គរលាន់រកភ្លៀង មិនស្រួលលិចប្រទេសថែមទៀតក៏មិនដឹង»ឃើញទេមិនបាច់ឆ្ងល់ទេថា Jungkook ពូកែឌឺដងកាត់រកអ្នកណា ។

«ប៉ា កុំរករឿងខ្ញុំមួយថ្ងៃបានទេ»Jungkook ស្លឺភ្នែកហួសចិត្តសម្លឹងតទល់ជាមួយឪពុកមិនព្រមចាញ់ ។

«ហឹស រករឿង? យើងគ្រាន់តែឆ្ងល់ ស្មានថាអាកាសធាតុប្រែប្រួលបានជាឯងយាងចុះមកទាំងគ្មានអ្នកទៅអញ្ជើញបែបនេះ មិនមែនឈឺដល់វិលខួរទេហេស៎»លោក Jeon សើចដើម.កហាក់ចង់ចម្អកឱ្យអ្នកកម្លោះដែលកំពុងម៉ូវចិត្តត្រូវឪពុកបាញ់កណ្ដាលហ្វូងបាយ ។

«បានហើយបង!!»លោកស្រី Jeon ភ័យទុកមុនខ្លាចតែកើតសង្គ្រាមដូចជាម្សិលមិញទៀត ម្ដេចបានជាចូលចិត្តផ្ចាញ់ផ្ចាលគ្នាយ៉ាងនេះ ។ ឯនាងតូច Irin អង្គុយងីងឺមិនដឹងអ្វី មុននឹងបើកស្រដីឡើង៖

«ពូ kook ឈឺឬ? តែ rin ឃើញលោកពូធម្មតាតើ ហើយបើមេឃភ្លៀងក៏ព្រោះតែចាញ់សម្រស់ដ៏ស្រស់សង្ហារបស់ពូ kook ដែរណាលោកតា!!»Irin ស្រដីទាំងសើចស្រស់ នាងនិយាយពិតមែន ពូរបស់នាងសង្ហាជាងគេ សង្ហាជាងលោកប៉ានាងទៅទៀត ។

«និយាយបានល្អណាស់ Irin!! ម៉ោះហាយហ្វាយ មួយក្មួយសម្លាញ់»នាយធំឯណេះបានក្នួយសរសើរ មោទនភាពដល់ហើយញញឹមបិទមាត់មិនជិត នៅឆ្លៀតទះដៃជាមួយ Irin ឌឺលោក Jeon វិញទៀត ឯលោកស្រី Jeon បានត្រឹមតែអង្គុយសើចជាមួយ Tae ហួសចិត្តអស់និយាយតែម្តងហើយ ។

«ឆឹស លើកជើងទៅ វានេះហេស៎សង្ហារ បោកបានតែក្មេងទេ»លោក Jeon ក្រវីក្បាលជ្រេញកូនខ្លួនឯង ដែលអំនួតជ្រុលមិនដឹងកាត់ពូជទៅរកអ្នកណាទេ ។

«ទទួលស្គាល់ការពិតទៅប៉ា... Irin ហា៎ ថ្ងៃស្អែកចាំពូទិញតុក្កតាឱ្យមួយជាការដូរ»Jungkook ញាក់ចិញ្ចើមទ្រើតៗ ត្រូវដៃត្រូវជើងជាមួយនាងច្រម៉ក់នេះណាស់ ស្របពេលដែល Tae ដែលអង្គុយនៅចន្លោះកណ្ដាលមើលពូក្មួយគេដាក់ម៉ូគ្នា មុននេះទះដៃគ្នាសឹងតែរំលងក្បាលគេថែមទៀតផង មិនដឹងជាសប្បាយអីណាស់ណាទេ ។

«ឆាប់ញុាំទៅ rin នឹងឆាប់បានទៅគេង»Tae បង្វែរបរិយាកាស ខ្នាញ់រាងក្រាស់ណាស់ សឹងតែចាប់ច្រមុជនឹងចានអាហារទេ មិនចេះចង់ចាញ់យ៉ាងម៉េច ។ នាយតូចចាប់អាហារឱ្យនាងបន្ថែម ខណៈដែល Jungkook តាមសម្លឹងសកម្មភាពគេមិនដាច់ទាំងលួចញញឹមមិនដឹងជាគិតដល់ណាហើយទេ ។

បន្ទាប់ពីញុាំអាហាររួចរាល់គ្រប់គ្នាក៏បំបែកទៅតាមបន្ទប់រាងខ្លួន ដោយ Tae ត្រូវនាំ Irin ទៅគេងជាមុនសិន ទើបអាចទៅសម្អាតខ្លួនតាមក្រោយ ។ Tae បានចុះមកខាងក្រោមដើម្បីយកទឹកដោះគោញុាំមុនចូលគេងដូចជារាល់ដង ប៉ុន្តែចៃដន្យអីក៏ប្រទះនឹង Jungkook ចេញពីបន្ទប់ការងាររបស់លោក Jeon ទៅវិញ ទើបគេរហ័សសម្ដៅទៅរក ។

«Jung ចូលទៅរកលោកប៉ាមានការអី»Tae
«បងមិនទាន់គេងទេហេស៎?»
«លឺខ្ញុំសួរឬអត់?»
«រឿងនេះខ្ញុំក៏កំពុងតែចង់និយាយជាមួយបងដូចគ្នា»មិនស្រដីតែមាត់ទេអាងតែវិមានបិទភ្លើងមិនសូវភ្លឺ ព្រោះជាពេលយប់ទៅហើយអ្នកបម្រើក៏ទៅផ្ទះខាងក្រោយដើម្បីសម្រាកហើយដែរ ទើបបានដៃ Jungkook ទាញយកទឹកដោះគោដែលសល់ពាក់កណ្ដាលពីដៃ Taehyung យកមកផឹកអស់ ។

«មានអ្វីហេស៎!!»Tae

«តាមខ្ញុំមក!!»Jungkook មិនបង្អង់ចាប់អូសដៃរបស់ Tae ឱ្យទៅតាមខ្លួន ។ គ្រាន់តែមកដល់បន្ទប់ភ្លាមនាយក៏រុញគេចូលទៅខាងក្នុង មុននឹងបិទទ្វារចាក់គន្លឹះជាប់ ទុកកែវទៅម្ខាង ស្រវាក្រសោបចង្កេះអង្ក្រងមកផ្អឹបនឹងខ្លួន រួចក៏លេបត្របាក់មាត់រាងតូចយ៉ាងរហ័ស ។

«អ្ហឹម...»ដៃស្រឡូនសូកអោបករាងក្រាស់ ថើបតបទៅនាយវិញទាំងមិនបដិសេធ ស្របពេលដែលជើងត្រូវនាយបណ្ដេញមកដល់គ្រែ ផ្ដួលទៅលើពូកទាំងមាត់មិនព្រមរលេសចេញពីគ្នា ។ អណ្តាតមួយគូក្រលាស់ផ្ដោះផ្ដងទឹកមាត់ទាំងមិនរអើម បន្តស្នាមថើបដ៏ស្អិតរមួតមិនព្រមរបេះ ពួកគេសុទ្ធតែពេញចិត្តចំពោះការប៉ះពាល់មួយនេះ ។

«អ្ហឹម បានហើយ Jungkook!! ក្រែងប្រាប់ថាមានរឿងចង់និយាយជាមួយខ្ញុំហេស៎»Tae ផ្ដាច់បបូរមាត់ចេញដើម្បីបញ្ឈប់ មុននឹងលង់ខ្លួនកាន់តែជ្រៅជាងនេះ ប៉ុន្តែ Jungkook ចេះតែរុលមុខមកថើបគេមិនឈប់ ។

«អត់ទេ សុំតិចទៀតមក»Jungkook រំអុកមិនព្រម បួញមាត់ឡើងស្រួចចង់ថើបគេបន្ត តែ Tae ខ្ទប់មាត់របស់នាយជាប់ ។

«មិនបាន កុំមករកក្រឡាចំណេញមនុស្សកំហូច បើលោកមិនប្រាប់ខ្ញុំទៅបន្ទប់វិញហើយ»Tae បម្រះខ្លួនដើម្បីក្រោកចេញ នៅយូរមិនបានទេ ប្រុសព្រាននេះឆ្លៀតឱកាសបានណាស់នៅបន្លំថើបដៃដែលគេខ្ទប់មាត់នាយនេះថែមទៀត ។

«ប្រញាប់ទៅណា»Jungkook ម៉េចនឹងព្រមដោះលែងគេងាយៗនោះ រាងក្រាស់ចាប់ដៃស្រឡូនលើកហួសផុតក្បាលបញ្ចេញកាយវិការច្រឡើសបើសមកទៀតហើយ ។

«លែងទៅ Jungkook ខ្ញុំងងុយគេង»

«ស្អែកនេះបងត្រូវទៅហ្វីលីពីនជាមួយខ្ញុំ»

«មិនទៅទេ ខ្លាចអ្នកផ្ទះសង្ស័យ ម្យ៉ាងនៅការងាររបស់ខ្ញុំទៀត ចោលមិនបានទេ»

«ខ្ញុំបានសុំអនុញ្ញាតពីលោកប៉ារួចហើយអ្នកម៉ាក់ក៏ Ok ដែរ គ្មានបញ្ហាទេ ចំណែកការងារបង លោកប៉ាជាអ្នកធានាដោះស្រាយជាមួយក្រុមហ៊ុនឱ្យ»Jungkook ញញឹមចុងមាត់ព្រមទាំងញាក់ចិញ្ចើមយ៉ាងជឿជាក់ អ្វីដែលនាយចង់បានគឺត្រូវតែបាន ។

«ងាយយ៉ាងនេះហេស៎?»

«ប្រាកដហើយ!!»

«ខ្ញុំមិនជឿ គ្មានហេតុផលដែលលោកប៉ាព្រមដោយងាយទេ ឆាប់លែងទៅ...»

«ព្រោះតែមានថ្នូរដោះដូរ លោកប៉ាដាក់លក្ខខណ្ឌ ថ្ងៃស្អែកពេលព្រឹកខ្ញុំត្រូវទៅប្រឡងសង ពេលត្រឡប់មកពីហ្វីលីពីនវិញ ខ្ញុំត្រូវរៀនបញ្ចប់ជំនាញ IT នេះឱ្យបាន នោះគាត់នឹងលែងបិទសិទ្ធិខ្ញុំហើយ អស្ចារ្យទេ»មួយវិញទៀតកាលដែលគាត់ព្រមឱ្យ Tae ទៅជាមួយដោយគ្មានការសង្ស័យ ព្រោះលោកស្រី Jeon បានប្រាប់ថាពួកគេធ្លាប់ជាមិត្ត Tae អាចធ្វើជាភ្នែកជាច្រមុះមើលថែ Jungkook ជំនួសគាត់បាន ទើបលោក Jeon មិនបដិសេធ ម្យ៉ាង Jungkook ជាព្រាននារីផង ទើបគាត់គិតថាគេមិនចាប់អារម្មណ៍មនុស្សប្រុសគ្នាឯងទេ ។

«រួចចុះ Irin នោះ? Jiho hyung មិននៅទេ បានអ្នកណាថែនាង»គេមានតួនាទីច្រើនណាស់ មិនមែនខ្លួនមួយដូចជា Jungkook ឡើយ ។

«អ្នកម៉ាក់គាត់ជាអ្នកមើល តួនាទីបងគឺមើលថែខ្ញុំ ពេលចេញពីប្រឡងនឹងឡើងយន្តហោះទៅតែម្ដង កុំភ្លេចរៀបចំសម្លៀកបំពាក់សម្រាប់មួយសប្តាហ៍ណាអូនសម្លាញ់ សឺតៗ»Jungkook

«អា៎...បើអស់ហើយ ងើបចេញទៅ ខ្ញុំទៅគេង»

«គេងទីនេះហើយ»

«អត់ទេ អ្ហឹម...»ខ្នាញ់មាត់ទន់ៗនេះណាស់ ពូកែសម្ដីថាឱ្យនាយមិនដាក់ម៉ាត់ទេ អាងតែអាយុច្រើនជាងនាយបួនឆ្នាំ ប្រដៅណែនាំធ្វើមើលតែនាយជាកូន ។ Jungkook ព្យាយាមពង្វង់មាឌល្អិត លួងលោមបំបោសអង្អែលទាល់តែគេព្រមស្ងៀម សម្របតាមនាយអូសទាញទៅរកភាពសុខស្រួលជាមួយគ្នា ។

សម្លេងថ្ងួចថ្ងូរចាប់ផ្តើមបន្លឺឡើង សម្លៀកបំពាក់ត្រូវបានដោះទម្លាក់រាយប៉ាយពេញបន្ទប់ ខណៈដែលមនុស្សពីរនាក់ទៀតកំពុងតែនាំគ្នាជិះសេះប្រលែងដៃកាត់ស្បៃរាត្រី មិនដឹងថាស្អែកងើបរួចឬអត់ផង ។

To be continued

Lie Naa

Continue Reading

You'll Also Like

1.5M 111K 42
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
3.6M 289K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...
4.5M 285K 105
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
739K 39.1K 21
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 𝐀𝐧𝐢𝐤𝐚 𝐑𝐚𝐢 𝐱 𝐊𝐚𝐛𝐢𝐫 𝐑𝐚𝐣𝐩𝐮𝐭 ...