The slay of love / ប្រមាញ់ស្ន...

By LieNaa7

125K 10.5K 474

តើស្នេហានេះអាចចាប់ផ្ដើមម្ដងទៀតដែរទេ? More

Part 1 : ឯងនៅតែមិនប្ដូរចរិត Jeon Jungkook
Part 2 : រវាងពួកយើងមិនចប់ត្រឹមនឹងទេ Tae
Part 3 : ថ្ងៃរៀបការរបស់ពួកយើង
Part 4 : ខ្ញុំកើតជំងឺខ្វះអូនថែ
Part 5 : បងចង់ឡើងម៉ូតូតាមសម្រួលឬ ចង់អោយខ្ញុំបី?
Part 6 : ក្នុងក្រសែភ្នែកបងខ្ញុំអាក្រក់តែរហូតហ្នឹង
Part 7 : ថ្ងៃក្រោយកុំមករញ៉េរញ៉ៃជាមួយមនុស្សរបស់យើងទៀត
Part 8 : លោកនៅតែរង់ចាំខ្ញុំពិតមែនហេស៎ Jungkook!!
Part 9 : ខ្ញុំកើតចេញពីពោះម៉ាក់ មិនមែនប៉ាទេ
Part 10 : បងជាមនុស្សដំបូងដែលខ្ញុំថ្នម🔥
Part 11 : ខ្ញុំទើបជាប្ដីបង!!
Part 13 : តាមគ្រួសារឬស្នេហា?
Part 14 : តួនាទីបងគឺមើលថែខ្ញុំ
Part 15 : ខ្ញុំច្បាស់ជាឆ្លៀតពេលសម្រាប់បង
Part 16 : បើកចិត្តទទួលយកអ្នកថ្មី
Part 17 : បងជាប្ដីហៅប្រពន្ធថាអូនមានអ្វីខុស?
Part 18 : ខ្ញុំនឹងរៀបការជាមួយ Tae!!
Part 19 : ខ្ញុំនឹកលោក!!
Part 20 : ខ្ញុំនឹងនៅតែតាមធ្វើជាស្រមោលដែលគ្មានរូបរាងរបស់បងបែបនេះ
Part 21 : អារម្មណ៍ស្រងេះស្រងោច
Part 22 : ឱកាសចុងក្រោយ
Part 23 : ព្រោះវាប្រហារបេះដូងរបស់ខ្ញុំ
Part 24 : សន្យាមិនទុកលោកចោលទៀតទេ
Part 25 : តណ្ហាមិនមែនជាស្នេហា ប៉ុន្តែស្នេហាគឺត្រូវការតណ្ហា
Part : ទោះបីជាខ្ញុំស្លាប់ ក៏ខ្ញុំមិនព្រមអោយបងការដែរ...
Part 27 : រង់ចាំខ្ញុំណា Tae!
Part 28 : Tae ធ្លាប់ស្រឡាញ់បងទេ?
Part 29 : ព្រោះខ្ញុំស្រឡាញ់បង!!
Part 30 : ដោះលែង
Part 31 : ស្នេហានិងតួនាទី
Part 32 : លាហើយ Kim Taehyung
Part 33 : Jungkook ជាឪពុករបស់គេ!!
Part 34 : អាការៈចម្លែក
Part 35 : ចាញ់កូន!!
Part 36 : អ្នកមើលថែជំនួស
Part 37 : បងដាច់ចិត្តពិតមែន Jung!!
Part 38 : ខ្ញុំឈឺពោះណាស់ម៉ាក់
Part 40 : ស្វាគមន៍សមាជិកថ្មី
Part 39 : ទុក្ខជាន់ទុក្ខ
Part 41 : ចាំជួបគ្នាណាបងសម្លាញ់!!
Part 42 : ប្រុសមិនព្រាន ស្រីម្ដេចនឹងស្រឡាញ់
Part 43 : ពួកយើងគ្មានថ្ងៃនឹងដូចដើម
Part 44 : អ្នកគ្មានតម្លៃក្នុងកែវភ្នែកខ្ញុំសូម្បីបន្តិច
Part 45 : បើលោករឹងទទឹង ខ្ញុំចាប់លោកថើបកណ្ដាលហ្វូងហើយ
Part 46 : Yes, I'm your Honey!!🔥
Part 47 : មនុស្សពិសេស?
Part 48 : ដល់ពេលខ្ញុំនឹងទៅ
Part 49 : Tae មិនទាន់មានប្ដីផង មានកូនយ៉ាងម៉េច
Part 50 : មនុស្សប្រុសហ្នឹងហេស៎មានកូន?
Part 51 : បាច់ផ្កាដំណាងឲ្យក្ដីស្រឡាញ់
Part 52 : ព្រោះតែគេនៅស្រឡាញ់ឯង
Part 53 : បើកូនខ្ញុំកើតអ្វី ខ្ញុំនឹងស្អប់លោកមួយជីវិត
Part 54 : ខ្ញុំជាអ្នកធ្វើអោយ Tae មានផ្ទៃពោះ
Part 55 : បងត្រូវការអូន!!
Part 56 : បណ្ណាការ
Part 57 : កុំធ្វើអោយមានស្នាម...🔥
Part 58 : Fy ដឹងខ្លួនហើយ...
Part 59 : បងនឹងធ្វើឱ្យគ្រប់គ្នាច្រណែននឹង Tae
Part 60 : Be my Honey?
ភាគបញ្ចប់ : សុភមង្គល

Part 12 : មិត្តបងនឹងហើយជាអ្នកខាំ

2.1K 163 3
By LieNaa7

Jungkook ឆ្លេឆ្លាធ្វើអ្វីមិនចេញ បើនាងតោងដូចតុកកែបែបនេះ រើក៏មិនរួច គេចក៏មិនបាន ឯ Tae គេមិនស្រដីតែក្រឺតស្រីម្នាក់នេះមិនស្ទើរទេ ។

«អឺក...លែង-លែងដៃសិនទៅ»Jungkook ព្យាយាមដកដៃទាំងក្រែងចិត្ត Tae ទើបនឹងបានចុះសម្រុងគ្នាផង មករញ៉េរញ៉ៃស្អី ចុះបើគេខឹងទៀតនោះ នាយដាច់ខ្យល់មិនខាន ។

«បងនៅមិនទាន់ឆ្លើយសំណួរខ្ញុំនៅឡើយទេ»Un-Ju មិនព្រមនៅតែរំអុកចង់ដឹង ខំស្កាត់មកហើយ មិនឱ្យខាងជើងទេ ។

«គឺ...ឈឺ-ឈឺក្បាល ត្រូវហើយឈឺក្បាលណាស់ អ៊ូយ»រាងក្រាស់ ធ្វើភ្នែកក្រឡេបក្រឡាប់ទម្រាំនឹងរកនឹកពាក្យកុហកឃើញ លើកដៃមកខ្ទប់ក្បាលដូចឈឺពិតមែន ដែលសំខាន់ចេះរកឃើញល្បិចដោះដៃពីស្រីស្រស់ មកផ្ដេកផ្ដួលលឺកាយតូចយ៉ាងទំនង ទុកឱ្យ Un-ju ឈរចំហរមាត់ទាំងមិននឹកស្មាន ។

«ធ្ងន់ណាស់ Jungkook លោកចង់ធ្វើអី»Tae ខ្សឹបសួររាងក្រាស់ ទាំងប្រឹងទប់ស្មាមនុស្សមាឌធំដែលទម្លាក់ខ្លួនមកលើគេពេញទំហឹង ខណៈដែលជើងរបស់គេនៅឈឺ ឈរមិនចង់នឹងផងនោះ ។

«ឈឺក្បាលណាស់ ជូនខ្ញុំទៅបន្ទប់ឱ្យឆាប់ឡើង ផ្ទុះក្បាលខ្ញុំឥឡូវហើយ»ឈឺនេះ ឈឺបន្លំច្បាស់ណាស់ ដៃមួយទប់ក្បាលស្រែកដូចមានគេមកអារក តែម្ខាងទៀតបែរជាអោបចង្កេះ Tae ជាប់ ខ្ទប់មុខនឹងកញ្ជឹងករបស់គេលួចថើបខ្សឺតៗអាងតែគេមិនឃើញ

«ឈឺខ្លាំងដល់ថ្នាក់នេះហេស៎កូន!! Tae ជូនកូន Kook ទៅបន្ទប់ទៅ ចំណែកសេមខលហៅពេទ្យឱ្យឆាប់ឡើង»លោកស្រី Jeon លឺតែកូនឈឺ ភ័យមិនស្ទើរទេ ទាំងដែលគាត់កំពុងចាញ់ល្បិចកូនកំហូចនេះច្បាស់ណាស់ ។

«បាទ!!»មេការរហ័សធ្វើតាមសម្ដី ឯ Tae វិលវង់មិនដឹងគួរធ្វើបែបណា បើម្ដាយក្មេងភ័យដល់ថ្នាក់នេះ គេរកនឹកធ្វើអ្វីមិនចេញទេ ។

«ចាំខ្ញុំជូនគាត់ទៅបន្ទប់ក៏បានអ៊ំស្រី!!»Un-Ju ស្ម័គ្រខ្លួនព្រោះតែឃើញរាងតូចនៅស្ងៀម តែគិតឬ? ថា Jungkook ឱ្យចូលបន្ទប់នាយងាយៗនោះ ប្រកែកលឿនជាង Tae ទៅទៀត ។

«អេ៎...មិនបាច់ទេ!! បង Tae ជូនទៅបានហើយ... ឆាប់ឡើង»Jungkook ងាកមកតឿន Taehyung ឱ្យគេប្រញាប់នាំខ្លួនចេញ នេះស្រីនៅនឹងមុខបម្រុងបណ្ដើរនាយទៅបន្ទប់ហើយ Tae បែរជាមិនបញ្ចេញចរិតឆ្នាស់ឆ្នើមទៅវិញ កាចបន្តិចមិនបានទេហេស៎ ។

«អ៎...ចាំខ្ញុំជូនទៅ»Tae ងក់ក្បាលផ្ងក់ៗទើបក្រៀកដៃរាងក្រាស់នាំនាយទៅខាងលើ ខណៈដែលស្រីស្រស់ខ្ញាំជាយរូបខឹងមិនចេះតិច បើលោកស្រី Jeon មិននៅទេ នាងស្រែកផ្អើលវិមានមិនខាន ។

«អ៊ួយ ធ្ងន់ណាស់»ទម្រាំនឹងមកដល់បន្ទប់ Tae យោងខ្លួនមាំរបស់រាងក្រាស់ដែលធំជាងគេដល់ទៅបីដង ប៉ុន្តែមើលចុះរវាមធ្វើបាបគេបានណាស់ ។ អោបខ្លួនគេជាប់ បន្លំថើបមិនដឹងស្នាមកន្លែងណាខ្លះទេ ។

«ហឹម សឺត ឈឺក្បាលណាស់បង Tae»
«ឈប់សម្ដែងបានហើយ លែងចង្កេះខ្ញុំឥឡូវនេះមនុស្សកំហូច កុំមកចង់បន្លំ»

«បន្លំឯណាឈឺពិតមែន មិនជឿស្ទាបមើលទៅនេះ»Jungkook ចាប់ដៃតូចៗឱ្យមកស្ទាបមុខរបស់ខ្លួន ដែលត្រជាក់ល្អូក ជាមួយនឹងទឹកមុខច្រឡើម ញ៉ោះគេឱ្យសើច ។

«អា៎...បន្តិចទៀតពេទ្យមកហើយ ចង់ដោះសារបែបណា? ពូកែនាំរឿងឱ្យឈឺក្បាលណាស់ ចូលចិត្តយក.ក ល អន្ទាក់ហេស៎អ្នកប្រុសតូច»Tae ដកខ្លួនចេញពីរាងក្រាស់មកអង្គុយលើគ្រែវិញ បើឱ្យនៅប្រឈមមុខជាមួយ Jungkook យូរទៀត ថ្ពាល់គេនឹងក្លាយជាប៉េងប៉ោះទុំមិនខាន និយាយឱ្យចំគឺចាញ់មន្តស្នេហ៍នាយតែម្ដង ។

«ហឹស ខ្វល់ធ្វើអី បើគេមកក៏ដេញទៅវិញទៅ ចប់រឿងហើយ»Jungkook ផ្ដល់ចម្លើយដែលងាយដល់រាងតូច តែគេហួសចិត្តមិនស្ទើរទេ ពិតជាប្រើលុយជះពិតមែន ។

«ឆឹស សម្បូរលុយណាស់ណ៎ ហៅគេមកហើយក៏ដេញទៅវិញ អ្ហាយ...ធ្វើស្អី!!»Tae ភ្ញាក់ក្រញាងកាលបើ Jungkook ឡើងមកទ្រោមពីលើគេបែបនេះ ។

«ពូកែឌឺណាស់យើងហ្នឹង...»ដឹងទេថានាយក្រឺតជាមួយទឹកមុខរបស់គេមុននេះប៉ុណ្ណា សម្លក់សម្លឹងបានណាស់ ចង់តែក្រញិចឲ្យស្លាប់ទេ រាល់ថ្ងៃនេះស្រឡាញ់ស្ទើរលេបទុកទៅហើយ ។

«មិនដល់លោកទេ អ្ហឹម...»កុំឱ្យតែភ្លេចខ្លួន Jungkook ឆ្មក់ឱកាសសង្គ្រប់ថើបបបូរមាត់គេជាប់ បឺតជញ្ជក់មិនព្រមលែង អ្នកណាប្រើគេឱ្យមកបញ្ចេញចរិតក្រមិចក្រមើមបែបនេះដាក់នាយ ខ្នាញ់ទប់ចិត្តមិនបានទេ ជាពិសេសបបូរមាត់ដ៏ផ្អែមមួយនេះនាយចង់តែថើប គ្រប់ពេលមិនចង់ដក ។

តុក~តុក រំពេចនោះសម្លេងគោះទ្វារក៏បន្លឺឡើង ធ្វើឱ្យអ្នកកម្លោះខឹងមិនតិចទេ ដូចខ្វះពេលមកយ៉ាងចឹង ។

«អ្នកប្រុស គ្រូពេទ្យមកដល់ហើយបាទ»មេការ ស្រដីផ្ដល់ជាដំណឹង មិនហ៊ានបើកចូលមកផ្ដេសផ្ដាស ខណៈដែលគ្រូពេទ្យនិងលោកស្រី Jeon កំពុងឈរនៅខាងក្រៅឆ្លេឆ្លាបារម្ភពីនាយស្ទើរស្លាប់ ។

«ហ្ហឹម...»Tae ក្រហឹមគោះស្មានាយខ្លាំងៗអោយដកមាត់ចេញ តែ Jungkook មិនខ្ចីលឺ មានតែថើបគេលើសដើម ក្រេបយករសជាតិពីសាច់បបូរមាត់របស់រាងតូចទាំងមិនជិនណាយ ។

«តិចមានរឿងអីទេដឹង»លោកស្រី Jeon បន្លឺឡើងទាំងមើលមុខគ្នា មុននឹងសម្រេចចិត្តបើកទ្វារចូលទៅខាងក្នុងតែម្ដង ។ ក្រឹក! សម្លេងគន្លឹះទ្វារដែលបង្ហើបឡើង ធ្វើឱ្យ Tae បើកភ្នែកធំៗស្លន់មិនចេះតិច បើពួកគេចូលមកឃើញមិនបញ្ហាធំទៅហើយទេឬ?

«កូន Jungkook!! »លោកស្រី Jeon ស្រដីហៅកូនប្រុស ដើរញាប់ជើងទៅរកអ្នកដែលកំពុងដេកក្រឡុំភួយត្រឹមទ្រូងហាក់ធម្មតាមិនដូចជាអ្នកឈឺទាល់តែសោះ ចុះ Taehyung នោះ? រត់ចូលបន្ទប់ទឹកលឿនដូចមនុស្សលាមកដេញ ។

«បាទ...នេះ Jimin hyung មកពី honeymoon វិញហើយហេស៎»Jungkook ឆ្លើយយ៉ាងរំភើយទៅកាន់អ្នកម្តាយ នៅឆ្លៀតបេះបោចគ្រូពេទ្យស្អាតថែមទៀត ។

ត្រូវហើយភ្លេចណែនាំ Park Jimin ជាកម្លោះតូច 28 ឆ្នាំ បញ្ចប់ផ្នែកដុកទ័រ បើនិយាយឱ្យចំគ្រួសារ Park ជាពេទ្យផ្ទាល់ខ្លួនរបស់គ្រួសារ Jeon តជំនាន់ទៅហើយ ទំនាក់ទំនងក៏ស្និទ្ធស្នាលណាស់ដែរ ។ បច្ចុប្បន្ន Jimin មានសង្សារហើយ គ្រួសារក៏ដឹងលឺគ្រាន់តែមិនទាន់គិតរឿងរៀបការ ។

បកមកសាច់រឿងវិញ~~

«honeymoon ស្អី!! ពួកយើងទៅដើរលេងប៉ុណ្ណោះ»ឆ្លៀតពេលសម្រាកក៏ទៅលំហែរកាយជាមួយសង្សារមានអ្វីចម្លែក ពួកគេទៅដើរលេងក្រៅប្រទេសដល់ទៅមួយអាទិត្យ ទើបមិនបានមកចូលរួមកម្មវិធីនៅវិមាន Jeon រឿងស្អីក៏គេមិនដឹងដែរ

«ឆឹស ជឿទៅ!!»

«មិនជឿជារឿងរបស់ឯង»

«អា៎...បានហើយ ក្រែងឈឺមិនចឹងហេស៎ ម៉ាក់ថានឹងខលហៅពេទ្យ តែ Jimin ក៏មកល្មម បើចឹងជួយមើលផងទៅ លឺថាឈឺក្បាលណាស់ស្រែករហូត»Jimin គេទើបនឹងមកពីក្រៅប្រទេសក៏ទិញរបស់មកផ្ញើអ្នកនៅទីនេះ តែចៃដន្យអីមកដល់ក៏ឃើញអ្នកនៅវិមានឆ្លេឆ្លា ឯ Un-ju លោកស្រី Jeon ឱ្យទៅវិញបាត់ហើយ ។

«ឈឺអីទៅម៉ាក់អ៊ំ មុខរីកយ៉ាងនេះ បើថាឈឺពុត មិនចង់ទៅរៀនត្រូវជាង»

«យ៉ា...ពិនិត្យឬអត់ រិះគន់ច្រើនម្ល៉េះ នេះយកស្អីមកខ្លះ ដៃទទេ? ហើយចង់ពិនិត្យខ្ញុំបែបណា»Jungkook

«ឆឹស យើងជាដុកទ័រមើលតែមុខក៏ដឹងថាឈឺស្អីដែរ តែ អេ៎...មាត់ឯងត្រូវស្អី»និយាយមិនទាន់ផុតផង ក៏ប្រទះនឹងមាត់ Jungkook ដែលបែកឡើងខ្ទាំចេញឈាមទៅហើយ ។

«បុកតុ!! បើថាពិនិត្យក៏ឆាប់ឡើងទៅ អ៎...មែនហើយ ម៉ាក់និងមេការសេមចេញទៅចុះ ចាំរួចរាល់ខ្ញុំចុះទៅខាងក្រោម»

«អឹម ម៉ាក់មិនរំខានទេ ផ្ញើផង Jimin »លោកស្រី Jeon មិនជំទាស់សុខចិត្តចេញទៅខាងក្រៅបិទទ្វារយ៉ាងស្អាត ទុកតួនាទីឱ្យ Jimin ។

«មាត់នេះឬ បុកតុ? បើថាស្រីខាំក៏ប្រាប់ត្រង់មក»Jimin សម្លឹងលើក្រោមទាំងអស់សំណើច ធ្វើមើលគេមិនស្គាល់ចរិតព្រានរបស់នាយយ៉ាងចឹង ។

«មិត្តបងនឹងហើយជាអ្នកខាំ»Jungkook ស្រដីទាំងទម្លាក់ខ្នងផ្អែកនឹងគ្រែ គិតដល់រឿងមុននេះអស់និយាយតែម្ដង មិនដឹងជាភ័យអ្វីម្ល៉េះ គេខាំមាត់នាយមិនអស់់ចិត្តនៅយកថ្ងាសមកបំបុកក្បាលនាយចង់ពក រួចក៏រត់ចូលបន្ទប់ទឹកលាក់ខ្លួនបាត់ស្រមោល ។

«អ្នកណាគេ?»Jimin ងីងឺរកនឹក បើជា Tae ក្រែងពួកគេបែកគ្នាហើយតើ? ចុះជាអ្នកណា ។ មិនបាច់រកនឹកច្រើនទេ សម្លេងបន្ទប់ទឹកស្រាប់តែបើកទ្វារឡើងមក បង្ហាញនាយតូចរូបស្រស់ ដែលញញឹមស្ញេញមកកាន់ ។

«Tae!!»

«Jimin!!»រាងតូចមិនបង្អង់រត់មកអោបមិត្តដែលបែកគ្នារាប់ឆ្នាំយ៉ាងណែន ។ ពួកគេជាមិត្តនឹងគ្នាកាលរៀននៅកូរ៉េ ពេលនោះមិនទាន់ប្ដូរទៅកាណាដានៅឡើយទេ ហើយ Jimin នេះឯងជាមេអណ្ដើកដែលណែនាំ Jungkook ឱ្យមកស្គាល់គេនោះ ។

«នឹកណាស់ៗ នេះឯងមកកូរ៉េតាំងពីពេលណាហេតុអីមិនប្រាប់យើង»Jimin

«គ្មានបំណងលាក់ទេ យើងមានរឿងច្រើនណាស់ចង់និយាយជាមួយឯង ប៉ុន្តែពេលនេះយើងចុះទៅខាងក្រោមសិនខ្លាចអ្នកម៉ាក់រក»គេមកសម្ងំក្នុងបន្ទប់ Jungkook យូរមិនកើតទេ ខ្លាចមានគេសង្ស័យ ។ Tae រហ័សដកខ្លួនចេញមកខាងក្រៅវិញ ទុកឱ្យមាឌល្អិតវិលវល់មិនយល់សាច់ការ ។

«នេះតើមានរឿងអី? យើងដូចជាសង្ស័យពួកឯងណាស់»Jimin លើកចិញ្ចើមឆ្ងល់ ខណៈដែលសំណួរជាច្រើនកំពុងចាក់ស្រេះពេញខួរក្បាលរបស់គេ បែរមករក Jungkook ក៏ឃើញគេដេកសើចយ៉ាងរំភើយ ចរិតប្រុសស្អាតមិនប្ដូរទេ ។

# ខាងក្រោម

Tae ចុះមកជួយការងារផ្ទះបាយដូចជារាល់ដង ព្រោះក្រៅពីការងារនេះ ពួកគាត់មិនអនុញ្ញាតឱ្យគេធ្វើឡើយ នឹកក្រែងចិត្តម្ដាយឪពុក Tae ដែលខំទុកចិត្តយកកូនមកផ្ញើ ទាំងដែលពួកគាត់ថ្នមកូនដូចជាគ្រាប់ពេជ្រ ស្រឡាញ់ស្មើជីវិត បើយកគេមកមើលថែមិនបានល្អដូចមិនគប្បីទាល់តែសោះ។

«អ្នកម៉ាក់ បង្អែមឆ្អិនហើយ អាចពិសារបាន»Tae លើកបង្អែមមួយចានយកមកឱ្យរាងចំណាស់ដែលបានប្រាប់ឲ្យបម្រើធ្វើមុននេះ ទើប Tae ជួយរៀបចំយកមកជូនគាត់ ។

«មិនញុាំជាមួយគ្នាទេហេស៎កូន»

«មិនអីទេម៉ាក់ពិសារចុះ ខ្ញុំបានឱ្យបងឌីយកទឹកផ្លែឈើមកហើយ»

«អឹម...និយាយចឹង ម៉ាក់មានរឿងចង់សួរកូន»

«មានអ្វីមែនទេម៉ាក់!!»Tae ញញឹមទាំងក្នុងខ្លួនបុកពោះមិនស្ទើរទេ នរណាយល់អារម្មណ៍មួយនេះ ។

«គឺ...កាលពីម្សិលមិញ Jungkook មានធ្វើអ្វី ឬប្រើសម្ដីធ្ងន់ដាក់ Tae ដែរទេ ម៉ាក់ខ្លាចថាគេធ្វើអ្វីផ្ដេសផ្ដាសចំពោះកូន បើជ្រុលជ្រួសត្រង់ណាម៉ាក់សូមទោសជំនួសគេផង»នរណាមិនស្គាល់អ្នកប្រុសតូចវិមាន Jeon ទៅ ទាំងកាច សម្ដីអាក្រក់ គ្មានទុកមុខឲ្យអ្នកណាទេ អ្នកបម្រើខ្លាចសឹងលាឈប់អស់ទៅហើយ ។

«អត់មានទេម៉ាក់ មិនបាច់សូមទោសខ្ញុំទេ Jungkook គេមិនបានធ្វើអ្វីខ្ញុំឡើយ ពួកយើងចុះសម្រុងល្អណាស់»Tae

«កុំកុហកអី ព្រោះម៉ាក់ស្គាល់ចរិតគេច្បាស់ Jungkook មិនងាយឱ្យមនុស្សប្លែកមុខចូលក្បែរគេឡើយ... ពិតមែនហើយ!! ប៉ុន្តែព្រឹកមិញកូន kook ស្និទ្ធស្នាលជាមួយ Tae ណាស់ ឬមួយ...»

«កុំទាន់អាលយល់ច្រឡំអី!!! គឺ...គឺ-ខ្ញុំ និង Jungkook ពួកយើងធ្លាប់ជាមិត្តកាលរៀននៅកាណាដា ទើបខ្ញុំមិនមានបញ្ហាពេលទៅជិតគេណាម៉ាក់»Tae ស្រដីញាប់មាត់ទាំងដកដង្ហើមមិនចង់ដល់គ្នា ភ័យឡើងបែកញើសចុងសក់ទៅហើយ ។

«អ៎...ចឹងទេហេស៎ ម៉ាក់ស្មានថាគេត្រូវ Tae ស្ដីឱ្យរហូតដល់ប្ដូរចរិតហើយតើ ប៉ុន្តែមិនអីទេ បែបនេះក៏ល្អ ជួយមើលគេផង បើខុសឆ្គងត្រង់ណាក៏ជួយណែនាំទៅ ម៉ាក់មិនចង់ឱ្យគេមានបញ្ហាទៀតទេ អាណិតសាច់ណាស់ ឈឺខ្លួនតែរហូត»

«បាទ ម៉ាក់!!»Tae ញញឹមមិនសម ធូរទ្រូងរួចខ្លួនបានមួយគ្រា ប៉ុន្តែអាថ៌កំបាំងមួយនេះអាចលាក់បានដល់ពេលណា?

To be continued

Lie Naa

Continue Reading

You'll Also Like

10.4K 408 21
Hello Everyone 😚 Enjoy Your Reading☺️ Vote for me 😚🙏
1.1M 28.1K 45
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
3.2M 187K 77
Nobody ever loved him; she was the first who loved him. He did not have a family and then one day she entered into his life and became a world for h...
3.1M 253K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...