បំបាក់ស្នេហ៍សិស្សច្បង

By kim_sujii

17.1K 2K 230

ផ្ដើមចេញពីក្មេងប្រុសម្នាក់ដែលត្រូវគេធ្វើបាបក្លាយជាក្មេងប្រុសដែលឆ្មើងឆ្មៃ កាចឆ្នាស់មិនចេះចាញ់អ្នកណាដោយសារតែមនុ... More

ភាគទី១
ភាគទី២
ភាគទី៣
ភាគទី៤
ភាគទី៥
ភាគទី៦
ភាគទី៧
ភាគទី៨
ភាគទី៩
ភាគទី១០
ភាគទី១១
ភាគទី១២
ភាគទី១៣
ភាគទី១៤
ភាគទី១៥
ភាគទី១៦
ភាគទី១៧
ភាគទី១៨
ភាគទី១៩
ភាគទី២០
ភាគទី២១
ភាគទី២២
ភាគទី២៣
ភាគទី២៤
ភាគទី២៥
ភាគទី២៦
ភាគទី២៨
ភាគទី២៩
ភាគបញ្ចប់
ភាគបញ្ចប់(1)

ភាគទី២៧

525 72 6
By kim_sujii

បីថ្ងៃបន្ទាប់ រយៈពេលបីថ្ងៃបានកន្លងផុតទៅថ្ងៃនេះដែរគឺជាថ្ងៃដែលស៊ុងហ៊ុន ស៊ុននូនិងអ្នកផ្សេងទៀតត្រឡប់មកវិញហើយ។ យ៉ុនជុនក្រោយពីបានដំណឹងគេក៏ទៅចាំទទួលនៅឯប្រលានយន្តហោះ ពេលនេះគេកំពុងអង្គុយផឹកកាហ្វេដើម្បីរង់ចាំ បន្តិចក្រោយមកយន្តហោះពីទីក្រុងប៉ារីសក៏បានចុះចតរាងក្រាស់ក៏ដើរទៅចាំនៅកន្លែង check out មុន ស្របពេលនោះដែរឡានរបស់ត្រកូលមីនក៏បានមកចាំដើម្បីទទួលចៅហ្វាយដូចគ្នាដែរ។ ប្រមាណប្រហែលជា20នាទីមក អ្នកដំណើរទាំងអស់ក៏បានមកកន្លែង check out ដើម្បីត្រឡប់ទៅផ្ទះឬទៅសណ្ឋាគារដើម្បីសម្រាកក្នុងនោះក៏មានស៊ុងហ៊ុន ស៊ុននូ បុមឃ្យូនិងចាស់ៗទាំងបួនផងដែរ

"ហីយ៉ា!!ឃ្យូមានអ្នកមកចាំទទួលទៀតន៎!!"ស៊ុននូក្រឡេកឃើញយ៉ុនជុងក៏អោនទៅនិយាយខ្សិបៗក្បែរត្រចៀកមិត្ត

"ឯងនិយាយស្អី គេអាចមិនមែនមកទទួលពួកយើងក៏ថាបាន"បុមឃ្យូងាកមកតបនឹងស៊ុននូវិញ តែភ្លាមនោះយ៉ុនជុនក៏បានសំដៅមករកពួកគេ

"ជម្រាបសួរលោកពូ"នាយក្រាស់អោនគំនាបជម្រាបសួរទៅកាន់រាងចំណាស់ទាំងបួន

"បាទ!! នេះមកទទួលកូនឃ្យូមែនទេ?"ជីមីនក៏ឆ្លើយហើយបន្ថែមសំណួរពីលើទៀត

"បាទពិតមែនហើយ តែមិនមែនតែម្នាក់ទេអាហ៊ុននិងស៊ុននូក៏ទៅដូចគ្នា"នាយញឹមៗតបនឹងអ្នកមានវ័យចំណាស់ជាង

"មានគម្រោងទៅណាបន្តមែនទេ?"ថេហ៍

"រឿងនេះត្រូវសួរអាហ៊ុនហើយបាទ"

"គ្រាន់តែចង់ទៅញាំអីជុំគ្នាបន្តិចនោះទេលោកពូព្រោះបែកគ្នាយូរ"

"នេះមិនគិតទៅសម្រាកសិនទេហេស?"ជុងហ្គុក

"ពួកយើងទៅញាំអាហារតែមួយភ្លែតក៏ត្រឡប់មកវិញហើយ"

"អឹម!! បើអញ្ចឹងទៅចុះហើយប្រញាប់នាំកូនពូមកវិញណា"

"បាទលោកពូ!! អញ្ចឹងពួកយើងទៅសិនហើយ"ពួកគេក៏លាចាស់ៗទាំងបួនហើយក៏នាំគ្នាចេញទៅ ចំណែកប្ដីប្រពន្ធពីរគូនេះក៏ឡើងឡានរបស់ត្រកូលមីនទៅដូចគ្នា

#skip

ឡានសេរីទំនើបបញ្ជាចង្កូតដោយកម្លោះសង្ហារឆយ យ៉ុនជុនកំពុងតែបើកនៅលើដងវិថីដែលមានភ្លើងបំភ្លឺពាសពេញ ក្នុងឡានមានសភាពស្ងប់ស្ងាត់ព្រោះតែគ្មានអ្នកណានិយាយអ្វីឡើយព្រោះតែធ្វើដំណើរមកពីឆ្ងាយមិនទាន់បានសម្រាកនៅឡើយ ដោយអស់កម្លាំងពេកបុមឃ្យូដែលអង្គុយនៅបាំងខាងមុខក្បែរយ៉ុនជុនក៏សំងំគេងសិនទម្រាំតែទៅដល់ ភោជនីយដ្ឋានក៏ឆ្ងាយគួរសមដែរ ចំណែកស៊ុននូក៏ដូចគ្នាគេគេងផ្អែកស្មារបស់ស៊ុងហ៊ុនឯដៃក៏ស្រាក់ជាមួយដៃក្រាស់មិនរបេះ ស៊ុងហ៊ុនវិញគេមិនបានគេងនោះទេគឺនៅបានគ្នានឹងយ៉ុនជុនកុំឲ្យនាយឯកា

"អាជុន!! ចុះអាជីននោះ?"ជិះបានយូរបន្តិចស៊ុងហ៊ុនក៏នឹកឃើញសួរ

"យើងខលប្រាប់ហើយប្រហែលកំពុងតែមក"យ៉ុនជុនតបវិញនឹងមើលមុខនាយតាមកញ្ចក់មិនហ៊ានងាកមកខ្លាចគ្រោះថ្នាក់ ស៊ុងហ៊ុនងក់ក្បាលតិចៗហើយក៏ស្ងាត់មិនចង់និយាយច្រើនខ្លាចរំខានរាងតូចទាំងពីរគេង
.........

ក្រឡេកមកមើលអ្នកកម្លោះហ្យុនជីនវិញ ក្រោយពីបទទួលទូរស័ព្ទពីយ៉ុនជុនហើយនាយក៏ប្រញាប់ចេញទៅ នាយបានបើកឡានកាត់តាមផ្លូវខុនដូដែលហ្វីលីកនៅព្រោះយ៉ុនជុនប្រាប់ថាគេហៅនាយតូចទៅដូចគ្នាទើបឈៀងមកមើលក្រែងគេមិនទាន់ទៅនឹងបានចាប់ឱកាសនិយាយជាមួយគេតែម្ដង ហើយសំណាងហាក់នៅខាងគេតែម្ដងព្រោះរាងតូចទើបតែចុះពីខុនដូមកខាងក្រោមហើយឈររង់ចាំហៅតាក់សុីជិះ ឃើញបែបនោះនាយក៏បត់ឡានទៅឈប់ក្បែរគេ តែរាងតូចធ្វើដូចជាមិនឃើញនាយហើយដើរទៅឈរនៅកន្លែងផ្សេង រាងក្រាស់ក៏សម្រេចចិត្តចុះពីលើឡានហើយទៅចាប់ដៃគេទាញឲ្យចូលក្នុងឡាន

"នែ៎!!លែង!!"រាងតូចប្រឹងបេះដៃគេចេញតែមិនបានផលឡើយ

"ទៅជាមួយគ្នាតែម្ដងទៅកុំឲ្យខាតពេល"

"មិនបាច់ខ្ញុំទៅខ្លួនឯងបាន"រាងក្រាស់មិននិយាយច្រើនក៏រុញគេចូលក្នុងឡានតែម្ដង

"នែ៎!!លោកឡប់សតិមែនទេ? ឆាប់បើកទ្វារភ្លាម"

"ឈប់!! បើហ៊ានចុះខ្ញុំនឹងចាប់ថើបឯង"

"គិតថាខ្ញុំខ្លាចហេស?"និយាយហើយក៏បើកទ្វារចង់ចេញក្រៅតែត្រូវហ្យុនជីនចាប់ទាញកញ្ជឹងឲ្យងាកមករកគេហើយបបូរមាត់ក្រាស់ក៏គ្រប់គ្រងបបូរមាត់ស្ដើងចាប់បឺតជញ្ជក់មិនប្រណី រាងតូចបើកភ្នែកធំៗហើយក៏ប្រឹងរើតែគេរឹតតែប្រឹងថើបដោយដឹងថារើមិនឈ្នះរាងតូចក៏នៅស្ងៀមឲ្យគេថើបតាមចិត្ត មួយសន្ទុះក្រោយគេក៏ដកមាត់ចេញ

"ធ្វើបែបនេះដើម្បីអ្វីទៅ?"រាងតូចបន្លឺសំណួរឡើងដោយសំឡេងស្រាលបង្កប់ដោយភាពអួលដើមកមកជាមួយផងដែរ

"ហ្វីលីក!!"

"ខ្ញុំព្យាយាមមិនបង្ហាញមុខតាមអ្វីដែលសិស្សច្បងចង់បានហើយ ហេតុអ្វីសិស្សច្បងព្យាយាមមករកខ្ញុំវិញ?"

"ហ្វីលីក បងសុំទោសថ្ងៃនោះគឺបងយល់ច្រឡំព្រោះតែបងមិនបានគិតទើបបងនិយាយបែបនោះ បងសុំទោសពិតមែនយើងមកជានាគ្នាដូចដើមបានទេ?"

"ហ្អឹក...ហ្អឹក...សិស្សច្បងដឹងទេថ្ងៃនោះខ្ញុំឈឺចាប់ណាស់ដែលទទួលបានពាក្យទាំងនោះពីសិស្សច្បង"

"សុំទោស!!"នាយពោលមួយប្រយោគនេះហើយក៏ទាញកាយតូចមកអោបព្រោះតែគេយំខ្លាំងណាស់ នាយអោបគេយ៉ាងណែនឯរាងតូចក៏សំងំយំក្នុងប្រអប់ទ្រូងរបស់គេ បន្ទាប់មករាងក្រាស់ក៏លែងពីការអោបហើយលើកដៃមកជូតទឹកភ្នែកចេញពីថ្ពាល់ក្រពុំថ្នមៗ

"លើកលែងទោសឲ្យបងណា ហើយយើងមកដូចដើមវិញបានទេ?"

"អឹម!!"រាងតូចងក់ក្បាលជាការយល់ព្រម ហ្យុនជីនញញឹមបន្តិចឲ្យអោនទៅថើបមាត់រាងតូចបន្តិច

"សិស្សច្បង!!!"នៅពេលត្រូវគេថើបបែបនេះរាងតូចក៏អៀន

"យ៉ាងម៉េចអៀនហេស?"នាយសួរចំអន់នាយតូចធ្វើឲ្យគេងាកមុខចេញ

"បានហើយត្រូវទៅរកសិស្សច្បងយ៉ុនជុនមែនទេ? ឆាប់ទៅៗ"

"មិនទាន់ចង់ទៅទេ ឆ្លើយសំណួរមួយសិនទើបទៅ"

"សំណួរអី?"

"ពីមុនអូនតាមញ៉ែបង យកចិត្តបងគ្រប់យ៉ាងបើពេលនេះបងសុំអូនធ្វើជាសង្សារតើព្រមទេ?"គ្រាន់តែឮសំណួររាងតូចងាកមុខមើលមុខនាយចំៗតែម្ដង ដោយចម្លែកចិត្តពេកនាយតូចក៏លើកដៃទៅស្ទាបថ្ងាស់នាយ

"អត់មានក្ដៅទេ នេះសិស្សច្បងកើតអី? ឈឺមែនទេ?"

"អត់ទេបងមិនបានឈឺ!!"

"បើមិនបានឈឺម៉េចក៏សួរបែបនេះ?"

"ក៏សួរព្រោះស្រលាញ់នោះអី!! យ៉ាងម៉េចព្រមទេ?"

"មិន-មិនដឹងទេ បានហើយឆាប់ទៅៗកុំឲ្យគេរង់ចាំយូរ"

"អត់ទេ អូនឆ្លើយសិនមក"

"មិនដឹងទេៗ"
_______________________________

តើZ'Lixព្រមអត់ន៎??

Continue Reading

You'll Also Like

127K 2.6K 35
𝐀𝐫𝐢𝐚𝐧𝐧𝐚. For 11 years of her life Arianna has been pushed, beaten and forced to become a top assassin. At the age of 5, little Arianna was kid...
715K 24.5K 25
"မောင် မဆိုးစမ်းနဲ့ကွယ်" "ကျုပ်ကိုမချုပ်ခြယ်နဲ့"
15.3K 802 12
تتبع الحقائق في طريق لا نهايه له !