The slay of love / ប្រមាញ់ស្ន...

By LieNaa7

125K 10.4K 474

តើស្នេហានេះអាចចាប់ផ្ដើមម្ដងទៀតដែរទេ? More

Part 1 : ឯងនៅតែមិនប្ដូរចរិត Jeon Jungkook
Part 2 : រវាងពួកយើងមិនចប់ត្រឹមនឹងទេ Tae
Part 3 : ថ្ងៃរៀបការរបស់ពួកយើង
Part 4 : ខ្ញុំកើតជំងឺខ្វះអូនថែ
Part 5 : បងចង់ឡើងម៉ូតូតាមសម្រួលឬ ចង់អោយខ្ញុំបី?
Part 6 : ក្នុងក្រសែភ្នែកបងខ្ញុំអាក្រក់តែរហូតហ្នឹង
Part 7 : ថ្ងៃក្រោយកុំមករញ៉េរញ៉ៃជាមួយមនុស្សរបស់យើងទៀត
Part 9 : ខ្ញុំកើតចេញពីពោះម៉ាក់ មិនមែនប៉ាទេ
Part 10 : បងជាមនុស្សដំបូងដែលខ្ញុំថ្នម🔥
Part 11 : ខ្ញុំទើបជាប្ដីបង!!
Part 12 : មិត្តបងនឹងហើយជាអ្នកខាំ
Part 13 : តាមគ្រួសារឬស្នេហា?
Part 14 : តួនាទីបងគឺមើលថែខ្ញុំ
Part 15 : ខ្ញុំច្បាស់ជាឆ្លៀតពេលសម្រាប់បង
Part 16 : បើកចិត្តទទួលយកអ្នកថ្មី
Part 17 : បងជាប្ដីហៅប្រពន្ធថាអូនមានអ្វីខុស?
Part 18 : ខ្ញុំនឹងរៀបការជាមួយ Tae!!
Part 19 : ខ្ញុំនឹកលោក!!
Part 20 : ខ្ញុំនឹងនៅតែតាមធ្វើជាស្រមោលដែលគ្មានរូបរាងរបស់បងបែបនេះ
Part 21 : អារម្មណ៍ស្រងេះស្រងោច
Part 22 : ឱកាសចុងក្រោយ
Part 23 : ព្រោះវាប្រហារបេះដូងរបស់ខ្ញុំ
Part 24 : សន្យាមិនទុកលោកចោលទៀតទេ
Part 25 : តណ្ហាមិនមែនជាស្នេហា ប៉ុន្តែស្នេហាគឺត្រូវការតណ្ហា
Part : ទោះបីជាខ្ញុំស្លាប់ ក៏ខ្ញុំមិនព្រមអោយបងការដែរ...
Part 27 : រង់ចាំខ្ញុំណា Tae!
Part 28 : Tae ធ្លាប់ស្រឡាញ់បងទេ?
Part 29 : ព្រោះខ្ញុំស្រឡាញ់បង!!
Part 30 : ដោះលែង
Part 31 : ស្នេហានិងតួនាទី
Part 32 : លាហើយ Kim Taehyung
Part 33 : Jungkook ជាឪពុករបស់គេ!!
Part 34 : អាការៈចម្លែក
Part 35 : ចាញ់កូន!!
Part 36 : អ្នកមើលថែជំនួស
Part 37 : បងដាច់ចិត្តពិតមែន Jung!!
Part 38 : ខ្ញុំឈឺពោះណាស់ម៉ាក់
Part 40 : ស្វាគមន៍សមាជិកថ្មី
Part 39 : ទុក្ខជាន់ទុក្ខ
Part 41 : ចាំជួបគ្នាណាបងសម្លាញ់!!
Part 42 : ប្រុសមិនព្រាន ស្រីម្ដេចនឹងស្រឡាញ់
Part 43 : ពួកយើងគ្មានថ្ងៃនឹងដូចដើម
Part 44 : អ្នកគ្មានតម្លៃក្នុងកែវភ្នែកខ្ញុំសូម្បីបន្តិច
Part 45 : បើលោករឹងទទឹង ខ្ញុំចាប់លោកថើបកណ្ដាលហ្វូងហើយ
Part 46 : Yes, I'm your Honey!!🔥
Part 47 : មនុស្សពិសេស?
Part 48 : ដល់ពេលខ្ញុំនឹងទៅ
Part 49 : Tae មិនទាន់មានប្ដីផង មានកូនយ៉ាងម៉េច
Part 50 : មនុស្សប្រុសហ្នឹងហេស៎មានកូន?
Part 51 : បាច់ផ្កាដំណាងឲ្យក្ដីស្រឡាញ់
Part 52 : ព្រោះតែគេនៅស្រឡាញ់ឯង
Part 53 : បើកូនខ្ញុំកើតអ្វី ខ្ញុំនឹងស្អប់លោកមួយជីវិត
Part 54 : ខ្ញុំជាអ្នកធ្វើអោយ Tae មានផ្ទៃពោះ
Part 55 : បងត្រូវការអូន!!
Part 56 : បណ្ណាការ
Part 57 : កុំធ្វើអោយមានស្នាម...🔥
Part 58 : Fy ដឹងខ្លួនហើយ...
Part 59 : បងនឹងធ្វើឱ្យគ្រប់គ្នាច្រណែននឹង Tae
Part 60 : Be my Honey?
ភាគបញ្ចប់ : សុភមង្គល

Part 8 : លោកនៅតែរង់ចាំខ្ញុំពិតមែនហេស៎ Jungkook!!

2.1K 157 5
By LieNaa7

គ្រប់គ្នាញាក់កន្ត្រាក់ទៅតាមភ្លេង ឡើងរាំរែកបញ្ចេញគ្រប់ស្ទាយមិនខ្មាសអ្នកណា ឱ្យធ្វើយ៉ាងម៉េច យូរៗសប្បាយបានម្ដង ប្រលែងអោយអស់ដៃហើយ ។ ថាទៅគ្រប់គ្នាកំពុងសប្បាយ តែអតីតគូស្នេហ៍មួយគូនេះបែរជាអង្គុយជាប់នឹងតុមិនខ្វល់ពីអ្នកណា រហូតដល់ពេលនេះគឺម៉ោង 10 យប់ទៅហើយ ។

«ស្អីឯងអា Jung នៅកន្លែងជាមួយគ្នាសោះចាំបាច់ខល»Edward ឆ្លើយឡើងហួសចិត្ត នឹងមិត្តដែលតេហៅខ្លួន ទាំងដែលនៅមិនឆ្ងាយពីគ្នាប៉ុន្មានផងនោះ កំពុងតែសប្បាយជាមួយអូនៗឥឡូវដាច់អារម្មណ៍អស់ ។

«ឯងមិនឃើញគាត់កំពុងតែគេងទេហេស៎ ឬឯងចង់អោយយើងជំទាល»ស្មានថាគ្នាចង់ឬ បើមិនមានមនុស្សគេងកើយស្មានរបស់នាយ រកក្រោកទៅណាមិនរួច ប៉ុន្តែអេ៎...គេជាអ្នកទាញ Tae អោយដេកលើស្មារបស់នាយដោយខ្លួនឯងតើ ទាំងដែលពីដំបូងគេក្រាបនឹងតុសោះនោះ ។

«អឺ...យើងភ្លេចមើល!! ហើយឯងខលហៅយើងធ្វើស្អី»

«អោយសោរឡានមក ហើយយកម៉ូតូយើងត្រឡប់ទៅអាផាតមិនឯងវិញ មួយទៀត កុំភ្លេចប្រាប់អ្នកមីងថាយើងទៅវិញមុនហើយ»ព្រោះបើជិះម៉ូតូគេដុបរាងតូចមិនកើតទេ បើគេងបាក់.កបែបនេះ ។

«ចុះឯងមិនទៅផ្ទះវិញទេហេស៎»Edward សួរស្របពេលដែលដៃកំពុងដកសោរអោយអ្នកម្ខាងទៀត ។

«អត់ទេ យប់នេះប្រហែលជាគេងនៅខនដូរ»មិនលេងសើចទេ ត្បិតនាយប៉ោឡែមិនស្គាល់ផ្ទះពិតមែន ប៉ុន្តែចំណូលដែល Jungkook រកបានអាចចិញ្ចឹមខ្លួនគេរស់ដោយមិនចាំបាច់ពឹងលុយអ្នកផ្ទះ សូម្បីតែខនដូរមួយនេះក៏គេលួចទិញមិនអោយអ្នកណាដឹងដូចគ្នា ដើម្បីគេចពេលដែលឈ្លោះគ្នាជាមួយលោក Jeon មិនចង់ដេកនៅវិមានហ្នឹងឯង ។

«រួចចុះសិស្សច្បងនោះ ឯងប្រុងធ្វើយ៉ាងម៉េច»

«យកទៅជាមួយគ្នានឹងហើយ ឯងចង់អោយយើងទុកគាត់អោយនៅគេងតាមទីនេះ?»Jungkook ត្បកសំណួរទៅវិញអោយអ្នកម្ខាងទៀតធ្វើមុខមិនសម ព្រោះចម្លើយដូចចាកពីសំណួរ ។

«ហើយចុះអ្នកនៅវិមាន មិនឆោឡោស្លាប់ទេហេស៎ ប្រយ័ត្នតែលោកប៉ាឯងសំពងរត់មិនទាន់ទៅវុើយ»

«ខ្វល់ច្រើនម្ល៉េះ យ៉ាងច្រើនគាត់គ្រាន់តែជេរ ស្ដាប់ចោលទៅក៏ចប់រឿងហើយ»Jungkook ឆ្លើយយ៉ាងផុយ មុននឹងបីកាយល្អិតចាកចេញទៅ ទុកឱ្យមិត្តរបស់នាយនៅសប្បាយបន្ត ឃើញបែបនេះមិនមែន Jungkook ត្រឹមត្រូវអីទេ មួយក្រុមគេនឹងព្រានដូចតែគ្នា ។

Taehyung គេងដូចត្រូវថ្នាំសន្ដំ ចង់គេលើកទៅណាក៏មិនភ្ញាក់ដែរ ។ ឡានស្ព័រខ្មៅរលើបបើកចេញទៅកាន់ Condo របស់នាយសង្ហារ ខណៈដែល Jungkook ក៏កំពុងតែខលទៅបងប្រុសដើម្បីប្រាប់ជាដំណឹង បើខលទៅម៉ាក់គេ ច្បាស់ជាត្រូវលោក Jeon ហែកហួរសួរជីកឬសមិនខាន ។

"ហាឡូ!! Jungkook"Jiho ទទួលទូរស័ព្ទប្អូនប្រុសទាំងចម្លែកចិត្តដែលគេទាក់ទងមក ធម្មតា Jungkook មិនមែនជាមនុស្សមានទំនាក់ទំនងល្អជាមួយអ្នកផ្ទះទេ តែក៏មិនបានន័យថាពួកគេមិនត្រូវគ្នានោះដែរ ។

«មិនបាច់ទៅទទួល Tae ទេ គេនៅជាមួយខ្ញុំ»Jungkook ឆ្លើយជាមួយសម្លេងរឹង ដូចមនុស្សមុឺងម៉ាត់តាមចរិតធម្មជាតិរបស់គេ ។

"ហ៊ឹម? ហេតុអ្វីក៏នៅជាមួយគ្នា ឬឯងទៅទទួល Tae"Jiho សួរទាំងចម្លែកចិត្ត តែក៏រៀងសង្ស័យចំពោះពួកគេតិចតួចដែរ ។

«ទៅកម្មវិធីតែមួយ មកវិញជាមួយគ្នាមានអីប្លែក!! ប្រាប់ម៉ាក់ផង ស្អែកទើបបានទៅវិញ ថ្ងៃនេះដេកនៅសណ្ឋាគារ មិនបានទៅវិញទេ»

"អូខេ បងផ្ញើមើល Tae ផង"Jiho ឆ្លើយមិនទាន់ចប់ស្រួលបួលផង រាងក្រាស់ក៏ចុចបិទបាត់ទាំងមិនតបស្ដី មិនបាច់ប្រាប់ក៏គេនឹងមើលថែ Tae ស្រាប់ហើយ ។

Skip

Condo~

មកដល់កន្លែងរបស់ខ្លួនភ្លាម នាយធំលើកបីកាយតូចសម្ដៅទៅជាន់ខាងលើគេបង្អស់ដែលវាមិនមែនគ្រាន់តែជាបន្ទប់ឡើយ តែជាលក្ខណៈ penthouse ដែលនាយជួលផ្ដាច់តែម្ដង ។

Jungkook ដាក់គេទៅលើគ្រែថ្នមៗ មុននឹងឈរគិតពិចារណាថាគួរធ្វើបែបណាបន្ត ។

«គួរប្ដូរសម្លៀកបំពាក់អោយគាត់ឬអត់?»Jungkook ខាំបបូរមាត់ខ្លួនឯងតិចៗ នេះជាឈុតចូលរួមកម្មវិធី វាមានម៉ូតរញ៉េរញ៉ៃ មិនស្រួលដល់ការគេងទេ ទើបនាយចង់ប្ដូរចេញ តែក៏ខ្លាចចិត្តដល់មនុស្សដែលកំពុងគេង Tae អាចនឹងខឹងពេលដែលក្រោកមក អឺយ ឈឺក្បាលណាស់ចង់ជួយក៏ពិបាក ។

«ហឺយ...ធ្វើយ៉ាងម៉េចទៅ ប្ដូរ! មិនប្ដូរ! ប្ដូរ! មិនប្ដូរ អឺយ ឆ្កួតស្លាប់មិនខានទេអា Jung អើយ» Jungkook អេះក្បាលខ្លួនឯងខ្លាំងៗ ទម្លាក់ខ្លួនអង្គុយទៅលើគ្រែ ។ វេទនាចិត្តណាស់ ចង់ជួយក៏ពិបាក ណាមួយ...នាយខ្លាចថាទប់ចិត្តឃើញរាងកាយស្រឡូនមិនបាន ចាប់រំលោភគេទាំងកំពុងគេងតើគិតយ៉ាងម៉េច ?

«វាមិនស្លាប់ទេ ហ៊ូ...ឯងធ្វើបាន!! ប្ដូរ...»ទម្រាំតែដាច់ចិត្ត ខំប្ដេជ្ញាណាស់ Jungkook ក្រោកទៅយកអាវយឺតពណ៌សរមួយដែលធំល្មមអាចបិទបាំងកាយតូចច្រឡឹងនេះជិត មុននឹងត្រឡប់មកគ្រែវិញដើម្បីចាត់ការសម្លៀកបំពាក់ Tae ចេញ ។

«............»Jungkook ខាំមាត់សង្កត់ចិត្ត ដៃនាយញ័រអស់ហើយ តាមជើងសក់ក៏បែកញើសសស្រាក់ប្រឡេះអាវនាយតូច ដោះវាចេញទម្រាំនឹងបាន ប្រឹងថ្នមដៃណាស់ ខ្លាច Tae ភ្ញាក់ ។ ដប់នាទីកន្លងផុតទៅ នាយតូចគេងលក់យ៉ាងស្កប់ស្កល់ មិនខ្ចីខ្វល់នរណាធ្វើអ្វី ខុសពី Jungkook គ្រាន់តែរួចភ្លាមក៏រត់ចូលបន្ទប់ទឹកសម្អាតខ្លួនយ៉ាងរហ័ស ព្រោះតែកម្ដៅវាកំពុងតែដុលរោលទើបនៅយូរមិនបាន ។

បន្ទាប់ពីចំណាយពេលយូរគួរសមដើម្បីឲ្យកូនប្រុសរបស់នាយស្ងប់ Jungkook ក៏ត្រឡប់មកវិញជាមួយនឹងឈុតគេងស្រាប់ មុននឹងឡើងមកទម្រេតខ្លួនក្បែរកាយក្រអូប ទាញគេមកអោបយ៉ាងណែន ដោយយកមុខទៅឈ្ងប់នឹង.ករាងតូចលួចស្រង់ក្លិនទាល់តែលង់លក់ ។

ព្រឹកថ្ងៃថ្មី ជាពេលវេលាមួយដ៏ស្រស់ស្រាយបំផុត ។ រាងកាយមាំមួនមិនព្រមក្រោកទៅណានៅសម្ងំគេង ព្រោះតែក្លិនក្រអូបធ្វើឱ្យភ្នែកទោទន់រកបើកមិនរួច ។

«ហឹម...»សម្លេងក្រហឹមចេញពីរាងស្ដើង ដែលកំពុងបើកត្របកភ្នែកសម្លឹងមើលថ្ងៃថ្មី បម្រុងនឹងបម្រះខ្លួនគេងវិញទៅហើយ ស្រាប់តែភ្ញាក់នឹងដៃមាំមកពីណាមិនដឹងកំពុងក្រសោបរាងកាយរបស់គេ Tae ឈ្ងោកមុខចុះបន្តិចទើបដឹងថាជាអ្នកណា ។

«ម៉េចក៏ពួកយើងនៅទីនេះ រួចចុះ...សម្លៀកបំពាក់ខ្ញុំ?»រវល់តែគិតភ្លេចមើលខ្លួន ។ ខោអាវគេប្ដូរតាំងពីពេលណា ហើយចុះនរណាជាអ្នកប្ដូរ ឬមួយ...ជាអ្នកដែលកំពុងតែអោបគេនេះទេ ។ Tae បម្រះខ្លួនបម្រុងក្រោកចេញ តែដៃ Jungkook អោបគេជាប់ងើបមិនរួចទេ ។

«អ៊ួយ...ម៉េចក៏ធ្ងន់យ៉ាងនេះ»Tae ប្រើកម្លាំងស្ដួចស្ដើង លើកដៃរបស់រាងក្រាស់ចេញ មុននឹងក្រោកពីគ្រែទាំងដកដង្ហើមហត់គឃូស ។

«ហឺយ...អាទន្សាយសាច់ដុំ!!»Tae សម្លក់គេទាំងក្រឺតខ្នាញ់ មើលចុះបានគេមិនដឹងខ្លួនមិនដឹងជាបំពានគេយ៉ាងម៉េចខ្លះ ។ នាយតូចសម្លឹងមករូបរាងខ្លួនឯង ក៏ឃើញមានត្រឹមតែអាវយឺតនិងខោខ្លីមួយប៉ុណ្ណោះ ប៉ុន្តែអាវដ៏ធំមួយនេះវាបិទបាំងជិតដល់ជង្គង់ មើលមកខ្លួនគេដូចកំពុងតែស្លៀករ៉ូបយ៉ាងចឹង ។

«...............»Tae បើកទ្វារចេញមកខាងក្រៅចង់ដឹងណាស់ថាទីនេះជាកន្លែងណា ។ អា៎...វាស្អាតមិនធម្មតានោះទេ នៅខាងឆ្វេងដៃរបស់គេមានអាងទឹកមួយអាចអោយហែលលេងបាន ហើយបើទៅមុខបន្តិចទៀតយើងអាចបើកទ្វារកញ្ចក់មួយនេះចេញទៅខាងក្រៅដើម្បីមើលទេសភាពទីក្រុង ចំណែកឯនៅខាងស្ដាំដៃ អ្វីដែលគេឃើញមុនគេនោះគឺជណ្ដើរឡើងទៅជាន់ខាងលើ បន្ទាប់មកទៀតគឺជាសាឡុងដ៏ធំមួយមានជាទូរទស្សន៍និងបាសដែលជាកន្លែងសម្រាប់ទទួលភ្ញៀវ នឹងចុងក្រោយគេជាផ្ទះបាយនឹងឯង ប៉ុន្តែទីនេះធំខ្លាំងណាស់ បរិយាយកាសក៏ល្អ អាចរស់នៅម្នាក់ឯងបាន ។

«ចុះខាងលើនោះ គេទុកចោលឬ?»មិនអោយសៅហ្មងចិត្ត Tae រហ័សឡើងទៅ ក៏ឃើញមានបន្ទប់មួយ នាយតូចបើកទ្វារចូលមកខាងក្នុង ព្រោះតែចង់ដឹង ។

«ជាបន្ទប់ហ្គេមហេស៎? លោកនៅតែវក់ជាមួយវាដូចដើម»Tae ដើរពិនិត្យមើល ទីនេះរៀបចំបានល្អណាស់ រសនិយមរបស់ Jungkook មិនអន់ទេ ម្យ៉ាងគេជាមនុស្សប្រុសដែល slay តាំងពីដើម ។ ទីនេះមានទាំងឧបករណ៍ភ្លេងសម្រាប់ចាក់កម្សាន្ត និង Telescope ដែលគេប្រើសម្រាប់មើលផ្កាយនោះឯង ។ ប៉ុន្តែរបស់ទាំងនេះមិនមែនជាចំណីភ្នែករបស់ Tae ឡើយ អ្វីដែលទាក់ទាញបំផុតនោះគឺរូបថត ។

«លោកនៅតែរង់ចាំខ្ញុំពិតមែនហេស៎ Jungkook!!»មនុស្សច្រើនណាស់ដែលប្រាថ្នាចង់បាននាយ ទាំងស្អាត ឆ្លាត ពូកែ សុិចសុី រសនិយមយ៉ាងម៉េចក៏ Jungkook ធ្លាប់សាកដែរ គ្រាន់តែនាយយកមកសប្បាយមួយពេល ប៉ុន្តែសម្រាប់ Tae គឺមិនដូចគ្នាឡើយ ។

ស្នាមញញឹមលេចឡើងទាំងមិនដឹងខ្លួន រូបថតតូចៗត្រូវបានបិទប្រយួរជាមួយខ្សែរទម្លាក់មកជាច្រើន វាជារូបកាលពីពួកគេនៅទាក់ទងគ្នា ពេលវេលាមួយនោះគឺពិតជាមានក្ដីសុខខ្លាំងណាស់ ។ នៅមានដាក់ស៊ុមបិទជាប់នឹងជញ្ជាំងទៀតផង ហើយរូបដែលដាក់តាំងនៅលើតុហ្គេមរបស់គេនោះគឺជាថ្ងៃ anniversary 1 ឆ្នាំរបស់ពួកគេដែលទាក់ទងគ្នា ។

«...............»Jungkook ឯណេះវិញគេងមិនដឹងខ្យល់អីដៃប្រឹងរាវរកមនុស្សដែលខ្លួនដេកអោបតែមិនឃើញ ក៏ត្រូវភ្ញាក់់កន្រ្តាក់ដូចខ្មោចលង ក្នុងចិត្តភ័យមិនស្ទើរទេ ។

«Tae ទៅណាហើយ!! មិនមែនទៅវិញទេដឹង»Jungkook ប្រវេប្រវាចេញទៅខាងក្រៅទាំងបុកពោះ ប៉ុន្តែសំណាងល្អ គេមិនបានទៅណាឡើយ ។ កាយតូច រាងស្រឡូនកំពុងតែឈរចម្អិនអាហារយ៉ាងយកចិត្តទុកដាក់ ទាំងមិនបានចាប់អារម្មណ៍ពីក្រសែភ្នែកព្រានរបស់អ្នកខ្លះ ត្រឹមប៉ុណ្ណេះអាចអោយនាយធូរចិត្តខ្លះហើយ ។

«អូនសម្លាញ់ ក្រោកម្ដេចមិនដាស់បងផង»ទឹកមុខច្រឡើម ឆ្ពោះមករកនាយតូច មុននឹងច្រត់ដៃទ្រចង្ការឈរសម្លឹងមើលកាយវិការរបស់សំណព្វចិត្ត ចរិតព្រានក៏បញ្ចេញមកភ្លាម ។

«ខ្ជិល!! ឃើញលោកគេងមិនចង់រំខាន»Tae

«ហឹស ពិតជាប្រពន្ធល្អពិតមែន អា៎...កំពុងតែចម្អិនអ្វីនឹង ឈ្ងុយដល់ហើយ»មនុស្សកំហូច ធ្វើជាពត់ពេនខ្លួនដើរមករក Tae មុននឹងបន្លំអោបចង្កេះគេពីក្រោយទាំងយកចង្ការមកដាក់លើស្មាគេយ៉ាងទំនង

«spaghetti!!ទីនេះគ្មានអ្វីអោយធ្វើទេ ក្រៅពីមីកំប៉ុង»Tae គិតតែបន្តធ្វើអាហាររបស់គេ ដោយមិនបានប្រកែកបណ្ដោយឲ្យ Jungkook អោបគេដដែល ទាំងដឹងហើយថាពេលនេះពួកគេជាសាច់ថ្លៃ តែចិត្តស្រឡាញ់វាធ្វើអោយមនុស្សបំភ្លេចចោលនូវភាពត្រឹមត្រូវដើម្បីតែក្បែរគេឬ?

«ចឹងថ្ងៃនេះយើងទៅផ្សារជាមួយគ្នាល្អទេ ដើម្បីទិញរបស់មកស្តុកទុក»Jungkook

«តាមចិត្ត ព្រោះទីនេះជាកន្លែងរបស់លោក»Tae ស្រដីខណៈដែលដៃកំពុងចាក់ទឹក sauce ទៅក្នុងចាន ។

«ជាផ្ទះរបស់អូនដូចគ្នា សឺត»បានគេបើកដៃ មិនអោយឆ្លៀតឱកាសខ្លះម្ដេចនឹងកើត តែមិនមាត់គឺថើបហើយ ។ មនុស្សស្អីក្រអូបយ៉ាងនេះ ពង្វក់នាយមិនប្ដូរទេ ទោះបី Tae មិនចេះសិចសុី ប៉ុន្តែគ្រប់កាយវិការរបស់គេពិតជាទាក់ទាញណាស់ ។

«អាហារឆ្អិនហើយ អាចទៅញុាំបាន»បន្ទាប់ពីរួចដៃ Tae ក៏បែរមកប្រឈមនឹងរាងក្រាស់ ថ្វីបើ Jungkook ក៏មិនព្រមលែងនៅក្រសោបចង្កេះមួយក្ដាប់ជាប់ ។

«អរគុណដែលមិនទៅចោលខ្ញុំ»Jungkook ប្រើសម្ដីស្រទន់ទៅអ្នកម្ខាងទៀត កែវភ្នែកដែលភ្លឺថ្លាត្របាញ់រកគ្នា ជាហេតុធ្វើឱ្យទាក់ទាញបបូរមាត់ដូចចរន្តឆក់ នាយធំឱនមកគ្រប់គ្រងមាត់ទន់ល្មើយថ្នមៗ ដោយក្ដីស្រឡាញ់ ។

«អ្ហឹម...»ការថើបដោយគ្មានការប្រកែកពីម្ខាងណា ។ Taehyung ភ្លេចខ្លួនបណ្ដែតបណ្ដោយឱ្យអារម្មណ៍កាន់តែលង់ជ្រៅ ។ ដៃស្រឡូនសន្សឹមៗលើកទៅស្រាក់.ករាងក្រាស់តបស្នងទៅនាយវិញមិនអោយចាញ់ចិត្ត ។ ពួកគេបន្តការថើបយ៉ាងផ្អែមល្ហែម បិទភ្នែកទទួលយកអារម្មណ៍ដែលនឹករលឹកនេះទាំងភ្លើតភ្លើន ភ្លេចអស់នូវភាពត្រឹមត្រូវ ដឹងត្រឹមថាពេលនេះពួកគេត្រូវការគ្នា ។

To be continued

Lie Naa

Continue Reading

You'll Also Like

119K 5.6K 65
បងស្រឡាញ់អូនហើយថេយ៍>>ជុងហ្គុក > >
1.1M 27.8K 45
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
10.3K 407 21
Hello Everyone 😚 Enjoy Your Reading☺️ Vote for me 😚🙏
5.7K 282 32
មនុស្សពីរនាក់គ្រាន់តែស្រឡាញ់គ្នាខុសខ្លាំងណាស់មែនទេ?រស់នៅក្នុងគ្រួសារដែរវិន័យតឹងរឹងមិនសូមបីឲពួកគេស្រឡាញ់គ្នា។តើស្នេហាដែរកើតឡើងពីគុំនំគុំគួនរហូតដល់ស្រឡ...