The slay of love / ប្រមាញ់ស្ន...

By LieNaa7

124K 10.4K 474

តើស្នេហានេះអាចចាប់ផ្ដើមម្ដងទៀតដែរទេ? More

Part 1 : ឯងនៅតែមិនប្ដូរចរិត Jeon Jungkook
Part 2 : រវាងពួកយើងមិនចប់ត្រឹមនឹងទេ Tae
Part 3 : ថ្ងៃរៀបការរបស់ពួកយើង
Part 4 : ខ្ញុំកើតជំងឺខ្វះអូនថែ
Part 5 : បងចង់ឡើងម៉ូតូតាមសម្រួលឬ ចង់អោយខ្ញុំបី?
Part 7 : ថ្ងៃក្រោយកុំមករញ៉េរញ៉ៃជាមួយមនុស្សរបស់យើងទៀត
Part 8 : លោកនៅតែរង់ចាំខ្ញុំពិតមែនហេស៎ Jungkook!!
Part 9 : ខ្ញុំកើតចេញពីពោះម៉ាក់ មិនមែនប៉ាទេ
Part 10 : បងជាមនុស្សដំបូងដែលខ្ញុំថ្នម🔥
Part 11 : ខ្ញុំទើបជាប្ដីបង!!
Part 12 : មិត្តបងនឹងហើយជាអ្នកខាំ
Part 13 : តាមគ្រួសារឬស្នេហា?
Part 14 : តួនាទីបងគឺមើលថែខ្ញុំ
Part 15 : ខ្ញុំច្បាស់ជាឆ្លៀតពេលសម្រាប់បង
Part 16 : បើកចិត្តទទួលយកអ្នកថ្មី
Part 17 : បងជាប្ដីហៅប្រពន្ធថាអូនមានអ្វីខុស?
Part 18 : ខ្ញុំនឹងរៀបការជាមួយ Tae!!
Part 19 : ខ្ញុំនឹកលោក!!
Part 20 : ខ្ញុំនឹងនៅតែតាមធ្វើជាស្រមោលដែលគ្មានរូបរាងរបស់បងបែបនេះ
Part 21 : អារម្មណ៍ស្រងេះស្រងោច
Part 22 : ឱកាសចុងក្រោយ
Part 23 : ព្រោះវាប្រហារបេះដូងរបស់ខ្ញុំ
Part 24 : សន្យាមិនទុកលោកចោលទៀតទេ
Part 25 : តណ្ហាមិនមែនជាស្នេហា ប៉ុន្តែស្នេហាគឺត្រូវការតណ្ហា
Part : ទោះបីជាខ្ញុំស្លាប់ ក៏ខ្ញុំមិនព្រមអោយបងការដែរ...
Part 27 : រង់ចាំខ្ញុំណា Tae!
Part 28 : Tae ធ្លាប់ស្រឡាញ់បងទេ?
Part 29 : ព្រោះខ្ញុំស្រឡាញ់បង!!
Part 30 : ដោះលែង
Part 31 : ស្នេហានិងតួនាទី
Part 32 : លាហើយ Kim Taehyung
Part 33 : Jungkook ជាឪពុករបស់គេ!!
Part 34 : អាការៈចម្លែក
Part 35 : ចាញ់កូន!!
Part 36 : អ្នកមើលថែជំនួស
Part 37 : បងដាច់ចិត្តពិតមែន Jung!!
Part 38 : ខ្ញុំឈឺពោះណាស់ម៉ាក់
Part 40 : ស្វាគមន៍សមាជិកថ្មី
Part 39 : ទុក្ខជាន់ទុក្ខ
Part 41 : ចាំជួបគ្នាណាបងសម្លាញ់!!
Part 42 : ប្រុសមិនព្រាន ស្រីម្ដេចនឹងស្រឡាញ់
Part 43 : ពួកយើងគ្មានថ្ងៃនឹងដូចដើម
Part 44 : អ្នកគ្មានតម្លៃក្នុងកែវភ្នែកខ្ញុំសូម្បីបន្តិច
Part 45 : បើលោករឹងទទឹង ខ្ញុំចាប់លោកថើបកណ្ដាលហ្វូងហើយ
Part 46 : Yes, I'm your Honey!!🔥
Part 47 : មនុស្សពិសេស?
Part 48 : ដល់ពេលខ្ញុំនឹងទៅ
Part 49 : Tae មិនទាន់មានប្ដីផង មានកូនយ៉ាងម៉េច
Part 50 : មនុស្សប្រុសហ្នឹងហេស៎មានកូន?
Part 51 : បាច់ផ្កាដំណាងឲ្យក្ដីស្រឡាញ់
Part 52 : ព្រោះតែគេនៅស្រឡាញ់ឯង
Part 53 : បើកូនខ្ញុំកើតអ្វី ខ្ញុំនឹងស្អប់លោកមួយជីវិត
Part 54 : ខ្ញុំជាអ្នកធ្វើអោយ Tae មានផ្ទៃពោះ
Part 55 : បងត្រូវការអូន!!
Part 56 : បណ្ណាការ
Part 57 : កុំធ្វើអោយមានស្នាម...🔥
Part 58 : Fy ដឹងខ្លួនហើយ...
Part 59 : បងនឹងធ្វើឱ្យគ្រប់គ្នាច្រណែននឹង Tae
Part 60 : Be my Honey?
ភាគបញ្ចប់ : សុភមង្គល

Part 6 : ក្នុងក្រសែភ្នែកបងខ្ញុំអាក្រក់តែរហូតហ្នឹង

2.2K 179 3
By LieNaa7

ដងវិថីដែលជិតពាក់កណ្ដាលក្រុង ទម្រាំនឹងមកដល់វិមាន Jeon ក៏អាចនឹងប្រើពេលយូរគួរសម ប៉ុន្តែមិនមែនសម្រាប់អ្នកកម្លោះ Jungkook ឡើយ នាយបើកតែ 10 នាទី ម៉ូតូក៏មកឈប់ពីមុខផ្ទះខាងក្នុងទៅហើយ ។

ងឺត~ ម៉ូតូធំរបស់រាងក្រាស់ចាប់ហ្រ្វាំងងក់ អ្នកបម្រើឈរមើលលាន់ ដែលគួរឱ្យភ្ញាក់ផ្អើលបំផុតនោះគឺវត្តមានរបស់ Tae ដែលតោងពីក្រោយ Jungkook អោបចង្កេះគេជាប់ទាំងគ្មានហ៊ានងើបមុខអីបន្តិច ។

«ដល់ផ្ទះហើយ បងចង់អោបខ្ញុំដល់ណា!!»រាងសង្ហារ ស្រដីលលេងទាំងសើចស្រស់ ត្រេកអរណាស់បានធ្វើបាបគេបែបនេះ ។ ចំណែក Tae គេមិនបានចាប់អារម្មណ៍នឹងពាក្យនាយទេ ប្រឹងប្រវេប្រវាចុះពីលើម៉ូតូទាំងលំបាក វិសនឹងដួលទៅហើយ តែបាន Jungkook ជួយទប់ ។

«បងយ៉ាងម៉េចនឹង ok ឬអត់»Jungkook សួរខណៈដែលកំពុងតែចាប់ដៃរបស់គេ ។

«មិន-មិនអីទេ!!»Tae ក្រវីដៃប្រាប់ថាមិនបានកើតអ្វី ទាំងដែលមើលផ្លូវលែងត្រង់ទៅហើយ មុននឹងប្រលេះដៃចេញពី Jungkook តម្រង់ចូលទៅក្នុងវិមាន ។

«បងប្រាកដហើយហេស៎ ថា ok»Jungkook នៅតែស្រែកសួរបន្ថែមដើម្បីបញ្ជាក់ តែគេមិនបានតាមទៅឡើយ ឯ Tae ក៏មិនបានតប គេគិតតែពីដើរ ។ ចូលមកដល់ខាងក្នុងក៏មានអារម្មណ៍ថាស្ងាត់ប្លែក បើ Irin នាងនៅសាលាពេញមួយថ្ងៃតែម្ដង ទាល់តែល្ងាចទើបចេញ ចុះអ្នកផ្សេង ?

«អ៊ំសេម គ្រប់គ្នាទៅណាហើយ»Tae

«អ៎...លោកស្រីនិងលោកប្រុស ជូនលោកយាយទៅប្រលានយន្តហោះតាំងពីព្រឹកឯណោះបាទ»មេការសេម

«តាំងពីពេលណា ហេតុអ្វីគ្មានអ្នកណាប្រាប់ខ្ញុំ»មិនអោយ Tae សួរទាន់ទេ រាងក្រាស់ដែលទើបនឹងមកតាមក្រោយពេលដែលលឺបែបនេះហើយ ភ្ញាក់ដូចគេទះ ។ លោកយាយត្រឡប់ទៅវិញទាំងមូល ប៉ុន្តែនាយមិនបានសូម្បីតែទៅជូនដំណើរ ។

«គឺ...លោកតាជាអ្នកខលមកតឿនលោកយាយអោយត្រឡប់ទៅ ព្រោះនៅទីនោះមានការ ទើបបន្ទាន់បែបនេះ»

«យ៉ាងណាក៏គួរតែខលប្រាប់ខ្ញុំមួយម៉ាត់ដែរ ឬគ្រប់គ្នាគ្មានទូរស័ព្ទប្រើទេ»Jungkook ប្រើសម្ដីធ្ងន់សម្លុតគ្រប់គ្នាអោយបាក់ស្បាត រាល់ថ្ងៃនរណាមិនខ្លាចលោកប្រុសចិត្តក្ដៅម្នាក់នេះ សឹងតែលូនក្រាបម្ដងៗទៅហើយ ។

«ព្រោះជាបញ្ជាលោកប្រុសបាទ...ពួកយើងមិនហ៊ានល្មើសឡើយ»បើគាត់មិនអោយខលទៅផង នរណាហ៊ាន ឪពុកក៏ខ្លាំង កូនក៏ខ្លា រាល់ថ្ងៃពួកគេដូចជាចំណីសម្រាប់ឪពុកកូនទាំងពីរនេះសម្លឹងសម្លក់មិនខុសទេ

«ហឹស ប៉ាចង់លេងជាមួយខ្ញុំហេស៎ បានតើ»Jungkook ក្ដាប់មាត់ទប់កំហឹងទាំងម៉ួម៉ៅជាខ្លាំង កាលដែលគាត់មិនប្រាប់ព្រោះចង់ផ្ដាច់ទំនាក់ទំនងគេជាមួយនឹងលោកតាលោកយាយ ដើម្បីឲ្យគាត់ងាយស្រួលត្រួតគេនោះអី ។

«Jungkook ចង់ទៅណា»Tae រហ័សទៅស្ទាក់មុខរាងក្រាស់ដែលកំពុងតែឆេះឆាប នេះនាយចង់ទៅបង្ករឿងឯណាទៀតហើយ ។

«ចេញពីមុខខ្ញុំ Tae»សម្ដីរឹងកំព្រឹស ដាក់កំហិតលើរាងតូច គេមិនចង់លើកដៃច្រាន Tae ឡើយ ទើបស៊ូប្រើសម្ដីជំនួស ។

«ឆ្លើយនឹងខ្ញុំសិនមកថាលោកចង់ទៅណា!!»Tae នៅតែត្រដាងដៃបាំងផ្លូវជិត មិនព្រមជៀស តែពិបាកបន្តិចដែលគេមានកំពស់ត្រឹមករបស់ Jungkook ដូច្នេះហើយគេត្រូវការងើយនិយាយ ។

«ទៅរកសេរីភាពមកវិញនោះអី បងមិនឃើញទេហេស៎ ថាគាត់កំពុងតែចង់ត្រួតក្បាលខ្ញុំ!!»Jungkook គំហកឡើងខ្ទរវិមាន ខណៈដែលពួកបម្រើលឺហើយនាំគ្នាឱនក្បាលចុះមិនខ្ចីងើប ។

«គ្មានអ្នកណាបិទសេរីភាពលោកទេ Jungkook ហើយក៏គ្មានអ្នកណាមកត្រួតលោកបានដែរ រាល់ថ្ងៃមានតែលោកប៉ុណ្ណោះដែលឈ្លក់វង្វេងនឹងខ្លួនឯង មិនខ្វល់ពីអ្នកដទៃថាគេលំបាកប៉ុណ្ណាដោយសារលោក»Tae តបទៅរាងក្រាស់វិញមិនទម្លាក់មាត់តាមចិត្តដែលចង់ដាស់សតិមនុស្សធំគំនិតក្មេងម្នាក់នេះ ស្របពេលដែលពួកបម្រើព្រមទាំងមេការកំពុងតែចំហរមាត់ចាំស្ដាប់មិននឹកស្មានថា Tae ហ៊ានស្ដីអោយគេបែបនេះ រាល់ថ្ងៃក្រៅពីលោក Jeon គ្មាននរណាហ៊ានប៉ះគេឡើយ ។

«មែន!! ខ្ញុំឥតបានការ ខ្ញុំតាមតែចិត្តខ្លួនឯង បងវាយតម្លៃខ្ញុំគ្រប់បែបយ៉ាងទាំងដែលបងមិនធ្លាប់ព្យាយាមយល់ពីខ្ញុំសូម្បីម្ដង បងគិតថាគ្រប់គ្នាល្អ មានហេតុផល ចុះខ្ញុំ? បងមានធ្លាប់គិតទេថាខ្ញុំនឹងក្លាយជាបែបណា បើលោកប៉ាត្រួតត្រា បិទសិទ្ធិខ្ញុំគ្រប់យ៉ាងនោះ»គ្មាននរណាយល់ពីគេទេ គ្រាន់តែចង់ដើរតាមក្ដីស្រមៃ ធ្វើជាអ្នកផលិតហ្គេម វាអន់ណាស់ហេស៎ ? លោកប៉ាគេបែរជាបង្ខំឱ្យចូលបម្រើជាតិទាំងដែលនេះមិនមែនជាអ្វីដែលគេចង់ធ្វើឡើយ ។

«ខ្ញុំគិតថាខ្ញុំមិនចាំបាច់ស្គាល់លោកទេ ព្រោះបើធ្វើទៅហើយក៏មានតែភាពឈឺចាប់ ការខកបំណង ស៊ូកុំជួបគ្នាតែម្ដងវាប្រសើរជាង»សម្ដីវាយប្រហាររាងក្រាស់អោយស្ងាត់មាត់ Taehyung ប្រើក្រសែភ្នែកដែលពោរពេញទៅដោយអារម្មណ៍យ៉ាងជ្រាលជ្រៅស្មានមិនត្រូវថាគេឈឺប៉ុណ្ណាសម្លឹងទៅ Jungkook មុននឹងបោះជំហានដើរចេញ លែងចង់តតាំងជាមួយនាយតទៅទៀត ។

«ក្នុងក្រសែភ្នែកបងខ្ញុំអាក្រក់តែរហូតហ្នឹង»Jungkook បន្ទរសម្លេងពីក្រោយមាឌតូចដែលឆ្ពោះទៅខាងលើមិនសូម្បីតែងាកក្រោយ ចង់នាយស្រែកយ៉ាងណាក៏គេមិនខ្វល់ ។ នាយឈរសម្លឹងផែនខ្នងមនុស្សដែលចិត្តដាច់ចាកចេញពីនាយទាំងគ្មានអាឡោះអាល័យ ។

ឈានមកដល់ពេលល្ងាច Tae រៀបចំខ្លួនដើម្បីទៅចូលរួមកម្មវិធីតាមដែលបាននិយាយជាមួយនឹងមនុស្សចាស់ យ៉ាងណាគេក៏បានខលសុំអនុញ្ញាតពីលោកស្រី Jeon កាលពីថ្ងៃដូចគ្នា និងបានប្រាប់ទៅ Jiho ផង ក្រែងថានាយនឹងរក ។

«ថ្ងៃនេះប្អូនបងស្អាតណាស់ ប្រយ័ត្នកម្លោះៗគេមកញ៉ែណា បងមិនបានទៅជាមួយទេ»Jiho នៅអង្គុយញ៉ោះក្មេងដែលឈរបាញ់ទឹកអប់មុខកញ្ចក់ គេទើបនឹងមកពីបន្ទាយទើបឆ្លៀតជូនគេទៅកម្មវិធី តែនាយមិនបាននៅបណ្ដើរឡើយ ព្រោះត្រូវត្រឡប់មកមើលនាងល្អិត Irin វិញ ។

«ឆឹស អោយគេញ៉ែទៅ បងចង់អោយខ្ញុំនៅព្រៅតាមបម្រើបងដល់ចាស់ហេស៎ តិចថាពិបាកខ្ញុំប្ដូរចិត្តយកបងធ្វើប្ដីវិញ»

«បងគ្រាន់តែប្រាប់ប៉ុណ្ណោះ ការពារខ្លួនខ្លះក៏ល្អ មនុស្សសម័យនេះទុកចិត្តមិនបានទេ»

«បាទទទទ...បងប្រុស!! បារម្ភដល់ហើយ ផ្ដែផ្ដាំច្រើនយ៉ាងនេះដូចជាតាចាស់យ៉ាងចឹង»

«អា៎...គ្រាន់តែប្រាប់ក៏ខុស បើរួចហើយ ពួកយើងទៅៗ »ពួកគេបណ្ដើរគ្នាចុះមកខាងក្រោមទាំងទឹកមុខម្នាក់ៗស្រស់ពព្រឹម ព្រោះតែរឿងមុននេះធ្វើអោយមិនទាន់អស់ចំហាយសើច ។

«ហៃយ៉ា!! ស្អាតណាស់ Tae...នេះនៅដល់យប់ឬអត់កូន»លោកស្រី Jeon រហ័សមកទទួលរាងតូច ចាប់ដៃគេមកកាន់ទាំងបង្វិលឆ្វេងស្ដាំមើលការតែងខ្លួនរបស់មាឌល្អិត សាកសមជាកូនអ្នកខ្ពង់ខ្ពស់ពិតមែន ។

«មិនទាន់ច្បាស់ទេម៉ាក់»

«បើមកវិញពេលណាខលហៅ Jiho អោយទៅទទួលលឺទេ កុំជិះតាក់ស៊ីផ្ដេសផ្ដាសគ្រោះថ្នាក់ណាស់»លោកស្រី Jeon ស្រដីទាំងបារម្ភ គាត់ដូចជាពេញចិត្តនឹងកូនប្រសាររូបនេះដល់ហើយ ។

«បាទ...»

«aww កូន Jung ចង់ទៅណានឹងកូន»លោកស្រី ស្រដីសួរទៅកូនប្រុសដែលតែងខ្លួនស្អាតបាតខុសពីធម្មតា អាវយឺតពណ៌សជាមួយខោខៅប៊យ ដោយមានអាវក្រៅមួយជាន់ពីលើ សក់លើកខ្ពស់ទៅក្រោយនៅមានបន្ថែមក្រវិលពីរជាប់ត្រចៀកទៀត swag មិនធម្មតាទេកូនលោកប្រធានាធិបតី ។

«ខ្ញុំទៅខួបកំណើតប្អូនអា Karl »Jungkook ឆ្លើយទាំងសោះកក្រោះ តែក៏គ្រាន់បើជាងពេលនៅជាមួយលោក Jeon ដែរ មិនស្រួលមុខអ្នកផ្ទះមិនមើលផង ។

«ចៃដន្យណាស់ Tae ក៏ត្រូវទៅកម្មវិធីដូចគ្នា»លោកស្រី Jeon ស្រដីប្រយោលចោលទាំងមិនដឹងឡើយថាគេទៅកម្មវិធីតែមួយ ។

«ខ្ញុំទៅសិនហើយម៉ាក់»Jungkook ប្រញាប់បំបែកខ្លួនដើរចេញ ខ្លាចថានាយហាមខ្លួនឯងមិនបាន រត់ទៅចាប់ Tae ថើបទាំងនៅមុខបងប្រុសរបស់នាយ ។ ថ្ងៃនេះគេស្អាតណាស់ តាមធម្មតានាយក៏លង់ងើបមុខមិនរួចទៅហើយ ទម្រាំតែពេលចេញកម្មវិធីម្ដងៗទៀត Tae រៀបចំមិនអោយចាញ់ស្រីក្រមុំទេ សឹងតែមួយពិធី Tae ស្អាតដាច់គេ ព្រោះនាយតូចមិនមែនជាកូនអ្នកតូចទាបឯណា របស់ប្រើប្រាស់ក៏ទាន់សម័យ ស៊ីវិល័យទៅតាមនោះដែរ ។

«ប្រយ័ត្នប្រយែងផង Jungkook !!»លោកស្រី Jeon ផ្ដាំទាំងបារម្ភពីកូនពៅ រាល់ថ្ងៃគាត់កង្វល់ចិត្តតែជាមួយកូនប្រុសម្នាក់នេះប៉ុណ្ណោះ មិនដឹងថាពេលណាគេឈប់ខិលខូច ដើរលេងមិនចូលផ្ទះបែបនេះទៀត ទ្រូងជាម្ដាយស្ទើរតែប្រេះម្ដងៗទៅហើយ ។

«បើចឹងខ្ញុំគិតជូន Tae ទៅសិនហើយ នឹងឆាប់ត្រឡប់មកវិញ»Jiho

«អា៎...ទៅចុះ បើកឡានស្រួលបួល»លោកស្រី Jeon ញញឹមខ្ជឹបមើលដំណើរពួកគេចាកចេញ ។ សរសើរលោកយាយពិតមែនចេះរកកូនប្រសារអោយគាត់ស្អាតយ៉ាងនេះ ពូជពង្សក៏ល្អ គ្រួសារក៏មានមុខមានមាត់ក្នុងសង្គម សាកសមជាមួយកូនគាត់ពិតៗ ។
[Skip]

មកដល់កន្លែងកម្មវិធីភ្លើងពណ៌ភ្លឺចិញ្ចាច តន្រ្តីក៏លាន់កក្រើកពេញភោជនីយដ្ឋានដ៏ធំមួយនេះ ភ្ញៀវកិត្តិយសក៏មានចម្រុះទាំងប្រុសទាំងស្រី តែងខ្លួនសមសួនតាមចំណង់ចំណូល តែមិនដឹងថាប្រជែងឈ្នះភរិយា Jiho ឬអត់ទេ ។

«អរគុណហើយ hyung ដែលជូនមក»Tae

«អ្ហឹម ប្រយ័ត្នប្រយែងផង ពេលចប់កម្មវិធីចាំខលហៅបងលឺទេ»

«បាទ!!»ស្នាមញញឹមស្រស់របស់រាងតូចដែលត្រូវបានលម្អដោយក្រេមរលោងលើបបូរមាត់ផ្កាឈូកក្រពុំបន្ថែមសម្រស់របស់គេកាន់តែទាក់ទាញ ។ នាយតូច ឆ្ពោះចូលទៅខាងក្នុង សម្លឹងរកមើលមនុស្សដែលស្គាល់ ប៉ុន្តែភ្លាមនោះម៉ាក់របស់ Karl ក៏បន្លឺសម្លេងពីខាងក្រោយខ្នងតែម្ដង តាមដោយកម្លោះច្រឡើមបីនាក់ទៀត ។

«Taehyung!! នេះជាក្មួយមែនដែរទេហ្នឹង»រាងចំណាស់ស្រដីសួរទាំងប្រឹងសង្កេត ព្រោះតែគេស្អាតប្លែកខុសពីព្រឹកមិញ ។

«បាទ ជម្រាបសួរអ្នកមីង»

«យប់នេះក្មួយស្អាតណាស់ មីងមើលសឹងមិនស្គាល់»

«ខ្ញុំធម្មតាប៉ុណ្ណោះអ្នកមីង»Tae ស្រដីទាំងអៀន ថ្ពាល់គេឡើងក្រហមអស់ហើយ ។

«ចាស៎...បើចឹងទៅរកកន្លែងអង្គុយសិនទៅ ឈរបែបនេះប្រយ័ត្នចុកជើង»

«អេ៎...ប្រញាប់ទៅណាម៉ាក់ ខ្ញុំមិនទាន់បានរាក់ទាក់គាត់ផង ម៉ាក់ទៅចុះ ភ្ញៀវពិសេសម្នាក់នេះទុកអោយពួកខ្ញុំជាអ្នកស្វាគមន៍»Karl រហ័សស្ទាក់មុខ រវល់តែបណ្ដែតបណ្ដោយហ្នឹង ខូចផែនការអស់ ។

«យ៉ាងម៉េចនឹងកូន karl»

«គ្មានអីទេម៉ាក់មីងសំណព្វចិត្ត អូ៎ ភ្ញៀវមកច្រើនណាស់ តោះទៅទទួលភ្ញៀវបាទ»Edward មិនបង្អង់អូសដៃរាងចំណាស់ទៅបាត់ សល់ប៉ុន្មានទុកអោយពីរនាក់ទៀតចាត់ការ ។

«អឺក...ខ្ញុំប្រហែលជា?? អូ៎ ខ្ញុំទៅជួយមើលប្អូនសិន បន្តិចទៀតជួបគ្នាណាសិស្សច្បង»Karl រកលេសទាំងវិលវង់ ដើម្បីដកខ្លួន មុននឹងដើរចេញទៅបាត់ ទុកអោយមនុស្សពីរនាក់ប្រឈមមុខដាក់គ្នា ទាំងរៀបរឹកមិនត្រូវ តែគិតឬ ថាTae នៅឈរមើលមុខនាយនោះ ។

«ឈប់សិន!!»Jungkook ចាប់ដៃស្រឡូនដែលបម្រុងនឹងចាកចេញ ម្ដេច Tae តែងតែគេចចេញពីនាយបែបនេះ ។ តើមុខរបស់គេគួរអោយស្អប់ណាស់ហេស៎ ។

«មានការអី»Tae ប្រើសម្ដីស្មើសួរបកទៅវិញ ។

«គឺ...ថ្ងៃនេះបងស្អាតណាស់ »រកពាក្យនិយាយមិនឃើញ ក៏ពោលសរសើរគេជំនួស ក៏ពិតមែនយប់នេះ Taehyung ពិសេសដាច់គេ នរណាក៏សម្លឹង ក្នុងទ្រូងនាយសង្ហាហួងហែងសឹងស្លាប់ទៅហើយ ។

«អរគុណ លែងដៃបានហើយ»Tae មិនបង្ហាញប្រតិកម្មទាំងដែលការពិតក៏ចម្លែកចិត្ត ថែមទាំងអៀនតិចតួចផង គ្រាន់តែមិនចង់អោយក្មេងដឹងនាំតែបានចិត្ត ទើបខ្មើត ។ Tae រមួលដៃចេញពីការចាប់តិចៗ តែ Jungkook មិនលែង ។

«អេ៎...លោកចង់ទៅណា»Tae ស្រែកសួរទាំងមិនយល់ កាលបើ Jungkook ស្រាប់តែអូសដៃគេអោយទៅតាមបែបនេះ ស្អីក៏មិននិយាយគិតតែសម្លឹងមុខនឹងបបូរមាត់របស់គេរួចក៏អូសដៃទៅតែម្ដង.។

«នែ៎...លែង!! លោក...អ្ហឹម»(😳)

To be continued

Lie Naa

Continue Reading

You'll Also Like

358 55 10
"Why'd you leave.." ... "It was to save you.. you mean too much, I couldn't risk it" S+V "You worked hard, get some rest" ... "Stay with me" R+W "You...
3.1M 252K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...
89.6K 4.9K 51
ទោះអ្នកប្រុសស្អប់ខ្ញុំប៉ុណ្ណា ក៏ខ្ញុំនៅតែស្រលាញ់
602K 63.5K 25
في وسط دهليز معتم يولد شخصًا قاتم قوي جبارً بارد يوجد بداخل قلبهُ شرارةًُ مُنيرة هل ستصبح الشرارة نارًا تحرق الجميع أم ستبرد وتنطفئ ماذا لو تلون الأ...