The slay of love / ប្រមាញ់ស្ន...

By LieNaa7

124K 10.4K 474

តើស្នេហានេះអាចចាប់ផ្ដើមម្ដងទៀតដែរទេ? More

Part 1 : ឯងនៅតែមិនប្ដូរចរិត Jeon Jungkook
Part 3 : ថ្ងៃរៀបការរបស់ពួកយើង
Part 4 : ខ្ញុំកើតជំងឺខ្វះអូនថែ
Part 5 : បងចង់ឡើងម៉ូតូតាមសម្រួលឬ ចង់អោយខ្ញុំបី?
Part 6 : ក្នុងក្រសែភ្នែកបងខ្ញុំអាក្រក់តែរហូតហ្នឹង
Part 7 : ថ្ងៃក្រោយកុំមករញ៉េរញ៉ៃជាមួយមនុស្សរបស់យើងទៀត
Part 8 : លោកនៅតែរង់ចាំខ្ញុំពិតមែនហេស៎ Jungkook!!
Part 9 : ខ្ញុំកើតចេញពីពោះម៉ាក់ មិនមែនប៉ាទេ
Part 10 : បងជាមនុស្សដំបូងដែលខ្ញុំថ្នម🔥
Part 11 : ខ្ញុំទើបជាប្ដីបង!!
Part 12 : មិត្តបងនឹងហើយជាអ្នកខាំ
Part 13 : តាមគ្រួសារឬស្នេហា?
Part 14 : តួនាទីបងគឺមើលថែខ្ញុំ
Part 15 : ខ្ញុំច្បាស់ជាឆ្លៀតពេលសម្រាប់បង
Part 16 : បើកចិត្តទទួលយកអ្នកថ្មី
Part 17 : បងជាប្ដីហៅប្រពន្ធថាអូនមានអ្វីខុស?
Part 18 : ខ្ញុំនឹងរៀបការជាមួយ Tae!!
Part 19 : ខ្ញុំនឹកលោក!!
Part 20 : ខ្ញុំនឹងនៅតែតាមធ្វើជាស្រមោលដែលគ្មានរូបរាងរបស់បងបែបនេះ
Part 21 : អារម្មណ៍ស្រងេះស្រងោច
Part 22 : ឱកាសចុងក្រោយ
Part 23 : ព្រោះវាប្រហារបេះដូងរបស់ខ្ញុំ
Part 24 : សន្យាមិនទុកលោកចោលទៀតទេ
Part 25 : តណ្ហាមិនមែនជាស្នេហា ប៉ុន្តែស្នេហាគឺត្រូវការតណ្ហា
Part : ទោះបីជាខ្ញុំស្លាប់ ក៏ខ្ញុំមិនព្រមអោយបងការដែរ...
Part 27 : រង់ចាំខ្ញុំណា Tae!
Part 28 : Tae ធ្លាប់ស្រឡាញ់បងទេ?
Part 29 : ព្រោះខ្ញុំស្រឡាញ់បង!!
Part 30 : ដោះលែង
Part 31 : ស្នេហានិងតួនាទី
Part 32 : លាហើយ Kim Taehyung
Part 33 : Jungkook ជាឪពុករបស់គេ!!
Part 34 : អាការៈចម្លែក
Part 35 : ចាញ់កូន!!
Part 36 : អ្នកមើលថែជំនួស
Part 37 : បងដាច់ចិត្តពិតមែន Jung!!
Part 38 : ខ្ញុំឈឺពោះណាស់ម៉ាក់
Part 40 : ស្វាគមន៍សមាជិកថ្មី
Part 39 : ទុក្ខជាន់ទុក្ខ
Part 41 : ចាំជួបគ្នាណាបងសម្លាញ់!!
Part 42 : ប្រុសមិនព្រាន ស្រីម្ដេចនឹងស្រឡាញ់
Part 43 : ពួកយើងគ្មានថ្ងៃនឹងដូចដើម
Part 44 : អ្នកគ្មានតម្លៃក្នុងកែវភ្នែកខ្ញុំសូម្បីបន្តិច
Part 45 : បើលោករឹងទទឹង ខ្ញុំចាប់លោកថើបកណ្ដាលហ្វូងហើយ
Part 46 : Yes, I'm your Honey!!🔥
Part 47 : មនុស្សពិសេស?
Part 48 : ដល់ពេលខ្ញុំនឹងទៅ
Part 49 : Tae មិនទាន់មានប្ដីផង មានកូនយ៉ាងម៉េច
Part 50 : មនុស្សប្រុសហ្នឹងហេស៎មានកូន?
Part 51 : បាច់ផ្កាដំណាងឲ្យក្ដីស្រឡាញ់
Part 52 : ព្រោះតែគេនៅស្រឡាញ់ឯង
Part 53 : បើកូនខ្ញុំកើតអ្វី ខ្ញុំនឹងស្អប់លោកមួយជីវិត
Part 54 : ខ្ញុំជាអ្នកធ្វើអោយ Tae មានផ្ទៃពោះ
Part 55 : បងត្រូវការអូន!!
Part 56 : បណ្ណាការ
Part 57 : កុំធ្វើអោយមានស្នាម...🔥
Part 58 : Fy ដឹងខ្លួនហើយ...
Part 59 : បងនឹងធ្វើឱ្យគ្រប់គ្នាច្រណែននឹង Tae
Part 60 : Be my Honey?
ភាគបញ្ចប់ : សុភមង្គល

Part 2 : រវាងពួកយើងមិនចប់ត្រឹមនឹងទេ Tae

2.8K 191 1
By LieNaa7

ឈានមកដល់ពេលល្ងាចក៏មានជាពិធីតូចមួយដែលជួបជុំតែមនុស្សក្នុងគ្រួសារនឹងអ្នកដែលជិតដិតប៉ុណ្ណោះ ព្រោះសម្រាប់ការចុះអេតាសុីវិលមួយនេះមិនបានប្រកាសជាសាធារណៈឡើយ រៀបចំឡើងដោយស្ងាត់ៗ ក្មេងៗក៏មិនទាន់ស្គាល់ចិត្តស្គាល់ថ្លើមគ្នា ទើបពួកគាត់ទុកឱកាសអោយពួកគេស្និទ្ធស្នាលគ្នាសិន សឹមរៀបចំពិធីអាពាហ៍ពិពាហ៍ជាលក្ខណៈធំបើកបង្ហាញអោយមហាជនដឹងពេលក្រោយ ។

អាហារមិនក្រោមម្ភៃមុខដាក់តម្រៀបលើតុត្រៀបត្រារង់ចាំទទួលស្វាគមន៍ភ្ញៀវដែលសុទ្ធតែជាអ្នកស្គាល់គ្នា ពោលគឺបងប្អូននឹងឯង ។ កាយតូចតុបតែងខ្លួនយ៉ាងស្រស់ស្អាតជាមួយនឹងក្រេមម្ស៉ៅលំអរ ជួយលើកសម្រស់អោយកាន់តែក្មេងជាងវ័យ ។ Tae ចុះមកជួយទទួលភ្ញៀវក៏ដើម្បីណែនាំខ្លួនអោយគ្រប់គ្នាស្គាល់ផង ។

«ជម្រាបសួរបាទ!!»នាយតូច រាក់ទាក់ដោយការលើកដៃសំពះទៅកាន់មនុស្សចាស់ មុននឹងចូលមកតុអង្គុយជាមួយស្វាមីដោយ Irin អង្គុយនៅខាងស្ដាំដៃរបស់ប៉ាគេ ។

«ស្រស់ស្អាតណាស់ ជាគូដណ្ដឹងរបស់ Jiho ហេស៎»អ្នកស្រីម្នាក់ ស្រដីសួរ ដែលគាត់ត្រូវជាប្អូនថ្លៃរបស់លោកស្រី Jeon ។ មិនមែនមានតែគាត់ឡើយដែលស្ងើចនឹងសម្រស់របស់ Tae សូម្បីតែមនុស្សចាស់ឯទៀតក៏លាន់មាត់បែបនេះដែរ ជាប្រុស ប៉ុន្តែពូកែតុបតែងខ្លួនណាស់ សមឥតទាស់សោះហើយ ។

«បាទ ខ្ញុំជាភរិយាគាត់»

«អូ៎...ចុះអេតាសុីវិលរួចហើយហេស៎ បើអញ្ជឹងជូនពរអោយស្រឡាញ់គ្នាដល់ចាស់ណា»

«ក្មួយ Jiho បុិនរកប្រពន្ធស្អាតដល់ហើយ »

«មែនហើយ សូម្បីខ្ញុំជាស្រីក៏សុំចុះចាញ់ដែរ»គ្រប់គ្នាស្រដីលេងសើចបង្កជាបរិយាកាសយ៉ាងសប្បាយរីករាយ ឯនាយតូចក៏អង្គុយអឹមអៀន ឡើងមុខក្រហមព្រោះតែត្រូវមនុស្សចាស់បង្អាប់ ។ ប៉ុន្តែហេតុអ្វីបានជាគ្មានអ្នកចាប់អារម្មណ៍ពីកៅអីដែលទំនេរចោលក្បែរដៃរបស់ Tae ទៅវិញ ។

«បើអញ្ជឹងខ្ញុំសុំប្រកាសជាផ្លូវការ ក្រែងថាមិនបានប្រាប់ នេះគឺ Kim Taehyung ជាភរិយារបស់ Jiho ដែលទើបនឹងចុះអេតាសីុវិលថ្មីថ្មោង ហើយតទៅគេនឹងចូលខ្លួនមកធ្វើជាកូនប្រសាក្នុងវិមានមួយនេះ »

«សូមស្វាគមន៍ណា Tae»គ្រប់គ្នាទទួលរាក់ទាក់រាងតូចដោយក្ដីពេញចិត្ត ព្រោះតែអាកប្បកិរិយានិងរូបសម្រស់របស់គេ ស្អាតរកកន្លែងទាស់គ្មាន ។

«លោកអ៊ំបង Jungkook មិនមកចូលរួមទេហេស៎»ភ្លាមនោះសម្លេងតូចឆ្មាមួយស្រាប់តែបន្លឺសួរបន្ទាប់ពីស្ងាត់អស់មួយសន្ទុះ ហើយនាងគឺ Chang Un-ju (ឆាង អ៊ុនជូ) ក្មួយស្រីរបស់លោក Jeon ។ ឆ្នាំនេះនាងមានអាយុ 20 ឆ្នាំ តាមក្រាស់ Jungkook មកច្រើនឆ្នាំហើយ តែគេមិនយកភ្នែកមើល ។

«អ៊ំអោយគេទៅតាមហើយតើស ឯណា Jungkook »លោក Jeon បែរមកសួរអ្នកបម្រើដែលនាំគ្នាឈរឱនមុខចុះមិនហ៊ាននិយាយ ។

«គឺ...ពួកខ្ញុំបានឡើងទៅហៅគាត់ច្រើនដងហើយ ប៉ុន្តែ...»ពួកនាងមិនស្រដីជំនួសដោយការក្រវីក្បាលធ្វើមុខខ្មូរ ប្រាកដណាស់ថាត្រូវ Jungkook ស្ដីអោយស្ពឹកមុខដូចលើកមុនៗមិនខាន ។

«ផ្ដេសផ្ដាសពិតមែន មួយថ្ងៃៗធ្វើខ្លួនកាន់តែយ៉ាប់ទៅហើយ»មិនគិតទុកមុខអោយគាត់ខ្លះទេឬ? តើគេនៅមានះចង់ឈ្នះគាត់ដល់ពេលណា ។

«ចៅ Kook អាចនឹងហត់ ឯងកុំចេះតែថាអោយកូនទៅមើល ចាំយើងឡើងទៅហៅគេដោយខ្លួនឯង »លោកយាយ Jeon ចេញមុខការពារអ្នកកម្លោះមិនអោយកូនប្រុសគាត់ចោទប្រកាន់ និយាយតាមត្រង់ទៅ គាត់ស្រឡាញ់ Jungkook ជាងគេ បានជានាំទៅរស់នៅជាមួយដល់កាណាដា ព្រោះបើនៅវិមានក៏ឃើញស្រាប់ ឈ្លោះជាមួយឪពុកគ្មានថ្ងៃស្រាន្តទេ ។

«កុំអីអ្នកម៉ាក់ អោយអ្នកបម្រើឡើងទៅៗ»លោកស្រី Jeon ឃាត់ គាត់ចាស់ណាស់ទៅហើយ អោយឡើងជណ្ដើរយ៉ាងម៉េច គ្រោះថ្នាក់ណាស់ ។

«អញ្ចេះចុះ ចាំខ្ញុំឡើងទៅហៅបង Jungkook ក៏បាន»Un-ju ញញឹមពព្រាយស្ម័គ្រខ្លួនចង់ឡើងទៅបន្ទប់រាងក្រាស់ ព្រោះនាងមិនធ្លាប់ឃើញនោះទេថា បន្ទប់បុរសសង្ហាគេតុបតែងរបៀបម៉េច ។

«ឡើងយ៉ាងម៉េច ឯងជាស្រីមិនសមភ្នែកទេ»ស្រ្តីវ័យកណ្ដាលអាយុក្បែរហាដែលត្រូវជាបងស្រីបង្កើតលោកស្រី Jeon បាននិយាយកាត់ ម្យ៉ាងក៏ជាការពិត នាងជាស្រីមិនគួរណាចូលបន្ទប់មនុស្សប្រុសផ្ដេសផ្ដាសនោះទេ ។

«តែនេះនៅក្នុងវិមានអ៊ំ Jeon តើស មាននរណាទៅហ៊ាននិយាយអី លើកលែងតែមានពួកមាត់វែង មិនស្គាល់ឋានៈ»ចរិតឆ្មើងឆ្មៃបង្ហាញកាយវិការសម្លក់សម្លឹងទៅពួកអ្នកបម្រើទាំងឃ្នើសចិត្ត Un-ju អង្គុយអោបដៃទាំងខឹងដែលមានអ្នកប្រឆាំងខ្លួន ។

«មិនអីទេ ចាំខ្ញុំឡើងទៅហៅគេ!! សុំអនុញ្ញាត...»ដោយឃើញស្ថានភាពតានតឹងពេក Tae ក៏ស្នើខ្លួន តែបែរជាទាក់ទាញក្រសែភ្នែករបស់គ្រប់គ្នាជាពិសេស Un-ju មិនដឹងជាម៉ូវចិត្តយ៉ាងណាទេ គិតថា Tae ខ្វល់ឬ?

«អំពុលទុក្ខពិតមែន»ស្របគ្នានោះដែរសម្លេងអ្នកកម្លោះម្នាក់ដែលអង្គុយក្បែរកញ្ញា Un-ju ក៏ស្រដីឡើងទាំងដកដង្ហើមធំ ហើយគេម្នាក់នោះគឺ Chang Un-kai (ឆាង អ៊ុនកៃ) អាយុ 24 ឆ្នាំ ស្របាល Jungkook ចំណែករឹកពារមិនរៀបរាប់ក៏ដឹង មើលតែ Un-ju ជាគំរូទៅ បងប្អូនគេក្រអឺតក្រទមដូចគ្នា ។

តុអាហារប្រែជាស្ងប់ស្ងាត់ លោក Jeon ម៉ួម៉ៅសឹងឡើងទៅអូសកកូនប្រុសចុះមកដោយផ្ទាល់ទៅហើយ ។ តែគ្រប់គ្នាព្យាយាមបង្វែរបរិយាកាសមកវិញ បង្កជាភាពសប្បាយរីករាយ បំភ្លេចចោលនូវរឿងមុននេះ ។

បែរមកអ្នកខាងលើ ខណៈដែលគ្រួសារជួបជុំគ្នា តែនាយសង្ហា Jungkook បែរជាអង្គុយបាញ់ហ្គេមជាមួយនឹងមិត្តភក្តិមិនខ្ចីរវីរវល់នឹងអ្នកខាងក្រោម ។

តុក~តុក

«ស្អីទៀតហើយ រំខានណាស់ចេញអោយឆ្ងាយទៅ»Jungkook ស្រែកមួយទំហឹងអោយអ្នកខាងក្រៅបានលឺ ចូលចិត្តមករញ៉េរញ៉ៃពេលវេលារបស់នាយម្ល៉េះមនុស្សកំពុងតែលេងហ្គេមបំបាត់ទុក្ខ បើចុះទៅមានតែរឿងសៅហ្មងចិត្ត ស៊ូសម្ងំទាល់តែភ្ញៀវទៅអស់ចាំចុះ ព្រោះនាយមិនមែនជាមនុស្សរួសរាយដើររាប់ញាតិឯណា ។ (ណាគេខ្លះចឹង😂)

តុក~តុក សម្លេងគោះនៅតែបន្លឺឡើងដដែលៗ Jungkook សង្គ្រឺតជើងធ្មេញនឹកខ្នាញ់ជាខ្លាំង នរណាបានជាប្រហើនយ៉ាងនេះ ។ រាងក្រាស់បម្រុងនឹងគំហកទៅហើយ តែសម្លេងស្រទន់ធ្វើឱ្យគេចាប់ហ្វ្រាំងវិញ ។

«Jungkook ខ្ញុំចូលទៅបានឬអត់»Tae សួរដោយសម្លេងធម្មតា តែអ្នកម្ខាងទៀតបែរជាស្ដាប់ពិរោះទៅវិញ ប្រហែលជាត្រចៀកគេមានបញ្ហា ។

«មានការស្អី!! មករកប្រុសក្មេងដល់បន្ទប់ មិនខ្លាចប្ដីចាស់ប្រច័ណ្ឌទេហេស៎»មុននេះសប្បាយចិត្តណាស់ពេលដែលដឹងថាជាគេ ភ្ញាក់ឡើងបិទទូរស័ព្ទទុកទៅហើយ តែប្រឹងរៀបរឹកប្រើសម្ដីឌឺដងទៅគេវិញ ។

«សម្រេចថាខ្ញុំអាចចូលទៅបាន!!»Tae មិនយកត្រចៀកស្ដាប់ មួលគន្លឹះចូលទៅខាងក្នុងតែម្ដង ក៏ឃើញអ្នកខ្លះកំពុងតែដេកយ៉ាងសង្ហានៅលើសាឡុង ក្រវីទូរស័ព្ទលេងយ៉ាងទំនង រឹតតែគួរឱ្យចង់ម៉ាត់នោះគឺទឹកមុខច្រឡើមរបស់នាយ ។

«ហេតុអីមិនចុះទៅខាងក្រោម គ្រប់គ្នាកំពុងចាំ»Tae មកឈរចុងជើងរបស់គេ សួរទៅក្មេងដែលមិនចេះខ្វល់ពីអ្នកណា ។

«មកដើម្បីរឿងនេះហេស៎?»ទឹកមុខដែលព្រានមុននេះ ក៏ប្រែជាមាំវិញ បោះទូរស័ព្ទទៅលើតុ មុននឹងឈានជើងមករក Tae តែគេមិនសូម្បីខ្លាច នៅតែរក្សាជំហរ ព្រោះមិនចង់ចាញ់ច្រាបប្រុសម្នាក់នេះ ។

«មែន...ទៅងូតទឹកហើយរៀបចំខ្លួនទៅក្រោម»

«គិតថាខ្លួនជាស្អី!! ទើបមកបញ្ជាខ្ញុំ បងគ្មានសិទ្ធិមកត្រួតត្រាលើការសម្រេចចិត្តរបស់ខ្ញុំទេ»Jungkook ប្រើសម្ដីរឹងកំព្រឹសហាក់ចង់បញ្ជាក់អោយ Tae បានលឺ មុននឹងឈានជើងដើរចេញ តែក៏ត្រូវសម្ដីរបស់រាងតូចកាត់

«សិទ្ធិជាបងថ្លៃ!! ខ្ញុំមានតួនាទីមើលថែគ្រប់គ្នានៅក្នុងវិមាននេះ ដូច្នេះហើយសូមស្ដាប់សម្ដីខ្ញុំខ្លះផង លោក Jeon Jungkook »ខាងនេះក៏ខ្លាំង តបតមិនអោយធ្លាក់មួយម៉ាត់ ដុតរាងក្រាស់ទាល់តែក្ដៅ ដល់ថ្នាក់នាយក្ដាប់ដៃទប់កំហឹង មិនមែន Tae មើលមិនដឹងទេឬ? ថា Jungkook នៅស្រឡាញ់គេ ម្ដេចបានជាចូលចិត្តបញ្ឈឺនាយបែបនេះ ។

«បងថ្លៃ? ហឹស តែខ្ញុំមិនធ្លាប់ចាត់ទុកបងជាបងថ្លៃម្ដងណាទេ»Jungkook ងក់ក្បាលទាំងសើចចម្អក រួចក៏គំហកទៅវិញមួយទំហឹង ។ បងថ្លៃឬ? ម្ដេចលឺហើយ ចុកទ្រូងយ៉ាងនេះ ។

«ជារឿងរបស់លោក!! រៀបចំខ្លួនទៅ រួចចុះទៅខាងក្រោម»Tae ស្រដីចប់ក៏ដើរចេញ គេនៅតែដូចដើមមិនប្រែប្រួល ។ ស្ងប់ស្ងាត់មិនបង្ហាញអារម្មណ៍ ប្រើកាយវិការជំនួសឱ្យសម្ដី មាត់មិនសូវនិយាយពាក្យស្រលាញ់ តែទង្វើគឺ Take care នាយខ្លាំងណាស់ ពេលដែលនៅជាមួយគេពិតជាកក់ក្ដៅ ប៉ុន្តែនាយបែរជាឆ្កួតធ្វើឱ្យរបូតមនុស្សម្នាក់នេះ ទោះបីចង់ត្រឡប់ក៏មិនប្រាកដថាអាច ។

«អ្ហឹម...»គិតឬថាអាចគេចផុត? Jungkook កញ្ឆក់ទាញដៃរាងតូចមិនថ្នម ត្របាក់បបូរមាត់ដែលនាយសែននឹក ថើបទាំងកម្រោល បឺតជញ្ជក់មិនលែង ទោះបីជាឈឺសាច់ដោយការទះតប់របស់ Tae តែនាយនៅតែមានៈ ចាប់ដៃស្រឡូនជាប់បន្តការងាររបស់នាយវិញ ។

«ហ្ហឹម...លែង អ្ហឹម»ទម្រាំតែរើបម្រះដកមាត់ចេញមកបានចង់អស់ខ្យល់បើនាយថើបយ៉ាងនេះ តែភ្លាមនោះក៏ត្រូវ Jungkook ទាញយកទៅថើបម្ដងទៀត នាយទាញចង្កេះអង្ក្រងអោយកាន់តែកៀក ថែលថើបបបូរមាត់រលោងទាំងមិនអស់ចិត្ត ។

«ទៅយូរយ៉ាងនេះហើយ នៅមិនទាន់ចុះមកទៀតឬ?»ដោយសារតែយូរពេកលោកស្រី Jeon ក៏សួរឡើង ព្រោះគ្រប់គ្នានៅចាំនាយតែម្នាក់ប៉ុណ្ណោះ ។

«អាចនឹងទាស់សម្ដីជាមួយ Jungkook ទេដឹងម៉ាក់?»Jiho ស្រដីទាំងបារម្ភ នាយអង្គុយបកបង្គារអោយកូនចង់អស់មួយចានទៅហើយ នៅមិនទាន់ឃើញប្រពន្ធថ្មីថ្មោងចុះមកទៀត ។

«នាងយីម ឡើងទៅមើលទៅ»លោក Jeon

«ចាស៎...»យីមឆ្លើយចាស៎ទាំងមិនចង់ តែក៏គ្មានជម្រើស មនុស្សកំពុងខ្លាចអោយឡើងទៅទៀតហើយ មើលទៅនាងអាចធ្វើការនៅវិមាននេះបានយូរប៉ុណ្ណា?

«គ្រប់គ្នាញុាំទៅមិនបាច់ចាំទេ!!»លោក Jeon អស់ការអត់ធ្មត់ពិតមែនហើយ គាត់ស្រដីទាំងលែងខ្វល់ពីកូនពៅមហាបង្ករឿង អស់ពាក្យនឹងវាចាជាមួយគេ ។

ក្រលេកមកអ្នកដែលនៅក្នុងបន្ទប់ឯណេះវិញ កំពុងតែប្រតាយប្រតប់គ្នាដូចត្រីក្រឹមមិនខុស ។ Jungkook ព្យាយាមសូកអណ្ដាតថើបទាំងកម្រោល កៀបសង្កត់មាឌតូចមិនអោយរើរួច មុននឹងបន្តការថើបទាំងមិនខ្វល់ពីអ្នកម្ខាងទៀត ។ Tae ដឹងថាកម្លាំងខ្លួនមិនអាចឈ្នះ Jungkook បាន ស៊ូយ៉ាងណាក៏បានត្រឹមហត់ខ្លួនឯង ទើបគេជ្រើសមិនតបត ឈរស្ងៀមធ្វើជារូបចម្លាក់ សម្រក់ទឹកភ្នែកមកយ៉ាងស្ងៀមស្ងាត់ ។

«......Tae»Jungkook ផ្ដាច់បបូរមាត់ចេញពីការថើប ស្រង់ខ្លួនឯងចេញពីការលិចលង់ បន្ទាប់ពីទទួលដឹងនូវដំណក់ទឹកដែលស្រក់មកប៉ះផ្ទៃមុខរបស់នាយ ។ Tae យំ!! គេកំពុងតែយំដោយសារនាយម្ដងទៀតហើយ ។ Jungkook លេបទឹកមាត់ផ្សើមបំពង់ក ព្រោះមិនដឹងនិយាយអ្វី ដៃបម្រុងនឹងលើកទៅជូតទឹកភ្នែកអោយគេ បែរជាត្រូវ Tae ច្រានចេញ

«សមចិត្តឯងហើយនៅ!!»Tae គំហក

«នៅទេ...»ម្ដេចបានជានាយមាត់រឹងយ៉ាងនេះ ទោះដឹងថាខ្លួនខុសក៏នៅតែផ្គើន ។ Tae ខឹងឡើងញ័រសាច់ បម្រុងនឹងទះកំភ្លៀងមនុស្សដែលនិយាយមិនចេះគិតអោយដឹងសតិឡើងវិញ តែត្រូវ Jungkook ចាប់ដៃរបស់គេបានមុន ។

តុក~តុក សម្លេងគោះទ្វារស្រាប់តែបន្លឺឡើង កាត់ផ្ដាច់ភាពអ៊ួអាប់ដែលមនុស្សពីរនាក់កំពុងប្រឈមដាក់គ្នា

«លោកប្រុសធំអោយមកតាមអ្នកប្រុសចុះទៅខាងក្រោមចាស៎»យីមបានត្រឹមនិយាយពីខាងក្រៅមិនហ៊ានបើកទ្វារចូលមកឡើយ ព្រោះមិនទទួលទទួលការអនុញ្ញាតពីម្ចាស់បន្ទប់ ។.

«ហ្ហឹក លែង»Tae កន្ត្រាក់ដៃពីរាងក្រាស់ ជូតទឹកភ្នែករបស់ខ្លួនចេញ ទើបបើកទ្វារចុះទៅខាងក្រោមតែម្ដង ខណៈដែលយីមកំពុងធ្វើមុខឡេឡឺមិនដឹងរឿង តែក៏ប្រញាប់រត់ចុះទៅតាម Tae នៅយូរមិនបានទេ ខ្លាចខ្លាហែក ។

«ពុទ្ធោអ្ហើយ...រវាងពួកយើងមិនចប់ត្រឹមនឹងទេ Tae»Jungkook ទាត់គ្រែកម្ចាយអារម្មណ៍តប់ប្រមល់ ខឹងខ្លួនឯងដែលធ្វើឱ្យគេយំ តែក៏មិនចង់ចាញ់ យ៉ាងណា Tae ត្រូវតែក្លាយជារបស់នាយ ។

To be continued

Lie Naa

Continue Reading

You'll Also Like

39.9K 622 32
george is 26 year old male omega who works at strip club what will happend when he meets dream a 23 year old male alpha who is mafia boss english is...
358 55 10
"Why'd you leave.." ... "It was to save you.. you mean too much, I couldn't risk it" S+V "You worked hard, get some rest" ... "Stay with me" R+W "You...
5.6K 350 31
ក្តីស្នេហ៍មួយដែលផ្តល់អោយគេអស់ពីចិត្ត តែទីផុតត្រូវឈឺចាប់ ដោយសារតែការបោកប្រាស់ដោយមនុស្សដែលយើងស្រលាញ់បំផុត..... រឿងនេះគឺកំពុងមានការកែសម្រួលសាច់រឿងទាំងស្...
3.1M 252K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...