The slay of love / ប្រមាញ់ស្ន...

By LieNaa7

124K 10.4K 474

តើស្នេហានេះអាចចាប់ផ្ដើមម្ដងទៀតដែរទេ? More

Part 2 : រវាងពួកយើងមិនចប់ត្រឹមនឹងទេ Tae
Part 3 : ថ្ងៃរៀបការរបស់ពួកយើង
Part 4 : ខ្ញុំកើតជំងឺខ្វះអូនថែ
Part 5 : បងចង់ឡើងម៉ូតូតាមសម្រួលឬ ចង់អោយខ្ញុំបី?
Part 6 : ក្នុងក្រសែភ្នែកបងខ្ញុំអាក្រក់តែរហូតហ្នឹង
Part 7 : ថ្ងៃក្រោយកុំមករញ៉េរញ៉ៃជាមួយមនុស្សរបស់យើងទៀត
Part 8 : លោកនៅតែរង់ចាំខ្ញុំពិតមែនហេស៎ Jungkook!!
Part 9 : ខ្ញុំកើតចេញពីពោះម៉ាក់ មិនមែនប៉ាទេ
Part 10 : បងជាមនុស្សដំបូងដែលខ្ញុំថ្នម🔥
Part 11 : ខ្ញុំទើបជាប្ដីបង!!
Part 12 : មិត្តបងនឹងហើយជាអ្នកខាំ
Part 13 : តាមគ្រួសារឬស្នេហា?
Part 14 : តួនាទីបងគឺមើលថែខ្ញុំ
Part 15 : ខ្ញុំច្បាស់ជាឆ្លៀតពេលសម្រាប់បង
Part 16 : បើកចិត្តទទួលយកអ្នកថ្មី
Part 17 : បងជាប្ដីហៅប្រពន្ធថាអូនមានអ្វីខុស?
Part 18 : ខ្ញុំនឹងរៀបការជាមួយ Tae!!
Part 19 : ខ្ញុំនឹកលោក!!
Part 20 : ខ្ញុំនឹងនៅតែតាមធ្វើជាស្រមោលដែលគ្មានរូបរាងរបស់បងបែបនេះ
Part 21 : អារម្មណ៍ស្រងេះស្រងោច
Part 22 : ឱកាសចុងក្រោយ
Part 23 : ព្រោះវាប្រហារបេះដូងរបស់ខ្ញុំ
Part 24 : សន្យាមិនទុកលោកចោលទៀតទេ
Part 25 : តណ្ហាមិនមែនជាស្នេហា ប៉ុន្តែស្នេហាគឺត្រូវការតណ្ហា
Part : ទោះបីជាខ្ញុំស្លាប់ ក៏ខ្ញុំមិនព្រមអោយបងការដែរ...
Part 27 : រង់ចាំខ្ញុំណា Tae!
Part 28 : Tae ធ្លាប់ស្រឡាញ់បងទេ?
Part 29 : ព្រោះខ្ញុំស្រឡាញ់បង!!
Part 30 : ដោះលែង
Part 31 : ស្នេហានិងតួនាទី
Part 32 : លាហើយ Kim Taehyung
Part 33 : Jungkook ជាឪពុករបស់គេ!!
Part 34 : អាការៈចម្លែក
Part 35 : ចាញ់កូន!!
Part 36 : អ្នកមើលថែជំនួស
Part 37 : បងដាច់ចិត្តពិតមែន Jung!!
Part 38 : ខ្ញុំឈឺពោះណាស់ម៉ាក់
Part 40 : ស្វាគមន៍សមាជិកថ្មី
Part 39 : ទុក្ខជាន់ទុក្ខ
Part 41 : ចាំជួបគ្នាណាបងសម្លាញ់!!
Part 42 : ប្រុសមិនព្រាន ស្រីម្ដេចនឹងស្រឡាញ់
Part 43 : ពួកយើងគ្មានថ្ងៃនឹងដូចដើម
Part 44 : អ្នកគ្មានតម្លៃក្នុងកែវភ្នែកខ្ញុំសូម្បីបន្តិច
Part 45 : បើលោករឹងទទឹង ខ្ញុំចាប់លោកថើបកណ្ដាលហ្វូងហើយ
Part 46 : Yes, I'm your Honey!!🔥
Part 47 : មនុស្សពិសេស?
Part 48 : ដល់ពេលខ្ញុំនឹងទៅ
Part 49 : Tae មិនទាន់មានប្ដីផង មានកូនយ៉ាងម៉េច
Part 50 : មនុស្សប្រុសហ្នឹងហេស៎មានកូន?
Part 51 : បាច់ផ្កាដំណាងឲ្យក្ដីស្រឡាញ់
Part 52 : ព្រោះតែគេនៅស្រឡាញ់ឯង
Part 53 : បើកូនខ្ញុំកើតអ្វី ខ្ញុំនឹងស្អប់លោកមួយជីវិត
Part 54 : ខ្ញុំជាអ្នកធ្វើអោយ Tae មានផ្ទៃពោះ
Part 55 : បងត្រូវការអូន!!
Part 56 : បណ្ណាការ
Part 57 : កុំធ្វើអោយមានស្នាម...🔥
Part 58 : Fy ដឹងខ្លួនហើយ...
Part 59 : បងនឹងធ្វើឱ្យគ្រប់គ្នាច្រណែននឹង Tae
Part 60 : Be my Honey?
ភាគបញ្ចប់ : សុភមង្គល

Part 1 : ឯងនៅតែមិនប្ដូរចរិត Jeon Jungkook

7.9K 310 12
By LieNaa7

សម្លេងគ្រាប់កាំភ្លើងបន្លឺឡើងយ៉ាងរំពងពេញទីលាន ដែលគេរៀបចំឡើងសម្រាប់ហ្វឹកហាត់ការបាញ់កាំភ្លើងនឹងឯង ។ ទន្ទឹមនឹងនោះ យើងក៏ក្រលេកឃើញបុរសម្នាក់ដែលមានអាយុស្របាលនឹងក្មេង អាយុ 20 ឆ្នាំជាងកំពុងតែកាន់កាំភ្លើងខ្លីមួយដើមតម្រង់ទិសដៅយ៉ាងល្អឥតខ្ចោះ បាញ់រះទៅរូបមនុស្សដែលគេដាក់បញ្ឈរចោលនោះចំក្បាលមិនខុសមួយគ្រាប់ ។

បុាំង!បុាំង សម្លេងកាំភ្លើងកាន់តែលាន់ឡើង ខណៈដែលមុខអ្នកកម្លោះកំពុងតែឡើងក្រហមដូចឈាម ក្ដាប់អាវុធណែនដៃ បាញ់ដោយកំហឹងបៀមជាប់ក្នុងខ្លួន ។ សភាពបែបនេះប្រាកដណាស់ ថាមានរឿងអ្វីម្យ៉ាងមករំខានចិត្តគេមិនខាន បានជាធ្វើឲ្យអ្នកកម្លោះម៉ួម៉ៅយ៉ាងនេះ ។

"មើលទៅពួកយើងបន្តទៅមុខជាមួយគ្នាមិនរួចទេ បញ្ចប់ត្រឹមនេះចុះ"

"គិតថាខ្ញុំខ្វល់ហេស៎ ចប់ក៏ចប់ទៅ ខ្វះអីស្រី មនុស្សល្អជាងបងមានច្រើនណាស់ អត់បងមួយក៏ខ្ញុំមិនស្លាប់ដែរ"

"ព្រោះតែបែបនេះហើយទើបខ្ញុំសុំដកខ្លួន ជូនពរអោយឯងរីករាយពេលដែលលែងមានវត្តមានរបស់ខ្ញុំ សង្ឃឹមថាពួកនាងនឹងនៅក្បែរឯងបែបនេះរហូតទៅ ហើយក៏ចូលរួមត្រេកអរដែលអាចបញ្ចប់ទំនាក់ទំនងមិនច្បាស់លាស់ដូចគ្នា លាហើយ Jeon Jungkook "

ពាក្យសម្ដីគ្រប់ម៉ាត់បន្លឺឡើងរំពងពេញត្រចៀកអ្នកកម្លោះ ចាក់សារនូវរូបភាពជាច្រើននាថ្ងៃដែលគេបានបែកគ្នាជាមួយនឹងសង្សារចាស់ដែលស្រឡាញ់គ្នាមកអស់ពីរឆ្នាំ គេចាកចេញទាំងសោះកក្រោះ មិនសូម្បីតែបង្ហាញអារម្មណ៍ ដែលធ្វើឱ្យនាយមិនអាចស្មានពីចិត្តរបស់គេដឹង ។

ផ្លាប់~ផ្លាប់ ភ្លាមនោះដែរ សម្លេងទះដៃក៏បន្លឺឡើងពីចម្ងាយបង្ហាញនូវវត្តមានរបស់បុរសសង្ហាពីរនាក់ទំនងជាកូនកាត់ ដើរញញឹមញញែមមកកាន់កន្លែងមិត្តដែលកំពុងតែស្វិតស្វាញបាញ់មិនដកដៃ ។

«វ៉ាវ!! អស្ចារ្យណាស់ នៅតែ Jeon Jungkook ពូកែដូចដើម»Edward ពោលសរសើរសម្លឹងទៅផ្ទាំងសុីបទាំងនោះដែលត្រូវមិត្តរបស់ខ្លួនបាញ់ឡើងសុះ បើសិនជាមនុស្សមិនដឹងថារូបរាងនឹងទៅជាបែបណាទេ ។

«............»Jungkook មិនមាត់ដោះកាសចេញពីត្រចៀក លែងបាញ់តទៅទៀត ។

«មិនទៅចូលរួមពិធីភ្ជាប់ពាក្យបង Jiho ទេហេស៎អាសម្លាញ់»Karl ពោលសួរជាមួយនឹងសំណើចហាក់ចង់ញ៉ោះអ្នកកម្លោះច្រើនជាង ដៃនេះក៏លឿនទៀតលើកទៅទះស្មាគេមុននឹងកៀក.កយ៉ាងទំនង ។

«ភ្ជាប់ពាក្យហេស៎? ហឹស កំពុងតែចុះអេតាសុីវិលហើយទេដឹង»Jungkook សើចដើម.ក ទាញស្រោមដៃយកមកពាក់ នឹកឃើញរឿងនេះពេលណា នាយខឹងសឹងតែឆេះក្បាលទៅហើយ ។

«ចុះអេតាសុីវិល? ចុះក្រែង-»មិនអោយEdward បញ្ចប់ប្រយោគទាន់ទេ ទូរស័ព្ទរបស់ Jungkook ស្រាប់តែរោទ៍ឡើង ។

«គួរអោយធុញពិតមែន!!»Jungkook បន្លឺឡើងទាំងធុញទ្រាន់ ចុចទូរស័ព្ទបិទមិនខ្ចីទទួលលេខរបស់អ្នកផ្ទះដែលខលមក ទើបទាញកាតាបមកស្ពាយបម្រុងនឹងចាកចេញ ។

«អាវ៎...នេះទៅហើយហេស៎»Edward

«យប់នេះជួបគ្នាកន្លែងដដែល»Jungkook ស្រដីទាំងមិនបែរខ្នង បន្តដំណើរជាមួយនឹងរាងដ៏សែនសង្ហាខ្ពស់ស្រឡះរបស់នាយ ដែលទាក់ចិត្តស្រីៗមិនចេះតិច តែប្រុសម្នាក់នេះក៏ព្រានមិនធម្មតាដែរ ស្រីរបស់នាយកៀរនឹងជើងឯណោះ ។

«ហឹស...មើលទៅវិមាន Jeon អាចនឹងឆេះឬអត់ហាស៎»Karl

«វាមិនហ៊ានទេ យ៉ាងច្រើនអុកលុកពិធីតែប៉ុណ្ណឹង តោះទៅប្រណាំងឡាន»កម្លោះទាំងពីរកៀក.កគ្នាបណ្ដើរទៅរកកន្លែងកម្សាន្តបន្ត រង់ចាំដល់ពេលល្ងាចនឹងទៅសុីផឹក គយគន់នារីៗក្នុងក្លឹបជាមួយគ្នា ។

បកមកដឹងពីប្រវត្តិរបស់តួអង្គប្រុសយើងបន្តិច ។ Jeon Jungkook អាយុ 24 ឆ្នាំ បញ្ចប់ការសិក្សាពីបរទេសនៅឯកាណាដាជាមួយមិត្តគេពីរនាក់មុននេះ (បញ្ជាក់មិត្តគេនឹងអត់ប្រយោជន៍ដូចគ្នា)តែក៏មកបន្តជំនាញបន្ថែមផ្នែក IT ព្រោះមិនចង់ទំនេរនៅវិមានស្ដាប់លោកឪពុកទេសនា បានជារកលេសចេញអោយផុតពីវិមាន តែគ្មានសូវចូលរៀនទេ មួយអាទិត្យយ៉ាងច្រើនឃើញមុខបីដង ។ Jungkook ជាកូនពៅរបស់លោក Jeon Hanjung ដែលជាប្រធានាធិបតីរបស់ប្រទេសកូរ៉េខាងត្បូងនាសព្វថ្ងៃ ហើយបងប្រុសគេម្នាក់ទៀតគឺ Jeon Jiho នឹងឯង ។ ដែលមុននេះនិយាយថានាយធ្លាប់មានសង្សារជារឿងពិត Jungkook ស្រឡាញ់គេខ្លាំងណាស់ គ្រាន់តែពេលនោះនាយនៅខ្ចី ធ្វើអ្វីមិនសូវខ្វល់ពីអារម្មណ៍ដៃគូនោះទេ បានជាគេខឹងហើយសុំបែក និយាយអោយស្រួលស្ដាប់ទៅ ទំនាក់ទំនងពួកគេជាស្នេហាដែលមិនច្បាស់លាស់ ។

#វិមាន Jeon

ទីសួគ៌ឋានដែលមនុស្សគ្រប់រូបប៉ងចង់ស្នាក់ ទីធ្លាដ៏ធំល្វឹងល្វើយ សំណង់ដែលស្ថាបនាឡើងយ៉ាងប្រណីត មានសួនច្បា និងរៀបចំការលម្អយ៉ាងទាក់ភ្នែក ហាក់លេចធ្លោខុសពីវិមានធម្មតា ។ ថ្ងៃនេះទៀតសោត នៅខាងក្នុងវិមានគេកំពុងតែមានការរៀនចំពិធីជប់លៀងតូចមួយសម្រាប់កូនប្រុសច្បងត្រកូល Jeon ដើម្បីទទួលស្វាគមន៍សមាជិកថ្មីគឺភរិយារបស់គេនឹងឯង ប៉ុន្តែទាល់តែពេលល្ងាចទើបចាប់ផ្ដើម ។

«បើយល់ព្រមហើយ សូមអ្នកទាំងពីរចុះអេតាសីុវិលបាន»លោកមេធាវី ស្រដីប្រាប់ទៅគូស្វាមីភរិយាថ្មីថ្មោង តែអេ៎...នេះមិនមែនជាលើកទីមួយរបស់ Jiho នោះទេ ព្រោះគេធ្លាប់រៀបការម្ដងរួចទៅហើយ ថែមទាំងបង្កើតបានកូនស្រីដ៏គួរស្រឡាញ់មួយទៀតផង ប៉ុន្តែជាអកុសលដោយសារជំងឺនាងក៏បានលាចាកលោកតាំងពីបីឆ្នាំមុនមកម្ល៉េះ ។

«អឺ សញ្ញេទៅចៅ...»លោកយាយ Jeon ស្រដីទាំងសើចសប្បាយ ព្រោះនេះជាការប៉ងរបស់គាត់និងស្វាមីយូរមកហើយដែលចង់បានក្មេងម្នាក់នេះមកធ្វើជាចៅប្រសារ តែលោកតា Jeon មិនបានមកនោះទេ គាត់រង់ចាំទាល់ថ្ងៃរៀបការពួកគេតែម្ដងទើបហោះហើរពីកាណាដាមក ។

«រួចហើយ នេះ Tae...»Jiho ហុចប៊ិចទៅអោយអនាគតភរិយារបស់ខ្លួនម្ដង តែមុននេះនាយហៅឈ្មោះគេថា Tae ?

ប្រាកដណាស់ Kim Taehyung នឹងចូលខ្លួនមកធ្វើជាចៅប្រសាររបស់គ្រួសារ Jeon ហើយក៏ជាម៉ាក់ថ្មីរបស់នាងតូច Jeon Irin ផងដែរ ។ ចុះគេជាអ្នកណាបានជាមានសំណាងបែបនេះ? ចាំខ្ញុំប្រាប់៖ Kim Taehyung អាយុ 27 ឆ្នាំ បញ្ចប់ការសិក្សាពីកាណាដាផ្នែក Design ឬ ដេគ័រជារបៀបទទួលរៀបចំរោងការឬកម្មពិធីផ្សេងៗអីបែបនេះ ហើយបច្ចុប្បន្នគេក៏មានការងារច្បាស់លាស់នៅក្នុងក្រុមហ៊ុនមួយផងដែរ ។ Tae មិនមែនជាកូនកាត់ឡើយ គ្រាន់តែប៉ាម៉ាក់របស់គេផ្លាស់ទីលំនៅទៅរស់នៅកាណាដាវិញ ព្រោះប៉ាគេក៏ជាអ្នកជំនួញល្បីមួយរូបផងដែរ ថែមទាំងមានទំនាក់ទំនងល្អជាមួយលោកតា Jeon ទៀតផង ។

បកមកសាច់រឿងវិញ ដៃស្រឡូនរលោងស្អាត ចាប់ប៊ិចមកកាន់នឹងដៃបម្រុងតែសញ្ញេទៅហើយ បែរជាត្រូវរំខានដោយសម្លេងខាងក្រៅ សូម្បីតែមនុស្សក្នុងវិមានក៏ងាកទៅរកប្រភពសម្លេងដែលលាន់ចេញពីម៉ូតូធំនោះដែរ មុននឹង ង៉ោង~ផាំង! ប្រាវ!

«អ្ហាយ...»គ្រប់គ្នាស្រែកដោយការភ្ញាក់ផ្អើលលើកដៃខ្ទប់ត្រចៀកទាំងបុកពោះ តើនរណាមកធ្វើស្អីនៅទីនេះ រួចចុះអង្គរក្សគ្មាននរណានៅយាមទេឬ?

«អ្នកណាមកឡប់ស្អីនៅទីនេះ អាសេមចេញទៅមើលមើល៌»លោក Jeon ស្រដីដោយកំហឹងតែក៏ប្រឹងទប់ ព្រោះមិនចង់ឆេវឆាវ នៅមុខមនុស្សចាស់ ។

«បាទ!!»

«ហើយអ្នកណាគេមកលេងខុសរបៀបបែបនេះ ហឺយ...ស្ទើរតែលោះព្រលឹងមនុស្សចាស់ទៅហើយ »លោកយាយវ័យក្រាស់ ស្រដីជាមួយសម្លេងរញីរញ័ររបស់ខ្លួនទាំងស្លុត យកដៃរឹតទ្រូងកុំអោយភ័យ ។

«បន្ធូរអារម្មណ៍អ្នកម៉ាក់ នាងទៅយកប្រេងខ្យល់មក»លោកស្រី Jeon ស្រដីប្រាប់ទៅអ្នកបម្រើ ជួយសម្រួលដល់លោកយាយចំណាស់ដែលត្រូវជាម្ដាយក្មេក ខណៈឯអ្នកដទៃទៀតបានត្រឹមស្ងាត់ ចាំមើលថាជានរណាដែលប្រហើនមកអុកឡុកក្នុងវិមាននេះ ប្រហែលជាមិនស្គាល់គុកទេមើលទៅ ។

មិនអោយសៅហ្មងចិត្ត បណ្ដាអ្នកបម្រើរហ័សនាំគ្នាឱនក្បាល180° ជាហេតុអោយគ្រប់គ្នាចម្លែកចិត្ត ប៉ុន្តែភ្លាមនោះមេបង្កបញ្ហាមុននេះក៏បង្ហាញខ្លួនឡើងមកជាមួយនឹងដំណើរក្អេងក្អាងមិនខ្លាចនរណា ហើយម្នាក់នោះជា Jeon Jungkook ហ្នឹងឯង ។ (រឿងនេះអាបុិគុកពាលតិចហើយ🤧)

«Jungkook!!» គ្រប់គ្នាឧទានឡើងទាំងភ្ញាក់ផ្អើល លើកលែងតែ Tae ដែលអង្គុយនឹងធឹងសម្លឹងទៅមនុស្សប្រុសដែលជម្លើយដើរចូលមក ។

«ពូ kook...»មិនចាំយូរ នាងតូច Irin រត់សម្ដៅទៅរកពូសំណព្វអោបជើងរបស់នាយជាប់ ប្រាប់តាមត្រង់នាងស្រឡាញ់លោកពូនាងណាស់ ព្រោះ Jungkook ពូកែតាមចិត្ត នាងចង់បានអីគឺបាននឹង ។ រាងក្រាស់បន្ទន់ជង្គង់អង្អែលក្បាលក្មួយស្រីទាំងញញឹមស្រាលៗ ។ Irin ទើបនឹងអាយុ 8 ឆ្នាំប៉ុណ្ណោះ តែនាងបាត់បង់ម្ដាយតាំងពីអាយុ 5 ឆ្នាំ ។

«មុននេះឯងធ្វើស្អី Jungkook »មិនអោយរំលងផុត លោក Jeon ក្រោកឈរចោទសំណួរទៅកាន់កូនប្រុស ដែលមហាសែនក្បាលរឹង ប្រដៅមិនបានទេ ប្រាប់អោយគេធ្វើទាហាន បែរជាទៅរៀន IT ធ្វើមិនដឹង ។

«គ្រាន់តែជិះម៉ូតូបុកផើងផ្កា សាកកម្លាំងម៉ូតូប៉ុណ្ណោះ»Jungkook ក្រោកឈរប្រឈមនឹងឪពុកវិញទាំងមិនញញើត និយាយហីៗទាំងញាក់ស្មាហាក់ដូចជាគ្មានរឿងធំដុំ ទាំងដែលគេមានចេទនាបង្ករឿងច្បាស់ណាស់ ។

«ពេលណាទើបឯងឈប់ចោលម្សៀត!!»លោក Jeon

«បានហើយ Hanjung កូនគេមិនបានមានចេទនាទេ... Jungkook ទៅងូតទឹកសម្អាតខ្លួនទៅចៅ»

«អ្នកម៉ាក់ចេះតែបែបហ្នឹង ខ្ញុំបណ្ដោយឡើងគេខូចមនុស្សអស់ទៅហើយ ក្រៅពីដើរលេង ផឹកសុីមិនចូលផ្ទះ ឯងធ្វើស្អីបានខ្លះហាស៎!!»លោក Jeon គំហកឡើងទ្រហឹង គាត់ពិតជាអស់ពាក្យប្រដៅកូនម្នាក់នេះពិតមែន ។ ព្រោះតែគេតែងប្រឆាំង ហើយចាំមើលពាក្យដែលគេតបមកគាត់វិញ ។

«ដេកជាមួយស្រី»ឃើញទេ Jungkook តបយ៉ាងឈាមត្រជាក់ សម្លឹងកែវភ្នែកផ្ចាញ់ផ្ចាលជាមួយឪពុកមិនអោយចាញ់ មុននឹងរេទៅសម្លឹងមុខអតីតសង្សារដែលជិតក្លាយជាប្រពន្ធរបស់បងប្រុសគេវិញ ។ Jungkook ក្ដាប់ខ្សែរកាតាបណែនដៃមើលមុខរាងតូចដោយភ្លើងកំហឹង ខណៈដែល Tae ប្រើខ្សែភ្នែកធម្មតាមិនខុសពី 4 ឆ្នាំមុនឡើយ គឺទទេស្អាត ទោះបីជាដឹងថា Jungkook និយាយមុននេះចង់បញ្ឈឺគេក៏ដោយ ។

«ម៉ាក់មើលសម្ដីគេចុះ»គាត់សឹងតែហក់ដាល់មាត់និយាយមិនចេះគិតរបស់កូនប្រុសពៅម្នាក់នេះទៅហើយ សូម្បីតែសរសៃរឈាមរបស់គាត់ក៏សឹងតែដាច់ពីគ្នា ព្រោះតែខឹង តែគិតឬ ថា Jungkook ខ្វល់ នាយឡើងទៅបន្ទប់យ៉ាងព្រងើយ ឯនាងតូច Irin បានត្រឹមឡេងឡង់ម្នាក់ឯង ។

"ឯងនៅតែមិនប្ដូរចរិត Jeon Jungkook"Tae ពោលឡើងក្នុងចិត្តទាំងសម្លឹងមើលដំណើររាងក្រាស់ ។ មិនថាកន្លងទៅយូរប៉ុណ្ណា Jungkook នៅតែជាមនុស្សគំនិតក្មេង គ្មានភាពជាម្ចាស់ការ ធ្វើអ្វីទៅតាមតែអារម្មណ៍ វក់វីជាមួយនឹងភាពសប្បាយហ៊ឺហា ដើរលេងជុំមិត្តភក្តិសុីផឹកមិនខ្ចីខ្វល់ពីអនាគត មិនតិចដងទេដែល Tae ត្រូវ Jungkook ទុកចោល តែគេនៅតែស៊ូទ្រាំកាន់ដៃនាយមិនលែង ព្រោះគិតថា Jungkook អាចនឹងនៅក្មេងពេកទើបបែបនេះ ប៉ុន្តែយូរទៅគេកាន់តែប្រហើន លែងក្រែងចិត្ត បណ្ដើរស្រីអោបថើបគ្នាទាំងនៅក្នុងសាលានិងក្រៅសាលា មិនគិតពីចិត្តរបស់គេដែលជាសង្សារ សួរថាអាចទ្រាំបានយូរប៉ុណ្ណា ។ មាត់ថាស្រឡាញ់ តែទង្វើមិនធ្លាប់បង្ហាញសូម្បីម្តង គួរតែដល់ពេលហើយ ដែលគេត្រូវដកខ្លួន កុំអោយឈឺខ្លាំងជាងនេះ ។

(រឿងថ្មីយ៉ាងម៉េចដែរ ចាប់អារម្មណ៍អត់🤪)

To be continued

Lie Naa


Continue Reading

You'll Also Like

724K 17.5K 33
Filthy Human. That's what they call me. Little did they know I was the Moon's daughter.
5.6K 350 31
ក្តីស្នេហ៍មួយដែលផ្តល់អោយគេអស់ពីចិត្ត តែទីផុតត្រូវឈឺចាប់ ដោយសារតែការបោកប្រាស់ដោយមនុស្សដែលយើងស្រលាញ់បំផុត..... រឿងនេះគឺកំពុងមានការកែសម្រួលសាច់រឿងទាំងស្...
3.2M 186K 77
Nobody ever loved him; she was the first who loved him. He did not have a family and then one day she entered into his life and became a world for h...
1.8M 114K 200
**Story is gonna be slow paced. Read only if you have patience. 🔥** Isha Sharma married a driver whom she had just met. She was taking a huge risk...