ក្មេងបង្កបញ្ហារបស់ពូ | Jayki​...

By zenlyalwaysunk1

25.8K 2.5K 253

"បង្កបញ្ហាទៀតហើយ!​" "ខ្ញុំមិនឃើញវាទើសក្បាលពូផង​ កុំចេះដឹងរឿងខ្ញុំ!" "ឈ្មោះគ្រួសារទាំងមូលត្រូវខូចខាតដោយសារឯង" ... More

Ep1
Ep2
Ep3
Ep4
Ep5
Ep6
Ep7
Ep8
Ep9
Ep10
Ep11
Ep12
Ep13
Ep14
Ep15
Ep16
Ep17
Ep18
Ep19💗
Ep20
EP21
Ep22
Ep23 💗
Ep26
Ep27
Ep28:ការចាកចេញ
Ep25
ភាគបញ្ចប់ :✨ថ្ងៃជោគថ្ងៃជ័យ✨

Ep24 : 😘

721 68 13
By zenlyalwaysunk1

"ចុងក្រោយវាជាក្ដីស្រមៃកណ្ដាលថ្ងៃត្រង់របស់ខ្ញុំសោះ!!" ក្រោយជូនពរគូស្វាមីភរិយាថ្មីហើយរីគីក៏ដើរទៅឈរនៅកន្លៀតម្ខាងដែលមិនសូវមានមនុស្ស

  #flash back

  រីគីដើរតាំងៗត្រឡប់មកផ្ទះបាយវិញឃើញជេយ៍កំពុងអង្គុយចាំ

"មានរឿងអីហេស៎???" គេញញឹមខិលសួរឌឺទៅកាន់អ្នកម្ខាងទៀតគេដឹងថាអ្នកម្ខាងទៀតកំពុងគិតអីទើបសម្រេចចិត្តញ៉ោះបន្ថែម

"ខ្ញុំនឹងហក់ទៅដេរអាស្នាមញញឹមនោះរបស់ពូជាមិនខាន! "រីគីនិយាយហើយក៏ដាក់ខ្លួនចុះទាញចានអាហារមកអង្គុយចាំ ស្របពេលដែលញ៊ាំនោះរាងតូចក៏សុំឲជេយ៍ប្រាប់នូវរឿងគ្រប់យ៉ាងដែលកើតឡើងពីយប់មិញ

  ស្ដាប់ផងអៀនផង ឈ្លក់ផងអីផង។

"គួរឲខ្នាសអៀនណាស់!!!" រីគីនិយាយងូវៗតែជេយ៍ក៏ឮវាល្មម

"ហើយឯងបាននិយាយថា រីគីស្រឡាញ់បងជុងខ្លាំងណាស់! "ជេយ៍និយាយមួយប្រយោគនេះធ្វើឲមុខរបស់រីគីសឹងតែដូចប៉េងប៉ោះទុំទៅហើយ ឃើញអ្នកម្ខាងទៀតអៀនបែបនេះ

"បានហើយ! កុំតែពេលនោះខ្ញុំស្រវឹងទេ!"​

"រីគី!"

"អឹម??? "

" ពូគិតថាពួកយើងគួរតែនិយាយពីរឿងរបស់ពួកយើងនៅពេលនេះ- "រីគីបម្រុងនឹងដើរចេញនៅពេលដែលជេយ៍លើកវាមកនិយាយ តែជេយ៍ក៏ចាប់គេជាប់

"នៅ​មានអីនិយាយទៀតឬ? ខ្ញុំគិតថាវាបានចប់បាត់ទៅហើយ!"​រីគីនិយាយព្រមទាំងព្យាយាមប្រលែងខ្លួនពីការចាប់របស់អ្នកម្ខាងទៀត​

"​រីគី! អង្គុយនិយាយគ្នាសិនមក! "ជេយ៍និយាយបែបសម្លុតទើបរីគីព្រមអង្គុយចុះ

"​អឹម! ទំនាក់ទំនងពួកយើងបានបញ្ចប់ទៅយូរហើយមិនអាចនឹងត្រឡប់មកដូចដើមវិញបានទេ! "

"​ត្រូវហើយ! "រីគីនិយាយបែបនេះក៏ពិតមែនតែក្នុងចិត្តឈឺដូចគេចាប់ខ្វៈបេះដូងទាំងរស់

"ពួកយើងត្រឹមជាពូនឹងក្មួយប៉ុណ្ណោះមិនអាចឲវាលើសបាននោះទេ! មនុស្សសឹងមួយប្រទេសក៏ដឹងពីទំនាក់ទំនងយើងទាំង2ថានៅជាពូក្មួយនឹងគ្នា! "

" អឹម! "

" ពេលនេះពូក៏មានមនុស្សដែលពូស្រឡាញ់ហើយ! ពូមិនចង់ឲនរណាម្នាក់ក្នុងចំណោមយើងទាំង2ត្រូវឈឺចាប់ទេ-"

"ជុង! បងប្រាប់មកថាមិញនេះខ្ញុំស្ដាប់ច្រលំត្រូវទេ? "រីគីសួរឡើងព្រមទាំងមានទឹកភ្នែករលីរលោង

"​ពូស្រឡាញ់Jasmine! មិនមែនជាឯងទេ! បើអាចកាលពីពួកយើងស្គាល់គ្នា ពូនឹងមិន....... មិនបង្កើតទំនាក់ទំនងស៊ីជម្រៅជាមួយគ្នាជាមួយឯងទេ! "

"​ហ្អឺក! "

" ឯងគួបំភ្លេច- "

"​បំភ្លេចហេស៎?? និយាយបានយ៉ាងមិច? លោកជាមនុស្សតែម្នាក់ដែលឲខ្ញុំស្គាល់ថាអ្វីជាស្នេហា ជាមនុស្សតែម្នាក់ដែលឲខ្ញុំស្គាល់នៅភាពរីករាយហើយឲខ្ញុំបំភ្លេចស្រួលៗយ៉ាងមិច! "រីគីស្រែកមួយអស់សម្លេងជាមួយទឹកភ្នែកស្រក់ចុះមក

"​មកពីពូដឹងថាឯងនៅតែស្រឡាញ់ពូទើបពូមកនិយាយពីទំនាក់ទំនងយើងទាំង2! "គេនិយាយខ្លាំងៗតបទៅវិញ

" បើ​អាចខ្ញុំមិនចង់ជួបមុខលោកម្ដងទៀតទេ Park​jongseong! ខ្ញុំសុំធ្វើមិនស្គាល់លោក! "

"​ខ្ញុំមិនដែលស្រឡាញ់ឯងម្ដងណាទេ! "គេនិយាយតឹងសរសៃរក

"អ៎!!! មិនដែលស្រឡាញ់ខ្ញុំហេស៎? ចុះអាឆ្គួតម្នាក់ណាដែលមកសារភាពប្រាប់ខ្ញុំថាស្រឡាញ់ខ្ញុំស្មើជីវិត! មិនឲខ្ញុំយំ! ប្រាប់មកថាជាអ្នកណា? "

" មកពីវាឆ្គួតវាមិនបានគិតទើបវានិយាយពាក្យទាំងនោះ! "

"លោក​ឆ្គួតហើយជុង!"រីគីនិយាយទាំងយំសស្រាក់

"​ឯងឃើញទេ! យើងស្រឡាញ់ឯងក៏ព្រោះតែលុយ! ពាក្យថាលុយ! លុយមួយមាត់ទើបយើងសម្ដែងថាស្រឡាញ់ឯង! "

" អ៎! ខ្ញុំយល់ហើយ! "

"​នៅពេលដែលយើងបានចូលគ្រួសារjungពេញសិទ្ធហើយ ឯងក៏គ្មានតម្លៃអ្វីឲយើងដែល! "

"​ខ្ញុំស្អប់លោកជាអ្វីៗទាំងអស់Park jongseong! ខ្ញុំសន្យានឹងខ្លួនឯងថាមិនមកពាក់ពាន់នឹងលោក! សូម្បីតែរបស់លោកក៏ខ្ញុំមិនប៉ះពាល់ដែល! "រីគីស្រែកយ៉ាងតឹងសរសៃកទៅនាក់ម្ខាងទៀត

"​យើងក៏មិនបានឲឯងមកស្រឡាញ់យើងដែល! ឯងទៅវិញទេដែលឆ្គួតមកស្រឡាញ់យើងខ្លួនឯង! "

"​ហឺស! បានតើ! " រីគីនិយាយទាំងយំធ្វើឲសម្លេងគេប្រែជាងុលៗស្ដាប់មិនច្បាស់!

*ខ្វោក*

  អាវសស្ដើងដែលគ្របដណ្ដប់ទៅលើកាយតូចសាច់សដូចគុជខ្យងត្រូវបានហែកជាបំណែកៗដោយសារដៃតូច។ រីគីហែកអាវដែលជេយ៍ពាក់ឲខ្លួនជាមួយនឹងកំហឹង ការអន់ចិត្ត នឹងហួសចិត្ត។ គេហែកទាំងគម្រោលមិនគិតពីរបួសដែលដេរមិនទាន់ជារបស់ខ្លួនសោះនៅឡើង គេហែកខ្លាំងៗធ្វើឲក្រចកស្រួចមុតទៅកាន់មុខរបួស ធ្វើឲឈាមជ្រាបចេញមក​ ប្រឡាក់នូវឥន្ឋការ៉ូ ព្រមទាំងអាវសផងដែល

   ជេយ៍ឃើញបែបនេះក៏យកដៃមាំរបស់ខ្លួនទៅចាប់ដៃតូចៗទាំងឯនោះជាប់ ជាមួយទឹកមុខខឹង

៊"រីគី!! ធ្វើចរឹករបស់ឯងឲស្រួលបួលបន្ដិចទៅមើល! "
























  Benefits of ត្រូវ​ Jay បោក គឺឈាមរហាម

Continue Reading

You'll Also Like

10.4K 779 33
"ឯងគិតថារៀបការជាមួយនឹងយើង យើងមានចិត្តស្រឡាញ់ឯងមែន" soobin "ចុះខ្ញុំមានបានបង្ខំលោកឯងមកស្រឡាញ់ខ្ញុំណា៎"yeonjun "សម្តីខ្លាំងបែបនេះចង់ត្រូវមែនទេ"soobin "...
3.5K 547 16
ជាប្រភេទរឿង មនោសញ្ចេត គំនុំសងសឹង 18+ រឿងនឹងធ្វេីការ post ដោយ រំលងមួយថ្ងៃ 1 ភាគ ឬ ពីរថ្ងៃ 1 ភាគ 🥰
22.4K 2.6K 42
ល្បែងនេះត្រូវភ្នាល់ដោយជីវិត... បើចង់រួចខ្លួនត្រូវតែរកអ្នកការពារ
24.3K 3.1K 37
ក៏ព្រោះការភាន់ច្រលំបន្ដិចឈ្មោះជាអនាគតប្អូនថ្លៃបានឡើងមកជាភរិយា... នាយរៀបការនឹងគេព្រោះចង់សងសឹកនៅអ្វីដែលគេបានធ្វើមកលើមនុស្សជាទីស្រឡាញ់របស់ខ្លួនទោះបីជា...