𝖳𝗁𝖾 𝖥𝗂𝗋𝗌𝗍 𝖲𝗍𝖾𝗉...

Від Ethanzerr

8.5K 951 187

" ទោះយ៉ាងណាក៏ដោយឯងនៅតែមានឈ្មោះជាឃាតករសម្លាប់ប៉ាម៉ាក់ខ្លួនឯង Lee Heeseung..!!" "វាជាកំហុសខ្ញុំមែនទេកូនសុំទោសហឹ... Більше

Hello guys <3
Ep 1
Ep 2 គ្រោះថ្នាក់ចរាចរណ៍
Ep 3 ពិធីបុណ្យសព
តួអង្គសំខាន់
Ep 4 ដឹងខ្លួនវិញ
Ep 5 ចង់សម្លាប់ខ្លួន
Ep 6 ឯងមិនស្មើរនឹងឆ្កែឲយើងអាណិតផង
Ep 7 វាជាអ្នកណា?
Ep 9 ឆុងមី🍜
Ep 10 សត្រូវតាមសម្លាប់
Ep 11 ដឹងការពិត
Ep 12 ខ្លាច
Ep 13 កន្លែងថ្មី
Ep 14 ថ្នាំសម្រើប
Ep 15 សំុទោស
Ep 16 ប្តីខ្ញុំ!!

Ep 8 ប្រុសជូនមក

566 75 12
Від Ethanzerr

"គឺ..គឺចាវ៉ាយនឹងឯង" បន្ទាប់ពីឃើញចាវ៉ាយរបស់ខ្លួនដំឡើងសំលេងដាក់បែបនេះនិយាយហើយ Bomki រត់ចេញទៅក្រៅភ្លាមតែម្តងព្រោះខ្លាចត្រូវ

មិនយូរប៉ុន្មានកាងារក៏បានបញ្ចប់ហើយរាងក្រាស់ Sunghoon ម្នាក់នេះទៅផ្ទះដោយមិនបានទទួលយករាងតូចទៅជាមួយពិតមែនទាំងដែលខ្លួនជិះកាត់សាលារាងតូចសោះ

"Hee ឯងទៅជិះអី" ងាកមកមើលអ្នកនៅសាលាវិញម្តងរាងតូច Jake បានសួរទៅមិត្តរបស់ខ្លួនណាមួយក៏ជិតដល់ម៉ោងចេញទៅផ្ទះដែរ

"យើងប្រហែលជិះតាក់សុីទៅ" រាងតូច Heeseung ក៏តបទៅមិត្តរបស់ខ្លួនវិញ

"ទៅជាមួយយើងល្អទេ"

"មិនអីទេយើងទៅខ្លួនឯងបានណាមួយផ្ទះរបស់ឯងឆ្ងាយពីផ្ទះលោក Sunghoon ណាស់ទំរាំឯងជិះទៅជិះមកប្រកដជាលំបាកជាមិនខាន" រាងតូចបានប្រកែកព្រោះ Jake ជួយខ្លួនច្រើនពេកហើយ

"មិនអីទេជិះជាមួយយើងសុវុត្ថិភាពណា" រាងតូច Jake នាយគឺមិនព្រមនោះទេយ៉ាងណា Hee ត្រូវតែទៅជាមួយខ្លួនទើបនាយអស់បារម្មណ៍

"តែ Jake ឯងជួយយើងច្រើនពេកហើយណាយើងមិនចង់ជំពាក់ឯងច្រើនជាងនេះទៀតទេឯងដឹងទេឯងល្អពេកហើយ"

"ឯងមិនជំពាក់យើងនោះទេតែវាគឺជាក្តីស្រលាញ់នឹងមិត្តភាពដែលល្អរបស់ពួកយើងណាអញ្ចឹងឯងកំខ្លាចអីឯងគឺជាមិត្តដែលតែម្នាក់គត់ដែលតែងតែនៅក្បែរពេលយើងលំបាករហូតមកវាដល់ពេលដែលយើងនៅក្បែរឯងវិញហើយ"

"Jake ហឹក..." លឺសម្តីប៉ុន្មានរបស់ Jake បែបនេះរាងតូចនាយយំអោប Jake តែម្តងនាយពិតជាសំណាងណាស់ដែលមានមិត្តល្អដូចជា Jake មិត្តភាពមួយនេះវាល្អពេកហើយ

"មិនអីទេឈប់យំទៅឯងមិនមែនជាមនុស្សទន់ជ្រាយបែបនេះទេដឹងទេ Hee ឈប់យំហើយតស៊ូជំនះវាឲបាន" រាងតូច Jake ក៏អោបតបហើយនិយាយលួងលោមរាងតូចកំឲគិតច្រើន

"អឹម..យើងអរគុណណា" រាងតូច Hee ប្រលែងពីកាអោបរបស់រាង Jake ហើយនិយាយពាក្យអរគុណទៅកាន់មិត្តល្អរបស់ខ្លួន

និយាយគ្នាលេងបានបន្តិចម៉ាក់ Jake បាន call មកដោយមិនដឹងថា Jake នឹងម្តាយនិយាយអីនោះទេតែពេលដែលបិទទូរស័ព្ទភ្លាមទឹកមុខ Jake ប្រែជាស្រពោនភ្លាមតែម្តង

"Jake ឯងកើតអីទេមើលទៅទឹកមុខរបស់ឯងស្រពោនខ្លាំងណាស់" ឃើញទឹកមុខមិត្តរបស់ខ្លួនមិនស្រួលបែបនេះរាងតូចអត់នឹងសួរមិនបាន

"គឺ..គឺម៉ាក់របស់យើងឲទៅជាបន្ទាន់យើងមិនអាចជូនឯងទៅផ្ទះបានទេ Hee ធ្វើយ៉ាងមិចទៅ"

"មិនអីទេយើងស្មានតែឯងមានរឿងអីធំយើងអាចទៅផ្ទះវិញដោយខ្លួនឯងបានណាឯងកំបារម្មណ៍"

"ឲយើងសុំទោសណា Hee" Jake ក៏មិនយល់ដែរនៅសុខម្តាយរបស់ខ្លួន call ឲទៅផ្ទះជាបន្ទាន់ទើបត្រូវសុំគ្រូទៅមុន

"ឯងមិនខុសទេកំសុំទោសយើងណា Jake បានហើយប្រញាប់ទៅចុះប្រហែលអ្នកមីងមានរឿងសុំខាន់អីហើយ"

"អឹម..យើងទៅហើយថែខ្លួនផងណាឯងមិនទាន់ជានោះទេ" និយាយហើយរាងតូច Jake ក៏បានសុំគ្រូចេញទៅមុនបាត់ទៅ

មិនយូរប៉ុន្មានកន្តឹងក៏បានរោទ៍ឡើងបញ្ជាក់ថាដល់ម៉ោងចេញពីរៀនហើយ

លឺកណ្តឹងរោទ៍ភ្លាមចិត្តរបស់រាងតូច Heeseung ស្រាប់តែភ័យតែម្តងដូចជាបញ្ចាក់ថាដល់ម៉ោងខ្លួនចូលទ្រុងវិញហើយ...

មិនយូរប៉ុន្មានរាងតូចឈរនៅមុខសាលាចាំឡានក្រុងតែពេលនោះ Jaehyun មកល្មម

"Hee អូនទៅផ្ទះជាមួយអ្នកណា"

"គ្មានអ្នកណាមកយកទេបង Jae ខ្ញុំកំពុងរកតាក់សុីជិះទៅវិញ"

"អឹម...ជិះជាមួយបងមក Hee ឡានបងទំនេរតើចាំបងជូនទៅ"

"មិនអីទេខ្ញុំអរគុណហើយបង Jae តែខ្ញុំទៅខ្លួនឯងបាន" រាងតូចមិនចង់ពិបាកដល់អ្នកណានោះទេ

"មកជាមួយបងល្អជាងណា Hee ណាមួយបងគិតថាសុខភាពអូនដូចជាមិនសូវជាស្រួលបួលដែរមកជាបងល្អបំផុត" ទោះរាងតូចប្រកែកយ៉ាងណា Jaehyun ត្រូវតែយករាងតូចទៅជាមួយខ្លួនឲបានដែរនាយបារម្មណ៍ពីរាងតូចណាស់

"តែ...ខ្ញុំ.."

"គ្មានតែអីទេមក..!!!" និយាយមិនទាន់ចប់ផង Jaehyun ក៏ទាញដៃរាងតូចទៅកន្លែងចតឡាន

នាយទាញមកដល់កន្លែងចតឡានហើយរាងតូចក៏មិនបានប្រកែកអីដែរមិនចាំយូរអ្នកទាំងពីរក៏ជិះទៅជាមួយគ្នា

ងាកមកមើល Jake វិញជិះឡានបានពាក់កណ្ដាលផ្លូវមានឡានមកស្កាត់ពីមុខ

"ហេុីយ..!! បង Jay មកស្កាត់ពីមុខឡានខ្ញុំធ្វើអី..!!" ឃើញបងខ្លួនលេងអីប្លែកៗបែបនេះ Jake ចុះពីឡានមកថាឲបងប្រុសខ្លួនភ្លាមៗតែម្តងមើលចុះធ្វើអីឡើងតាណើប

"មកពីឯងមិនលើកទូរសព្ទ័បងធ្វើអី?"

"មកពីទូរស័ព្ទខ្ញុំអស់ថ្មរហើយបងវិញនោះធ្វើបែបនេះបើគ្រោះថ្នាក់គិតយ៉ាងមិច..!!" Jake អត់នឹងថាឲបងប្រុសខ្លួនមិនបាន

"ឥលូវគ្មានអ្នកណាកើតអីឯណា"

"ខ្ញុំនិយាយជាមួយបងដូចនិយាយជាមួយទឹក..ហើយចុះបងតេមករកខ្ញុំមានការអី?"

"តោះញាំបាយជាមួយបង Go ឯងបើកឡានទៅភូមិគ្រឹះវិញទៅ"

"បាទចាវ៉ាយ" Jake ចង់ឃាត់តែ Yungo ជិះឡានលឿនដូចរន្ទះទៅបាត់

"អ៎េ..បង Go"

"វាទៅបាត់ហើយម៉ោះ"

"តែអ្នកម៉ាក់តេមកឲខ្ញុំទៅផ្ទះជាបន្ទាន់"

"មិនបាច់ទៅទេបងតេប្រាប់ឲ" jay មិនចង់ឲប្អូនរបស់ខ្លួនទៅនោះទេព្រោះវាជារឿងដែររាងតូច Jake ពិបាកទទួលយកមានតែមិនឲប្អូនទៅប៉ុណ្នឹងឯង

"អញ្ចឹងក៏បាន" និយាយគ្នាចប់ទាំងពីអ្នកក៏ចូលក្នុងឡាន

"Aww! បង won មកដែរហ៎" Jake ចូលក្នុងឡានក៏ឃើញ Jungwon នៅកៅអីមុខក្បែរ Jay

"បាទបងមកញាំអីជាមួយលោកប្រធាន Hehe"

"អំបិញមិញនៅក្រៅខ្ញុំមិនឃើញបងចុះទៅទើបខ្ញុំចេះតែសួរទៅ"

"បងខ្ជិលចុះទៅក្រៅហើយមិញបងរវល់រៀបចំទិន្នន័យបន្តិចបន្តួច"

"បងប្រុសខ្ញុំមានលេខាដូចបងសំណាងណាស់"

"ទេមិនដល់ថ្នាក់នឹងទេ hehe"

"បាទខ្ញុំចេះតែនិយាយលេងទៅ..បង Jay ខ្ញុំគិតថាបង Hoon ធ្វើបាប Hee ពេកហើយ..!!" និយាយជាមួយ jungwon រួចក៏និយាយជាមួយបងប្រុសខ្លួនម្តង

"រឿងនឹងបងមិនដឹងជួយយ៉ាងមិចទេព្រោះមានផោះតាងច្រើនណាស់ថា Heeseung សម្លាប់ប៉ាម៉ាក់គេពិតមែន"

"នេះបងជឿរហ៎េស? ថា Hee សម្លាប់ប៉ាម៉ាក់របស់ខ្លួនខ្ញុំមិនជឿរមិត្តខ្ញុំ ខ្ញុំស្គាល់ច្បាស់ណាស់កូនណាដែលមិនស្រឡាញ់ឪពុកម្តាយខ្លួននោះ..!!"
Jay មិនទាន់និយាយចប់ផង Jake ដាក់ផាំងៗតែម្តង

"អ៎េ..មិនមែនបងជឿនោះទេបងគ្រាន់តែនិយាយថាមានផោះតាងតែមិនដឹងថាផោះតាងពិតរឺក្លែងក្លាយទេ"

"ស្បែករបស់ Hee ជាំអស់ហើយដោយសារស្នាដៃមិត្តសម្លាញ់របស់បងខ្ញុំអាណិតគេ..ហឹក..មិនទាន់ជាស្រួលបួលផងត្រូវគេធ្វើបាបទៀត" រាងតូច Jake ស្រាប់តែយំអាណិតមិត្តរបស់ខ្លួន

"មិនអីទេបងនឹងរកវិធីជួយគេណ៎ាត្រូវហើយ Jungwon នាយពូកែខាងនឹងជួយរកឯកសារនឹងទិន្នន័យឲខ្ញុំខ្លះបានទេ..?"

"បាទបានតែវារាងយូរបន្តិចខ្ញុំថារឿងនេះមានអ្វីលាក់បង្កប់ច្រើនណាស់"

"អរគុណ"

ងាកមកមើល Jaehyun នឹងរាងតូច Hee វិញម្តងមិនយូរប៉ុន្មាន Jaehyun បាននាំរាងតូចមកដល់ភូមិគ្រឹះ

"ខ្ញុំអរគុណហើយណាបង Jaehyun" បន្ទាប់ពីចុះពីឡានមករាងតូចក៏អរគុណដល់ Jaehyun

"មិនអីទេណា៎..និយាយអញ្ចឹងនេះជាផ្ទះភូមគ្រិះអ្នកណា? តាមបងចាំមកលើកមុនមិនមែនបែបនេះទេ"

"នេះជាភូមគ្រិះរបស់..លោក..លោកពូខ្ញុំ" មិនដឹងជាត្រូវហាវយ៉ាងមិចទើបដាច់ចិត្តហៅពូ🙂

ពួកគេទាំងពីរក៏ឈរនិយាយគ្នានៅក្រៅផ្ទះបន្តិចបន្តួចតែរាងតូចមិនដឹងនោះទេថាមានកែវភ្នែកកំណាចមួយគូដែលកំពុងសម្លឹងពួកគេពីក្នុងភូមគ្រិះមក

"បងទៅហើយណាខានស្អែកជួបគ្នា"

"បាទបង Jaehyun" និយាយគ្នាចប់រាងតូចក៏ចូលភូមិគ្រិះ

"ទៅសាលាមិនបានមួយថ្ងៃផងមានប្រុសជូនមកបាត់ពិតជាពូកែមែន"

"លោកនិយាយពីអី?" ចូលមកមិនទាន់ទាំងបានអង្គុយផងម្នាក់នោះមករករឿងទៀតហើយ:)

"ភ្លើររឺធ្វើឲដៃប្រុសយ៉ាងនឹងមិនដឹងជាដេកជាមួយប្រុសប៉ុន្មាននាក់ហើយទេ..!!"

ផាច់..!!

"លោកគ្មានសិទ្ធិមកមើលងាយខ្ញុំដល់ថ្នាក់នេះទេ..!!" មួយកំភ្លៀងពីរាងតូចនិយាយទាំងអួលដើម'ក' នេះមើលងាយនាយពេកហើយ..!!

"នេះឯង..!! "!

"អឹម.." យកអណ្តាតទល់នឹងថ្ពាល់ខ្លួនឯងរួចរាងក្រាស់បឺតមាត់រាងតូចយកអណ្តាតគ្រលាស់ពេញមាត់របស់រាងតូចខាំជញ្ជក់យកៗដោយមិនប្រណី

"ថោកទាប..ហឹក..មនុស្សអាក្រក់..ហឹក..ខ្ញុំស្អប់លោក!" បន្ទាប់ពីបឺតមាត់យ៉ាងយូររហូតដល់រាងតូចជិតផុតដង្ហើមទើបគេដកមាត់តែក៏ត្រូវមួយកំផ្លៀងរបស់រាងតូចបន្ថែមទៀត

"ខ្លាំងណាស់មែនទេបាន..!! យើងនឹងធ្វើឲឯងខ្វះយើងមិនបាន..!!

~ To be continued ~

នឹកគេអត់ខ្លះបាត់គេយូរចឹង?😞🖤
មិចម៉ា admin comeback ហើយជួយ vote ម្នាក់មួយទៅឲគេមានកម្លាំងចិត្តសរសេរបន្ត😭🖤

Продовжити читання

Вам також сподобається

200K 4.6K 31
Orphaned at a very early age, a young man goes through self-discovery as he uncovers his demonic past and faces a heavenly challenge. After discoveri...
39.4K 3.4K 12
الأدعج" قـاع الظلام " تنـتظـِركم لـيالـي قاسيه وعيـُون لاتنـّام وأيـام سوداويه فـْي أعـماق قــاع الضلام هـيا يـا رِفـاق انـتـّزعو ثـُوب النجاة ل...
41.8K 1.5K 34
"Come on, come on, don't leave me like this I thought I had you figured out Something's gone terribly wrong You're all I wanted Come on, come on, don...
159K 6.9K 30
!Adult/Possessive and Asshole!