បំបាក់ស្នេហ៍សិស្សច្បង

By kim_sujii

14.6K 1.7K 230

ផ្ដើមចេញពីក្មេងប្រុសម្នាក់ដែលត្រូវគេធ្វើបាបក្លាយជាក្មេងប្រុសដែលឆ្មើងឆ្មៃ កាចឆ្នាស់មិនចេះចាញ់អ្នកណាដោយសារតែមនុ... More

ភាគទី១
ភាគទី២
ភាគទី៣
ភាគទី៤
ភាគទី៥
ភាគទី៦
ភាគទី៧
ភាគទី៨
ភាគទី៩
ភាគទី១០
ភាគទី១១
ភាគទី១២
ភាគទី១៣
ភាគទី១៤
ភាគទី១៥
ភាគទី១៦
ភាគទី១៧
ភាគទី១៨
ភាគទី១៩
ភាគទី២០
ភាគទី២១
ភាគទី២២
ភាគទី២៣
ភាគទី២៥
ភាគទី២៦
ភាគទី២៧
ភាគទី២៨
ភាគទី២៩
ភាគបញ្ចប់
ភាគបញ្ចប់(1)

ភាគទី២៤

409 63 11
By kim_sujii

ថ្ងៃបន្ទាប់~ធ្មេចបើកៗក៏ដល់ថ្ងៃដែលត្រូវទៅប៉ារីសហើយ ពេលនេះផងដែរគ្រួសារមីន គ្រួសារចននិងស៊ុងហ៊ូនកំពុងនៅប្រលានយន្ដហោះ ដោយមានហ្វីលីកមកជូនដំណើរចំណែកហ្យុនជីនមិនបានមកនោះទេ

"មិនទៅពិតមែនហេសឯង?"ស៊ុននូនិយាយទាំងពេបមាត់សួរមិត្ត

"អត់ទេ ពួកឯងដើរលេងឲ្យសប្បាយណា"ហ្វីលីកក្រវីក្បាលញញឹមតិចៗដាក់មិត្តទាំងពីរ

"តែយើងចង់ឲ្យឯងទៅជាមួយណា"បុមឃ្យូនិយាយទាំងងរង៉ក់ដាក់គេ

"នែ៎!!កូនកូនក្មេងចឹង ឆាប់ទៅៗចាស់ៗកំពុងចាំពួកឯង"ហ្វីលីកតឿនឲ្យពួកគេឆាប់ទៅព្រោះជិតដល់ពេលចេញដំណើរហើយ

"មើលថែខ្លួនណាឯង ប្រយ័ត្ននាងព្រាយនោះធ្វើបាបទៀត"ស៊ុននូក៏ផ្ដែផ្ដាំឲ្យមិត្តថែមើលខ្លួន

"ដឹងហើយ បើនាងហ៊ានយើងនឹងកាច់បំបាក់ឆ្អឹងនាងហើយថតផ្ញើឲ្យពួកឯងមើល"ហ្វីលីកនិយាយផងកាយវិការផងធ្វើឲ្យមិត្តទាំងពីរសឹងតែទប់សើចមិនបាន

"ល្អៗបែបនេះទើបសមជាមិត្តយើង"បុមឃ្យូលើកដៃកៀកកមិត្តព្រមទាំងញាក់ចិញ្ចើមដាក់គេទៀត

"បានហើយៗឆាប់ទៅៗប្រយ័ត្នយន្ដហោះចេញចោល"

"យើងទៅហើយណាឯង"ពួកគេទាំងបីក៏ចូលអោបគ្នាមិនបន្តិចស៊ុននូនិងបុមឃ្យូក៏ដើរទៅរកចាស់ៗនិងស៊ុងហ៊ូន

"ដើរលេងឲ្យសប្បាយណា"ហ្វីលីកស្រែកពីចម្ងាយហើយលើកដៃក្រវីស៊ុននូនិងបុមឃ្យូក៏ញញឹមដាក់គេហើយទើបបែរខ្នងដើរឡើងយន្តហោះព្រោះដល់ពេលហោះហើរហើយ។ បន្ទាប់ពីជូនដំណើរមិត្តហើយហ្វីលីកក៏ត្រឡប់មកសាលារៀនវិញ

__កុងទីន

ដោយសារតែគេចំណាយពេលទៅជូនដំណើរមិត្តទើបគេត្រូវខកម៉ោងដំបូង ទើបគេមកញាំបាយនៅកុងទីនទៅ

"ហីយ៉ា!!ឮថាមិត្តរបស់ឯងទៅប៉ារីសមែនទេម៉េចមិនទៅជាមួយ?"កញ្ញាអ៊ុនចូនិងមិត្តភក្ដិ ដែលទំនេរគ្មានអ្វីធ្វើក៏ដើរមកសួរនាំរាងតូចដែលឈ្ងោកមុខញាំបាយ

"មិនមែនជារឿងនាងទេ"ហ្វីលីកតបហីៗហើយញាំបាយបន្ត

"ហឹស!!!សំដីបានណាស់ចាំមើលគ្មានមិត្តរបស់ឯងនៅចាំជួយយើងនឹងធ្វើបែបណាចំពោះឯង??"អ៊ុនចូនិយាយទាំងខឹងនឹងរាងតូចដែលមាសំដីក្រអឺតក្រទមដាក់នាង

"តើនាងអាចធ្វើអីយើងបាននោះ?"រាងតូចក៏សួរឌឺទៅវិញ

"ពួកឯងចាប់វា"នាងក៏ឲ្យមិត្តទាំងពីរចាប់រាងតូច ពួកនាងក៏ចូលមកចាប់គេជាប់

"ឆាប់លែងយើងភ្លាម!!លែង!!"រាងតូចប្រឹងរើយ៉ាងខ្លាំងតែរើមិនរួច ពេលនេះគ្មានអ្នកណាអាចជួយគេបានទេព្រោះសិស្សផ្សេងៗកំពុងតែរៀន

"ហឹស!! ផាច់***"អ៊ុនចូទះរាងតូចមួយកំផ្លៀងធ្វើឲ្យផ្ទៃមុខដ៏ស្រស់ស្អាតត្រូវងាកទៅម្ខងតាមកម្លាំងទះនោះ

"នាងហ៊ានទះយើងផង?"ហ្វីលីកងាកមកវិញសួរនាងដោយសង្កត់សំឡេងធ្ងន់ហើយរើចេញពីដៃនាងទាំងពីរនោះ រួចក៏ទះនាងម្នាក់មួយដៃ

ផាច់~~ផាច់~~~ពួកនាងទាំងពីរក៏ដួលទៅលើដី ហ្វីលីកងាកចេញពីពួកនាងហើយដើរយឺតៗមករកអ៊ុនចូ

"ហឹស!!នេះ*ផាច់~~ផាច់~~"នាយតូចលើកដៃទះនាងពីរកំផ្លៀងផ្ទួនគ្នាធ្វើឲ្យនាងទប់ជំហរមិនជាប់ដួលទៅលើដីភ្លាមៗ

"អ៊ុនចូ!! យ៉ាងម៉េចហើយ?"មិត្តទាំងពីររបស់នាងក៏មកជួយលើកនាងឡើង

"អាយយយ!!!!!! ឯង!!!!!!"អ៊ុនចូកញ្ច្រោលស្ទុះទៅទះរាងតូចវិញតែគេគេចទាន់

ផាច់~~រាងតូចទះនាងមួយកំផ្លៀងទៀតយ៉ាងពេញទំហឹងធ្វើឲ្យនាងត្រូវដួលម្ដងទៀត

"ពីរមុននាងអាចធ្វើបាបយើងបានតែពេលនេះនាងគ្មានថ្ងៃធ្វើបាបយើងបានទៀតទេ"ហ្វីលីកចាប់សក់នាងទៅក្រោយឲ្យងើយមុខមើលមកគេ។ រាងតូចលើកដៃបម្រុងទះនាងម្ដងទៀតតែមានអ្នកមកចាប់ដៃគេជាប់

"ឈប់ភ្លាម!!! ហ្វីលីកឯងចង់ធ្វើស្អី?"ហ្យុនជីនស្រែកគំហកដាក់គេយ៉ាងខ្លាំងពេលឃើញគេចង់វាយអ៊ុនចូ

"សិស្ស-សិស្សច្បង..."ពេលឮសំឡេងអ្នកខាងនោះហ្វីលីកក៏ប្រលែងសក់នាងវិញ ហើយងាកមកហៅគេទាំងញ័របបូរមាត់តិចៗព្រោះទឹកមុខគេពេលនេះគួឲ្យខ្លាចណាស់

"ខ្ញុំសួរថាឯងចង់ធ្វើស្អីមិញនេះ?"នាយគំហកម្ដងទៀត

"គឺ..គឺខ្ញុំ.."រាងតូចញីញ័រឆ្លើយមិនចេញធ្វើអីមិនត្រូវព្រោះតែភ័យ

"អ្ហឹក..អ្នកសិស្សច្បងគឺគេធ្វើបាបខ្ញុំ"អ៊ុនចូក៏សម្ដែងជាតួកំសត់ភ្លាមតែម្ដង

"មិនពិត ពួកនាងធ្វើបាបយើងមុន"នាយតូចប្រញាប់ប្រកែកពេលត្រូវគេចោទប្រកាន់

"ឯងកុហក មិញនេះសិស្សច្បងក៏ឃើញថាឯងចង់ទះអ៊ុនចូ"ជូនអុីដែលជាមិត្តរបស់អ៊ុនចូក៏លូកមាត់

"នេះម៉េចក៏ឯងធ្វើបែបនេះ?"ហ្យយនជីនសម្លឹងមុខរាងតូចដោយកែវភ្នែកនឹងធឹងហាក់គ្មានមនោសញ្ចេតនាដូចមុនឡើយ

"មិន-មិនដូចអ្វីដែលសិស្សច្បងឃើញទេ"ហ្វីលីកប្រកែកទាំងរលីងរលោងទឹកភ្នែក

"ចុះវាបែបណា? មិញនេះខ្ញុំឃើញឯងចង់វាយអ៊ុនចូច្បាស់ណាស់"

"ពួកនាងជាអ្នកវាយខ្ញុំមុនទេ សូមសិស្សច្បងជឿខ្ញុំទៅ"រាងតូច ខំបកស្រាយទាំងញ័រមាត់គេមិនបានទៅវាយពួកនាងមុនទេ ម៉េចក៏មកបន្ទោសគេទៅវិញ

"ជឿឯង? ជឿមនុស្សចូលចិត្តតែហិង្សាដូចឯងហ្នឹងមែនទេ?"នាយសម្លុតរាងតូចខ្លាំងៗធ្វើឲ្យទឹកភ្នែកគេហូរមកសស្រាក់ ចំណែកកញ្ញាម្សៅហោះនោះវិញកំពុងអោបដៃរាងក្រាស់ទាំងលួចញញឹមសមចិត្ត

"អ្ហឹក..អ្ហឹក សិស្សច្បងខ្ញុំមិនបានទៅធ្វើបាបគេមុនទេ"ហ្វីលីកនៅតែអះអាងថាខ្លួនមិនបានធ្វើបាបគេទាំងទឹកភ្នែកហូរឥតដាច់

"ឃើញច្បាស់នឹងភ្នែកហើយថាឯងធ្វើបាបយើងឯងនៅប្រកែកទៀត?"អ៊ុនចូនិយាយទាំងលើកដៃមកស្ទាបថ្ពាល់ខ្លួនឯង

"មកពីនាងមករករឿងមុន"រាងតូចស្រែកថាឲ្យនាងវិញ

"បានហើយ ឯងខុសហើយនៅមកថាឲ្យគេទៀត ចាប់ពីថ្ងៃនេះទៅកុំឲ្យខ្ញុំឃើញមុខឯងទៀត ខ្ញុំមិនចង់ជួបមនុស្សដូចជាឯងទេ"ហ្យុនជីនថាឲ្យរាងតូចហើយក៏ងាកមកមើលមុខអ៊ុនចូស្ទាបថ្ពាល់នាងថ្នមៗសួរនាំដូចជាបារម្ភណាស់ ធ្វើឲ្យរាងតូចដែលឈរមើលនោះឈឺចាប់យ៉ាងខ្លាំង នាយក៏បណ្ដើរនាងចេញទៅមិនងាកក្រោយសូម្បីបន្តិច។ ហ្បីលីកដោយឈឺចាប់ខ្លាំងពេកក៏រត់ទៅថ្នាក់យកកាតាបហើយត្រឡប់ទៅខុនដូវិញទាំងទ្រូងខាងឆ្វេងឈឺដូចគេចាប់ហែក

"ហេតុអ្វីសិស្សច្បងមិនជឿខ្ញុំ? គេធ្វើបាបខ្ញុំមុនទេ ហឹក..ហឹក"ដើរបណ្ដើររៀបរាប់ទាំងទឹកភ្នែកបណ្ដើរ

"ទង្វើល្អកន្លងមករបស់ខ្ញុំចំពោះសិស្សច្បងមិនបានធ្វើឲ្យសិស្សច្បងជឿជាក់សូម្បីបន្តិចមែនទេ?"

"ហឹក..ហឹក...ខ្ញុំដឹងហើយថាខ្ញុំមិនអាចយកឈ្នះចិត្តសិស្សច្បងបានទេ សូម្បីតែការទុកចិត្តរបស់សិស្សច្បងខ្ញុំធ្វើមិនបានផង"

"ខ្ញុំគួរតែដកខ្លួនហើយមែនទេ? ខ្ញុំនឹងមិនឲ្យសិស្សច្បងឃើញមុខខ្ញុំទៀតនោះទេអ្ហឹក...អ្ហឹក"រាងតូចដើររៀបរាប់តែម្នាក់ឯងតាមដងផ្លូវ ទឹកភ្នែកក៏ហូរមិនឈប់មើលទៅពិតជាគួរឲ្យអាណិតណាស់
______________________________________________________
                  Vote ឲ្យផងប'យ័ត្នរត់ចោល😚

Continue Reading

You'll Also Like

19.1K 1.1K 25
"That's because.. you're weak!" "I'll surpass you! I certainly will!" [Kaiju no.8 various x !Gojo reader] Gojo Y/n , despite her silly demeanor there...
21.5K 533 13
Azra, jeune femme d'une vingtaine d'années forcée d'épouser un homme qu'elle ne connait absolument pas. À cause de son frère aînée ; Tarik. Azra viv...
200K 4.6K 31
Orphaned at a very early age, a young man goes through self-discovery as he uncovers his demonic past and faces a heavenly challenge. After discoveri...
18.6K 713 41
Long before time had a name, the first spinjitzu master created Ninjago, using four elemental weapons, but when he passed a dark presence sought out...