ᴄᴀʟʟ ᴍᴇ ᴡɪᴛᴄʜ

By moge_world

9.8K 1.4K 175

JEON JUNGKOOK X PARK JIMIN [11082023] More

ផ្ដើមរឿង:សាកល្បង
ភាគទី១:អ្នកហាត់ការថ្មី!!
ភាគទី២:ក្លែងក្លាយមែនទេ
ភាគទី៣:បណ្ដេញចេញ
ភាគទី៥:លោកជឿនាង
ភាគទី៦:បាត់ឯកសារ
ភាគទី៧:ឈប់និយាយ
ភាគទី៨:កាតធនាគារ!!
ភាគទី៩:ពាក្យចចាមអារ៉ាម
ភាគទី១០:កំហុសអចេតនា
ភាគទី១១:ស្និទ្ធស្នាលខ្លាំង?!
ភាគទី១២:មិនបានរំពឹងទុក
ភាគទី១៣:ក្មេងលួចលាក់
ភាគទី១៤:រវាងនាងនិងខ្ញុំ
ភាគទី១៥:បានព្រមានហើយ
ភាគទី១៦:នាងទំនេរខ្លាំង?
ភាគទី១៧:គ្មានហេតុផល
ភាគទី១៨:ប្រដៅក្មេង!!
ភាគទី១៩:ក្លែងក្លាយ
ភាគទី២០:កាន់តែខ្លាំង
ភាគទី២១:យើងចង់ឈ្នះ
ភាគទី២២:ម៉ាក់ក្មេក
ភាគទី២៣:អាថ៌កំបាំង

ភាគទី៤:គោរពរៀមច្បង

384 54 6
By moge_world

JEON JUNGKOOK X JIMIN PARK

@ការិយាល័យរៀបចំផែនការណ៍

       បន្ទាប់ពីចចេសតវ៉ាជាមួយអគ្គនាយករួចមកជីមីនបានដើរចូលទៅតុធ្វើការដើមរបស់គេវិញក្រោមក្រសែភ្នែករបស់បុគ្គលិកទាំងឡាយដែលចង់ដឹងចង់លឺតើមានរឿងអ្វីកើតឡើងទេ

“ពេលនេះឯងត្រូវស្ដីបន្ទោសហើយមែនទេ?”សំណួរមួយដែលជីមីនមិននឹកស្មានដល

“តើលោកចនបណ្ដេញឯងចេញហើយត្រូវទេ”លើកនេះលីលីជាអ្នកសួរនាយតូចជ្រួញចិញ្ចើម

“បណ្ដេញខ្ញុំ!!!ទេ”ជីមីនឆ្លើយយ៉ាងធម្មតាធ្វើឲ្យបុគ្គលិកឯទៀតភ្ញាក់ផ្អើលមានរឿងអ្វីកើតឡើងអ្នកហាត់ការម្នាក់នេះមិនត្រូវស្ដីបន្ទោសថែមទាំងមិនត្រូវបណ្ដេញចេញទៀតផងមិនគួរឲ្យជឿ

“មិនបណ្តេញចេញទេ!!!អាចកើតឡើងបានយ៉ាងមិច”លីលីឧទានយ៉ាងខ្លាំងដោយភ្ញាក់ផ្អើលថែមទាំងសម្លឹងមើលនាយតូចមិនដកភ្នែកទៀតផង

“អញ្ចឹងតើអ្នកទៅណា?”ប្រធានក្រុមបានសួរពេលឃើញនាយតូចក្រោកឈរទាំងមានកាបូបនិងទូរសព្ទមុននិងដើរចេញទៅរកទ្វា

“ដើរទិញឥវ៉ាន់វាជាថ្ងៃស្រស់ស្អាតដើម្បីទិញទំនិញមែនទេ?”សម្ដីរបស់ជីមីនធ្វើឲ្យទាំងប្រធានក្រុមនិងបុគ្គលិកឯទៀតគាំងគ្រប់គ្នានាយតូចញញឹមបែបអស់សំណើចហើយដើរចេញទៅ

“តើគេនិយាយអ្វីមុននេះ!!!ទៅទិញឥវ៉ាន់~ស្អីនេះអ្នកហាត់ការប្រភេទណា”ជូរីនិយាយទាំងអោបដៃខឹងផងច្រណែនផងព្រោះខ្លួនមិនធ្លាប់ទទួលបានសេរីដូចជាអ្នកហាត់ការថ្មីនេះទេ

“គេដូចជាបានដៃពេកហើយ!!!ប្រដៅក្មេងនេះចេញម្ដងទៅ”ជូរីបន្ថែមនាងពិតជាមិនចូលចិត្តក្មេងនេះទេអំណួតបែបទាំងក្រអឺតក្រទមទៀត

“កុំបារម្ភពេក~បន្ដិចទៀតគេនិងខ្ចប់របស់អគ្គនាយករងមិនខានទេ»លីលីលូកមាត់ព្រោះនាងនិងអ្នកធ្វើការនៅទីនេះសុទ្ធតែបានដឹងច្បាស់ហើយថាអ្នកគ្រប់គ្រងក្នុងក្រុមហ៊ុននេះមិនមានម្នាក់ណាស្លូតឡើយ

     ជីមីនបានមកដើរទិញឥវ៉ានដូចដែលគេបាននិយាយដផយមានអេឡិចមកជាមួយអាចថាអេឡិចដូចជាមិត្តភក្ដិផងនិងជំនួយការផងអ្នកបើកបរសម្រាប់នាយតូចផងដែរព្រោះតែអេឡិចនៅក្បែរនិងការពាររាងតូចតាំងពីរៀននៅមធ្យមសិក្សាមកម្ល៉េះ

“តើអ្នកប្រុសគួរតែទៅធ្វើការឥឡូវនេះទេ?”អេឡិចសួរនិងជួយកាន់កញ្ចប់ឥវ៉ានដែលរាងតូចបានទិញ

“ការងារថ្ងៃនេះខ្ញុំបានធ្វើវាបានយ៉ាងល្អហើយដូច្នេះខ្ញុំ​ត្រូវ​ការ​រង្វាន់​សម្រាប់​ខ្លួន​ឯង​”ជីមីនឆ្លើយតបទាំងកំពុងរើសក្លិនទឹកអប់ថ្មីដែលគេចង់បាន

“តែលោកប្រុសខលមកអ្នកប្រុស5ដងហើយ!!!”អេឡិចបន្ថែមព្រោះអ្វីដែលកើតឡើងនេះនាំឲ្យគេលួចបារម្ភពីទំនាក់ទំនងចៅហ្វាយទាំងពីរតើមានល្អក់កកជាមួយគ្នាដែលទេ

“ពួកយើងបាននិយាយគ្នាគ្រប់គ្រាន់សម្រាប់ថ្ងៃនេះខ្ញុំគិតថាខ្ញុំនិងស្ដ្រេសបើបន្ដនិយាយច្រើនលើសលុបជាមួយគេបន្ដទៀត”រាងតូចសើចបន្ដិចនឹកអស់សំណើចចំពោះទឹកមុខរបស់អាល់ហ្វាដែលបានបញ្ចេញមកពេលបានឃើញវត្តមានរបស់គេ

“តោះ!!!ត្រឡប់ទៅវិញ!!!គ្រប់គ្រាន់ហើយសម្រាប់ជោគជ័យលើកនេះ”នាយតូចញញឹមស្រស់និងដើរចាកចេញពីផ្សារទំនើបបន្ដទៅអង្គុយក្នុងឡានរបស់គេទាំងទឹកមុខស្រស់ដដែល

"លោកប្រុសខលមកម្តងទៀតហើយ"អេឡិចបានហុចទូរសព្ទទៅឲ្យជីមីននិងផ្ដោចទៅលើការបើកបររបស់គាត់វិញជាជាងចង់ដឹងរឿងផ្ទាល់ខ្លួនរបស់ចៅហ្វាយ

“អាល់ហ្វាឆ្គួតស្អីនេះ!!ចម្លែក»រាងតូចដកដង្ហើមធំយ៉ាងធុញថប់មុននិងសម្រួលអារម្មណ៍បន្ដិចទទួលការខលរបស់ជុងហ្គុក

<ជីមីន~ប្រសិន​បើ​អ្នក​មិនមកធ្វើ​ការ​ដោយយកចិត្តទុកដាក់និងដូចបុគ្គលិកដទៃទៀតដោយគ្រាន់​តែ​រីករាយ​នឹង​ជីវិត​ដើរ​ទិញ​ឥវ៉ាន់និង​វាយ​កូនហ្គោល​ដូច​អ្វី​ដែល​អ្នក​ធ្លាប់​ធ្វើកាលពីមុននោះចាកចេញពីក្រុមហ៊ុនទៅដូចដែរខ្ញុំបាននិយាយក្រុមហ៊ុនមិនមែនជាកន្លែងដែលរៀបចំសម្រាប់អ្នកលេងទេ>សម្ដីធ្ងន់និងខ្លាំងរបស់ជុងហ្គុកមើលទៅនាយទំនងជាមួម៉ៅខ្លាំងហើយតែថាអូមេហ្គានេះកាន់តែចូលចិត្តគេនិងផ្គើនឲ្យនាយ

<ហ្អេ!!លោកពិតជាចេះនិយាយច្រើនជាង3ពាក្យមែនទេ>នាយតូចមិនបានតបតដោយកំហឹងអ្វីឡើយគ្រាន់តែសួរបកទៅនាយវិញ

<ខ្ញុំមិននិយាយលេងទេជីមីននេះជាការងារគឺការងារ>សម្លេងមាំរបស់រាងក្រាស់លាន់មកដដែលជីមីនសើចបន្ដិចមុននិងនិយាយបន្ដដោយសម្លេងប្រាកដប្រជាវិញផងដែរ

<ចុះត្រង់ណាដែលបញ្ជាក់ថាខ្ញុំសើចជាមួយនិងអ្នកអគ្គនាយក!!15នាទីទៀតខ្ញុំនិងទៅដល់កន្លែងធ្វើការហើយ>នាយតូចតបដោយស្មើវិញមុននិងកាត់ផ្ដាច់ការខលនោះ

“ហ៊ើយ!!!លោកកាន់តែមានៈខ្ញុំកាន់តែចង់ឈ្នះចន ជុងហ្គុកខ្ញុំនិងឈ្នះ”នាយតូចនិយាយដោយអស់សំណើចមុននិងបែមុខទៅកាន់បង្គួចកញ្ចប់របស់ឡានសម្លឹងមើលខាងក្រៅចំណែកអេឡិចគាត់មិនបានឆ្ងល់អ្វីឡើយព្រោះគេបានយល់ច្បាស់ថាអ្វីដែលជីមីនធ្វើសុទ្ធតែបានរៀបចំផែនការទុកជាមុនយ៉ាងរៀបរយហើយព្រោះតែអ្នកប្រុសតូចរបស់គេជាមនុស្សឆ្លាតហើយដឹងច្បាស់ពីអ្វីដែលគេបានធ្វើ

"សួស្តី"ជីមីនរាក់ទាក់ទៅកាន់មិត្តរួមការងាររបស់គេពេលចូលមកកាន់ការិយាល័យវិញប៉ុន្តែគ្មាននរណាម្នាក់ស្វាគមន៍គេឡើយនាយតូចសើចនិងគ្រវីក្បាលតិចៗមុននិងផ្ដាច់ទៅលើការងារវិញ

"កញ្ចប់ទំនិញសម្រាប់Mrr.park"សន្ដិសុខបាននាំអ្នកជញ្ជូនចូលមកជាមួយថង់ក្រដាសពីហាងទឹកអប់ចំណែកបុគ្គលិកឯទៀតចាប់ផ្ដើមងើបលួចមើលចង់ដឹងថាមានរឿងអ្វី

"ខ្ញុំ?"នាយតូចចង្អុលខ្លួនឯងទាំងភ្ញាក់ស៊យហើយគេភ្លេចបញ្ជាក់ឲ្យអេឡិចជាអ្នកទទួលជំនួសជីមីនក្រោកចេញទៅទទួលដើម្បីកុំឲ្យគ្រប់គ្នាសម្លឹងគេកាម់តែច្រើនជាងនេះទៀត

"ឯងបញ្ជាទិញអ្វី?ទឹកអប់ម៉ាក់chanel!!!ក្លែងក្លាយមែនទេ”លីលីចោទសួរផងនិងនិយាយផងធ្វើដូចជានាងជ្រុលបាននិយាយដោយអចេនាផងដែរ

“តើអ្នកដឹងទេថាទឹកម៉ាកchanelពិតប្រាសកមានការវេចខ្ចប់និងរូបរាងបែបណា”នាយតូចដកដង្ហើមធំយ៉ាងធុញទ្រាន់និងទើសទាស់ចិត្តដែលមានអ្នកចោទថាទឹកអប់ដែលគាត់បានទិញថាក្លែងក្លាយ

“យ៉ា~ឯងចង់មើលងាយថាយើងគ្មានលទ្ធភាពទិញទឹកអប់ម៉ាក់អន់ៗក្លែងក្លាយដូចឯងមែនទេ”លីលីក្រោកនិងទះតុធ្វើការរបស់នាងជាមួយការម្លក់នាយតូចដូចជាបានចងគំនុំជាមួយគ្នាមកយ៉ាងចឹង

“ស្អីគេ”នាយតូចឆ្លើយបកទៅវិញទាំងហួសចិត្តស្រីម្នាក់នេះនាំរឿងច្បាស់ណាស់

“មែនហើយឯងនិយាយមើលងាយនិងមិនចេះគោរពរៀមច្បងឯងទេ?ឯងគួរឆ្លើយដោយគោរពជានិច្ចតែយើងមិនខ្វល់ទេបើឯងចង់បង្ហាញការគោរពនោះឯងគួរតែឲ្យកញ្ចប់នោះមកយើងដែរជារៀមច្បង”លីលីនិយាយខ្លាំងៗដោយមិនរអាព្រោះតែក្នុងការិយាល័យរៀបចំផែនការនេះនាងជាអ្នកធ្វើការចាស់ជាងគេ

“នាងមានបញ្ហាសតិមែនទេ”ជីមីនតបទាំងមិនចង់ជឿស្រីម្នាក់នេះបម្រុងតាមរករឿងគេដល់ពេលណាទៀតនៅនិយាយមកមាំហានដូចខ្លួនឯងអ្នកត្រូវទៀត

     ស្ថានការណ៍​កាន់តែ​ក្តៅ​ខ្លាំងប៉ុន្តែ​គ្មាន​អ្នក​ណាហ៊ានចូលទៅបញ្ឈប់​ពពួកគេឡើយប្រធានក្រុមចូលមកនិងបានឃើញថាលីលីនាងជ្រុសទៅទាញសក់របស់ជីមីនទៅហើយជីមីនបានតដាក់នាងវិញដូចគ្នា

«មានរឿងអ្វី!!!ហេតុអ្វីមិនបញ្ឈប់ពួកគេនៅស្ងៀមធ្វើអីទៀត”ប្រធានក្រុមដែលបានចូលមកឃើញរហ័សស្រែកប្រាប់ហើយបុគ្គលិកនៅជិតនោះបានឃាត់ហើយបំបែកពួកគេទាំងពីរ

“ព្រះអើយ~បញ្ឈប់ភ្លាមទៅស្អីនេះ”PTស្រែកនិងបញ្ឈប់លីលីតែគាត់បានប្រទាក់ភ្នែកនិងអំបែកដបទឹកអប់ដែលបែកនៅជិតនោះ

"តើអ្នកកំពុងធ្វើអ្វី?វាយគ្នាដូចកូនក្មេង?"ជីនសួរទាំងមិនពេញចិត្តអមដោយអគ្គនាយកមកជាមួយផងដែរលើកនេះរឿងកាន់តែរញ៉េរញ៉ៃ

“ប្រធានក្រុម!!!ហ៊ឺៗខ្ញុំគ្រាន់តែនិយាយណែនាំឲ្យគេចេះគោរពអ្នកមកមុនដែលពួកយើងជារៀមច្បងប៉ុណ្ណោះតែគេស្រាប់តែទាញសក់របស់ខ្ញុំ»លីលីពន្យល់និងដើរតួកំសត់ហាក់ដូចជាជីមីនជាអ្នកបង្កជម្លោះ

“ស្អី”ជីមីនស្រែកទាំងខឹងស្រីម្នាក់នេះកាឡៃរឿងបានយ៉ាងមិចនាងជាអ្នកផ្ដើម

“បំបែកគ្នាធ្វើការទៅ!!!!ហើយអ្នកមកការិយាល័យខ្ញុំឥឡូវនេះអ្នកហាត់ការផាក ជីមីន”ជុងហ្គុកនិយាយទាំងសម្លេងទាបមុននិងដើរចេញទៅវិញ

“ឆឹស!!!ក្មេងចង្រៃនេះនិងត្រូវបណ្ដេញចេញ”លីលីនិយាយដូចជាអ្នកឈ្នះទាំងដៃរបស់នាងនៅរវល់វែកសក់រញ៉េរញ៉ៃនៅឡើយ

សូមរង់ចាំទស្សនាភាគបន្ដ!!!អរគុណការគាំទ្រ🤍🌟

I want more friend please add to my account 🥺🫶🏼 Thanks you so much

Continue Reading

You'll Also Like

803K 22.8K 59
Warning: 18+ ABO worldကို အခြေခံရေးသားထားပါသည်။ စိတ်ကူးယဉ် ficလေးမို့ အပြင်လောကနှင့် များစွာ ကွာခြားနိုင်ပါသည်။
3.8K 394 8
គេស្រាប់តែមកសុំខ្ញុំរៀបការ!!តើនរណាអាចទទួលយកបានទៅ?
137K 5.9K 31
Inspired by Arsenic Blues by 11QueenSupreme11 and Young Gods by phoenix1770, but with my own plot. This is a mix of reactions and story. What happens...
63.4K 2.5K 27
yoonmin taekook namjin....បែបស្នេហាផ្អែមល្ហែម ព្រាត់ប្រាស កំសត់ គំនុំ......គ្រប់រស់ជាតិ!!!!!