បំបាក់ស្នេហ៍សិស្សច្បង

By kim_sujii

13.7K 1.7K 230

ផ្ដើមចេញពីក្មេងប្រុសម្នាក់ដែលត្រូវគេធ្វើបាបក្លាយជាក្មេងប្រុសដែលឆ្មើងឆ្មៃ កាចឆ្នាស់មិនចេះចាញ់អ្នកណាដោយសារតែមនុ... More

ភាគទី១
ភាគទី២
ភាគទី៣
ភាគទី៤
ភាគទី៥
ភាគទី៦
ភាគទី៧
ភាគទី៨
ភាគទី៩
ភាគទី១០
ភាគទី១១
ភាគទី១២
ភាគទី១៣
ភាគទី១៤
ភាគទី១៥
ភាគទី១៦
ភាគទី១៧
ភាគទី១៨
ភាគទី១៩
ភាគទី២០
ភាគទី២១
ភាគទី២២
ភាគទី២៤
ភាគទី២៥
ភាគទី២៦
ភាគទី២៧
ភាគទី២៨
ភាគទី២៩
ភាគបញ្ចប់
ភាគបញ្ចប់(1)

ភាគទី២៣

429 51 3
By kim_sujii

ថ្ងៃថ្មី តាមទម្លាប់ដូចរាល់ដងហ្វីលីកដើរទៅរៀនដោយស្នាមញញឹមឆ្លាក់លើផ្ទៃមុខមិនរលុប នាយតូចដើរចូលក្នុងសាលាដោយក្នុងដៃមានកាន់ប្រអប់អាហារមកជាមួយ មិនបាច់ប្រាប់ក៏ដឹងដែរថាយកឲ្យអ្នកណានោះ។ រាងតូចដើរចូលដល់ពាក់កណ្តាលទីធ្លាសាលាក៏មានសំឡេងមួយស្រែកហៅពីក្រោយ

"ហ្វីលីកចាំផង"ឮហើយហ្វីលីកក៏ងាកទៅមើលក៏ឃើញបុមឃ្យូកំពុងរត់មករកគេ

"ម៉េចថ្ងៃនេះឯងមកម្នាក់ឯង?"ហ្វីលីកឃើញមិត្តមកតឬឯងក៏សួរ ព្រោះរាល់ថ្ងៃឃើញមកជាមួយយ៉ុនជុនរហូត

"ក៏ចង់មកតែឯងហ្នឹងហើយ អេ!!!របស់សិស្សច្បងមែនទេ?"បុមឃ្យូតបនឹងមិត្តហើយក៏ក្រឡេកឃើញប្រអប់អាហារនៅនឹងដៃគេក៏សួរ

"អឹម មែនហើយ"ហ្វីលីកតបដោយមិនស្ទាក់ស្ទើឡើយ ព្រោះមិត្តគេបានដឹងអស់ទៅហើយ

"មិញនេះស៊ុននូផ្ញើរសារមកថាគេចាំនៅកុងទីន ពួកយើងឆាប់ទៅៗ"និយាយហើយបុមឃ្យូក៏ដឹកដៃហ្វីលីកទៅកុងទីន

.......

"ពួកឯងខាងនេះ"រាងតូចទាំងពីរដើរមកដល់ ក៏ឮស៊ុននូស្រែកហៅពួកគេទើបពួកគេដើរទៅរក

"អេ!!!ម៉េចក៏អង្គុយម្នាក់ឯងចឹង?"ហ្វីលីកសួរទៅស៊ុននូទាំងងាក.ក.រកមើលស៊ុងហ៊ុន

"បើមកតែឯងមិនឲ្យអង្គុយម្នាក់ឯង"ស៊ុននូតបទាំងមុខស្អុយ ព្រោះយប់មិញនេះងក់ងរដែលលោកតាលោកយាយប៉ាធំនិងអាប់ប៉ាមិនកាន់ជើង ហើយនៅខឹងនឹងស៊ុងហ៊ុនទៀតតែគេអត់លួងទើបព្រឹកឡើងមិនឲ្យគេមកយកសុខចិត្តដើរមករៀនខ្លួនឯង

"ចុះសង្សារឯងនោះ? នែ៎!!កុំប្រាប់ថាឈ្លោះគ្នាណា"បុមឃ្យូសួរថែមទាំងលើកដៃចង្អុលមុខស៊ុននូរេចុះរេឡើងថែមទៀត

"គ្មានទេ ញាំបាយទៅយើងឃ្លាន អ្ហ៎កណេះបាយពួកឯង"ស៊ុននូប្រញាប់បង្វែរឿងព្រោះមិនចង់ឲ្យពួកគេដេញដោលហើយហុចចានបាយឲ្យម្នាក់មួយ

"ហីយ៉ា!!!! មកញាំបាយមិនហៅបងសោះ"សំឡេងរបស់ស៊ុងហ៊ុនបន្លឺក្បែររាងតូចធ្វើឲ្យគេងាកទៅមើលយ៉ាងលឿន ហើយក៏ងាកមកវិញលឿនដូចគ្នាតែមិននិយាយអីមួយម៉ាត់

"អេ!!!ម៉េចមិននិយាយជាមួយបង?"ស៊ុនហ៊ុនមិនសុខចោត្តពេលគេមិននិយាយជាមួយខ្លួនបែបនេះ

"ខ្ចិលហៅ"ពីរម៉ាត់របស់រាងតូចធ្វើឲ្យស៊ុងហ៊ុនជ្រួញចិញ្ចើម កើតអីទៀតហើយបានជាឆ្លើយមកបែបនេះ។

"អូនកើតអីហា៎?"នាយចាប់ស្មារាងតូចឲ្យបែរបងរកគេ

"កុំមកសួរ ធ្វើអីដឹងខ្លួនឯងហើយ"រាងតូចចាប់ដៃនាយចេញ

"ខឹងបងរឿងយប់មិញមែនទេ បងសុំទោស"

"ហឹស!!!!"រាងតូចអោបដៃបែរមុខចេញ ចរឹកឡើងខ្មើត

"អេ!!!សិស្សច្បងអង្គុយមក"ហ្វីលីកចាប់ដៃហ្យុនជីនឲ្យចូលអង្គុយ

"ណេះ សម្រាប់សិស្សច្បង"រាងតូចហុចប្រអប់បាយឲ្យនាយ

"ឯងទំនេរហេស?ទើបធ្វើឲ្យយើងរហូតចឹង?"នាយលើចិញ្ចើមសួរទាំងមិនយល់

"ក៏ទំនេរទើបធ្វើឲ្យនឹង"នាយតួចតបវិញហើយញាក់ស្មាបន្តិច

ពីរគូនេះកំពុងសាសងគ្នាចំណែកឯបុមឃ្យូកំពុងអង្គុយស្ងៀមភ្នែករេសម្លឹងរកមនុស្សម្នាក់ ហើយម្នាក់នោះក៏គ្មានអ្នកណាឆ្ងាយដែរ គឺ ឆយ យ៉ុនជុនយើងហ្នឹងឯង យូរហើយមិនឃើញគេមកសោះរាងតូចក៏ទម្លាក់ទឹកមុខចុះឈ្ងោកមុខញាំបាយ ហ្វីលីកសង្កេតឃើញក៏កេះស៊ុននូឲ្យមើលគេ

"អេ!!សិស្សច្បងចុះសិស្សច្បងយ៉ុនជុនទៅណាទើបមិនមក?"ហ្វីលីកក៏ងាកទៅសួរនាយក្រាស់ព្រោះដឹងថាមិត្តគេក៏ចង់ដឹងដែរ

"វាទៅញូវយ៉ក"

"គាត់ទៅធ្វើអី?"ស៊ុននូ

"ទៅមើលម៉ាក់វា លោកយាយវាចលមកប្រាប់ថាគាត់ឈឺ វាឡើងយន្តហោះតាំងពីម៉ោង12យប់មិញ"ស៊ុងហ៊ុនក៏និយាយប្រាប់ពួកគេ បុមឃ្យូឮហើយក៏ទម្លាក់ទឹកមុខមួយតង់ទៀតហើយនឹកគិតសំដីរាងក្រាស់កាលពីយប់មិញ

~ត្រឡប់ទៅកាលពីយប់មិញ

ឡានសេរីទំនើបបានឈប់ពីមុខភូមិគ្រឹះមីន រាងតូចអរគុណនាយក្រាស់ហើយរៀបនឹងបើកទ្វារចុះតែយ៉ុនជុនចាប់ដៃជាប់

"លោក???"បុមឃ្យូងាកមើលមុខគេទាំងឆ្ងល់

"បងមានរឿងមួយចង់ប្រាប់"នាយបានប្ដូរការនិយាយពីខ្ញុំមកជាបង ដោយយកលេសថានាយជាសិស្សច្បងរាងតូចក៏មិនថាអី

"រឿងអី?"

"គឺ...គឺថា...បង-បងស្រលាញ់បុមឃ្យូ"គ្រាន់តែឮនាយនិយាយបែបនេះរាងតូចងាកមកមើលមុខគេយ៉ងលឿន

"លោកនិយាយអី?"

"បងនិយាយពិតមែន បងស្រលាញ់ឯងតាំងពីដឹងថាជាប្អូនអាហ៊ុនមកម្ល៉េះ"

"អ្នកណាជឿព្រាននារីដូចលោកនោះ"

"អូនអាចមិនជឿ តែត្រង់នេះ..."នាយចាប់ដៃរាងតូចមកដាក់លើទ្រូងខាងឆ្វេងទើបនិយាយបន្ត"វាប្រាប់ថាត្រូវការអូន អូនតែម្នាក់" រាងតូចមិននិយាយបានត្រឹមសម្លឹងមុខគេភ្លឹសៗ

"ពេលនេះអូនមិនទាន់ផ្ដល់ចម្លើយឲ្យបងក៏បាន បងនឹងធ្វើគ្រប់យ៉ាងដើម្បីបញ្ជាក់ឲ្យអូនឃើញ សុំត្រឹមតែជឿបងនិងផ្ដល់ឱកាសឲ្យបងបានបង្ហាញវាចេញមក"

"ក៏បាន ខ្ញុំនឹងចាំមើលបើលោកអាចធ្វើឲ្យខ្ញុំទុកចិត្តខ្ញនឹងគិតម្ដងទៀត"

"អូខេៗ តទៅនេះមិនថាមានរភងអ្វីទេបងនឹងប្រាប់អូនមុនគេ ហើយក៏ជាមនុស្សដំបូងគេដែលបងនឹកឃើញ"នាយនិយាយហើយក៏អោនមុខយឺតៗទៅរកបបូរមាត់ក្រហមព្រឿងៗរបស់រាងតូច រៀបនឹងប៉ះគ្នាទៅហើយតែ...

"អេ!!!បុមឃ្យូឯងកើតអីម៉េចក៏ភ្លឹកចឹង?"សំឡេងរបស់ស៊ុននូបានដាស់រាងតូចចេញពីការគិត

"អឺ...អឺគ្មានអីទេ យើងឆ្អែតហើយទៅថ្នាក់មុនហើយ"ថាហើយក៏ក្រោកដើរចេញទៅបាត់មិនទុកពេលឲ្យស៊ុននូសួរទាន់ឡើយ

ប្មមឃ្យូដើរមកដល់មុខថ្នាក់ក៏ជួបជាមួយក្រុមកញ្ញាអ៊ុនចូ តែគេមិនខ្វល់ដើរចូលថ្នាក់ធ្វើមិមឃើញទាំងមុខមិនរីក គេដើរមកដល់ក្នុងតុក៏មានអ្នកខលមកគេក៏ទាញមកមើលឃើញថាជាលេខយ៉ុនជុនគេក៏បិទហើយទុកទូរស័ព្អតែទូរស័ព្ទគេក៏រោទ៍ម្ដងទៀត គេក៏បិទចោលទៀត ដោយខលមិនលើកអ្នកខាងនោះក៏ផ្ញើរសារមកម្ដង

~~ទឺង
                             ក្នុងសារ

*បុមឃ្យូម៉េចមិនលើកទូរស័ព្ទបង?*
*ខឹងបងមែនទេហា៎?*

រាងតូចឃើញហើយតែគេមិនតបក៏ទុកទូរស័ព្ទចោល យ៉ុនជុនក៏ខលមកម្ដងទៀត លើកនេះគេក៏ទទួលតែមិននិយាយអីទេ

(បុមឃ្យូហា៎ បងសុំទោសដែលមិនបានប្រាប់អូនព្រោះតែបងប្រញាប់ពេកណាមួយយប់ហើយបងមិនចង់រំខានអូន អូនកុំខឹងនឹងបងអីណាបងសុំទោស)អ្នកខាងនៅលើកហើយតែមិននិយាយអីរាងក្រាស់ក៏រៀបរាប់យ៉ាងវែងមកកាន់គេ

"មិនអីទេ វាជារឿងរបស់លោកមិនទាក់ទងនឹងខ្ញុំ"

(អា៎...អូនកុំបែបនេះបានទេ? បងសុំទោសលើកក្រោយមិនធ្វើបែបនេះទៀតទេ)

"ខ្ញុំជឿយ៉ាងម៉េចបាន គ្រាន់តែថ្ងៃទីមួយលោកធ្វើមិនបានផង"

(បងសុំទោសណាៗៗៗ កុំខឹងអីណាបងសន្យាមិនឲ្យមានលើកក្រោយទេ)

"បានហើយខ្ញុំត្រូវចូលរៀនហើយ" អ្នកខាងនោះខំអង្វរយ៉ាងវែងអន្លាយតែអ្នកខាងនេះធ្វើដូចមិនបានឮថែមទាំងបិទទូរស័ព្ទចោលទៀត

®®®®®®®®®®®®®®®®®®®®®®®®®®®®®®®
                         To be continue
Enjoy your reading ☺️❤️
ជួយvote&cmtឲ្យច្រើនដើម្បីឲ្យអ្នកសរសេរមានកម្លាំងចិត្តសរសេរបន្ត☺️

អូ!!!មួយទៀតខ្ញុំបានបង្កើត group fbមួយផងដែរសម្រាប់ផុសភាគខ្លីៗបើចង់ចូលអ្នកUnavailableគ្រាន់តែ request join ទៅបានហើយ

Continue Reading

You'll Also Like

41.6K 1.2K 16
As Y/N, you work with the equipment in Task Force 141. You handle the Walkie Talkies, you try out the new guns to see if they are manageable, you cre...
108K 4.9K 26
!Adult/Possessive and Asshole!
30.4K 2.1K 39
people read the book trust me on this one
187K 4.2K 102
*NOT FINISHED* I'm tired of fighting...... AMORA!" My uncle yells while i'm trying to open my eyes. I'm sitting in a the corner of the house with he...