សំណាញ់ស្នេហ៍ព្រាននារី ᥫ᭡[ចប់]

Av LilJuu_1992

141K 7.5K 316

Trailler Jk(Top) / Tae(Btt) Taehyung! ===== ផ្ដើមសរសេរ: 09.06.23🤍 សរសេរបញ្ជាក់: 12.11.23🌸 Write :... Mer

Episode 01
Episode02:ចាប់ដោះរបស់ឯង
Episode03:រោគចិត្ត
Episode04:ត្រង់ណាថាយើងថើប
Episode05:យកឯងទៅរំលោភ
Episode 06: ស្នាមថើប
Episode07:ត្រជាក់បេះដូង
Episode08:ថេយ៍ធ្លាប់មានសង្សារឺអត់?
Episode09:មកញ៉ែគ្នាក៏មករាវខ្យង
Episode10: រងគុន><
Episode11:កុំហៅខ្លួនឯងថាបង
Episode12:អនាគតចង់ឡើងTop
Episode13:បងឆ្កួតព្រោះស្រឡាញ់អូន
Episode14:បងយល់ហើយ!
Episode15:មកជួបម៉ាក់ក្មេក><
Episode16:មិនមែនចោរទេ..គឺទន្សាយ
Episode17:គេត្រឡប់មកវិញហើយ
Episode18:មិនទាន់ត្រៀមខ្លួន
Episode21:call me daddy🔞
Episode20:ឈ្លោះគ្នាដូចឆ្កែឆ្មា
Episode 19: សង្ឃឹម!
📌ជូនដំណឹង!
Episode22:ថេយ៍!?
Episode23:បកស្រាយ!
Episode24:ថោកទាប
Episode25:ធ្វើជាម្ចាស់ជីវិត
Episode26:ខ្លាចគេខឹង
Episode27:ចរឹកមេមាន់
Episode28:Alima
Episode29: ក្លិនទឹកអប់?
Episode 30:បងសន្យា
Episode31 :Jung soorang
Episode32:លួចមានស្រី
Episode34: សត្វក្អែក
Episode33: ក្បាលខូច
Episode35:កំដរ
Episode37: ដេកក្រៅបន្ទប់
Episode 38:សាច់អាំង
Episode39:សាហាយ
Episode40:នៅផ្ទះយើងហើយ
Episode41:ចំណីដល់មាត់ខ្លា
Episode42:ទៅគិតអីប្រពន្ធ?
Episode43:វិដេអូ
Episode 44: គណនីអាថ៍កំបាំង
Episode45:អន់ចិត្ត
Episode 46
Episode47:បងឯងចង់ទៅណា៌?
Episode48:សោះកក្រោះ
Episode 49:ខ្ញុំមិនស្អាតទេ
Episode50:អូនស្អប់បងឯង~
Episode51:ព្រោះអូនជាមនុស្សរំអួយដូចសម្ដីបង
Episode52:ហើយបងនឹងពេទ្យ?
Episode53:កុំទៅណាចោលអូន
Episode 54:កុហក
Next episode
Episode55:ម្ដេចក៏ស្លេកមុខហើយ?
Episode56:លែងលះ
Episode57+58:ចិញ្ចៀនរៀបការ
Episode59:ឆ្កែតែឆ្កួតខាំហើយ><
Episode59: បិទច្រមុះរត់?
Episode60:មកយឺតមួយជំហាន
Episode61+62: Gukkie
Episode63:ទៅវង្វេងប្រពន្ធកូនមកពីណា៌?
Episode 64:រន្ទះបាញ់Daddy
Episode65:ចម្លើយ
❗About admin
Episode66:លោកកូន
About ❗
Episode67:មេអំបៅ🔞
The end :សំណាញ់ស្នេហ៍

Episode36: លែងលះ

1.6K 105 1
Av LilJuu_1992

ដូចដែលបានដឹងកាលពីចុងភាគមុន ជុងហ្គុកបាននៅកំដរស៊ូរ៉ាង ដោយសុខចិត្តឲប្រពន្ធអង្គុយចាំបាយនៅផ្ទះ ថែមទាំងកុហកថាជាប់ការងារ!
//ចូលសាច់រឿង!
@ ងុឺត!~~ ម៉ោង11:30នាទីអាទ្រាតសម្លេងសន្ធឹកកង់ឡាន ឈប់លឺសូរតែងុឺតនៅមុខភូមិគ្រឹះ វាក៏អាចស្មានដឹងថាជានរណា?
ក្រឹបៗ!
សន្ធឹកជើងមាំក្រាស់បោះជំហានមួយៗដើរចូលក្នុងផ្ទះ ដែលមានអាវធំនៅកាន់នឹងដៃ តម្រង់ទៅរកសាឡុងដែលកំពុងមានវត្តមានរាងតូចច្រលំគេងលង់លក់ ,

<សឺត!~~> នាយឈប់ង៉ក់បន្ទប់ជង្គង់ចុះទម្លាក់បបូរមាត់ទៅថើបផ្ដិតលើថ្ពាល់ក្រពុំមួយដង្ហើម។

<ហឹម!..លោ-លោកប្ដី?> នាពេលទទួលបានការរំខានដំណេក ក៏បណ្ដាលឲរាងតូចបើកត្របកភ្នែកឡើង សម្លឹងឃើញថាអ្នកដែលបានថើបខ្លួនគឺជាលោកប្ដីដែលរវល់នឹងការងារគ្មានពេលសម្រាលសោះ។

<មិចក៏មកគេងអីត្រង់នេះហា៎?..មូសខាំក្រហមសាច់អស់ហើយ> ជុងហ្គុកពោលសម្ដីទន់ភ្លន់ សម្លឹងមើលសាច់សររបស់អ្នកជាប្រពន្ធដែលត្រូវបានមូសអស់នោះលួចខាំ មុននឹងលើដៃទៅអង្អែលលើភ្លៅគេតិចៗ។

<អូននៅចាំលោកប្ដី!..ម្ដេចលោកប្ដីមកផ្ទះយូរម្ល៉េះ?> ថេយ៍ងើបអង្គុយសំយ៉ុងជើងចុះ ធ្វើភ្នែកភ្លឺសៗជ្រួញចិញ្ចើមឡើងបណ្ដក់សញ្ញាសួរយួរពេញក្បាល!..ក្រឡេកមើលនាឡិកាធំក្នុងផ្ទះម៉ោង11ជិត12ហើយ ម្ដេចនាយធ្វើការអីយូរថ្នាក់នឹង?

<ហឹស!..ជុប៎! បងធ្វើការមិនយូរទេ គ្រាន់តែជាប់កំដរមិត្តតែប៉ុណ្ណោះ> នាយញញឹមបន្តិចមុននឹងលោទៅថើបបបូរមាត់ថេយ៉ុង, ដែលចម្លើយមួយនេះហាក់ធ្វើឲអ្នកដែលលឺហើយអាក់អន់ស្រពោនចិត្តមួយរំពេច!

<បងមានពេលកំដរមិត្តដល់យប់ជ្រៅ ប៉ុន្តែទុកឲអូនអង្គុយចាំបាយដូចចាំម្ចាស់> ថេយ៉ុងអោនមុខចុះពោលឡើងតិចៗលក្ខណៈមនុស្សអន់ចិត្ត! តើគួរឲគេតូចចិត្តទេ? នាយសន្យានឹងគេថាមកញុាំបាយល្ងាចជុំគ្នា ប៉ុន្តែមើលពេលនេះចុះ គេចាំនាយដល់ថ្នាក់គេងលក់ស្មើរណា៎មិនទាំងដឹងផង! គេមិនហ៊ានទូរស័ព្ទទៅព្រោះយល់ទុក្ខធុរៈដែលនាយប្រាប់ថារវល់..ប៉ុន្តែ មកពេលនេះនិយាយម្ដងទៀត គេបែរជានៅកំដរមិត្ត? មិនមែនគេគំរិះបិទសិទ្ធនាយ! ប៉ុន្តែសួរថាតួនាទីប្រពន្ធនៅផ្ទះមួយថ្ងៃៗអង្គុយសំគុកចាំបាយប្ដីចឹងហេ៎?

<..ថេយ៍ខឹងបងហេ៎?~> ឃើញរាងតូចបន្ទាបសម្លេងហាក់ធ្វើឲនាយយល់ភ្លាមៗ ក៏ញញឹមលែងសម អោនមុខទៅមើលមុខរបស់រាងតូចដែលគេចពីនាយ។

<អត់ទេ! អូនគ្រាន់តែតូចចិត្ត> ថេយ៉ុងងាកមកញញឹមស្ងួតដាក់នាយ រួចក៏ក្រោកឈរដើរសម្ដៅឡើងទៅបន្ទប់! ចរឹករបស់គេមិនចេះលាក់ឡើយ បើអារម្មណ៍គេបែបមិចគេនឹងបង្ហាញឲនាយដឹងបែបនោះ។ សកម្មភាពបែបនេះហាក់ធ្វើឲជុងហ្គុកមិនយល់ជាខ្លាំង នេះនាយបានធ្វើអីខុស មិចក៏ហាមកថាតូចចិត្ត?

<ថេយ៍!~ អូនតូចចិត្តនឹងបងរឿងអី? និយាយឲច្បាស់ៗជាងនេះបន្តិចបានទេ?>
ក្រាក!~
<ថេយ៍ លឺបងសួរទេ?> គ្រាន់តែចូលដល់បន្ទប់ភ្លាម នាយរហ័សចាប់.កដៃគេឲងាកមកមើលខ្លួន។

<....> ស្ងាត់!
<អូនតូចចិត្តនឹងបងរឿងអីហា៎? ប្រាប់បងឲច្បាស់ជាងនេះបន្តិចបានទេ?> ត្បិតថាចិត្តអន្ទះសារចង់ដឹងខ្លាំង ប៉ុន្តែនៅតែរក្សាសម្លេងថ្នាក់ថ្នមដូចដើម។

<លោកប្ដីមិនដឹងរឺក៏សួរអូនដើម្បីបញ្ជួស?> មែនហើយ! តើនាយមិនគិតថាខុសចំពោះគេបន្តិចទេរឺ?..ក្លិនខ្លួនរបស់គេសុតតែជាតិអាកុល ផាត់មកប៉ះច្រមុះស្ទើរតែខ្យល់ ដើរផឹកសុីចឹង ម្ដេចមិនព្រមទូរស័ព្ទមកប្រាប់គេមួយមាត់មក ថាមិនបាច់ចាំទេ!

<ថេយ៍! អូនកើតអីហា៎?..បងសួរព្រោះមិនដឹងមែន មិចអូនទៅគិតថាបងបញ្ជួស?>

<នៅកំដរមិត្តបងសប្បាយរឺអត់?..ផឹកសុីឆ្ញាញ់រឺអត់?..អស់លុយប៉ុន្មានថ្លៃចេញឲគេផឹក?..ភ្លេចពាក្យសម្ដីល្ងាចមិញរឺនៅ? ភ្លេចថាខ្លួនឯងមានប្រពន្ធទេ?..បងយកទៅគិតទៅ ថាអូនតូចចិត្តនឹងបងរឿងអី ហើយវាគួរឲអូនតូចចិត្តទេ?>

<..ហឺយ!~ មកពីចឹងហេ៎?..រឿងប៉ុន្នឹងអូនចង់ខឹងបង?..ថេយ៍ហា៎ បងមិនមែនបែបនេះរាល់ថ្ងៃទេអូន ម្យ៉ាងវាក៏មិនអស់ដល់ថ្នាក់រាប់មុឺនគ្រាន់តែថ្លៃផឹកសុីប៉ុន្នឹងដែរ> នាយលែងដៃចេញពីរាងតូច យកមកញីសៀតផ្កា ធ្វើដូចជាស្មុគស្មាញខ្លាំង! ត្រូវហើយគ្រាន់តែគេផឹកតិចតួចខឹង? ម្យ៉ាងលុយគេរកបានរាប់មុឺន គ្រាន់តែចំណាយប៉ុន្នឹងវាខូចខាតអី?

<ចឹងបងគិតថាខ្លួនឯងធ្វើត្រូវ?> មនុស្សគេចេះគិត ស្ដាប់តែសម្ដីនាយប៉ុន្នឹងអាកាត់បានហើយ។

<ចុះត្រឹមរឿងប៉ុន្នឹងអូនគិតថាខុស?> ណក៎! និយាយអីចេះខុស! លើកនេះថែមទាំងហ៊ានតឹងសរសៃ.កដាក់ប្រពន្ធទៀត។

<..ហឹស! អូនដឹងតួនាទីខ្លួនឯងហើយ រាប់ឆ្នាំមកនេះអូនមិនដឹងទេ..បងមិនខុសទេ ព្រោះអូនភ្លេចគិតទៅថាប្រពន្ធគឺតែងតែសំកុកចាំប្ដីបែបនេះ ចំណែកប្ដីដើរសប្បាយតាមចិត្ត អូននិយាយត្រូវទេ?> អារម្មណ៍របស់គេពេលនេះអន់ចិត្តនឹងនាយកាន់តែខ្លាំង ចង់សម្រក់ទឹកភ្នែកណាស់ ប៉ុន្តែបានត្រឹមបៀមទុកព្រោះមិនចង់ឲគេថាអន់ជ្រាយ។

<ហឺយ!~ បងមិនយល់ពីអូនថេយ៉ុង ឲតែបងមកផ្ទះយឺតដឹងតែអូនរករឿងចឹងមែនទេ? បងគ្រាន់តែចង់សប្បាយតិចតួចមិនអាច?..ប្រុងឲបងធ្វើការហើយក៏ចូលផ្ទះ ចេញពីផ្ទះក៏ធ្វើការ?>

<និយាយបែបនឹងបងចង់ថាអូនបិទសិទ្ធបង?> មនុស្សនេះពិតជាមិនដឹងថាសម្ដីរបស់គេវាមានឥទ្ធិពលខ្លាំងណាស់ គ្រាន់តែថាប៉ុន្នឹងគេទប់ទឹកភ្នែកមិនចង់ជាប់ហើយ..តើចង់ចោទគេថាបុិននាំរឿង?

<បងមិនហ៊ានទេ ព្រោះអូនមិនដែលខុស..ប៉ុន្តែក្នុងចិត្តអូនបែបណាដឹងខ្លួនឯងច្បាស់ហើយ បងមិនបានថាបងត្រូវណាស់ណា៎ តែអូនគិតទៅ លើលោកនេះក៏គ្មានប្រពន្ធឯណាដល់ថ្នាក់នឹងដែរ!> ក្ដុក!~ សម្ដីអ្វីនឹង? ម្ដេចនាយហា៎វាចេញមករួច? តើកំពុងយកគេទៅប្រៀបនឹងមនុស្សមួយផ្សេងទៀតលើពិភពលោក?

<ហ្ហឹក!~ ប្រពន្ធដូចអូនវាយ៉ាងមិច?..អូននិយាយប៉ុន្នឹងបងថាអូនបិទសិទ្ធ?..ចុះនឹងមិនមែនតួនាទីប្រពន្ធទេរឺ? បើបងចង់បានសេរីភាពតើយកប្រពន្ធមកធ្វើអី?..អ្ហឹកៗ!..បើចង់បានសេរីភាពមិនព្រមនៅម្នាក់ឯង ហើយក៏គ្មានអ្នកណាគេហ៊ានមកបិទសិទ្ធដែរ> ថេយ៉ុងនិយាយបណ្ដើរញ័រមាត់បណ្ដើរ ទឹកសន្សើមហូរកាត់ផែនថ្ពាល់ម៉ាត់ៗ ប៉ុនៗគ្រាប់ពោត! អីឡូវគេនិយាយលែងបានហើយ ព្រោះគេចោទថាបិទសិទ្ធរបស់គេ! សួរថាត្រង់ណាដែលដូចសម្ដីនេះ?

<..និយាយគ្នាលើកណាក៏យកតែទឹកភ្នែកមកដាក់មុខ> ត្រូវហើយនាយចាញ់ទឹកភ្នែករបស់ថេយ៉ុង ដូច្នេះហើយទើបនិយាយបែបនេះ។

<ហ្ហឹកៗ!..ចុះបងនិយាយបែបនោះឲអូនមិនយំកើតទេ?*..> ស្រែក!

<ចុះបងនិយាយនឹងខុសទេ? បើគ្រាន់តែបងចង់ជួបជុំមិត្តបន្តិចក៏មិនបាន! បុិនរករឿង ឲតែចូលផ្ទះយឺតលើកណាដឹងតែចោទ អស់ពីចោទថាមានស្រីក៏ចេញមកថ្មីៗ> រកតែថេយ៉ុងនិយាយមិនទាន់ផុតនាយគំហកដាក់គេវិញសឹងដាច់បំពង់.កចោល។ ដែលនេះគឺជាលើកទី1ហើយ មកសំឡុតបែបនេះ។

<ហ្ហឹកៗ!..ចឹងអូនខុសដែលបិទសិទ្ធបងហេ៎?..មិនអីទេចឹង កុំឲបងពិបាកនឹងចូលផ្ទះមានគេរករឿង..លែងគ្នាទៅ!~ លែងគ្នាកាលណាបងនឹងមិនហត់មកប៉ោងសរសៃ.កបែបនឹងទៀត> សម្ដីរបស់រាងតូចដែលពោលពាក្យលែងលះធ្វើឲអ្នកម្ខាងទៀតបើកភ្នែកប៉ុនៗពងមាន់ ប្រហោងពោះដូចមនុស្សធ្លាក់ជ្រោះ!..លែងគ្នា?

TO BE CONTINUED
BY: Ju jinny 🧸

Fortsätt läs

Du kommer också att gilla

77.7K 877 58
🔞#5 BILLIONAIRE Ezekiel Gallagher Sakura Ximenez 09-01-22
32.2K 2.2K 41
people read the book trust me on this one
236K 9.8K 25
"မောင် မဆိုးစမ်းနဲ့ကွယ်" "ကျုပ်ကိုမချုပ်ခြယ်နဲ့"
28.7K 676 11
Izuku Midoriya, formerly known as Yagi experienced hell Ever since he was 4 and was diagnosed as Quirkless his life turn 180 degree School sabotaged...