បំបាក់ស្នេហ៍សិស្សច្បង

By kim_sujii

13.7K 1.7K 230

ផ្ដើមចេញពីក្មេងប្រុសម្នាក់ដែលត្រូវគេធ្វើបាបក្លាយជាក្មេងប្រុសដែលឆ្មើងឆ្មៃ កាចឆ្នាស់មិនចេះចាញ់អ្នកណាដោយសារតែមនុ... More

ភាគទី១
ភាគទី២
ភាគទី៣
ភាគទី៤
ភាគទី៥
ភាគទី៦
ភាគទី៧
ភាគទី៨
ភាគទី៩
ភាគទី១០
ភាគទី១១
ភាគទី១២
ភាគទី១៣
ភាគទី១៤
ភាគទី១៥
ភាគទី១៦
ភាគទី១៧
ភាគទី១៨
ភាគទី១៩
ភាគទី២០
ភាគទី២២
ភាគទី២៣
ភាគទី២៤
ភាគទី២៥
ភាគទី២៦
ភាគទី២៧
ភាគទី២៨
ភាគទី២៩
ភាគបញ្ចប់
ភាគបញ្ចប់(1)

ភាគទី២១

354 50 1
By kim_sujii

បន្ទាប់ពីដោះស្រាយរួចហើយស៊ុងហ៊ុននិងស៊ុននូក៏បណ្ដើរគ្នាចេញពីបន្ទប់វិន័យ ប៉ុន្តែរាងតូចមិននិយាយរកស៊ុងហ៊ុនសូម្បីតែមួយម៉ាត់ ស៊ុងហ៊ុនសួរអ្វីក៏មិនឆ្លើយគិតតែដើរមិនឈប់

"ស៊ុននូ~ស៊ុននូ~យ៉ាងម៉េចហើយឯង?"ហ្វីលីកនិងបុមឃ្យូរត់មកចាប់ដៃស៊ុននូសួរទាំងបារម្ភ

"មិនអីទេ យើងមិនអីទេ"ស៊ុននូឃើញមិត្តបារម្ភខ្លាំងក៏ញញឹមតបពួកគេវិញ

"ហើយគ្រូពិន័យឯងទេ?"បុមឃ្យូ

"អត់ទេ"

"ពិតហេស? ម៉េចក៏គ្រូមិនពិន័យឯង?"ហ្វីលីក

"គឺ.."ស៊ុននូងាកទៅមើលមុខស៊ុងហ៊ុនហើយងាកមកវិញ ពីរនាក់នេះក៏យល់

"ចឹងតោះទៅវិញ"បុមឃ្យូក៏ចាប់ដៃមិត្តទាំងពីរបម្រុងនឹងដើរទៅវិញ

"ឈប់!!! ស៊ុនទៅជាមួយបង"មិញនេះយ៉ុនជុនមិនដឹងខ្សឹបប្រាប់អីទេ ធ្វើឲ្យស៊ុងហ៊ុនប្រញាប់មកចាប់ដៃរាងតូចអូសឲ្យទៅតាម

"ទៅណា មិនទៅទេ"ស៊ុននូក៏ព្យាយាមរើដៃចេញ

"នែ៎!!!លោកមិញនេះនិយាយអីប្រាប់ស៊ុងហ៊ុន-ហ្យុងហា៎ស?"បុមឃ្យូងាកមកសម្លក់មុខយ៉ុនជុនព្រោះមិញគេឃើញនាយខ្សឹបជាមួយស៊ុងហ៊ុន

"គ្មាននិយាយអីទេ"នាយតបហើយក៏ញាក់ស្មាដើរចេញទៅបាត់

"ហឹស លោកឯងចាំមើលចុះ"រាងតូចទន្ទ្រាំជើងខឹងនឹងនាយដែលធ្វើចរឹកហីៗបែបនេះណាស់ វាគួរឲ្យចង់ទះ

"សិស្សច្បងឆាប់មកនៅធ្វើអីទៀត?"ហ្វីលីកឃើញហ្យុនជីននៅឈរស្ងៀមក៏ហៅ

"ឯងទៅៗ"

"មកទៅជាមួយគ្នា"នាយតូចក៏អូសដៃនាយទៅតាមដែរ

____sunsun

"យ៉ាងម៉េចបងនឹង?"ពេលស៊ុងហ៊ុនលែងរាងតូចក៏សួរ នៅសុខៗអូសដៃមក

"ដែលអូនមិនទៅកន្លែងញាំអាហារព្រោះឃើញម៉ៃយ៉ានៅទៅនោះមែនទេ?"ខ្ចិលវែងឆ្ងាយនាយក៏សួរសាច់ការតែម្ដង

"ម៉ៃយ៉ា ជាអ្នកណា?"រាងតូចធ្វើមុខឆ្ងល់ព្រោះមិនស្គាល់

"គឺម្នាក់ដែលអូនឃើញអង្គុយជាមួយបងនោះ"

"អូនមិនទាន់ញាំបាយមានពាក់ព័ន្ធអីនឹងនាងឯណា?"

"មិនពាក់ព័ន្ធតែ ពាក់ព័ន្ធជាមួយបងអូនប្រចណ្ឌបងព្រោះនាង"

"អ្នកណាប្រចណ្ឌ? មិនបានប្រចណ្ឌទេ"

"ចុះមិញនេះ ទៅវាយអាម្នាក់នោះមិនមែនព្រោះមួម៉ៅខឹងបងទេហេស?"

"អូនវាយព្រោះតែគេមើលងាយអូនមិនទាក់ទងនឹងរឿងយើងទេ"

"អូខេ ឥឡូវបងប្រាប់ឲ្យហើយ នាងនិងបងគ្មានពាក់ព័ន្ធអ្វីនឹងគ្នានោះទេពួកយើងគ្រាន់តែជាមិត្តចាស់ប៉ុណ្ណោះ ដូច្នេះអូនកុំយល់ច្រឡំទៀត"

"មិត្តចាស់ឬសង្សារចាស់?"

"គឺ...."នាយឆ្លើយមិនចេញព្រោះនាងជាសង្សារចាស់របស់គេតែគេមិនចង់ឲ្យស៊ុននូយល់ច្រឡំទើបប្រាប់ថាជាមិត្តចាស់

"បងគិតថាអូនល្ងង់ហេស? បងមិនដែលមានមិត្តភក្តិស្រីពីមុនទេ"ឮសំដីរាងតូចនាយក៏ធ្វើមុខមិនសមព្រោះបែបនោះមែន

"យ៉ាងណាក៏បងបានបែកពីនាងហើយ ពេលនេះបងក៏មានអូនហើយដែរអូនកុំគិតច្រើនអី"នាយចូលទៅអោបរាងតូចពីក្រោយដាក់ចង្ការលើស្មាររបស់គេ

"អូនមិនគិតច្រើនស្រាប់ហើយ បើបងហ៊ានក្បត់អូននោះបងប្រាកដជាដឹងលទ្ធផលហើយ"

"បងម៉េចនឹងអាចក្បត់អូននោះបើរាល់ថ្ងៃស្រលាញឮស្ទើរលេបទៅហើយ សឺតតត~~~~"នាយនិយាយហើយក៏ថើបថ្ពាល់រាងតូចយ៉ាងវែង

______________________________________________________

ពេលវេលាចេញទៅផ្ទះក៏បានមកដល់ យ៉ុនជុនក៏ប្រញាប់រត់ចេញពីថ្នាក់យ៉ាងលឿនមិនដឹងជាមានការអ្វីនោះទេ ដូចជាប្រញាប់ប្រញាល់ណាស់

"អាជុនវាកើតស្អី ដូចល្ហន់ជាងគេម៉េស?"ហ្យុនជីនឃើញកាយវិការមិត្តហើយក៏និយាយជាមួយស៊ុងហ៊ុន

"អញសង្ស័យណាត់ស្រីដឹង"ស៊ុងហ៊ុនតបវិញទាំងដៃកំពុងរូតកាតាបលើកមកស្ពាយ

"តែអញមិនដែលឃើញវាញ៉ែស្រីណា"

"វាមិនញ៉ែមុខហែងហ្នឹងហើយ ក្រោយខ្នងរាប់ភ្លេច"

"ទេ អញថាទៅរកប្អូនហែងច្រើនជាង"

"ទៅរកប្អូនអញធ្វើស្អី?"

"វាថារាមញ៉ែប្អូនហែងទាល់តែបាន ឆ្នាស់ចឹងវាបង្ក្រាបឲ្យរៀងម្ដង"

"បើញ៉ែបានអញការឲ្យហ្មង"ស៊ុងហ៊ុននិយាយបែបនេះ ព្រោះថាបុមឃ្យូនេះចិត្តរឹងណាស់ មិនងាយស្រលាញ៉អ្នកណាទេជាពិសេសព្រាននារីដូចយ៉ុនជុនបែបនេះ

"ត្រៀមលុយទៅចឹងហែង"ពួកគេក៏បណ្ដើរគ្នាទៅចំណតឡាន

ងាកមកមើលយ៉ុនជុនវិញរត់ចេញពីថ្នាក់លឿងស្លេវបែបនេះក៏ព្រោះមកចាំស្ទាក់ផ្លូវបុមឃ្យូហ្នឹងឯង ដូចហ្យុនជីននិយាយចឹងគេនឹងតាមញ៉ែរាងតូចទាល់តែបាន

"អេ!!! ឈប់សិន!!"ឃើញរាងតូចទាំងបីចេញមកនាយក៏ស្កាត់មុខ

"មានការស្អី?"សំដីដ៏សែនពិរោះរបស់បុមឃ្យូសួរឡើងធ្វើឲ្យអ្នកម្ខាងទៀតលែងចង់និយាយ

"ក៏ចង់បបួលទៅដើរលេង ទៅអត់?"នាយព្យាយាមនិយាយយ៉ាងស្រទន់ព្រោះដំណាក់កាលញ៉ែមើលនិយាយមិនពិរោះគ្មានអ្នកណាព្រមស្រលាញ់ទេ

"មិនទៅ"ពីរម៉ាត់យ៉ាងខ្លីធ្វើឲ្យយ៉ុនជុនប្ដូរទឹកមុខភ្លាមៗ

"មិនអីទឹចឹង ទៅម្នាក់ឯងក៏បាន"ថារួចនាយក៏បែរខ្នងរៀបដើរមកវិញ

"នែ៎!!!ឯងម៉េចក៏បដិសេធ?"ស៊ុននូខ្សឹបសួរ ព្រោះមិញថាចង់ដើរលេងតែពេលមានអ្នកបបួលមិនចង់ទៅ

"ក៏មិនចង់ទៅជាមួយគេ"

"នែ៎!! យើងត្រូវទៅហាងអាប់ប៉ាយើងមិនបានទៅជាមួយទេ"

"យើងក៏ត្រូវទៅផ្សារទំនើបទិញរបស់របរដាក់ទូទឹកកកដែរ"

"ហុឺយយ ពួកឯងចឹងរាល់តែលើក"

"ឥឡូវទៅជាមួយសិស្សច្បងទៅ"

"ទៅយ៉ាងម៉េចគេដើរទៅបាត់ហើយ"

"មិនទាន់ឆ្ងាយឯណា ហៅគាត់ទៅ"

"សិស្សច្បង សិស្សច្បងឈប់សិន"មិនចាំយូរស៊ុននូស្រែកហៅយ៉ុនជុនតែម្ដង ម្យ៉ាងគេទៅមិនទាន់ឆ្ងាយដែរព្រោះនាយដើរយឺតៗបំណងចង់ឲ្យគេហៅ

"មានការអីហេស?"នាយសួរបកមកវិញ

"គឺ បុមឃ្យូគេព្រមទៅហើយសិស្សច្បងចាំគេផង"ស៊ុននូស្រែកតបហើយក៏រុញបុមឃ្យូឲ្យដើរទៅរកយ៉ុនជុន

"ហុឹម មើលចុះចង់ទៅជាមួយគេដែរតែធ្វើឯងរឹក"បុមឃ្យូចេញទៅបាត់ហ្វីលីកក៏និយាយចំអន់

"នែ៎!!! ចុះឯងនោះ?"ស៊ុននូសួរទភហ្វីលីកម្ដង

"កំពុងតាមញ៉ែគាត់ហើយ ជិតសម្រេចហើយត្រៀមតែជប់លៀងទៅ"ហ្វីលីកនិយាយទាំងជឿជាក់

"អឺៗ ឲ្យតែសម្រេចហើយpay"

"ម៉ាត់ណាម៉ាត់នឹង"

"អឺ ដឹងហើយ"

"បានហើយសង្សារឯងមកហើយឆាប់ទៅ"

"សិស្សច្បងហ្យុនជីនក៏មកដែរនោះ ចាប់ឱកាសឲ្យបានណាឯង"

"អឺៗ ឆាប់ទៅៗ "

"ទៅហើយៗ ចាំបាច់ដេញ"

"ធុញឯងនិយាយច្រើន"

"យ៉ា លី ហ្វីលីក ឯងចាំមើលណាយើងនឹងវាយឯងឲ្យបែកគូទ" ស៊ុននូស្រែកមកពីចម្ងាយថាឲ្យមិត្ត ព្រោះតែគេថាខ្លួននិយាយច្រើន ឯហ្វីលីកក៏ឈរញញឹមសម្លឹងមើលមិត្ត

,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,to be continue
Enjoy your reading
By:Lik

Continue Reading

You'll Also Like

102K 21.7K 67
Arc(9)-Arc(14)+Real World+Extra အာဏာရှင်ကုန်းvsနတ်ဘုရားရှို့
77.2K 857 57
🔞#5 BILLIONAIRE Ezekiel Gallagher Sakura Ximenez 09-01-22
28.4K 672 11
Izuku Midoriya, formerly known as Yagi experienced hell Ever since he was 4 and was diagnosed as Quirkless his life turn 180 degree School sabotaged...
31.3K 2.2K 41
people read the book trust me on this one