បំបាក់ស្នេហ៍សិស្សច្បង

By kim_sujii

17.1K 2K 230

ផ្ដើមចេញពីក្មេងប្រុសម្នាក់ដែលត្រូវគេធ្វើបាបក្លាយជាក្មេងប្រុសដែលឆ្មើងឆ្មៃ កាចឆ្នាស់មិនចេះចាញ់អ្នកណាដោយសារតែមនុ... More

ភាគទី១
ភាគទី២
ភាគទី៣
ភាគទី៤
ភាគទី៥
ភាគទី៦
ភាគទី៧
ភាគទី៨
ភាគទី៩
ភាគទី១០
ភាគទី១១
ភាគទី១២
ភាគទី១៣
ភាគទី១៤
ភាគទី១៥
ភាគទី១៦
ភាគទី១៧
ភាគទី១៨
ភាគទី១៩
ភាគទី២១
ភាគទី២២
ភាគទី២៣
ភាគទី២៤
ភាគទី២៥
ភាគទី២៦
ភាគទី២៧
ភាគទី២៨
ភាគទី២៩
ភាគបញ្ចប់
ភាគបញ្ចប់(1)

ភាគទី២០

481 67 10
By kim_sujii

ថ្ងៃបន្ទាប់ហ្វីលីកក្រោកពីព្រលឹម មកធ្វើអាហារដើម្បីយកទៅឲ្យសិស្សច្បងសំណព្វរបស់គេ។ គេបានធ្វើបាយឆា គីមប៉ាប់ថែមទាំងមានពងមាន់ចៀនដាក់ពុម្ពជារូបបេះដូងទៀតផង មើលទៅពិតជាគួរឲ្យចង់ញាំណាស់ រាងតូចញញឹមស្រស់ហើយរៀបចំប្រអប់បាយរៀបរយហើយទើបដើរទៅងូតទឹក ផ្លាស់ប្ដូរឯកសណ្ឋាន យកកាតាបមកស្ពាយហើយដើរទៅយកប្រអប់បាយដែលរៀបចំរួចនោះចុះមកខាងក្រោមដើម្បីដើរទៅសាលារៀន

___សកលវិទ្យាល័យ

រាងតូចដើរចូលក្នុងសាលាស្របពេលដែលកញ្ញាអ៊ុនចូក៏ដើរចូលមកដូចគ្នា ពួកគេសម្លក់សម្លឹងមុខគ្នាមួយសន្ទុះក៏ដើរទៅថ្នាក់រៀងខ្លួន

"អេ!!ហ្វីលីកស្អីគេនៅនឹងដៃនឹង?"ស៊ុននូកាលបើឃើញមិត្តដើរចូលមកក៏សួរ

"គឺ បាយនឹងហើយ"ហ្វីលីកតបហើយក៏ដើរចូលអង្គុយ

"អឺ និយាយចឹងបុមឃ្យូថ្ងៃនេះក្រមកម្ល៉េះ?"ស៊ុននូ

"គេក្រោកយឺតទេដឹង?"

"បុមឃ្យូនេះហេស ក្រោកយឺត? គេមិនទម្លាប់អាក្រក់ដេកដល់ថហងៃចាំងគូទទេ"

"មិនដឹងទេចឹង ចាំគេមកសួរទៅ"

"អឺ អរនោះមកល្មម"

"អរុណសួស្តីពួកឯង"បុមឃ្យូនិយាយទាំងញញឹមមកកាន់មិត្ត

"អេ សប្បាយចិត្តម្ល៉េះថ្ងៃនេះ"ហ្វីលីកសួរទាំងចម្លែកចិត្ត

"ក៏...ប៉ាធំនាំទៅលេងប៉ារីសអាទិត្យក្រោយ"

"ហូ បើអ៊ុំយ៉ុននិងពូមីនទៅចឹងប៉ាតូចយើងក៏ទៅដែរ"ស៊ុននូធ្វើមុខស្អុយ

"ប្រាកដហើយពូហ្គ្កក៏ទៅដែរ ធ្វើមុខបែបនេះមិនចង់ទៅ?"

"ចង់ចេះតែចង់ហើយតែ...."

"ស៊ុងហ៊ុន-ហ្យុងក៏ទៅដែរ"

"មែនហេស?"

"ឮថាសង្សារទៅដែរញញឹមខ្ចិបតែម្ដង"ហ្វីលីកនិយាយទាំងជ្រេញ

"គេមានគូចឹងហើយ"ស៊ុននូនិយាយទាំងជឿជាក់

"ចុះឯងបុមឃ្យូកាលមានដែរ?"ហ្វីលីក

"មិនដឹង មិនចង់បាន"

"មើលៗសិស្សច្បងយ៉ុនជុនក៏បានណាឯង"

"មិនយក យើងមិនចង់បាន"

"ឲ្យតែពិតទៅឃើញជូនទៅផ្ទះរហូត"ស៊ុននូ

"គេបង្ខំយើង យើងមិនបានចង់ទៅជាមួយទេ"

"មែនហេស?"ស៊ុននូបង្អូសសំឡេងហើយងាកមកសើចជាមួយហ្វីលីក

______________________________________

ការសិក្សាម៉ោងដំបូងក៏បានបញ្ចប់ ស៊ុននូក៏អូសមិត្តទៅកុងទីនដើម្បីញាំបាយ ហ្វីលីកក៏បានកាន់ប្រអប់បាយដែលរផបចំសម្រាប់ហ្យុនជីនផងដែរពួកគេដើរបណ្ដើរនិយាយគ្នាបណ្ដើរសើចសប្បាយដោយមិនខ្វល់ពីអ្នកដើរកាត់នោះឡើយ ប៉ុន្តែភ្លាមនោះស៊ុននូក៏ឈប់ឈ្ងក់ផ្ទៃមុខដែលសើចញញឹមមិញនេះក៏ប្រែមកជាស្មើវិញពេលដែលឃើញសង្សាររបស់ខ្លួនកំពុងតែអង្គុយសើចសប្បាយជាមួយមនុស្សស្រីណាមិនដឹង

"កើតអីឯងម៉េចកីឈប់?"ដោយសុខៗមិត្តក៏ឈប់ដើរបុមឃ្យូក៏សួរ ស៊ុននូមិនឆ្លើយគិតតែពីសម្លឹងទៅតុដែលសង្សារកំពុងតែអង្គុយនោះ

"អេ ឯង!"ហ្វីលីកសម្លឹងតាមភ្នែកស៊ុននូឃើញហើយក៏កេះបុមឃ្យូឲ្យមើលតាម

"ពួកឯងទៅញាំចុះយើងមិនទៅទេ"ថាហើយក៏ដើរចេញទៅបាត់រកតែឃាត់មិនទាន់

"តោះឆាប់ទៅ"បុមឃ្យូក៏អូសដៃហ្វីលីកទៅតុរបស់បងប្រុសខ្លួន

"ហឺុយយយ ផាំង~~"ដើរមកដល់រាងតូចដកដង្ហើមធំហើយទះតុមួយដៃផាំងទើបចូលអង្គុយក្បែរយ៉ុនជុនធ្វើឲ្យនាយក្រាស់ភ្ញាក់សឹងបះសក់

"ឯងកើតអី? អេចុះឯណាស៊ុននូ"នាយកម្លោះសួរទៅប្អូនហើយងាកសម្លឹងរកមើលសង្សារខ្លួន ឯកញ្ញាដែលអង្គុយក្បែរនោះក៏ធ្វើមុខឆ្ងល់អ្នកណាជាស៊ុននូ?(ប្រពន្ធគេហ្នឹងហើយ)

"មិនដឹងទេ"បុមឃ្យូឆ្លើយហីៗ ហើយងាកមុខចេញស៊ុងហ៊ុនក៏ងាកទៅមើលមុខហ្វីលីកគេក្រវីក្បាលហើយងាមទៅម្ខាង

"សិស្សច្បង ខ្ញុំយកបាយមកជូនឃើញសិស្សច្បងមិនទាន់ញាំបាយ"កញ្ញាអ៊ុនចូដើរមកដោយមានចានបាយមកជាមួយដាក់ពីមុខរាងក្រាស់ហ្យុនជីនទៀតផង

"ហីយ៉ា មើលទៅបាយនេះមិនល្អទេបើបងញាំទៅអាចនឹងហើមពោះនេះអូនខំធ្វើជូនបងណាសាកញាំទៅ"ហ្វីលីកឃើញហើយក៏មិនសុខចិត្តក៏ទាញចានបាយនោះចេញហើយយកប្រអប់បាយខ្លួនមកឲ្យនាយជំនួសវិញ

"តែ យើងខំកុម្មង់បាយនេះឲ្យសិស្សច្បងណា"អ៊ុនចូក៏មិមសុខចិត្តដូចគ្នា

"តែគាត់ជាសង្សារយើង យើងចេះរៀបចំឲ្យហើយ"ហ្វីលីកញាក់ចិញ្ចើមឌឺ ទាំងដែលហ្យុនជីនមិនទាន់ទទួលថាគេជាសង្សារខ្លួននៅឡើយ

"នែ៎!!ឯង..."

"បានហើយកុំប្រកែកគ្នាអី អ៊ុនចូបងអរគុណហើយដែលយកមកឲ្យបងប៉ុន្តែបងមានហើយ លើកក្រោយមិនចាំបាច់យកឲ្យបងទេ" នាយនិយាយហើយក៏ទាញយកប្រអប់បាយរាងតូចទៅញាំធ្វើឲ្យក្មេងនេះកាន់តែបានចិត្ត ឯអ៊ុនចូក៏យកចានបាយទៅវិញទាំងអន់ចិត្ត(ប្រូនេះអត់យល់ចិត្តកូនស្រីគេសោះ😒)

"អឺ និយាយចឹងបងមិនគិតណែនាំមិត្តបងឲ្យអូនស្គាល់ទេហេស?"ស្រីស្រស់ដែលអង្គុយមិនមាត់មិនកជាយូរក៏បង្ហើរសំឡេងឡើង

"អរ នេះគឺបុមឃ្យូប្អូនប្រុសជីដូនមួយបង ហើយនេះហ្វីលីកជាមិត្តរបស់គេ"ស៊ុងហ៊ុនក៏ណែនាំឲ្យនាងស្គាល់ នាងខំញញឹមយ៉ាងរាក់ទាក់តែបុមឃ្យូអត់មានញញឹមតបអីតិច

"ហើយនេះគឺ ម៉ៃយ៉ាជា....."

"បុមឃ្យូ...... បុមឃ្យូ......."ស៊ុងហ៊ុននិយាយមិនទាន់ចប់ផងក៏មានសិស្សប្រុសម្នាក់រត់មកព្រមទាំងស្រែកហៅបុមឃ្យូទាំងហត់គឃូស

"មានការអី ម៉េចក៏មើលទៅដូចជាស្លន់ម្ល៉េះ?"យ៉ុនជុន

"គឺ...គឺ...ហឺុយយ សុំដកដង្ហើមសិន"

"គឺថា ស៊ុននូគេ....."បន្ទាប់ពីសម្រួលដង្ហើមហើយក៏និយាយប្រាប់តែមិនទាន់ចប់ផង ស៊ុងហ៊ុនក៏ស្ទុះចេញពីតុយ៉ាងលឿនរត់ចេញទៅទាំងមិនទាន់បានស្ដាប់ចប់ផង

"អេ អាហ៊ុន អាហ៊ុន"ហ្យុនជីនស្រែកហៅតែគេមិនសូម្បីតែងាកក្រោយ

"មានរឿងអីនិយាយឲ្យអស់មក"យ៉ុនជុននិងហ្វីលីកនិយាយព្រមគ្នាព្រោះស្លន់ស្លោរចង់ដឹងដូចគ្នា

"គឺ ស៊ុននូបានវាយសិស្សប្រុសម្នាក់ឡើងបែកមុខអស់ហើយនៅសួនច្បារក្បែរបណ្ណាល័យ"

"ហាស !!!"អ្នកទាំងបួនស្រែកឡើងដំណាលគ្នា ដែលបន្សល់ចម្ងល់ដល់ស្រីស្រស់អង្គុយធ្វើម្ខឡេឡឺ

"ហឺុយយយ ស្លាប់ហើយ ស្លាប់!!!"បុមឃ្យូស្ទុះរត់ទៅយ៉ាលឿន ស៊ុននូចប់មិនខានទេបើសិនគ្រូវិន័យហៅអាប់ប៉ាគេមកនោះ

...........

ងាកមកមើលស៊ុននូវិញពេលនេះគ្រូវិន័យនិងនាយកសាលាបានហៅគេមកបន្ទប់វិន័យដើម្បីដោះស្រាយ ដោយក្បែរគេមានសិស្សប្រុសម្នាក់ដែលសភាពបែកមុខសុទ្ធតែឈាម

ក្រាក~~

"ស៊ុននូ...."ទ្វារបានបើកឡើងដោយមិនបានគោះ ហើយអ្នកដែលចូលមកនោះគឺជាស៊ុងហ៊ុននេះឯងគេបានសួរសិស្សដទៃហើយគេប្រាប់ថានៅបន្ទប់វិន័យនាយក៏ប្រញាប់មក

"សូមទោស លោកគ្រូដែលខ្វះសុជីវធម៌"នាយអោនក្បាលសូមទោសដល់លោកគ្រូព្រោះមិញនេះប្រញាប់ពេកមិនបានគោះ

"មិនអីទេ ឥឡូវចូលរឿងពួកឯងវិញម៉េចក៏មានរឿងបែបនេះ? ស៊ុននូគ្រូប្រាប់ហើយមែនទេបើមានរឿងវាយគ្នាទៀតគ្រូនឹងបណ្ដេញចេញពីសាលាហើយ"លោកគ្រូវិន័យ

"សូមទោសលោកគ្រូ ប៉ុន្តែមកពីគេនិយាយអាក្រក់ដាក់ខ្ញុំ"

"ពិតទេ ជេសុីគ?"លោកគ្រូងាកទៅសួរសិស្សប្រុសដែលបែកមុខនោះ

"មិន..មិនពិតទេលោកគ្រូគេកុហកគេទម្លាក់កំហុសឲ្យខ្ញុំ"គេប្រកែកហើយថែមទាំងថាស៊ុននូចោទគេទៀត

"ហឹស ឯងចង់ត្រូវទៀតមែនទេ? ឯងនិយាយមិនល្អដាក់យើងមុនទេ"

"បានហើយៗ ខ្ញុំមិនបានហៅឲ្យមកប្រកែកគ្នាទេ ឆាប់ហៅអាណាព្យាបាលពួកឯងមក"លោកនាយក

"អឺ លោកគ្រូមិនចាំបាច់ហៅអាណាព្យាបាលមកទេ ខ្ញុំទទួលខុសត្រូវជំនួសគេចុះ" ស៊ុងហ៊មដែលឈរស្ដាប់ក៏ចូលខ្លួនការពារស៊ុននូ

By: Lily-Park

30vote for next ❤️

Enjoy your reading 😊❤️

Continue Reading

You'll Also Like

64.4K 1.5K 25
Arranged marriage mikhaiah, with plot twist
120K 1.3K 26
mikhaiah
2.5M 77.2K 115
Previously called Older Brothers Part 1 Completed (Alternate version) part 2 Completed "T-trust me?" "Always." It was the promise that they were neve...
268K 22.3K 42
الأدعج" قـاع الظلام " تنـتظـِركم لـيالـي قاسيه وعيـُون لاتنـّام وأيـام سوداويه فـْي أعـماق قــاع الضلام هـيا يـا رِفـاق انـتـّزعو ثـُوب النجاة ل...