អភូតហេតុស្នេហ៍(ចប់)

By FANG-SIYOON

67.6K 3.7K 303

ព្រោះតែឧបហេតុមួយបានផ្លាស់ប្ដូរជីវិតក្មេងប្រុសម្នាក់ឲឆ្លងកាត់រឿងជាច្រើន ការបាត់បង់ ភាពឈឺចាប់ ការស៊ើបអង្កេត វែក... More

ភាគទី០១:កំពូលមនុស្ស
ភាគទី០២:អាពាហ៍ពិពាហ៍បង្ខំ
ភាគទី០៣:មិនចង់លែងដៃ
ភាគទី០៤:បាត់បង់អ្នកជាការបាត់បង់ដ៏ធំបំផុតសម្រាប់ខ្ញុំ
ភាគទី០៥:ការចាកចេញដោយមិនដាច់អាល័យ🙂
ភាគទី០៦:រឿងមិនទាន់ចប់
ភាគទី០៧:អ្នកសក់សជូនដំណើរអ្នកសក់ខ្មៅ
ភាគ០៨:យមទូតល្អ
ភាគទី០៩:បំណងប្រាថ្នា
ភាគទី១១:ជួបឈ្លោះ
ភាគទី១២:ក្មេងបាតថ្នាក់
ភាគទី១៣:ខ្មោចលងទាំងថ្ងៃ
ភាគទី១៤:
ភាគទី១៥:ដំណើរកម្សាន្ត
ភាគទី១៦:បានជួបយមទូត
ភាគទី១៧:ចងចាំ
ភាគទី១៨:ចាប់ផ្ដើមពីលោកមុនចុះJeon Jungkook
ភាគទី១៩:គិតខុសឬត្រូវ
ភាគទី២០:សម្លាប់គេទៅល្អជាង
ភាគទី២១:ស៊ើបអង្កេត
ភាគទី២២:ប្រចណ្ឌ័
ភាគទី២៣:ឯងមានសាហាយមែនទេ
ភាគទី២៤:សាកក្បាច់ថ្មី
ភាគ២៥:អតីតកាលដ៏ឈឺចាប់
ភាគទី២៦:ក្ដីសុខ
ភាគទី២៧:បានគោលដៅ
ភាគទី២៨:ប្រចណ្ឌ័
ភាគទី២៩:តម្រុយបន្ថែម
ភាគទី៣០:លោកម្ចាស់ដូចជាបំភ័យក្មេងពេកហើយ
ភាគទី៣១:បន្ទប់សម្ងាត់
ភាគទី៣២:ឯងមានសង្សារនៅ
ភាគទី៣៣:បន្ទប់ក្រោយសាលា
ភាគទី៣៤:ស្ដាយបបួលដើរលេងថ្មី
ភាគទី៣៥:បែកគ្នា
ភាគទី៣៦:បងស្រឡាញ់អូន
ភាគទី៣៧:កូនល្ងង់
វិភាគលេងៗ
ភាគទី៣៨:ការពិតគ្រប់យ៉ាង
ភាគទី៣៩:៦ឆ្នាំចាញ់១ខែ
ភាគទី៤០:ភាពឈឺចាប់ដែលលាក់ទុក្ខ
ភាគទី៤១:ចាប់ខ្លួន
ភាគទី៤២:សម្លាប់មនុស្សអាក្រក់
ភាគទី៤៣:ផាំង💥
ភាគទី៤៤:អាចហៅឈ្មោះអូនបានទេ
ភាគទី៤៥:អូនគឺTaeV
ភាគទី៤៦:បងសុំទោស
ភាគទី៤៧:បងអាចក្បត់អូនទេ
ភាគទី៤៨:បងប្លែក
ភាគទី49:លែងលះ
ភាគទី50:សុចចិត្តឲគេថាខ្ញុំល្ងង់
ភាគបញ្ចប់
សម្រាយបន្ថែម

ភាគទី១០:ហ៊ានតមាត់

1.4K 66 36
By FANG-SIYOON

អភូតហេតុស្នេហ៍

ក្រាក

ទ្វារបន្ទប់បើកឡើងដោយដៃមាំរបស់អ្នកជាប៉ា បង្ហាញឲឃើញរាងតូចមួយទៀតនៅក្បែរនោះដែរ គ្រាន់តែឃើញបែបនេះTaehyungក៏ជ្រួញចិញ្ចើម បញ្ជាក់ពីអារម្មណ៍កំពុងឆ្ងល់ពី
អត្តសញ្ញាណបុរសក្បែរដៃអ្នកជាប៉ា។jiminដើរយឺតៗសម្លឹងសភាពអ្នកជាមិត្តដែលនៅលើគ្រែទាំងកែវភ្នែកសម្លឹងមកខ្លួនដូចគ្នាដៃភ្ជួសេរូម បបូរមាត់ស្លេកស្លាំងដូចគ្មានឈាម ធ្វើឲ្យគេស្រក់ទឹកភ្នែកមកមិនដាច់

<Taeហឺ>ថាហើយក៏ឱបមិត្តទាំងតក់ក្រហល់ គេខ្លាចខ្លាំងណាស់ខ្លាចមិនបានជួបរាងតូចម្ដងទៀត

<អឹក លោកៗលែងខ្ញុំសិនទៅ ថប់ដង្ហើមណាស់>Taeនិយាយខណៈរុញjiminចេញធ្វើឲសមីខ្លួនភ្ញាក់ផ្អើលជាខ្លាំង នេះយ៉ាងម៉េចនឹងម៉េចបានគេហៅខ្លួនថាលោកដូចមនុស្សមិនស្គាល់គ្នាបែបនេះ

<Taeឯងកើតអី appaTaeកើតអី>ក្រោយឃើញប្រតិកម្មមិត្តបែបនេះហើយរាងតូចក៏ងាកមកសួរអ្នកជាappa

<គឺTaeប្រហែលជាបាត់បង់ការចងចាំលោកDocterថាទាល់តែចេញលទ្ធផលអុិចសេរេសិនទើបដឹងច្បាស់>jinរៀបរាប់ទាំងមុខស្រងាត់ ឯjiminឮបែបនេះក៏សម្លឹងមុខមិត្តទាំងទឹកភ្នែក

<លោ.ទេappaគេជានរណា>Taeសួរខណៈត្របាញ់ខ្សែភ្នែកទៅjimin

<គេឈ្មោះPark Jiminជាមិត្តជិតស្និតជាងគេរបស់កូន ហើយកូនក៏មានមិត្តម្នាក់ទៀតដែរឈ្មោះEnwoon ត្រូវហើយម៉េចមិនឃើញEnwoon>jin Taeក៏ងក់ក្បាលបញ្ជាក់ថាដឹងហើយ ឯjiminនៅគាំងសម្លឹងមិត្តទាំងទឹកភ្នែកដដែល

<គេទៅផ្ទះហើយឮថាមានការបន្ទាន់>Namjoonនិយាយខណៈកំពុងរៀបចំចាក់អាហារដាក់ចាន ព្រោះទាំងប្រពន្ធកូនរួមទាំងJiminសុទ្ធតែមិនទាន់បានញុាំអី

<លោកប៉ានាំappaទៅសម្រាកនៅផ្ទះទៅចាំខ្ញុំកំដរTae>Jiminទាញស្មារតីមកវិញទើបប្រាប់Nyឲនាំjinទៅផ្ទះព្រោះមើលទៅjinក៏មិនជាស្រួលខ្លួនប៉ុន្មានដែរ

<តែ~>គាត់មិនចង់ចេញឆ្ងាយពីកូនទេចេះតែបារម្ភខ្លាចមានរឿងមិនល្អ

<appaទៅសម្រាកទៅខ្ញុំនៅជាមួយគេ គឺjiminបាន>មិនឲjinប្រកែកបានTaeក៏និយាយកាត់ព្រោះគេក៏មិនស្រណុកចិត្តដែលឃើញទឹកមុខគាត់ស្លេកស្លាំងបែបនេះដែរ

<ចឹងappaទៅសិនហើយ appaផ្ញើផងណាJimin>jinញញឹមដាក់jiminបន្តិចមុននឹងចេញទៅ ពេលនេះនៅសល់តែកាយតូចពីរនាក់ប៉ុណ្ណោះ ធ្វើឲសភាពក្នុងបន្ទប់ប្រែជាស្ងាត់អាចឮសម្លេងខ្យល់ដង្ហើមបាន

ក្រាក

ទ្វារបន្ទប់បើកឡើងម្ដងទៀតបង្ហាញរាងចំណាស់និងបុរសមាឌមាំពីរនាក់នៅក្បែរនោះ

<Taeនេះកូនដឹងខ្លួនហើយឬ>zhanគ្រាន់តែឃើញកូនប្រសារភ្ញាក់ភ្លាមក៏រត់ទៅឱបភ្លែត ចំណែកឯអ្នកដែលត្រូវគេឱបក៏ធ្វើភ្នែកឡេឡឺសម្លឹងទៅjiminឲជួយ

<លោកអ៊ុំលែងTaeសិនទៅ>Jiminចូលទៅជួយសម្រួលព្រោះមើលទៅTeaដូចជាមិនស្រួលហើយ

<អូមែន អ៊ុំភ្លេច>រវល់តែរំភើបរឿងកូនប្រសារដឹងខ្លួនភ្លេចអស់ថាគេកំពុងឈឺ

<នេះជាappaក្មេករបស់ឯង ចំណែកនេះជាប៉ាក្មេងឯង ហើយម្នាក់នោះជាប្ដីឯង ឯម្នាក់មុខសស្លេកដូចខ្មោចឆៅនេះជាមិត្តប្ដីឯង>ដោយដឹងថាTaeមិនចាំទើបjiminប្រញាប់រៀបរាប់ប្រាប់ តែក៏ធ្វើឲអ្នកនៅក្នុងបន្ទប់មានចម្ងល់

<ជម្រាបសួរappa ជម្រាបសួរលោកប៉ា សួរស្ដីលោក>Taeឱនគោរពជាការគួរសមទៅកាន់ឪពុកក្មេកទាំងពីរនាក់និងបុរសដែរញញឹមៗដាក់គេ

<នេះឯងនៅរស់ទេហី យើងស្មានតែស្លាប់បាត់ហើយ អាយុថ្លៃគ្រាន់បើ>ក្រោយចូលបានមួយសន្ទុះJungkookក៏សួរសំណួរគួរឲចង់ទះមាត់ធ្វើឲរាងតូចសម្លក់គេថ្លែរ គេខំភ័យយល់សប្ដិដឹងអីក្មេងនេះសម្ដែងសូម្បីក្នុងយល់សប្ដិ

<ផាច់ jung~ម៉េចនិយាយបែបនេះដាក់ប្អូនចឹងកូន>zhanវៃកូនប្រុសមួយដៃកាលបើគេនិយាយស្ដីមិនពិរោះស្ដាប់បែបនេះ ជាប្ដីប្រពន្ធគ្នាមួយទាំងមុលបែរជាមិនបារម្ភហើយនៅនិយាយស្ដីអពមង្គលទៀត

<បើមិនឃើញលោកដើរមកដោយគ្មានឈើច្រត់ឬអ្នកដឹងដៃខ្ញុំប្រហែលជាគិតថាលោកពិការបាត់ហើយ ព្រោះមនុស្សនៅអង្គុយច្រងរៗលោកនៅមកសួរដូចអត់ភ្នែកទៀតហើយទោះអាយុខ្ញុំថ្លៃឬថោកជារឿងខ្ញុំគ្មានពាក់ព័ន្ធនឹងលោកទេ>មិនឲចាញ់Taeក៏ត្បកទៅវិញធ្វើឲអ្នកនៅក្នុងបន្ទប់គាំងស្ញេញ នេះ TaeVចេះតមាត់ជាមួយគេដែរឬពិសេសជាមួយនិងJungkookមិនមែនយល់សប្ដិទេឬ

<នេះ នេះឯងតមាត់នឹងយើង>Jungkookចង្អុលមុខរាងតូចចំៗ យ៉ាក្មេងនេះខ្លាំងដៃណាស់ហ៊ានតមាត់និងគេ

<aww មាត់ខ្ញុំក៏មានប្រុងឲខ្ញុំអង្គុយឲលោកថាឲតាមចិត្តឬ>Taeតបទៅយ៉ាងហំនេះមាត់គេក៏មានប្រុងឲអង្គុយជេរថាតាមចិត្តដូចក្នុងប្រលោមលោកមែនទេ សុំទោសផងមិនអាចទេ

<ឯង ឯង~>Jungkookគាំងជាមួយចរឹកក្មេងចំពោះមុខជាខ្លាំង បាត់ទៅណាហើយTaeVដ៏ស្ដាប់បង្គាប់នោះ

<ខ្ញុំយ៉ាងម៉េច>Taehyung ខ្មើតងើយកសួរបកវិញ អ្នកជំងឺណាមិនដឹងទេតែអ្នកជំងឺគេនៅឌឺបានធម្មតា

<Jungkookបានហើយ ប្អូនកំពុងឈឺកូន>Yiboប្រាប់ទៅកូនប្រុសដែលប្រឹងសម្លក់ប្រពន្ធមិនឈប់

<jimin jinនិងបងjoonទៅណា>ក្រោយក្រឡេកមើលជុំវិញបន្ទប់មិនឃើញអ្នកណាផ្សេងzhanក៏សួរឡើង

< ប៉ានិងappaគឺខ្ញុំប្រាប់ឲគាត់ទៅសម្រាកនៅផ្ទះមុននេះបន្តិច>jiminតបទៅគាត់បន្តិចទើបងាកមកសម្លក់អ្នកដែលកំពុងញាក់ចិញ្ចើមធ្វើមុខឌឺដាក់ខ្លួន

មួយសន្ទុះក្រោយមកyizhanក៏ត្រឡប់ទៅវិញនៅក្នុងបន្ទប់គឺមានតែស្វាមីភរិយាមួយគូនិងឆ្មាកណ្ដុរមួយគូប៉ុណ្ណោះ

<អេអាjungម៉េចយប់មិញឯងមិននៅកំដរប្រពន្ធឯង>ប្រពន្ធឈឺស្លាប់រស់ទាំងមូលឯប្ដីមិនដឹងជាបាត់ស្រមោលទៅណាបែរជាមកផុសខ្លួនព្រមជាមួយគេជាអ្នកដទៃទៅវិញ

<កំដរអីបើអញទើបតែដឹងដែរ>មនុស្សដេកមិនលក់សឹងមួយយប់ដោយសារគិតរឿងយល់សប្ដិនោះហើយហើយណាមួយគេទើបតែដឹងរឿងនៅពេលព្រឹកនេះដែរហ្នឹង

<មានន័យថាមិច >ចម្ងល់វាមិនដែលព័ត៌មានល្បីពេញប្រទេសឯអាប្ដីមួយនេះបែរជាមិនដឹងរឿងវាមិនសម

<គឺយើងមិននៅផ្ទះទើបមិនដឹង>តាំងពីចេញពីផ្ទះការគេក៏មិនបានទៅផ្ទះធំដែរបើទៅដូចទៅស្ដាប់ប៉ាតូចប៉ាធំទេសនាចឹង

<ចុះappaមិនបានcallប្រាប់ទេហី>ស្ដាប់ហើយកាន់តែមិនយល់ថ្ងៃការកូនកម្លោះមិននៅផ្ទះឯកូនក្រមុំក៏គ្រោះថ្នាក់ចរាចរណ៍វាជារឿងអីទេ ហើយJungkookជាប្ដីទាំងមូលដែលថាប៉ាZhanមិនcallប្រាប់ហី

<គាត់callប្រាប់តើ>

<ចឹងមិចឯងទើបតែមក អានេះអញសួរមួយម៉ាត់វាតបមួយម៉ាត់អត់គិតបកស្រាយ>ខ្នាញ់ចិត្តណាស់សួរមួយម៉ាត់តបមួយម៉ាត់ដូចជាទ្រង់ត្រឹមត្រូវសម្បើមម្ល៉េះ

<គឺទូរស័ព្ទមិននៅនឹងយើង>

¶ត្រឡប់ទៅពីព្រឹក

<jungនេះទូរសព្ទ័បងមានគេcallច្រើនដងណាស់>Lee YuEនារីរូបស្រស់បបូរមាត់ក្រហម សក់វែងអន្លាយនិយាយព្រមទាំងហុចទូរស័ព្ទទៅឲសង្សារសំណព្វទោះដឹងថាគេមានប្រពន្ធរួចក៏នាងមិនខ្វល់


<នេះអូនទៅក្លឹបទៀតហើយឬ បងប្រាប់ហើយថាកុំទៅអូនជាស្រីមិនគួរដើរលេងយប់ព្រលប់បែបនេះទេ ពិសេសកន្លែងបែបនឹង>គេនិយាយនេះមិនមែនបិទឃាត់ឃាំងសិទ្ធិទេតែគឺបារម្ភ នាងជាស្រីដើរលេងពេលយប់បែបនេះគឺគ្រោះថ្នាក់់ខ្លាំងណាស់ គេក៏ជាប្រុសគេដឹងពីចរឹកមនុស្សប្រុសដូចគ្នា

<គឺអូនជួបមិត្តចាស់ទើបបបួលគ្នាទៅជប់លៀង បងកុំខឹងអូនអីណា>YuEនិយាយទាំងធ្វើមុខcuteៗដើម្បីបន្ទន់ចិត្តរាងក្រាស់

<បងមិនបានខឹង គ្រាន់តែបារម្ភ>រាងក្រាស់និយាយព្រមទាំងយកដៃមកក្រសោបមុខនាងបញ្ជាក់ថាគេមិនបានខឹងដូចដែលនិយាយមែន ធ្វើឲភ្នែកអ្នកទាំងពីរប្រសព្វគ្នារាងក្រាស់ឱនមុខយឺតៗបំណងគ្រប់គ្រងបបូរមាត់ក្រហមនោះ ឯស្រីស្រស់ក៏បិទភ្នែករងចាំបបូរមាត់ក្រាស់

Ring Ring~

កំពុងតែស្លុងអារម្មណ៍សម្លេងទូរស័ព្ទក៏បន្លឺឡើង ផ្ដាច់ចង្វាក់គូរសង្សារមួយគូដែលកំពុងចង់បង្កើតភ្លើងស្នេហ៍ជាមួយគ្នា

<Hello appa>Jungkookងាកមុខចេញបែរមកនិយាយទូរសព្ទ័ជាមួយappaវិញ

{jungនេះកូននៅឯណា ម៉េចappacallមិនលើក>

<គឺកូនបិទសម្លេងរោទ៍ណាappa>មិនមែនបិទសម្លេងរោទ៍ទេគឺទូរស័ព្ទមិននៅនឹងគេត្រូវជាង

{ឆាប់មកមន្ទីរពេទ្យភ្លាម ចាំappaផ្ញើកន្លែងឲ}

<អ្នកណាកើតអីappa appaឈឺមែនទេ>Jungkookសួរឡើងដោយក្ដីបារម្ភតែអ្នកម្ខាងទៀតមិនតបបែរជា
ទឺត ទឺត

សារប្រព័ន្ធត្រូវបានកាត់ផ្តាច់មិនចាំឲអ្នកម្ខាងទៀតសួរបន្ត ចំណែកJungkookសួរឃើញបែបនេះក៏ប្រញាប់ចេញទៅតាមទីតាំងដែលផ្ញើមក ទុកឲស្រីស្រស់ក្ដៅចិត្តម្នាក់ឯង














Continue Reading

You'll Also Like

441K 24.3K 17
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 ~By 𝐊𝐚𝐣𝐮ꨄ︎...
2.7M 150K 43
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...
1.7M 103K 40
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
450K 43.4K 33
She is shy He is outspoken She is clumsy He is graceful She is innocent He is cunning She is broken He is perfect or is he? . . . . . . . . JI...