បំបាក់ស្នេហ៍សិស្សច្បង

By kim_sujii

13.7K 1.7K 230

ផ្ដើមចេញពីក្មេងប្រុសម្នាក់ដែលត្រូវគេធ្វើបាបក្លាយជាក្មេងប្រុសដែលឆ្មើងឆ្មៃ កាចឆ្នាស់មិនចេះចាញ់អ្នកណាដោយសារតែមនុ... More

ភាគទី១
ភាគទី២
ភាគទី៣
ភាគទី៤
ភាគទី៥
ភាគទី៦
ភាគទី៧
ភាគទី៨
ភាគទី៩
ភាគទី១០
ភាគទី១១
ភាគទី១២
ភាគទី១៣
ភាគទី១៤
ភាគទី១៥
ភាគទី១៦
ភាគទី១៨
ភាគទី១៩
ភាគទី២០
ភាគទី២១
ភាគទី២២
ភាគទី២៣
ភាគទី២៤
ភាគទី២៥
ភាគទី២៦
ភាគទី២៧
ភាគទី២៨
ភាគទី២៩
ភាគបញ្ចប់
ភាគបញ្ចប់(1)

ភាគទី១៧

401 62 4
By kim_sujii

នៅក្នុងកុងទីនដដែល រាងតូចទាំងបីរួមទាំងស៊ងហ៊ុនកំពុងអង្គុយនៅតុញាំអាហារជុំគ្នា បន្តិចក្រោយមកយ៉ុនជុននិងហ្យុនជីនក៏ដើរមកចូលអង្គុយក្នុងតុនោះដែរ ហ្យុនជីនក្រឡេកភ្នែកទៅស្របពេលដែលហ្វីលីកងើយមកមុខធ្វើឲ្យក្រសែភ្នែកទាំងពីប្រទះគ្នា ពួកគេទាំងពីក៏សម្លឹងមុខគ្នាទៅវិញទៅមកផែនដីហាក់ឈប់វិលនៅមួយកន្លែង ពួកគេសម្លឹងភ្នែកគ្នាយ៉ាងយូរទើបភ្ញាក់ចេញមកវិញពេលឮសំឡេងឈ្មោះគ្នារបស់បុមឃ្យូនិងយ៉ុនជុន

"ហឺយយ វាយ៉ាងម៉េចលោកឯង? គ្មានកន្លែងអង្គុយហេស?"រាងតូចស្រែកដាក់អ្នកម្ខាងទៀតទាំងសម្លក់មុខគេមិនដាក់ភ្នែក

"ក៏គ្មានហ្នឹងហើយទើបមកអង្គុយ យ៉ាងម៉េចពិការភ្នែកមែន?"នាយក្រាស់ឌឺមកវិញ

"ហឹស បើអញ្ចឹងទៅអង្គុយខាងនោះទៅ"បុមឃ្យូចង្អុលកៅអីក្បែរហ្យុនជីនឲ្យរាងក្រាស់ទៅអង្គុយ

"មិនចង់"ពីម៉ាត់យ៉ាងខ្លីធ្វើឲ្យរាងតូចខឹងឡើងក្រហមមុខ

"មុខក្រាស់"រាងតូចថាហើយក៏អង្គុយញាំបាយបន្ត

"យ៉ា..."

"បានហើយយើងធុញណាស់ជួបមុខគ្នាលើកណាក៏ឈ្លោះគ្នាដែរមិនធុញទេហេស?"យ៉ុនជុនមិនទាន់ទាំងបាននិយាយផងហ្យុនជីនក៏ស្រែកកាត់ព្រោះតែគេពិតជាធុញពិតមែនឈ្លោះរាល់ថ្ងៃ

"ក៏មកពីគេរករឿងយើងមុន"យ៉ុនជុនប្រកែកទាំងមិនសុខចិត្ត

"ហឺយ បើឯងស្ងាត់ក៏ចប់ហើយចាំបាច់តបតធ្វើអី?"

"អឺៗ យើងស្ងាត់ក៏បាន"

..............

បន្ទាប់ពីញាំអីហើយរាងតូចទាំងបីក៏ដើរទៅថ្នាក់រៀនវិញឯរាងក្រាស់ទាំងបីទៅសម្អាតខ្លួនចេញព្រោះតែលេងបាល់បែកញើសបើទៅរៀនទាំងសភាពបែបនោះក៏មិនសមដែរ។ ទាំងបីនាក់កំពុងតែដើរសុខៗក៏មានអ្នកមកស្ទាក់មុខ

"អេ!! នៅមិនទាន់ស្លាប់ទេហេស? ស្មានថាទៅលោតទឹកសម្លាប់ខ្លួនបាត់ទៅហើយ"អ៊ុនចូនិងគ្នីគ្នាដើរមកបង្ឋ៊អាក់ផ្លូវរាងតូចហើយក៏និយាយឌឺដងទៅកាន់ហ្វីលីក

"យើងម៉េចនឹងអាចស្លាប់បានទៅបើគ្មានពួកនាងស្លាប់កំដរនោះ"ហ្វីលីកលូកដៃចូលហៅប៉ាវខោនិយាយឌឺទៅកាន់នាងវិញធ្វើឲ្យពួកនាងបើកភ្នែកធំៗ ភ្ញាក់ផ្អើលមិននឹកស្មានថារាងតូចហ៊ាននិយាយបែបនេះដាក់នាងវិញសោះ ឯមិត្តទាំងពីរក៏ភ្ញាក់ផ្អើលមិនស្ទើដែរតែក៏ញញឹមសប្បាយចិត្តដែលមិត្តលែងស្លូតដូចមុន

"ហឹស!! បាត់តែពីរខែមកវិញសម្ដីថ្លោសណាស់ន៎?"នាងសើចដើមកបន្តិច ឯភ្នែកសម្ុំក់រាងតូចមិនដាក់

"មិនត្រឹមតែសម្ដីនោះទេណា នៅមានអ្វីដែលនាងស្មានមិនដល់ច្រើនទៀត"ថាហើយរាងតូចក៏ដើរបំបុកនាងចេញទៅ ប៉ុន្តែក៏ឈប់វិញហើយងាកមកនិយាយម្ដងទៀត

"យ៉ាងម៉េចហើយយើងមិននៅពីរខែទាក់សិស្សច្បងបានឬនៅ? បើនៅយើងសុំហើយណា"រាងតូចញញឹមចុងមាត់ឌឺនាងហើយក៏ដើរទៅបាត់

"ហឹសៗ..."ស៊ុននូនិងបុមឃ្យូសើចឌឺដាក់នាងហើយក៏ដើរបំបុកពួកនាងចេញទៅ

"ពួកឯងចាំមើលចុះ"នាងនិយាយទាំងសម្លក់ផែនខ្នងអ្នកដែលដើរចេញទៅនោះ

"យើងចងគួរតែចាត់ការពួកវាឲ្យខ្លង មើលចុះឥឡូវនេះពួកវាហ៊ានណាស់មិនខ្លាចឯងសោះ"ជូនអុីនិយាយបញ្ឆេះកំហឹងអ៊ុនចូឲ្យកាន់តែខ្លាំងឡើង

...........

ក្រឡេកមកខាងថេហ្យុងឯណេះវិញកំពុងតែរៀបចំលើកកាហ្វេជូនភ្ញៀវ ថ្ងៃនេះភ្ញៀវចូលគួរសុំដែរតែគេមិនសូវហត់ប៉ុន្មានទេព្រោះបានជុងហ្គុកមកជួយ

"ម៉ោះថេហ៍បងលើកទៅវិញ"ជុងហ្គុកដើរមកទទួលថាសកាហ្វេពីដៃរាងតូច រយៈពេលពីរខែកន្លងមកនេះជុងហ្គុកតាមយកចិត្តថេហ្យុងគ្រប់យ៉ាងទាំងមកជួយក្នុងហាងថែមទាំងជូនថេហ៍ដើរលេងជាញឹកញាប់ ប៉ុន្តែថេហ៍នៅមិនទាន់យល់ព្រមចាប់ផ្ដើមជាថ្មីជាមួយនាយឡើយតែទោះយ៉ាងណាក៏គេនៅតែមិនចុះចាញ់ដែរនៅតែព្យាយាមយកចិត្តរាងតូចរហូតដល់គេយល់ព្រម

"ថេហ៍ហា៎ ទៅទទួលកូនជាមួយគ្នាទេ?"ជុងហ្គុកលើកដៃមើលម៉ោងហើយងាកមកសួររាងតូច

"មិនបាច់ទេ កូនមកជាមួយក្មួយហ៊ុនហើយថ្ងៃនេះគេនាំមិត្តមកដែរ"ថេហ៍តបតែមាត់តែដៃនឹងភ្នែករវល់តែសម្អាតម៉ាសុីនកាហ្វេ

"ក្មួយឃ្យូមែនទេ?"

"ហឹម ប៉ុន្តែឮថាមិត្តម្នាក់ទៀតព្រមទាំងមិត្តក្មួយហ៊ុនដែរ"

"លោកប៉ា អាប់ប៉ា!!"កំពុងតែនិយាយគ្នាសំឡេងកូនប្រុសក៏បន្លឺឡើងពីមាត់ទ្វារហាង កាយតូចក៏រត់ចូលមកអោបលោកប៉ាជាប់ព្រមទាំងស្នាមញញឹម ឯអ្នកផ្សេងទៀតក៏ដើរចូលមកតាមក្រោយ

"អេ!! គេយើងហើយ"ថេហ៍និយាយបែបអន់ចិត្ត

"អ្នកណាថាភ្លេចអាប់ប៉ានោះ?"ស៊ុននូលែងចេញពីជុងហ្គុកហើយរត់ចូលទៅអោបថេហ្យុង ឯងជុងហ្គុកក៏ឈរសើចនឹងចរឹកប៉ាកូនពីរនាក់នេះ

"អា៎...ក្មួយៗចូលអង្គុយសិនមក"ជុងហ្គុកងាកឃើញក្មេងៗឈរញញឹមក្បែរនោះក៏ហៅឲ្យពួកគេចូលអង្គុយ

"បាទ"ពួកគេឆ្លើយព្រមគ្នាហើយក៏ចូលទៅអង្គុយ រាងចំណាស់ក៏ចូលអង្គុយដូចគ្នា

"អា៎....អាប់ប៉ាម៉ោះកូនណែនាំមិត្តកូនឲ្យស្គាល់"ស៊ុននូទាញដៃអាប់ប៉ាទៅតុអង្គុយជាមួយគ្នា

"លោកប៉ា អាប់ប៉ានេះគឺហ្វីលីកមិត្តរបស់កូន កូនចង់ណែនាំយូរហើយប៉ុន្តែគេទៅអូស្ត្រាលីក៏មិនបានណែនាំ"ស៊ុននូរៀបរាប់យ៉ាងវែងអន្លាយប្រាប់ដល់ប៉ាទាំងពីរ

"ជម្រាបសួរលោកពូ"កាលបើឮមិត្តណែនពីខ្លួន ហ្វីលីកក៏ជម្រាបសួរដល់ចាស់ទុំទាំងពីរ

"បាទ គួរឲ្យស្រឡាញ់ដល់ហើយ"ថេហ្យុងនិយាយទាំងញញឹមធ្បើឲ្យហ្វីលីកអៀន

"ហើយនេះសិស្សច្បងហ្យុនជីននិងយ៉ុនជុនជាមិត្តរបស់ហ៊ុននី"ស៊ុននូណែនាំបន្ត

"ជម្រាបសួរលោកពូ"ពួកគេទាំងពីរនិយាយព្រមគ្នា

"បាទ លើកដៃថ្វាយព្រះក្មួយ"

"ខានឃើញយូរ ឥឡូវសង្ហារណាស់អាល្អិត"ជុងហ្គុកលើកដៃទៅអង្អែលសក់យ៉ុនជុនតិចៗ

"លោកប៉ាស្គាល់គាត់ហេស?"

"ក៏ជាកូនមិត្តរបស់ប៉ា"

"ខានឃើញលោកពូជិត20ឆ្នាំលោកពូនៅតែសង្ហារដដែល នេះចង់ប្រជែងនឹងអនាគតកូនប្រសារមែនទេពូ?"យ៉ុនជុនសរសើរលោកពូហើយឆ្លៀតដៀមដាមដល់មិត្តទៀត

"ណែ៎ យ៉ាងម៉េចហែង លោកពូសង្ហារបែបគាត់យើងសង្ហារបែបយើងវើយ"ស៊ុងហ៊ុនសម្លក់យ់ុនជុនថ្មែ

"គិតតែខ្លួនឯងទៅ ចាស់ជាងលោកពូទៅទៀត"បុមឃ្យូនិយាយតិចៗតែក៏អាចធ្វើឲ្យគ្រប់គ្នាឮហើយក៏សើច

"យ៉ា...ខ្ញុំសង្ហារយ៉ាងនេះចាស់ជាងលោកពូយ៉ាងម៉េចមែនទេពូថេហ៍?"

"ជឿជាក់ជ្រុល សូម្បីតែតែសិស្សច្បងហ្យុនជីនក៏ថាលោកឯងចាស់ដែរមែនទេសិស្សច្បង"បុមឃ្យូនិយាយទាំងជ្រេញហើយនៅទាញហ្យុនជីនចូលទៀត

"ទេ បងមិនដឹងទេ"ហ្យុនជីនប្រកែក

"អ្នកទាំងពីរនៅក្បែរគ្នាមិនត្រូវគ្នាបែបនេះ ខ្ញុំថាគួរតែចាប់រៀបការជាមួយគ្នាទៅ"ហ្វីលីក និយាយឡើងធ្វើឲ្យគ្រប់គ្នាសើចលើកលែងតែម្ចាស់ខ្លួនទាំងពីរ ថែមទាំងងាកមកសម្លក់គេថែមទៀត

"អួយ ស៊ុននូជួយផង"ដោយឃើញក្រសែភ្នែកពិឃាតសម្លឹងមកម្ដងទាំងពីរគូហ្វីលីកក៏ពួនក្រោយខ្នងស៊ុននូ

"ជុំគ្នាបែបនេះពូថាពួកយើងទៅញាំអីល្អទេ? អឹមថេហ៍អូនបិទហាងតែម្ដងទៅ"ជុងហ្គុកសួរយោបល់ក្មេងៗហើយ ក៏ងាកមកនិយាយជាមួយថេហ៍

"ពិតមែនហើយអាប់ប៉ា បានញាំជុំគ្នាបែបនេះសប្បាយណាស់"ស៊ុននូ

"អូខេ អញ្ចឹងតោះទៅតែម្ដងទៅ"ថេហ៍ថាហើយក៏ក្រោកឈរ គ្រប់គ្នាក៏ក្រោកតាមហើយចេញទៅចាំខាងក្រៅមុន ទុកឲ្យថេហ៍និងស៊ុននូនៅរៀបចំបិទហាង។ ពេលរួចរាល់ប៉ាកូនទាំងពីរក៏ដើរមករកអ្នកឯទៀត

"តោះស៊ុនទៅជាមួយបង"ស៊ុននូចេញមកភ្លាមស៊ុងហ៊ុនក៏ទាញដៃទៅបាត់

"ទៅមួយគូម្នាក់ទៅណា តោះថេហ៍"ជុងហ្គុកក៏ទាញដៃថេហ៍ទឡម្នាក់ទៀត

"ពូហ្គុកខ្ញុំទៅដែរ"បុមឃ្យូស្រែកឡើងពេលជុងហ្គុកដើរទៅរកឡាន

"ទៅជាមួយយ៉ុនទៅ"ជុងហ្គុកស្រែកតបមកវិញ

"តោះហ្វីលីក" ខ្ចិលនៅស្ដាប់គេឈ្លោះគ្នាហ្យុនជីនក៏ទាញដៃហ្វីលីកទៅម្នាក់ទៀត អស់ជម្រើសបុមឃ្យូក៏បង្ខំចិត្តទៅជាមួយយ៉ុនជុនដដែល។

🥕🥕🥕🥕🥕🥕🥕🥕🥕🥕🥕🥕🥕🥕🥕

រង់ចាំភាគបន្ត.................................................

Kim Sujii

ចង់ប្រាប់អ្នកទាំងអស់គ្នាថាប៉ុន្មានថ្ងៃនេះខ្ញុំហត់និងស្រ្តេសខ្លាំងណាស់ ខ្ញុំគិតសាច់រឿងមិនចេញទេអញ្ចឹងហើយទើបចេញរឿងយឺតសង្ឃឹមថាអ្នកទាំងអស់គ្នានឹងយល់ណា😊

ភាគនេះបើភ្លាវអីអធ្យាស្រ័យផងព្រោះតែខ្ញុំសរសេរទាំងមិនបានដាក់អារម្មណ៍ទេ😔

20vote for next

Cmt សាច់រឿងឲ្យច្រើនៗផងដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តសរសេរត😊

Enjoy your reading ☺️

Continue Reading

You'll Also Like

77.1K 856 56
🔞#5 BILLIONAIRE Ezekiel Gallagher Sakura Ximenez 09-01-22
739K 34.4K 85
Champion City, one of the greatest hotspots for superheroes and supervillains ever since thirty years ago, when super-powered individuals started to...
35.4K 631 24
Ben Tennyson was once a Quirkless boy who had a dream to become a hero, but was denied by an unfortunate genetic trait. Although in his last year of...
15.1K 1.1K 20
စာအခုမှရေး‌တာဖြစ်တဲ့အတွက် အရေးအသားညံခဲ့သည်ရှိသော်တောင်းပန်ပါတယ်နော်။ Started Date-10.5.2024 Friday