សុំទោស មនុស្សរំខាន!! (ចប់)

By la_lavin

8.6K 492 1.5K

នៅពេលដែលមិនមានវត្តមានរបស់គេទេីបខ្ញុំដឹងថាគេមានសារៈសំខាន់ប៉ុណ្ណាសម្រាប់ខ្ញុំ ។ ពេលនេះមនុស្សរំខានម្នាក់នោះ គេលែ... More

ផ្ដេីមរឿង
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 13
Part 14 (The last part)

Part 12

427 30 45
By la_lavin

ថ្ងៃថ្មីបានចាប់ផ្តើម។ រាងតូចរេីបម្រាស់ខ្លួនចេញពីរង្វង់ដៃរបស់អ្នកម្ខាងទៀតដែលកំពុងគេងលក់យ៉ាងស្ងប់ស្កល់។ ដោយមិនចង់ឲ្យរាងក្រាស់ភ្ញាក់ Beomgyu ព្យាយាមងេីប និងដេីរដោយថ្នមជេីងបំផុតដេីម្បីទៅសម្អាតខ្លួន។

នៅផ្ទះបាយ

រាងតូចកំពុងហាន់បន្លែនិងសាច់ដេីម្បីធ្វេីអាហារពេលព្រឹកសម្រាប់អ្នករាល់គ្នា ហើយភ្លាមនោះ Hyunjin ក៏បង្ហាញខ្លួនឡេីងព្រោះគេត្រូវការប្រាប់ការពិតមុនពេលដែល Andy ប្រេីល្បិចបំបែកបំបាក់ Yeonjun និង Beomgyu ឲ្យកាន់តែប្រេះឆា។

"Beomgyu!! ខ្ញុំមានរឿងដែលចង់សារភាពប្រាប់" សម្លេងរបស់ Hyunjin ស្ដាប់ទៅសោកសៅនិងក្រៀមក្រំបន្តិច ពីព្រោះម្ចាស់សម្លេងមានអារម្មណ៍ថា Beomgyu អាចនឹងខឹងគេនៅពេលដែលបានដឹងពីរឿងនោះ។

"រឿងអីទៅ?" Beomgyu បង្ហាញក្រសែភ្នែកងឿងឆ្ងល់ ព្រោះឃេីញ Hyunjin ដូចជាមានសម្ពាធ។ បន្ទាប់មក Hyunjin ចាប់ផ្តើមរ៉ាយរ៉ាប់ពីរឿងហេតុទាំងអស់ឲ្យ Beomgyu បានដឹង ហើយវាធ្វើឲ្យ Beomgyu តក់ស្លុតនិងខកចិត្តមិនស្ទេីរដែល Hyunjin ធ្វើរឿងបែបនេះមកកាន់គេ។ ប៉ុន្តែគេក៏យល់ពីចិត្តរបស់ Hyunjin ដែរ ថាគេព្រមរួមដៃជាមួយនឹង Andy ក៏ព្រោះតែមូលហេតុអ្វី ហើយវាគ្មានអ្វីក្រៅពីក្ដីស្រឡាញ់ងប់ងល់នោះទេ ដូច្នេះ Beomgyu មិនបានប្រកាន់ខឹងនឹង Hyunjin ឡើយ។

(Skip)

"ទឺង!!" សម្លេងសារបានបន្លឺឡេីង។ Andyស្រវ៉ាយកទូរស័ព្ទរបស់ខ្លួនយកមកមេីលទាំងមិនទាន់ស្វាង.ងងុយ ក៏ប៉ុន្តែនៅវិនាទីបន្ទាប់នាងស្រាប់តែស្វាងដូចគេជះទឹកចំកណ្ដាលផ្ទៃមុខ ពីព្រោះវាជាសារដែល Eric ផ្ញើមក។

"លែងចង់រស់ហើយមែនទេ?!"

"ល្មមបញ្ឈប់ទង្វើឆ្កួតឡប់របស់នាងទៅ Andy ព្រោះនាងគ្មានថ្ងៃនឹងបានឈ្នះ! ហើយកុំធ្វេីជាឆ្កែលួចខាំទៀត បេីចង់រស់បានសុខ!! "

Andy ក្ដាប់ទូរស័ព្ទយ៉ាងណែន។ គិតថានាងខ្លាចរអានឹងពាក្យគម្រាមប៉ុន្មានម៉ាត់ហ្នឹងឬ? ដេីម្បីឈ្នះនាងហ៊ានធ្វេីគ្រប់យ៉ាងទោះបីខ្លួននាងផ្ទាល់ដឹងថាវាជាទង្វេីដែលខុសឆ្គងនិងមិនគួរប្រព្រឹត្តក៏ដោយ។

ចំពោះមូលហេតុដែល Eric ផ្ញើសារមកគម្រាម គឺដោយសារតែគេចាប់បានថា Andy ប្រេីលុយទិញក្បាលបុគ្គលិកនៅក្នុងក្រុមហ៊ុនរបស់គេឲ្យលួចទិន្នន័យយកទៅលក់ឲ្យដៃគូប្រកួតប្រជែង។ គេមិននឹកស្មានថា Andy ចង់ឈ្នះគេដល់ម្ល៉ឹងសោះ ហេីយមិនមែនចង់ឈ្នះតែមួយមុខទេគឺចង់បំផ្លាញថែមទៀតផង ដូច្នេះគេមិនអាចឲ្យ Andy បានសមបំណងឡេីយ។

"ចង់ដឹងណាស់ ថានាងខ្លាំងដល់កម្រិតណា!!" Eric ព្យាយាមទប់កំហឹងដែលឆាបឆួល។ ពីដំបូងគេមិនចង់ប្រេីធម៌ក្ដៅដាក់ Andy ប៉ុន្មានឡេីយ ក៏ប៉ុន្តែបេី Andy នៅតែបន្តផ្គេីនដាក់គេទៀត គេប្រហែលជាមិនអាចលេីកលែងឲ្យនោះទេ។

"ទឺង!!" សម្លេងសារបានរោទ៍ឡើងហេីយវាគ្មានអ្នកណាក្រៅពី Andy ជាអ្នកតបនោះទេ ពីព្រោះអត្ថន័យរបស់សារនោះគឺជាពាក្យបែបឌឺដងដែលធ្វេីឲ្យ Eric កាន់តែក្ដៅឆួលមួយកម្រិតទៀត។

"គិតថាខ្ញុំខ្លាចពាក្យគម្រាមរបស់លោកឬ? បែបភ័យខ្លួនហើយមេីលទៅទេីបសារមកគម្រាមបែបនេះ!! តាមពិតទៅ នេះគ្រាន់តែជាការចាប់ផ្តើមតូចមួយប៉ុណ្ណោះ Eric!!!"

"ពួកឯង ទៅតាមដាន Andy ! ហើយបេីមានឱកាស ចាប់នាងមកឲ្យយេីងនៅទីនេះ!!" គេបញ្ជាកូនចៅជំនិត2នាក់ ឲ្យទៅឃ្លាំមេីលសកម្មភាពរបស់ Andy ព្រោះពេលនេះគេស្រាប់តែចង់ចាប់នាងយកមកប្រដៅចេញខ្លះ។

"បាទ ចៅហ្វាយ!!" បុរសមាឌមាំ2នាក់ឱនគំនាប់បន្តិចរួចក៏ចាកចេញទៅដេីម្បីបំពេញតួនាទីទៅតាមអ្វីដែល Eric បានបញ្ជា។

/កាត់មកដល់ផ្ទះនៅឯមាត់សមុទ្រវិញ/

Beomgyu អង្គុយសញ្ជប់សញ្ជឹងនៅឯបន្ទប់ទទួលភ្ញៀវ នៅពេលនេះគេបានដឹងការពិតអស់ហេីយ ដូច្នេះគេគួរតែត្រឡប់មកជានាជាមួយនឹង Yeonjun វិញដែរទេ? គេមានអារម្មណ៍ថាច្របូកច្របល់ ព្រោះមិនដឹងថាគួរសម្រេចចិត្តបែបណាឲ្យត្រឹមត្រូវ។

"ហេតុអីមិនទៅញុាំអាហារពេលព្រឹក?" សម្លេងពិរោះរបស់តួឯកប្រុសបានបន្លឺឡេីងដែលធ្វើឲ្យរាងតូចភ្ញាក់ពីការគិតដ៏សែនច្របូកច្របល់របស់ខ្លួន។

"ខ្ញុំមិនឃ្លានទេ!" Beomgyu ព្យាយាមគេចមុខ និងមានបំណងដេីរចេញពីព្រោះគេចង់នៅតែម្នាក់ឯងនៅពេលនេះ។

"មានរឿងអី? កេីតអីឬអត់?!" រាងក្រាស់បង្ហាញក្រសែភ្នែកព្រួយបារម្ភពីព្រោះសង្កេតឃេីញថារាងតូចដូចកំពុងតានតឹងនឹងរឿងអ្វីមួយ ហើយជាពិសេសគេមានអារម្មណ៍ថារាងតូចកំពុងខូចចិត្ត។

"ប្រាប់បងមក Beomgyu! កុំស្ងាត់បែបហ្នឹងអី"

"ខ្ញុំមានអារម្មណ៍ថាខ្លួនឯងឆោតល្ងង់ខ្លាំងណាស់ Yeonjun! ពេលនេះខ្ញុំសុំនៅម្នាក់ឯងសិន"

និយាយចប់Beomgyu រហ័សសម្ដៅទៅកាន់បន្ទប់គេង ព្រោះគេមានអារម្មណ៍មិនសូវល្អប៉ុន្មានទេ ដោយសារគេគិតថាខ្លួនឯងត្រចៀកសដែលឆាប់ជឿនឹងពាក្យសម្ដីដែលគ្មានភស្តុតាងរបស់ Hyunjin និង Andy ហើយគេគិតថាវាសាកសមហេីយដែលធ្វេីឲ្យរឿងរវាងគេនិង Yeonjun ឈានមកដល់ដំណាក់កាលយ៉ាប់យឺនដូច្នេះ។

Yeonjun មិនបានហាមឃាត់ ព្រោះដឹងថា Beomgyu ត្រូវការពេលវេលាស្ងប់ស្ងាត់តែម្នាក់ឯង បន្ទាប់មកគេក៏ចេញទៅខាងក្រៅដេីម្បីឲ្យស្រឡះមុខស្រឡះមាត់ តែចៃដន្យក៏ប្រទះនឹងHyunjin ដែលកំពុងឈរនិយាយទូរស័ព្ទ។

"បាន! ស្អែកនេះខ្ញុំត្រឡប់ទៅវិញហើយ" Hyunjin ឆ្លើយប្រាប់លេខារបស់ខ្លួន ដោយសារខានស្អែកមានការប្រជុំសំខាន់មួយ ដូច្នេះ Hyunjin ត្រូវរហ័សត្រឡប់ទៅវិញដេីម្បីធ្វេីការ។

"ល្អខ្លាំងណាស់! ទីបំផុតមេរំខានក៏លែងនៅទៀត" Yeonjun ពោលពាក្យសម្ដីឌឺដងតាមទម្លាប់ ហើយវាធ្វេីឲ្យ Hyunjin រមាស់ដៃចង់ទះមាត់អ្នកខ្លះលេង កុំឲ្យប៉ិនផ្លែផ្កាដាក់គេពេក។

"ស្មានថាយេីងចង់មកជួបមុខឯងណាស់ហ្អេស?! យើងមកទាំងបង្ខំចិត្តទេ!"

"ហើយអ្នកណាបង្ខំឯងឲ្យមកដែរ? កុំប្រឹងពេក ប្រយ័ត្នឈឺគ្មានអ្នកមេីល"

"យើងមកដេីម្បី Beomgyu តែប៉ុណ្ណោះ! បេីដឹងថាឯងសម្ដីឡូយបែបនេះ យេីងមិនភ្លេីប្រាប់ Beomgyu ឲ្យដឹងការពិតនោះទេ!"

"ការពិតស្អីរបស់ឯង?!" Yeonjun សង្កត់សម្លេង ព្រោះកំពុងឆ្ងល់នឹងពាក្យសម្ដីរបស់អ្នកម្ខាងទៀត។

" Beomgyu នៅមិនទាន់ clear ជាមួយឯងទេហី?!" Hyunjin សួរបកទៅវិញ ព្រោះគិតថាពួកគេទាំង2ប្រហែលនិយាយសម្រួលគ្នារួចហេីយ ព្រោះអីគេគិតថាពេលដឹងការពិតដែលគេនិយាយប្រាប់ Beomgyu អាចនឹងព្រមត្រូវគ្នាជាមួយនឹង Yeonjun វិញ។

"ឯងនិយាយពីស្អី! យើងមិនសូវយល់ទេ ឆាប់និយាយឲ្យស្រួលបួលទៅមេីល៎" Yeonjun ជម្រិតទាមទារចម្លេីយពីគូជម្លោះរបស់ខ្លួនដែលកំពុងស្លឺ។

"កំពុងនិយាយគ្នារឿងអី?!"

ភ្លាមនោះ វត្តមានរបស់ Andy ស្រាប់តែចូលមកកាត់ការសន្ទនារវាងកម្លោះរូបសង្ហារទាំង2នាក់។ នាងសម្លឹងមុខ Hyunjin ដោយក្រសែភ្នែកមិនពេញចិត្ត ព្រោះដឹងថាអ្នកម្ខាងទៀតកំពុងចង់ទម្លាយពីរឿងអាក្រក់ៗដែលជាផែនការរបស់ពួកគេ។

"នាងមកក៏ល្អហេីយ!" Hyunjin ឧទានឡើងព្រមទាំងញញឹមចុងមាត់ ព្រោះគេយល់ថាដល់ពេលវេលាដែលត្រូវបកអាក្រាត និងបញ្ចប់រឿងដែលពួកគេទាំង2បានសាងឡេីង។

"លោកចង់និយាយពីអី?!" Andy សម្ដែងធ្វេីមិនយល់ ទាំងដែលក្នុងចិត្តកំពុងខឹងនឹង Hyunjin ជាខ្លាំង។

"ឈប់ធ្វើពេីទៅ Andy!! "

"មានរឿងអីក៏និយាយមក! កុំអូសបន្លាយយូរ" Yeonjun ដំឡើងសម្លេងនិងសួរយ៉ាងអន្ទះសារ ព្រោះមានអារម្មណ៍ថាពួកគេទាំង2មានអាថ៌កំបាំងខ្មៅងងឹតដែលទាក់ទងនឹងគេ។

"រឿងដែលធ្វេីឲ្យ Beomgyu ខឹងនឹងឯង គឺវាជាផែនការរបស់យេីងនិង Andy!!" Hyunjin រហ័សប្រាប់ការពិតហេីយវាធ្វេីឲ្យ Yeonjun ស្រឡាំងកាំង។

"ពួកយើងកុហក Beomgyu ដេីម្បីបំបែកបំបាក់ទំនាក់ទំនងជាមួយឯង!"

"ឯងនិយាយថាម៉េច?! ថោកទាបមែន!!!" គេមិនចង់ជឿនូវអ្វីដែលបានឮ ហើយវាធ្វេីឲ្យ Andy ប្រញាប់រកលេសបដិសេធយករួចខ្លួន។

"គ្រប់យ៉ាង Hyunjin ជាអ្នករៀបចំឡើង ខ្ញុំមិនពាក់ព័ន្ធនោះទេ!"

"នាងពិសពុលមែន Andy !!"

"ការពិតវាយ៉ាងម៉េចវិញ?" Yeonjun ក្របួចកអាវរបស់ Hyunjin ដេីម្បីទាមទារចម្លេីយ។

"Andy ឲ្យយេីងកុហកថាឯងមានគម្រោងរៀបការជាមួយនាង ហើយឲ្យយេីងនិយាយបញ្ចុះបញ្ចូល Beomgyu ឲ្យខឹងស្អប់ឯង! ហើយនៅមានរឿងមួយទៀតគឺ..."

"បានហើយ Hyunjin!!"

"នាងស្ងាត់មាត់ទៅ Andy!" Yeonjun ងាកមកសម្លក់មុខ Andy ដោយក្រសែភ្នែកកំណាច ដែលធ្វើឲ្យនាងស្ងាត់មាត់ជ្រាប ព្រោះដឹងថាគ្មានលទ្ធផលល្អនោះទេ ប្រសិនបើ Yeonjun ខឹងខ្លាំងជាងនេះ។

"Andy កុហក Beomgyu ថានាងមានកូនជាមួយនឹងឯងដោយសារជ្រុលជ្រួស!!"

"ចង្រៃយ៍!!" កែវភ្នែករបស់ Yeonjun ប្រែជាក្រហម ហើយទឹកមុខរបស់គេអាចសម្លាប់មនុស្សបាននៅពេលនេះ។ គេបានចម្លេីយហេីយថាហេតុអី Beomgyu ចិត្តដាច់ដាក់គេ ពីព្រោះមានរឿងកុហកអញ្ចឹងទេតេីដែលបណ្ដាលឲ្យមនុស្សដែលធ្លាប់តែចិត្តទន់ដាក់គេ ប្រែក្លាយជាគ្មានចិត្តនិងចង់ចាកចេញពីជីវិតរបស់គេថែមទៀត។

"អ្នកទាំង2ពិតជាអាក្រក់ខ្លាំងណាស់!" Yeonjun ព្រលែង Hyunjin ឲ្យមានសេរីភាពទាំងកំហឹង បេីអាចគេចង់តែសម្លាប់មនុស្ស2នាក់នេះចោលឲ្យអស់ទេ។

"យេីងសុំទោស Yeonjun! តែយេីងបានដឹងកំហុស និងបកស្រាយប្រាប់ Beomgyu រួចរាល់ហើយ!" Hyunjin ទម្លាក់ទឹកមុខចុះព្រោះដឹងថាខ្លួនឯងមិនសាកសមនឹងទទួលបានការលេីកលែងទោស ក៏ប៉ុន្តែយ៉ាងហោចណាស់គេក៏បានដោះស្រាយរឿងដេលគេបានបង្កេីតឡេីងដែរ។

"ឯងគម្រក់ខ្លាំងណាស់ Hyunjin!!" Yeonjun ដាល់មុខ Hyunjin ជាច្រេីនដៃទៅតាមចិត្តដែលកំពុងឆាបឆួល ហើយ Hyunjin មិនបានតបតនោះទេ ពីព្រោះវាជាកំហុសរបស់គេពិតមែនដែលហ៊ានធ្វេីរឿងអាត្មានិយម។

"ឆាប់ចាកចេញពីផ្ទះរបស់យេីងភ្លាមទៅ!! មុននឹងយេីងអស់ការអត់ធ្មត់!"

"ជាពិសេសនាង! កុំឲ្យខ្ញុំឃេីញមុខនាងទៀត!!" Yeonjun ក្ដាប់ដៃឡេីងប៉ោងសរសៃ រួចក៏ដេីរចេញទៅដោយអារម្មណ៍ក្រេវក្រោធជាទីបំផុត។

"លោកឆ្កួតហេីយ Hyunjin!!" Andy ច្រានអ្នកម្ខាងទៀតមួយទំហឹង ព្រោះពេលនេះ Yeonjun ដឹងពីធាតុពិតរបស់នាងទៅហេីយ ដូច្នេះនាងប្រហែលគ្មានឱកាសចាប់ Yeonjun មកធ្វេីជាកម្មសិទ្ធិទៀតនោះទេ។




Finally I'm back...😭

Continue Reading

You'll Also Like

274K 17.4K 21
"you might not be my lover, but you still belong to me" "crazy, you don't even love me but you want to claim me as yours? have you lost your mind jeo...
599K 12.7K 43
i should've known that i'm not a princess, this ain't a fairytale mattheo riddle x fem oc social media x real life lowercase intended started: 08.27...
95.6K 3.2K 52
"𝐓𝐫𝐮𝐭𝐡, 𝐝𝐚𝐫𝐞, 𝐬𝐩𝐢𝐧 𝐛𝐨𝐭𝐭𝐥𝐞𝐬 𝐘𝐨𝐮 𝐤𝐧𝐨𝐰 𝐡𝐨𝐰 𝐭𝐨 𝐛𝐚𝐥𝐥, 𝐈 𝐤𝐧𝐨𝐰 𝐀𝐫𝐢𝐬𝐭𝐨𝐭𝐥𝐞" 𝐈𝐍 𝐖𝐇𝐈𝐂𝐇 Caitlin Clark fa...
308K 9.2K 100
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...