Part 11

404 27 47
                                    

Hyunjin សម្លឹងមេីលទៅកាន់ Beomgyu និង Yeonjun ដែលកំពុងបង្ហាញសកម្មភាពផ្អែមល្ហែមជាមួយគ្នាពីចម្ងាយ។ បេះដូងរបស់គេឈឺខ្ទោកៗ ប្រៀបដូចមានកាំបិតមកចាក់ចំដេីមទ្រូងរបស់គេ។

Hyunjin ក្ដាប់ដៃយ៉ាងណែនព្រោះភាពច្រណែនកំពុងជ្រាបពេញខួរក្បាល ក៏ប៉ុន្តែនៅពេលដែលឃេីញ Beomgyu មានក្ដីសុខ គឺវាធ្វេីឲ្យគេភ្ញាក់ខ្លួនថាមិនគួរទៅបំបែកបំបាក់ពួកគេតាំងពីដំបូង។

"ស្នេហាមិនអាចបង្ខំបានឡេីយ!" គេញញឹមស្ងួត ព្រោះដឹងថា Beomgyu នៅតែស្រឡាញ់ Yeonjun ដដែល។ម្យ៉ាងទៀតប្រសិនបេីរាងតូចពិតជាចង់បំភ្លេច Yeonjun មែន Beomgyu ប្រាកដជាបេីកឱកាសឲ្យគេចូលទៅជំនួសតំណែងរបស់ Yeonjun ហេីយ ក៏ប៉ុន្តែ Beomgyu បែរជាបដិសេធ ហើយនៅមានរឿងមកដេីរលេងជាមួយ Yeonjun មុនពេលទៅប៉ារីសទៀត តេីធ្វើអញ្ចឹងធ្វេីអីបេីមិនសល់ចិត្តស្រឡាញ់នោះ? ចំណុចទាំងអស់នេះហេីយដែលធ្វេីឲ្យ Hyunjin ចាប់ផ្តើមរុញរា។

"មកចង់រាថយអីនៅពេលនេះ?" សម្លេងរបស់ Andy បានបន្លឺឡេីងដែលធ្វេីឲ្យ Hyunjin រហ័សងាកទៅរកប្រភពសម្លេងភ្លាម។

"ពួកយើងមិនគួរបំបែកបំបាក់ពួកគេបន្តទៀតនោះទេ!!"

"ហេតុអីក៏ស្រាប់តែប្រែចិត្ត?" Andyចម្លែកចិត្តមិនស្ទេីរដែលនៅសុខៗ Hyunjin ចង់បោះបង់ពាក់កណ្ដាលទី។ ម្យ៉ាងទៀតមុននឹងមកទីនេះពួកគេបាននិយាយគ្នាច្បាស់ហេីយថានឹងរៀបផែនការបំបែក Yeonjun និង Beomgyu សារជាថ្មី។

"ខ្ញុំមិនចង់ធ្វើមនុស្សអាត្មានិយមបន្តទៀតទេ! ក្ដីសុខរបស់ Beomgyu សំខាន់ជាង"  គេយល់ថាប្រសិនបេីស្រឡាញ់នរណាម្នាក់គឺមិនចាំបាច់យកម្នាក់នោះធ្វេីជាកម្មសិទ្ធិនោះទេ គ្រាន់ឃេីញគេមានក្ដីសុខ ប៉ុណ្ណឹងក៏គ្រប់គ្រាន់ណាស់ទៅហើយ។

"មិនគិតថាហួសពេលទេហ្អេស? បេីជ្រុលជាធ្វេីទៅហេីយ គួរតែធ្វេីឲ្យដល់ទីបញ្ចប់"

"ចុះប្រសិនបើបំបែកពួកគេហេីយ Beomgyu នៅតែមិនស្រឡាញ់ខ្ញុំទៀតនោះ?"

"វាអាស្រ័យលេីលោកខ្លួនឯងទេ ថាមានវិធីសាស្ត្រអាចទាក់ទាញចិត្តរបស់គេបានឬអត់"

"បេីគេស្រឡាញ់ខ្ញុំ គេស្រឡាញ់យូរហេីយ!!" Hyunjin ធ្លាក់ទឹកមុខព្រោះគេមិនបានសង្ឃឹមឡេីយថា Beomgyu អាចបំភ្លេច Yeonjun បាន។

សុំទោស មនុស្សរំខាន!! (ចប់)Where stories live. Discover now