មនុស្សសម្ងាត់(ចប់)

بواسطة TaeTae2828

73.1K 3.9K 66

ពីក្មេងប្រុសម្នាក់ដែលរស់នៅដូចស្លាប់គ្មានអ្នកខ្វល់ខ្វាយជាមួយ ត្រូវគេធ្វើបាបតាំងពីតូចដល់ធំ តែគេមិនដែលព្រមចុះចាញ... المزيد

ផ្ដើមរឿង
ភាគ១: វាគ្រាន់តែជាសុបន្តិ
ភាគ២ :ថ្ងៃដ៏សែនអាប់អួរនៃសង្គមម៉ាហ្វៀ
ភាគ៣: ជុងហ្គុកហ្វារីណូ
ភាគ៤: ឱកាសដែលនឹកស្មានមិនដល់
ភាគ៥: សេចក្តីក្លាហានរបស់ថេយ៍ថេយ៍
ភាគ៦: ជិះយន្តហោះលើកដំបូង
ភាគ7: អាថ៌កំបាំង
ភាគ8:ឲ្យម៉ាក់សុំទោសណាកូនថេយ៍
ភាគ9:បណ្តាំចុងក្រោយ
ភាគ10: wow!!ទីនេះមិនចាញ់នៅប្រទេសកូរ៉េទេណា!!
ភាគ11: យកគេមកជួបយើង!!
ភាគ12: ជនជាតិអាមេរិកពិតជាមានទឹកចិត្តល្អដូចគេថាមែន!!
ភាគ13: តើអ្នកណាបញ្ចូនឯងមក?
ភាគ14: តើឯងជាប្រុសឬស្រីទៅហាស?
ភាគ15: ក្មេងប្រុសដែលយើងបានតាមរក
ភាគ16: IQ test
ភាគ17: IQ ខ្អស់
ភាគ18:ចុះបើខ្ញុំប្រាប់ថាថេយ៍ជាកូនចិញ្ចឹមនុះ!!
ភាគ19:បន្ទប់សម្ងាត់
ភាគ20:ដៃឆ្វេងម៉ាហ្វៀ
ភាគ21:មិត្តស្លាប់រស់
ភាគ22:អង្គប្រជុំដ៏ឃោរឃៅ
ភាគ23: Romantic dinner
ភាគ24:ថ្ងៃចូលរៀនដំបូង
ភាគ25:មុនថ្ងៃឡើងយន្តហោះ
ភាគ26:លោកនាយកមុខសង្ហារ
ភាគ27:សំបុត្រទី2លាតត្រដាងការពិត
ភាគ28:ខ្ញុំបានត្រឹមបិទភ្នែកហើយសង្ឃឹមថារឿងវានឹងបញ្ចប់ទៅអោយបានឆាប់
ភាគ29:យើងនឹងធ្វើអោយពួកឯងរស់នៅដូចស្លាប់
ភាគ30:ផ្ទះទារុណកម្ម
ភាគ31:បានប្រុសសង្ហារទាត់មិត្តចោល
ភាគ32:ថ្ងៃបំណាច់ឆ្នាំ
ភាគ34:ថ្ងៃទទួលសញ្ញាប័ត្រ
ភាគ35:គោលដៅជីវិត
ភាគ36:ជំហានដំបូងនៃជីវិតក្នុងសង្គមម៉ាហ្វៀ
ភាគ37:សងសឹក
ភាគ38:មនុស្សឃោរឃៅ
ភាគ39:បើដឹងហើយ តើអាចកែប្រែអ្វីបានទៅ?
ភាគ40:បញ្ឆោតមនុស្សអោយចូលរោងខ្លា
ភាគ41:ថ្ងៃអវសាន្តបានមកដល់
ភាគ42: សារភាព
ភាគ43:អត្ថន័យនៃពាក្យថាស្រឡាញ់
ភាគបញ្ចប់:សុភមង្គលពិតប្រាកដ

ភាគ33:ការពិតនៅតែជាការពិត

1K 67 2
بواسطة TaeTae2828

ពេលវេលាដែលមានសេចក្តីសុខវាមានមិនច្រើនទេ មិនយូរប៉ុន្មានទុក្ខសោកក៏បានចូលមកគ្របដណ្តប់សារជាថ្មី

#ហ្វារីណូgroup

<<លោកជុង នេះជាឯកសារពាក់ព័ន្ធនឹងម៉ាក់បង្កើតរបស់ថេយ៍ពួកយើងបានរកឃើញហើយ>>និយាយព្រមទាំងហ៊ុចឯកសារនោះទៅកាន់ជុងហ្គុក

ជុងហ្គុកបើកអានបានបន្តិចទឹកមុខរបស់គេក៏បានប្រែប្រួលទៅជាមើលមិនយល់ តើអត្ថន័យនៅក្នុងឯកសារនោះមានអ្វីខ្លះ?បានជាមើលទៅគេដូចជាពិបាកទទួលយកម្លេះ?

<<ថេយ៍នឹងឈឺចាប់ខ្លាំងបើគេបានដឹងពីរឿងនេះ>>ជុងហ្គុក

<<ខ្ញុំក៏មិននឹកស្មានដែរលោកជុង តែថាទោះជាយ៉ាងណាក៏ដោយថេយ៉ុងមានសិទ្ធក្នុងការដឹងឮរឿងនេះ ទោះជាដឹងច្បាស់ថាគេនឹងឈឺចាប់ក៏ដោយ សូមលោកជុងសាកពិចារណាសិនទៅថាគួរឬមិនគួរអោយគេដឹង>>វីលបានត្រឹមតែអោយយោបល់បន្តិចបន្តួចរួចក៏ដើរចេញទៅបាត់ រឿងផ្សេងទៀតគឺទុកអោយជុងហ្គុកជាអ្នកសម្រេច ព្រោះគេដឹងច្បាស់ណាស់ថាជុងហ្គុកនឹងជ្រើសរើសវិធីដែលសមស្របបំផុត

#ភូមិគ្រឹះហ្វារីណូ

ថេយ៍បានត្រឡប់មកពីសាលាវិញតាមធម្មតាតែអ្វីដែលមិនធម្មតានោះគឺមានជុងហ្គុកនិងវីលនៅទីនេះ តាមធម្មតាពេលនេះវីលត្រូវទៅកន្លែងរបស់គេវិលហើយ តែថ្ងៃនេះបែរជាមកអង្គុយធ្វើមុខជ្រួញៗនៅពីមុខជុងហ្គុក ពេលជុងហ្គុកនិងវីលបានបែរមកឃើញវីល ពួកគេក៏បានហៅថេយ៍ចូលទៅក្នុងបន្ទប់ដាក់សៀវភៅយ៉ាងតក់ក្រហល់ ថេយ៍គេឆ្ងល់ខ្លាំងណាស់ថាមានរឿងអ្វីបានជាបន្ទាន់យ៉ាងនេះ

<<ថេយ៍ ខ្ញុំដឹងថាវាពិបាកទទួលយកណាស់ តែថេយ៍ត្រូវតែដឹងពីការពិត! នេះយកទៅ>>និយាយរួចក៏បានហ៊ុចក្រដាសអោយទៅថេយ៍ ថេយ៍មិនបង្អង់យូរក៏បានយកមកអានយ៉ាងលឿន គេចង់ដឹងណាស់ថារឿងអ្វីបានជុងហ្គុកដូចជាប្រុងប្រយ័ត្នខ្លាំងម្លេះ

<<មិននឹងអាចទៅ!>>ថេយ៍អានចប់ភ្លាមក៏បានបង្ហាញអាការៈមិនល្អឡើងមកបាត់ទៅហើយ

<<ថេយ៍!ខ្ញុំដឹងណាថាថេយ៍ពិបាកទទួលយក តែការពិតនៅតែជាការពិតទោះជាខំបិទបាំងវា ខំរត់គេចពីវាយ៉ាងណាក៏វានៅតែជាការពិត ដូច្នេះរឿងដែលយើងអាចធ្វើបាននៅពេលនេះគឺទទួលស្គាល់វា>>ជុងហ្គុកបានរំលឹកពាក្យនេះឡើងដដែលៗព្រោះគេខ្លាចថេយ៍ពិបាកក្នុងការទទួលយកវា

គេទទួលស្គាល់ថាតាំងពីតូចដល់ធំថេយ៍គឺលំបាកវេទនារហូត ហើយមួយរយៈចុងក្រោយនេះថាពិបាកខ្លាំងជាងកាលមុនក៏បាន ថាស្រួលជាងការមុនក៏បានព្រោះថេយ៍ទៅចាកចេញពីកន្លែងដែលខ្លួនធ្លាក់រស់នៅតាំងពីក្មេងមកនៅកន្លែងមួយថ្មីច្រឡាងហើយថែមទាំងជួបមនុស្សដែលមិនគួរជួបទៀតផង តែបើថាស្រួលវិញក៏មានដែរ ពេលថេយ៍មកដល់ទីនេះថេយ៍មិនត្រូវបានត្រូវជុងហ្គុកស្តីអោយឬក៏ធ្វើបាបគេទេ មានតែផ្តល់នូវអ្វីដែលគេចង់បានអោយទៅគេតែថាពេលនេះវាកាន់តែយ៉ាប់ព្រោះថេយ៍ត្រូវប្រឈមមុខនឹងរឿងរបស់មនុស្សដែលគេតែងតែចង់ជួបតែងតែចង់អោប

<<....>>ថេយ៍ស្ងាត់មាត់ហើយបានត្រឹមឱនមុខចុះ ជុងហ្គុកបានធ្វើសញ្ញាអោយវីលបកស្រាយបន្ថែមព្រោះវានៅមានរឿងជាច្រើនទៀតដែរក្នុងឯកសារមិនបានបញ្ជាក់

<<ប៉ាបង្កើតរបស់អ្នកប្រុសថេយ៍មានឈ្មោះថាគីម ហុងយូ ជាជនជាតិកូរ៉េ និងម៉ាក់ឈ្មោះ គីម ម៉ារីយ៉ា ជាជនជាតិកូរ៉េកាត់អាមេរិក ពួកគាត់បានប្រកបរបរជាអ្នកជំនួញផ្លូវងងឹតលក់អាវុធនិងរបស់របរជាច្រើនដែលសុទ្ធសឹងតែជាគ្រឿងគេចពន្ធតែពួកគាត់មិនលក់គ្រឿងញៀនទេ!>>វីល

<<នេះជាចំណុចគួរអោយឆ្ងល់ណាស់!ព្រោះថាបើជ្រុលជាខុសច្បាប់ទៅមិចក៏ត្រូវមិនលក់គ្រឿងញៀន?>>ជុងហ្គុក

<<តាមអ្វីដែលខ្ញុំបានស៊ើបដឹងនោះគឺប៉ាម៉ាក់របស់អ្នកប្រុសថេយ៍ជាមនុស្សល្អមានសន្តានចិត្តជួយអ្នកដទៃ ជាមនុស្សដែលស្រឡាញ់យុត្តិធម៌និងប្រកាន់ភាពត្រឹមត្រូវក្នុងសង្គមតែពួកគេមិនសូវធូរធារប៉ុន្មានទេ ព្រោះពួកគេត្រឹមជាអ្នកធ្វើស្រែចម្ការត្រូវម៉ាក់ប៉ារបស់ខ្លួនមើលងាយថាជាមនុស្សអន់ អត់បានការហើយថែមទាំងគម្រាបប៉ារបស់ថេយ៍ថាបើរកលុយមិនបានច្រើនគាត់នឹងបំបែកពួកពួកមិនខាន ពេលនោះពួកគាត់កំពុងពេញស្រឡាញ់គ្នា ក៏ប្រឹងរិះរកគ្រប់វិធីតែគ្មានវិធីណាដែលមានឆាប់ជាងការរកស៊ីផ្លូវងងឹតទេ ដំបូងពួកគាត់គិតថានឹងឈប់ពេលបានប្រាក់គ្រប់គ្រាន់តែតម្រូវការហើយយកប្រាក់នោះទៅប្រកបរបរមួយយ៉ាងសមរម្យតែថាសង្គមមួយនេះចូលហើយមិនងាយចេញវិញបានទេ ពួកគេក៏ចូលជ្តៅទៅៗរហូតដល់ដកខ្លួនលែងបាន ដូច្នេះពួកគេសម្រេចចិត្តថានៅក្នុងសង្គមនេះតែម្តងទៅតែមិនលក់គ្រឿងញៀនព្រោះវាប៉ះពាល់ដល់មនុស្សជាតិនិងយុវវជន តែចំពោះអាវុធគឺពួកម៉ាហ្វៀវាយកអៅប្រើតែជាមួយគ្នាវាទេ ដូច្នេះវាមិនប៉ះពាល់ដូចគ្រឿងញៀនទេ>>វីលរៀបរាប់តាមដំណើរដើមទង

<<អីចឹងបានន័យថាការស្លាប់របស់ពួកគេក៏អាចនឹងពាក់ព័ន្ធនឹងមុខរបរមួយនេះដែរ>>ជុងហ្គុកចេះតែស្មានៗ

<<ត្រង់នេះខ្ញុំក៏បានចាត់ការរួចហើយដែរគឺមូលហេតុមកពីមួយរយៈក្រោយប៉ាម៉ាក់របស់ថេយ៍បានទៅពាក់ព័ន្ធនឹងម៉ាហ្វៀចិនរឿងលក់អាវុធខុសច្បាប់ ដោយសារតែទទួលបានការកម្មង់ច្រើនលើសលុបពេក វាក៏ជាឧបសគ្គយ៉ាងធំរបស់ប៉ាម៉ាក់ថេយ៍ ដែលធ្វើអោយការដឹកជញ្ជូនទំនិញមានការពន្យាពេលជាច្រើនលើកច្រើនសារទើបធ្វើអោយម៉ាហ្វៀចិននោះគិតថាពួកគេចង់ធ្វើស៊ីខ្លួនទើបបានជាឈានដល់ការតាមសម្លាប់ដូចដែលបានដឹងតាមរយៈសំបុត្រដែលអ្នកស្រីគីមបានបន្សល់ទុកអោយអ្នកប្រុសថេយ៍>>វីលរៀបរាប់យ៉ាងល្អិតល្អន់ ធ្វើអោយជុងហ្គុកស្តាប់ផងគិតផង ឯថេយ៍វិញក៏កំពុងតែសង្ងំស្តាប់ពួកគេដែរ

<<ចុះលោកមានដឹងទេថាម៉ាហ្វៀចិននោះមានឈ្មោះអ្វីទៅ?>>ជុងហ្គុក

<<គឺលោកZhang gui lin>>វីលនិយាយចប់ភ្លាម ចួរក្បាលរបស់ជុងហ្គុកក៏បាននាំគេត្រឡប់ទៅអតីតកាលវិញ

#5ឆ្នាំមុន

<<សួស្តីលោកzhang gui lin>>

<<សួស្តីលោកអេនដ្រូ ហ្វារីណូ រីករាយដែលបានជួបគ្នា!ហើយអាម្នាក់នេះជានរណាដែរទៅ?>>

<<អូរ!គេជាទីប្រឹក្សារបស់ខ្ញុំ ឆ្នាំនេះគេទើបតែអាយុ18ឆ្នាំទេ តែសមត្ថភាពគេមិនអន់ទេ>>លោកហ្វារីណូ បានលើកសរសើរជុងហ្គុកដោយចិត្តស្មោះ ព្រោះគេនៅក្មេងពិតមែនតែបានជួយគាតមិនតិចទេក្នុងការចរចារក្នុងវិស័យផ្សេងៗហើយគេតែងតែជោគជ័យ មិនដូចជាកូនប្រុសបង្កើតរបស់គាត់គេចោលម្សៀតមួយថ្ងៃៗដើរយកលុយចាយខ្ជះខ្ជាយមិនគិតពីនរណាទាំងអស់

<<ហាស ហាស រីករាយដែលបានជួបអាល្អិត!ចូលសាច់រឿងយើងម្តងទៅ តើខ្យល់អីបក់ពួកលោកមកទីនេះ?>>

<<គឺខ្យល់លុយដុល្លារ! ហាស ហាស!!>>ស្តាប់ទៅបែបលេងសើចទេ តែគាត់កំពុងខោកអង្អែលក្បាលម៉ាហ្វៀចិននោះដោយប្រយោលហើយ

<<លោកពិតជាកំប្លែងមែន!កុំស្មានខ្ញុំមិនដឹងណាថាលោកចង់យកគេអោយមកបញ្ចុះបញ្ចូលខ្ញុំអោយចូលភាគហ៊ុនជាមួយលោកក្នុងការបង្កើតក្រុមហ៊ុនបង្កើតអាវុធឯកជននោះ!>>

<<លោកនេះមិនធម្មតាទេ ក៏ស៊ើបដឹងពីខ្ញុំស្រាប់យើង ឥលញវចេះចុះបើលោកជ្រុលជាដឹងទៅហើយក៏ចរចារជាមួយទីប្រឹក្សាខ្ញុំបន្តិចទៅណា>>សម្តៅទៅលើជុងហ្គុកនៅពេលបានចរចាររួចវាមិនខុសពីរាល់ដងទេ វាបានលទ្ធផលដូចដើម តែរឿងវាបានកើតឡើងនៅពេលដែលមានឈ្មោះជាហ៊ុននឹងគ្នាហើយ ម៉ាហ្វៀចិននោះក៏បានមកចាក់រុកភាគហ៊ុនដទៃទៀតមិនថាជាម្ចាស់ភាគហ៊ុចតូចរឺធំទេ គឺយកទៅចូលហ៊ុចជាមួយគេវិញទាំងអស់ដោយធ្វើអោយលោកហ្វារីណូត្រូវដួលរលំ ហើយក៏ជាមេរៀនធំបំផុតរបស់ជុងហ្គុកដូចគ្នា

#បច្ចុប្បន្ន

<<នេះគឺសម្រេចទៅលើថេយ៍ទាំងអស់ថាតើគិយចង់ធ្វើយ៉ាងមិចបន្ទាប់?តែហើយថេយ៍ចង់ចាត់ការវាខ្ញុំនឹងជួយព្រោះខ្ញុំក៏ត្រូវសងគំនុំជំនួសលោកហ្វារីណូដែរ>>ជុងហ្គុក

<<ខ្ញុំនឹងមិនធ្វើអីទេលោកជុង ខ្ញុំសុំតែសេចក្តីសុខ ព្រោះបើខ្ញុំសងសឹកហើយវាក៏មិនបានធ្វើអោយប៉ាម៉ាក់របស់ខ្ញុំមានជីវិតមកវិញដែរ>>

<<តាមថេយ៍ ខ្ញុំមិនបង្ខំទេ!តែបើថេយ៍ចង់ដូរចិត្តវិញអាចប្រាប់ខ្ញុំបានគ្រប់ពេលរីករាយនឹងជួយ!>>ថេយ៍ស្តាប់រួចបានត្រឹមងួកក្បាលតិចជាសញ្ញាយល់ស្រប

<<ខ្ញុំមិនសងសឹកចិញដោយការសម្លាប់គេលោកជុង តែខ្ញុំនឹងធ្វើអោយគេពិបាកនិងអាម៉ាសមុខបំផុតដូចជាគាត់បានធ្វើដាក់លោកហ្វារីណូនិងធ្វើអោយគេឈឺបំផុតដូចជាគេបានធ្វើដាក់ម៉ាក់ប៉ារបស់ខ្ញុំអីចឹង តែវាមុនដល់អាយុជីវិតទេគ្រាន់តែបង្រៀនគេពីមេរៀនជីវិតខ្លះ>>

<<ហើយថេយ៍ចង់ធ្វើថ្ងៃណាដែរ?>>ជូងហ្គុក

<<ពេលខ្ញុំរៀនចប់ហើយក៏ក្លាយជាសមាជិករបស់លោកពេញសិទ្ធទើបខ្ញុំធ្វើដល់ពេលនោះយើងក៏បានមានពេលច្រើនដើម្បីស្វែងរកចំណុចខ្សោយរបស់សត្រូវផងដែរ>>និយាយចប់ធ្វើអោយជុងហ្គុកញញឹមខ្ចឹម ព្រោះមានមោទនភាពចំពោះថេយ៍ណាស់ទីបំផុតគេក៏ចាប់ផ្តើមរៀនធ្វើជាមនុស្សរឹងមាំហើយយល់ពីតម្លៃរបស់ខ្លួន

#skip

To be continue

واصل القراءة

ستعجبك أيضاً

14.1K 483 8
At the bright age of 17, Luffy sets sail to assemble his pirate crew! But what will he do when he meets Russ, a fellow pirate who has eaten the dog d...
5.7K 476 25
ជាប្រភេទរឿងស្នេហាមានគ្រប់រសជាតិ បែបកំប្លែងៗ ឌឺដងគ្នា កូរគ្នា ញ៉ោះគ្នា ផ្អែមល្ហែម ឈ្លោះគ្នាដូច Tom&Jerry រវាងសិស្សប្អូនឆ្នាំទី1នឹងសិស្សច្បងឆ្នាំទី4 🏳...
698K 72.6K 27
في وسط دهليز معتم يولد شخصًا قاتم قوي جبارً بارد يوجد بداخل قلبهُ شرارةًُ مُنيرة هل ستصبح الشرارة نارًا تحرق الجميع أم ستبرد وتنطفئ ماذا لو تلون الأ...
452K 24.8K 17
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 ~By 𝐊𝐚𝐣𝐮ꨄ︎...