មនុស្សសម្ងាត់(ចប់)

By TaeTae2828

78.1K 4K 66

ពីក្មេងប្រុសម្នាក់ដែលរស់នៅដូចស្លាប់គ្មានអ្នកខ្វល់ខ្វាយជាមួយ ត្រូវគេធ្វើបាបតាំងពីតូចដល់ធំ តែគេមិនដែលព្រមចុះចាញ... More

ផ្ដើមរឿង
ភាគ១: វាគ្រាន់តែជាសុបន្តិ
ភាគ២ :ថ្ងៃដ៏សែនអាប់អួរនៃសង្គមម៉ាហ្វៀ
ភាគ៣: ជុងហ្គុកហ្វារីណូ
ភាគ៤: ឱកាសដែលនឹកស្មានមិនដល់
ភាគ៥: សេចក្តីក្លាហានរបស់ថេយ៍ថេយ៍
ភាគ៦: ជិះយន្តហោះលើកដំបូង
ភាគ7: អាថ៌កំបាំង
ភាគ8:ឲ្យម៉ាក់សុំទោសណាកូនថេយ៍
ភាគ9:បណ្តាំចុងក្រោយ
ភាគ10: wow!!ទីនេះមិនចាញ់នៅប្រទេសកូរ៉េទេណា!!
ភាគ11: យកគេមកជួបយើង!!
ភាគ12: ជនជាតិអាមេរិកពិតជាមានទឹកចិត្តល្អដូចគេថាមែន!!
ភាគ13: តើអ្នកណាបញ្ចូនឯងមក?
ភាគ14: តើឯងជាប្រុសឬស្រីទៅហាស?
ភាគ16: IQ test
ភាគ17: IQ ខ្អស់
ភាគ18:ចុះបើខ្ញុំប្រាប់ថាថេយ៍ជាកូនចិញ្ចឹមនុះ!!
ភាគ19:បន្ទប់សម្ងាត់
ភាគ20:ដៃឆ្វេងម៉ាហ្វៀ
ភាគ21:មិត្តស្លាប់រស់
ភាគ22:អង្គប្រជុំដ៏ឃោរឃៅ
ភាគ23: Romantic dinner
ភាគ24:ថ្ងៃចូលរៀនដំបូង
ភាគ25:មុនថ្ងៃឡើងយន្តហោះ
ភាគ26:លោកនាយកមុខសង្ហារ
ភាគ27:សំបុត្រទី2លាតត្រដាងការពិត
ភាគ28:ខ្ញុំបានត្រឹមបិទភ្នែកហើយសង្ឃឹមថារឿងវានឹងបញ្ចប់ទៅអោយបានឆាប់
ភាគ29:យើងនឹងធ្វើអោយពួកឯងរស់នៅដូចស្លាប់
ភាគ30:ផ្ទះទារុណកម្ម
ភាគ31:បានប្រុសសង្ហារទាត់មិត្តចោល
ភាគ32:ថ្ងៃបំណាច់ឆ្នាំ
ភាគ33:ការពិតនៅតែជាការពិត
ភាគ34:ថ្ងៃទទួលសញ្ញាប័ត្រ
ភាគ35:គោលដៅជីវិត
ភាគ36:ជំហានដំបូងនៃជីវិតក្នុងសង្គមម៉ាហ្វៀ
ភាគ37:សងសឹក
ភាគ38:មនុស្សឃោរឃៅ
ភាគ39:បើដឹងហើយ តើអាចកែប្រែអ្វីបានទៅ?
ភាគ40:បញ្ឆោតមនុស្សអោយចូលរោងខ្លា
ភាគ41:ថ្ងៃអវសាន្តបានមកដល់
ភាគ42: សារភាព
ភាគ43:អត្ថន័យនៃពាក្យថាស្រឡាញ់
ភាគបញ្ចប់:សុភមង្គលពិតប្រាកដ

ភាគ15: ក្មេងប្រុសដែលយើងបានតាមរក

2K 117 2
By TaeTae2828

<<ស្នាម.....ស្នាមនៅលើដៃរបស់លោកគឺ....>>ថេយ៍និយាយមិនទាន់ចប់ផងស្រាប់តែ

<<វាជាស្នាមដែលបានបន្សល់ទុកមកតាំងពីពេលដែលយើងបានជួយក្មេងម្នាក់នោះ!! ជាច្រើនឆ្នាំមកហើយយើងមិនដែលប្រាប់រឿងនេះដល់អ្នកណាឡើយសូម្បីតែលោកប៉ា!!>>ជុងហ្គុកនិយាយដល់ត្រឹមនេះក៏ភ្ញាក់ខ្លួនបន្តិចព្រោះគេកំពុងតែនិយាយរឿងផ្ទាល់ខ្លួនប្រាប់ទៅមនុស្សទើបតែស្គាល់គ្នាច្រើនពេកហើយ

<<តើក្មេងប្រុសនោះជាអ្នកណាទៅ?លោកស្គាល់ឈ្មោះគេទេថាមិនត្រូវខ្ញុំអាចស្គាល់គេក៏ថាបាន!!>>ថេយ៉ុង

<<យើងមិចនឹងអាចប្រាប់ឯងបានទៅបើសូម្បីតែឈ្មោះរបស់គេក៏យើងមិនស្គាល់ផង! តែអ្វីដែលយើងចាំនោះ គឺយើងបានជួយគេនៅទីក្រុងសេអ៊ូល ពេលនោះគេនៅក្មេងណាស់!! តែពិតជាគួរអោយស្តាយដែលខ្ញុំមិនអាចជួបគេបានម្តងទៀត ព្រោះខ្ញុំត្រូវចាកចេញពីកូរ៉េមកសហរដ្ឋអាមេរិកយ៉ាងទាន់ហន់!!>>ជុងហ្គុករៀបរាប់

<....>ថេយ៉ុងនៅស្ងៀមសម្ចឹងគិតពីអ្វីមិនដឹង

<<មិចក៏ឯងនៅស្ងៀមបែបនេះ និយាយអ្វីបន្តិចមក! ជាច្រើនឆ្នាំមកនេះយើងបាននឹកដល់គេ យើងបានដើររកគេសឹងតែក្រលាប់ផែនដីទៅហើយតែនៅតែរកមិនឃើញសោះ!! បើឯងពិតជាបានស្គាល់គេមែនប្រាប់យើងមក យើងនឹងអោយអ្វីគ្រប់យ៉ាងទៅឯង អោយតែឯងព្រមប្រាប់យើង!!>>ជុងហ្គុក

<<ម្នាក់នោះគឺជាខ្ញុំ!!!>>ថេយ៍បន្ទាប់ពីស្ងាត់អស់រយៈពេលជាយូរក៏បានបង្ហើបពាក្យនេះធ្វើអោអ្នកស្តាប់ គាំងនៅមួយកន្លែងធ្វើអ្វីមិនចេញ

ភាពស្ងប់ស្ងត់ក៏បានចូលមកគ្របដណ្តប់នៅក្នុងបន្ទប់មួយនេះ ទាំងជុងហ្គុកនិងថេយ៉ុងបានស្ងាត់ ហើយសម្ចឹងគិតពីសម្តីរបស់ថេយ៉ុងរាងៗខ្លួនរហូតដល់ថេយ៉ុងបានបន្លឺឡើងម្តងទៀត

<<ខ្ញុំដឹងថាលោកប្រាកដជាពិបាកទទួលយកការពិតមួយនេះ!! ប៉ុន្តែទោះជាយ៉ាងណាវានៅតែជាការពិត!!>>ថេយ៉ុង

<<តើមានអ្វីដែលធ្វើអោយឯងប្រាកដក្នុងចិត្តម្លេះថាឯងជាគេ ពេលខ្លះវាអាចគ្រាន់តែជារឿងចៃដន្យក៏ថាបាន!!>>ជុងហ្គុក

<<ទេ!!វាមិនមែនជារឿងចៃដន្យ ព្រោះរឿងដែលលោកនិយាយគ្រប់យ៉ាងសុទ្ធតែជាហេតុការនៅក្នុងថ្ងៃនោះ!!>>ថេយ៉ុង

<<....>>ជុងហ្គុក ស្ងាត់រកនិយាយអីមិនចេញសោះ

នៅសុខៗស្រាប់តែមានសម្លេងអ្វីម្យ៉ាងមកកាត់ផ្តាច់ការគិតរបស់ជុងហ្គុក

<<លោកជុង វីវរហើយ!!>>វីលស្រាប់តែរត់មករកជុងហ្គុកដោយភាពស្លន់ស្លោមិនដែលឃើញ

<<មានរឿងអ្វីមែនទេ?>>ជុងហ្គុក

<<គឺមានគេលួចដុតរោងចក្រផលិតស្រាក្រហមរបស់យើងហើយលោក!!>>សម្តីរបស់វីលធ្វើអោយជុងហ្គុកភ្ញាក់ផ្អើលគួរសមដែរ តែថាអារម្មណ៍ដែលក្តៅក្រហាយមានច្រើនជាង

តើនរណាថ្លើមធំហ៊ានលួចដុតរោងចក្ររបស់គេផងហេស!!!

<<ឆាប់អោយសូលីនរៀបចំយកឡានមក យើងនឹងទៅកន្លែងនោះដោយផ្ទាល់!>>ជុងហ្គុក

<<លោកតែវាគ្រោះថ្នាក់ណាស់!!លោកមិនគួរទៅផ្ទាល់ទេ!!>>វីលនិយាយដាស់តឿនជុងហ្គុកដោយសេចក្រីព្រួយបារម្ភ

<<យើងមិនខ្លាចពួកវាស្រាប់ទៅហើយ យើងចង់ទៅមើលមុខពួកវា ថាតើអ្នកថ្លើមធំហ៊ានធ្វើបែបនេះ>>ជុងហ្គុកនិយាយទាំងតឹងសរសៃរក

<<បាទលោក>>និយាយហើយវីលក៏ប្រយ៉ាប់រត់ចេញទៅចាត់ចែងតាមបញ្ជារបស់មេកើយរបស់ខ្លួន

បន្ទាប់ពីវីលចេញទៅបាត់ជុងហ្គុកក៏បែរមកថេយ៉ុងវិញ

<<ឯងទៅសម្រាកចុះមានរឿងអ្វីចាំថ្ងៃក្រោយចាំនិយាយគ្នាទៀត!!>>ជុងហ្គុកត្រៀមដើរលេងស្រាប់តែត្រូវថេយ៉ុងទាញដៃជាប់

<<លោកវាគ្រោះថ្នាក់ណាស់ កុំទៅអី ខ្ញុំបានចំណាយពេលចង់មួយជីវិតដើររកលោក នៅពេលនេះខ្ញុំបានជួបលោកហើយ ខ្ញុំមិនចង់បែកពីលោកទៀតទេ!!>>ថេយ៉ុងពោលទាំងអួលដើមក

<<ថេយ៍ស្តាប់យើងណា យើងនឹងមិនមានគ្រោះថ្នាក់ទេ គ្មានអ្នកណាហ៊ានធ្វើអីយើងទេ ដូច្នេះហើយថេយ៍កុំបារម្ភពីខ្ញុំអី ទៅសម្រាកយកកម្លាំងចុះ>>សម្តីជុងហ្គុកបានធ្វើអោយថេយ៍ភ្ញាក់ផ្ញើលព្រោះគេបានដូរពីពាក្យឯងមកហៅថាថេយ៍វិញ តែនៅតែរក្សាពាក្យយើងដដែល វាបានធ្វើអោយថេយ៍មានអារម្មណ៍ល្អមិនស្ទើរទេ

<<.....>>ថេយ៍មិនបានតបឡើង នៅអង្គុយកាន់ដៃជុងហ្គុកជាប់

<<អូរមែនហើយ យើងមានរឿងមួយអោយថេយ៍ធ្វើ នេះជាក្រដាស់លំហាត់មួយចំនួនថេយ៍ត្រូវធ្វើអោយចប់នៅពេលយើងមកវិញយើងនឹងពិនិត្យ>>និយាយបណ្តើរក៏បានទម្លាក់ក្រដាស់ចុះមកលើតុបណ្តើរ

<<លំហាត់? តើហេតុអីទៅ?>>ថេយ៉ុងសួរទាំងចម្ងល់ពេញក្បាល

<<គ្មានពេលបកស្រាយទេ ថេយ៍គ្រាន់តែធ្វើតាមយើងទៅបានហើយ កុំសួរច្រើនអី!!>>ជុងហ្គុកនិយាយបែបនេះហើយក៏បានដើរចេញទៅដល់មាត់ទ្វារ តែក៏ត្រូវបានឈរត្រឹមមួយកន្លែងគ្រោះតែសម្តីរបស់ថេយ៉ុង

<<លោក!! ស៊ូៗណា!!>>និយាយព្រមទាំងពន្លេចស្នាមញញឹមមកបន្តិចផងដែរ

ធ្វើអោយជុងហ្គុកមានអារម្មណ៍ច្របូកច្របល់រកធ្វើអ្វីមិនត្រូវ រហូតបានពន្លេចស្នាមញញឹមចេញមកទាំងមិនដឹងខ្លួន

#skip

To be continue

Adminក៏សូមអភ័យទោសសម្រាប់ការយឺតយ៉ាវផងណា ព្រោះadminរវល់ការងារផ្ទាល់ខ្លួន

ហើយadminក៏សូមផ្តល់ជាដំណឹងដល់បងៗប្អូនៗអ្នកអានជាទីស្រឡាញ់ទាំងអស់អោយបានជ្រាបថា បន្ទាប់ពីការពិចារណាអស់រយៈពេលយូរគួរសមadminបានសម្រេចចិត្តនឹងមានការផ្លាស់ប្តូរចំណងជើងរឿងនិងសាច់រឿងដែលបានគ្រោងទុកត្រូវបានកែតម្រូវចេញខ្លះៗផងដែរ ដូច្នេះសូមអ្នកទាំងអស់គ្នាអធ្យាស្រ័យ

ចំណងជើងដើមៈ ចាញ់ស្នេហ៍សុភាពបុរសឃោឃៅ

ទៅជាៈ រឿង មនុស្សសម្ងាត់ វិញ

ដោយខ្ញុំជាអ្នកសរសេរនិងរៀបរៀងរឿងប្រលោមលោកមួយនេះដោយផ្ទាល់គិតថាការផ្លាស់ប្តូរចំណងនិងសាច់រឿងខ្លះវានឹងអាចបន្ថែមនៅភាពជួកចិត្តដិតអារម្មណ៍(ល្អអានជាងមុន)និងភាពទាក់ទាញបន្ថែមមួយកម្រិតទៀត

ជាចុងក្រោយសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅទៅដល់ការគាំទ្រនូវស្នាដៃដំបូងរបស់ខ្ញុំមួយនេះ

បញ្ជាក់ ស្នាដៃមួយនេះក៏ត្រៀមចេញជាសៀវភៅផងដែរ

Continue Reading

You'll Also Like

2M 113K 96
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...
111K 3.6K 36
ក្ដីស្រឡាញ់ដែរមិនបានគិតថាអាចនិងមានថ្ងៃដែរបាក់ចិត្តស្រឡាញ់គ្នាព្រោះត្រូវរួបរឹតដោយការស្អប់តែអ្វីក៏អាចកេីតឡេីងព្រោះពិតជាមានថ្ងៃនោះពិតមែន ។ ស្រឡាញ់រហូតមិ...
72.9K 5.4K 18
គ្រាន់តែជួបគ្នាដំបូង គេក៏អាចធ្វើអោយបេះដូងបុរសឈាមត្រជាក់ រង្គោះរង្គើបានយ៉ាងងាយ ។ ជុងហ្គុក អាដាមសៀរីស៍Xថេហ្យុង អេលីសសៀរ៍